autoadmin
  • អន្តរជាតិ

    ការផឹកកាហ្វេគឺជារឿងសំខាន់សម្រាប់មនុស្សជាច្រើន ជាពិសេសនៅពេលព្រឹកនៅពេលដែលយើងមានអារម្មណ៍ថា មិនទាន់ស្វាងងងុយ។ ការផឹកកាហ្វេក្នុងបរិមាណសមរម្យវាពិតជាល្អដល់ការងារប្រចាំថ្ងៃរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកផឹកហួសហេតុដូចករណីស្ត្រីម្នាក់នេះ វានឹងបង្កហានិភ័យឱ្យអ្នកវិញជាមិនខានឡើយ។ ជាក់ស្ដែងស្ត្រីជាបុគ្គលិកការិយាល័យ វ័យ ៣០ឆ្នាំ ឈ្មោះ Han Xiao មកពីទីក្រុង Wuhan របស់ចិនម្នាក់នេះ គាត់តែងតែផឹកកាហ្វេនៅកំឡុងពេលធ្វើការងារប្រចាំថ្ងៃ ហើយក្នុងមួយថ្ងៃគាត់ផឹកកាហ្វេខ្មៅយ៉ាងហោចណាស់ក៏ ១០ពែង ដែរ។ មានថ្ងៃមួយគាត់មានបញ្ហា ក្អក មិនឈប់រយៈពេល ១០នាទី ប៉ុន្តែពេលនោះគាត់ក៏មិនចាប់អារម្មណ៍អ្វីដែរ លុះមកដល់ផ្ទះពេលដែលគាត់ចូលសម្រាន្ត គាត់មិនអាចប្រែខ្លួនបានឡើយ និងមានការឈឺចុកចាប់ផ្នែកទ្រូងជាខ្លាំង។ ថ្ងៃបន្ទាប់គាត់បានមកមន្ទីរពេទ្យ ហើយក្រុមគ្រូពេទ្យក៏បានរកឃើញថា ឆ្អឹងជំនីទី ៣ ទី៤ និង ទី៥

    March 2, 2019
  • អន្តរជាតិ

    Facebook និង Instagram បានប្តឹងបុគ្គល ៣នាក់ និងក្រុមហ៊ុនចំនួន ៤ ដែលមានមូលដ្ឋាននៅសាធារណរដ្ឋប្រជាមានិតចិន ដោយចោទប្រកាន់ថា ពួកគេបានផ្សព្វផ្សាយការលក់ Likes, Followers និងគណនី ក្លែងក្លាយនៅលើគេហទំព័រទាំង ២ ។ ពាក្យបណ្តឹងដែលបានដាក់នៅក្នុងតុលាការសហព័ន្ធអាមេរិកបានចោទប្រកាន់ថា រឿងនេះក៏បានកើតឡើងលើអ្នកផ្តល់សេវាកម្មអនឡាញផ្សេងទៀតដូចជា៖ Google, Apple, Amazon, LinkedIn និង Twitter ផងដែរ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស Facebook បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងអនុវត្តសិទ្ធិរបស់ខ្លួននៅក្រោមច្បាប់កម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិក «ចំពោះការប្រើប្រាស់ ម៉ាក និងយីហោ របស់យើងដោយខុសច្បាប់» ។ តាមរយៈការដាក់ពាក្យប្តឹង

    March 2, 2019
  • អន្តរជាតិ

    អ្នកបើកយន្តហោះជនជាតិឥណ្ឌាម្នាក់ដែលប៉ាគីស្ថានបានចាប់ខ្លួន ពេលនេះវិលត្រឡប់មកកាន់ប្រទេសឥណ្ឌាវិញហើយ កាលពីថ្ងៃសុក្រ ទី១ ខែមីនា បន្ទាប់ពីត្រូវបានដោះលែងនៅក្នុងអ្វីដែលទីក្រុង អ៊ីស្លាមបាដ ហៅថាជា «កាយវិការសន្តិភាព» បន្ទាប់ពីមានភាពតានតឹងរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំមកនេះ។ ប៉ុន្តែអំពើហិង្សាថ្មីៗបានផ្ទុះឡើងនៅ Kashmir ដែលជាទឹកដីព្រំដែនរបស់ឥណ្ឌា ដោយមានមនុស្ស ៧នាក់ ត្រូវបានសម្លាប់។ ហើយនេះវាបង្ហាញថា ការកើនឡើងនៃភាពតានតឹងដែលបណ្តាលមកពីការស្លាប់របស់ទាហានឥណ្ឌាចំនួន ៤០នាក់ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីខែមុន ប្រហែលជាមិនទាន់បញ្ចប់នៅឡើយទេ។ មេបញ្ជាការ Wing Abhinandan Varthaman ដែលត្រូវបានប៉ាគីស្ថានបាញ់ទម្លាក់កាលពី ថ្ងៃពុធ នៅម្តុំ Kashmir ដែលជាតំបន់ព្រំដែនជាមួយនឹងគូប្រជែងអាវុធនុយក្លេអ៊ែរតាំងពី ឆ្នាំ១៩៤៧។ ហើយការដោះលែងអ្នកបើកយន្តហោះជនជាតិឥណ្ឌានេះ ប៉ាគីស្ថានសង្ឃឹមថា ឥណ្ឌានឹងរំសាយភាពតានតឹងជាមួយនឹងប៉ាគីស្ថាន៕

