autoadmin
  • អន្តរជាតិ

    អាំងប៉ាវត្រូវបានគេស្គាល់ថា ជាស្រោមក្រដាសពណ៌ក្រហមដែលមានដាក់អំណោយជាសាច់ប្រាក់នៅខាងក្នុង។ វាត្រូវបានតុបតែងជាទូទៅជាមួយអក្សរផ្ចង់ និងសញ្ញាជាភាសាចិនដ៏ស្រស់ស្អាត ដែលនាំមកនូវសំណាង និងវិបុលភាពដល់អ្នកទទួល។ ថ្វីបើវាជានិមិត្តសញ្ញាដែលជាប់ទាក់ទងនឹងពិធីចូលឆ្នាំចិនក៏ពិតមែន ប៉ុន្តែអាំងប៉ាវក៏ត្រូវបានផ្តល់ជូនសម្រាប់អាពាហ៍ពិពាហ៍ ពិធីខួបកំណើត និងឱកាសពិសេសផ្សេងៗទៀតផងដែរ។ ខាងក្រោមនេះជារបៀបផ្តល់អាំងប៉ាវទៅឱ្យនរណាម្នាក់សម្រាប់ពីធីចូលឆ្នាំចិន៖ ១. ពីម្តាយឪពុកទៅកាន់កូនៗ៖ វាជាប្រពៃណីដែលតម្រូវឱ្យដាក់អាំងប៉ាវជាមួយនឹងក្រូចឃ្វិច ២ផ្លែ នៅលើគ្រែរបស់កូនៗពួកគេ។ អំណោយក្នុងឱកាសចូលឆ្នាំចិន គឺមិនត្រូវឱ្យជាសម្ភារៈនោះទេ ដូច្នេះចំនួនទឹកប្រាក់នៅក្នុងអាំងប៉ាវសម្រាប់កូនៗ គឺជាធម្មតាប្រហែល ២០ដុល្លារ ដែលវាគ្រប់គ្រាន់ឱ្យពួកគេទិញរបស់លេងដោយខ្លួនឯង។ ជីដូនជីតាជាទូទៅក៏ផ្តល់អាំងប៉ាវដល់ចៅៗរបស់ពួកគេចំនួនស្រដៀងគ្នានេះដែរ នៅពេលដែលពួកគាត់ទៅលេងចៅៗក្នុងថ្ងៃចូលឆ្នាំ។ ២. ពីអ្នកដែលរៀបការរួចទៅកាន់ក្មេងៗដែលនៅលីវក្នុងគ្រួសារ៖ ការផ្តល់អាំងប៉ាវក្រហម គឺជាពិធីដ៏សំខាន់មួយនៃភាពពេញវ័យ ដែលវាមាន័យថា អ្នកបានត្រៀមខ្លួនរួចរាល់ដើម្បីចែករំលែកទ្រព្យសម្បត្តិ និងពរជ័យរបស់អ្នក។ ប្រសិនបើអ្នករៀបការហើយសូមរៀបចំអាំងប៉ាវសម្រាប់បងប្អូនជីដូនមួយតូចៗ និងក្មេងៗពេញវ័យដែលមិនទាន់រៀបការនៅក្នុងក្រុមគ្រួសារដែលអ្នកបានទៅលេង ហើយចំនួនទឹកប្រាក់

