- autoadmin
- អន្តរជាតិ
ដោយប្រមូលផលសាឡាត់ស្រស់ៗដោយជោគជ័យនៅក្នុងលំហអវកាសកាលពីឆ្នាំ ២០១៥ ក្រុមអ្នកស្រាវជ្រាវន័រវេសរំពឹងថា ពួកគេនឹងអាចប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ពួកគេ ដើម្បីអាចដាំសណ្ដែកនៅលើលំហនៅ ឆ្នាំ២០២១ ជាថ្មីម្តងទៀត។ ជាក់ស្ដែងសិក្ខាសាលាបច្ចេកទេសមួយនៅឯសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាន័រវេ (NTNU) បានកំពុងតែអភិវឌ្ឍគំរូនៃប្រអប់សម្រាប់ដាក់ដាំបន្លែ និងផលិតម្ហូបអាហារនៅក្នុងលំហ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ NTNU កាលពីសប្ដាហ៍មុនបានឱ្យដឹងថា៖ «ក្តីសុបិន្តរបស់អ្នកអវកាសយានិកទាំងអស់ គឺអាចទទួលទានអាហារស្រស់ៗដូចជា៖ ផ្លែស្ត្រប៊េរី ប៉េងប៉ោះ ឬផ្លែឈើណាដែលផ្តល់នូវរសជាតិឆ្ងាញ់ៗ» «ហើយថ្ងៃណាមួយ (ដែលអាចទៅរួចបាន) យើងនឹងបង្កើតនូវផ្ទះកញ្ចក់ដែលមានដាំបន្លែច្រើនប្រភេទ»។ ការស្នាក់នៅវែងបំផុតនៅស្ថានីយអវកាសអន្តរជាតិគឺមានរយៈពេល ៦ ខែ ហើយមនុស្សដែលធ្វើដំណើរទៅភពអង្គារនឹងត្រូវត្រៀមខ្លួនស្នាក់នៅក្នុងអវកាសយ៉ាងហោចណាស់មួយឆ្នាំ។ ដូច្នេះការអភិវឌ្ឍប្រព័ន្ធជីវសាស្រ្តដែលអវកាសយានិកអាចដាំដើមឈើក្នុងអំឡុងពេលធ្វើដំណើរវែងឆ្ងាយគឺជារឿងចាំបាច់។ រូបភាពខាងក្រោមគឺជាសាឡាត់ដែលធ្លាប់បានដាំនៅលើលំហអវកាសកាលពីឆ្នាំ ២០១៥៖ អត្ថបទ៖ លីដា ប្រភព៖ ស៊ីនហួរ
January 16, 2019 - បច្ចេកវិទ្យា
ក្រុមអ្នកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យ Basel នៃប្រទេសស្វ៊ីស បានរកឃើញនូវវិធី ដែលអាចបញ្ឈប់ការរីករាលដាលកោសិកាមហារីកសុដន់បាន ដោយបំលែងវាឱ្យទៅជាកោសិកាខ្លាញ់គ្មានគ្រោះថ្នាក់។ កោសិកាមហារីកអាចសម្របខ្លួន និងរីករាលដាលតាមវិធីណាមួយជាក់លាក់ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមួយក្រុមនោះ អាចបញ្ឈប់ការរីករាលដាលរបស់វាដោយទាញបានផលប្រយោជន៍ពីការធ្វើតេស្តយ៉ាងជោគជ័យមួយនៅលើសត្វកណ្ដុរ។ ការស្រាវជ្រាវនេះត្រូវបានគេធ្វើឡើងដោយរួមបញ្ចូលឱសថទឹកនោមផ្អែម និងឱសថមហារីកឱ្យធ្វើការរួមគ្នា ដើម្បីផ្លាស់ប្តូរកោសិកាមហារីកសុដន់ទៅជាខ្លាញ់ និងបញ្ឈប់ការរីករាលដាលរបស់វាឱ្យត្រឡប់ទៅជាកោសិកាមហារីកវិញ។ ក្រុមអ្នកស្រាវជ្រាវនៅ សង្ឃឹមថាដំណើរការនេះនឹងលឿនជាងមុន ដោយសារតែថ្នាំទាំងពីរនេះត្រូវបានអនុម័តដោយ FDA រួចហើយ។ ជំងឺមហារីកសុដន់គឺជារឿងទូទៅបំផុតសម្រាប់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលជាមធ្យមមានមនុស្សប្រមាណ ១៥០នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញក្នុងមួយថ្ងៃៗ៕ អត្ថបទ៖ លីដា ប្រភព៖ dailymail
