autoadmin
  • អន្តរជាតិ

    ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសឥណ្ឌូនេស៊ីនឹងបញ្ឈប់ការបញ្ជូនសិស្សទៅកាន់សាកលវិទ្យាល័យនានានៅតៃវ៉ាន់ បន្ទាប់ពីពួកគេបានស្នើដល់តៃប៉ិឱ្យស៊ើបអង្កេតលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថា សិស្សានុសិស្សរហូតដល់ ៣០០នាក់ ត្រូវបានគេបង្ខំឱ្យធ្វើការនៅក្នុងរោងចក្រ។ ប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍មួយនេះ បានបញ្ជូននិស្សិតទៅតៃវ៉ាន់ក្រោមកម្មវិធីសិក្សាការងារមួយដែលអនុញ្ញាតឱ្យពួកគេធ្វើកម្មសិក្សាពេលកំពុងសិក្សា។ យ៉ាងណាមិញក្រុមមន្រ្តីបាននិយាយថា និស្សិតដែលស្ថិតនៅក្រោមគម្រោងនេះបានជួបប្រទះបញ្ហា ដោយមិនបានផ្តល់ព័ត៌មានលម្អិត។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ីលោក Armanatha Nasir បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងបានស្នើសុំការពន្យល់ … និងដើម្បីឱ្យអាជ្ញាធរអនុវត្តជំហានចាំបាច់ដើម្បីការពារផលប្រយោជន៍ និងសុវត្ថិភាពរបស់សិស្សទាំងនេះ»។ ក្រសួងអប់រំកោះតៃវ៉ាន់ក៏បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនេះមិនត្រឹមត្រូវទេ ហើយពួកគេនិយាយថា មិនឃើញមានការបំពានច្បាប់ការងារក្នុងស្រុកណាមួយនោះទេ បន្ទាប់ពីពួកគេបានសម្ភាសជាមួយនិស្សិតទាំងនោះ។ ប៉ុន្តែអ្នកតាក់តែងច្បាប់តៃវ៉ាន់លោក Ko Chih-en បាននិយាយកាលពីសប្តាហ៍មុនថា មានសាកលវិទ្យាល័យចំនួន ៦ បានបង្ខំសិស្សនិស្សិតមកពីអាស៊ីអាគ្នេយ៍ជាពិសេសនិស្សិតឥណ្ឌូណេស៊ី ឱ្យធ្វើការជាច្រើនម៉ោងតាមរោងចក្រផលិតលេនភ្នែក៕ អត្ថបទ៖ លីដា

    January 4, 2019
  • អន្តរជាតិ

    ប្រទេសចិនត្រូវបានគេរាយការណ៍ថា បានទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងអត្រាកំណើតសម្រាប់ ឆ្នាំ២០១៨ ទោះបីជារដ្ឋាភិបាលខិតខំប្រឹងប្រែងជំរុញឱ្យមានកំណើនកុមារតាមរយៈផែនការគ្រប់គ្រងប្រជាជនយ៉ាងណាក៏ដោយ។ យោងតាមកាសែត Global Times បានឱ្យដឹងថា តួលេខចុងក្រោយសម្រាប់កំណើតនៅ ឆ្នាំ២០១៨ បានធ្លាក់ចុះយ៉ាងគំហុករហូតដល់ក្រោម ១៥លាននាក់។ លោក Yi Fuxian ដែលជាអ្នករិះគន់គោលនយោបាយផែនការគ្រួសារ និងជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Wisconsin-Madison រួមជាមួយ លោក Su Jian អ្នកសេដ្ឋកិច្ចម្នាក់នៅសាកលវិទ្យាល័យប៉េកាំង ធ្លាប់បានសរសេរលើសំបុត្រមួយដែលផ្ញើឱ្យ SCMP ថា៖ «ឆ្នាំ២០១៨ នឹងត្រូវបានគេចងចាំថាជាចំណុចរបត់ជាប្រវត្តិសាស្ត្រមួយសម្រាប់ប្រជាជនចិន ចំនួនប្រជាជនចិនបានចាប់ផ្តើមធ្លាក់ចុះ បញ្ហាចាស់ជរាបានកើនឡើង ហើយកម្លាំងសេដ្ឋកិច្ចក៏បានចុះខ្សោយ» ប្រជាជាតិដ៏អស្ចារ្យមួយដែលធ្លាប់មានស្ទើរតែ ១ ភាគ

