- autoadmin
- អន្តរជាតិចំនួនអ្នកស្លាប់ដោយសារការបាក់ទំបន់នៅក្នុងប្រទេសប្រស៊ីលកើនឡើងដល់ ៦៥នាក់ និង រាប់រយនាក់ទៀតនៅតែបាត់ខ្លួន
ក្រុមមន្រ្តីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការបាក់រលំទំនប់រ៉ែនៅក្នុងប្រទេសប្រេស៊ីលបានកើនឡើងដល់ ៦៥នាក់ និង ២៧៩នាក់ កំពុងបាត់ខ្លួន។ លោកវរសេនីយ៍ទោ Flavio Godinho មកពីនាយកដ្ឋានការពារស៊ីវិល របស់រដ្ឋ Minas Gerais បានប្រាប់ក្រុមអ្នកកាសែតថា មានមនុស្ស ១៩២នាក់ ត្រូវបានគេជួយសង្គ្រោះ ហើយចំនួននេះគឺមិនបានផ្លាស់ប្តូរនោះឡើយតាំងពីថ្ងៃប្រកាស។ យ៉ាងណាក៏ដោយមេធាវីឱ្យក្រុមហ៊ុនរ៉ែដែលបង្កគ្រោះថ្នាក់នេះបាននិយាយថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Vale នឹងមិនព្រមចុះចេញពីដំណែងបន្ទាប់ពីការដួលរលំរ៉ែ ដែលបានសម្លាប់មនុស្សជាង ៦០នាក់ នេះឡើយ។ ពួកគេបាននិយាយថា ពួកគេមិនបានធ្វើខុស ហើយក៏គ្មានភស្ដុតាងណាបង្ហាញថា វាជាកំហុសរបស់ពួកគេនោះដែរ៕ អត្ថបទ៖ លីដា ប្រភព៖ cgtn
January 29, 2019 - អន្តរជាតិវៀតណាមកំពុងពិចារណាលើការហាមឃាត់មិនឱ្យម៉ូតូចូលក្នុងតំបន់ទីក្រុង ដោយគិតថា វាជាប្រភពនៃការកកស្ទះ និងបំពុល
ក្រុងហាណូយ និងទីក្រុងហូជីមិញកំពុងពិចារណាលើការហាមឃាត់មិនឱ្យម៉ូតូចូលក្នុងតំបន់ទីក្រុងទៀតឡើយ ដោយពួកគេគិតថា ម៉ូតូគឺជាមូលហេតុនៃការកកស្ទះចររាចរណ៍ និងការបំពុល។ មន្ត្រីនាយកដ្ឋានដឹកជញ្ជូនទីក្រុងហាណូយបានបញ្ជាក់ថា ចាប់ពី ឆ្នាំ២០១៩ នេះតទៅនាយកដ្ឋាននឹងចាប់ផ្តើមដាក់កម្រិតលើយានយន្តផ្ទាល់ខ្លួននៅក្នុងទីក្រុង មុនពេលដែលការហាមឃាត់ទាំងស្រុងនឹងមក។ ការដាក់កម្រិតលើយានយន្តផ្ទាល់ខ្លួននៅក្នុងទីក្រុង គឺដើម្បីធ្វើឱ្យប្រសើរឡើងលើប្រព័ន្ធរថយន្តក្រុង និងចររាចរណ៍ ដោយទីក្រុងហាណូយសង្ឃឹមថា នឹងអនុវត្តបានទាំងស្រុងនៅត្រឹម ឆ្នាំ២០៣០។ ទន្ទឹមនឹងនេះដែរ ទីក្រុងហូជីមិញក៏បាននឹងកំពុងបោះជំហានទៅមុខលើគម្រោងរបស់ខ្លួនស្តីពីការពង្រឹងការដឹកជញ្ជូនអ្នកដំណើរសាធារណៈ និងការគ្រប់គ្រងយានយន្តផ្ទាល់ខ្លួននេះ។ យ៉ាងណាមិញក្រសួងដឹកជញ្ជូនរបស់រៀតណាមក៏បានឱ្យដឹងដែរថា សព្វថ្ងៃវៀតណាមមានម៉ូតូចំនួន ៤៥លានគ្រឿង និងរថយន្ត ៤លានគ្រឿង ដែលកំពុងធ្វើចររាចរណ៍។ ហើយការហាមឃាត់នេះនឹងអាចធ្វើឱ្យពលរដ្ឋមិនមានការសប្បាយចិត្ត ដោយសារបញ្ហាដែលធ្វើឱ្យស្ទះផ្លូវ គឺមិនមែនម៉ូតូនោះទេ គឺមកពីរថយន្ត ព្រោះរថយន្តគឺស៊ីទីធ្លាថ្នល់ជាងម៉ូតូ។ ម៉្យាងទៀតការបំពុលទៅក្នុងបរិយាកាស ក៏មិនមែនជាកំហុសម៉ូតូតែមួយនោះទេ គឺវាកើតឡើងដោយសារ៖ ផលិតកម្ម
