- autoadmin
- អន្តរជាតិ
គណបក្សថៃរក្សាឆាត (សុវត្ថិភាពជាតិថៃ) កំពុងពិចារណាថា តើមន្ត្រីជាន់ខ្ពស់របស់ខ្លួនគួរតែលាឈប់ពីតំណែងរបស់ខ្លួនដែរ ឬយ៉ាងណា? ដើម្បីធានាថា យុទ្ធសាស្ត្រការបោះឆ្នោតរបស់ខ្លួននៅតែអាចរក្សាដដែល បន្ទាប់ពីមានការតែងតាំងព្រះនាងម្ចាស់ ឧបុលរតនា រជ្ជកញ្ញា ជានាយករដ្ឋមន្ត្រី ដែលវាខុសពីទំនៀមទម្លាប់។ ប្រភពមួយដែលជិតស្និទ្ធនឹងគណបក្សបាននិយាយកាលពីថ្ងៃអាទិត្យថា បុគ្គលសំខាន់ៗកំពុងពិចារណាលើវិធីដើម្បីរក្សាបេក្ខភាពតំណាងរាស្ត្ររបស់ខ្លួនជាបន្ត និងកំពុងរៀបចំដើម្បីស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រអំពីកំហុសរបស់ខ្លួន ដែលបានតែងតាំងព្រះនាងម្ចាស់ ឧបុលរតនា រជ្ជកញ្ញា ជាបេក្ខភាពតំណាងបក្សរបស់ខ្លួន។ ព្រះមហាក្សត្រ និងសែរាជវង្ស គឺមានអំណាចខ្ពស់ជាងនយោបាយ៕ អត្ថបទ៖ លីដា ប្រភព៖ bangkokpost
February 12, 2019 - អន្តរជាតិ
ថៃ៖ ផ្សោតពណ៌ផ្កាឈូក ឬត្រីដូហ្វីនចិន ត្រូវបានគេប្រទះឃើញនៅសង្កាត់ ខានម នៃក្រុង ណាខន ស៊ី ថាំម៉ារ៉ាត់ របស់ប្រទេសថៃ។ វាត្រូវបានទំព័រ Facebook ឈ្មោះ รักปักษ์ใต้ (រ៉ាក់ប៉ាក់តៃ) ថតយកនូវរូបភាពដ៏គួរឱ្យស្រឡាញ់របស់វាបាន និងត្រូវបានផ្សព្វផ្សាយបន្តដោយទំព័រ Facebook ឈ្មោះ ปักษ์ใต้ บ้านเรา (ប៉ាក់តៃបានរាវ)។ យោងតាមនាយកដ្ឋានថែរក្សាធនធានសមុទ្រ និងឆ្នេរសមុទ្រថៃបានឱ្យដឹងថា មានសត្វផ្សោតប្រហែល ៦០ក្បាល រស់នៅក្នុងតំបន់នេះ។ ពួកវាអាចហែលបានលឿនរហូតដល់ ៣៧គីឡូម៉ែត្រក្នុងមួយម៉ោង ហើយពួកវានឹងហែលមកផ្ទៃខាងលើ ៥នាទីម្តងដើម្បីដកដង្ហើម៕ អត្ថបទ៖ លីដា ប្រភព៖
February 11, 2019 - បច្ចេកវិទ្យា
ចុងខែកុម្ភៈនេះ Samsung នឹងធ្វើការបង្ហាញនូវស្មាតហ្វូនថ្មីរបស់ខ្លួនគឺ Galaxy S10 ដែលវានឹងដើរដោយប្រព័ន្ធ Android 9.0 Pie & One UI ។ វានឹងមានភ្ជាប់មកជាមួយនឹង night mode ដែលធ្វើឱ្យ theme ទាំងមូលនឹងប្រែមកជាពណ៌ខ្មៅ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការប្រើប្រាស់ពេលងងឹត។ យ៉ាងណាមិញខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចនឹងរំពឹងទុកជាមួយ Galaxy S10៖ Galaxy S10 នឹងមាន ៤ម៉ូដែល៖ S10, S10 E (ក្រាស់ជាងគេ), S10 Plus និង
February 11, 2019 - អន្តរជាតិ