    March 2, 2019
  • អន្តរជាតិ

    ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំថ្មី ២០១៩ ភ្ញៀវទេសចរបរទេសមកកាន់ប្រទេសវៀតណាមត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៣.‌១លាននាក់ ពោលគឺកើនឡើង ៨ភាគរយ ពីឆ្នាំមុន។ ការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា ភ្ញៀវទេសចរដែលធ្វើដំណើរទៅប្រទេសវៀតណាមតាមរយៈផ្លូវអាកាស និងផ្លូវរថភ្លើង បានកើនឡើង ៥.៥ភាគរយ ធៀបនឹងឆ្នាំមុន។ ទោះបីជាយ៉ាងណាក៏ដោយការមកដល់ប្រទេសវៀតណាមតាមផ្លូវសមុទ្រក្នុងរយៈពេល ២ខែនេះ បានធ្លាក់ចុះ ៤០.៧ភាគរយ ដែលស្មើនឹង ៥៤,៩០០នាក់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ភ្ញៀវទេសចរអាស៊ីបានកើនឡើងចំនួន ២.៣លាននាក់ ដែលស្មើនឹង ៧៥.២ភាគ នៃចំនួនភ្ញៀវទេសចរសរុប ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើង ៩.៤ភាគរយ ក្នុងសន្ទស្សន៍ប្រចាំឆ្នាំ។ អ្នកទេសចរមកពីចិនដីគោកមានចំនួន ៨៨៩,៩០០នាក់ ដែលជាចំនួនភ្ញៀវទេសចរបរទេសច្រើនបំផុតមកកាន់ប្រទេសវៀតណាម ប៉ុន្តែតួលេខនេះបានធ្លាក់ចុះ

    March 1, 2019
  • អន្តរជាតិ

    លោករដ្ឋមន្ត្រីក្រសួងការពារជាតិ Ng Eng Hen បានប្រកាសនៅក្នុងសុន្ទរកថារដ្ឋមន្ត្រីក្រសួងការពារជាតិ (MINDEF) ក្នុងថ្ងៃសុក្រ ទី១ ខែមីនានេះថា ប្រទេសសិង្ហបុរីនឹងបញ្ជាទិញយន្តហោះចម្បាំង F-35 ចំនួន ៤គ្រឿង សម្រាប់ការសាកល្បងរបស់ពួកគេលើក ទី១ ជាមួយនឹងជម្រើសនៃការបញ្ជាទិញចំនួន ៨គ្រឿង បន្ថែមសម្រាប់ការសាកល្បងបន្ទាប់។ លោករដ្ឋមន្ត្រី Ng Eng Hen បាននិយាយថា MINDEF នឹងចេញលិខិតស្នើសុំ (LOR) ទៅសហរដ្ឋអាមេរិកទាក់ទងនឹងការទិញនេះ។ លោកបាននិយាយថា យើងនឹងស្នើសុំការទិញយន្តហោះចម្បាំង F-35 ចំនួន ៤គ្រឿង ជាលើកដំបូង ដោយមានជម្រើសការបញ្ជាទិញ

