- autoadmin
- អន្តរជាតិ
ចិន៖ មន្ទីរពេទ្យវះកាត់កែសម្ផស្ស និងគ្រួសារមួយបានឈានដល់កិច្ចព្រមព្រៀង ក្រោយពីការស្លាប់របស់នារីអាយុ ១៩ឆ្នាំ ដោយសារតែផលវិបាកអំឡុងពេលវះកាត់របស់នាង។ ដើមហេតុគឺនារីជំទង់ម្នាក់ឈ្មោះ Xia Lisha បានចូលទៅក្នុងមន្ទីរពេទ្យលីមៃកាង (Li Mei Kang) ក្នុងទីក្រុង Guiyang កាលពីថ្ងៃ ទី៣ ខែមករា ដើម្បីកែកុនច្រមុះរបល់នាង។ ក្រោយមកជាអកុសលដោយក្នុងកំឡុងពេលនៃការវះកាត់នាងបានទទួលរងនូវប្រតិកម្មយ៉ាងធ្ងន់ធ្ងរពីការប្រើថ្នាំស្ពឹក។ ជនរងគ្រោះ Xia Lisha ក៏បានវិវត្តទៅជាគ្រុនក្តៅខ្លាំង អត្រាចង្វាក់បេះដូងរបស់នាងបានកើនឡើងយ៉ាងឆាប់រហ័ស និងមានការកន្ត្រាក់សាច់ដុំធ្ងន់ធ្ងរ។ នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះភ្លាម ប៉ុន្តែក្រុមគ្រូពេទ្យបានប្រាប់ថា នាងបានស្លាប់ទៅហើយ។ យ៉ាងណាមិញម្តាយរបស់នាង Xia Lisha បានមានការតក់ស្លុត និងសោកស្ដាយចំពោះការបាត់បង់នេះ និងបានស្រែកយំថា៖
January 14, 2019 - Nissan Auto Tech
ក្រុមហ៊ុន Tan Chong Motor (Cambodia) Pty. Ltd (“TCMC”) ដែលជាអ្នកចែកចាយផ្តាច់មុខនូវរថយន្ត Nissan និងជាសាខាឱ្យក្រុមហ៊ុន Tan Chong Motor Holdings Berhad (ម៉ាឡេស៊ី) បានដាក់ឱ្យដំណើរការជាផ្លូវការនូវរថយន្ត SUV កៅអី៧ Nissan TERRA ។ រថយន្ដ Nissan TERRA ប្រភេទថ្មីនេះបំពាក់នូវសាក់ស៊ីគ្រោងតួច្រើនជាន់ដោយស្រោបប្រអប់ និងមានប្រវែងពេញលេញ។ TERRA បានបំពាក់ដោយប្រព័ន្ធបូមក្រោយដែលមានម៉ូរ៉ឺស័រប្រាំតង់ និងភ្លៅកង់ក្រោយយ៉ាងរឹងមាំដែលធ្វើការជាមួយគ្នា ដើម្បីធានាភាពរឹងមាំ ធន់ និងងាយស្រួល។ អ្វីដែលធ្វើឱ្យរថយន្ដ
January 14, 2019 - អន្តរជាតិ
អ៊ីរ៉ង់៖ យន្តហោះ Boeing 707 ដែលមានផ្ទុកមនុស្ស ១០នាក់ បានធ្លាក់នៅថ្ងៃច័ន្ទនេះក្បែរព្រលានយន្តហោះ Fath របស់អ៊ីរ៉ង់នៅភាគខាងលិចនៃរដ្ឋធានី Tehran ។ នេះបើតាមភ្នាក់ងារព័ត៌មាន Fars បានបន្ថែមថា មិនមានព័ត៌មានភ្លាមៗអំពីជនរងគ្រោះនោះទេ។ លោក Pirhossein Kolivand ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់អ៊ីរ៉ង់បាននិយាយថា៖ «យើងមិនមានព័ត៌មានលម្អិតនៃការធ្លាក់យន្តហោះនោះទេ» ។ ចំណែករបាយការណ៍មួយចំនួននៅលើប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បាននិយាយថា មានមនុស្ស ១០នាក់ នៅលើយន្តហោះ ហើយពួកគេត្រូវបានស្លាប់ទាំងអស់។ យ៉ាងណាមិញមន្ត្រីក្នុងតំបន់ម្នាក់បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា៖ «យើងមិនទាន់ដឹងថាតើវាជាយន្តហោះដឹកទំនិញរបស់អ៊ីរ៉ង់ ឬបរទេសនោះទេ។ Video shows the immediate aftermath
