autoadmin
  • អន្តរជាតិ

    ប្រទេសដែលមានលិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតឆ្នាំ២០១៩ គឺប្រទេសជប៉ុន សារជាថ្មីម្តងទៀត។ នេះជាលើកទី២ ហើយដែលប្រទេសអាស៊ីមួយនេះបានឡើងឈរលើលំដាប់កំពូលក្នុងសន្ទស្សន៍ដែលត្រូវបានកែសម្រួលប្រចាំត្រីមាស។ ប្រទេសជប៉ុនបានរក្សានូវលេខរៀងកំពូលរបស់ខ្លួន ដោយលិខិតឆ្លងដែនទេសចរណ៍របស់ប្រទេសជប៉ុនគឺមានភាពងាយស្រួលជាងគេបំផុតរបស់ពិភព។ ជាមួយគ្នានេះដែរបណ្តាប្រទេសកំពូលៗនៅក្នុងបញ្ជីទាំងអស់សុទ្ធតែជាប្រទេសក្នុងអាស៊ី ដែលលទ្ធផលនេះគឺបានបង្ហាញថា ប្រទេសជាច្រើននៅអាស៊ី កំពុងមាននិរន្តភាពខ្ពស់ជាមួយនឹងការធ្វើចំណាកស្រុកផ្នែកសេដ្ឋកិច្ចដែលមានផលប្រយោជន៍ទៅវិញទៅមក។ យ៉ាងណាមិញខាងក្រោមនេះគឺជាឈ្មោះប្រទេសដែលមានលិខិតឆ្លងដែនដ៏ល្អបំផុតទាំង ១០ ចំណាត់ថ្នាក់ សម្រាប់ដើមឆ្នាំ ២០១៩ គឺ៖ ១. ជប៉ុន (១៩០ ប្រទេស) ២. សឹង្ហបុរី និងកូរ៉េខាងត្បូង (១៨៩ ប្រទេស) ៣. បារាំង និងអាល្លឺម៉ង់ (១៨៨ ប្រទេស) ៤. ដាណឺម៉ាក ហ្វាំងឡង់

    January 10, 2019
  • អន្តរជាតិ

    ប្រទេសថៃត្រូវបានឱ្យដឹងមកថា រាល់អ្នកសុំទានតាមចិញ្ចើមផ្លូវដែលត្រូវបានហាមប្រាមមិនឱ្យដើរសុំទាន ប៉ុន្តែនៅតែសុំទានម្តងហើយម្តងទៀត នឹងត្រូវមានទោសជាប់ពន្ធនាគារមួយខែ ឬត្រូវប្រឈមនឹងការផាកពិន័យរហូតដល់ ១ម៉ឺនបាត (ប្រហែល ១,២៤៤,៧០០រៀល) ខណៈដែលខេត្តចំនួន ៦ នឹងត្រូវបានប្រកាសថា នឹងជាតំបន់គ្មានអ្នកសុំទាន នៅក្រោមគម្រោងសំខាន់មួយក្រោមបទបញ្ជាថ្មីដែលត្រូវបានអនុម័តដោយគណៈកម្មាធិការត្រួតពិនិត្យអ្នកសុំទាននៅសប្តាហ៍នេះ។ ខេត្តចំនួន ៦ គឺខេត្តស៊ីងប៊ុរី ប្រាជិនបូរី ឡាំហ្វុន ផាតតាឡាំង ប៊ូរីរ៉ាម និងសុខោទ័យ។ ចំណែកឯខេត្តចំនួន ១១ ផ្សេងទៀតក៏បានប្រកាសពីបំណងរបស់ខ្លួនក្នុងការក្លាយជាតំបន់គ្មានអ្នកសុំទាន និងត្រូវបានគ្របដណ្ដប់ដោយគម្រោង Project Umbrella។ ព័ត៌មានលម្អិតអំពីគម្រោងត្រូវបានគេពិភាក្សានៅឯកិច្ចប្រជុំប្រចាំឆ្នាំលើកទី១ របស់គណៈកម្មាធិការកាលពីថ្ងៃច័ន្ទ ដែលរួមមានរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខជាតិឧត្តមសេនីយ៍ Anantaporn Kanjanarat។ កិច្ចប្រជុំបានពិភាក្សាអំពីការគ្រប់គ្រងអ្នកសុំទានតាមផ្លូវជាលើកដំបូង