    March 1, 2019
  • អន្តរជាតិ

    ការសិក្សាថ្មីមួយបានពិនិត្យលើផលប៉ះពាល់សុខភាពនៃការផឹកស្រាទៅតាមអាយុខុសៗគ្នា។ ដោយអ្នកស្រាវជ្រាវបានសរុបសេចក្តីថា ចំពោះមនុស្សដែលមានអាយុលើសពី ៥០ឆ្នាំ ហានិភ័យនៃសុខភាពអាចនឹងមិនសូវធ្ងន់ធ្ងរ ដូចមនុស្សដែលមានវ័យក្រោម ៥០ឆ្នាំ នោះទេ។ ជាក់ស្តែងដូចយើងបានដឹងមកហើយថា ការផឹកស្រាច្រើនត្រូវបានផ្សារភ្ជាប់ទៅនឹងផលវិបាកនៃសុខភាពធ្ងន់ធ្ងរជាច្រើនដូចជា៖ មហារីក ជំងឺថ្លើម ជំងឺបេះដូង និងការខូចខាតដល់ប្រព័ន្ធសរសៃប្រសាទខួរក្បាល -ល-។ ការសិក្សាបានឱ្យដឹងថា ជាការពិតប្រសិនបើអ្នកផឹកស្រាច្រើន មិនថាអ្នកស្ថិតក្នុងវ័យណាទេវានឹងបង្កហានិភ័យខ្ពស់ដល់អ្នក ប៉ុន្តែប្រសិនបើអ្នកផឹកនៅក្នុងបរិមាណសមរម្យ វានឹងនាំផលល្អដល់អ្នកវិញ។ ប៉ុន្តែការរកឃើញថ្មីនេះបានសង្កត់ធ្ងន់ថា មនុស្សវ័យលើសពី ៥០ឆ្នាំ ទទួលបានផលប្រយោជន៍ពីការផឹកស្រាក្នុងបរិមាណសមរម្យច្រើនជាមនុស្សដែលមានវ័យក្រោម ៥០ឆ្នាំ។ ការស្រាវជ្រាវបានធ្វើតេស្តទៅលើក្រុមមនុស្ស ២ក្រុម ហើយលទ្ធផលបានបង្ហាញថា ក្រុមដែលមានអាយុក្រោម ៥០ឆ្នាំ មានហានិភ័យពីការស្លាប់ដោយសារផឹកស្រាដល់ទៅ ៣៥.៨% ខណៈដែលមានតែ ៤.៥%

    March 1, 2019
  • អន្តរជាតិ

    ថ្មីៗនេះអ្នកលេងបណ្តាញសង្គមម្នាក់ឈ្មោះ Ismail Ariffin បានចែករំលែកនូវវីដេអូមួយទៅលើទំព័រហ្វេសប៊ុករបស់គាត់ អំពីរបៀបដែលមិត្តភក្តិរបស់គាត់គឺលោក Zainal Abidin ត្រូវបានវិនិច្ឆ័យតែសំបកក្រៅ (មើលងាយ) ដោយបុគ្គលិកនៅក្នុងហាងទំនើបដ៏ល្បីល្បាញមួយនៅក្នុង KLCC ។ ជាក់ស្តែងពួកគេត្រូវបានបុគ្គលិកនោះចាត់ទុកដូចជា “សត្វឆ្កែ” ដោយសារតែសម្លៀកបំពាក់ក្រៅខ្លួនរបស់ពួកគេ។ ជាការពិតលោក Zainal បានទិញកាបូបម៉ាក Louis Vuitton កាលពីបីថ្ងៃមុន ហើយគាត់បានយកវាទៅហាងនៅ KLCC ដើម្បីស្នើសុំបុគ្គលិកឱ្យប៉ាក់ឈ្មោះរបស់គាត់នៅលើវា។ ទោះជាយ៉ាងណាក៏ដោយការស្នើសុំរបស់គាត់ត្រូវបានបដិសេធ ពីព្រោះបុគ្គលិកមានការព្រួយបារម្ភថា ពួកគេអាចធ្វើឱ្យខូចកាបូបបាន។ មិនត្រឹមតែប៉ុណ្ណឹងទេ បុគ្គលិកទាំងនោះមើលមកគាត់ធ្វើដូចជាគាត់ហ្នឹង ក្ររហាមគ្មានលុយឱ្យពួកគេអីចឹង។ ភ្លាមនោះលោក Zainal និយាយថា៖ «កុំប្រព្រឹត្ដិមកកាន់ខ្ញុំ

    March 1, 2019
  • អន្តរជាតិ

    សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍នេះ បានប្រកាសផ្តល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានអំពីកូនប្រុសរបស់អតីតមេដឹកនាំអាល់កៃដា Osama bin Laden ដែលពេលនេះកូនប្រុសរបស់គាត់ប្រហែលជានឹងឡើងកាន់ជាមេដឹកនាំថ្មី នៃបណ្ដាញជ្រុលនិយមមួយនេះ។ លោក Hamza bin Laden ដែលជាកូនរបស់អតីតមេដឹកនាំអាល់កៃដានេះ មានរហ័សនាមថា «ព្រះអង្គម្ចាស់រាជបល្ល័ង្កនៃជីហាដ» ហើយគាត់នឹងក្លាយជាមុខសញ្ញាថ្មីសម្រាប់អាមេរិក។ មានការសង្ស័យមួយបានឱ្យដឹងថា គាត់បានចេញចូលនៅក្នុងប្រទេសប៉ាគីស្ថាន អាហ្វហ្គានីស្ថាន ឬផ្ទះឃុំខ្លួននៅអ៊ីរ៉ង់។ សេចក្តីរាយការណ៍ក៏បានឱ្យដឹងថា កូនប្រុសរបស់អតីតមេដឹកនាំ អាល់កៃដា មួយនេះនឹងកាន់ដំណែងបន្តពីឪពុករបស់គាត់ ដែលនេះជាមូលហេតុអាមេរិកមិនអាចនៅស្ញៀម និងប្រកាសផ្តល់ប្រាក់ ១លានដុល្លារអាមេរិក សម្រាប់ពត៌មានណាមួយរបស់គាត់។ ការលេចមុខរបស់ Hamza bin Laden វ័យ