គុណភាពខ្យល់ (AQI) ក្នុងទីក្រុង ខនគែន របស់ប្រទេសថៃពេលនេះមានចំនួន ២០៦មីក្រូក្រាម ក្នុងមួយម៉ែត្រគូប។ ដូចដែលយើងធ្លាប់ដឹងហើយថា កម្រិត PM2.5 ក្នុងមួយម៉ែត្រគូបពីចន្លោះពី ៩៦ ទៅ ១០៣មីក្រូក្រាម គឺមានន័យថា ជាសញ្ញាគ្រោះថ្នាក់។ គុណភាពខ្យល់ AQI លើសពី ២០០មីក្រូក្រាមនេះមានន័យថា ខ្យល់អាកាសមិនល្អ និងហួសពីដែនកំណត់សុវត្ថិភាព ដែលវាអាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាព។ ប្រជាជនមិនគួរចេញក្រៅដោយគ្មានមាសបិទច្រមុះប្រភេទ N95 នោះឡើយ ខណៈដែលកម្រិតសុវត្ថិភាពសម្រាប់ PM2.5 គឺត្រឹមតែ ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូប។ ថ្វីបើទីក្រុងបាងកកបានធូរស្បើយពីបញ្ហាខ្យល់កខ្វក់នេះពិតមែន តែខេត្តមួយចំនួនដូចជា៖ ជុនបុរី ណាន
February 11, 2019 - អន្តរជាតិ
បុរសវ័យ ៣១ឆ្នាំ ម្នាក់បានលង់ទឹកស្លាប់ ដោយសារគាត់ចុះទៅជួយក្រុមគ្រួសារដែលតៃកុងបានបើក (អាយែ) ថយក្រោយ ហើយជ្រុលចង្កូតធ្លាក់ចូលទៅក្នុងទន្លេ Sungai Terengganu ពីស្រឡាង Pulau Warisan។ បុរសម្នាក់នោះត្រូវបានគេស្គាល់ឈ្មោះថា Abdul Bari Asyraf Mohd ហើយមុនពេលដែលកើតហេតុ គាត់និងមិត្តភក្តិ គឺកំពុងតែស្ទូចត្រីយ៉ាងរីករាយ។ យ៉ាងណាក៏ដោយមានបុរស ២នាក់ ផ្សេងទៀតក៏បានចូលរួមក្នុងការជួយសង្គ្រោះគ្រួសាររបស់គាត់ដែរ ប៉ុន្តែសំណាងមិនល្អគាត់មិនអាចរស់រានមានជីវិតបាន។ សមាជិកគ្រួសាររបស់គាត់ដែលធ្លាក់ទឹកមានរួមមាន៖ ស្ត្រី ៣នាក់ និងកុមារ ២នាក់ ហើយពួកគេគឺមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ និងត្រូវបាននាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជិតនោះ។ យ៉ាងណាមិញសាកសពរបស់លោក Abdul គឺទើបតែរកឃើញវិញកាលពីម្សិលមិញថ្ងៃទី១០
February 11, 2019 - អន្តរជាតិ
ការសិក្សាពីមុនៗបានបង្ហាញពីផលប៉ះពាល់នៃការប្រើប្រាស់បណ្តាញសង្គម ដែលវាគ្រប់គ្រាន់ឱ្យអ្នកគិតសារឡើងវិញពីការចាប់កាន់ទូរស័ព្ទរបស់អ្នក។ ជាក់ស្តែងមានការសិក្សាមួយចំនួនក៏បានបង្ហាញដែរថា ការប្រើប្រាស់បណ្ដាញសង្គមអាចធ្វើឱ្យអ្នកទទួលរងផលអវិជ្ជមានដូចជា៖ ការញៀន, ធ្លាក់ចុះនៃការគោរពលើខ្លួន (low self-esteem), គេងមិនលក់ និងជាពិសេស គឺប៉ះពាល់ដល់សុខភាពផ្លូវចិត្តតែម្តង។ ប៉ុន្តែយ៉ាងណាមិញការសិក្សាថ្មីក៏បានបង្ហាញថា បណ្តាញសង្គមមិនបានធ្វើឱ្យអ្នកកើតមាននូវជំងឺបាក់ទឹកចិត្តដូចដែលការសិក្សាពីមុនៗអះអាងនោះទេ។ ការសិក្សាថ្មីនេះបានធ្វើតេស្តទៅលើមនុស្ស ២ក្រុម គឺក្រុមក្មេងជំទង់ចំនួន ៥៩៤នាក់ និងមនុស្សពេញវ័យចំនួន ១,១៣២នាក់ ហើយជាលទ្ធផលពីក្រុមទាំង ២ បានបង្ហាញថា វាមិនបានធ្វើឱ្យកើតនូវជំងឺបាក់ទឹកចិត្តនោះទេ ប៉ុន្តែវាអាស្រ័យលើបុគ្គលទៅវិញទេ។ ក្រុមអ្នកស្រាវជ្រាវបានបន្តថា