autoadmin
  • អន្តរជាតិ

    ឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានជួបពិភាក្សាជាមួយអ្នកវិទ្យាសាស្ត្រជាង ៧០នាក់ ដែលចូលរួមក្នុងគម្រោងវិទ្យាសាស្រ្តសំខាន់ចំនួន ៥ សម្រាប់ប្រទេសវៀតណាម។ គម្រោង ទី១៖ ការស្រាវជ្រាវ និងការរៀបចំប្រមូលសៀវភៅប្រវត្តិសាស្ត្រជាតិរួមបញ្ចូល សៀវភៅប្រវត្ដិសាស្ដ្ររបស់វៀតណាមចំនួន ២៥សំណុំ, វចនានុក្រមវៀតណាមចំនួន ៥សំណុំ និងមូលដ្ឋានគ្រឹះនៃប្រវត្តិសាស្ត្រវៀតណាម។ ទី២ ៖ ការរៀបចំ «សព្វវចនាធិប្បាយវៀតណាម» ចំនួន ៣៧សំណុំ ដែលមានទាំងច្បាប់ចម្លង និងបោះពុម្ពនៅលើអ៊ីនធឺណិត។ ទី៣ ៖ «ភូមិសាស្រ្តតាមតំបន់របស់វៀតណាម» ដើម្បីពិពណ៌នាអំពីខេត្ត និងទីក្រុង ចំនួន ៦៣ នៅទូទាំងប្រទេស

    February 14, 2019
  • អន្តរជាតិ

    បុរសជនជាតិចាម៉ៃកាម្នាក់ ពាក់ម៉ាសមុខខ្មោចដូចនឹងខ្សែភាពយន្ត «Scream» ពេលដែលគាត់ទៅទទួលលុយឈ្នះឆ្នោតចំនួន ១លានផោន (១.១៧លានដុល្លារអាមេរិក) ។ យោងទៅតាម Distractify បានឱ្យដឹងថា បុរសម្នាក់នេះគាត់ឱ្យនាមខ្លួនថា Campbell មូលហេតុដែលធ្វើឱ្យគាត់ពាក់ម៉ាសមុខពេលមកទទួលរង្វាន់ ដោយសារខ្លាចសាច់ញាតិស្គាល់មុខហើយមកសុំចែកលុយទាំងនោះ។ លោក Campbell ចំណាយពេល ៥៤ថ្ងៃ (ឈ្នះតាំងតែពីខែវិច្ឆិកាឆ្នាំមុន) រង់ចាំលុយដែលគាត់បានឈ្នះពីឆ្នោតជាតិ Super Lotto នេះ។ លុយដែលឈ្នះនេះ គាត់នឹងមានគម្រោងទិញផ្ទះ ពង្រីកមុខជំនួញ និងចង់មានលុយជាប់នឹងខ្លួនខ្លះ ព្រោះគាតមិនចេះសុំ ឬខ្ចីលុយនរណាម្នាក់នោះទេ៕ អត្ថបទ៖ លីដា ប្រភព៖ dailymail

    February 13, 2019
  • អន្តរជាតិ

    អ្វីទៅជាថ្ងៃ Valentine’s Day ឬ “ទិវានៃសេចក្ដីស្រលាញ់” ? ជាការពិតណាស់ យើងធ្លាប់បានដឹងមកហើយថា ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃទី១៤ ខែកុម្ភៈ មនុស្សមួយចំនួនច្រើនតែទៅទិញផ្កា (ខ្លះភ្ជាប់ជាមួយនឹងកាត) ជូនសង្សារ ឬមនុស្សជាទីស្រឡាញ់របស់ខ្លួនមិនថា ក្នុងន័យជាស្នេហា ឬមិត្តភាព និងការគោរពនោះទេ ហើយខ្លះទៀតក៏ជួបជុំញ៉ាំអាហារជាមួយគ្នា -ល-។ ជាក់ស្តែងមិនសូវមាននរណាម្នាក់បានជ្រាបច្បាស់ពីដើមកំណើតរបស់ថ្ងៃ Valentine’s Day នោះទេ។ ឈ្មោះថា St. Valentine’s Day គឺមានដើមកំណើតចេញពីឈ្មោះរបស់បុព្វជិតកាតូលិកម្នាក់គឺលោក Saint Valentine ដែលរស់នៅក្នុងអាណាចក្ររ៉ូមកាលពីសតវត្សទី ៣ ដែលសព្វថ្ងៃគឺជាប្រទេសអ៊ីតាលី។ ក្នុងជំនាន់នោះ

