- autoadmin
- អន្តរជាតិ
ការស្ទង់មតិថ្មីមួយបានរកឃើញថា អ្នកដែលចាក់សាក់ទំនងជាប្រឈមបញ្ហាសុខភាពផ្លូវចិត្តច្រើន ដោយលទ្ធផលការសិក្សាឆ្នាំមុនបានបង្ហាញថា អ្នកដែលចូលចិត្តសិល្បៈនៃការសាក់លើរាងកាយងាយប្រឈមនឹងអាកប្បកិរិយាមានគ្រោះថ្នាក់ដូចជា៖ គេងមិនលក់ ការជក់បារី ការនឹងជាប់ពន្ធនាគារ និងមានដៃគូរួមភេទច្រើន -ល-។ ក្រុមការងារមកពីសាកលវិទ្យាល័យ Miami ក្នុងរដ្ឋផ្លរីដាបាននិយាយថា ពួកគេសង្ឃឹមថា ការរកឃើញរបស់ពួកគេនាំឱ្យអ្នកឯកទេសខាងស្បែក និងអ្នកថែទាំសុខភាពកាន់តែប្រុងប្រយ័ត្នក្នុងការសួរសំណួរអំពីអាកប្បកិរិយារបស់អ្នកជំងឺរបស់ពួកគេ ប្រសិនបើពួកគេសម្គាល់ឃើញស្នាមសាក់លើអ្នកជំងឺទាំងនោះ។ យ៉ាងណាក៏ដោយស្នាមសាក់បានក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងនៅសហរដ្ឋអាមេរិកជាពិសេសក្នុងចំណោមមនុស្សវ័យជំទង់ និងមនុស្សពេញវ័យ។ ដោយការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានរកឃើញថា មនុស្ស ៤០ភាគរយ ដែលមានអាយុពី ១៨ ទៅ ២៩ឆ្នាំ យ៉ាងហោចមានស្នាមសាក់មួយកន្លែងលើរាងកាយរបស់ពួកគេ។ ពាក់កណ្តាលនៃពួកគេទាំងនោះមានការចាក់សាក់លើសពី ២ លើរាងកាយ និង ១៨ភាគរយ ផ្សេងទៀតគឺមានច្រើនជាង
January 25, 2019 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យោងតាមប្រភពបរទេសបានឱ្យដឹងថា បុរសអាយុ ២៩ឆ្នាំ ម្នាក់ឈ្មោះ តូនី អ៊ីរ៉ាវ៉ាន បានប៉ុនប៉ងរំលោភក្មេងស្រីអាយុ ១៦ឆ្នាំ ប៉ុន្តែជាសំណាងក្មេងស្រីរងគ្រោះ ការប៉ុនប៉ងនេះគឺមិនបានសម្រេចនោះទេ ដោយសារជនល្មើសត្រូវស្រមោចវាយប្រហារ។ ហេតុការណ៍នេះបានកើតឡើងនៅ South Sulawesi ប្រទេសឥណ្ឌូនេស៊ី។ មន្ដ្រីប៉ូលីសលោក Sukamaju Alimin Pammu បានពន្យល់ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅភូមិ Kalulu ខេត្ត Sukamaju កាលពីថ្ងៃសៅរ៍ ទី១៩ ខែមករា។ ដំបូងឡើយបុរសនោះបានទាក់ទងជនរងគ្រោះតាមទូរស័ព្ទដៃមុនពេលមកដល់ផ្ទះរបស់នាង ហើយបន្ទាប់មកក៏ល្បួងក្មេងស្រីទៅតំបន់មួយហៅថា Sitingkil ។ ពេលមកដល់ ជនល្មើសបានសុំឱ្យក្មេងស្រីរួមភេទជាមួយគាត់
January 25, 2019 - អន្តរជាតិ
មន្ដ្រីអាជ្ញាធរបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣០នាក់ បានស្លាប់ និង ២៥នាក់ បានកំពុងបាត់ខ្លួន ក្នុងហេតុការណ៍ហៀរទំនប់ទឹកមួយកន្លែងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីភូមិរបស់ពួកគេ។ ភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ី បានបង្កើតទីជម្រក និងផ្ទះបាយបណ្តោះអាសន្ន សម្រាប់អ្នកដែលភៀសខ្លួនចេញពីទឹកជំនន់ដែលមានកម្ពស់ជាងមួយម៉ែត្រ នៅតាមមាត់ទន្លេនៅក្នុងខេត្ត Sulawesi ភាគខាងត្បូង និងរាជធានី Makassar កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នេះ។ មន្ត្រីទីភ្នាក់ងារលោក Hasriadi បាននិយាយថា រហូតមកដល់ពេលនេះយើងបានរកឃើញមនុស្ស ៣០នាក់ ដែលលង់ទឹក ឬស្លាប់ដោយការបាក់ដី ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ខណៈពេលទំនប់ Bili-Bili បានចាប់ផ្តើមហៀរចាល់ដោយសារចំនួនទឹកច្រើនខ្លាំងពេក។ ប្រព័ន្ធផ្សព្វផ្សាយមួយក៏បាននិយាយថា អាជ្ញាធរត្រូវផ្តល់ជំនួយតាមឧទ្ធម្ភាគចក្រ ដោយសារផ្លូវដីមិនអាចធ្វើដំណើរបានឡើយ៕
January 24, 2019 - អន្តរជាតិ
ចិន៖ វាអាចជាការលំបាកក្នុងការស្វែងរកដៃគូស្នេហា ខណៈរូបអ្នកជាបុគ្គលិកផ្កាប់មុខនឹងការងារប្រចាំថ្ងៃ ដែលធ្វើឱ្យអ្នកគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីបង្កើតនូវចំណងស្នេហាល្អមួយ។ ហើយការដែលគ្មានដៃគូនេះ គឺពិតជារឿងដែលពិបាកនឹងប្រឈមមុខណាស់ ប្រសិនជាចៃដន្យសាច់ញាតិរបស់អ្នកសួរអំពីដៃគូអនាគត។ ជាពិសេសគឺវាក៏កៀកនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីចិនផងដែរ ដូច្នេះការជួបជុំគ្រួសារសាច់ញាតិគឺគេចមិនផុតឡើយ។ យ៉ាងណាមិញក្រុមហ៊ុន Songcheng Performance ក្នុងប្រទេសចិនមួយនេះវិញ ក៏កំពុងទទួលបានការចាប់អារម្មណ៍បន្ទាប់ពីក្រុមហ៊ុនបានសេចក្តីថ្លែងការណ៍មួយដែលទាក់ទងនឹងថ្ងៃឈប់សម្រាកក្នុងអំឡុងពេលរដូវបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ។ ដោយពួកគេបានប្រកាសថា ស្ត្រីដែលមានអាយុលើសពី ៣០ឆ្នាំ និងនៅតែមិនទាន់រៀបការនឹងមានសិទ្ធិទទួលបានការឈប់សម្រាក ១៥ថ្ងៃ សម្រាប់រដូវកាលបុណ្យចូលឆ្នាំចិន ដើម្បីលើកទឹកចិត្តពួកគេឱ្យស្វែងរកដៃគូបានឆាប់ៗ។ ពួកគេត្រូវទៅជួបផ្នែករដ្ឋបាល និងបញ្ជាក់អាយុរបស់ពួកគេ ដើម្បីមានសិទ្ធទទួលយកផ្តល់ជូននេះ។ ជាពិសេសប្រសិនបើក្រុមហ៊ុនទទួលបានលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ពីពួកគេមុនថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៩ បុគ្គលិកជាស្ត្រីទាំងនោះនឹងទទួលបានរង្វាន់ប្រចាំឆ្នាំគុណនឹង២! ពិតជាឡូយមែន!៕ អត្ថបទ៖ លីដា ប្រភព៖ worldofbuzz
January 24, 2019 - បច្ចេកវិទ្យា អន្តរជាតិ
ឧបករណ៍ស្ដាប់សំឡេង AirPod របស់ Apple គឺជាផលិតផលមួយក្នុងចំណោមផលិតផលដែលទទួលបានជោគជ័យបំផុតរបស់ក្រុមហ៊ុន ហើយកំណែថ្មីចុងក្រោយរបស់ឧបករណ៍នេះ នឹងត្រូវបានគេរំពឹងទុកថា អាចតាមដានសុខភាពរបស់អ្នកបានផងដែរ។ យោងតាម Digitimes បាននិយាយថា ក្រុមហ៊ុន Apple នឹងចេញលក់ ឧបករណ៍ AirPods 2 នៅពាក់កណ្តាល ឆ្នាំ២០១៩ នេះ ដែលវានឹងមានកំណែថ្មីដល់មុខងារមួយចំនួនដូចជា៖ លុបសំឡេងរំខាន (noise cancellation), ការបញ្ជាទៅលើ Siri ដោយគ្រាន់តែហៅ «Hey Siri», ធន់ទ្រាំនឹងទឹក (water resistance) ជាពិសេសគឺមុខងារតាមដានសុខភាព (heart