    February 1, 2019
  • អន្តរជាតិ

    ជប៉ុនកំពុងតែព្រួយបារម្ភនឹងការមកដល់នៃរលកយក្សស៊ូណាមិ ដោយសារថ្មីៗនេះប្រភេទត្រីយក្ស oarfish មួយក្បាលបានស្លាប់នៅលើផ្ទៃទឹកខាងលើ។ ជាធម្មតាត្រីប្រភេទនេះគឺរស់នៅក្នុងទឹងជម្រៅពី ២០០-១០០០ម៉ែត្រ ហើយត្រីនេះប្រៀបដូចជាអ្នកនាំសារឱ្យមនុស្សនៅលើគោកផងដែរ គឺឱ្យតែពេលពួកគេមកដល់ផ្ទៃខាងលើមានន័យថា ពួកគេកំពុងតែគេចខ្លួនពីគ្រោះមហន្តរាយអ្វីមួយជាមិនខាន។ ហើយវាក៏ត្រូវជាមួយទ្រឹស្តីវិទ្យាសាស្ត្រដែលថា ការផ្លាស់ប្តូរអកប្បកិរិយារបស់សត្វរស់នៅទីជ្រៅឡើងមកលើផ្ទៃលើគឺជាសញ្ញនៃគ្រោះរញ្ជួយដី។ ជាក់ស្ដែងកាលពី ឆ្នាំ២០១០ ក៏មានត្រី oarfish ប្រភេទនេះចំនួន ១០ក្បាល បានហែលឡើងមកប្រលែងលេងនៅផ្ទៃខាងលើនៃឆ្នេរភាគខាងជើងរបស់ប្រទេសជប៉ុន ហើយប៉ុន្មានខែបន្ទាប់ក៏មានការរញ្ជួយដី និងបង្កជារលកយក្សដែលសម្លាប់មនុស្សជិត ១៩,០០០នាក់ និងបានបំផ្លាញរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ាទាំងស្រុង។ ហើយថ្មីៗនេះពួកវាក៏បានចេញមុខម្តងទៀត ដែលធ្វើឱ្យជប៉ុនមានការព្រួយបារម្មណ៍អំពីមហន្តរាយដែលនឹងមកដល់។ សារមួយនៅលើបណ្ដាញ Twitter ក៏បានព្រមានថា វាមិនគួរឱ្យឆ្ងល់នោះទេដែលថា «នេះជាសញ្ញានៃគ្រោះរញ្ជួយដី» ម៉្យាងទៀតប្រសិនបើវានៅក្នុងតំបន់ Nankai Trough វានឹងមានការរញ្ជួយដ៏ធំកើតឡើង។ យ៉ាងណាមិញការព្យាករណ៍ថ្មីៗរបស់រដ្ឋាភិបាលក៏បានបង្ហាញថា

    February 1, 2019
  • អន្តរជាតិ

    មានករណីភ្លើងឆេះនៅយានដ្ឋាន Terminal C ដែលជាកន្លែងចតរថយន្តក្នុងអាកាសយានដ្ឋានអន្តរជាតិ Newark Liberty ដែលបានបំផ្លាញរថយន្ដជាច្រើនគ្រឿង ប៉ុន្តែវារលត់វិញមុនម៉ោង ៨ព្រឹក។ អាជ្ញាធរបានឱ្យថា អគ្គីភ័យនេះបានចាប់ផ្តើមនៅម៉ោង ៧ព្រឹក កាលពីថ្ងៃព្រហស្បតិ៍ ហើយរថយន្តចំនួន ១៧គ្រឿង ត្រូវបានខូចខាត។ ភ្លើងឆេះយ៉ាងខ្លាំងជាមួយនឹងអណ្តាតភ្លើងយ៉ាងសន្ធោ​សន្ធៅ (ក្នុងវិដេអូខាងក្រោម) ប៉ុន្តែមិនមានសេចក្តីរាយការណ៍ពីការរងរបួសនោះទេ។ យ៉ាងណាមិញនាយកដ្ឋានអគ្គីភ័យ Newark ក៏កំពុងស៊ើបអង្កេតពីមូលហេតុនៃការឆេះនេះផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ abcnews

