- autoadmin
- អន្តរជាតិ
ខណៈក្រុង Chicago កំពុងតែចុះត្រជាក់ក្រោម ០អង្សាសេ ដែលធ្វើឱ្យមានការពិបាកក្នុងការធ្វើដំណើរ ប្រជាជនរស់នៅទីនោះសម្រេចនាំគ្នាដុតភ្លើងទៅតាមបណ្ដោយផ្លូវរថភ្លើងដើម្បីកុំឱ្យព្រិលកក។ យ៉ាងណាមិញភ្លើងឆេះមួយនេះត្រូវបានគេឱ្យដឹងថា បានឆេះចេញពីផ្លូវរថភ្លើងរបស់ស្ថានីយរថភ្លើង Metra របស់ទីក្រុង Chicago កាលពីថ្ងៃអង្គារ។ អណ្តាតភ្លើងនេះត្រូវគេឱ្យដឹងថា បានមកពីចង្រ្កានប្រើឧស្ម័នដែលរត់ជាមួយផ្លូវដែកដើម្បីរក្សាវាឱ្យក្តៅ។ Metra ក៏ប្រើប្រព័ន្ធកំដៅ និងបំពង់ខ្យល់ក្តៅដើម្បីទប់ស្កាត់ភាពត្រជាក់ផងដែរ។ ពួកគេតែងតែប្រើវិធីទាំងនេះដើម្បីការពារខ្លួនពីភាពត្រជាក់ខ្លាំង ហើយក្នុងករណីខ្លះផ្លូវដែកនឹងទាញដាច់ពីគ្នាដោយសារព្រិលកកទាំងនេះ ព្រោះភាពត្រជាក់ខ្លាំងនឹងធ្វើឱ្យដែករួមមាឌ និងផ្ដាច់ចេញពីគ្នា៕ អត្ថបទ៖ លីដា ប្រភព៖ cnn
January 31, 2019 - បច្ចេកវិទ្យា
យោងតាមរបាយការណ៍ថ្មីមួយពី Mark Gurman ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងចេញលក់ទូរស័ព្ទ iPhone ដែលមានកាមេរ៉ាខាងក្រោយចំនួន ៣ នៅ ឆ្នាំ២០១៩ ។ ចំពោះទូរស័ព្ទទំនើបចុងក្រោយរបស់ក្រុមហ៊ុនគឺ XS និង XS Max មានកាមេរ៉ា ២ ប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុនផលិតទូរស័ព្ទ Android ដូចជា៖ ក្រុមហ៊ុន LG និងក្រុមហ៊ុន Huawei បានដើរមុន Apple ដោយបានដាក់បញ្ចេញស្មាតហ្វូន ដែលមានកាមេរ៉ា
January 31, 2019 - អន្តរជាតិ
អភិបាលក្រុងបាងកកកាលពីថ្ងៃពុធ បានបញ្ជាឱ្យបិទទ្វារសាលារៀនចំនួន ៤៣៧កន្លែង ដើម្បីសុវត្ថិភាពសិស្ស បន្ទាប់ពីតំបន់ចំនួន ២៦ ក្នុងរដ្ឋធានីត្រូវបានគេប្រកាសថា ស្ថិតជាតំបន់កំពុងគ្រប់គ្រងការបំពុល។ លោក Aswin Kwanmuang បាននិយាយថា ការផ្អាកនេះចាប់ផ្តើមនៅថ្ងៃនេះ ហើយបន្តរហូតដល់ថ្ងៃសុក្រ ទី១ ខែកុម្ភៈ។ ការសម្រេចចិត្តនេះធ្វើឡើងតាមរបាយការណ៍របស់នាយកដ្ឋានត្រួតពិនិត្យជាតិពុលនៃកម្រិតមិនមានសុវត្ថិភាព PM2.5។ កំណកអាកាសខ្យល់ដែលមានអង្កត់ផ្ចិត 2.5 មីក្រូម៉ែត្រ ឬតិចជាងនេះមាននៅក្នុងតំបន់ចំនួន ៣៩ ទាំងក្នុង និងជុំវិញទីក្រុងបាងកក ដែលក្នុងនោះក៏មាន ២៣ទីតាំង នៅតាមបណ្តោយផ្លូវធំៗ។ អត្ថបទ៖ លីដា ប្រភព៖ nationmultimedia
