autoadmin
  • អន្តរជាតិ

    ថៃ៖ នរណាម្នាក់ដែលចាប់បានអ្នកជក់បារីនៅខាងក្រៅតំបន់ជក់បារី ដែលត្រូវបានកំណត់នៅក្នុងព្រលានយន្តហោះអន្តរជាតិភូកេត នឹងត្រូវទទួលបានរង្វាន់ ១,៥០០បាត (ប្រហែល ១៩០,០០០រៀល) សម្រាប់ការរាយការណ៍។ រង្វាន់នេះត្រូវបានប្រកាសដោយលោក Thanee Choungchoo អ្នកគ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានអន្តរជាតិភូកេតកាលពីម្សិលមិញ។ លោក Thanee ក៏បានឱ្យដឹងថា ចាប់ពីថ្ងៃ ទី៣ ខែកុម្ភៈ នេះតទៅគ្រប់តំបន់ទាំងខាងក្នុង និងក្រៅអាកាសយានដ្ឋានអន្តរជាតិទាំង ៦ ដែលជាអាកាសយានដ្ឋានរបស់ថៃ (AoT) នឹងក្លាយជាតំបន់មិនមានការជក់បារី។ ព្រលានយន្តហោះចំនួន ៦ គឺមានដូចជា៖ អាកាសយានដ្ឋានអន្តរជាតិភូកេត អាកាសយានដ្ឋានអន្តរជាតិឈៀងម៉ៃ អាកាសយានដ្ឋានអន្តរជាតិឈៀងរ៉ៃ អាកាសយានដ្ឋានអន្តរជាតិដនមឿង អាកាសយានដ្ឋានសុវណ្ណភូមិ និងអាកាសយានដ្ឋានអន្តរជាតិហាត់យៃ។ លោកបានបន្តថា

    February 2, 2019
  • អន្តរជាតិ

    បុរសម្នាក់ប៊ិះនឹងស្លាប់ដោយសារតែគាត់បានច្រឡំលេបឈើចាក់ធ្មេញចូលក្នុងពោះ ហើយវាបានចាក់ជាប់នឹងពោះវៀន និងសរសៃឈាមរបស់គាត់។ បុរសម្នាក់នោះត្រូវបានគេឱ្យដឹងថា ជាអត្តពលិកមានអាយុ ១៨ឆ្នាំ រស់នៅទីក្រុងបូស្តុន រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក។ ឈើចាក់ឆ្មេញដែលជាប់ក្នុងពោះវៀនរបស់គាត់គឺមានប្រវែង ៧.៥សង់ទីម៉ែត្រ ហើយវានៅជាមួយគាត់រយៈពេល ៣សប្តាហ៍ មកហើយមុនពេលដែលគ្រូពេទ្យរកឃើញ។ ហេតុការណ៍នេះបានកើតឡើងខណៈពេលគាត់កំពុងធ្វើដំណើរទៅហ្វឹកហាត់ជាមួយក្រុមរបស់គាត់ ហើយក្រោយមកគាត់ត្រូវបានបញ្ជូនមកមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីគាត់មានការឈឺចាប់នៅក្នុងក្រពះ និងខ្នង ហើយក្តៅខ្លួន (ក្តៅរហូតដល់ ៤០.៦អង្សាសេ) ចង្អោរ និងរាគមានឈាម។ ជាដំបូងវេជ្ជបណ្ឌិតមិនអាចរកឃើញមូលហេតុទេ ប៉ុន្តែ ២០ថ្ងៃ ក្រោយមកទើបពួកគេបានរកឃើញថា មានឈើចាក់ឆ្មេញបានចាក់ជាប់នៅក្នុងពោះវៀនរបស់គាត់ ដែលធ្វើឱ្យគាត់ស្ទើរតែបាត់បង់ជីវិតដោយសារមានការហូរឈាមឥតឈប់។ ប៉ុន្តែជាសំណាងរបស់គាត់ ដែលពេលនេះគាត់បានរួចផុតពីសេចក្តីស្លាប់ហើយ៕ អត្ថបទ៖​ លីដា ប្រភព៖

