autoadmin
  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងខេត្ត Sulawesi ភាគខាងត្បូងរបស់ប្រទេសឥណ្ឌូណេស៊ីបានកើនឡើងដល់ ៥៩នាក់ និងបាត់ខ្លួន ២៥នាក់ គិតមកដល់រសៀលថ្ងៃសុក្រនេះ។ យោងតាមភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិបានឱ្យដឹងថា មានភ្លៀងធ្លាក់យ៉ាងធំបានធ្វើឱ្យបាក់ទំនប់មួយកាលពីថ្ងៃអង្គារ និងបានវាយប្រហារមកលើ ១៣​សង្កាត់ ក្នុងខេត្ត Sulawesi ភាគខាងត្បូង។ គ្រោះមហន្តរាយនេះបានបង្ខំឱ្យមនុស្សចំនួន ៣,៤៨១នាក់ ចាកចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីទឹកជំនន់ និងការបាក់ដីបានបំផ្លាញផ្ទះ ៧៩ខ្នង ស្ពានចំនួន ១០ និងអគាររាប់សិបខ្នង។ យាងណាមិញក្រុមសង្គ្រោះ និងប្រតិបត្តិការសង្គ្រោះកំពុងតែមមាញឹកក្នុងការជួយជម្លៀស និងសង្គ្រោះប្រជាជនទាំងនោះ៕ អត្ថបទ៖ លីដា ប្រភព៖ cgtn

    January 26, 2019
  • អន្តរជាតិ

    ក្រុមការងារស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានបាញ់បង្ហោះ Polar Satellite Launch Vehicle (PSLV-C44) ដែលជាយានបញ្ជូនផ្កាយរណប Kalamsat និង Microsat-R ទៅលើអាកាសដោយជោគជ័យ។ ផ្កាយរណបនេះត្រូវបានបង្ហោះពីមជ្ឈមណ្ឌលអវកាស Satish Dhawan (SDSC) នៅលើកោះ Sriharikota ឆ្នេរសមុទ្រប៊េនហ្គោល ដែលស្ថិតនៅភាគខាងត្បូងរដ្ឋ Andhra Pradesh ប្រទេសឥណ្ឌា នៅម៉ោង ១១ និង ៣៧ នាទីព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក)។ សេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយ ISRO បាននិយាយថា យានផ្កាយរណបរាងមូលរបស់ឥណ្ឌា

    January 26, 2019
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រថា លោកបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយពួកសមាជិកសភាអាមេរិក រយៈពេល ៣សប្តាហ៍ ក្នុងការផ្តល់មូលនិធិដើម្បីបញ្ឈប់ការបិទទ្វាររដ្ឋាភិបាល ដែលគិតមកដល់ថ្ងៃនេះគឺរយៈពេល ៣៥ថ្ងៃ មកហើយ។ ចំណែកការស្នើសុំទឹកប្រាក់ ៥.៧ពាន់លានដុល្លារ ដើម្បីសង់ជញ្ជាំអាម៉េរិក-ម៉ិចស៊ិច ដែលត្រូវបានគណបក្សប្រជាធិបតេយ្យបានរារាំង គឺមិនទាន់មានលទ្ធផលនៅឡើយ។ យ៉ាងណាមិញប្រសិនបើសមាជិកសភាមិនយល់ស្របនឹងផ្តល់មូលនិធិដើម្បីសង់ជញ្ជាំង អាម៉េរិក-ម៉ិចស៊ិច បន្ទាប់ពីកិច្ចចរចារយៈពេលបីសប្តាហ៍នោះទេ លោក Donald Trump បានបញ្ជាក់ថា ការបិទទ្វារអាចបន្ត ឬគាត់អាចប្រកាសអាសន្នថ្នាក់ជាតិដើម្បីទទួលបានលុយដើម្បីសង់ជញ្ជាំង។ កិច្ចព្រមព្រៀងនេះបានកើតមានឡើងដោយសារតែ មានការដាក់សម្ពាធមកលើលោក Donald Trump និងសភាឱ្យបើកទ្វាររដ្ឋាភិបាល និងដើម្បីឱ្យបុគ្គលិកសហព័ន្ធចំនួន ៨០០,០០០នាក់ ត្រឡប់មកធ្វើការវិញ។ លោក

