autoadmin
  • អន្តរជាតិ

    ថៃ៖ នៅព្រឹកថ្ងៃទី៣ ខែមករានេះ សីតុណ្ហភាពនៅតំបន់ភ្នំ Doi Inthanon ស្រុកចោមថង ខេត្តឈៀងម៉ៃ គឺមានសីតុណ្ហាភាពដល់ទៅ -២អង្សាសេ ជាលើកដំបូងស្វាគមន៍ដល់ឆ្នាំថ្មី២០១៩។ អាកាសធាតុថ្ងៃនេះបានប្រសើរឡើងវិញ បន្ទាប់ពីអ័ព្ទក្រាស់ៗបានគ្របដណ្តប់តំបន់ភ្នំនេះអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលវាធ្វើឱ្យភ្ញៀវទេសចរមានឱកាសមើលឃើញពន្លឺព្រះអាទិត្យពេលព្រឹកដែលផុសឡើងពីជើងភ្នំដ៏ស្រស់ស្អាតពីលើភ្នំខ្ពស់បំផុតនៅក្នុងប្រទេសថៃនេះ។ ចំពោះសីតុណ្ហភាពទាបបំផុតនៅផ្នែកខាងលើភ្នំ Doi Inthanon មានអប្បរមា -២អង្សាសេ ចំណែក Kew Mae Pan ដែលជាកន្លែងសម្រាប់មើលទេសភាពពីលើភ្នំ មានកម្រិត ៣អង្សាសេ និងតំបន់ការិយាល័យឧទ្យានជាតិ Doi Inthanon គឺមានសីតុណ្ហាភាព ៨អង្សាសេ។ ចំនួនភ្ញៀវទេសចរដែលមកលេងកំសាន្តតំបន់ Doi Inthanon

    January 3, 2019
  • អន្តរជាតិ

    ចិន៖ ជនល្មើសវ័យ ៥៤ឆ្នាំ Gao Chengyong ដែលត្រូវបានគេដាក់នាមថា «Jack the Ripper» ជនជាតិចិនរូបនេះ ត្រូវបានគេប្រហារជីវិតហើយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែមករា ឆ្នាំ២០១៩។ ជនល្មើស Gao Chengyong មានទោសដោយបានសម្លាប់ស្ត្រី ១០នាក់ និងក្មេងស្រីម្នាក់ នៅចន្លោះឆ្នាំ ១៩៨៨ និង ២០០២។ គាត់ត្រូវបានគេចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៦ និងត្រូវបានកាត់ទោសប្រហារជីវិតកាលពីខែមីនា ពីបទប្លន់ ការចាប់រំលោភ ឃាតកម្ម និងការរំលោភបំពាន។ ពេលនេះរូបគេត្រូវបានប្រហារជីវិតរួចហើយ សង្ឃឹមថា ព្រលឹងជនរងគ្រោះនឹងបានស្ងប់ចិត្ត៕