    February 2, 2019
  • អន្តរជាតិ

    ថ្មីៗនេះក្រុមហ៊ុន Samsung Vietnam បានបង្ហោះវីឌីអូមួយ ដែលហាក់បីដូចជា Teaser សម្រាប់ព្រឹត្តិការណ៍នៃកម្មវិធី Unpacked នាពេលខាងមុខរបស់ក្រុមហ៊ុន Samsung ។ ដែលកម្មវីធីនោះផងដែរជាកន្លែងដែលគេរំពឹងថា Samsung នឹងបង្ហាញស្មាតហ្វូន Galaxy S10 ថ្មីរបស់ខ្លួន។ វីដេអូនេះមិនបានបង្ហាញឱ្យច្បាស់អំពីស្មាតហ្វូន Samsung Galaxy S10 របស់ Samsung នោះទេ ប៉ុន្តែវាបានរួមបញ្ចូលនូវឈុតមួយដែលហាក់ដូចជា ឧបករណ៍ដែលអាចបត់បាន (foldable device)។ វាអាចបង្ហាញថា ស្មាតហ្វូនដែលអាចបត់ចូលគ្នារបស់ Samsung នឹងត្រូវបានដាក់បង្ហាញនៅព្រឹត្តិការណ៍ Unpacked របស់ក្រុមហ៊ុន

    February 2, 2019
  • អន្តរជាតិ

    រដ្ឋបាលរបស់លោក ដូណាល់ ដ្រាំ បានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធនុយក្លេអ៊ែរជាមួយប្រទេសរុស្ស៊ី ដែលនេះជាទង្វើដែលត្រូវបានគេមើលឃើញថា បង្កើនហានិភ័យនៃការប្រកួតប្រជែងសព្វាវុធអន្ដរជាតិ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានធ្វើសេចក្តីប្រកាសនេះនៅក្រសួងការបរទេស ដោយលើកឡើងពីការរំលោភលើកិច្ចព្រមព្រៀងរបស់ភាគីរុស្ស៊ី ដែលលោកជឿជាក់ថា វាបាន «ដាក់សហរដ្ឋអាមេរិកក្នុងឧបសគ្គខាងយោធា»។ លោក Mike Pompeo បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកនឹងផ្អាកការអនុវត្តតាមសន្ធិសញ្ញានេះចាប់ពីថ្ងៃសៅរ៍នេះតទៅ ដែលវានឹងមានរយៈពេល ៦ខែ នៃចាកចេញជាអចិន្ត្រៃយ៍ពីកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ១៩៨៧ រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត។ យ៉ាងណាមិញក្រុងម៉ូស្គូនៅតែបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោន៕ អត្ថបទ៖ លីដា ប្រភព៖ xinhuanet

    February 2, 2019
  • បច្ចេកវិទ្យា អន្តរជាតិ

    បើយោងតាមរបាយការណ៍របស់ MacRumors បានអះអាងថា Apple នឹងបោះបង់ការគាំទ្រដល់ស្មាតហ្វូនចាស់ៗរបស់ខ្លួននៅពេលដែលប្រព័ន្ធប្រតិបត្តិការ iOS 13 ចាប់ដំណើរការ។ យោងតាមពាក្យចចាមអារ៉ាមនេះក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងបញ្ឈប់ឲ្យអោយ iPhone ស៊េរីចាស់មួយចំនួនដូចជា iPhone 5s, iPhone SE, iPhone 6, iPhone 6 Plus, iPhone 6s និង iPhone 6s Plus ដំឡើងទៅប្រព័ន្ធ iOS 13 ថ្មីបានឡើយ។ ពាក្យចចាមអារ៉ាមក៏បានអះអាងផងដែរថា iOS