    February 1, 2019
  • អន្តរជាតិ

    បុរសម្នាក់អាយុ ២៧ឆ្នាំ រស់នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា បានគ្រោងឡើងតុលាការជាមួយឪពុកម្តាយរបស់គាត់ ដោយសារឪពុកម្តាយរបស់គាត់បង្កើតគាត់មកលើលោកនេះដោយគ្មានការយល់ព្រមពីគាត់។ គាត់មានជំនឿដែលគេហៅថា «anti-natalism» វាជាជំនឿនៃតម្លៃអវិជ្ជមានរបស់កំណើតមនុស្ស ដែលជាកម្លាំងបំផ្លិចបំផ្លាញនៅលើផែនដី ហើយវាជាការខុសឆ្គងក្នុងកើតឡើងវិញម្ដងទៀត ជាពិសេសប្រសិនបើទារកមិនបានយល់ព្រមចង់ឱ្យកើត។ គាត់ចង់ឱ្យអ្នកដទៃដឹងថា មានជំរើសពីរយ៉ាងនៅពេលពួកគេសម្រេចចិត្តចង់មានកូន៖ ទី១ គឺនឹងមិនយកកូន ហើយទី២ គឺត្រូវតែយកកូន។ ហេតុដូច្នេះហើយយើងគួរតែសុំឱ្យឪពុកម្តាយរបស់យើងពន្យល់ពីមូលហេតុដែលពួកគេគិតថា ផ្តល់កំណើតឱ្យយើងគឺជាគំនិតល្អ។ យ៉ាងណាមិញលោក Alok Kumar វ័យ ៣៤ឆ្នាំ ដែលជាអ្នកជឿលើការប្រឆាំងនឹងជាតិកំណើតផងដែរ បានបើកឆានែល YouTube ដើម្បីចែករំលែកជំនឿរបស់គាត់ ហើយថែមទាំងផ្សព្វផ្សាយចំណេះដឹងលើប្រធានបទនេះផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ worldofbuzz

    February 1, 2019
  • បច្ចេកវិទ្យា អន្តរជាតិ

    ក្រុមហ៊ុន Google គ្រោងនឹងលុបចោល Google+ និងមាតិកាទាំងអស់រួមទាំង៖ Google pages, រូបភាព & វីដេអូ និងអ្វីគ្រប់យ៉ាងដែលមាននៅលើ Google+ របស់ខ្លួននៅថ្ងៃ ទី២ ខែមេសា ខាងមុខនេះ។ ដូច្នេះហើយអ្នកដែលកំពុងប្រើប្រាស់ Google+ គួរតែចូលទៅទាញយកទិន្នន័យដែលចាំបាច់របស់ខ្លួនមកទុកឱ្យហើយមុនពេលដែលវានឹងបាត់ខ្លួនទៅជារៀងរហូត។ Google នឹងមិនត្រឹមតែលុប Google+ នោះទេ សូម្បីតែ Google APIs ក៏នឹងត្រូវបិទនៅថ្ងៃ ទី៧ ខែមីនា ឆ្នាំ២០១៩ នេះផងដែរ។ ហើយមូលហេតុដែលនាំឱ្យមានការលុបចោលនេះ គឺដោយសារមានអ្នកប្រើប្រាស់តិចតួច និងការយាយីពីភាគី​ទីបី

    January 31, 2019
  • អន្តរជាតិ

    សីតុណ្ហភាពទាបទៅអាមេរិកខាងលិចបានបង្កឱ្យមានមនុស្សចំនួន ៣នាក់ ទៀតស្លាប់ និងបង្ខំឱ្យពួកគេមិនអាចធ្វើដំណើរចេញទៅណាបាន។ នៅតាមសាលារៀននៅក្នុងតំបន់ខាងលិចកណ្តាលទាំងអស់ត្រូវបានបិទទ្វារក្នុងថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ រួមទាំងទីក្រុងឈីកាហ្គោ ដែលជាទីក្រុងនៃប្រព័ន្ធអប់រំធំបំផុត ទី៣ របស់អាមេរិក។ យោងតាមមន្រ្តី និងប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៨នាក់ បានស្លាប់ទាក់ទងនឹងអាកាសធាតុត្រជាក់ខ្លាំងចាប់តាំងពីថ្ងៃសៅរ៍អាទិត្យមុនមក ហើយពួកគេក៏បានជួយសង្គ្រោះមនុស្ស ២១នាក់ ដែលជាប់ក្នុងរថយន្ដក្រុងនៅលើបណ្តោយផ្លូវ Interstate 55 នៃទីក្រុង Auburn សហរដ្ឋអាមេរិកផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ sbs

