autoadmin
  • អន្តរជាតិ

    សាឡាងដឹកអ្នកដំណើរ ដែលធ្វើដំណើរពីស្ថានីយចម្លង Kuah ទៅកាន់ក្រុង Kuala Perlis នៅកោះ Langkawi ប្រទេសម៉ាឡេស៊ី ត្រូវបានគេជម្លៀសអ្នកដំណើរចេញ បន្ទាប់ពីសាឡាងមានហុយផ្សែងខ្មៅយ៉ាងក្រាស់ដោយការឆេះ។ ជាសំណាងល្អអ្នកដំណើរទាំងអស់ត្រូវបានជួយសង្គ្រោះដោយទូកទេសចរណ៍ និងទូកនេសាទអ្នកស្រុកដែលនៅក្បែរនោះ។   ម្នាក់ក្នុងចំណោមអ្នកដំណើរដែលត្រូវសង្គ្រោះបានពីការឆាបឆេះកាលពីយប់ ថ្ងៃចន្ទ បានឱ្យដឹងថា ក្រុមអ្នកដំណើរបានឃើញសមាជិកនាវិក ៣នាក់ រត់ចេញពីបន្ទប់ផ្នែកម៉ាស៊ីនទៅជួបនាយនាវា។ ក្រុមអ្នកដំណើរក៏បានសួរពួកគេថា មានរឿងអ្វីដែរ ប៉ុន្តែពួកគេមិនឆ្លើយ បន្ទាប់មកក៏មានការឆេះនេះកើតឡើងតែម្តង។ យ៉ាងណាក៏ដោយ ពុំមានការរាយការណ៍ណាមួយអំពីភាពគ្រោះថា្នក់ដល់អាយុជីវិតនោះទេ៕ អត្ថបទ៖ លីដា ប្រភព៖ thethaiger

    February 26, 2019
  • អន្តរជាតិ

    ក្រុងហាណូយបានដកចេញស្តុបទាំងអស់នៅក្នុងទីក្រុង ដើម្បីរៀបចំចរាចរសម្រាប់កិច្ចប្រជុំកំពូលរវាង ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉ខាងជើងលោក គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃ ទី២៨ ខែកុម្ភៈ។ ទីក្រុងហាណូយបានឱ្យថា ពួកគេមានមោទនភាព និងមានកិត្តិយសណាស់ ដែលបានរៀបចំពិធីនេះ។ វាត្រូវបានគេនិយាយផងដែរថា ជាឱកាសល្អសម្រាប់វៀតណាម និងទីក្រុងហាណូយ ដើម្បីលើកកម្ពស់សម្រស់វប្បធម៌ និងប្រជាជន ក៏ដូចជារូបភាពនៃ «ទីក្រុងសន្តិភាព» ទៅកាន់ចំណោមមិត្តភក្តិអន្តរជាតិ។ នៅ ឆ្នាំ១៩៩៩ ទីក្រុងហាណូយ គឺជាទីក្រុង ១ ក្នុងចំណោម ទីក្រុងទាំង៥ នៃទ្វីបទាំង ៥

    February 26, 2019
  • អន្តរជាតិ

    កាលពីថ្ងៃអង្គារសប្តាហ៍មុន អធិរាជម៉ូឌែល ជនជាតិអាឡឺម៉ង់ លោក Karl Lagerfeld បានទទួលមរណភាពនៅវ័យ ៨៥ឆ្នាំ។ ហើយពេលនេះឆ្មារបស់គាត់ គឺនាង Choupette ក៏នឹងទទួលបានចំណែកមួយនៃទ្រព្យសម្បត្តិតម្លៃ ៣០០លានដុល្លារអាមេរិក របស់គាត់ដែរ។ នៅក្នុងបទសម្ភាសន៍មួយជាមួយ Numéro កាលពីឆ្នាំមុន អតីតនាយកច្នៃប្រឌិតរបស់ Chanel និង Fendi រូបនេះបានប្រកាសថា ឆ្មាជាទីស្រឡាញ់មួយនេះ គឺជាអ្នកស្នងមរតកបន្តរបស់គាត់។ លោក Lagerfeld បានបន្ថែមទៀតថា៖ «កុំបារម្ភអី គឺមានចំណែកគ្រប់គ្រាន់សម្រាប់អ្នកគ្រប់គ្នា»។ Choupette ជាឈ្មោះភាសាបារាំង ដែលមានន័យថា «sweetheart» ជាភាសាអង់គ្លេស