    January 10, 2019
  • រថយន្ត

    ចក្ខុវិស័យថ្មីនៃរថយន្តតាក់ស៊ីអាកាស ដែលនាំអ្នកទៅដល់គោលដៅណាត់ជួបរបស់អ្នកដោយមិនចាំបាច់បារម្ភអំពីផ្លូវកកស្ទះ នឹងក្លាយទៅជាការពិតឆាបៗ បន្ទាប់ពី Bell Helicopter បានបង្ហាញនូវគំរូរថយន្ត Bell Nexus របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ CES ២០១៩។ គំរូរថយន្ដតាក់ស៊ី VTOL របស់ក្រុមហ៊ុន Bell ត្រូវបានដាក់បង្ហាញជាលើកដំបូងកាលពីថ្ងៃចន្ទ ទី៧ ខែមករា នៅមុនការបើកជាផ្លូវការនៃការតាំងពិព័រណ៍គ្រឿងអេឡិចត្រូនិចអ្នកប្រើប្រាស់នៅឡាសវេហ្គាស សហរដ្ឋអាមេរិក។ គន្លឹះសំខាន់ចំពោះការច្នៃប្រឌិតដែលធ្វើឱ្យទាក់ទាញភ្នែករបស់វា គឺដោយមានបំពង់ស្លាបកង្ហារកោងចំនួន ៦ ដែលជួយឱ្យរថយន្តនេះសម្រេចបាននូវការរុញច្រាន និងចលនាទៅក្នុងអាកាស។ ក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ខ្លួននឹងដឹកនាំការរចនាការអភិវឌ្ឍ និងផលិតប្រព័ន្ធ VTOL ហើយខ្លួនក៏កំពុងព្យាយាមធ្វើឱ្យ Bell Nexus ក្លាយជាការពិតឆាប់ៗនេះ៕

    January 9, 2019
  • អន្តរជាតិ

    ការស្រាវជ្រាវមួយបានបង្ហាញថា ស្ត្រីដែលផឹកតែ ឬកាហ្វេអំឡុងពេលមានផ្ទៃពោះអាចប្រឈមមុខនឹងការមានកូនដែលមានរូបរាងតូចជាងទារកធម្មតា។ ហើយទោះបីជាស្ត្រីដែលផឹកកាហ្វេតិចជាង ២០០ មីលីក្រាម (បរិមាណសុវត្ថិភាព) ដូចជា៖ កាហ្វេឆុងផឹកភ្លាមៗ ឬតែ ៣ពែង អាចប្រឈមនឹងការសម្រាលកូនដោយមិនមានគីឡូគ្រប់គ្រាន់ ឬទារកកើតមកមិនគ្រប់ខែ។ ក្រុមអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ Dublin ជឿថា កាហ្វេអ៊ីនដាក់កម្រិតលំហូរឈាមទៅសុក ដែលវាប៉ះពាល់ដល់ការលូតលាស់របស់ទារក។ ការសិក្សាដែលដឹកនាំដោយវេជ្ជបណ្ឌិត Ling-Wei Chen បានមើលទៅលើមាតាដែលកំពុងមានផ្ទៃពោះចំនួន ៩៤១នាក់ ក្នុងប្រទេសអៀរឡង់ ហើយវាបានបង្ហាញថា ប្រភពនៃជាតិកាហ្វេអ៊ីនពីម្តាយទៅកាន់ទារកគឺ «តែ» ៤៨% បន្ទាប់មកគឺ «កាហ្វេ» ៣៨%។ ហើយលទ្ធផលក៏បានបង្ហាញថា ចំពោះការផឹកកាហ្វេបន្ថែម ១០០