    January 31, 2019
  • រថយន្ត

    ការឆ្លើយតបរបស់ចិនទៅកាន់ក្រុមហ៊ុន Tesla បានក្លាយជាសំណើចមួយនៅលើអ៊ីនធឺណេត បន្ទាប់ពីរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនចិនមួយបានបិទទ្វារ និងចាក់សោដោយខ្លួនឯងក្នុងអំឡុងពេលសាកល្បងមួយនៅលើផ្លូវ Chang’an ដ៏ល្បីល្បាញរបស់ទីក្រុងប៉េកាំង។ រថយន្តអគ្គិសនីដែលផលិតដោយក្រុមហ៊ុនផលិតរថយន្ត NIO ដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃ ត្រូវបានជាប់គាំងរយៈពេល ១ម៉ោង នៅលើផ្លូវដ៏មមាញឹកនៃរាជធានីរបស់ប្រទេសចិន ដែលបណ្តាលឱ្យកកស្ទះចរាចរណ៍ ហើយតៃកុង និងអ្នកជិះនៅក្នុងរថយន្តមិនអាចបើកទ្វារចេញបាននោះទេ។ យ៉ាងណាមិញក្រុមហ៊ុន NIO បានបន្ទោសបញ្ហានេះលើតៃកុងឡានទៅវិញ ដោយសារការ upgrade system រថយន្តរបស់តៃកុងរថយន្តនឹងធ្វើឱ្យគ្រប់ប្រព័ន្ធក្នុងរថយន្តមិនដំណើរការរយៈពេល ១ម៉ោង ដែលជាមូលហេតុដែលវាជាប់គាំង។ ទោះជាមានការដោះស្រាយលើបញ្ហាបច្ចេកទេសនេះយ៉ាងណាក្តី ក្រុមអ្នកលេងអ៊ិនធឺណេតបាននិយាយថា ឧបទ្ទវហេតុនេះជាការអំពាវនាវឱ្យយកចិត្តទុកដាក់លើបច្ចេកទេសដំឡើងមួយចំនួនរបស់ក្រុមហ៊ុន NIO ដើម្បីធានាថា វានឹងមិនបង្កបញ្ហាម្ដងទៀត។ យ៉ាងណាមិញមិនថា រថយន្តនេះឆ្លាតប៉ុណ្ណានោះទេ វានៅតែអាចមានកំហុសដោយអ្នកបើកបរដែលធ្វេសប្រហែស

    January 31, 2019
  • បច្ចេកវិទ្យា

    ការលក់របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនបានធ្លាក់ចុះ ២៧ភាគរយ នៅត្រីមាសចុងក្រោយនេះ ហើយលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ក៏ទទួលស្គាល់ថា តម្លៃ iPhone ខ្ពស់ពេក គឺជាកត្តាសំខាន់ដែលធ្វើឱ្យមានការធ្លាក់ចុះនៃអត្រាលក់នេះ។ គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Apple បានចុះបញ្ជីចំណូលលក់របស់ខ្លួននៅក្នុងប្រទេសចិនតាមរយៈផលិតផលនាំមុខគេដូចជា៖ iPhone, Macs និង iPad ។ ហើយបច្ចុប្បន្នប្រទេសចិនបានរួមចំណែកប្រមាណ ១៥.៦ ភាគរយនៃប្រាក់ចំណូលសរុបប្រចាំត្រីមាសរបស់ក្រុមហ៊ុន Apple ដែលកាលពីឆ្នាំមុនគឺមានដល់ទៅ ២០ភាគរយ ឯណោះ។ នៅក្នុងសន្និសីទមួយលោក Tim Cook