January 29, 2019 - អន្តរជាតិ
មានរឿងគួរឱ្យភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់បានបញ្ជូនមិត្តស្រីរបស់គាត់ទៅសិក្សាបន្តនៅប្រទេសជប៉ុន ប៉ុន្តែក្រោយមកបានរកឃើញថា នាងបានសម្តែងក្នុងខ្សែភាពយន្តអាសអាភាសដើម្បីរកលុយបន្ថែមទៅវិញ។ ហើយអ្វីដែលកាន់តែអាក្រក់ទៀតនោះ គឺគាត់បានរកឃើញថានារីជាសង្សារជាតួសម្ដែងក្នុងខ្សែភាពយន្តអាសអាភាស ខណៈដែលគាត់កំពុងមើលខ្សែភាពយន្តទាំងនេះជាមួយមិត្តរបស់គាត់! យោងតាមសារពត៌មាន eBC បានឱ្យដឹងថា នារីម្នាក់នោះមានឈ្មោះថា Xiao Nan មុនដំបូងឡើយក្រុមគ្រួសារ និងបុរសជាសង្សារ បានបញ្ជូនរូបគាត់ទៅសិក្សាបន្តនៅប្រទេសជប៉ុន ហើយនាងតែងតែទូរស័ព្ទទាក់ទងនឹងអ្នកផ្ទះ និងសង្សារពេលដែលមកដល់។ ក្រោយមកនាងរកបានការងារក្រៅម៉ោងមួយធ្វើដើម្បីជួយទប់នឹងថ្លៃចំណាយ ប៉ុន្តែដោយការចំណាយថ្លៃផ្ទះ និងការសិក្សាកាន់តែឡើងថ្លៃ នាងក៏សម្រេចចិត្តជ្រើសយកការងារនេះ ហើយក្រុមគ្រួសារ និងមិត្តប្រុសរបស់នាង គឺមិនបានដឹងរឿងនេះឡើយ។ ថ្ងៃមួយមិត្តប្រុសរបស់នាង និងពួកម៉ាកបានបបួលគ្នាមើលរឿងអាសអាភាស និងចៃដន្យមិត្តប្រុសរបស់នាងក៏ចាប់អារម្មណ៍ថា តួស្រីគឺជាសង្សាររបស់ខ្លួន។ ភ្លាមៗមិនចាំយូរ បុរសជាសង្សារកក់សំបុត្រយន្តហោះទៅជប៉ុនភ្លាម! យ៉ាងណាមិញពេលទៅដល់ជប៉ុន បុរសជាសង្សារបានទិញ DVD
January 29, 2019 - អន្តរជាតិ
សេដ្ឋកិច្ចអាមេរិកត្រូវបានគេរំពឹងថា នឹងខាតបង់ទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារអាមេរិក ដោយសាររដ្ឋាភិបាលសហព័ន្ធបានបិទទ្វារ ក្រោយសំណើរបស់លោកប្រធានាធិបតី Donald Trump ទាមទារថវិកាដើម្បីសង់ជញ្ជាំងព្រំដែនមិនបានសម្រេច។ ក្រុមអ្នកស្រាវជ្រាវសភាបាននិយាយកាលពីថ្ងៃចន្ទថា និយោជិតសហព័ន្ធ ៨០០,០០០នាក់ ពេលនេះបានវិលត្រលប់មកធ្វើការវិញហើយ ក្រោយរយៈពេល ៣៥ថ្ងៃ ដោយគ្មានប្រាក់ខែ។ ការបិទទ្វារនេះនឹងធ្វើឱ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិចខាតបង់ ០.