    January 9, 2019
  • អន្តរជាតិ

    ស្ត្រីជាម្តាយដ៏ព្រៃ​ផ្សៃម្នាក់បានថតវីដេអូខ្លួនឯង ខណៈយកដៃខ្ទប់មុខកូនស្រីរបស់ខ្លួនក្នុងបំណងបង្អត់ដង្ហើមទារិកាដែលមានអាយុទើបតែ២ខែ ដោយការសងសឹកព្រោះប្តីរបស់នាងបានចាកចេញពីនាង។ នាងជាម្តាយត្រូវបានគេឱ្យដឹងថា មានអាយុ ២២ឆ្នាំ ជាជនជាតិចិន បានបង្ហោះនូវវីដេអូដែលគួរឱ្យរំខានភ្នែកមួយទៅក្នុងគណនីឈ្មោះ Wei Juan។ ខណៈពេលដែលទារិកាកំពុងមានការឈឺចាប់យ៉ាងខ្លាំង ក្នុងឈុតវីដេអូនោះក៏បានបង្ហាញផងដែរថា ស្ត្រីជាម្តាយបានទះមុខទារិកាចំនួន ១៥ដង ក្នុងរយៈពេលត្រឹម ១០ វិនាទីប៉ុណ្ណោះ។ បន្ទាប់ពីខ្សែវីដេអូនេះបានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ូលីសបានអំពាវនាវស្វែងរកអត្តសញ្ញាណរបស់ស្ត្រីនេះដើម្បីយកមកដាក់ទោស ក្រោយមកនាងក៏បានប្រគល់ខ្លួនឯងឱ្យប៉ូលីសដើម្បីសាកសួរ។ ស្ត្រីរូបនេះបានប្រាប់ប៉ូលីសថា នាងឯកោហើយសង្ឃឹមថាវីដេអូដ៏គួរឱ្យរន្ធត់នេះនឹងបញ្ចុះបញ្ចូលស្វាមីរបស់នាងឱ្យវិលត្រឡប់មករកនាង និងកូនស្រីវិញ។ យ៉ាងណាមិញប៉ូលីសបាននិយាយថា ទារិកាពេលនេះកំពុងស្ថិតនៅក្នុងស្ថានភាពប្រសើរឡើងវិញហើយ ដោយបន្ថែមថា នាងជាម្តាយក៏ត្រូវបានគេកាត់ទោសរួចរាល់ហើយដែរ៕ អត្ថបទ៖ លីដា ប្រភព៖ mirror

    January 8, 2019
  • បច្ចេកវិទ្យា

    ប្រធានការិយាល័យគោលនយោបាយ និងផែនការក្រោមក្រសួងទំនាក់ទំនង និងទំនាក់ទំនងរបស់ក្រសួងព័ត៌មាន និងទូរគមនាគមន៍លោក Tran Tuan Anh បានឱ្យដឹងថា វៀតណាមបានកំណត់សេវា 5G ជាហេដ្ឋារចនាសម្ព័ន្ធបណ្តាញសម្រាប់គ្រប់ផ្នែកនៃសេដ្ឋកិច្ច មិនត្រឹមតែសម្រាប់ទំនាក់ទំនងប៉ុណ្ណោះទេ។ វានឹងត្រូវបានពង្រីកបង្កើនសមត្ថភាពការងារគ្រប់វិស័យទាំងអស់ដោយផ្អែកលើហេដ្ឋារចនាសម្ព័ន្ធវិទ្យុទាក់ទង។ ស្ថិតក្រោមចក្ខុវិស័យរបស់ក្រុមហ៊ុន Qualcomm ក្រុមហ៊ុន Nokia ក្រុមហ៊ុន Samsung និងក្រុមហ៊ុនដទៃទៀត ដែលកំពុងអភិវឌ្ឍ សេវាកម្ម និងបច្ចេកវិទ្យា 5G បណ្តាញទូរស័ព្ទចល័ត 5G នឹងជួយជំរុញការគ្រប់គ្រងរថយន្តស្វយ័ត (រថយន្តបើកបរខ្លួនឯង) ការប្រើបច្ចេកវិទ្យា IoT និងCloud។ លោក Tran Tuan