January 30, 2019 - អន្តរជាតិ
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងកាលពីម្សិលមិញថា រដ្ឋាភិបាលថៃនឹងយកថ្ងៃ ទី៦ ខែឧសភា ដែលជាថ្ងៃទី៣នៃព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រថៃថ្មី មហា វិជ្ជារ៉ាឡុងកន ជាថ្ងៃឈប់សម្រាកជាតិ។ លោកបានបន្តថា ទាំងវិស័យរដ្ឋ និងវិស័យឯកជននឹងត្រូវធានាថា ព្រឹត្តិការណ៍ទាំងអស់នឹងប្រព្រឹត្តទៅយ៉ាងរលូន។ ព្រះមហាក្សត្រថៃនឹងត្រូវគោរពបូជាដល់ពួកទេវតាទៅតាមប្រពៃណីនៅថ្ងៃ ទី២ ខែឧសភា ដើម្បីយក phra suphannabap ដែលជាសន្លឹកមាសមានចារឈ្មោះរបស់ទ្រង់ និងដាក់ទៅព្រះបរមរាជវាំងនៅថ្ងៃ ទី៣ ខែឧសភា។ ពិធីគ្រងរាជ្យសម្បត្តិនេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃ ទី៤ ដល់ ទី៦ ខែឧសភា ហើយលោកនាយករដ្ឋមន្ត្រីផ្ទាល់នឹងត្រូវធ្វើជាអធិបតីនាំយកនូវទឹកមន្ត ដែលប្រទានពរពីព្រះសង្ឃមកពីប្រភពពិសិដ្ឋ ១០៨កន្លែង នៅទូទាំងប្រទេសថៃ
January 30, 2019 - អន្តរជាតិ
រដ្ឋាភិបាលប្រទេសអង់គ្លេសសន្យាថា នឹងលុបបំបាត់ការចម្លងមេរោគអេដស៍ឱ្យអស់ពីក្នុងប្រទេស ដោយផ្អែកលើភាពជឿនលឿននៃវេជ្ជសាស្ត្រ និងការអប់រំល្អជាងមុន ដើម្បីធានាថាអេដស៍លែងជា បញ្ហាដល់ប្រទេស និងជា «អ្នកគំរាមកំហែងដល់ជីវិត» ទៀតហើយ។ ប្រទេសអង់គ្លេសក៏មានបំណងចង់ក្លាយជាប្រទេសរបស់អង្គការសហប្រជាជាតិ ទី១ ដែលមានគោលដៅបំបាត់ការចម្លងមេរោគអេដស៍ឱ្យអស់នៅត្រឹមសូន្យត្រឹម ឆ្នាំ២០៣០។ ការរីកចម្រើនផ្នែកវេជ្ជសាស្រ្ត យុទ្ធនាការសុខភាពសាធារណៈ ភាពគ្មានការរើសអើង និងការអប់រំបានល្អប្រសើរឡើង នឹងធ្វើឱ្យ «អេដស៍» លែងជាបញ្ហាទៀតហើយ។ រដ្ឋាភិបាលអង់គ្លេសនឹងបំបាត់ការចម្លងមេរោគអេដស៍នេះដោយឱ្យពលរដ្ឋធ្វើតេស្តមេរោគអេដស៍ឱ្យបានទៀងទាត់ ការប្រើស្រោមអនាម័យ ការទទួលបានការព្យាបាលដោយប្រើ Pre-Exposure Prophylaxis (PREP) ការណែនាំអំពីការការពារ និងការព្យាបាលប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យប្រាកដថា អ្នកផ្ទុកមេរោគអេដស៍នឹងមិនអាចចម្លងវីរុសទៅនរណាម្នាក់ផ្សេងទៀតបាន។ ហើយរដ្ឋាភិបាលសង្ឃឹមថា ការបង្កើនការព្យាបាល និងការការពារដល់ពលរដ្ឋទាន់ពេលវេលា នឹងអាចជួយឱ្យរដ្ឋាភិបាលសម្រេចឱ្យបាននូវការប្ដេជ្ញានេះបានឆាប់រហ័ស៕