    February 25, 2019
  • រថយន្ត

    ដូចយើងធ្លាប់ដឹងមកហើយថា ក្រុមហ៊ុនតូយ៉ូតាជាក្រុមហ៊ុនប្រមូលផ្តុំរថយន្តកូរ៉ូឡាដ៏ខ្លាំងបំផុតនៅទ្វីបអឺរ៉ុប ហើយពេលនេះវាក៏បាន នាំយកនូវរថយន្តម៉ូដែលថ្មី ជាប្រភេទ Hatchback ដែលមាន 3 រចនាបទសម្រាប់ជ្រើសរើស មានម៉ាស៊ីនកូនកាត់ powertrains 2 និងម៉ាស៊ីនសាំង 2 ប្រភេទថែមទៀតផង។ ហើយម៉ូដែលទាំងអស់ គឺសាកសមសម្រាប់ឱ្យលោកអ្នកជ្រើសរើតាមចំណង់ចំណូលចិត្តផងដែរ។ ចំពោះ Corolla ពណ៌ស ដែលលោកអ្នកអាចមើលបានតាមរូបភាពខាងក្រោមគឺជា ប្រភេទម៉ាស៊ីន hybrid ទំហំ 1.8លីត្រ ដែលស៊ីសាំងតែ 3.3លីត្រ ក្នុង 100គីឡូម៉ែត្រ។ វាអាចផ្តល់កម្លាំង 120សេះ (122 ps) និងកម្លាំងបង្វិល

    February 25, 2019
  • បច្ចេកវិទ្យា

    Mate X ដែលជាស្មាតហូនបត់របស់ Huawei ទើបតែប្រកាសបង្ហាញខ្លួនជាផ្លូវការណ៍មុននេះ បន្ទាប់ពីការប្រកាសរបស់ Samsung ទៅលើ Galaxy Fold របស់ខ្លួនកាលពីពេលថ្មីៗនេះ។ យ៉ាងណាក៏ដោយ Oppo ក៏ហាកដូចជាមិនបង្អង់យូរនោះដែរ ដោយអនុប្រធានក្រុមហ៊ុន Oppo លោក Brian Shen បានបង្ហាញនូវរូបភាពមួយចំនួនរបស់ស្មាតហ្វូនបត់បាននេះទៅលើបណ្តាញសង្គម Weibo របស់ចិន។ ពុំមានពត៌មានជាក់លាក់ទាក់ទិននឹង specs របស់ស្មាតហ្វូនបត់របស់ Oppo នេះនៅឡើយទេ ប៉ុន្តែវាត្រូវបានគេឱ្យដឹងថា ប្រើប្រាស់ដោយបន្ទះ OLED ទាំងផ្នែកក្នុង និងក្រៅរបស់ទូរស័ព្ទ ហើយចំពោះថ្ងៃជាក់លាក់ដែលនឹងមានលក់នៅលើទីផ្សា គឺលោកអនុប្រធានបាននិយាយថា

    February 25, 2019
  • អន្តរជាតិ

    ប្រជាជនចិនហាក់ដូចជា នៅតែមានជំនឿលើការបោះកាក់ចូលទៅក្នុងស្លាបយន្តហោះ ដើម្បីសុំសេចក្តីសុខមុនពេលចេញដំណើរ។ ជាក់ស្តែងថ្មីៗនេះ បុគ្គលិកសន្តិសុខនៅអាកាសយានដ្ឋាន Anqing Tianzhushan ក្នុងខេត្ត Anhui បានរកឃើញកាក់ចំនួនពីរនៅលើដីក្បែរម៉ាស៊ីនខាងឆ្វេង របស់យន្តហោះ Lucky Air 8L9960 ដែលរៀបនឹងចេញដំណើរទៅទីក្រុង Kunming។ នៅពេលសួរចម្លើយអ្នកដំណើរប្រុសម្នាក់អាយុ ២៨ឆ្នាំ ដែលមានឈ្មោះថា លូ បានសារភាពថា ពិតជាបានបោះកាក់ដោយជឿជាក់ថា ពួកគេនឹងមានសុវត្ថិភាពផុតពីគ្រោះថ្នាក់ពេលហោះហើរ។ ជាការពិតកាក់នៅក្នុងម៉ាស៊ីនរបស់យន្ដហោះគឺមានគ្រោះថ្នាក់ខ្លាំងណាស់។ ដោយសារតែការព្រួយបារម្ភពីសុវត្ថិភាព ជើងហោះហើរដែលមានអ្នកដំណើរ ១៦២នាក់ មួយនេះ ត្រូវផ្អាកការហោះហើរ។ រហូតដល់ថ្ងៃបន្ទាប់ អ្នកដំណើរទាំង ១៦១ បានបន្តដំណើររបស់ខ្លួនវិញ ចំណែកបុរសដែលបោះកាក់ចូលម៉ាស៊ីនម្នាក់នោះត្រូវបានមន្ត្រីប៉ូលីសចាប់ខ្លួន។