    January 4, 2019
  • អន្តរជាតិ

    ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ការញ៉ាំស៊ុតមួយគ្រាប់ក្នុងមួយថ្ងៃអាចបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ ទី២ ។ ការរកឃើញពីសាកលវិទ្យាល័យមួយនៅក្នុងប្រទេសហ្វាំងឡង់ បានបន្ថែមនូវកម្ដៅទៅលើការពិភាក្សាដ៏ក្ដៅគគុក រវាងតើស៊ុតល្អ ឬអាក្រក់សម្រាប់ជំងឺទឹកនោមផ្អែម? ប៉ុន្តែរបាយការណ៍ដ៏ចម្រូងចម្រាសនេះបាននិយាយថា នៅពេលដែលវាពាក់ព័ន្ធជាមួយនឹងការការពារហានិភ័យ «ស៊ុត» គឺជារឿងល្អ។ ការធ្វើតេស្តពីក្រុមបុរសបានរកឃើញថា អ្នកដែលទទួលទានស៊ុតមួយថ្ងៃមួយគ្រាប់នឹងមានប្រូតេអ៊ីនច្រើននៅក្នុងឈាមរបស់ពួកគេ ដែលជាធម្មតាពួកគេមិនសូវជាវិវត្តឱ្យមានជំងឺ។ របបអាហារ គឺមានសារៈសំខាន់សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ ១ និង ២ នេះ ។ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ ទី១ មិនអាចផលិត អាំងស៊ុយលីន ដែលចាំបាច់ដើម្បីគ្រប់គ្រងជាតិគ្លុយកូសនៅក្នុងខ្លួនបានទេ។ ចំណែកអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ ទី២ មិនអាចបង្កើត ឬមិនឆ្លើយតបបានល្អចំពោះ អាំងស៊ុយលីន មានន័យថា ពួកគេមានការគ្រប់គ្រងទៅលើជាតិគ្លុយកូសទាប។

    January 4, 2019
  • អន្តរជាតិ

    ជាក់ស្តែង ឆ្នាំ២០១៨ គឺជាឆ្នាំដ៏អស្ចារ្យមួយសម្រាប់សេដ្ឋកិច្ចវៀតណាម។ យោងតាមរបាយការណ៍របស់ The Asian Post បានឱ្យដឹងថា បរិយាកាសអាជីវកម្មរបស់ប្រទេសនេះបានរីកចម្រើនយ៉ាងខ្លាំងនៅដើមឆ្នាំនេះ ដោយមានសហគ្រាសថ្មីជាង ២៦,០០០ បានកកើតឡើង។ ក្រៅពីនោះរដ្ឋាភិបាលបានបញ្ជាក់ថា ការវិនិយោគទុនដោយផ្ទាល់ពីបរទេស (FDI) បានឈានដល់ជាង ៣.៨ ពាន់លានដុល្លារក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើង ៧.២% ពីឆ្នាំ ២០១៧។ សរុបមកផលិតផលសរុបក្នុងស្រុករបស់ប្រទេសសង្គមនិយមបានកើនឡើងដោយ ៧.១% ក្នុងមួយឆ្នាំ នៅឆមាសទីមួយនៃ ឆ្នាំ២០១៨ ដែលជាកំណើនលឿនបំផុតចាប់តាំងពី ឆ្នាំ២០១១ មក។ ក្នុងចំណោមវិស័យ ដែលល្អបំផុត គឺវិស័យផលិតកម្ម ដោយមានកំណើនទិន្នផល