    February 13, 2019
  • រថយន្ត

    រថយន្តស្វ័យប្រវត្តិប្រភេទ SUV ចំនួន ៥៥គ្រឿង បានបើកបរនៅលើផ្លូវនៃទីក្រុង Chongqing ប្រទេសចិនដើម្បីបំបែកកំណត់ត្រា Guinness World Records ។ រថយន្តទាំងអស់នេះត្រូវបានគេឱ្យដឹងថា បានបើកដោយខ្លួនឯង ប៉ុន្តែដើម្បីបច្ចេកទេសណាមួយ រថយន្តនីមួយៗតម្រូវឱ្យមានអ្នកបច្ចេកទេសម្នាក់ដើម្បីការពារសុវត្ថិភាព។ រថយន្ត SUV ទាំងនេះបានធ្វើដំណើរចម្ងាយ ២ម៉ាយ ក្នុងរយៈល្បឿន ១៨.៦ម៉ាយ ក្នុង១ម៉ោង (18.6 mph) ជាមួយនឹងកំណត់ត្រា ៩នាទី និង ៧ វិនាទីដើម្បីបញ្ចប់កំណត់ត្រា។ រថយន្តទាំងនេះត្រូវបានគេឱ្យដឹងថា ជារថយន្តរបស់ក្រុមហ៊ុន Changan Automobiles ដែលដំបូងឡើយគឺពួកគេបានដាក់រថយន្តស័យប្រវត្តិនេះចំនួន

    February 13, 2019
  • អន្តរជាតិ

    នេះមិនមែនជារូបភាពមនុស្សតម្រង់ជួរគ្នាដើម្បីទិញទូរស័ព្ទ iPhone ថ្មីនោះទេ ពួកគេគឺជាបុគ្គលិករបស់ក្រុមហ៊ុន Tencent Holdings ដែលរង់ចាំនៅខាងក្រៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ក្នុងក្រុង Shenzhen ដើម្បីទទួលអាំងប៉ាវក្រហមដែលមានទឹកប្រាក់ ២០០យ័ន ពីប្រធានក្រុមហ៊ុនលោក Pony Ma Huateng និងពីអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្សេងទៀត។ ការតម្រង់ជួរជាខ្សែយ៉ាងវែងនេះបានចាប់ផ្តើមកាលពីព្រឹកថ្ងៃអង្គារ ដែលវាជាការទទួលអាំងប៉ាវជាលើកទី២ ពីលោក Pony Ma។ ជាការពិតវាជារឿងប្រពៃណីរបស់ចិន ដែលថ្នាក់លើនឹងឱ្យអាំងប៉ាវធំដល់កូនចៅមុនពេលចូលឆ្នាំម្តងដើម្បីសម្រួលដល់ការចាយវាយរបស់ពួកគេ និងម្តងទៀត (ទឹកប្រាក់បន្តិចបន្តួច) នៅពេលដែលពួកគេត្រឡប់មកធ្វើការវិញ។ កំពូលហ្វេនរបស់អាំងប៉ាវបានឈរតម្រង់ជួរតាំងពី ម៉ោង ៨យប់ ថ្ងៃចន្ទ ដែលវាមានន័យថា ពួកគាត់រង់ចាំច្រើនជាង ១២ម៉ោងដើម្បីក្លាយជាមនុស្សទីមួយដែលទទួលបាន «ពរជ័យ»