    January 3, 2019
  • អន្តរជាតិ

    ចិន៖ កាលពីថ្ងៃទី ២៩ ខែធ្នូ នារីម្នាក់បានព្យាយាមយកធូរេនធ្វើដំណើរតាមខ្លួន ប៉ុន្តែសន្តិសុខនៅច្រកផ្លូវរថភ្លើងខេត្តចឺជាំង នៃទីក្រុងឆឺចូវ បានបដិសេធមិនអនុញ្ញាតឱ្យនារីម្នាក់នេះយកទូរេនជិះរថភ្លើងតាមខ្លួននោះទេ ព្រោះវាមានក្លិនរំខានដល់អ្នកដំណើរផ្សេង។ ដោយសារប្រញាប់ផងនោះ នាងក៏មានជម្រើស២ គឺនាងត្រូវតែបោះវាចោល ឬត្រូវញ៉ាំឱ្យអស់ តែក្រោយមកនាងក៏ជ្រើសយកជម្រើសទី២ គឺខ្ចីរណារពីអ្នកនៅម្តុំនោះមកពុះធូរេនញ៉ាំឱ្យអស់។ ក្រោយពីបានខ្ចីរណារពីអ្នកនៅម្តុំនោះរួច នាងបានពុះធូរេនហើយចាប់ផ្ដើមញ៉ាំវាឱ្យអស់មុនពេល ដែលជើងរថភ្លើថរបស់នាងចេញដំណើរ។ យ៉ាងណាមិញនារីម្នាក់នេះ មិនមែនជាអ្នកធ្វើដំណើរដំបូងគេដែលទទួលរងការរឹតបន្តឹងរឿងយកធូរេនតាមខ្លួននៅក្នុងប្រទេសចិននោះទេ សូម្បីកាលពី ឆ្នាំ២០១៦ នៅឯស្ថានីយ៍រថភ្លើងមួយក្នុងខេត្តអានហ៊ួយ ក៏មានស្ត្រីម្នាក់លួចញ៉ាំធូរេន ៥គីឡូក្រាម មុនពេលរថភ្លើងចេញដំណើរដែរ ប៉ុន្តែក៏ឈប់ញ៉ាំវិញដោយសារតែប្រឹងញ៉ាំខ្លាំងពេកធ្វើឱ្យនាងឈាមច្រមុះ។ និយាយរួមជនជាតិចិនគឺចូលចិត្តញ៉ាំ «ស្តេចផ្លែឈើអាស៊ី» នេះណាស់ ហើយបើក្រឡេកទៅ ឆ្នាំ២០១៣ មន្រ្តីក្រុងស៊ីដនីបានជម្លៀសមនុស្សនៅអគារមួយចេញ បន្ទាប់ពីច្រឡំក្លិនស្អុយធូរេនថា

    January 3, 2019
  • បច្ចេកវិទ្យា

    ២០១៨ គឺប្រៀបដូចជាឆ្នាំដ៏មហន្តរាយមួយសម្រាប់ក្រុមហ៊ុន ហ្វេសប៊ុក ដោយវាបានបន្សល់ទុកនូវរឿងរ៉ាវជាច្រើន ហើយទ្រព្យសម្បត្តិរបស់នាយកប្រតិបត្តិ និងជាសហស្ថាបនិកលោក Mark Zuckerberg ក៏បានបាត់បង់រាប់ពាន់លានដុល្លារទៅជាមួយ។ លោក Zuckerberg បានចាប់ផ្តើមចុង ឆ្នាំ២០១៧ (ថ្ងៃទី៣១ ខែធ្នូ) ជាមួយនឹងទឹកប្រាក់ប្រហែល ៧៥ពាន់លានដុល្លារ ប៉ុន្តែបើយោងតាមភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា លោកមានតម្លៃប្រហែល ៥៣ពាន់លានដុល្លារ ប៉ុណ្ណោះគិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការធ្លាក់ចុះរហូតដល់ ២២ពាន់លានដុល្លារ។ លោក Mark Zuckerberg មានភាគហ៊ុនចំនួន ១៣% នៅក្នុងក្រុមហ៊ុន ហ្វេសប៊ុក