    March 1, 2019
  • អន្តរជាតិ

    មានកន្លែងកម្សាន្ត និងរឿងជាច្រើន ដែលជំរុញចិត្តអ្នកនៅពេលដែលលោកអ្នកបានមកកាន់ប្រទេសអាស៊ីមួយដ៏មានប្រជាប្រិយ និងស្រស់ស្អាតមួយនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយទន្ទឹមនឹងការកម្សាន្តដ៏សម្បូរបែប វានៅតែមានរឿងមួយចំនួនដែលអ្នកគួរតែដឹង និងជៀសវាងកុំប្រព្រឹត្តឱ្យសោះ ទោះបីជាវាមើលទៅទំនងក៏ដោយ។ ហើយអត្ថបទនេះនឹងណែនាំអស់លោកអ្នកឱ្យដឹងនូវ ១០ចំណុច ដែលអ្នកគប្បីកុំធ្វើឱ្យសោះពេលទៅទស្សនាប្រទេសថៃ៖ ១. ហែលទឹកនៅឆ្នេរសមុទ្រ Andaman ភាគខាងត្បូងក្នុងរដូវវស្សា៖ ជារៀងរាល់ឆ្នាំមានមនុស្សប្រហែល ៥០នាក់ បានលង់ទឹកស្លាប់នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចភូកេត។ ភាគច្រើននៅក្នុងរដូវវស្សា ដែលមានខ្យល់មូសុងនៅភាគនិរតី បក់បោកបក់លើឆ្នេរ Andaman នេះ។ ២. ជួលម៉ូតូ៖ អាចមានករណីខ្លះលោកអ្នកគ្រាន់តែមាន Passport គឺអាចខ្ចីម៉ូតូបានហើយ ប៉ុន្តែអ្វីដែលអ្នកគួរតែដឹងគឺ អ្នកមិនគួរឱ្យនរណាស្គាល់ ឬចម្លង Passport របស់អ្នកនោះឡើយ។ ម៉្យាងទៀតអ្នកគួរតែដឹងថា

    March 1, 2019
  • អន្តរជាតិ

    ថ្មីៗនេះមានការបង្ហោះរូបភាពដ៏គួរឱ្យចាប់អារម្មណ៍ប៉ុន្មានសន្លឹក ដែលជារូបផែនទី និងចលនារបស់ឥន្ទ្រីមួយក្បាលក្នុងរយៈពេល ២០ឆ្នាំ។ ឥន្ទ្រីមួយក្បាលវាមានកម្មវិធីតាមដាន GPS ដែលបានបំពាក់នៅលើស្លាបរបស់វាតាំងពីពេលវានៅប្រទេសរុស្ស៊ីមកម៉្លេះ ហើយ ២០ឆ្នាំ ក្រោយមកវាក៏ត្រូវបានគេប្រទះឃើញនៅក្នុងជ្រលងភ្នំ «Valley of the Child» នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ក្នុងការដែលបានដឹងថា ឥន្ទ្រីនេះបានធ្វើដំណើរអស់រយៈប្រវែងដ៏វែងឆ្ងាយ និងឆ្លងកាត់ជាច្រើនប្រទេសរយៈពេល ២០ឆ្នាំ នៃជីវិតរបស់វា។ គួរបញ្ជាក់ផងដែរថា អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេគឺ ឥន្ទ្រីមួយក្បាលនេះតែងតែហោះហើរវាងសមុទ្រ មិនដូចបក្សីដទៃឡើយ។ ដូចលោកអ្នកអាចមើលឃើញយ៉ាងច្បាស់ជាមួយរូបផែនទីថា វាបានហោះហើរឆ្លងប្រទេសគ្រប់ទីកន្លែង ប៉ុន្តែអ្វីដែលវាគេចមិនហោះកាត់គឺ សមុទ្រ។ សត្វបក្សីគ្រប់ប្រភេទតែងតែហើរកាត់សមុទ្រ ប៉ុន្តែអ្វីដែលយើងអាចដឹងច្បាស់ជាមួយសត្វឥន្ទ្រីនេះ គឺវាហើរគេចសមុទ្រពេញមួយជីវិតរបស់វា៕ អត្ថបទ៖ លីដា ប្រភព៖

    February 28, 2019