    February 2, 2019
  • អន្តរជាតិ

    ការស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា មនុស្សដែលស្ទះដង្ហើម ឬ «ស្រមុក» ដែលក្នុងភាសាអង់គ្លេសហៅថា sleep apnoea នឹងពិបាកក្នុងការចងចាំនូវព័ត៌មានលំអិតនៃជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ដែលធ្វើឱ្យពួកគេប្រឈមនឹងជំងឺបាក់ទឹកចិត្តបានយ៉ាងងាយ។ sleep apnoea គឺជាជំងឺធ្ងន់ធ្ងរដែលអាចបណ្តាលឱ្យការដកដង្ហើមអាចស្ទះទាំងចេញ និងចូល។ ការស្រាវជ្រាវបានពិនិត្យមើលថា តើស្ថានភាពនេះប៉ះពាល់ដល់ការចងចាំដោយរបៀបណា? ហើយក្រោយមកពួកគេបានរកឃើញថា មនុស្សដែលមិនបានព្យាបាលជំងឺ (OSA: obstructive sleep apnoea) ទាន់ពេលវេលានឹងអាចខ្សោយការចងចាំនៅក្នុងជីវិតរបស់ពួកគេ។ ការស្រាវជ្រាវបានប្រៀបធៀបមនុស្សពេញវ័យចំនួន ៨៨នាក់ ដោយក្នុងនោះ ៤៤នាក់ មានជំងឺស្ទះដង្ហើម (មិនព្យាបាល) និង ៤៤នាក់ទៀតមានជំងឺស្ទះដង្ហើមដូចគ្នា ប៉ុន្តែពួកគេស្ថិតក្រោមការព្យាបាលត្រឹមត្រូវ។ ក្នុងការស្រាវជ្រាវពួកគេបានធ្វើតេស្ត និងសួរសំណួរទៅពួកគេទាក់ទងពីរឿងចាស់ៗដូចជា៖ រឿងកាលពីនៅក្មេង

    February 2, 2019
  • អន្តរជាតិ

    គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីម្សិលមិញថ្ងៃ ទី១ ខែកុម្ភៈ នៅឯតំបន់ Taman Indahpura ក្រុង Kulai ប្រទេសម៉ាឡេស៊ី នៅពេលដែលម្ចាស់រថយន្ត Proton Iriz មួយគ្រឿងមានបំណងចង់ចតឡានរបស់ខ្លួនតែក៏ជ្រុលចង្កូត និងបានបុកចូលច្រកទ្វារធនាគារនៅទីនោះ។ គ្រោះថ្នាក់នេះបានធ្វើឱ្យមនុស្ស ២នាក់ បានរងរបួស ហើយម្នាក់ក្នុងចំនោមពួកគេគឺជាសន្តិសុខដែលកំពុងយាមនៅធនាគារនោះផ្ទាល់តែម្តង។ ឧបទ្ទវហេតុនេះកើតនៅម៉ោង ១០ និង ១២នាទីព្រឹក នៅពេលដែលអ្នកបើកបររថយន្ត Proton Iriz មានបំណងចង់ចតរថយន្តនៅមុខហាងមួយជិតទីនោះ ប៉ុន្តែក៏បានបាត់បង់ម្ចាស់ការលើរថយន្ត។ យ៉ាងណាមិញអ្នករងរបួសទាំងពីរនាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ Kulai ដោយបុរសជាសន្តិសុខគឺរបួសធ្ងន់ និងជនរងគ្រោះជាស្ត្រីម្នាក់ទៀតគឺរងរបួសស្រាល។ អត្ថបទ៖ លីដា ប្រភព៖

    February 2, 2019
  • អន្តរជាតិ

    ហេតុការណ៍ដ៏អាក្រក់មួយបានធ្វើឱ្យទារកអាយុ ១ខែ​ ធ្លាយពោះវៀនចេញក្រៅប្រហែល ៥០សង់ទីម៉ែត្រ ដោយសារឪពុករបស់ទារកនេះបានចុចទៅក្នុងប្រហោងផ្ចិតរបស់គេដែលលៀនចេញមក។ បន្ទាប់ពីយកដៃចុចទៅក្នុងផ្ចិតភ្លាម ពោះវៀនតូចរបស់ទារកក៏ធ្លាយចេញមក ប៉ុន្តែជាសំណាងល្អដែលឪពុករបស់គេប្រញាប់យកគេមកមន្ទីរពេទ្យទាន់ពេលវេលា បើមិនទាន់ពេលនោះទេទារកអាចនឹងមានគ្រោះថ្នាក់ដល់ជីវិត។ រឿងហេតុកើតឡើងដោយសារឪពុករបស់ទារក បានឃើញផ្ចិតរបស់ទារកលានចេញ ហើយពោះទារកមានការហើមទៀតផង។ ដោយគិតថា ប្រហោងនោះប្រហែលជាអាចរំសាយឧស្មន័ និងធ្វើឱ្យទារកធូរស្រាលពីការហើមពោះនេះបាន ទើបរូបគាត់យកដៃទៅចុច។ ជាការពិតការលានផ្ចិតនេះគឺគេឱ្យឈ្មោះថាជា ក្លនលូនត្រង់ផ្ចិត (umbilical hernia) វាមិនមានគ្រោះថ្នាក់នោះទេ ហើយវាតែងតែកើតលើទារក និងបាត់លៀនទៅវិញដោយឯកឯង៕ អត្ថបទ៖ លីដា ប្រភព៖ shanghai