January 24, 2019 - អន្តរជាតិ
ការស្រាវជ្រាវមួយបានបង្ហាញថា ការទទួលទានអាហារចៀន ជាពិសេសសាច់មាន់ និងត្រី បង្កើនហានិភ័យនៃការឆាប់ស្លាប់។ ដោយអ្នកឯកទេសបានរកឃើញថា អាហារប្រភេទចៀន និងបំពង មួយចាន ឬច្រើនជាងហ្នឹងក្នុងមួយថ្ងៃ ដូចជា៖ នំចៀន ឬសាច់គោ មាន់បំពង -ល- នឹងបង្កើនហានិភ័យនៃការឆាប់ស្លាប់ដល់ទៅ ៨% បើប្រៀបធៀបទៅនឹងអ្នកមិនចូលចិត្តញ៉ាំអាហារប្រភេទចៀន ឬបំពងនេះ។ ចំណែកការស្រាវជ្រាវដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស (BMJ) ក៏បានរកឃើញថា សាច់មាន់ ត្រី ឬអាហារបំពងបែបមានប្រេង ឬខ្លាញ់ច្រើន ត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យខ្ពស់នៃការឆាប់ស្លាប់។ ក្នុងនោះអ្នកចូលចិត្តបរភោគសាច់មាន់បំពង មានហានិភ័យ ១៣% ពីការស្លាប់ដោយសារជំងឺផ្សេងៗ និង ១២% ពីការស្លាប់ដែលទាកទង់ជាមួយនឹងជំងឺបេះដូង។
January 24, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន Apple Inc បានជួលអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung SDI Co., ដើម្បីជួយដឹកនាំការងារផលិតថ្ម (battery) របស់ខ្លួន។ លោក Soonho Ahn បានចូលបម្រើការងារឱ្យក្រុមហ៊ុន Apple កាលពីខែធ្នូ ក្នុងនាមជាប្រធានផ្នែកអភិវឌ្ឍន៍ថ្ម បន្ទាប់ពីបានបញ្ចប់ការធ្វើជាអនុប្រធានជាន់ខ្ពស់ឱ្យក្រុមហ៊ុន Samsung SDI ចាប់តាំងពី ឆ្នាំ២០១៥ នេះបើយោងតាមទំព័រ LinkedIn របស់គាត់។ កាលពីគាត់នៅធ្វើការឱ្យក្នុងក្រុមហ៊ុន Samsung SDI Co., លោក Ahn បានដឹកនាំការអភិវឌ្ឍថ្មលីចូម និងបានធ្វើការលើបច្ចេកវិទ្យាថ្មសម្រាប់ក្រុមហ៊ុន។ យ៉ាងណាមិញក្រុមហ៊ុន
January 24, 2019 - អន្តរជាតិ
ឥណ្ឌា៖ ទារិកាដែលមានអាយុ ៣សប្ដាហ៍ ម្នាក់ត្រូវបានឪពុកម្តាយបង្កើតបញ្ចុះទាំងរស់ ដោយសារតែពួកគេជឿថានាងមានវិញ្ញាណអាក្រក់ចូលសន្ធិត។ ទារកនេះត្រូវបានគេកប់នៅក្រោមដីរយៈពេលជិត ៣ម៉ោង ទម្រាំតែរកឃើញ បន្ទាប់ពីអ្នកស្រុកក៏បានឮនាងយំ នៅល្ងាចថ្ងៃសុក្រ ទី១៨ ខែមករា ក្រោមសីតុណ្ហភាពត្រឹមតែ ៣អង្សាសេ នៅរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។ ក្រោយបានឮសម្លេងយំ ភ្លាមៗនោះពួកគេបានជីកកកាយយកទារិកាចេញ និងប្រញាប់ប្រញាល់បញ្ជូននាងតូចទៅមន្ទីរពេទ្យ រួមទាំងរាយការណ៍ប្រាប់ប៉ូលីសផងដែរ។ Daily Mail ក៏បានរាយការណ៍ថា ស្ថានភាពរបស់ទារិកាឥឡូវនេះគឺមានស្ថិរភាព និងប្រសើរឡើងវិញហើយ។ លោក Subhash Chandra Shakya អគ្គនាយករងប៉ូលីសបាននិយាយថា ទារកនេះត្រូវបានគេបញ្ចុះទាំងរស់រានមានជីវិតដោយឪពុកម្តាយ និងសាច់ញាតិរបស់នាងផ្ទាល់