January 16, 2019 - អន្តរជាតិ
អ្នកវិទ្យាសាស្ត្រនាំមុខរបស់ចិនបាននិយាយកាលពីថ្ងៃអង្គារថា អ្នកវិទ្យាសាស្ត្រអវកាសអាមេរិកបានស្នើសុំការអនុញ្ញាតប្រើយានអវកាស Chang’e 4 និងផ្កាយរណបបញ្ជូនបន្តរបស់ចិន ដើម្បីជួយពួកគេរៀបចំគម្រោងបេសកកម្មឱ្យអាមេរិកនៅអឌ្ឍគោលម្ខាងទៀតនៃភពព្រះច័ន្ទ ដែលចិនទើបតែបានបង្កើតប្រវត្តិសាស្ត្រថ្មីទៅដល់ទីនោះមុនគេបង្អស់។ លោក Wu Weiren ប្រធានអ្នកវិទ្យាសាស្ត្រនៃកម្មវិធីស្រាវជ្រាវចន្ទគតិរបស់ចិនបាននិយាយថា កាលពីប៉ុន្មានឆ្នាំមុនអ្នកវិទ្យាសាស្ត្រណាសាបានធ្វើសំណើមួយនៅសន្និសីទអន្តរជាតិ។ ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិចបានស្នើឱ្យចិនពង្រីកអាយុកាលបេសកកម្មរបស់ផ្កាយរណបបញ្ជូនបន្ត Queqiao និងអនុញ្ញាតឱ្យគោមតំរុយរបស់អាមេរិកដាក់នៅលើ Chang’e 4 ដោយវានឹងជួយឱ្យអាមេរិកអាចធ្វើផែនការយុទ្ធសាស្ត្រចុះចតរបស់ខ្លួននៅលើអឌ្ឍគោលម្ខាងទៀតនៃភពព្រះច័ន្ទជាមួយ Chang’e 4 ។ លោក Wu Weiren បានបន្តប្រាប់ CCTV ថា៖ «យើងបានសួរទៅអាមេរិកថា ហេតុអ្វីបានជាគេចង់ឱ្យផ្កាយរណបបញ្ជូនបន្តរបស់ចិនអូសបន្លាយរយៈពេលដំណើរការ?» ពួកគេនិយាយថា ពួកគេដូចជាមានអារម្មណ៍អៀនខ្មាសតិចតួច ដោយពួកគេចង់ប្រើប្រាស់ផ្កាយរណបរបស់ចិនដើម្បីបេសកកម្មផ្ទាល់ខ្លួនទៅដល់អឌ្ឍគោលម្ខាងទៀតនៃភពព្រះច័ន្ទដែរ»។ ផ្កាយរណបបញ្ជូនបន្ត Queqiao
January 16, 2019 - អន្តរជាតិ
ការវាយតម្លៃរបស់មន្ទីរប៉ង់តាហ្គោនដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារបានរកឃើញថា ប្រទេសចិនកំពុងស្ថិតនៅលើមូលដ្ឋាននៃប្រព័ន្ធអាវុធនុយក្លេអ៊ែររបស់ពិភពលោក ហើយក្នុងករណីខ្លះបច្ចេកវិទ្យាចិនគឺវ៉ាដាច់គូប្រជែងរបស់ខ្លួន (ដូចជាអាមេរិក…) រួចទៅហើយ។ របាយការណ៍មួយក៏បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងបានបង្កើតនូវវិធានការយោធាដ៏ធំធេងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែច្បាប់ក្នុងស្រុកបានបង្ខំឱ្យដៃគូបរទេសបកស្រាយអាថ៌កំបាំងបច្ចេកទេសជាដរាបដើម្បីទទួលបានទីផ្សារធំទូលាយរបស់ចិន។ របាយការណ៍នេះក៏កត់សម្គាល់ថា ការកើនឡើងយោធារបស់ប្រទេសចិនអាចមានន័យថា ចិនមានសមត្ថភាពខ្ពស់នៅលើអាកាសនៅសមុទ្រ ក្នុងអវកាស និងក្នុងប្រព័ន្ធអ៊ីនធឺណិត ដែលនឹងធ្វើឱ្យចិនអាចប្រើប្រាស់ឆន្ទៈរបស់ពួកគេមកក្នុងតំបន់បាន។ ជាពិសេសការប៉ះទង្គិចគ្នាចុងក្រោយរវាងក្រុងប៉េកាំងជាមួយតៃវ៉ាន់ ដែលប្រទេសចិនបានមើលឃើញថា តៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន។ ហើយទីក្រុងប៉េកាំងបាននិយាយថា ខ្លួននឹងមិនស្ទាក់ស្ទើរក្នុងការប្រើកម្លាំងប្រសិនបើក្រុងតៃប៉ិប្រកាសជាផ្លូវការនូវឯករាជ្យភាព ឬក្នុងករណីអន្តរាគមន៍ពីខាងក្រៅរួមទាំងសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តក្រៅផ្លូវការដ៏មានឥទ្ធិពលបំផុតរបស់កោះនេះ៕ អត្ថបទ៖ លីដា ប្រភព៖ ndtv
January 16, 2019 - អន្តរជាតិ
ស្ត្រីវៀតណាមអាយុ ៦៣ឆ្នាំ ម្នាក់បានទៅមន្ទីរពេទ្យដោយត្អូញត្អែរអំពីការឈឺក្បាលមិនបាត់អស់រយៈពេលមួយសប្ដាហ៍មកហើយ។ ក្រោយមកក្រុមគ្រូពេទ្យក៏ស្កេនឱ្យគាត់ និងបានប្រាប់ថា មានអ្វីម៉្យាងដែលមើលទៅដូចជាដុំសាច់នៅក្នុងបំពង់ករបស់គាត់ ទើបបណ្តាលឱ្យគាត់ឈឺក្បាលបែបនេះ ហើយគាត់នឹងត្រូវការវះកាត់ជាបន្ទាន់។ នៅពេលដែលក្រុមគ្រូពេទ្យបញ្ជូនគាត់ចូលបន្ទប់វះកាត់ ហើយធ្វើការវះកាត់ឱ្យគាត់ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្តង ដោយសារវាមិនមែនជាដុំសាច់ធម្មតានោទេ គឺជាឈ្លើងប្រវែង ៥សង់ទីម៉ែត្រ ដែលកំពុងនៅក្នុងបំពង់ករបស់គាត់។ យោងតាម NST ឈ្លើងមួយក្បាលនេះត្រូវបានគេជឿជាក់ថា បានចូលក្នុងបំពង់ករបស់ស្ត្រីរងគ្រោះនៅពេលគាត់ងូតទឹកក្នុងនិទាឃរដូវ។ យ៉ាងណាមិញវេជ្ជបណ្ឌិតបានប៉ាន់ប្រមាណថា សត្វឈ្លើងនេះបានបឺតឈាម និងនៅក្នុងខ្លួនគាត់អស់រយៈពេល ៣ខែ មកហើយ។ ខាងក្រោមគឺជាវីដេអូនៃការវះកាត់យកឈ្លើងចេញពីបំពង់ករបស់ស្ត្រីរងគ្រោះ៖ អត្ថបទ៖ លីដា ប្រភព៖ worldofbuzz
January 16, 2019 - អន្តរជាតិ
វៀតណាម៖ ជារៀងរាល់ឆ្នាំតំបន់ភាគខាងត្បូងបាត់បង់ដីប្រហែល ៣០០ហិកតា ដោយសារតែការស្រុតចុះ និងហូរច្រោះដី។ ការហូរច្រោះដីនៅតំបន់ដីសណ្តរនេះត្រូវបានគេចាត់ទុកថា ជាបញ្ហាធ្ងន់ធ្ងរមួយ។ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទលោក Hoang Van Thang បានរាយការណ៍ថា មានការហូរច្រោះដីចំនួន ៤៩កន្លែង ដែលមានប្រវែងសរុប ២៦៦គីឡូម៉ែត្រ ហើយនៅកន្លែងខ្លះទឹកសមុទ្របានចូលទៅក្នុងដីគោកប្រហែល ៨០ម៉ែត្រ។ នៅភាគខាងកើត និងភាគខាងលិចនៃខេត្ត កាម៉ាវ និងគៀនហ្សាង ក៏ទទួលរងគ្រោះដោយសារសំណឹកនេះដែរ។ ហើយបើយោងទៅតាមគណៈកម្មាធិការទន្លេមេគង្គ ចំនួនបរិមាណអវសាទនៅតំបន់ដីសណ្ដរទន្លេមេគង្គនឹងថយចុះ ៦៧% នៅត្រឹមឆ្នាំ ២០២០។ ប្រទេសនានានៅតាមបណ្តោយទន្លេមេគង្គផ្នែកខាងលើ បានកំពុងសាងសង់នូវរោងចក្រថាមពលវារីអគ្គិសនី និងអាងស្តុកទឹកជាច្រើន (ត្រឹមតែអាងស្តុកទឹកធំពីរដែលបានកសាងដោយប្រទេសចិនក៏អាចមានសមត្ថភាពស្ទុកទឹកបាន ២២ពាន់លានម៉ែត្រគូបទៅហើយ)