    January 4, 2019
  • អន្តរជាតិ

    ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways បានលុបចោលជើងហោះហើរ ទៅ-មក ពីអាកាសយានដ្ឋាន Samui នៅថ្ងៃសុក្រនេះ ដោយលើកឡើងពីសុវត្ថិភាពរបស់អ្នកដំណើរ ខណៈព្យុះត្រូពិចកំពុងឆ្ពោះទៅតំបន់ភាគខាងត្បូងរបស់ប្រទេស។ ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា​ ខ្លួនបានសម្រេចផ្អាកសេវាកម្មនេះនៅថ្ងៃសុក្រនេះ នៅពេលដែលថៃកំពុងប្រឈមនឹងខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតាមឈូងសមុទ្រដែលវាត្រូវបាននាំមកដោយព្យុះនេះ។ អ្នកដំណើរអាចកក់សំបុត្រយន្តហោះដែលបានលុបចោលវិញដោយមិនគិតថ្លៃ ឬទាក់ទងមជ្ឈមណ្ឌលទំនាក់ទំនងលេខ 1771 ឬ 02-270-6698 ។ ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways គឺជាក្រុមហ៊ុនដឹកជញ្ជូនដ៏សំខាន់ដែលបម្រើដល់កោះ Samui  ក្រុង ស៊ូរ៉ាតថានី៕ អត្ថបទ៖ លីដា ប្រភព៖​ bangkokpost

    January 4, 2019
  • អន្តរជាតិ

    ហ្វីលីពីន៖ បុរសម្នាក់នេះគឺអ្នកបើកម៉ូតូនៅ ទីក្រុង Zamboanga ប្រទេសហ្វីលីពីន ហើយគាត់គឺមានទម្លាប់អាក្រក់មួយដោយតែងតែទៅផឹកស្រវឹងជាមួយមិត្តភក្តិរបស់គាត់ ហេតុនេះហើយទើបធ្វើឱ្យប្រពន្ធរបស់គាត់ខឹងបែបនេះ។ យោងតាមព័ត៌មានរបស់ ABS-CBN បានឱ្យដឹងថា កាលពីយប់ថ្ងៃពុធ ទី២ ខែមករា គាត់បានចេញទៅផឹកសុីជាមួយមិត្តរបស់គាត់ដូចរាល់ដង ទោះបីប្រពន្ធគាត់ឈឺ និងបានប្រាប់គាត់ឱ្យត្រលប់មកផ្ទះវិញក៏ដោយ។ ក្រោយផឹកសុីឆ្អែតហើយ បុរសជាប្តីក៏ត្រឡប់មកផ្ទះវិញ ដែលពេលនោះហើយ ស្ត្រីជាភរិយាបានទទួលស្វាគមន៍គាត់យ៉ាងកក់ក្តៅដោយយកកាំបិតចាក់ទៅលើបុរសជាប្តីជាច្រើនកន្លែង ដែលធ្វើឱ្យគាត់រងរបួសធ្ងន់ធ្ងរ។ យ៉ាងណាមិញគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីព្យាបាល ហើយឥឡូវនេះគាត់ស្ថិតក្នុងស្ថានភាពមានប្រសើរឡើងវិញខ្លះហើយ។ ប៉ូលីសបានស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ហើយបានឃុំខ្លួនភរិយារបស់គាត់ ប៉ុន្តែនៅពេលដែលបុរសជាប្តីបានលឺពីដំណឹងនេះ ប៉ុន្មានម៉ោងក្រោយមកគាត់ក៏បានប្រញាប់ទៅប៉ុស្តិ៍ប៉ូលីស ដោយគាត់បានស្នើសុំអាជ្ញាធរកុំឱ្យប្រពន្ធរបស់គាត់ជាប់គុក ហើយទទួលស្គាល់ថានេះគឺជាកំហុសរបស់គាត់ទៅវិញ។ បុរសជាស្វាមីបានស្នើសុំការអភ័យទោសពីស្ត្រីជាប្រពន្ធ ខណៈដែលគាត់មិនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងភរិយារបស់គាត់ទេ។ ជាក់ស្តែងគាត់ក៏បានសន្យានឹងប្រពន្ធរបស់គាត់ថា គាត់នឹងព្យាយាមមិនឱ្យស្រវឹងជាមួយមិត្តរបស់គាត់ទៀតទេ!

