autoadmin
  • អន្តរជាតិ

    កាលពីមុន ប្រសិនបើអ្នកជាមនុស្សដែលចូលគេងយប់ជ្រៅ (ទីទុយរាត្រី) អ្នកប្រហែលជាមិនមានការព្រួយបារម្ភប៉ុន្មាននោះទេឱ្យតែអ្នកគេងបានគ្រប់ម៉ោង ក៏ព្រោះតែការស្រាវជ្រាវពីមុនបានបង្ហាញថា វាជាចង្វាក់ធម្មជាតិរបស់មនុស្សម្នាក់ៗ ប៉ុន្តែការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ការគេងយប់ជ្រៅពេកវានឹងធ្វើឱ្យអ្នកមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលនេះជាលទ្ធផលផ្ទុយគ្នាទៅនឹងការស្រាវជ្រាវចាស់។ ការស្រាវជ្រាវថ្មីបានបង្ហាញថា អ្នកដែលចូលគេងយប់ជ្រៅ ឬខ្លះទៀតចូលគេងនៅពេលមេឃជិតភ្លឺ នឹងមានហានិភ័យខ្ពស់ ដោយសារអ្នកទាំងនោះ នឹងមានទំនោរទៅរកទម្លាប់នៃការញុាំអាហារមិនទៀងទាត់ ដែលធ្វើឱ្យស្ថានភាពនៃការរំលាយអាហារ (metabolic) មានហានិភ័យ និងអាចឈានទៅរកជំងឺទឹកនោមផ្អែមបាន។ ការសិក្សាដោយសាកលវិទ្យាល័យ Birmingham នៅចក្រភពអង់គ្លេស ក៏បានបន្ថែមផងដែរថា អ្នកចូលគេយប់ជ្រៅ និងអ្នកក្រោកពីព្រលឹម (ឆាប់ចូលគេង) មានសកម្មភាពខួរក្បាល លក្ខណរស់នៅ និងផលិតភាព ខុសគ្នាស្រឡះ ខណៈដែលពិភពលោកគឺត្រូវការអ្នកដែលក្រោកពីព្រលឹមច្រើនជាង។ ជាពិសេសពួកគេមិនអាចបញ្ចេញសកម្មភាពនៅក្នុងថ្នាក់រៀនឱ្យបានល្អនោះទេ។ ក្រុមអ្នកស្រាវជ្រាវក៏បានឱ្យដឹងដែរថា អ្នកដែលឆាប់ចូលគេង

    February 18, 2019
  • អន្តរជាតិ

    ខណៈដែលប្រទេសវៀតណាមមានច្បាប់គ្រឿងញៀនដ៏តឹងរឹងបំផុតមួយនៅលើពិភពលោក ប្រទេសនេះនៅតែជាកន្លែងមួយដ៏ពេញនិយម និងជាទីផ្សារទិសដៅសម្រាប់ថ្នាំញៀន (narcotics) ដែលរត់ពន្ធពីតំបន់ត្រីកោណមាស (Golden Triangle) ដ៏ល្បីល្បាញ និងជាតំបន់ព្រំដែនគ្មានច្បាប់ ដែលមានព្រំប្រទល់ជាមួយនឹងប្រទេសឡាវ មីយ៉ាន់ម៉ា និងថៃ។ ថ្នាំអាភៀន និងហេរ៉ូអ៊ីន គឺជាថ្នាំដែលពេញនិយមក្នុងចំណោមអ្នកប្រើចាស់ៗ ប៉ុន្តែប្រភេទម្សៅ និងថ្នាំគ្រាប់ ដូចជា មេតំហ្វេតាមីន គឺកំពុងតែទទួលបានប្រជាប្រិយភាពក្នុងចំណោមយុវវ័យវៀតណាម។ យ៉ាងណាមិញកាលពីម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ មន្ត្រីកម្លាំងការពារព្រំដែន និងអាជ្ញាធរគយវៀតណាម បានរកឃើញគ្រឿងញៀននៅក្នុងឡានដឹកទំនិញមួយ ដែលមានស្លាកលេខរបស់ប្រទេសឡាវ។ របាយការណ៍ក៏បានឱ្យដឹងថា អាជ្ញាធរបានរកឃើញថង់ប្លាស្ទិកពណ៌មាសរាប់សិបកញ្ចប់ ដែលមានផ្ទុកថ្នាំមេតំហ្វេតាមីនចំនួន ២៩៤គីឡូក្រាម ហើយចំណែកតៃកុងដែលជាជនជាតិឡាវក៏ត្រូវបានឃាត់ខ្លួនផងដែរនៅក្នុងហេតុការណ៍នេះ៕ អត្ថបទ៖

