autoadmin
  • អន្តរជាតិ

    ជាធម្មតាបើយើងសួរមនុស្សរាល់គ្នាអំពីផលប្រយោជន៍នៃបច្ចេកវិទ្យា ពួកគេប្រហែលជានឹងឆ្លើយថា បច្ចេកវិទ្យាជាពិសេសគឺ «ឧបករណ៍អេឡិចត្រូនិច» ជួយពួកគេឱ្យមានទំនាក់ទំនងកាន់តែជិតស្និតជាមួយគ្រួសារ ឬមិត្តភក្តិដែលនៅឆ្ងាយពីគ្នា ឬជួយឱ្យពួកគេបានស្គាល់អ្វីដែលពួកគេមិនដែលជួបពីមុន ឬក៏ជាជំនួយនៃប្រភពចំណេះដឹងរបស់ពួកគេ -ល- ។ ប៉ុន្តែមានមនុស្សប៉ុន្មាននាក់ដែលដឹងថា កាលដែលចំណាយពេលយូរនៅនឹងមុខអេក្រង់ (ឬScreen time) នៃឧបករណ៍បចេ្ចកវិទ្យាអេឡិចត្រូនិចទាំងនោះយូរម៉ោងអាចបង្កជាហានិភ័យខ្ពស់? ជាការពិតមនុស្សវ័យក្មេងកាន់តែច្រើនកំពុងពាក់វ៉ែនតាមីញ៉ូប ដើម្បីកែតម្រូវការមើលមិនច្បាស់របស់ពួកគេ ដែលនិន្នាការនេះបានជំរុញអោយអ្នកឯកទេសខាងសុខភាពភ្នែកដើម្បីធ្វើការកំណត់ថា តើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចដូចជា៖ កុំព្យូទ័រ ថេប្លេត និងទូរស័ព្ទស្មាតហ្វូន នាំឱ្យមានការខូចខាតសមត្ថភាពនៃការមើលឃើញរបស់ពួកគេដែរ ឬទេ? ជាលទ្ធផល គឺវាពិតមែន!។ ថ្វីបើមូលហេតុនៃការដែលអាចកើតមាននូវជំងឺមីញ៉ូបអាចបណ្តាលមកពីហ្សែន ប៉ុន្តែកត្តាដែលធ្វើឱ្យហានិភ័យរបស់វាកើនឡើងគឺការប្រើប្រាស់ឧបករណ៍បចេ្ចកវិទ្យាអេឡិចត្រូនិចទាំងនោះយូរម៉ោង និងសម្លឹងទៅជិតអេក្រង់របស់វាខ្លាំងពេក។ ជាឧទាហរណ៍ អ្នកប្រើប្រាស់ស្មាតហ្វូនភាគច្រើចូលចិត្តសម្លឹងទៅអេក្រង់ត្រឹមចម្ងាយ ២០សង់ទីម៉ែត្រ ប៉ុណ្ណោះពីភ្នែក ទាំងដែលការពិតចម្ងាយដែលមានសុវត្ថិភាពគឺពី

    February 21, 2019
  • អន្តរជាតិ

    គណបក្សកាន់អំណាចរបស់តៃវ៉ាន់ បានបង្ហាញពីការប៉ុនប៉ងថ្មីបំផុតរបស់ខ្លួនក្នុងការបង្កើតច្បាប់រៀបការដល់អ្នកស្រឡាញ់ភេទដូចគ្នាដំបូងបំផុតនៅអាស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ។ ដែលច្បាប់នេះនឹងផ្តល់ឱ្យអ្នកដែលស្រឡាញ់ភេទដូចគ្នាអាចរៀបអាពាហ៍ពិពាហ៍ ព្រមទាំងមានសិទ្ធិសុំសិទ្ធិចិញ្ចឹមកូនជាអចិន្រ្តៃយ៍ ទោះបីមានការប្រឆាំងយ៉ាងខ្លាំងពីអ្នកអភិរក្សក៏ដោយ។ សេចក្តីព្រាងច្បាប់ដែលចេញដោយក្រសួងយុត្តិធម៌បានស្នើអនុញ្ញាតឱ្យ «មនុស្ស ២នាក់ ដែលស្រឡាញ់ភេទដូចគ្នា បង្កើតនូវការរួបរួមជាអចិន្រ្តៃយ៍ សម្រាប់គោលបំណងប្តេជ្ញាចិត្តក្នុងការគ្រប់គ្រងជីវិតរួមគ្នា ដើម្បីសម្រេចបាននូវការការពារស្មើគ្នានៃសេរីភាពនៃអាពាហ៍ពិពាហ៍របស់ពួកគេ»។ គូស្វាមីភរិយានឹងត្រូវបានអនុញ្ញាតឱ្យមានសិទ្ធិសុំសិទ្ធិចិញ្ចឹមកូន ខណៈដែលភាគីទាំងពីរនឹងត្រូវទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុចំពោះគ្នាទៅវិញទៅមក ហើយក៏មានសិទ្ធិទទួលបានសិទ្ធិមរតកផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ straitstimes