    January 4, 2019
  • អន្តរជាតិ

    និយាយឱ្យត្រង់គ្រប់គ្នាតែងតែធ្វើបែបនេះ ដោយយើងភាគច្រើនយើងប្រហែលជាប្រើស្មាតហ្វូនខណៈដែលយើងកំពុងដេកផ្អៀងខ្លួនលើសាឡុង ឬនៅគ្រប់ទីកន្លែង។ ការធ្វើបែបនេះគឺពិតជាមិនល្អសម្រាប់ខ្នងរបស់យើងនោះទេ ហើយវាប៉ះពាល់ដល់ឆ្អឹងកងរបស់យើងទៀតផង។ ក្នុងនោះបុរសជនជាតិចិនម្នាក់ ឈ្មោះ លី អាយុ ៣៩ឆ្នាំ មកពីខេត្ត Jiangsu មានការពិបាកដកដង្ហើមក្រោយពេលងើបពីសម្រាក។ ដោយផ្អែកលើរបាយការណ៍មួយដោយទូរទស្សន៍ TVBS បានឱ្យដឹងថា បុរសម្នាក់នេះគឺមានទម្លាប់អង្គុយផ្អៀងខ្លួនលើសាឡុង ខណៈពេលកំពុងលេងទូរស័ព្ទរបស់គាត់អស់ពេលជាច្រើនម៉ោងក្នុងរៀងរាល់ពេល។ ការដែលគាត់មានទម្លាប់បែបនេះរៀងរាល់ពេល វាបានធ្វើឱ្យឆ្អឹងកងរបស់គាត់មានបញ្ហា និងមានសម្ពាធធ្ងន់ធ្ងរ។ លោក លី ត្រូវបានគេឱ្យដឹងថា ជាមនុស្សដែលតែងតែនៅជាមួយទូរស័ព្ទដៃជានិច្ច ហើយមានតែពេលចូលគេងប៉ុណ្ណោះ ដែលគាត់នឹងសម្រាកពីការលេងទូរស័ព្ទនេះ។ ថ្ងៃមួយក្រោយគាត់ងើបពីគេង គាត់មានការពិបាកក្នុងការដកដង្ហើមជាខ្លាំង ភ្លាមនោះគាត់បានប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យ។ ក្រោយចប់ការថតឆ្អឹងខ្នងរបស់គាត់ វេជ្ជបណ្ឌិតបាននិយាយថា បញ្ហានេះត្រូវបានបង្កឡើងដោយឥរិយាបថមិនល្អរយៈពេលយូររបស់គាត់ ដែលវាបានបណ្តាលឱ្យមានការប៉ះពាល់

    January 3, 2019
  • បច្ចេកវិទ្យា

    អវកាសចិនបានចុះចតនៅលើអឌ្ឍគោលនៃភពព្រះច័ន្ទ (far side of the moon) ដែលវាជាផ្នែកមួយ ដែលផែនដីមិនអាចមើលឃើញ។ នេះគឺជាលើកទីមួយ ដែលមនុស្សជាតិបានទៅដល់ទីនោះ ហើយវាក៏ជោគជ័យជាប្រវត្តិសាស្ត្រមួយសម្រាប់ចិន។ សារព័ត៏មាន People’s Daily បានរាយការណ៍ថា ផ្កាយរណបអង្កេត Chang’e-4 (ដែលជាឈ្មោះព្រះច័ន្ទជាម្ចាស់នៃទេវកថាចិន) បានចុះចតនៅវេលាម៉ោង ១០ និង ២៦នាទី ព្រឹកម៉ោងនៅក្រុងប៉េកាំង ក្នុងថ្ងៃព្រហស្បតិ៍នេះ ហើយផ្កាយរណបនេះក៏បានបញ្ជូនរូបភាពមួយបញ្ជាក់ថា វាបានមកដល់អឌ្ឍគោលនៃភពព្រះច័ន្ទនេះ។ បេសកកម្មមកកាន់ភពព្រះច័ន្ទនេះបានចាប់ផ្តើមកាលពីប៉ុន្មានឆ្នាំកន្លង ដែលវាគឺជាផ្នែកមួយនៃផែនការរបស់ចិនដើម្បីក្លាយជាប្រទេសមួយក្នុងចំណោមមហាអំណាចខាងអវកាសកំពូលទាំងបីនៅលើពិភពលោកនៅ ឆ្នាំ២០៣០។ ថវិកាជាតិសម្រាប់ការសិក្សាអវកាសរបស់ប្រទេសចិនមានប្រហែល ៨ពាន់លានដុល្លារក្នុងមួយឆ្នាំ ពោលគឺមានដេញតាមពីក្រោយសហរដ្ឋអាមេរិក។ យ៉ាងណាមិញការចុះចតលើភពព្រះច័ន្ទ កើតមានឡើងស្របពេលដែលភាពតានតឹងរវាងមហាអំណាចទាំងពីរបានកើនដល់កម្រិតកំពូល