January 15, 2019 - អន្តរជាតិ
អ្នកស្រី Jennifer Hodge ដែលជាម្ដាយនៃកូនពីរនាក់ រស់នៅក្នុងទីក្រុង Atlanta សហរដ្ឋអាមេរិក។ កាលពីសប្តាហ៍មុនស្របពេលគាត់កំពុងមើលទូរទស្សន៍ជាមួយនឹងកូនស្រីឈ្មោះ Lauren អាយុ ២១ឆ្នាំ ស្រាប់តែគាត់បានទទួលបានសារជូនដំណឹងនៅលើទូរស័ព្ទរបស់គាត់ដោយមានខ្លឹមសារថា៖ «ប្រទះឃើញមនុស្សម្នាក់នៅផ្លូវច្រកចូលផ្ទះបាយ»។ នៅពេលដែលពួកគេបើកមើលកាមេរ៉ាសុវត្ថិភាព ពួកគេបានឃើញមនុស្សម្នាក់ដែលមានសម្លៀកបំពាក់ពណ៌ស និងមើលទៅដូចកូនប្រុស និងបងប្រុស របស់ពួកគេដែលមានឈ្មោះថា Robbie ដែលគាត់បានស្លាប់កាលពី ២ឆ្នាំ មុនដោយសារប្រើថ្នាំជ្រុល។ ភ្លាមនោះអ្នកទាំងពីរបានរត់ទៅផ្ទះបាយទាំងភាពភ័យខ្លាច ដោយចង់ស្វែងរកការពិតថា មាននរណាម្នាក់លបចូលផ្ទះបាយរបស់គាត់ ឬយ៉ាងណា ប៉ុន្តែពេលដែលពួកគេមកដល់ គឺគ្មានវត្តមាននរណាម្នាក់ក្រៅពីពួកគេទាំង ២ នោះទេ! អ្នកស្រី Jennifer វ័យ ៥៧ឆ្នាំ
January 15, 2019 - អន្តរជាតិ
គិលានុបដ្ឋាកម្នាក់ នៅរដ្ឋ Rajasthan ប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍ថា បានស្រវឹងខណៈពេលកំពុងចូលរួមក្នុងដំណើរការសម្រាលកូនឱ្យស្ត្រីម្នាក់ កាលពីថ្ងៃ ទី៦ ខែមករា ដែលបណ្តាលឱ្យទារកដាច់ក្បាលនៅក្នុងផ្ទៃរបស់ម្តាយ។ យោងតាមសារព័ត៌មាន Hindustan Times គិលានុបដ្ឋាករូបនេះត្រូវបានគេជឿថា បានជ្រុលដៃទាញទារកពេលកំពុងចាប់កំណើតយ៉ាងខ្លាំង ហើយក៏បានបណ្តាលឱ្យទារកដាច់ក្បាលទៅក្នុងពោះម្តាយវិញ។ បន្ទាប់ពីឧប្បត្តិហេតុអកុសលនេះរួច គិលានុបដ្ឋាកនេះបានលួចបោះចោលសាកសពទារកដោយសម្ងាត់ និងមិនបានប្រាប់ដល់ថ្នាក់លើរបស់គាត់ឡើត ហើយគាត់ថែមទាំងបានប្រាប់ក្រុមគ្រួសាររបស់ស្ត្រីនោះឱ្យនាំនាងទៅមន្ទីរពេទ្យផ្សេងទៀតទៅវិញ! បន្ទាប់មកស្ត្រីនោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Jawahar។ គ្រូពេទ្យឯកទេសនៅទីនោះ លោក Ravindra Sankhla បានឱ្យថា ដំបូងគាត់ត្រូវបានគេប្រាប់ថា ទារកត្រូវបានផ្តល់កំណើតដោយជោគជ័យ ប៉ុន្តែគាត់ឆ្ងល់ថា ហេតុអ្វីសុកនៅតែមាននៅក្នុងស្បូនស្ដ្រីរងគ្រោះដដែលទៅវិញ? ក្រោយមកក៏មានការភ្ញាក់ផ្អើលបន្ទាប់ពីពួកគេរកឃើញថា ក្បាលទារកបានដាច់ និងនៅតែស្ថិតក្នុងសុក។
January 15, 2019 - បច្ចេកវិទ្យា
ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញវិធីម៉្យាងដើម្បីពន្យារកំណើត ដោយអ្នកមិនចាំបាច់ប្រើថ្នាំប្រចាំថ្ងៃអ្វីទៀតឡើយ។ ការរកឃើញថ្មីនេះនឹងត្រូវជំនួសដោយបំណះតូចមួយមានម្ជុលមីក្រូជីវចលដែលមានអ័រម៉ូនពន្យារកំណើតនៅក្នុងនោះ។ បន្ទាប់ពីដាក់ ៥ វិនាទីទៅលើដៃអ្នកប្រើប្រាស់ ម្ជុលតូចៗទាំងនោះនឹងចាក់ទៅក្រោមផ្ទៃស្បែកដើម្បីបញ្ចេញជាតិថ្នាំយឺតៗ បន្ទាប់មកវានឹងរលាយចូលស្បែករបស់អ្នក។ ការសាកល្បងលើសត្វកណ្តុរដែលបានពិពណ៌នានៅក្នុងការស្រាវជ្រាវថ្មីមួយដែលចេញផ្សាយនៅថ្ងៃនេះបានបង្ហាញថា ម្ជុលមីក្រូជីវចលនេះនឹងរលាយដោយសុវត្ថិភាព ហើយឧបករណ៍នេះបានបង្កើនកម្រិតអរម៉ូនចាំបាច់ដើម្បីការពារការមានផ្ទៃពោះរបស់ស្ត្រី។ ការរកឃើញនេះគឺប្រៀបដូចជាការផ្លាស់ប្តូរហ្គេមមួយសម្រាប់នារី ឬស្ត្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះការទៅពិគ្រោះជាមួយគ្រូពេទ្យរបស់ពួកគេចំណាយពេលច្រើន មិនជាប់លាប់ និងមានកំណត់។ ហើយពេលខ្លះមនុស្សជាច្រើនក៏ភ្លេច និងមិនបានប្រើថ្នាំពន្យារកំណើតឱ្យបានគ្រប់ពេលវេលាដែលជាហេតុធ្វើឱ្យថយចុះនូវប្រសិទ្ធភាពពន្យារកំណើត។ ដូចនេះការពន្យារកំណើតរយៈពេលយូរអង្វែងដូចជា៖ ការដាក់កងខ្លីមួយនៅក្នុងដៃ (implant) ចាក់ថ្នាំ (shot) និង IUD (ដាក់កងនៅក្នុងស្បូន) ច្រើនតែទទួលបានការអនុម័ត និងណែនាំពីពេទ្យរោគស្រ្តី ប៉ុន្តែវានៅតែមានកំហុសឆ្គងតិចតួច។ យ៉ាងណាមិញពេលនេះគឺស្ត្រីទាំងនោះមិនពិបាកទៀតឡើយ ដោយពួកគេគ្រាន់តែត្រូវការប្រើនូវបន្ទះបំណះតូចមួយនេះ ដែលបិទម្តងអាចមានប្រសិទ្ធភាពបានដល់ទៅ ១ខែ ពេញ៕
January 15, 2019 - អន្តរជាតិ
ក្រុមហ៊ុន Bamboo Airways បានកំណត់យកថ្ងៃ ទី១៦ ខែមករា ជាកាលបរិច្ឆេទបើកសម្ភោធឱ្យដំណើរការ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រប្រតិបត្តិករអាកាសរបស់ខ្លួនពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) ។ នៅក្នុងសេចក្តីថ្លែងការណ៍ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ខ្លួននឹងធ្វើប្រតិបត្តិការលើម៉ូដែលពាណិជ្ជកម្មកូនកាត់ដែលផ្តល់ជូននូវសេដ្ឋកិច្ច និងជំនួញលើយន្តហោះរបស់ខ្លួន។ ជើងហោះហើរនឹងដំណើរការពីទីក្រុងហាណូយ និងហូជីមិញទៅកាន់ស្រុកនានានៅក្នុងប្រទេសវៀតណាម។ បន្ទាប់មក Bamboo Airways នឹងសម្លឹងរកមើលការប្រតិបត្តិសេវាកម្មអន្តរជាតិថែមទៀត។ អ្នកវិភាគបានបង្ហាញថា យន្តហោះ Airbus A320 ចំនួន ៥គ្រឿង, A319 មួយគ្រឿង និង A320 ចំនួន ៤គ្រឿង នឹងចាប់ផ្តើមជាមួយក្រុមហ៊ុនអាកាសចរណ៍មួយនេះនៅថ្ងៃ ទី១៥ ខែមករា
January 15, 2019