    January 2, 2019
  • អន្តរជាតិ

    លោកស្រី Erin Brockovich សកម្មជនបរិស្ថាន និងជាអ្នកប្រយុទ្ធដើម្បីទឹកស្អាតបានពន្យល់ពីមូលហេតុដែលមនុស្សបានឃើញទឹកផឹករបស់ពួកគេប្រែពណ៌ផ្សេងៗគ្នា។ នៅក្នុងវីដេអូគាត់បាននិយាយពីហេតុផលដែលទឹកប្រែពណ៌នេះថា៖ «ខ្ញុំទទួលបានរូបភាពពីគ្រប់ទីកន្លែងនៅសហរដ្ឋអាមេរិក ហើយពួកគេហាក់ដូចជាឆ្ងល់ថា ហេតុអ្វីបានជាទឹករបស់ពួកគេប្រែជាពណ៌ត្នោត ឬពណ៌លឿង ឬពណ៌ទឹកក្រូចយ៉ាងនេះ?» «មូលហេតុនោះគឺ ដោយសារយើងបានបន្ថែមជាតិអាម៉ូញាក់ទៅក្នុងប្រព័ន្ធទឹករបស់យើង ដែលវាធ្វើឱ្យទឹកមើលទៅថ្លា។ លោកស្រីក៏បានបន្តថា៖ ខ្ញុំគិតថាពួកយើងបានយកចំណេញលើវា​ គ្រប់ពេលដែយើងបើកទឹកប្រើប្រាស់គឺវាចេញមកភ្លាម។ ប្រព័ន្ធទឹកគឺមានភាពស្មុគស្មាញ ហើយយើងត្រូវរត់វាពីចំណុចមួយទៅម៉ាស៊ីនទឹករបស់អ្នកដោយចំងាយរាប់គីឡូម៉ែត្រពីប្រព័ន្ធចែកចាយរបស់វា។ ដោយសារប្រព័ន្ធទឹកមានប្រវែងឆ្ងាយៗ ដូច្នេះនៅពេលដែលទឹកហូរកាត់បំពង់ វាអាចបណ្តាលឱ្យបំពង់នាំយកទឹកនោះមានច្រេះ ហើយដូច្នេះការនាំយកទឹក ជាតិដែក និងម៉ង់ហ្គាណែសពីក្នុងបំពង់ទឹកទាំងនោះ ធ្វើឱ្យទឹករបស់យើងប្រែពណ៌ផ្សេងៗគ្នា ហើយវាក៏មិនមានន័យថា វាមានសុវត្ថិភាពក្នុងការផឹកដែរ៕ អត្ថបទ៖ លីដា ប្រភព៖ businessinsider

    January 2, 2019
  • បច្ចេកវិទ្យា

    អ្នករុករករបស់អង្គការ NASA បានហៅទូរស័ព្ទមកកាន់ផែនដី ដើម្បីប្រាប់ពីជោគជ័យរបស់ខ្លួនកាលពីថ្ងៃអង្គារ បន្ទាប់ពីការធ្វើដំណើរទៅកាន់ភពដ៏ឆ្ងាយបំផុតដែលមិនធ្លាប់មានការរុករកដោយមនុស្សជាតិណាមួយបានទៅដល់ ដែលទីនោះគឺជាថ្មកកមួយនៅជិតប្រព័ន្ធព្រះអាទិត្យ ហើយអ្នកវិទ្យាសាស្រ្តសង្ឃឹមថា នឹងរកឱ្យឃើញនូវអាថ៌កំបាំងចំពោះការកកើតរបស់វា។ យានអវកាសដើរដោយថាមពលនុយក្លេអ៊ែរបានធ្វើដំណើរ ៤ពាន់លានម៉ាយ (៦.៤ពាន់លានគីឡូម៉ែត្រ) កាត់តាម Ultima Thule ប្រវែង ៣២គីឡូម៉ែត្រ មានរាងដូចសណ្ដែកដី ដែលវាជាពិភពនៃដុំថ្ម របស់ខ្សែក្រវ៉ាត់ Kuiper Belt នៃប្រព័ន្ធព្រះអាទិត្យ។ ខ្សែក្រវ៉ាត់នេះផងដែរ គឺជារង្វង់នៃសេឡេស្ទាលកក (icy celestial) ដែលនៅខាងក្រៅនៃគន្លងរបស់ភព Neptune។ NASA បាននិយាយថា យានអវកាសរបស់ពួកគេនឹងបង្ហាញរូបភាព និងទិន្នន័យលម្អិតបន្ថែមទៀតពី Ultima Thule