    February 18, 2019
  • អន្តរជាតិ

    តូក្យូ៖ កាសែតជប៉ុន Asahi បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ថា នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានតែងតាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ដ្រាំ (Donald Trump) សម្រាប់រង្វាន់ណូបែលសន្តិភាព បន្ទាប់ពីទទួលបានសំណើពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីធ្វើដូច្នេះ។ របាយការណ៍ដែលយោងតាមសម្តីរបស់លោក Donald Trump កាលពីថ្ងៃសុក្រ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានតែងតាំងគាត់ជាបេក្ខភាពរង្វាន់ណូបែលសន្តិភាព និងបានផ្តល់ឱ្យគាត់នូវលិខិតបេក្ខភាពចម្លងដែលមាន ៥ទំព័រ ដោយហេតុថា លោកបានបើកកិច្ចចរចា និងបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង។ អត្ថបទ៖​ លីដា ប្រភព៖

    February 18, 2019
  • អន្តរជាតិ

    ការស្ទង់មតិថ្មីមួយបានបង្ហាញថា ភាគច្រើននៃប្រជាជនថៃចូលចិត្តបេក្ខភាពនាយករដ្ឋមន្ត្រីជាបុរស និងមានវ័យខ្ទង់ ៥០ឆ្នាំ ដែលមានបទពិសោធទាំងនៅក្នុងវិស័យឯកជន និងសាធារណៈ។ ការស្ទង់មតិនេះ គឺធ្វើឡើងលើមនុស្សចំនួន ១.០៥៤នាក់ ចាប់តាំងពីថ្ងៃ ទី១០ ដល់ ១៦ ខែកុម្ភៈ ហើយជាលទ្ធផលមួយភាគបួននៃអ្នកឆ្លើយសំណួរ ឬ ២៥.៦ភាគរយ គឺចូលចិត្តបេក្ខភាពជាបុរស ដែលមានវ័យពាក់កណ្តាល និងជាមនុស្សដែលមានសមត្ថភាពទាំងក្នុងវិស័យឯកជន និងសាធារណៈ ដើម្បីមានសមត្ថភាពជួយដល់ប្រទេសជាតិក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចណាមួយ។ យ៉ាងណាក៏ដោយ ក៏មានមតិប្រហែល ២២.៨ភាគរយ ដែលជាចំនួនច្រើនបំផុតទី ២ នៃអ្នកឆ្លើយតបបាននិយាយថា ពួកគេចូលចិត្តនាយករដ្ឋមន្ត្រីជាបុរស និងមានវ័យប្រហែល ៤០ឆ្នាំ ដោយមានប្រវត្តិជាសកម្មជននយោបាយ និងធ្លាប់ជាអ្នកប្រតិបត្តិនៃក្រុមហ៊ុនឯកជនណាមួយ។ ហើយមតិភាគច្រើន

    February 18, 2019
  • រថយន្ត

    ជាមួយនឹងការ update ចុងក្រោយបំផុត ក្រុមហ៊ុន Tesla បានបង្ហាញពីលក្ខណៈពិសេសដែលមានប្រយោជន៍ពីរប្រភេទសម្រាប់ ឆ្នាំ២០១៩ នេះ។ ទី១ គឺ Dog Mode ដែលលក្ខណៈពិសេសរបស់វាគឺ រក្សាសីតុណ្ហភាពនៅក្នុងរថយន្តឱ្យសមស្របសម្រាប់សត្វចិញ្ចឹមរបស់អ្នក នៅពេលដែលអ្នកមានការរវល់ចូលផ្សារ ឬចេញក្រៅធ្វើអ្វីមួយ ដែលតម្រូវឱ្យអ្នកទុកសត្វជាទីស្រឡាញ់នៅក្នុងរថយន្ត។ បច្ចេកវិទ្យានេះផងដែរ នឹងបង្ហាញសារទៅលើអេក្រង់ថា ម្ចាស់របស់វានឹងត្រឡប់មកវិញឆាប់ៗ អ្នកឆ្លងកាត់ណាម្នាក់ដែលបានឃើញពួកវាក្នុងឡានគឺមិនបាច់បារម្ភនោះទេ។ ទី២ គឺ Sentry Mode ដែលប្រព័ន្ធនេះអាចថតយកសកម្មភាពអ្នកនៅខាងក្រៅជិតនឹងរថយន្ត។ វាមានសមត្ថភាពថតយកនរណាម្នាក់ដែលលួចមើលទៅក្នុងរថយន្ត ហើយដើម្បីជាសុវត្ថិភាពវានឹងផ្ញើសារនេះទៅលើអេក្រង់ធំដែលស្ថិតនៅកណ្ដាលផ្នែកខាងមុខរថយន្ត។ ជាពិសេសនៅពេលនរណាម្នាក់លួចចូលក្នុងរថយន្ត វានឹងបន្លឺសំឡេងស៊ីរ៉ែនឡើងមួយទំហឹងតែម្តង។ យ៉ាងណាមិញចំណុច ទី២ នេះដូចជាមិនសូវគួរឱ្យចាប់អារម្មណ៍ដូចចំណុច ទី១

