autoadmin
  • អន្តរជាតិ

    ព្រះមហាក្សត្រថៃនៅថ្ងៃពុធនេះបានចេញព្រះរាជក្រឹត្យមួយ សម្រាប់ការបោះឆ្នោតទូទៅឱ្យមានប្រសិទ្ធិភាពជាបន្ទាន់ ហើយគណៈកម្មការបោះឆ្នោតនឹងត្រូវកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោត។ អនុក្រឹត្យដែលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ដ្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានចុះផ្សាយនៅក្នុងរាជកិច្ចរាជរដ្ឋាភិបាលក្នុងថ្ងៃពុធនេះ និងតម្រូវឱ្យប្រធានគណៈកម្មការរៀបចំការបោះឆ្នោតអនុវត្តនូវព្រះរាជក្រឹត្យមួយនេះ។ គណៈកម្មការរៀបចំការបោះឆ្នោតនេះត្រូវបានអនុញ្ញាតដោយច្បាប់ ដើម្បីកំណត់កាលបរិច្ឆេទបោះឆ្នោត​ខាងមុខ និងតម្រូវឱ្យកំណត់កាលបរិច្ឆេទក្នុងរយៈពេលប្រាំថ្ងៃចាប់ពីថ្ងៃត្រាស់បង្គាប់នេះតរៀង​ទៅ។ ថ្មីៗនេះលោកឧបនាយករដ្ឋមន្រ្តី Wissanu Krea-ngam ក៏បានមានប្រសាសន៍ថា ថ្ងៃទី២៤ ខែមីនា គឺជាកាលបរិច្ឆេទសមស្របមួយ ព្រោះវានឹងផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត។ នៅក្រោមរដ្ឋធម្មនុញ្ញ ការបោះឆ្នោតទូទៅត្រូវតែបញ្ចប់ក្នុងរយៈពេល ១៥០ថ្ងៃ បន្ទាប់ពីច្បាប់គ្រប់គ្រងលើការបោះឆ្នោតរបស់សមាជិកសភាមានប្រសិទ្ធិភាព ដែលវាមានកំឡុងពេលពីថ្ងៃ ទី១១ ខែធ្នូ រហូតដល់ថ្ងៃ ទី៩ ខែឧសភា៕ អត្ថបទ៖ លីដា ប្រភព៖ bangkokpost

    January 23, 2019
  • អន្តរជាតិ

    ឯកសាររដ្ឋបាលខុសច្បាប់ដែលរឹបអូសយកពីជនបរទេសនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុន ក្នុងនោះមាន ៩០ភាគរយ គឺបានមកពីជនជាតិវៀតណាម។ យោងតាមក្រសួងមហាផ្ទៃ កាសែតភ្នំពេញប៉ុស្តិ៍ក៏បានរាយការណ៍កាលពីថ្ងៃអង្គារថា ការរឹបអូសយកឯកសារក្លែងក្លាយ និងឯកសារក្លែងក្លាយផ្សេងទៀតពីជនអន្តោប្រវេសន៍នឹងបន្តរហូតដល់ ៦ខែ បន្ទាប់។ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអគ្គនាយកដ្ឋានអន្តោប្រវេសន៍បាននិយាយថា ឯកសារចំនួន ៣០,០០០ ដែលត្រូវបានរឹបអូសកាលពីឆ្នាំមុនរួមមាន៖ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ វិញ្ញាបនបត្រកំណើត និងលិខិតឆ្លងដែន។ លោក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា កម្ពុជាបាននិរទេសជនបរទេសប្រហែល ១៥,០០០នាក់ ចាប់តាំងពីឆ្នាំ២០១៤ ដែលក្នុងនោះមាន ៣០០០នាក់ ត្រូវបាននិរទេសកាលពីឆ្នាំមុន។ លោកបានបន្ថែមថា ភាគច្រើននៃអ្នកដែលត្រូវបាននិរទេសគឺ

    January 23, 2019
  • អន្តរជាតិ

    ទីភ្នាក់ងារសហព័ន្ធដឹកជញ្ជូនតាមផ្លូវសមុទ្រ និងទន្លេលោក Rosmorrechflot បាននិយាយកាលពីថ្ងៃអង្គារថា មានការឆេះនាវា ២ នៅច្រក Kerch ភ្ជាប់សមុទ្រខ្មៅ និងសមុទ្រ Azov។ លោកបានឱ្យដឹងថាមនុស្ស ១២នាក់ ត្រូវបានគេជួយសង្គ្រោះរួចហើយ ចំណែក ១០នាក់ ទៀតបានស្លាប់ និង ១០នាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បាត់ខ្លួននៅក្នុងហេតុការណ៍នេះ ហើយមិនសង្ឃឹមថាអាចរកឃើញពួកគេវិញនោះទេ៕ អត្ថបទ៖ លីដា ប្រភព៖ xinhuanet