    February 13, 2019
  • អន្តរជាតិ

    កាលពីម្សិលមិញទីក្រុងឈៀ​ង​ម៉ៃទទួលចំណាត់ថ្នាក់ ទី៣ ក្នុងបញ្ជីឈ្មោះទីក្រុងដែលមានការបំពុលបរិយាកាសបំផុតផ្អែកលើកំណត់ត្រាអាកាសធាតុ (AQI) ដោយវេទិកា AirVisual ដែលទទួលស្គាល់ជាអន្តរជាតិ។ ពិន្ទុ AQI របស់ទីក្រុងឈៀងម៉ៃឈរនៅ ១៩៤ គិតត្រឹមពេលចុចពិនិត្យ ហើយវាគឺជាកម្រិតដែល «គ្រោះថ្នាក់» ហើយបើឡើងដល់ ២០០ គឺពិតជាកាន់តែគ្រោះថ្នាក់។ នៅក្នុងប្រទេសថៃឈៀងម៉ៃគឺជាខេត្តមួយក្នុងចំណោមខេត្តជាច្រើននៅភាគខាងជើង ដែលកំពុងត្រូវបានវាយប្រហារដោយផ្សែងអ័ព្ទរួមមាន៖ ឡាំប៉ាង, ភ្រែ, ឡាំផុន និង ណាន។ ហើយនៅក្នុងពិភពលោកនេះ ទីក្រុងឈៀងម៉ៃ គឺដេញពីក្រោយតែរដ្ឋធានីញូវដេលីរបស់ប្រទេសឥណ្ឌា (AQI 215) និង Lahore ប៉ាគីស្ថាន (AQI 197)

    February 13, 2019
  • អន្តរជាតិ

    អូស្ត្រាលី៖ អ្នកនៅទីក្រុងស៊ីដនីក្នុងថ្ងៃពុធនេះនឹងជួបជាមួយអ័ព្ទពណ៌ក្រហម ព្រោះកាលពីម្សិលមិញព្យុះធូលីបានវាយប្រហាររដ្ឋ New South Wales ដែលវាបណ្តាលមកពីអាកាសធាតុក្តៅ និងស្ងួតខ្លាំង។ ឆ្នេរខាងកើតត្រូវបានវាយប្រហារដោយរលកកម្តៅកាលពីថ្ងៃអង្គារ ដែលធ្វើឱ្យមានសីតុណ្ហភាព ៣៨អង្សាសេ នៅក្នុងទីក្រុងស៊ីដនី។ កម្រិតខ្យល់មានរហូតដល់ទៅ ៩០គីឡូម៉ែត្រ/១ម៉ោង និងបណ្តាលឱ្យមានព្យុះធូលីវាយលុកទៅរដ្ឋ New South Wales ស្របពេលដែលដីនៅទីនោះមានភាពស្ងួត (ក្នុងរដូវកាលរាំងស្ងួត) ផងនោះទើប បន្ទាប់មកធូលីបានបក់បោកឆ្ពោះមកភាគខាងកើតហ៊ុមព័ទ្ធទីក្រុងកង់បេរ៉ាកាលពីល្ងាចថ្ងៃអង្គារ និងទៅដល់ស៊ីដនីពេលយប់មិញនេះ៕ អត្ថបទ៖ លីដា ប្រភព៖ dailymail

    February 13, 2019
  • អន្តរជាតិ

    ថៃ៖ ព្រះនាងម្ចាស់ Ubolratana Rajakanya ត្រូវបានដកហូតតំណែងដោយគណៈកម្មការបោះឆ្នោតក្នុងសប្តាហ៍នេះ ពីបទធ្វើឱ្យមាន «បញ្ហា» ចំពោះប្រជាជនថៃនៅមុនការបោះឆ្នោតខែក្រោយ ដែលជាការបោះឆ្នោតដំបូងចាប់តាំងពីរដ្ឋប្រហារ ឆ្នាំ២០១៤។ គណៈកម្មការបោះឆ្នោតក៏បាននិយាយដែរថា សមាជិកនៃរាជវង្សានុវង្សគួរតែស្ថិតនៅពីលើនយោបាយ ហើយក៏ស្របតាមបន្ទូលរបស់ព្រះមហាក្សត្រដែលថា វា «មិនសមរម្យ» និងមិនស្របតាមរដ្ឋធម្មនុញ្ញ។ យ៉ាងណាមិញកាលពីថ្ងៃអង្គារ ទី៧ ព្រះនាងម្ចាស់ Ubolratana Rajakanya Sirivadhana Barnavadi ទ្រង់ក៏បានបង្ហោះសារទៅលើបញ្តាញសង្គមថា៖ «ទ្រង់សុំទោសចំពោះគោលបំណងដើម្បីធ្វើការឱ្យប្រទេសជាតិ ហើយប្រជាជនថៃបានបង្កបញ្ហាដែលមិនគួរកើតឡើងឡើយនៅសម័យនេះ»។ ហើយទ្រង់ក៏បានបញ្ចប់សេចក្តីថ្លែងជាមួយសញ្ញា Hashtag “#howcomeitsthewayitis” ។ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia

    February 13, 2019
  • បច្ចេកវិទ្យា

    វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែល Xiaomi កំពុងតែធ្វើការលើស្មាតហ្វូនថ្មីដែលអាចបត់ចូលគ្នាបានពីរតង់ (double-foldable)។ ស្របជាមួយគ្នានេះដែរខាងក្រុមហ៊ុន Xiaomi ក៏បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយទៅកាន់ទំព័រ LetsGoDigital ដែលនិយាយអំពីដំណើរការ និងបច្ចេកវិទ្យារបស់ស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួន។ គួរឱ្យដឹផងដែរថា កន្លងមកពួកយើងធ្លាប់តែឮដំណឹងរបស់ស្មាតហ្វូនដែលអាចបត់បាន (foldable) ថ្វីបើពួកវាមិនទាន់មានចេញជារូបរាងពិតយ៉ាងណា ប៉ុន្តែអ្វីដែលអ្នកគ្រប់គ្នាគួរតែភ្ញាក់ផ្អើលគឺត្រង់ថា Xiaomi នឹងបញ្ចេញនូវស្មាតហ្វូនដែលអាចបត់បានពីរតង់ (double-foldable) ហើយវានឹងក្លាយជាស្មាតហ្វូនដំបូងប្រភេទ double-foldable មុនគេបង្អស់។ ដោយសារវាជាប្រភេទ double folding វានឹងមានទំហំធំដូចជាថេប្លេតពេលបើកធម្មតា ហើយនៅពេលដែលអ្នកបត់គែមចំហៀងទាំងសងខាងរបស់វាទៅខាងក្រោយ ផ្ទៃ UI របស់វានឹងរត់មកចំកណ្តាលដែលធ្វើឱ្យវាក្លាយទៅជាស្មាតហ្វូនមួយថ្មីភ្លាម៕ អត្ថបទ៖ លីដា ប្រភព៖ gsmarena

    February 12, 2019
  • អន្តរជាតិ

    ខណៈការព្យាករណ៍អំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដែលកំពុងតែមានការគំរាមកំហែងកាន់តែខ្លាំងឡើងៗបណ្តាលមកពី ខ្យល់ព្យុះ គ្រោះមហន្តរាយ រលកកម្តៅ និងភាពរាំងស្ងួត បានកំពុងតែបង្ហាញឱ្យឃើញកាន់តែច្បាស់ និងគួរឱ្យខ្លាច។ ក្រុមការងារអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុក៏បានព្យាករន៍ទុកផងដែរថា កំណើនកម្តៅអាចនឹងកើនឡើង ១.៥ អង្សាសេ លើសពីកម្រិត pre industrial របស់វានៅត្រឹម ឆ្នាំ២០៤០ និងបង្កើតជាគ្រោះធ្ងន់ធ្ងរតាមតំបន់មួយចំនួននៅត្រឹមចុងសតវត្សទី២១នេះ។ ខាងក្រោមនេះគឺជាទីក្រុងធំៗទាំង ១០ ដែលនឹងអាចបាត់ខ្លួននៅ៨០ឆ្នាំខាងមុខ៖ ១.ទីក្រុងម៉ៃអាមី៖ ច្រើនជាង ៣.៣លាននាក់ អាចប្រឈមមុខនឹងទឹកជំនន់ដ៏មហន្តរាយត្រឹមឆ្នាំ ២១០០ ២. រដ្ឋញូអូលែនក៏អាចលិចនៅក្រោមទឹកផងដែរ ៣.ទីក្រុងឈីកាហ្គោអាចជួបនឹងរលកកម្តៅខ្លាំងក្នុងពេលណាមួយ ៤. សីតុណ្ហភាពរដូវក្តៅនៅឌូបៃនៃអារ៉ាប់រួមអាចនឹងឡើងដល់ ១១៣អង្សាហ្វារិនហៃ (៤៥អង្សាសេ) បន្ទាប់ពី ឆ្នាំ២០៧០

    February 12, 2019