    January 26, 2019
  • អន្តរជាតិ

    វេណេហ្ស៊ុអេឡា៖ យោងតាមការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត The Lancet Global Health បានឱ្យដឹងថា ទារកកាន់តែច្រើនត្រូវបានស្លាប់មុនពេលពួកគេអាយុបាន ១ខួប ខណៈពេលដែលប្រទេសវេណេហ្ស៊ុអេឡាកំពុងទទួលរងវិបត្តិសេដ្ឋកិច្ច និងនយោបាយយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណាមិញវេណេហ្ស៊ុអេឡាក៏បានខិតខំក្នុងការធ្វើឱ្យប្រសើរឡើងនូវការរស់រានរបស់ទារក និងបានរាយការណ៍ពីការថយចុះជាលំដាប់នូវចំនួនទារកដែលស្លាប់ចាប់តាំងពីទសវត្សរ៍ ឆ្នាំ១៩៥០។ ប៉ុន្តែនិន្នាការនេះបានចាប់ផ្តើមត្រឡប់ក្រោយវិញក្នុងរយៈពេល ១០ឆ្នាំ មកនេះ។ ដោយកាលពី ឆ្នាំ២០១៦ អត្រាស្លាប់របស់ទារកក្នុងប្រទេសវេណេហ្ស៊ុអេឡាបានកើនឡើងដល់ ២១នាក់ ក្នុងចំណោមទារក ១,០០០នាក់។ ហើយបើយោងតាមធនាគារពិភពលោកបានឱ្យដឹងថា កាលពីឆ្នាំ ២០១៧ អត្រាមរណភាពទារកជាមធ្យម គឺចំនួន ១៥នាក់ ក្នុងចំណោមទារក ១,០០០នាក់។ ការសិក្សាថ្មីនេះក៏បានមើលឃើញភាពចលាចលនៅក្នុងប្រទេស ដែលជាមូលហេតុចំបងនៃការថយចុះនៃការរស់រានរបស់ទារក។ ហើយអត្រាមរណភាពទារកនេះ

    January 26, 2019
  • អន្តរជាតិ

    អ័ព្ទដ៏ក្រាស់ដែលគ្របដណ្តប់ទីក្រុងហូជីមិញរហូតដល់រសៀលថ្ងៃសុក្រ បានធ្វើឱ្យអ្នកស្រុក និងអ្នកជំនាញព្រួយបារម្ភអំពីការខូចគុណភាពខ្យល់។ ម្សិលមិញនេះផ្នែកជាច្រើននៃទីក្រុងហូជីមិញស្ថិតនៅក្រោមស្រទាប់អ័ព្ទដ៏ក្រាស់ តាំងពីព្រឹករហូតដល់ពេលរសៀល ដែលធ្វើឱ្យអ្នកដំណើរមានការត្អូញត្អែរថាពិបាកមើលផ្លូវ។ សីតុណ្ហភាពនៅក្នុងទីក្រុងដែលជាធម្មតាគឺតែងតែក្តៅ ប៉ុន្តែនៅព្រឹកថ្ងៃសុក្រវាបានធ្លាក់ចុះដល់ ២១ អង្សាសេ។ ផ្សែងអ័ព្ទគឺជាបាតុភូតដ៏កម្រនៅទីក្រុងហូជីមិញ ប៉ុន្តែវាបានក្លាយជារឿងធម្មតាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ហើយប៉ុន្មានថ្ងៃនេះគឺមានអ័ព្ទតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ដែលវាជាសញ្ញាមួយនៃការបំពុលខ្យល់អាកាស ហើយចរាចរណ៍ និងផ្សែងឧស្សាហកម្មអាចជាកត្តាដែលនាំឱ្យមានការបំពុលនេះ៕ អត្ថបទ៖ លីដា ប្រភព៖ vietnaminsider