    January 23, 2019
  • អន្តរជាតិ

    យោងតាមកាសែត Tribun News បានឱ្យដឹងថា បុរសម្នាក់ត្រូវបានរកឃើញស្លាប់នៅថ្ងៃសៅរ៍ ទី១៩ ខែមករា នៅក្នុងឡានដឹកអីវ៉ាន់មួយ នៅក្រុង Tangerang ប្រទេសឥណ្ឌូនេស៊ី ហើយមូលហេតុនៃការស្លាប់នេះត្រូវបានគេសង្ស័យថា ដោយសារគាត់បរិភោគទុរេនច្រើនជ្រុល។ ជនរងគ្រោះមានឈ្មោះថា Adie គឺជាអ្នកបើកបររថយន្តដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេស ហើយគាត់ក៏ធ្លាប់មានប្រវត្តិឡើងសម្ពាធឈាមខ្ពស់ដែរ។ មន្ដ្រីអង្គភាពស៊ើបអង្កេតបទឧក្រិដ្ឋ Alexander Yuriko បាននិយាយថា ជនរងគ្រោះបានបរិភោគទុរេនយ៉ាងច្រើន នៅយប់មុនពេលគាត់ត្រូវគេរកឃើញស្លាប់។ បើតាមសាក្សីម្នាក់មានឈ្មោះថា Dedi បានឱ្យដឹងថា គាត់បានឃើញរថយន្តរបស់ Adie និងបានទៅជិតរថយន្តនោះ ដោយសារគាត់មិនឃើញ Adie ដឹកអីវ៉ាន់ឱ្យនរណាម្នាក់តាំងពីព្រឹកមកម្ល៉េះ ក្រោយមកគាត់ឃើញ Adie

    January 23, 2019
  • អន្តរជាតិ

    បុគ្គលិកសណ្ឋាគារម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបង្អួចមួយដែលនាងកំពុងសម្អាតបានធ្លាក់ទៅលើផ្លូវដ៏មមាញឹកមួយក្នុងទីក្រុងហុងកុង និងបានសម្លាប់អ្នកដំណើរម្នាក់។ មន្ដ្រីប៉ូលីសបាននិយាយថា ស្ត្រីរងគ្រោះម្នាក់នេះមានអាយុ ២៤ឆ្នាំ មកពីប្រទេសចិន គាត់ត្រូវបានបង្អួចពីជាន់ ទី១៦ នៃសណ្ឋាគារ Mira នៅក្នុងសង្កាត់ Tsim Sha Tsui ធ្លាក់សង្កត់កាលពីថ្ងៃចន្ទម្សិលមិញ។ គាត់ត្រូវបានគេប្រញាប់ប្រញាល់បញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែគ្រូពេទ្យមិនអាចជួយសង្គ្រោះគាត់បានឡើយ។ មិត្តភក្តិប្រុសរបស់គាត់ម្នាក់ទៀត ក៏ត្រូវបានវាយប្រហារដោយបង្អួចធ្លាក់នេះផងដែរ ប៉ុន្តែបានគេចរួច និងរងរបួសស្រាលប៉ណ្ណោះ។ យ៉ាងណាមិញប៉ូលីសបានចាប់ខ្លួនអ្នកសំអាតបង្អួចសណ្ឋាគារ នៅក្រោមច្បាប់ប្រឆាំងនឹងការធ្វើឱ្យវត្ថុធ្លាក់ពីអគារ និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ឬធ្វើឱ្យប៉ះពាល់ដល់សាធារណជន។ គ្រោះថ្នាក់នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបង្អួចរបស់សណ្ឋាគារទំនើបនៅក្នុងទីក្រុងបែរជាអាចធ្លាក់មកយ៉ាងងាយដូចនេះ។ អ្នកនាំពាក្យប៉ូលិសម្នាក់ក៏បានប្រាប់ថា ស្ត្រីរងគ្រោះការពិតគឺទើបតែត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពី ថ្ងៃអង្គារ អាទិត្យមុននេះ ដោយរង់ចាំការសាកសួរបន្ថែម ហើយត្រូវត្រឡប់ចូលខ្លួនឱ្យតុលាការសាកសួរវិញម្ដងទៀតនៅដើមខែកុម្ភៈ