January 14, 2019 - អន្តរជាតិ
BREAKING NEWS៖ ក្រុមមន្ត្រីឥណ្ឌូនេស៊ីពេលនេះបានរកឃើញប្រអប់ខ្មៅទី២នៃយន្តហោះ Boeing របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែលបានធ្លាក់កាលពីថ្ងៃ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ និងសម្លាប់មនុស្សទាំងអស់ ១៨៩នាក់ នៅកោះជ្វា បន្ទាប់ពីហោះហើរបានត្រឹមតែ ១៣នាទី។ នេះបើយោងតាមសារពត៌មាន Reuters ដែលបានបង្ហោះលើបណ្តាញសង្គម Twitter កាលពីម៉ោងប្រហែល ១០ និង ៣០នាទីព្រឹក ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩នេះ៕ អត្ថបទ៖ លីដា ប្រភព៖ Reuters
January 14, 2019 - អន្តរជាតិ
វៀតណាម៖ ក្រុមវេជ្ជបណ្ឌិតត្រូវសម្រេចចិត្តបញ្ចូលស្រាបៀរ ១៥កំប៉ុង ចូលក្នុងពោះវៀនរបស់បុរសម្នាក់ដើម្បីការពារគាត់ពីការពុលស្រា។ បុរសនោះមានឈ្មោះថា Nguyen Van Nhat វ័យ ៤៨ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទូទៅ Quang Tri ដោយក្នុងស្ថានភាពធ្ងន់ធ្ងរ និងសន្លប់បន្ទាប់ពីទទួលទានច្រើនពេកនៅថ្ងៃណូអែល។ ដើម្បីជួយសង្រ្គោះគាត់វេជ្ជបណ្ឌិតត្រូវចាក់បញ្ចូលស្រាបៀរម្តងហើយម្តងទៀត បន្ទាប់ពីពួកគេបានចាក់បញ្ចូលស្រាបៀរ ១៥កំប៉ុង អស់រយៈពេល ៥ម៉ោង គាត់ក៏បានជាសះស្បើយបន្តិចម្តងៗ។ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញថា គាត់មានជាតិពុលមេតាណុល ហើយក្រុមគ្រូពេទ្យពន្យល់ថា ជាតិអាល់កុលមានផ្ទុកអេទីល និងមេទីល នៅពេលដែលវាចូលរាងកាយថ្លើមនឹងផ្តល់អាទិភាពដល់ការរំលាយរបស់អេទីល ខណៈពេលដែលអេទីលត្រូវបានបម្លែងទៅជាសារធាតុគីមីដែលគ្មានជាតិពុល។ យ៉ាងណាក៏ដោយមេទីលដែលបានរំលាយអាហារនេះ គឺអាចមានគ្រោះថ្នាក់ដល់ស្លាប់ប្រសិនបើវាត្រូវបានគេប្រើប្រាស់កម្រិតខ្ពស់។ ម្យ៉ាងវិញទៀតប្រសិនបើមេទីលមិនបានរំលាយអាហាររយៈពេលយូរនោះ វានឹងត្រូវបានបញ្ចេញតាមទឹកនោម ដែលជាដំណើរការមួយដែលចាំបាច់ក្នុងការជួយអ្នកជំងឺ។ ដូច្នេះហើយទើបគ្រូពេទ្យបញ្ចូលស្រាបៀរម្តងហើយម្តងទៀត
January 14, 2019 - អន្តរជាតិ