    February 16, 2019
  • អន្តរជាតិ

    តើអ្នកជឿទេថា សំរាមផ្លាស្ទីករបស់ទន្លេទាំង ១០ នេះ គឺស្មើនឹង ៩០% ដែលប្រមូលចេញពីសមុទ្រ? អ្វីដែលសំខាន់គឺ ៩ ក្នុងចំនោម ១០ គឺស្ថិតក្នុងប្រទេសក្នុងអាស៊ីយើងតែម្ដង។ ជារៀងរាល់ឆ្នាំយ៉ាងហើចណាល់មានផ្លាស្ទីកចំនួន ៣០០លានតោន ត្រូវបានផលិត ហើយជិត ៩លានតោន ត្រូវបានបោះចោលចូលទៅក្នុងសមុទ្រ។ អ្វីដែលកាន់តែគួរឱ្យព្រួយបារម្ភ គឺយាងហោចណាស់ក៏មានសំរាមចំនួន ២៧០ ០០០ តោនដែលអណ្តែតមកផ្ទៃខាងលើទឹក ហើយវាស្មើនឹង ៣៣,៧៥០,០០០ ដុំសំរាមនៅពេលដែលវាបែកចេញពីគ្នា។ ច្រើនមែនទេ? ពិតប្រាកដណាស់! យ៉ាងណាមិញអត្ថបទនេះនឹងណែនាំអ្នកឱ្យស្គាល់ទន្លេដែលសម្បូរទៅដោយសំរាមទាំង ១០៖ ១០. ទន្លេមេគង្គ៖ ជាទន្លេមួយក្នុងចំណោមទន្លេដែលវែងជាងគេនៅអាស៊ី ដែលហូរឆ្លងកាត់ប្រទេស

    February 16, 2019
  • អន្តរជាតិ

    នរណាដែលធ្លាប់បានទៅលេងទីក្រុងចាការតារបស់ឥណ្ឌូនេស៊ីច្បាស់ជាដឹងហើយថា ការកកស្ទះចរាចរណ៍របស់ទីក្រុងនេះគឺគួរឱ្យធុញប៉ុណ្ណា។ សូម្បីតែការធ្វើដំណើរធម្មតាចេញពីព្រលានយន្តហោះទៅកាន់ទីប្រជុំជនណាមួយក៏ប្រើរយៈពេលរាប់ម៉ោងដែរបើប៉ះចំថ្ងៃមិនល្អ។ ហើយសម្រាប់ប្រជាជនដែលរស់នៅក្នុងទីក្រុងផ្ទាល់ ចរាចរនៅទីនេះគឺប្រៀបដូចជាសុបិន្តដ៏អាក្រក់របស់ពួកគេ។ យា៉ងណាក៏ដោយចាប់ពីខែក្រោយ ខែមីនា ទី១៤ នេះតទៅ អ្នកទៅទស្សនា ឬប្រជាជនដែលរស់នៅទីក្រុងចាការតា​ នឹងមិនបាច់ព្រួយបារម្ភរឿងចរាចរទៀតឡើយ ដោយទីក្រុងនឹងដាក់ដំណើរការប្រព័ន្ធរថភ្លើងល្បឿនលឿន (Mass Rapid Transit) ដែលរដ្ឋាភិបាលសង្ឃឹមថា នឹងអាចកាត់បន្ថយការស្ទះចររាចរដែលជាបញ្ហាប្រចាំថ្ងៃរបស់ទីក្រុង ហើយវាក៏ដល់ពេលដែលត្រូវផ្លាស់ប្តូរមុខមាត់របស់ទីក្រុងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia

    February 16, 2019
  • អន្តរជាតិ

    សមណីឈ្មោះ Huiyen បានប្រទានពរដល់វិហារមួយនៅតៃវ៉ាន់កាលពីថ្ងៃអង្គារ ដោយបង្វិលខ្លួនប្រហែល ១៥២ដង ខណៈកំពុងធ្វើការប្រោះទឹកនៅបរិវេណវិហារ។ សូម្បីមនុស្សពេញវ័យធម្មតាមិនអាចបង្វិលខ្លួនបាន ២០ជុំ ស្រួលបួលផង! ចុះទម្រាំតែ ១៥២ជុំ? សមណី Huiyen ក៏ហាក់ដូចជាមានវ័យចំណាស់ ហើយការដែលបង្វិលខ្លួនបែបនេះវាអាចនឹងប៉ះពាល់ដល់រាងកាយរបស់គាត់ខ្លាំងទៀតផង។ ជាក់ស្ដែងនៅក្នុងវីដេអូដែលបានបង្ហោះទៅលើទំព័រហ្វេសប៊ុករបស់គាត់ផ្ទាល់ គឺក្រោយពីបញ្ចប់ការបង្វិលខ្លួនប្រោះទឹកមន្តរួចហើយ គាត់ក៏មានការក្អួតចង្អោរយ៉ាងច្រើន ដែលនេះវាបានបង្ហាញថា អ្នកមិនគួរធ្វើអ្វីដែលលើសពីសមត្ថភាព និងរាងកាយរបស់អ្នកទទួលយកបាននោះទេ៕ ខាងក្រោមនេះ គឺជាវិដេអូដែលបង្ហោះចូលគណនីរបស់គាត់ផ្ទាល់៖ អត្ថបទ៖ លីដា ប្រភព៖ shanghai

    February 16, 2019
  • អន្តរជាតិ

    ក្នុងអំឡុងពេលដ៏រ៉ូមែនទិកនៃទិវានៃក្តីស្រឡាញ់ ឬហៅថា Valentine’s Day កាលពីថ្ងៃ ទី១៣ ខែកុម្ភៈ Domino’s Pizza នៅសិង្ហបុរីបានសម្រេចចិត្តផ្ញើលិខិតដ៏ក្លាហានមួយទៅឱ្យគូប្រជែងធំបំផុតគឺ Pizza Hut។ ខ្លឹមសារនៅក្នុងលិខិតដែល Domino’s ផ្ញើឱ្យ Pizza Hut លើបណ្តាញសង្គម Facebook គឺ៖ ក្រោយមកនៅថ្ងៃទី ១៤ ខែកុម្ភៈ Domino’s Pizza ក៏បានចេញវីដេអូមួយដែលពួកគេបានបង្ហាញអ្នកដឹកជញ្ជូនម្នាក់យកភីហ្សាបញ្ជូនទៅឱ្យការិយាល័យរបស់ Pizza Hut ដែលបានបញ្ចប់ជាមួយនឹងសំបុត្រសរសេរលេងសើចមួយនៅពីលើប្រអប់ផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ worldofbuzz

    February 16, 2019
  • អន្តរជាតិ

    ជាធម្មតាអ្នកដែលកាន់កាប់ជំនួញធំៗនៅទីក្រុងហុងកុងគឺមានត្រកូល Li ឬ Lee ហើយជាក់ស្តែងលោក Li Ka-shing នៃ ក្រុមហ៊ុន Cheung Kong Holdings គឺជាអ្នកមានបំផុតទី ១ របស់ហុងកុង រយៈពេល ២ទសវត្សរ៍ មកហើយ។ ហើយលេខ២ គឺបានទៅលើមិត្តរបស់គាត់ គឺលោក Lee Shau-kee នៃក្រុមហ៊ុន Henderson Land។ ចំណែកអ្នកមានបំផុតរបស់ហុងកុងលំដាប់លេខ ៣ ដែលទើបតែប្រកាសដោយ Forbes នៅក្នុងខែនេះ គឺបានទៅលោក Lee Man-Tat ដែលជាប្រធាននៃក្រុមហ៊ុន Lee

    February 16, 2019