January 30, 2019 - អន្តរជាតិ
បុរសម្នាក់នេះគាត់មានឈ្មោះហៅក្រៅថា «Spider-Man បារាំង» និងបានទទួលជោគជ័យម្តងទៀត ដោយការលើងតោងបង្អូចទៅកំពូលអាគារខ្ពស់មួយនៅក្នុងប្រទេសហ្វីលីពីន។ បុរសម្នាក់នេះមានឈ្មោះពិតថា អាឡាំង រ៉ូបឺត (Alain Robert) ហើយស្នាដៃក្នុងការឡើងអាគាររបស់គាត់មានដូចជា៖ អាគារ Burj Khalifa ដែលមានកម្ពស់ ៨២៨ម៉ែត្រ និងប៉មអេហ្វែល (Eiffel tower) ដែលមានកម្ពស់ ៣០០ម៉ែត្រ។ យ៉ាងណាមិញការឡើងលើអគារ 47-Story នេះ គឺគាត់មិនបានប្រើឧបករណ៍សុវត្ថិភាព ខ្សែពួរជំនួយ ឬខ្សែក្រវាត់អ្វីទេ គឺគាត់ឡើងដោយប្រើដៃទទេតោងតាមចម្រឹងបង្អួចរបស់អាគារនោះផ្ទាល់តែម្តង។ គាត់បានចុះមកដល់ដីវិញនៅម៉ោងប្រហែល ១២ថ្ងៃត្រង់ ប៉ុន្តែក៏ត្រូវបានមន្ត្រីប៉ូលីសឃាត់ខ្លួនផងដែរ ដោយសារវាជារឿងខុសច្បាប់ និងមានគ្រោះថ្នាក់៕ អត្ថបទ៖
January 30, 2019 - អន្តរជាតិ
សន្ទុះខ្យល់អាកាសនៃតំបន់អាក់ទិកពីតំបន់ polar vortex បានបង្កឱ្យសហរដ្ឋអាមេរិកចុះត្រជាក់ខ្លាំងបំផុត ហើយនៅថ្ងៃពុធនេះ ក្រុង Chicago នឹងមានសីតុណ្ហភាពត្រជាក់ដល់ទៅ -៥០ អង្សាសេ ដែលជាការចុះត្រជាក់ក្នុងប្រវត្តិសាស្ត្រ Chicago ដោយសីតុណ្ហភាពត្រជាក់បំផុតគឺ -៣៣ អង្សាសេ កាលពី ឆ្នាំ១៩៨៥។ សន្ទុះខ្យល់អាកាសពី polar vortex នេះត្រូវបានគេស្គាល់ថា ជាលំហូរនៃខ្យល់ត្រជាក់ដែលវិលជុំវិញលើប៉ូលខាងជើង ប៉ុន្តែបច្ចុប្បន្នសន្ទុះរបស់វាគឺកំពុងរំខានដល់សហរដ្ឋអាមេរិក។ លោក Ricky Castro ជាឧតុនិយមវិទូជាតិនៅទីក្រុង Romeoville រដ្ឋ Illinois បាននិយាយថា វាជាការចុះត្រជាក់មួយក្នុងប្រវត្តិសាស្រ្តអាមេរិក។ យ៉ាងណាមិញក្រុមមន្ត្រីក៏បានព្រមានផងដែរថា ឱ្យមានការប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលចុះត្រជាក់ខ្លាំងនេះ
January 30, 2019 - បច្ចេកវិទ្យា
យោងតាមប្រភពអាណាមិកមួយបានឱ្យដឹងថា iPhone 11 ទំនងជាស៊េរីបន្ទាប់របស់ iPhone និងមាន ៤ពណ៌ ឱ្យជ្រើសរើសដូចជា៖ ពណ៌មាស ប្រាក់ ខ្មៅ និងខៀវខ្ចី។ iPhone 11 នឹងបំពាក់ដោយលេនកាមេរ៉ា ៣គ្រាប់ នៅចំកណ្តាលខ្នងផ្នែកខាងលើនៃទូរស័ព្ទផ្ទាល់តែម្តង និងមានថាមពលថ្ម 4,000 mAh រួមជាមួយឧបករណ៍ភ្ជាប់ USB-C ជំនួសឱ្យ Lightning។ កាលពីមុនក៏ធ្លាប់មានការលេចធ្លាយដែរថា ប្រភេទលេនកាមេរ៉ា ៣គ្រាប់ នឹងមានតែលើ iPhone 11 max ប៉ុណ្ណោះ ប៉ុន្តែវានៅតែមិនសូវច្បាស់ការណ៍។ iPhone