    February 25, 2019
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែងទៅកាន់អភិបាលរដ្ឋអាមេរិកនៅឯសេតវិមានកាលពីថ្ងៃអាទិត្យថា លោកសប្បាយចិត្តណាស់ ដរាបណាកូរ៉េខាងជើងនៅតែបន្តផ្អាកការធ្វើតេស្តអាវុធ។ ថ្លែងទៅកាន់ពួកមន្ត្រីបែបនេះ គឺនៅមុនពេលដែលលោកត្រៀមចេញដំណើរមកប្រទេសវៀតណាម សម្រាប់កិច្ចប្រជុំកំពូលលើក ទី២ ជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ មេដឹកនាំទាំងពីរនឹងជួបគ្នានៅទីក្រុងហាណូយ នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដែលវាគឺមានរយៈពេលប្រាំបីខែ បន្ទាប់ពីកិច្ចប្រជុំលើក ទី១ នៅប្រទេសសិង្ហបុរី ដែលមិនទទួលបានលទ្ធផលល្អ។ គួរឱ្យដឹងផងដែរថា អាមេរិកព្យាយាមចង់ឱ្យកូរ៉េខាងជើងបញ្ឈប់នូវអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយមួយរយៈនេះ លោក​ ត្រាំ ហាក់ដូចជាធូរចិត្តដែលកូរ៉េខាងជើងមិនបញ្ចេញនូវសកម្មភាពទៅលើអាវុធរបស់ខ្លួន។ ហើយអាមេរិកប្រហែលជានឹងដកការដាក់ទណ្ឌកម្មពីកូរ៉េខាងជើង ប្រសិនបើការចរចាររវាងអ្នកទាំងពីរទទួលបានលទ្ធផល៕ អត្ថបទ៖ លីដា ប្រភព៖ reuters

    February 25, 2019
  • អន្តរជាតិ

    ក្រសួងការបរទេសរៀតណាមបានឱ្យដឹងក្នុងថ្ងៃសៅរ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងធ្វើទស្សនកិច្ចជាផ្លូវការមកកាន់វៀតណាមឆាប់ៗ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក គីម នឹងធ្វើទស្សនកិច្ចតាមការអញ្ជើញរបស់លោក Nguyen Phu Trong ជាប្រធាន និងជាអគ្គលេខាធិការនៃបក្សកុម្មុយនិស្ត។ ក្រសួងការបរទេសវៀតណាមបានឱ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនក្នុងថ្ងៃនេះថា៖ «លោក គីម ជុងអ៊ុន នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមក្នុងប៉ុន្មានថ្ងៃខាងមុខ»។ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាម្ចាស់ផ្ទះឱ្យកិច្ចប្រជុំកំពូល ទី២ រវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅក្នុងរដ្ឋធានីហាណូយនាថ្ងៃទី ២៧ និង ២៨ ខែកុម្ភៈ នេះ។

    February 23, 2019
  • រថយន្ត

    Audi Q8 50 TDI កៅអីកាបូន ស៊េរីថ្មីមួយនេះ នឹងបង្ហាញខ្លួននៅក្នុងពិព័រណ៍រថយន្តទីក្រុងហ្សេណែវ ឆ្នាំ២០១៩ ជាមួយនឹងការរចនាថ្មី។ ជាការពិត ABT ធ្វើការឱ្យ Audi រាប់ទសវត្សរ៍មកហើយ ប៉ុន្តែចំពោះ Audi Q8 នឹងធ្វើឱ្យលោកអ្នកប្លែកភ្នែកជាមិនខាន ហើយវាក៏ជាការឆ្លើយតបទៅនឹងរូបរាងល្អឯករបស់ BMW X6 ផងដែរ។ ជាមួយនឹងការរៀបចំថ្មីដោយ ABT នេះ Audi Q8 នឹងអាចមានកម្លាំងបន្ថែមរហូតដល់ 330សេះ ដោយប្រើកញ្ចប់ថាមពល Engine Control (AEC) របស់

    February 23, 2019
  • អន្តរជាតិ

    ការផ្ទុះឡើងនូវជំងឺកញ្ជ្រឹលបានធ្វើឱ្យរដ្ឋវ៉ាស៊ីនតោនចំណាយប្រាក់ជាង ១លានដុល្លារអាមេរិក ក្នុងឆ្នាំនេះ។ នាយកដ្ឋានសុខាភិបាលរបស់រដ្ឋបានចំណាយប្រាក់ប្រហែល ៦១៤,០០០ដុល្លារអាមេរិក លើបុគ្គលិក និងការផ្គត់ផ្គង់។ Clark County ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺនេះ គឺមានចំនួន ៦៣ករណី និងខាតបង់លើការចំណាយចំនួន ៥០០,០០០ដុល្លារអាមេរិក។ ក្រុមមន្ត្រីនិយាយថា តួលេខនឹងកើនឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះបន្ថែមទៀត។ វេជ្ជបណ្ឌិត Robert Jacobson អ្នកឯកទេសខាងជំងឺឆ្លងនៅគ្លីនិច Mayo បានប្រាប់សារព័ត៌មាន DailyMail.com ថា គាត់មានការព្រួយបារម្ភថា សាធារណជនទូទៅប្រហែលជាមិនដឹងអំពីការផ្ទុះឡើងនូវជំងឺកញ្ជ្រឹលនោះទេ។ ជំងឺនេះគឺពិតជាឆ្លងបានយ៉ាងឆាប់រហ័សបំផុត ប្រសិនបើមាននរណាម្នាក់ក្អកនៅក្នុងបន្ទប់មួយ មេរោគដែលចេញពីមនុស្សនោះនឹងធ្វើឱ្យមនុស្សផ្សេងទៀតដែលនៅ ឬចូលទៅក្នុងបន្ទប់នោះមានគ្រោះថ្នាក់៕ អត្ថបទ៖ លីដា ប្រភព៖ dailymail

    February 23, 2019