autoadmin
  • អន្តរជាតិ

    មនុស្ស ៣៤នាក់ បានទទួលរងគ្រោះដោយការរលាកពីកំទេចកំទីផាវអំឡុងពិធីបុណ្យ Thaipusam នៅជិតវិហារ Subramaniar នៅភ្នំ Batu Caves ប្រទេស ម៉ាឡេស៊ី កាលពីថ្ងៃចន្ទ។ មន្ត្រីប៉ូលីសបាននិយាយថា ឧបទ្ទវហេតុនេះកើតឡើងនៅពេលដែលបុរសម្នាក់ និងមិត្តភក្តិពីរនាក់របស់គាត់ បានអុចផាវដើម្បីអបអរសាទរពិធីបុណ្យប្រហែលម៉ោង ៨ និង ៤០ នាទីល្ងាច ភ្លាមៗនោះគ្រាប់ផាវដែលគួរតែផ្ទុះទៅលើអាកាស បានផ្ទុះមកលើផ្លូវទៅវិញ និងបានបណ្តាលឱ្យមនុស្សជាច្រើនដែលនៅក្បែរតំបន់រងរបួស។ មន្ត្រីប៉ូលីសបានឱ្យដឹងថា ជនរងគ្រោះទាំង ៣៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម និងគ្លីនិកសុខភាពក្បែរនោះ។ ហេតុការណ៍នេះក៏បានបណ្តាលឱ្យរថយន្ត ៣គ្រឿង រងការខូចខាតផងដែរ។ យ៉ាងណាមិញក្នុងបុណ្យនេះផងដែរប៉ូលីសមិនបានចេញលិខិតអនុញ្ញាតឱ្យមានការដុតផាវ ឬកាំជ្រួចដើម្បីប្រារព្ធពិធីបុណ្យ Thaipusam

    January 22, 2019
  • អន្តរជាតិ

    យោងតាមស្ថិតិប្រព័ន្ធអ៊ីនធឺណេត Statista បានឱ្យដឹងថា ប្រទេសវៀតណាមទទួលបានចំណាត់ថ្នាក់លេខ ៦ លើពិភពលោក ក្នុងឆ្នាំ២០១៨ ខាងរកចំណូលបានខ្ពស់បំផុតពីពាណិជ្ជកម្មអនឡាញ (E-commerce)។ ជាមួយនឹងអតិថិជនចំនួន ៤៩.៨លាននាក់ នៅលើទីផ្សារអេឡិចត្រូនិច និងចំណូលពីការលក់អនឡាញនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍កាលពីឆ្នាំមុនដែលមានចំនួន ២.២៦ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ២៩.៤% បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ គេហទំព័រ Shopee គឺស្ថិតនៅលំដាប់កំពូលនៃបញ្ជីហាងអនឡាញក្នុងប្រទេសវៀតណាម ដោយមានចំនួនអ្នកចូលមើល ១២៣.២លាននាក់។ ដេញពីក្រោយដោយ Tiki ខណៈដែល Lazada មានលំដាប់ ទី៣ ហើយ The Gioi Di Dong (Mobile

    January 21, 2019
  • អន្តរជាតិ

    បាតុភូតដ៏កម្រដែលបណ្តាលមកពីចន្ទគ្រាស ដែលធ្វើឱ្យផ្ទៃនៃព្រះច័ន្ទលេចឡើងពណ៌ក្រហមឆ្អិនឆ្អៅ មានពន្លឺភ្លឺរលោង និងមើលទៅកាន់តែខិតកៀកទៅនឹងផែនដីជាងធម្មតា។ ព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍នេះនឹងក្លាយទៅជាសំណាងមួយសម្រាប់អ្នកងើប និងធ្វើដំណើរពីព្រឹកព្រលឹមស្រាងៗ ខណៈដែលផ្នែកជាច្រើននៃប្រទេសអង់គ្លេសត្រូវបានគ្របដណ្ដប់ដោយពពកកាលពីព្រឹកថ្ងៃចន្ទនេះ។ ចន្ទគ្រាស super blood wolf moon ដ៏កម្រមួយនេះគឺកើតឡើងនៅពេលដែលចន្ទគ្រាសដ៏ពេញលេញមួយប្រែជាពណ៌ក្រហម ខណៈព្រះចន្ទ supermoon (បាតុភូតដែលព្រះចន្ទមានទំហំធំ និងមើលទៅដូចជាខិតមកផែនដីជាងធម្មតា) កើតឡើងក្នុងពេលដំណាលគ្នា និងត្រូវបានគេមើលច្បាស់ឃើញពីចក្រភពអង់គ្លេសនៅប្រហែលម៉ោង ៥ និង ១០នាទីព្រឹក និងមើលឃើញបានច្បាស់ល្អបំផុតគឺនៅប្រហែលម៉ោង ៥ និង ១២នាទីព្រឹក នៅពេលដែលចន្ទគ្រាសស្ថិតដល់កម្រិតកំពូលរបស់វា។ យ៉ាងណាមិញក្រុមអ្នកតារាវិទូបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចន្ទគ្រាសឆ្នាំនេះ ព្រោះវាជាប្រភេទចន្ទគ្រាសដែលកម្រ ហើយទាល់តែ ឆ្នាំ២០២១ ទើបយើងអាចឃើញវាម្តងទៀត ហើយអ្នកពិតជាសំណាងណាស់ដែលអាចឃើញវាបានពេលព្រឹកមិញនេះ៕ អត្ថបទ៖