    January 2, 2019
  • អន្តរជាតិ

    ក្រុងប៉េកាំង៖ លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិនបានថ្លែងនៅឯមហាវិមានប្រជាជនក្រុងប៉េកាំងក្នុងខួបលើកទី ៤០ នៃសេចក្តីថ្លែងការណ៍គោលនយោបាយតៃវ៉ាន់កាលពីថ្ងៃពុធថា គ្មាននរណាម្នាក់អាចផ្លាស់ប្តូរការពិតដែលថា តៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិននោះទេហើយថាប្រជាជនទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់គួរតែស្វែងរកការបង្រួបបង្រួមឡើងវិញ។ លោកបានបន្ថែមថា៖ «ប្រជាជននៅក្នុងតៃវ៉ាន់ត្រូវតែទទួលស្គាល់យ៉ាងច្បាស់ថា ឯករាជ្យភាពរបស់តៃវ៉ាន់នឹងនាំមកនូវគ្រោះមហន្តរាយដល់ខ្លួនប៉ុណ្ណោះ» «ពួកយើងមានឆន្ទៈបង្កើតភាពទូលំទូលាយសម្រាប់ការបង្រួបបង្រួមដោយសន្តិភាព ប៉ុន្តែពួកយើងនឹងមិនលើកលែងសម្រាប់សកម្មភាពបំបែកខ្លួនណាមួយឡើយ»។ លោក ស៊ី ជីនពីង នៅតែប្រកាន់នូវជំហររបស់ខ្លួន ដោយមិនសន្យាថានឹងបោះបង់ការប្រើកម្លាំង និងរក្សាជម្រើសនៃការទទួលយកមធ្យោបាយចាំបាច់ទាំងអស់នោះទេ។ លោកបានបន្ថែមថា បញ្ហានេះគឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយថាវានឹងអនុញ្ញាតឱ្យមាន «ការជ្រៀតជ្រែកពីជនខាងក្រៅ» ។ គួរឱ្យដឹងផងដែរថា កងកម្លាំងជាតិនិយមចិនបានភៀសខ្លួនទៅតៃវ៉ាន់នៅខែធ្នូ ឆ្នាំ១៩៤៩ បន្ទាប់ពីពួកគេបានចាញ់សង្រ្គាមស៊ីវិលទៅពួកកុម្មុយនិស្ត ខណៈពេលបច្ចុប្បន្ននេះភាគីទាំងពីរបានបិទទំនាក់ទំនងទាំង អាជីវកម្ម វប្បធម៌

    January 2, 2019
  • អន្តរជាតិ

    ការប្រយុទ្ធគ្នារវាងអ្នកប្រដាល់អាមេរិកវ័យ ៤១ឆ្នាំ លោក Floyd Mayweather និង រហ័សនាមនីនចាជប៉ុនវ័យ ២០ឆ្នាំ លោក Tenshin Nasukawa សម្រាប់ពិធីបុណ្យថ្ងៃចូលឆ្នាំសកលដ៏កក្រើកត្រូវបានរៀបចំដោយ Rizin ដែលជាអង្គការសិល្បៈក្បាច់គុនចម្រុះនៅអាស៊ី។ យ៉ាងណាមិញខាងលោក Tenshin Nasukawa បានបោះកន្សែងចុះចាញ់ត្រឹមទឹក ទី១ ប៉ុណ្ណោះក្រោយ Floyd បានផ្តួល Tenshin ឱ្យដួលដល់ដី ៣ដង។ ការឈ្នះនេះវាមិនគ្រាន់តែជារឿងកម្សាន្តសម្រាប់ Floyd Mayweather នោះទេ គាត់ថែមទាំងបាននិយាយនៅលើបណ្តាញសង្គម Instagram ថា គាត់នឹងត្រូវបានគេបង់ប្រាក់ ៩លានដុល្លារ