០២ ភាគរយ តិចជាងការរំពឹងទុកសម្រាប់ ឆ្នាំ២០១៩។ វានឹងមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះអាជីវកម្មបុគ្គល និងកម្មករ ជាពិសេសអ្នកដែលគ្មានប្រាក់ខែ។ សរុបមកសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានខាតបង់ប្រហែល ១១ពាន់លានដុល្លារ ក្នុងអំឡុងពេល ៥សប្តាហ៍ ដែលបិទទ្វារនេះ ប៉ុន្តែយ៉ាងណាក៏ដោយទីភ្នាក់ងារនេះរំពឹងថានឹងរកបាន ៨ពាន់លានដុល្លារ នៅពេលដែលរដ្ឋាភិបាលចាប់ផ្តើមបើកទ្វារឡើងវិញ៕ អត្ថបទ៖ លីដា ប្រភព៖
January 29, 2019 - អន្តរជាតិ
មានកត្តាជាច្រើនដែលអាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ ទី២ បាន។ ជាក់ស្តែងកត្តាមួយចំនួនដូចជា៖ របបអាហារ សកម្មភាពរាងកាយ និងទម្ងន់ អាចកែប្រែការវិវត្តនេះបាន ប៉ុន្តែតំណពូជ ហ្សែន និងអាយុ គឺមិនអាចកែប្រែវាបានទេ។ យ៉ាងណាមិញការសិក្សាថ្មីៗមួយចំនួនបានបង្ហាញថា សុទិដ្ឋិនិយមរបស់មនុស្ស ក៏អាចមានឥទ្ធិពលលើហានិភ័យនៃជំងឺទឹកនោមផ្អែមរបស់ពួកគេផងដែរ។ ក្នុងនោះផងដែរ ជំងឺបាក់ទឹកចិត្ត និងភាពឆេវឆាវ ក៏មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែម ក៏ដូចជាបង្កើនអាការរោគនៃជំងឺ metabolic syndrome ចំពោះស្ត្រីដែលអស់រដូវផងដែរ។ ក្រុមអ្នកស្រាវជ្រាវក៏បានសិក្សាទៅលើស្ត្រីដែលអស់រដូវចំនួន ១៣៩,៩២៤នាក់ ដែលដំបូងឡើយគឺពួកគេគ្មានជំងឺទឹកនោមផ្អែមនោះទេ ហើយរយៈពេល ១៤ឆ្នាំ ក្រោយមក មានករណីចំនួន ១៩,២៤០ បង្ហាញថា ស្ត្រីទាំងនោះគឺមានហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២។ ក្នុងនោះគេបានរកឃើញថា
January 28, 2019 - បច្ចេកវិទ្យា
និយ័តករអ៊ិនធើណែតរបស់ប្រទេសចិនកំពុងរឹតបន្តឹងលើប្រព័ន្ធអ៊ិនធឺណិតយ៉ាងគំហុក ជាពិសេសគឺទៅលើ Games និង Apps នៅលើទូរស័ព្ទ។ បើនេះបើយោងតាមរ៉យទ័របានឱ្យដឹងថា រដ្ឋបាលផ្នែកអ៊ិនធឺណិតនៃប្រទេសចិន (CAC: Cyberspace Administration of China) បានលុបកម្មវិធីទូរស័ព្ទចំនួន ៧,៨៧៣ ដែលពួកគេគិតថា មានផលអាក្រក់។ កម្មវិធីទាំងនោះមួយចំនួនត្រូវបានគេរាយការណ៍ថា បានធ្វើឱ្យទូរស័ព្ទរបស់ពួកគេកាន់តែស៊ីថ្ម ខណៈដែលអ្នកផ្សេងទៀតត្រូវបានគេលួចយកព័ត៌មានផ្ទាល់ខ្លួន។ មួយក្នុងចំណោមកម្មវិធីដែលរងផលប៉ះពាល់បំផុតគឺ Fruit Ninja ទោះបីជាយ៉ាងណា វាមិនច្បាស់ទាំងស្រុងទេថា តើ CAC ចង់សំដៅលើ Fruit Ninja នេះផ្ទាល់ ឬក៏ពពួកចម្លង (copycats) មួយចំនួនរបស់វា។