    January 21, 2019
  • អន្តរជាតិ

    យោងតាមសេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានឱ្យដឹងថា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួន ១០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយទៅលើជំរំអង្គការសហប្រជាជាតិនៅម៉ាលីកាលពីថ្ងៃអាទិត្យ។ អគ្គលេខាធិការលោក António Guterres បានបន្ថែមថា លោកបានថ្កោលទោសចំពោះការវាយប្រហារប្រឆាំងនៅជំរុំសម្រាប់បេសកកម្មស្ថេរភាពចំរុះពហុភាគីរបស់អង្គការសហប្រជាជាតិនៅម៉ាលីនេះ។ ប្រទេសម៉ាលីអាចជាប្រទេសដ៏គ្រោះថ្នាក់សម្រាប់កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ សូម្បីតែនៅ ខែសីហា ឆ្នាំ២០១៧ ឆ្មាំបេសកកម្មរក្សាស្ថេរភាពចម្រុះនៅម៉ាលី MINUSMA (Multidimensional Integrated Stabilization Mission in Mali) ចំនួន ៥នាក់ សមាជិកប៉ូលីសជាតិម៉ាលីម្នាក់ និងអ្នកម៉ៅការស៊ីវិលម្នាក់ ដែលធ្វើការឱ្យ MINUSMA ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅទីស្នាក់ការរបស់ខ្លួន ក្នុងទីក្រុង Timbuktu។ ហើយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កងរក្សាសន្តិភាព ៤នាក់

    January 21, 2019
  • អន្តរជាតិ

    ការិយាល័យឧតុនិយមរបស់អូស្ត្រាលីបាននិយាយថា រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមករា រលកកម្តៅក្នុងប្រទេសអូស្រ្តាលីគឺស្ថិតនៅក្នុងសីតុណ្ហភាពក្តៅបំផុតទាំងដប់ក្នុងប្រទេសអូស្ត្រាលី។ ដោយក្រុង Marble Bar នៅភាគពាយ័ព្យនៃប្រទេសអូស្រ្តាលីកាលពីថ្ងៃអាទិត្យមានសីតុណ្ហភាពក្តៅខ្លាំងបំផុតគឺ ៤៩.១ អង្សាសេ (១២០ ហ្វារិនហៃ) ហើយទីក្រុងនេះគឺមានសីតុណ្ហភាពក្តៅខ្លាំងជាង ២០ថ្ងៃ ជាប់ៗគ្នា ដោយមានសីតុណ្ហភាពលើសពី ៤០ អង្សាសេ។ ព័ត៌មាននៅទូទាំង South Australia ដូចជា៖ រដ្ឋ New South Wales និង រដ្ឋ Victoria បានឱ្យដឹងថា

    January 21, 2019
  • អន្តរជាតិ

    មន្រ្តីរដ្ឋបាលអាមេរិកកំពុងរៀបចំផែនការធ្វើកិច្ចចរចាកំពូលលើកទី២ រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ដ្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងប្រទេសវៀតណាម។ សេតវិមានបានប្រកាសកាលពីថ្ងៃសុក្រថា លោក ត្រាំ នឹងជួបលោក គីម នៅចុងខែកុម្ភៈ បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៩០នាទី រវាងលោកប្រធានាធិបតី និងលោក គីម យ៉ុងចុល ដែលជាជំនួបកំពូលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ លោក គីម យ៉ុងចុល ក៏បានជួបជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិ Michael Pompeo ផងដែរកាលពីថ្ងៃសុក្រ។ កិច្ចប្រជុំនេះទំនងជានឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប៉ុន្តែទីក្រុងដាណាំង ដែលជាកន្លែងប្រជុំ Apec

    January 21, 2019
  • អន្តរជាតិ

    គ្រាប់រ៉ុក្កែតធុនធ្ងន់ដែលផ្ទុកផ្កាយរណបស៊ើបការណ៍អាមេរិកមួយ បានបង្ហោះចូលក្នុងតារាវិថីពីរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃសៅរ៍។ គ្រាប់រ៉ុក្កែតនេះបញ្ជូនផ្កាយរណបរបស់ National Recognition office ពីមូលដ្ឋានទ័ពអាកាស Vandenberg នៅវេលាម៉ោង ១១ និង ១០នាទី ព្រឹកនៅប៉ាស៊ីហ្វិក ដែលបាញ់បង្ហោះពីមហាសមុទ្រប៉ាស៊ីហ្វិកនៅភាគខាងលិចនៃទីក្រុងឡូសអេនជឺលេស។ យ៉ាងណាមិញព័ត៌មានលម្អិតស្តីពីបេសកកម្មនេះដែលត្រូវបានគេដាក់ឈ្មោះថា NROL-71 នេះមិនត្រូវបានបញ្ចេញទេ៕ អត្ថបទ៖ លីដា ប្រភព៖ yahoo