ចិន៖ ក្រុមកម្មករអណ្តូងរ៉ែ ២១នាក់ ត្រូវបានគេអះអាងថាបានស្លាប់ហើយ បន្ទាប់ពីគ្រោះថ្នាក់បាក់ស្រុតអណ្តូងរ៉ែធ្យូងថ្មមួយបានកើតឡើងកាលពីថ្ងៃសៅរ៍ នៅភាគខាងជើងនៃខេត្ត Shaanxi របស់ប្រទេសចិន។ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា កម្មករអណ្តូងរ៉ែទាំងអស់ត្រូវបានរកឃើញស្លាប់ ខណៈមានកម្មកររ៉ែចំនួន ៨៧នាក់ កំពុងធ្វើការនៅពេលដែលមានឧប្បត្តិហេតុរលំអណ្តូងធ្យូងថ្ម Lijiagou នៃក្រុមហ៊ុន Baiji Mining Co. , Ltd. នៅទីក្រុង Shenmu នៅម៉ោងប្រហែល ៤ និង ៣០នាទីល្ងាច។ បន្ទាប់ពីគ្រោះថ្នាក់នេះកម្មកររ៉ែចំនួន ៦៦នាក់ ត្រូវបានសង្គ្រោះពីក្រោមដីទៅកាន់កន្លែងសុវត្ថិភាព ហើយចំណែក ២១នាក់ផ្សេងទៀតជាប់គាំងគឺស្លាប់អស់ទៅហើយ។ យ៉ាងណាមិញការស៊ើបអង្កេតលើឧបទ្ទវហេតុនេះកំពុងត្រូវបានប៉ូលីសស្រាវជ្រាវបន្ត។ គួរឱ្យដឹងផងដែរថា ប្រទេសចិនគឺជាប្រទេសដែលងាយរងគ្រោះថា្នកដោយសារបាក់ស្រុតដីអណ្តូងរ៉ែណាស់
January 14, 2019 - បច្ចេកវិទ្យា
វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកពីររបស់ប្រទេសចិន JD.com និង Suning កាលពីថ្ងៃសុក្រ បានប្រកាសពីការកាត់បន្ថយតម្លៃនៃម៉ូដែលទូរស័ព្ទ iPhone មួយសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Apple បានរាយការណ៍ពីការខកចិត្តនៃការលក់នៅក្នុងប្រទេសចិន។ ការធ្លាក់តម្លៃបានធ្វើឱ្យប៉ះពាល់ដល់ម៉ូដែលទូរស័ព្ទ iPhone ជាច្រើនដែលរួមមាន iPhone XR 128GB ដែលបានធ្លាក់ថ្លៃ ១,២០០ យ័ន (១៧៨ដុល្លារអាមេរិក) ទៅនឹងតម្លៃដើមរបស់វា។ គេហទំព័ររបស់វេទិកានេះបានបង្ហាញថា តម្លៃនៃម៉ូដែលនេះបានធ្លាក់ចុះពី ៦,៩៩៩យ័ន (ប្រហែល ១,០០០ដុល្លារអាមេរិក) ទៅ ៦,១៩៩យ័ន (ប្រហែល ៩០០ដុល្លារអាមេរិក) ហើយបើមានការប្រើប្រាស់ប័ណ្ណឥណទាន ៤០០យ័ន អតិថិជនម្នាក់ចំណាយត្រឹមតែ ៥,៧៩៩យ័ន
January 12, 2019 - អន្តរជាតិ
ការបិទទ្វាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើឱ្យនិយោជិកសហព័ន្ធ ៨០០,០០០នាក់ គ្មានប្រាក់ខែដោយសារលទ្ធផលនៃការប្រឆាំងគ្នារបស់ប្រធានាធិបតីលោក ដូណាល់ ដ្រាំ ជាមួយនឹងពួកគណបក្សប្រជាធិបតេយ្យស្តីពីការសាងសង់ជញ្ជាំងព្រំដែនម៉ិកស៊ិក ខណៈដែលវាបានឈានដល់ការបិទទ្វាររដ្ឋាភិបាលក្នុងកំណត់ត្រា ២២ថ្ងៃ គិតត្រឹមថ្ងៃសៅរ៍នេះ។ ការបដិសេធរបស់គណបក្សប្រជាធិបតេយ្យក្នុងការអនុម័តថវិកាចំនួន ៥.