January 24, 2019 - អន្តរជាតិ
កាលពីថ្ងៃអង្គារព្រឹទ្ធសភាសហរដ្ឋអាមេរិកបានសម្រេចដោះស្រាយការបិទទ្វាររដ្ឋាភិបាលដែលមានរយៈពេលពេញមួយខែមកហើយ ប៉ុន្តែមិនមានសញ្ញានៃការធូរស្បើយសម្រាប់ពលករសហព័ន្ធ ៨០០,០០០នាក់ ដែលសម្រាកដោយសារមិនទទួលបានប្រាក់ខែ ឬបន្តធ្វើការដោយគ្មានប្រាក់ខែនោះទេ។ មេដឹកនាំនៃព្រឹទ្ធសភាគណបក្សសាធារណរដ្ឋលោក Mitch McConnell បានដាក់មូលដ្ឋានសម្រាប់ការបោះឆ្នោតមួយនៅថ្ងៃព្រហស្បតិ៍នេះ ទៅលើសំណើប្រជាធិបតេយ្យដើម្បីផ្តល់មូលនិធិដល់រដ្ឋាភិបាលរយៈពេលបីសប្តាហ៍ ដោយគ្មានការដាក់បញ្ចូលសំណើទឹកប្រាក់ចំនួន ៥.៧ ពាន់លានដុល្លារដុល្លារ នៃសំណើថវិកាដើម្បីសង់ជញ្ជាំង អាមេរិច-ម៉ិកស៊ិក ដែលទាមទារដោយលោកប្រធានាធិបតី Donald Trump ទៅក្នុងការបោះឆ្នោតនេះទេ៕ អត្ថបទ៖ លីដា ប្រភព៖ reuters
January 23, 2019 - អន្តរជាតិ
សម្រាប់អ្នកចូលមកទស្សនាក្នុងប្រទេសជប៉ុនតាមអាកាសយានដ្ឋាន ហានេដា (Haneda) សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូនៅឆ្នាំក្រោយនេះ អាចនឹងត្រូវបានគេដឹកជញ្ជូនចេញពីយន្តហោះដោយឡានក្រុងគ្មានអ្នកបើកបរ ដែលកំពុងត្រូវបានសាកល្បងនៅមជ្ឈមណ្ឌលសំខាន់មួយ។ ក្រុមហ៊ុនជប៉ុនចំនួន ៦ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ជាតិ ANA បានចាប់ផ្តើមធ្វើការសាកល្បងរយៈពេល ១០ថ្ងៃ ជាមួយរថយន្តក្រុងធុនតូចកាលពីសប្តាហ៍មុន។ ហើយកាលពីថ្ងៃអង្គារ ក្រុមមន្រ្តីក៏បានអនុញ្ញាតឱ្យមានការជម្រុញខ្ពស់ចំពោះការដឹកជញ្ជូនដោយស្វ័យប្រវត្តិ ដែលកំពុងត្រូវបានសាកល្បងជាមួយនឹងកម្មវិធីបញ្ជាសុវត្ថិភាពនៅកៅអីខាងមុខនេះ។ ក្នុងការសាកល្បងនេះអ្នកបើកបរបានអង្គុយនៅកៅអីតៃកុងដដែល ដើម្បីសង្កេត និងធ្វើការបញ្ជាណាមួយ ដែលចាំបាច់ទោះបីជារថយន្តអាចធ្វើការបានដោយខ្លួនឯងក៏ដោយ។ រថយន្តនេះអាចផ្ទុកមនុស្ស ១០នាក់ និងមានល្បឿនរហូតដល់ទៅ ៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយប្រើប្រព័ន្ធ GPS និងសញ្ញាម៉ាញ៉េទិចនៅលើផ្លូវ។ មន្រ្តីគម្រោងមិនបានបញ្ជាក់លម្អិតពីតម្លៃនៃប្រព័ន្ធនេះ ឬថាតើមានមនុស្សប៉ុន្មាននាក់ ដែលពួកគេនឹងអាចដឹកជញ្ជូនតាមរថយន្តក្រុងនេះទេ។ យ៉ាងណាមិញប្រទេសជប៉ុនសង្ឃឹមថា ឆ្នាំ២០២០ នឹងក្លាយជាឱកាសដល់ពួកគេដើម្បីបង្ហាញគម្រោងបច្ចេកវិទ្យាឈានមុខគេរបស់ខ្លួន
January 23, 2019