បុគ្គលិកលក្ខណៈរបស់អ្នកប្រើប្រាស់បណ្តាញសង្គមដើរតួយ៉ាងសំខាន់ ដោយអ្នកមួយចំនួនគាត់ប្រើប្រាស់សម្រាប់ការប្រៀបធៀប (គិតអវិជ្ជមានលើខ្លួន) និងអ្នកមួយចំនួនទៀតគេប្រើដើម្បីជាចំណងមិត្តភាព និងគ្រួសារប៉ុណ្ណោះ។ ការសិក្សានេះគឺមានគោលបំណងបំបាត់នៅជំនឿរបស់មនុស្សដែលគិតថា បណ្តាញសង្គមធ្វើឱ្យកើតជំងឺបាក់ទឹកចិត្តទាំងដែលការពិតគឺបុគ្គលខ្លួនឯងទៅវិញទេ៕ អត្ថបទ៖ លីដា
February 11, 2019 - អន្តរជាតិ
ជើងហោះហើររបស់អ៊ែរញូហ្សេឡែនពីទីក្រុងអូកឡែន (Auckland) ទៅស៊ាងហៃ បានវិលត្រឡប់ក្រោយវិញកាលពីថ្ងៃអាទិត្យ បន្ទាប់ពីជិះបានប៉ុន្មានម៉ោង និងបានរកឃើញថា ពួកគេមិនមានការអនុញ្ញាតឱ្យចុះចតនៅក្នុងប្រទេសចិន។ ជើងហោះហើរ NZ289 ដែលផ្ទុកអ្នកដំណើរ ២៧០នាក់ បានចាកចេញពីទីក្រុងអូកឡែនមុនពេលពាក់កណ្តាលអាធ្រាត្រថ្ងៃសៅរ៍ ដើម្បីវិលត្រឡប់មកវិញនៅប្រហែលម៉ោង ១០ព្រឹកនៅថ្ងៃបន្ទាប់។ ក្រសួងការបរទេសចិនមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេនៅពេលមានការសុំបកស្រាយពីអ្នកសារពត៌មាន ហើយការទាក់ទងទៅរដ្ឋបាលអាកាសចរណ៍ស៊ីវិលក៏មិនត្រូវបានឆ្លើយតបដូចគ្នា។ យ៉ាងណាមិញក្រុមហ៊ុន Air New Zealand បានសុំទោសដល់អ្នកដំណើរ និងបាននិយាយថា សេវាកម្មពិសេសនឹងហោះហើរទៅកាន់ទីក្រុងស៊ាងហៃនៅម៉ោង ១១ យប់ថ្ងៃអាទិត្យ។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកដំណើរជាច្រើនមានការមិនពេញចិត្ត និងបង្ហោះសារមិនពេញចិត្តលើបណ្តាញសង្គមផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ telegraph
February 11, 2019 - អន្តរជាតិ
មនុស្សទាំងអស់នៅជុំវិញពិភពលោកតែងមានជំនឿពីបុរាណអំពីការផឹកស្រា និងបន្សាបភាពវិលមុខក្រោយស្រវឹងខុសៗគ្នា។ ជាក់ស្ដែងមានមនុស្សមួយចំនួនជឿថា យុទ្ធសាស្ដ្រដែលនឹងមិនធ្វើឱ្យពួកគេវិលមុខពេលស្រវឹង គឺការផឹកស្រាបៀរមុនផឹកស្រាក្រហម។ មូលហេតុគឺដោយសារតែពួកគេមានជំនឿថា ការផឹកគ្រឿងស្រវឹងដែលមានបរិមាណអាកុលតិច (ស្រាបៀរ) មុនពេលដែលពួកគេផឹកគ្រឿងស្រវឹងដែលមានបរិមាណអាកុលច្រើន (ស្រាក្រហម) នឹងមិនធ្វើឱ្យពួកគេមានអាការធេងធោងវិលមុខនោះទេ។ ធ្លើយតបនឹងជំនឿនេះអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ Witten/Herdecke របស់ប្រទេសអាល្លឺម៉ង់ បានសហការជាមួយសាកលវិទ្យាល័យ Cambridge នៅចក្រភពអង់គ្លេស ដោយធ្វើការសិក្សាទៅលើអ្នកចូលរួមចំនួន ៩០នាក់ ដែលមានអាយុចន្លោះពី ១៩-៤០ឆ្នាំ។ ក្រុមអ្នកចូលរួមត្រូវបានបែងចែកជា ៣ក្រុមដោយ៖ ក្រុមទី១ ផឹកស្រាបៀរមុនស្រាក្រហម ក្រុមទី២ ផឹកស្រាក្រហមមុនស្រាបៀរ ក្រុមទី៣ ផឹកលាយទាំងស្រាបៀរ និងស្រាក្រហម (គ្មានមុនគ្មានក្រោយ)។ ជាលទ្ធផលបានឱ្យដឹងថា មិនថាពួកគេផឹកមួយណាមុនក៏ដោយ ពួកគេនឹងមិនអាចគេចផុតពីការវិលមុខ