    February 21, 2019
  • បច្ចេកវិទ្យា

    ធ្វើយ៉ាងណាទើបបំបាក់ AirPods របស់ Apple បាន? ជាការពិត មានក្រុមហ៊ុនជាច្រើនបានប្រកួតប្រជែងជាមួយ Apple ដោយបញ្ចេញនូវឧបករណ៍ដែលមានប្រតិបត្តិការ សំឡេង និងថ្ម ដែលល្អជាង។ យ៉ាងណាវានៅតែមិនងាយស្រួលនោះឡើយក្នុងការប្រជែងជាមួយ Apple ដោយឧបករណ៍ទាំងនោះទីបំផុតក៏មានតម្លៃថ្លៃ និងទំហំកាន់តែធំ។ ប៉ុន្តែពេលនេះ Apple ប្រហែលជាត្រូវប្រឈមមុខជាមួយ Samsung ដែលជាសត្រូវនឹងគ្នាស្រាប់ ដោយ Samsung បានបញ្ចេញនៅកាសឥតខ្សែរបស់ខ្លួនគឺ Galaxy Buds។ អ្វីដែល Apple គួរតែបារម្ភគឺ Galaxy Buds នឹងចេញលក់នៅថ្ងៃ ទី៨ ខែមីនា

    February 21, 2019
  • អន្តរជាតិ

    គូស្នេហ៍មកពីខេត្ត British Columbia ប្រទេសកាណាដា មានដើមកំណើតជាជនជាតិវៀតណាម ត្រូវបានរងគ្រោះក្នុងការវាយប្រហារដោយទឹកអាស៊ីត ខណៈដែលពួកគេមកលេងកម្សាន្តនៅស្រុកកំណើតដើម្បីអបអរថ្ងៃចូលឆ្នាំថ្មី។ ជនរងគ្រោះទាំង ២ មានឈ្មោះ Tram Nguyen (Tommy) និង Nghiem Võ (Tom) កាលពីថ្ងៃ ទី៩ ខែកុម្ភៈ វេលាម៉ោងប្រហែល ៧ និង ៣០នាទី ល្ងាច គូស្នេហ៍មួយគូនេះបានកំពុងតែធ្វើដំណើរតាមម៉ូតូដើម្បីទៅទទួលទានអាហារពេលល្ងាចជុំគ្នាជាមួយគ្រួសារ ដែលផ្លូវទីនោះពុំមានបង្គោលភ្លើងបំភ្លឺនោះទេ។ បន្ទាប់មកគូស្នេហ៍ទាំង ២ ក៏បានមកដល់ចំណតម៉ូតូ ហើយប៉ុន្មានវិនាទីក្រោយមកក៏មានជនប្លែកមុខ ២នាក់ ផ្សេងទៀតដើរត្រែតត្រតនឹងស្រែកដាក់គូស្នេហ៍ទាំង ២

    February 20, 2019
  • អន្តរជាតិ

    លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាដើម្បីចាប់ផ្តើមដំណើរការដ៏វែងមួយនៃការបង្កើតកងកម្លាំងអវកាសអាមេរិក (U.S. Space Force) ដែលជាសាខាថ្មីរបស់យោធា គ្រប់គ្រងដល់ការគំរាមកំហែងក្នុងលំហ។ លោក Trump បានចុះហត្ថលេខាលើនយោបាយអវកាសបទបញ្ជា ៤ ដែលនឹងដាក់មូលដ្ឋានគ្រឹះសម្រាប់គំនិតផ្តួចផ្តើមនីតិបញ្ញត្តិ ដែលអាចបង្កើតកងកម្លាំងអវកាសមួយមានសេវាកម្មយោធាថ្មី ដែលខ្លាំងដូចទៅនឹងកងម៉ារីនអាមេរិក។ នៅក្នុងពិធីចុះហត្ថលេខាការិយាល័យ Oval Office លោក Trump បាននិយាយថា កងកម្លាំងអវកាសគឺជាអាទិភាពផ្នែកសន្តិសុខជាតិ។ អនុស្សរណៈនេះដឹកនាំនាយកដ្ឋានការពារជាតិ «ដើម្បីចាត់ចែងធនធានអវកាសរបស់ខ្លួនដើម្បីទប់ស្កាត់ និងប្រឆាំងការគំរាមកំហែងនៅក្នុងអវកាស» តាមរយៈការបង្កើតកងកម្លាំង ដែលនឹងជាផ្នែកនៃកងកម្លាំងអាកាស។ ការបង្កើតកងកម្លាំងអវកាសនឹងតម្រូវឱ្យមានការអនុម័តពីសភា។ គួររំឭកដែរថា កាលក្នុងខែសីហា រដ្ឋបាលលោក Trump