    January 26, 2019
  • អន្តរជាតិ

    អាជ្ញាធរបាននិយាយថា មនុស្សប្រហែល ២០០នាក់ បានកំពុងបាត់ខ្លួន និង ៨នាក់ រងរបួស ខណៈជាច្រើននាក់ផ្សេងទៀតបានស្លាប់ បន្ទាប់ពីមានការបាក់រលំទំនប់មួយដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល។ មានការភ័យខ្លាចពីគ្រោះមហន្តរាយដែលបានបង្កឱ្យមានភក់ជាច្រើនហូរឆ្ពោះទៅទីក្រុង Brumadinho និងបណ្តាលឱ្យមានមនុស្សស្លាប់ និងបាត់ខ្លួនទៅជាមួយភក់ទាំងនោះជាច្រើននាក់។ ហេតុការណ៍នេះបានកើតឡើងដោយសារទំនប់ដែលគ្រប់គ្រងដោយក្រុមហ៊ុនរ៉ែ Vale បានបាក់កាលពីព្រឹកថ្ងៃសុក្រ ហើយប្រជាជននៅ Brumandinho ក្នុងរដ្ឋ Minas Gerais កំពុងត្រូវបានគេជម្លៀសចេញពីទីនោះ។ អត្ថបទ៖ លីដា ប្រភព៖ dailymail

    January 26, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Huawei បានដាក់បង្ហាញនូវបន្ទះឈីប 5G ជាលើកដំបូងក្នុងពិភពលោកឈ្មោះថា «TIANGANG» នៅឯសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង កាលពីថ្ងៃ ទី២៤ ខែមករា។ បើយោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុនដឹកជញ្ជូនឱ្យក្រុមហ៊ុន Huawei លោក Ryan Ding បានឱ្យដឹងថា រហូតមកដល់ពេលនេះក្រុមហ៊ុនកំពុងទទួលកិច្ចសន្យាពាណិជ្ជកម្មចំនួន ៣០ សម្រាប់បន្ទះឈីប 5G នេះ និងបានដឹកជញ្ជូនតាមស្ថានីយ៍បណ្តាញ 5G ជាង ២៥,០០០កន្លែង នៅទូទាំងពិភពលោក។ លោក Ryan Ding បានឱ្យដឹងថា បន្ទះឈីប «TIANGANG» មានទំហំតូចជាងមុន ៥០ភាគរយ

    January 25, 2019
  • អន្តរជាតិ

    ក្រុងសេអ៊ូលក្នុងថ្ងៃសុក្រនេះ បានបញ្ជូនយន្តហោះទៅសមុទ្រលឿងដើម្បីអនុវត្តការពិសោធន៍ cloud-seeding ដើម្បីបង្កើតជាភ្លៀងសិប្បនិម្មិត។ យ៉ាងណាមិញក្រុងសេអ៊ូលបានដាក់កំហុសនេះទៅលើប្រទេសចិន ដោយសារគុណភាពខ្យល់អាកាសនៅក្នុងប្រទេសកូរ៉េខាងត្បូងជាទូទៅ គឺតែងតែល្អជាងអ្នកជិតខាងដ៏ធំមួយនេះ។ ដូចយើងធ្លាប់បានដឹងមកហើយប្រទេសចិនត្រូវបានគេស្គាល់ថា ជាអ្នកបំពុលបរិយាកាសដ៏ធំបំផុតនៅលើពិភពលោក ហើយបើយោងទៅតាមទីភ្នាក់ងារថាមពលអន្តរជាតិ ចិនប្រើធ្យូងថ្មដើម្បីបង្កើតថាមពលប្រហែលបីភាគបួននៃថាមពលសរុប។ ប្រជាជនកូរ៉េខាងត្បូងជាច្រើនបានចោទប្រកាន់ចិននៅពេលដែលការបំពុលបរិស្ថានបានកើនឡើង ៣ថ្ងៃ នៅដើមខែនេះ ហើយក្នុងថ្ងៃសុក្រនេះរដ្ឋបាលគីមីសាស្ត្រកូរ៉េ (KMA) បានបញ្ជូនយន្តហោះទៅដែលសមុទ្ររបស់ខ្លួន ដើម្បីអនុវត្តការពិសោធន៍ភ្លៀងសិប្បនិម្មិត ថាតើបច្ចេកវិទ្យារបស់ពួកគេអាចលាងសម្អាតអ័ព្ទអាក្រក់ទាំងនេះ ឬទេ៕ អត្ថបទ៖​ លីដា ប្រភព៖ dailymail

    January 25, 2019
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ បុរសម្នាក់ឈ្មោះ ហ្គេត ខេម៉ា អាយុ ១៩ឆ្នាំ ត្រូវបានគេចាប់ដាក់គុកជាលើក ទី៣ ពីបទលួចទូរស័ព្ទដៃក្នុងគោលបំណងចង់ទុកសម្រាប់ថតរូបខ្លួនឯង (selfie) និងលក់វាដើម្បីបានលុយខ្លះ ប៉ុន្តែអ្វីដែលកាន់តែហួសចិត្ត គឺគាត់សប្បាយចិត្តដែលគាត់ត្រូវបានចាប់ខ្លួនទៅវិញ។ មន្ដ្រីប៉ូលីសបានរាយការណ៍ថា ពួកគេបានតាមដានជនល្មើសនេះពីភូមិមួយឈ្មោះ Busungbiu រយៈពេល ៦ថ្ងៃ មុនពេលគាត់ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ទី២០ ខែមករា។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃអង្គារ ទី២២ ខែមករា ក្មេងជំទង់នេះបាននិយាយថា គាត់សប្បាយរីករាយណាស់ដែលបានជាប់គុក ព្រោះគាត់នឹងមិនចាំបាច់ព្រួយបារម្ភអំពីការរកប្រាក់។ គាត់ជាប់គុកព្រោះតែគ្មានលុយទិញបាយ ហើយនៅក្នុងគុកគឺមានបាយបរិភោគដោយឥតគិតថ្លៃ ដូច្នេះហើយគាត់នឹងមិនបាច់បារម្ភរឿងដាច់ពោះនោះទេ។ ក្មេងជំទង់នេះបានសារភាពថា គាត់បានលួចទូរស័ព្ទដៃពីផ្ទះចំនួន ៣ ផ្សេងគ្នា

    January 25, 2019
  • អន្តរជាតិ

    ប្រទេសបារ៉ែន នឹងចាប់បើកឧទ្យានកម្សាន្តក្រោមទឹកធំជាងគេបំផុតនៅលើពិភពលោក ដោយមានដាក់យន្តហោះប៊ូអ៊ីង 747 ដែលបានលិចមួយគ្រឿងយ៉ាងធំ។ ឧទ្យាននៅក្រោមទឹកដែលបើកនៅរដូវក្តៅនេះគឺមានផ្ទៃដី ២៥ហិចតា និងត្រូវបានបង្កើតឡើងដើម្បីជាបទពិសោធនៃការមុជទឹក។ ឧទ្យានកម្សាន្តនេះមានទីតាំងស្ថិតនៅចន្លោះឧបទ្វីបកាតា និងឆ្នេរភាគខាងកើតនៃប្រទេសអារ៉ាប៊ីសាអូឌីត។ យ៉ាងណាមិញគម្រោងនេះគេសង្ឃឹមថា នឹងទាក់ទាញអ្នកចូលចិត្តជ្រមុជទឹកពីជុំវិញពិភពលោក ក៏ដូចជាជួយអ្នកស្រាវជ្រាវដែលចង់រកព័ត៌មាន និងទិន្នន័យអំពីជីវវិទ្យា និងជីវសាស្រ្តសមុទ្រ។ ហើយអារ៉ាប់រួមក៏បានប្រកាសផែនការកាលពីឆ្នាំមុនផងដែរ ដើម្បីបង្កើតនូវសួនផ្កាថ្មធំជាងគេបំផុតនៅលើពិភពលោកតាមបណ្តោយឆ្នេរសមុទ្រ Fujairah ។ គេរំពឹងថានឹងបំបែកកំណត់ត្រាពិភពលោកហ្គីណេស (Guinness World Record) ព្រោះវានឹងផ្តល់នូវកន្លែងដែលមានសុវត្ថិភាពសម្រាប់ជីវចម្រុះដើម្បីស្តារប្រព័ន្ធអេកូ៕ អត្ថបទ៖ លីដា ប្រភព៖ forbes

    January 25, 2019