    February 1, 2019
  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្ស ២១នាក់ បានស្លាប់នៅក្នុងតំបន់ភាគខាងលិច ដោយសារភាពចុះត្រជាក់ខ្លាំងក្រោម ០ អង្សាសេនេះ។ វាបានកើនឡើង ៩នាក់ បន្ថែមពីរបាយការណ៍ម្សិលមិញ ដែលមានត្រឹមតែ ១២នាក់។ អាកាសធាតុចុះត្រជាក់ជាងធម្មតា ដែលមិនធ្លាប់មានរាប់សិបឆ្នាំមកហើយនោះ បានកំពុងធ្វើឱ្យមានការលំបាកដល់ចាស់ជរា និងជាពិសេសគឺអ្នកដែលគ្មានផ្ទះសំបែង។ យ៉ាងណាមិញវាជាលើកទីមួយក្នុងរយៈពេលជាង ២០ឆ្នាំ មកហើយចាប់តាំងពីការផ្ទុះស្រដៀងគ្នានៃខ្យល់អាកាសត្រជាក់ ដែលបានគ្របដណ្ដប់តំបន់អាមេរិកខាងលិច និងភាគឦសាន។ ភាពចុះត្រជាក់នេះបានធ្វើឱ្យផ្លូវរថភ្លើងមួយចំនួនត្រូវដុតភ្លើងដើម្បីមិនឱ្យផ្លូវដែកដាច់ពីគ្នា ហើយនៅតាមផ្ទះ និងការិយាល័យក៏ត្រូវប្រើម៉ាស៊ីនកម្តៅដើម្បីការពារខ្លួន ចំណែកសាលារៀនក៏ត្រូវបានបិទទ្វារផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ cgtn

    February 1, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ក្រុមអ្នកហែលទឹករបស់ប្រទេសម៉ាឡេស៊ីបានធ្វើឱ្យមានការចាប់អារម្មណ៍ ដោយពួកគេបានសម្តែងការឡកម៉ុងសាយនៅក្នុងជលវប្បដ្ឋាន Aquaria KLCC ដែលជាអាងចិញ្ចឹមត្រីនៅក្នុងទីក្រុងកូឡាឡាំពួរកាលពីថ្ងៃ ទី៣០ ខែមករា។ នៅក្នុងឈុតសម្តែងនេះ អ្នកទស្សនាអាចឮ សំឡេងស្គរ និងឆាបពីខាងក្រៅ ប៉ុន្តែអ្នកឡកម៉ុងសាយ ២នាក់ ផ្សេងទៀតគឺសម្តែងនៅក្នុងទឹកអមជាមួយនឹង​សត្វត្រីសមុទ្រ ដែលកំពុងហែលលេងយ៉ាងសប្បាយ។ យ៉ាងណាមិញនេះមិនមែនជាលើកទីមួយទេ ដែលជលវប្បដ្ឋាន Aquaria KLCC តែងតែធ្វើអ្វីដែលប្លែកបែបនេះ។ យោងតាមរបាយការណ៍បានឱ្យដឹងថា ជលវប្បដ្ឋាននេះបានឡកម៉ុងសាយក្នុងទឹកអស់រយៈពេល ១០ឆ្នាំ មកហើយ។ គួរឱ្យដឹងផងដែរថា ការឡកម៉ុងសាយគឺជាសិល្បៈប្រពៃណីចិន ដែលត្រូវបានបង្កើតឡើងនៅក្នុងសម័យនគរទាំងបីក្នុង ឆ្នាំ២២០-២៨០ ប៉ុន្តែវាមិនមានប្រជាប្រិយភាពប៉ុន្មាននោះទេ រហូតដល់ការកើនឡើងនៃព្រះពុទ្ធសាសនាក្នុងអំឡុង ឆ្នាំ៤២០-៥៨៩។ ប្រជាជនចិនជាច្រើនជឿថារបាំម៉ុងសាយ ដែលជាទូទៅត្រូវបានសម្តែងនៅលើដី

    February 1, 2019