    February 20, 2019
  • អន្តរជាតិ

    នៅឯសាលប្រជុំនៅក្រុងប៉ាហាំងកាលពីថ្ងៃពុធ ទី១៨ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា លោក Syed Saddiq បាននិយាយថា និយោជកដែលផ្សព្វផ្សាយពាក្យថា «ត្រូវការតែអ្នកចេះភាសាចិនកុកងឺ» ឬ Mandarin speakers នៅក្នុងក្រដាសដំណឹងជ្រើសរើសបុគ្គលិកគួរតែត្រូវបានយកមកសាកសួរ។ លោកបាននិយាយថា៖ «តម្រូវការបែបនេះគឺខុស សូមរាយការណ៍មកខ្ញុំ ដូច្នេះខ្ញុំអាចជួបជាមួយនឹងក្រុមប្រឹក្សានាយកនៃក្រុមហ៊ុនទាំងនោះ»។ លោកបានបញ្ជាក់ថា សកម្មភាពបែបនេះគឺជាទម្រង់មួយនៃការរើសអើង ហើយគួរតែត្រូវបានស៊ើបអង្កេត។ លោកក៏បានបន្តថា «លើកលែងតែក្រុមហ៊ុនចិន អាជីវកម្មដែលគ្រប់គ្រងដោយប្រជាជនម៉ាឡេស៊ីមិនគួរកំណត់ការផ្សព្វផ្សាយការងាររបស់ពួកគេដោយត្រូវការតែអ្នកនិយាយភាសាចិន ឬជាតិសាសន៍់ណាមួយជាក់លាក់នោះទេ»។ សេចក្តីថ្លែងការណ៍នេះ គឺឆ្លើយតបទៅនឹងសិស្សដែលត្អូញត្អែរអំពីរបៀបដែលអ្នកនិយាយភាសាចិនកុកងឺ មានឱកាសក្នុងការសម្ភាសន៍ការងារច្រើនជាង៕ អត្ថបទ៖ លីដា ប្រភព៖ worldofbuzz

    February 20, 2019
  • អន្តរជាតិ

    ក្រុងតៃប៉ិៈ៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានបញ្ជាក់ថា លោកស្រីនឹងធ្វើការឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំក្រោយម្តងទៀត បើទោះបីជាមានការធ្លាក់ចុះនៃទំនាក់ទំនងកាន់តែខ្លាំងឡើងជាមួយប្រទេសចិនក៏ដោយ។ លោកស្រី Tsai ដែលបានជាប់ឆ្នោតជាប្រធានាធិបតីកាលពី ឆ្នាំ២០១៦ និងជាមេដឹកនាំស្រីដំបូងរបស់កោះបានប្រាប់ CNN ថា គាត់ចង់បំពេញ «ចក្ខុវិស័យ» របស់គាត់ចំពោះតៃវ៉ាន់។ វាជារឿងធម្មតាទេដែលក្នុងនាមជាប្រធានាធិបតីគឺនឹងធ្វើអ្វីៗបន្ថែមទៀតសម្រាប់ប្រទេស និងចង់បំពេញការងារទៅតាមចក្ខុវិស័យ ឬរបៀបវារៈរបស់គាត់ ហើយវាជារឿងធម្មតាទេដែលប្រធានាធិបតីចង់ឈរឈ្មោះម្ដងទៀត ដើម្បីបញ្ចប់របៀបវារៈរបស់គាត់។ លោកស្រី Tsai អាយុ ៦២ឆ្នាំ បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីកាលពី ៣ឆ្នាំមុន ទៅលើបក្ស Kuomintang (KMT) ដែលជាបក្សអ្នកគាំទ្រ និងមានទំនាក់ទំនងជាមួយទីក្រុងប៉េកាំង៕ អត្ថបទ៖