January 28, 2019 - អន្តរជាតិ
ការស្រាវជ្រាវជាបឋមមួយបានណែនាំថា ការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាក ដែលមិនមែនជាស្តេរ៉ូអ៊ីដ (NSAIDs: non-steroidal anti-inflammatory drugs) ដូចជាអាស្ពីរីន ឬ ibuprofen ជាប្រចាំអាចជួយបង្កើនភាពរស់រានពីមហារីកផ្នែកក្បាល និងក។ ដោយថ្នាំបំបាត់ការឈឺចាប់ទូទៅត្រូវបានរកឃើញថា បង្កើនឱកាសរស់រានមានជីវិតពី ២៥% ទៅ ៧៨% ចំពោះអ្នកមានជំងឺមហារីក ដែលមានហ្សែនផ្លាស់ប្តូរ មានឈ្មោះថា PIK3CA ។ ជំងឺមហារីកក្បាលនិងក ត្រូវបានធ្វើរោគវិនិច្ឆ័យថ្មីៗទៅលើមនុស្សជាង ១២,០០០នាក់ នៅក្នុងចក្រភពអង់គ្លេស និង ៦៥,០០០នាក់ នៅសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ ហើយវាក៏បានសម្លាប់ជនជាតិអង់គ្លេសជាង ៤,០០០នាក់ និងជនជាតិអាមេរិក ១៤,០០០នាក់ ក្នុងមួយឆ្នាំៗផងដែរ។
January 28, 2019 - អន្តរជាតិ
លោក Lian គឺជាជនតៃវ៉ាន់ម្នាក់ដែលចូលចិត្តបរិច្ចាកឈាម ព្រោះគាត់ជឿថា ឈាមរបស់គាត់នឹងជួយសង្គ្រោះជីវិតមនុស្សដទៃបាន។ ប៉ុន្តែនរណាទៅដឹងថា ថ្ងៃណាមួយគាត់នឹងជួបអនាគតប្រពន្ធ ដោយសារការបរិច្ចាកឈាមនេះ!? យ៉ាងណាមិញរឿងរ៉ាវប្តីប្រពន្ធមួយគូនេះ គឺបានចាប់ផ្តើមកាលពី ១១ឆ្នាំមុន នៅពេលដែលស្ត្រីម្នាក់ឈ្មោះថា Lim បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ និងស្ទើរតែបាត់បង់ជីវិត ប៉ុន្តែជាសំណាងល្អស្ថានភាពរបស់នាងមានស្ថេរភាពឡើងវិញ បន្ទាប់ពីនាងទទួលការបរិច្ចាកឈាម ដែលអាចបញ្ឈប់ការហូរឈាមរបស់នាងបាន។ ប្រាំពីរឆ្នាំក្រោយមកនាង Lim បានត្រលប់ទៅ Hsinchu ដែលជាទីក្រុងមួយនៅភាគខាងជើងកោះតៃវ៉ាន់ ដើម្បីកាន់កាប់ជំនួញគ្រួសាររបស់គាត់ ហើយពេលនោះហើយដែលគាត់បានជួបលោក Lian ដែលជាអ្នកលក់នំប៉ាវអង្ករដំណើប។ មិនដឹងថានរណាជាអ្នកចាប់ផ្តើមនោះទេ ប៉ុន្តែគ្រាន់តែដឹងថា មិនយូរប៉ុន្មានពួកគេបានក្លាយជាគូស្នេហ៍ និងបានរៀបការជាមួយគ្នា ២ឆ្នាំ ក្រោយមក។ ថ្ងៃមួយពួកគេទាំងពីរនាក់បាននិយាយអំពីបទពិសោធន៍គ្រោះថ្នាក់ដល់ជីវិតរបស់ពួកគេ
January 28, 2019 - អន្តរជាតិ