    January 22, 2019
  • អន្តរជាតិ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ប្រទេសចិនបានផ្តល់ជំនួយ ៤ពាន់លានយ័ន (៥៨៨លានដុល្លារអាមេរិក) ជាជំនួយដល់ប្រទេសកម្ពុជាសម្រាប់ ឆ្នាំ២០១៩ ដល់ ឆ្នាំ២០២១ ដោយបានគូសបញ្ជាក់ពីចំណងទាក់ទងយ៉ាងរឹងមាំរវាងក្រុងប៉េកាំង និងរាជធានីភ្នំពេញ ចំពេលមានការគំរាមកំហែងនៃការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប។ លោកហ៊ុនសែនកំពុងមានដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តក្នុងតំបន់ដ៏សំខាន់បំផុតរបស់លោក ហើយបានធ្វើកិច្ចចរចាទ្វេភាគីជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនភីង នៅក្នុងទីក្រុងប៉េកាំង ដែលក្នុងនោះលោកបានស្នើសុំជំនួយ និងការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យវាយនភ័ណ្ឌដ៏សំខាន់មកលើកម្ពុជា។ យ៉ាងណាមិញលោក ហ៊ុន សែន ក៏បានឱ្យដឹងនៅលើទំព័រ Facebook ថា លោកស៊ី ជីនភីង បានសន្យាផ្តល់ជំនួយសម្រាប់ឆ្នាំ ២០១៩-២០២១ មកកម្ពុជា ហើយមេដឹកនាំចិន

    January 22, 2019
  • បច្ចេកវិទ្យា អន្តរជាតិ

    ក្រុមហ៊ុន Samsung អាចនឹងបញ្ឈប់ការផលិតទូរស័ព្ទស្មាតហ្វូនទំនើបចុងក្រោយរបស់ខ្លួនដូចជា៖ Galaxy S9 និង Note9 កាត់បន្ថយការផលិតស្មាតហ្វូនក្នុងស្រុក និងការនាំចេញស្មាតហ្វូនពីប្រទេសឥណ្ឌា ប្រសិនបើរដ្ឋាភិបាលប្រទេសនេះមិនគិតពីសកម្មភាពថ្មីៗរបស់ខ្លួនដែលដាក់សម្ពាធមកលើក្រុមហ៊ុន Samsung ។ កម្មវិធីជំហានផលិតកម្មរបស់ប្រទេសឥណ្ឌា (PMP: India’s Phased Manufacturing Programme) បានកំពុងដាក់សម្ពាធមកលើក្រុមហ៊ុន Samsung ដោយឥណ្ឌាមានគោលបំណងជំរុញការផលិតគ្រឿងបន្លាស់ក្នុងស្រុក ដែលដើមឡើយគ្រោងនឹងមានប្រសិទ្ធភាពនៅខែមីនា ឆ្នាំ២០២០។ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាបែរជាសម្រេចចិត្តបង្កើនល្បឿននៃកម្មវិធីនេះ ហើយទាមទារឱ្យអនុវត្តកម្មវិធីនេះនៅខែកុម្ភៈ ឆ្នាំ២០១៩ នេះតែម្ដង បើក្រុមហ៊ុន Samsung មិនព្រមធ្វើតាម រដ្ឋាភិបាលនឹងដាក់កាតព្វកិច្ចពន្ធ ១០% (ឬរហូតដល់ ១១%)

    January 22, 2019
  • អន្តរជាតិ

    ក្មេងប្រុសម្នាក់ដែលមកពីភាគនិរតីនៃប្រទេសចិន បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្ងើចសរសើរ ទទួលបានការគាំទ្រ និងមាន followers ជាងមួយលាននាក់នៅក្នុងប្រព័ន្ធបណ្ដាញសង្គម ដោយសារតែជំនាញកាត់សក់ដ៏អស្ចារ្យរបស់គាត់។ យោងតាមសារពត៌មាន Sina News បានឱ្យដឹងថា កុមារា Jiang Hongqi ដែលទើបតែមានអាយុ ៦ឆ្នាំ បានជួយធ្វើការនៅក្នុងហាងឪពុកម្តាយរបស់គាត់ នៅក្នុងក្រុង Suining ខេត្ត Sichuan ចាប់តាំងពីគាត់មានអាយុ ៤ឆ្នាំ មកម៉្លេះ។ ដើមដំបូងឡើយ ជាងដែលធ្វើការឱ្យក្នុងហាងឪពុកម្តាយរបស់គាត់បានជួយបង្រៀន និងជាជំនួយការឱ្យកុមារា Jiang ប៉ុន្តែពីរឆ្នាំមកនេះគាត់រៀនបានច្រើន គាត់ចេះនូវជំនាញដែលចាំបាច់ និងបានផ្តល់សេវាកម្មដល់អតិថិជនដោយខ្លួនឯងទៀតផង។ ឪពុកម្តាយរបស់គាត់ដែលបានដំណើរការអាជីវកម្មនេះអស់រយៈពេល ៦ឆ្នាំ មកហើយនោះ