    February 20, 2019
  • អន្តរជាតិ

    ប្រទេសសឹង្ហបុរីនៅយប់ថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ មានបាតុភូតធម្មជាតិចន្ទគ្រាសដ៏ធំមួយដែលគេហៅថា «Super snow moon» បានរះត្រដែត និងក្លាយជាទស្សនីយភាពមួយដ៏ស្រស់ស្អាត។ បើយោងតាមអង្គការវិទ្យាសាស្រ្តនៃប្រទេសសិង្ហបុរីបានឱ្យដឹងថា បាតុភូត Supermoon នេះគឺវាកើតឡើងនៅពេលដែលព្រះ​ច័ន្ទ​ពេញ​វង្សខិតកៀកមកជិតបំផុតទៅលើផែនដី ដែលបណ្តាលឱ្យវាមើលទៅធំជាងចន្ទគ្រាសធម្មតា។ អង្គការមួយនេះក៏បានសរសេរនៅលើទំព័រហ្វេសប៊ុកថា ចន្ទគ្រាសនេះនឹងមើលឃើញល្អបំផុតនៅប្រហែលម៉ោង ៧ និង​ ៣០នាទីយប់។ ពួកគេក៏បានណែនាំដល់អ្នកចូលចិត្តរកទីតាំងដែលមានភាពស្រលះងាយស្រួលមើលទៅលើមេឃផងដែរ​ ហើយចំពោះទីតាំងរបស់ចន្ទគ្រាសគឺនៅទិសខាងកើត។ វាគឺជាបាតុភូតចន្ទគ្រាសដ៏ធំបំផុតសម្រាប់ ឆ្នាំ២០១៩ និងស្របចំពេលពិធីបុណ្យបង្ហោះគោម (Lantern Festival) ផងដែរ ដែលវាជាចំណែកធ្វើឱ្យកាន់តែមានទស្សនីយភាពសប្បាយរីករាយ៕ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia

    February 20, 2019
  • អន្តរជាតិ

    រាល់ផ្លូវថ្នល់សម្រាប់យន្តហោះទាំងអស់នៅលើពិភពលោកយើងនេះ គឺមានលេខចំនួន ២ខ្ទង់ ដែលវាជួយដល់អ្នកបើកយន្ដហោះឱ្យដឹងថា ផ្លូវមួយណាសម្រាប់ចតចុះ និងមួយណាសម្រាប់ហោះឡើង។ លេខនីមួយៗគឺត្រូវគ្នាជាមួយនឹងត្រីវិស័យ ដែលមានតួលេខចន្លោះពី ០១ ទៅ ៣៦ ហើយរវាងលេខទាំងពីរគឺត្រូវតែខុសគ្នា ១៨ ជានិច្ច (ឧ៖ ០១ និង ១៩)។ ជាការពិត នៅលើត្រីវិស័យរបស់យើងគឺមាន ៣៦០ដឺក្រេ ដូច្នេះហើយទើបលេខនៅលើផ្លូវថ្នល់សម្រាប់យន្តហោះគឺមានពី ០១​ ដល់ ៣៦ ដោយសារលេខ ០ នៅខាងក្រោយ គឺមិនរាប់បញ្ចូលនោះទេ។ ចំពោះមូលហេតុដែលផ្លូវ ទៅ-មក វាត្រូវតែខុសគ្នា ១៨ ជានិច្ច

    February 18, 2019
  • រថយន្ត

    ថ្វីបើ Lamborghini Aventador SVJ ប្រហែលជាត្រូវបានលក់ចេញអស់ក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា មហាសេដ្ឋីនៅជុំវិញពិភពលោកមិនអាចបញ្ជាឱ្យធ្វើគំរូថ្មីទៅលើរថយន្តចាស់ដែលប្រើហើយនោះទេ។ ជាក់ស្តែងនៅ Hollmann International ក្នុងប្រទេសអាឡឺម៉ង់ ក៏មានការដាក់បង្ហាញនូវ Lamborghini Aventador SVJ (James Edition) ពណ៌សថ្មី ដែលមានលាយជាមួយនឹងកាំកង់ពណ៌ទឹកមាស ហ្រ្វាំងពណ៌ទឹកក្រូច រំលេចពណ៌គ្នាយ៉ាងស្រស់ស្អាត។ Lamborghini Aventador SVJ មួយនេះគឺមានពណ៌ដើមពណ៌បៃតង ប៉ុន្តែត្រូវបានម្ចាស់របស់វាប្តូរពណ៌ថ្មី ហើយចំពោះតម្លៃគឺចាប់ពី ៥១៥,០០០ ដុល្លារអាមេរិក។ Aventador SVJ មួយនេះដំណើរការដោយ ម៉ាស៊ីន V12

    February 18, 2019