    January 31, 2019
  • អន្តរជាតិ

    អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារការបាក់រលំទំនប់រ៉ែនៅប្រេស៊ីលបានកើនឡើងដល់ ៩៩នាក់។ យោងតាមនាយកដ្ឋានការពារស៊ីវិលរបស់រដ្ឋបានឱ្យដឹងថា ក្នុងចំណោមមនុស្ស ៩៩នាក់ ដែលបានស្លាប់ មាន ៥៧នាក់ ត្រូវបានកំណត់អត្តសញ្ញាណ ខណៈមនុស្ស ២៥៩នាក់ កំពុងបាត់ខ្លួននៅឡើយ។ ក្រុមមន្ត្រីបានឱ្យដឹងថា ចំនួនប្រជាជនដែលគ្មានផ្ទះសម្បែងពេលនេះក៏បានកើនឡើងពី ១៣៥ ទៅ ១៧៥ ដែលភាគច្រើននៃជនរងគ្រោះទាំងនោះគឺជាកម្មករនៃក្រុមហ៊ុនរ៉ែ Vale ដែលម្ចាស់កម្មសិទ្ធិនៃទំនប់នេះ។ គួរឱ្យដឹងផងដែរថា មុនពេលកើតហេតុបាក់ទំនប់នេះកម្មករទាំងអស់គឺកំពុងតែសម្រាកបរិភោគអាហារថ្ងៃត្រង់នៅក្នុងរោងបាយរបស់ក្រុមហ៊ុនរ៉ែនេះ ប៉ុន្តែមកដល់ពេលនេះគឺក្រុមសង្គ្រោះមិនទាន់រករោងបាយនោះឃើញនៅឡើយទេ ប្រហែលជាភក់ទាំងនោះបានបោកបក់យកវាទៅជាមួយ។ ហើយភក់ដែលហូរចេញពីការបាក់ទំនប់រ៉ែនេះបានរីករាលដាលនៅលើផ្ទៃដី ១២៥ ហិកតា៕ អត្ថបទ៖ លីដា ប្រភព៖ ecns

    January 31, 2019
  • អន្តរជាតិ

    ការឡើងកំដៅផែនដីអាចមានន័យថា កុមារកាន់តែច្រើនកើតមកនឹងមានពិការភាពបេះដូង។ អ្នកវិទ្យាសាស្រ្តនិយាយថា ការទទួលរងនូវសីតុណ្ហភាពមិនធម្មតាអំឡុងពេលមានផ្ទៃពោះបង្កើនឱកាសនៃការខូចខាតដល់សរីរាង្គខាងក្នុងរបស់គភ៌។ ហើយការស្រាវជ្រាវក៏បានប៉ាន់ប្រមាណដែរថា ប្រហែលជា ៧,០០០ ករណី នៃជំងឺបេះដូងអាចនឹងកើតមាននៅចន្លោះឆ្នាំ ២០២៥ និង ២០៣៥ ក្នុងរដ្ឋចំនួន ៨ នៅអាមេរិក។ ហើយនេះក៏បង្ហាញថា ការប្រែប្រួលអាកាសធាតុអាចរួមចំណែកប្រហែល ៤០,០០០ ករណី នៃពិការភាពបេះដូងពីកំណើតក្នុងមួយឆ្នាំៗ។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យអាល់បានីនៅទីក្រុងញូវយ៉កបានធ្វើការព្យាករណ៍ពីចំនួននៃការសម្រាលកូន និងការកើនឡើងកំដៅក្នុងរយៈពេល ១១ឆ្នាំ។ ពួកគេបានប្រើប្រាស់ទិន្នន័យពី រដ្ឋអាកាន់សាស់ រដ្ឋអាយអូវ៉ា រដ្ឋតិចសាស់ រដ្ឋកាលីហ្វញ៉ា ញូវយ៉ក North Carolina រដ្ឋយូថាហ៍ និងរដ្ឋចចចា។ យ៉ាងណាមិញពួកគេមិនប្រាកដថា

    January 31, 2019