February 9, 2019 - អន្តរជាតិ
និស្សិតចិនម្នាក់ឈ្មោះ Zhao Qianli អាយុ ២០ឆ្នាំ មកពីសាកលវិទ្យាល័យភាគខាងជើងនៃប្រទេសចិន ត្រូវបានចាប់ខ្លួនកាលពីចុងឆ្នាំមុន ដោយសារគាត់បានថតរូបមូលដ្ឋានកងទ័ពជើងទឹកអាមេរិក។ លោក Zhao កាលពីថ្ងៃអង្គារបានសារភាពថាមានពិរុទ្ធ ដោយលោកបានថតរូបមូលដ្ឋានការពារជាតិរបស់អាមេរិកពិតមែន និងត្រូវបានតុលាការអាមេរិកដាក់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ។ យ៉ាងណាមិញដំបូងឡើយមេធាវីរបស់លោក Zhao បានប្រកែក និងអះអាងថា លោក Zhao គ្រាន់តែជាអ្នកទេសចរម្នាក់ដែលបានវង្វេងផ្លូវ និងដើរវង្វេងដល់ទីនោះតែប៉ុណ្ណោះ។ ប៉ុន្តែអ្នកស៊ើបអង្កេតបាននិយាយថា លោក Zhao មានរូបថតមូលដ្ឋានកងទ័ពនៅលើទូរស័ព្ទដៃ និងកាមេរ៉ារបស់គាត់ ហើយគ្មានទីតាំងទេសចរណ៍ណាមាននៅម្តុំ Key West នេះទេ៕ អត្ថបទ៖ លីដា ប្រភព៖
February 9, 2019 - អន្តរជាតិ
អេប៉ុងវះកាត់ គឺជាវត្ថុសំខាន់ក្នុងការជួយជូតសម្អាតឈាម និងបឺតយកវត្ថុរាវ ហើយក៏ជាវត្ថុក្រុមគ្រូពេទ្យច្រើនតែភ្លេចយកចេញពីក្នុងខ្លួនអ្នកជំងឺអំឡុងពេលប្រតិបត្តិការវះកាត់ផងដែរ។ អេប៉ុងខ្លះជាជាតិខាប់អន្ធិល និងខ្លះជាកប្បាស ហើយមានទំហំទៅតាមការចាំបាច់នៅពេលប្រតិបត្តិការវះកាត់។ ដោយយោងទៅតាមការសិក្សាក្នុង ឆ្នាំ២០០៧ បានឱ្យដឹងថា អ្នកជំងឺប្រមាណ ១,៥០០នាក់ គឺមានគ្រឿងប្រដាប់ប្រដាសម្រាប់ការវះកាត់បានបន្សល់ក្នុងខ្លួនរបស់ពួកគេក្រោយពេលវះកាត់រួច ហើយប្រហែលពីរភាគបីនៃពួកវាគឺជាអេប៉ុង។ ជាក់ស្ដែងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Redding ត្រូវបានពិន័យជាទឹកប្រាក់ ៤៧,៥០០ដុល្លារអាមេរិក ដោយសារពួកគេមានកំហុសដោយបន្សល់ទុកអេប៉ុងវះកាត់នៅក្នុងខ្លួនអ្នកជំងឺម្នាក់ ដែលវាជាមូលហេតុបណ្តាលឱ្យគាត់បាត់បង់ជីវិត។ អ្នកជំងឺដែលស្លាប់ត្រូវបានគេឱ្យដឹងថា គាត់បានចូលមកវះកាត់សរសៃឈាមដែលខូច ហើយក្រុមគ្រូពេទ្យវះកាត់ក៏បានរាប់ចំនួនអេប៉ុងវិញដែរ ប៉ុន្តែមិនដឹងជាកំហុសអ្វី ១០ថ្ងៃ ក្រោយមកអ្នកជំងឺក៏បានស្លាប់។ មានមូលហេតុមួយចំនួនដែលធ្វើឱ្យគាត់ស្លាប់ ហើយ ១ ក្នុងចំនោមនោះ គឺដោយសារអេប៉ុងវះកាត់ដែលភ្លេចយកចេញនេះ ហើយជាលទ្ធផលគេបានការធ្វើកោសល្យវិច័យ និង X-ray
February 9, 2019