    January 21, 2019
  • អន្តរជាតិ

    អង្គការ Oxfam បានឱ្យដឹងកាលពីថ្ងៃចន្ទថា មហាសេដ្ឋីចំនួន ២៦នាក់ នៅក្នុងពិភពលោកនេះ គឺមានទ្រព្យសម្បត្តិស្មើគ្នានឹងមនុស្សក្រីក្របំផុតដែលមានចំនួនពាក់កណ្តាលនៃមនុស្សជាតិទាំងមូល (៣.៨ពាន់លាននាក់) ដែលវាជំរុញឱ្យរដ្ឋាភិបាលដំឡើងពន្ធលើអ្នកមានដើម្បីប្រយុទ្ធប្រឆាំងនឹងវិសមភាពដែលកំពុងកើនឡើង។ របាយការណ៍ថ្មីពីអង្គការសប្បុរសធម៌ដែលបានបោះពុម្ពផ្សាយនៅមុនវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសបានរកឃើញថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីនៅជុំវិញពិភពលោកកើនឡើង ២.៥ ពាន់លានដុល្លារអាមេរិកក្នុងមួយថ្ងៃៗនៅ ឆ្នាំ២០១៨ ។ Oxfam បានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos ដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោកបានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងដល់ ១១២ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ដោយបង្ហាញថា ត្រឹមតែ ១% នៃទ្រព្យសម្បត្តិរបស់គាត់ គឺស្មើនឹងថវិកាសុខភាពសរុបរបស់ប្រទេសអេត្យូពី ដែលជាប្រទេសមានប្រជាជនចំនួន ១០៥លាននាក់។ អង្គការ

    January 21, 2019
  • អន្តរជាតិ

    វៀតណាម៖ ប្រទេសវៀតណាមបានងើបឡើងវិញនូវគម្រោងផ្លូវដែកល្បឿនលឿន ដោយមានបំណងភ្ជាប់ផ្លូវដែកនេះទៅភាគខាងជើង និងខាងត្បូង ប៉ុន្ដែដោយសារវិបត្តិសារពើពន្ធកាលពីដើមទសវត្សកន្លងទៅធ្វើឱ្យគម្រោងនេះផ្អាកទៅវិញ។ ប៉ុន្តែដោយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ពួកគេបានផ្តល់មូលនិធិដល់ផែនការនេះចំនួន ៥៨ពាន់លានដុល្លារ (៥៨,០០០,០០០,០០០)។ ផ្លូវដែកនេះអាចតភ្ជាប់នឹងរដ្ឋធានី ហាណូយ នៅភាគខាងជើង ជាមួយនឹងមជ្ឈមណ្ឌលពាណិជ្ជកម្ម ហូជីមិញ នៅភាគខាងត្បូង ដែលកាត់បន្ថយពេលវេលាធ្វើដំណើរពីរយៈពេល ៣០ម៉ោង ដោយផ្លូវដែកធម្មតា មកត្រឹម ៥ម៉ោងកន្លះ តាមរយៈរថភ្លើងដែលមានសមត្ថភាពអាចធ្វើដំណើរបាន ៣៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ប្រភពមួយបានឱ្យដឹងថា ការធ្វើដំណើរមួយជើងអាចនឹងចំណាយអស់ពី ៥០ ទៅ ៩០ដុល្លារ ឬប្រហែលពាក់កណ្តាលនៃតម្លៃសំបុត្រយន្តហោះ។ ខ្សែរថភ្លើងប្រវែង ១,៥៦០គីឡូម៉ែត្រ នឹងត្រូវបើកឱ្យដំណើរការក្នុងដំបូងនៅ ឆ្នាំ២០៣០ ដោយចាប់ផ្តើមពីចំងាយ

    January 19, 2019
  • Nissan Auto Tech

    រថយន្ត Nissan TERRA របស់ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty Ltd, ត្រូវបានបំពាក់ដោយម៉ាសុីនស៊ីឡាំង៤ ទំហំចំណុះ ២.៥លីត្រ (2.5L inline 4-cylinder DOHC Variable Turbocharger (VGS) ជាមួយ Intercooler, ប្រអប់លេខស្វ័យប្រវត្តិ ៧វគ្គ (7-speed Automatic Transmission) ដោយមាន ទាំង Manual Mode (+/-) ផ្តល់ឱ្យអ្នកបើកបរនូវភាពសប្បាយរីករាយ ក្នុងការធ្វើដំណើរផងដែរ។

    January 19, 2019