យ៉ាងហោចណាស់មានមនុស្ស ១៨នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ដោយការវាយប្រហារគ្រាប់បែកចំនួន ២ លើក។ ដែលការវាយប្រហារនេះបានវាយប្រហារទៅលើវិហារកាតូលិកមួយ នៅលើកោះជូឡូ ភាគខាងត្បូងនៃប្រទេសហ្វីលីពីន ដែលជាទីតាំងដ៏រឹងមាំនៃពួកសកម្មប្រយុទ្ធអ៊ីស្លាម។ នេះបើយោងតាមក្រុមយោធាបាននិយាយកាលពីថ្ងៃអាទិត្យថា ហេតុការណ៍នេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីពួកអ្នកគាំទ្រមូស្លីម គាំទ្រការពង្រីកការគ្រប់គ្រងនៅក្នុងតំបន់នោះ។ នៅក្នុងការវាយប្រហារលើកដំបូង វាបានបង្កការផ្ទុះឆេះ កំទេចកំទីបាក់បែក និងបានបន្សល់នូវសាកសពជាច្រើននៅក្នុងវិហារកាតូលិក។ ភ្លាមៗនោះក៏មានការផ្ទុះលើកទីពីរនៅខាងក្រៅវិហារម្ដង ដោយបានសម្លាប់ទាហានដែលកំពុងប្រញាប់ប្រញាល់ជួយអ្នករងរបួសនៅក្នុងព្រះវិហារដែលខូចខាតយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណាមិញក្រុមអ្នកឯកទេសបាននិយាយថា វាគឺជាការវាយប្រហារដោយគ្រាប់បែកដែលសម្លាប់មនុស្សច្រើនបំផុតដោយការបះបោរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ៕ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia
January 28, 2019 - អន្តរជាតិ
បើយោងតាមវិទ្យាស្ថានវិទ្យាសាស្រ្តផ្នែក neuroscience (ION) នៃវិទ្យាស្ថានវិទ្យាសាស្រ្តចិន (CAS) នៅសៀងហៃ បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រចិនបានចម្លង (clone) សត្វស្វាចំនួន ៥ក្បាល ពីហ្សែនកែច្នៃ (gene-edited) ដើម្បីសិក្សាពី Circadian rhythm ដែលជាវដ្តនៃដំណើរការសរីរវិទ្យា ២៤ម៉ោង នៃជិវិត ដែលវាផ្សារភ្ជាប់ទៅនឹងមូលហេតុនៃជំងឺគេងមិនលក់ ជំងឺធ្លាក់ទឹកចិត្ត និងជំងឺវង្វេងវង្វាន់។ ដូចយើងដឹងហើយថា សត្វស្វាត្រូវបានគេប្រើយ៉ាងទូលំទូលាយសម្រាប់ធ្វើតេស្តការព្យាបាលថ្មី ឬថ្នាំសម្រាប់ជំងឺរបស់មនុស្ស ដោយសារតែភាពស្រដៀងគ្នារបស់ពួកវាចំពោះមនុស្សនៅក្នុងសរីរវិទ្យា។ ដូច្នេះហើយវិទ្យាស្ថាននេះបាននិយាយថា ការ clones នេះ នឹងជួយអ្នកវិទ្យាសាស្ត្រធ្វើការស្រាវជ្រាវទៅលើជំងឺទាំងនោះ និងបន្ថយចំនួនសត្វពិតប្រាកដ ដែលត្រូវបានប្រើប្រាស់ក្នុងការពិសោធន៍ ជាពិសេសវានឹងបង្កើនលទ្ធភាពនៃការពិសោធន៍បានឆាប់រហ័ស៕ អត្ថបទ៖
January 26, 2019