៧ពាន់លានដុល្លារ ដែលលោក ដ្រាំ បានស្នើសម្រាប់គម្រោងសង់ជញ្ជាំងនោះបានធ្វើឱ្យលោក ដ្រាំ ខឹងសម្បា និងបានសងសឹកវិញដោយបដិសេធមិនចុះហត្ថលេខាសម្រាប់កិច្ចចរចារនៃនាយកដ្ឋានរដ្ឋាភិបាល។ ជាលទ្ធផលភ្នាក់ងារដូចជា៖ FBI, អ្នកត្រួតពិនិត្យចរាចរអាកាស, និងបុគ្គលិកសារមន្ទីរ មិនបានទទួលប្រាក់ខែកាលពីថ្ងៃសុក្រនេះទេ។ អត្ថបទ៖ លីដា ប្រភព៖ cgtn
January 12, 2019 - អន្តរជាតិ
អ្នកនាំពាក្យបានប្រាប់ CNBC ថា ក្រុមហ៊ុនអវកាស SpaceX គ្រោងនឹងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួន។ ក្រុមហ៊ុននេះបានឱ្យដឹងថា ខ្លួនមើលឃើញបញ្ហាប្រឈមដ៏លំបាកជាពិសេសនៅខាងមុខ ហើយដូច្នេះពួកគេត្រូវតែខំធ្វើការបន្ថែម និងការបន្ថយចំនួនពលកម្មដែលមិនសូវសំខាន់ចេញខ្លះ ដើម្បីគ្រប់គ្រងការចំណាយរបស់ខ្លួន។ កាសែត Los Angeles Times ក៏បានរាយការណ៍ជាលើកដំបូងថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Hawthorne រដ្ឋកាលីហ្វ័រនីញ៉ា នឹងកាត់បន្ថយបុគ្គលិកប្រមាណ ១០ភាគរយ។ ហើយបើយោងតាមវេបសាយរបស់ខ្លួន SpaceX ជួលមនុស្សជាង ៦,០០០នាក់ ឱ្យបម្រើការ។ កាលពីដើមខែនេះក្រុមហ៊ុន SpaceX បានបង្កើនទឹកប្រាក់ចំនួន ២៧៣លានដុល្លារ តាមរយៈភាគហ៊ុនអាទិភាព។ នៅក្នុងខែធ្នូកាសែត The Wall
January 12, 2019 - អន្តរជាតិ
ជើងហោះហើរ China Eastern Airlines ពីទីក្រុង Anqing ទៅកាន់ទីក្រុងស៊ាងហៃ ត្រូវបានពន្យារពេលជិត ២ម៉ោងកាលពីថ្ងៃអង្គារនេះ បន្ទាប់ពីបុគ្គលិកបានរកឃើញថា អ្នកដំណើរម្នាក់បានប៉ុនប៉ងបោះកាក់ចូលក្នុងម៉ាស៊ីនរបស់យន្ដហោះ។ ក្រុមបុគ្គលិកបានឃើញភ័ស្តុតាងកាក់ពីរ ដែលមួយបានរកឃើញនៅជិតគែមរបស់ម៉ាស៊ីន និងមួយទៀតបានរកឃើញនៅលើដីនៅក្បែរនោះ។ ក្រោយមកមន្ត្រីម្នាក់បានឡើងលើយន្តហោះ ហើយបានសួរថា តើមាននរណាម្នាក់ព្យាយាមបោះកាក់ចូលម៉ាស៊ីនរបស់យន្ដហោះដែរទេ? ដោយសន្យាថាបើពួកគេព្រមសារភាព ពួកគេនឹងមិនទទួលទណ្ឌកម្មនោះទេ។ យ៉ាងណាក៏ដោយគ្មាននរណាម្នាក់ឆ្លើយសារភាពទេ។ ក្រោយមកអ្នកដំណើរជនជាតិចិនវ័យចំណាស់ម្នាក់ក៏ត្រូវគេចាប់បាន ដោយគាត់បានបោះកាក់ទៅក្នុងម៉ាស៊ីនរបស់យន្តហោះជាលើកទី២ដើម្បីផ្សងឱ្យសំណាងល្អ និងជិះយន្តហោះឱ្យមានសុវត្ថិភាព។ ទោះបីជាយ៉ាងណាក៏ដោយ ស្ត្រីរូបនេះមិនត្រូវបានគេចោទប្រកាន់ និងដាក់ទោសអ្វីទេ ដោយសារតែគាត់មានវ័យចំណាស់ទៅហើយ៕ អត្ថបទ៖ លីដា ប្រភព៖ shanghai
January 11, 2019