    January 2, 2019
  • អន្តរជាតិ

    ហុងកុង៖ ហុងកុងត្រូវបានគេស្គាល់ជាយូរមកហើយសម្រាប់ភាពរុងរឿងរបស់ខ្លួន និងភាពជោគជ័យនៅគ្រប់វិស័យ ក៏ប៉ុន្តែប្រហែលជាយើងមួយចំនួនមិនបានដឹងពីអ្វីផ្សេងទៀតដែលនៅក្រោមរូបភាពជោគជ័យនេះទេ។ មួយក្នុងចំណោមនោះគឺ ទីលំនៅដែលមានរាងដូចជាខ្ទមតូចៗ ចែកជាក្រុមតូចៗ ដែលជាផ្ទះទ្រុង និងមានលក្ខណដូចជាមឈូស។ ជាមួយនឹងភាពឆើតឆាយរបស់ហុងកុង មនុស្សចំនួន ២០០,០០០នាក់ ត្រូវបង្ខំចិត្តរស់នៅស្ថានភាពបែបនេះ ទោះបីជាពួកគេប្រឹងប្រែងធ្វើការដល់កម្រិតណាក៏ដោយ។ សម្រាប់ប្រជាជនដែលរស់នៅភាគខាងលិច វាពិបាកក្នុងការស្រម៉ៃណាស់ថា នរណាម្នាក់អាចរស់នៅក្នុងផ្ទះតូចៗបែបនេះ ប៉ុន្តែសម្រាប់មនុស្សក្រីក្រមួយចំនួននៅក្នុងទីក្រុងហុងកុង វាគឺជាផ្ទះរបស់ពួកគេដែលមានទំហំ ៤០ហ្វីតការ៉េ (ប្រហែល ១២ម៉ែត្រការ៉េ)។ អង្គការសង្គមដើម្បីសហគមន៍ (SoCO) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧១ និងជាអង្គការលើកកម្ពស់សិទ្ធិស៊ីវិលជាពិសេសសម្រាប់ប្រជាជនក្រីក្រ បានបញ្ចេញរូបភាពដែលថតដោយអ្នកថតរូប Benny Lam ។ រូបភាពទាំងនោះបង្ហាញពីរូបថតនៃគ្រួសារដែលមានប្រាក់ចំណូលទាប អ្នកដែលមានវ័យចាស់ និងអ្នកដែលគ្មានការងារធ្វើរស់នៅក្នុងតំបន់អនាធិបតេយ្យក្នុងទីក្រុងហុងកុង។

    January 2, 2019
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ រយៈពេលជាងមួយសបា្ដហ៍បន្ទាប់ពីច្រាំងសមុទ្រ Sunda ប្រទេសឥណ្ឌូណេស៊ី ត្រូវបានវាយប្រហារដោយរលកយក្សស៊ូណាមិ និងបានសម្លាប់មនុស្សយ៉ាងតិច ៤៣០នាក់ កាលពីថ្ងៃទី ២២ ខែធ្នូ កន្លងទៅ។ រលកយក្សស៊ូណាមិនេះត្រូវបានគេរាយការណ៍ថា បានបង្កឡើងដោយការផ្ទុះភ្នំភ្លើង Anak Krakatau បន្ទាប់ពីបំណែកដ៏ធំមួយរបស់វាបានធ្លាក់ចូលទៅក្នុងមហាសមុទ្រ ដែលបណ្តាលឱ្យមានការរអិលបាក់ដីពីក្រោមបាតសមុទ្រ។ មិនយូរប៉ុន្មានបន្ទាប់ពីមានរលកយក្សស៊ូណាមិ រាល់ជើងហោះហើរទាំងអស់ដែលឆ្លងកាត់ទីនោះត្រូវបានប្តូរផ្លាស់ឡើងវិញ និងមិនត្រូវឱ្យមានការហោះហើរជុំវិញតំបន់គ្រោះថ្នាក់ទាំងនោះទេ។ អ្នកស្រុកនៅទីនោះក៏ត្រូវបានគេណែនាំឱ្យចាកចេញពីតំបន់ឆ្នេរ ក្នុងករណីដែលរលកយក្សស៊ូណាមិអាចកើតឡើងម្តងទៀត។ ស្របពេលដែលឥណ្ឌូណេស៊ីកំពុងស្ថិតនៅក្នុងការស្ថាបនាឡើងវិញ បន្ទាប់ពីសោកនាដកម្មនេះ ប្រទេសនេះត្រូវបានរងការវាយប្រហារ ដោយគ្រោះធម្មជាតិមួយផ្សេងទៀតគឺ «ព្យុះកំបុតត្បូង» ដែលបានវាយប្រហារតំបន់ Panguragan ក្រុង Cirebon រដ្ឋចាវ៉ាខាងលិច។ យោងតាមកាសែត Jakarta

    January 2, 2019