    January 22, 2019
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះទារិកា អាយុ ១៨ខែ ត្រូវម្តាយវ័យ ១៧ឆ្នាំ វាយឱ្យស្លាប់ ដោយសារតែទារិកាមិនព្រមផឹកទឹកដោះគោ និងចៃដន្យទារិកាធ្វើឱ្យរាយប៉ាយផលិតផលគ្រឿងសំអាងរបស់នាងជាម្ដាយ។ ឧប្បត្តិហេតុដ៏គួរឱ្យរន្ធត់នេះបានកើតឡើងនៅតៃវ៉ាន់ កាលពីថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០១៩។ បើយោងទៅតាម Oriental Daily បានឱ្យដឹងថា ឪពុករបស់ទារិកាមានអាយុ ២០ឆ្នាំ ខណៈម្តាយមានអាយុត្រឹមតែ ១៦ឆ្នាំ ប៉ុណ្ណោះពេលដែលទារិកាចាប់កំណើត។ ក្រោយមកប្តីប្រពន្ធនេះបានបែកបាក់គ្នាកាលពីឆ្នាំមុន ហើយនាងជាម្តាយ គឺជាអ្នកដែលតែងតែថែរក្សាទារិការហូតមក ដោយនាងបានរើមកស្នាក់នៅជាមួយសាច់ញាតិរបស់នាង។ ក្នុងកំឡុងពេលយប់កើតហេតុ នាងជាម្ដាយបានវាយធ្វើបាបទារកយ៉ាងព្រៃផ្សៃ ដោយប្រើប្រាស់ឧបករណ៍ម៉ាស្សាខ្នងវាយទៅលើកូនតូច ព្រោះតែគេមិនព្រមផឹកទឹកដោះគោ និងបានធ្វើឱ្យផលិតផលគ្រឿងសំអាងរបស់នាងជាម្ដាយជ្រុះរាយប៉ាយ។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺថា ម្ដាយចិត្តព្រៃផ្សៃក៏បានអនុញ្ញាតឱ្យញាតិសន្ដានដែលនាងស្នាក់នៅជាមួយវាយទៅលើទារិកាបន្ថែមទៀត។ កុមារដ៏កម្សត់កាន់តែយំ

    January 22, 2019
  • អន្តរជាតិ

    កងទ័ពចិនបានបង្កើនកម្លាំងទ័ពជើងទឹក ជើងអាកាស និងអង្គភាពយុទ្ធសាស្ត្រថ្មីរបស់ខ្លួន ហើយបានកាត់បន្ថយកងទ័ពជើងគោកមួយចំនួនរបស់ខ្លួន ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរជាយុទ្ធសាស្រ្ត ដែលត្រូវបានបង្កើតឡើងដើម្បីផ្លាស់ប្តូរកងទ័ពរំដោះ (PLA: People’s Liberation Army) ទៅជាកម្លាំងទំនើបដ៏ទូលំទូលាយមួយ។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសចិនមួយបាននិយាយថា ទិន្នន័យថ្មីនេះ គឺមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រ PLA ដោយកងទ័ពបច្ចុប្បន្នមានចំនួនតិចជាង ៥០ភាគរយ នៃចំនួនសរុបនៃកងទ័ពទ័ពជើងគោក ហើយស្ទើរតែពាក់កណ្តាលនៃអង្គភាពដែលមិនមែនជាយុទ្ធជនរបស់យើងត្រូវបានគេធ្វើវិសោធនកម្ម និងចំនួនមន្ត្រីនៅ PLA ត្រូវបានកាត់បន្ថយ ៣០ភាគរយ។ អ្នកវិភាគយោធាដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃលោក Ni Lexiong បាននិយាយថា ការធ្វើកំណែទម្រង់នេះបានធ្វើឱ្យមានការផ្លាស់ប្តូរ និងជាយុទ្ធសាស្រ្តដ៏សំខាន់មួយពីការដែលមានត្រឹមកម្លាំងការពារជាមូលដ្ឋាននៅស្រុកកំណើតទៅជាប្រទេសមួយដែលមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឱ្យក្រុងប៉េកាំងបញ្ចេញសាច់ដុំរបស់ខ្លួន និងដើម្បីការពារផលប្រយោជន៍របស់ខ្លួននៅឯដែនសមុទ្រ៕ អត្ថបទ៖ លីដា ប្រភព៖

    January 22, 2019