    January 3, 2019
  • អន្តរជាតិ

    ថៃ៖ ក្រុមហ៊ុនអាកាសចរណ៍បាងកកអ៊ែរវ៉េ បានណែនាំអ្នកដំណើរឱ្យពិនិត្យមើលស្ថានភាពហោះហើររបស់ពួកគេមុនពេលធ្វើដំណើរ ដោយសារតែមានការរំខានដែលបង្កដោយព្យុះត្រូពិច។ ការប្រឹក្សាយោបល់របស់ក្រុមហ៊ុនអាកាសចរណ៍នេះបានធ្វើឡើងបន្ទាប់ពីនាយកដ្ឋានឧតុនិយមថៃ បានព្រមានថាព្យុះនឹងវាយប្រហារតំបន់ភាគខាងត្បូងនៃប្រទេសថៃក្នុងអំឡុងថ្ងៃ ទី៣ ដល់ ទី៥ ខែមករានេះ។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានណែនាំឱ្យអ្នកដំណើរទាក់ទងមជ្ឈមណ្ឌលហៅទូរស័ព្ទ ២៤ម៉ោង របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលមានលេខ ១១៧១ ដើម្បីពិនិត្យមើលស្ថានភាពហោះហើរមុនពេលធ្វើដំណើរ ឬកក់ទុកសារឡើងវិញប្រសិនបើចាំបាច់៕ អត្ថបទ៖ លីដា ប្រភព៖ nationmultimedia

    January 3, 2019
  • បច្ចេកវិទ្យា

    ច្បាប់មួយនេះនឹងតម្រូវឱ្យក្រុមហ៊ុនអ៊ិនធឺណិតនៅវៀតណាមយកចេញនូវមាតិកា ដែលក្រុមកុម្មុយនីសធ្វើឡើង ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ហើយច្បាប់នេះបានចូលជាធរមានកាលពីម្សិលមិញ ដែលគេហៅវាថាជា «ម៉ូឌែលនៃការគ្រប់គ្រងព័ត៌មាន»។ ច្បាប់នេះចូលជាធរមានមួយសប្តាហ៍ក្រោយពីសមាគមន៍អ្នកកាសែតវៀតណាមបានប្រកាសក្រមសីលធម៌ថ្មី ស្តីពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយសមាជិករបស់ខ្លួន និងហាមឃាត់អ្នកយកព័ត៌មានមិនឱ្យបង្ហោះព័ត៌មាន រូបភាព និងយោបល់ដែល «ប្រឆាំង» នឹងរដ្ឋាភិបាល។ យោងតាមរបាយការណ៍មួយនៅលើ Straits Times បានឱ្យដឹងថា ច្បាប់ស្តីពីសន្តិសុខអ៊ិនធើណេតថ្មីនេះបានទទួលការរិះគន់យ៉ាងខ្លាំងពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអ្នកតស៊ូមតិសេរីភាពអ៊ិនធឺរណែតដោយពួកគេនិយាយថា វាស្រដៀងទៅនឹងការគ្រប់គ្រងរបស់ចិនទៅលើប្រព័ន្ធអ៊ីនធើណេត។ យ៉ាងណាក៏ដោយច្បាប់ថ្មីនេះ តម្រូវឱ្យក្រុមហ៊ុនអ៊ិនធឺណិតលុបចោលនូវខ្លឹមសារដែលរដ្ឋាភិបាលចាត់ទុកថាជាការ «បំពុល» ។ សារព័ត៌មាន VNExpress ដែលជាបណ្តាញសារព័ត៌មានក្នុងស្រុកក៏បានឱ្យដឹងថា ក្រុមហ៊ុនយក្ស Facebook និង Google ក៏នឹងត្រូវប្រគល់ទិន្នន័យរបស់អ្នកប្រើប្រាស់ប្រសិនជាមានការស្នើសុំពីរដ្ឋាភិបាលវៀតណាម ឬបើពួកគេចង់បើកការិយាល័យតំណាងរបស់ខ្លួននៅវៀតណាម៕

    January 3, 2019