January 30, 2019 - អន្តរជាតិ
ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលបានអះអាងថា ពួកគេនឹងអភិវឌ្ឍការព្យាបាលជំងឺមហារីកក្នុងឆ្នាំក្រោយ ដែលវាដូចជាការរំពឹងទុកមិនទំនងមួយ ដោយកាលពីខែធ្នូ ជ័យលាភីរង្វាន់ណូបែលលោក James Allison ធ្លាប់បាននិយាយថា៖ «មិនយូរប៉ុន្មានយើងនឹងប្រឈមនឹងជំងឺមហារីកមួយចំនួន» ហើយ «ពិភពលោកនឹងមិនអាចគ្មានជំងឺមហារីកនោះទេ»។ យ៉ាងណាក៏ដោយពេលនេះ ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលហាក់ដូចជាមានតឹកតាងបញ្ជាក់ថា ពួកគេអាចនឹងអភិវឌ្ឍការព្យាបាលជំងឺមហារីកបាន។ ជាក់ស្ដែងសព្វថ្ងៃនេះក្រុមហ៊ុន Accelerated Evolution Biotechnologies Ltd នៅអ៊ីស្រាអែល ហាក់ដូចជាចង់បង្ហាញថា ប្រសាសន៍ដែលលោក James Allison ធ្លាប់បាននិយាយគឺខុស ដោយពួកគេបានប្រើបំណែកប្រូតេអ៊ីនតូចៗ ដែលគេហៅថា «peptides» ទៅរុំព័ទ្ធជុំវិញកោសិកាមហារីកដូចជាមឹក ដែលនឹងវាយប្រហារដុំសាច់មហារីកពីគ្រប់ជ្រុងមុំ និងឈានទៅដល់តំបន់ដែលម៉ូលេគុលព្យាបាលដទៃទៀតមិនអាចទៅបាន។ យ៉ាងណាមិញក្រុមអ្នករិះគន់នៅតែមិនទុកចិត្តលើការអះអាងនេះដោយពួកគេនិយាយថា កន្លងមកយើងធ្លាប់បានដឹងពីការធ្វើតេស្តលើសត្វកណ្តុរ ប៉ុន្តែមិនដែលមានលទ្ធផលដែលចេញពីការពិសោធលើមនុស្សនោះទេ។
January 30, 2019 - បច្ចេកវិទ្យា
ថៃ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយនៅក្នុងមន្ទីរពេទ្យមង្គុតវឌ្ឍនារបស់ថៃ (Mongkutwattana Hospital) ដោយមនុស្សយន្តជំនួយការខាងគ្រប់គ្រងឯកសាររបស់មន្ទីរពេទ្យនេះ បានគ្រងជាឈុតប្រពៃណីរបស់ថៃ និងធ្វើឱ្យអ្នកចូលមកក្នុងមន្ទីរពេទ្យនេះព្រឺសម្បុរគីង្គក់មិនតិចនាក់នោះទេ។ ជាការពិតណាស់ ជារៀងរាល់រដូវកាលមន្ទីរពេទ្យនេះតែងតែផ្លាស់ប្តូរសម្លៀកបំពាក់ឱ្យមនុស្សយន្តនេះ ប៉ុន្តែលើកនេះវិញ គឺគ្រងជាឈុតបុរាណម្តង ហើយបើយប់ឡើងច្រឡំតែដើរជួប មិនដឹងជាភ័យយ៉ាងណានោះទេ!!៕ អត្ថបទ៖ លីដា ប្រភព៖ kapook
January 29, 2019