    January 8, 2019
  • អន្តរជាតិ

    ថ្មីៗនេះមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានជួបគ្នាជាច្រើនដងជាមួយសមភាគីកូរ៉េខាងជើងនៅហាណូយ និងបានពិភាក្សាអំពីការរៀបចំកិច្ចប្រជុំកំពូលលើកទី ២ រវាងប្រធានាធិបតីអាមេរិក ដូណាល់ ដ្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ ក្រុមមន្រ្តីអាមេរិកបានពិភាក្សាអំពីកាលវិភាគសម្រាប់កិច្ចប្រជុំកំពូលលើកទី២ របស់ មេដឹកនាំទាំង២ ខណៈពេលដែលទំនាក់ទំនងជាមួយពួកមន្ត្រីកូរ៉េខាងជើងនៅក្នុងទីក្រុងរដ្ឋធានីរបស់វៀតណាម បានជំរុញឱ្យមានការរំពឹងទុកថាវៀតណាមអាចធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ។ កាលពីថ្ងៃអាទិត្យលោក ដ្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើងកំពុងចរចាទីតាំងមួយសម្រាប់កិច្ចប្រជុំកំពូលលើកទីពីរនេះ។ លោកបានថ្លែងថា ទីតាំងសម្រាប់កិច្ចប្រជុំកំពូលនឹងត្រូវប្រកាសនៅពេលអនាគត ពួកគេចង់ជួបយើង ហើយយើងក៏ចង់ជួបជាមួយពួកគេ។ ខណៈពេលដែលភាគីទាំងពីរមានកិច្ចពិភាក្សាដ៏ល្អមួយ ហើយប្រធានាធិបតីអាមេរិករូបនេះកំពុងតែទាក់ទងជាមួយលោក គីម ដោយប្រយោលផងនោះ លោក ដ្រាំ បាននិយាយថា ទណ្ឌកម្មនឹងត្រូវបានអនុវត្តរហូតដល់មានវឌ្ឍនភាពបន្ថែមទៀត។ ចំណែកខាងលោក គីម

    January 8, 2019
  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និង ៣នាក់ ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីនាវាដឹកប្រេងមួយគ្រឿងបានឆេះនៅឆ្នេរកោះឡាម៉ា នៃទីក្រុងហុងកុងថ្ងៃអង្គារនេះ។ ក្រុមសង្គ្រោះបន្ទាន់បានជួយសង្គ្រោះនាវិក ២៤នាក់ ដែលបានធ្លាក់ ឬលោតចូលក្នុងសមុទ្រដើម្បីគេចផុតពីអគ្គីភ័យនេះ។ នាវាដែលឆេះនេះត្រូវបានគេឱ្យដឹងថា បានចុះបញ្ជីនៅក្នុងប្រទេសវៀតណាម និងជានាវាផ្ទុកប្រេងកាត និងធ្យូងថ្មឈ្មោះ Aulac Fortune។ យោងតាមប៉ូលីសបានឱ្យដឹងថា វាបានឆាបឆេះនៅចម្ងាយប្រហែល ១ម៉ាយល៍ នៅខាងត្បូងកោះលាម៉ា កាលពីម៉ោង ១១ និង ៣០នាទីថ្ងៃត្រង់។ អ្នកនាំពាក្យបានឱ្យដឹងថា ក្រៅពីនាវាប៉ូលីសសមុទ្រ នាវាសង្គ្រោះចំនួន ៣គ្រឿង និងឧទ្ធម្ភាគចក្ររដ្ឋាភិបាលមួយគ្រឿង ត្រូវបានដាក់ពង្រាយនៅក្នុងប្រតិបត្តិការជួយសង្គ្រោះដែលកំពុងនៅតែបន្តនេះ។ យ៉ាងណាមិញនាវា Aulac Fortune បានមកដល់ហុងកុងមុនពេលព្រឹកថ្ងៃអង្គារនេះ

    January 8, 2019
  • អន្តរជាតិ

    យោងតាមសារព័ត៌មានថៃបានឱ្យដឹងថា ស្ត្រីរងគ្រោះ ២នាក់ ឈ្មោះ Sopita Thongkerd អាយុ ២៣ឆ្នាំ និង Napaporn Seiboonreung អាយុ ៥៤ឆ្នាំ ត្រូវបានរងរបួស ដោយសារតែកម្ទេចកម្ទីបាក់បែកពីអគារកម្ពស់ ៤ជាន់បានបាក់ស្រុតនៅក្នុងក្រុងទីក្រុងបាងកក កាលពីថ្ងៃច័ន្ទ។ អាគារចំណាស់នេះមានទីតាំងស្ថិតនៅរវាងផ្លូវ Soi 51/1 និង Soi 51/2 នៃផ្លូវ Ramkamhaeng ក្នុងទីក្រុងបាងកក។ វីដេអូនៅលើបណ្តាញសង្គមបានបង្ហាញអំពី អ្នកដំណើរខ្លះបានរត់ចេញពីកន្លែងកើតហេតុ ដោយស្រែកខ្លាំងៗ និងដូចជាមានសម្លេងវត្ថុលោហៈដួលលើដីឮៗ ហើយស្ត្រីរងគ្រោះម្នាក់ត្រូវបានប៉ះពាល់ផ្នែកក្បាលសុទ្ធតែឈាម។ ខាងក្រោមនេះគឺជាវីដេអូនៃហេតុការណ៍អគារចំណាស់ដែលកំពុងតែរលំ៖ អត្ថបទ៖ លីដា

    January 8, 2019
  • អន្តរជាតិ

    ភាគច្រើននៃយើងទាំងអស់គ្នាប្រហែលជាមានឱសថនៅផ្ទះដែលយើងគិតថានឹងមានប្រយោជន៍ប្រសិនបើយើងឈឺម្តងម្កាល ប៉ុន្តែយើងគួរតែពិនិត្យមើលវាឱ្យបានត្រឹមត្រូវមុនពេលប្រើប្រាស់ ឬប្រើប្រាស់វាជាពិសេសទៅលើកុមារតូចៗ។ ដោយថ្មីៗនេះអ្នកម្ដាយមកពីកោះតៃវ៉ាន់ម្នាក់ បានប្រាប់ពីបទពិសោធន៍ដ៏គួរឱ្យខ្លាចរបស់គាត់នៅពេលកូនប្រុសតូចរបស់គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងស្ទើរតែបាត់បង់ជីវិតដោយសារតែគាត់បានប្រើថ្នាំខុស។ ឧបទ្ទវហេតុនោះបានកើតឡើងកាលពីថ្ងៃទី៣ ខែមករា វេលាម៉ោង ៣រសៀល ដោយគាត់បានទទួលការហៅទូរស័ព្ទពីគ្រូបង្រៀនមត្តេយ្យរបស់កូនប្រុសគាត់ឱ្យគាត់ប្រញាប់ប្រញាល់មកសាលាជាបន្ទាន់ ខណៈដែលកូនប្រុសរបស់គាត់កំពុងតែប្រកាច់បែកញើសយ៉ាងខ្លាំង និងក្អួតយ៉ាងច្រើនមុនពេលដែលគាត់សន្លប់។ រថយន្តសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុ ហើយបាននាំក្មេងប្រុសនោះទៅមន្ទីរពេទ្យភ្លាមៗ។ ការធ្វើតេស្តឈាមដំបូងរបស់ក្មេងប្រុសបានបង្ហាញថា ចំនួនកោសិកាឈាម-ស មានកម្រិតខ្ពស់ ក្រោយមកវេជ្ជបណ្ឌិតបានសម្រេចដាក់គាត់ឱ្យនៅកន្លែងសង្គ្រោះបន្ទាន់ (ICU) ហើយសង្កេតមើលគាត់រយៈពេល ២៤ម៉ោង ក្នុងករណីដែលសុខភាពរបស់ក្មេងប្រុសនោះអាចវិលត្រឡប់មករកភាពកាន់តែអាក្រក់។ នៅព្រឹកថ្ងៃបន្ទាប់ម្តាយរបស់គាត់មានការបារម្ភយ៉ាងខ្លាំង និងរួសរាន់មកមើលគាត់ជាបន្ទាន់ តែជាសំណាងល្អក្មេងប្រុសនោះមានសុខភាពប្រសើរបន្តិចវិញ។ គ្រូពេទ្យក៏បានប្រាប់ពីមូលហេតុដែលនាំឱ្យកូនប្រុសរបស់គាត់ស្ថិតនៅក្នុងសភាពបែបនេះ គឺដោយសារគាត់ឱ្យថ្នាំសម្រាប់មនុស្សធំទៅកូនប្រុសរបស់គាត់ ដែលវាមានភាពគ្រោះថ្នាក់ខ្លាំងណាស់។ ភ្លាមនោះម្តាយរបស់ក្មេងប្រុសនោះក៏បានភ្ញាក់ និងចងចាំថា គាត់ពិតជាបានឱ្យកូនប្រុសផឹកស៊ីរ៉ូបំបាត់ក្អកទាំងកណ្តាលយប់ពិតមែន ដោយសារតែកូនគាត់ក្អកខ្លាំងពេកនាយប់នោះ។ លោកវេជ្ជបណ្ឌិតបានបន្តប្រាប់ម្តាយរបស់ក្មេងប្រុសរងគ្រោះថា

    January 8, 2019