- autoadmin
- អន្តរជាតិ
វាពិតជារឿងដ៏គួរឱ្យភ័យខ្លាចដែលកូនភ្លោះ Zainab និង Jannat Rahman បានធ្លាប់ជួបប្រទះនៅពេលដែលពួកគេទើបនឹងបានកើត ដោយពួកគេកើតមកមានទ្រូង និងថ្លើម ជាប់គ្នា។ គ្រានោះក្រុមវេជ្ជបណ្ឌិតបានប្រាប់ឪពុកម្តាយរបស់ពួកគេថា គួរពិចារណាបោះបង់កូនភ្លោះដែលជាប់គ្នានេះ ដោយសារវាគឺជាឱកាសមួយក្នុងមួយលានប្រសិនជាទុកឱ្យពួកគេរស់រានមានជីវិតបន្ត។ យ៉ាងណាក៏ដោយពេលនេះកូនភ្លោះមួយគូនេះបានជំនះនឹងភាពគ្រោះថ្នាក់ទាំងនេះ ដោយពេលនេះពួកគេកំពុងតែប្រារព្ធខួបកំណើត ទី១៦ របស់ពួកគេយ៉ាងសប្បាយរីករាយ។ កូនភ្លោះមួយគូនេះមានម្តាយឈ្មោះថា Nipa អាយុ ៣៦ឆ្នាំ ជាគិលានុបដ្ឋាយិកា និងឪពុកឈ្មោះ Luther អាយុ ៤២ឆ្នាំ ជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម។ ម្តាយឪពុករបស់ពួកគេបាននិយាយថា៖ «អ្វីៗដែលពួកយើងបានឆ្លងកាត់ពីមុនប្រៀបដូចជាសុបិន្តអាក្រក់ដែលរសាត់ឆ្ងាយពីពួកយើងនាពេលនេះ។ ពេលនោះខ្ញុំមិនហ៊ានស្រមៃថាអាចមានថ្ងៃនេះទេ»។ យ៉ាងណាមិញក្មេងស្រីទាំងពីរត្រូវបានគេបំបែកចេញពីគ្នាកាលពីពួកគេមានអាយុ ៦ សប្តាហ៍ ដោយមានការវះកាត់រយៈពេល ៤
January 2, 2019 - អន្តរជាតិ
ប្រទេសកូរ៉េខាងត្បូងនឹងហាមប្រាមថង់ប្លាស្ទិចចោលពីផ្សារទំនើបទាំងអស់ទូទាំងប្រទេស។ ផ្សារទំនើបធំៗ ចំនួន ២,០០០ និងហាងធម្មតាចំនួន ១១,០០០កន្លែង ដែលមានទំហំជាន់ក្រោម ១,៧៧៦ ហ្វូត ឬលើសពីនេះនឹងត្រូវទទួលការហាមប្រាមដែលនឹងចូលជាធរមាននៅថ្ងៃស្អែកនេះ។ នរណាម្នាក់ដែលបំពានច្បាប់នេះអាចប្រឈមនឹងការផាកពិន័យរហូតដល់ ៣លានវ៉ុន (ប្រហែល ២,៦៩៤ដុល្លារអាមេរិក) ។ អនុលោមតាមច្បាប់នេះ អតិថិជននឹងត្រូវបានផ្តល់ជូននូវជម្រើសដូចជាថង់ក្រណាត់ និងក្រដាសជំនួសវិញ។ ការហាមឃាត់នេះ បានចាប់ផ្តើមឡើងបន្ទាប់ពីរដ្ឋមន្រ្តីនៅចក្រភពអង់គ្លេសបានចាប់ផ្តើមការពិគ្រោះយោបល់មួយស្តីពីផែនការបង្កើនទ្វេដងលើតម្លៃនៃប្លាស្ទិក (ដែលប្រើបានតែមួយដង) នៅប្រទេសអង់គ្លេសគិតចាប់ពី ឆ្នាំ២០២០ និងពង្រីកគម្រោងនេះដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពទូទាំងពិភពលោកដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក។ ចាប់តាំងពីខែតុលា ឆ្នាំ២០១៥ អ្នកលក់រាយធំៗនៅក្នុងប្រទេសអង់គ្លេសនឹងបូកបន្ថែម ៥ផេន (ប្រហែល ០.៥ ដុល្លារអាមេរិក) សម្រាប់ថង់ប្លាស្ទិចនីមួយៗ។ ហើយនៅឆ្នាំ ២០២០
December 31, 2018 - អន្តរជាតិ
ភ្លើងឆេះបានបំផ្លាញប្លុកផ្ទះល្វែងមួយរបស់រុស្ស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និងបាត់ខ្លួន ៧៩នាក់ បន្ទាប់ពីការផ្ទុះឧស្ម័នមួយ។ ការផ្ទុះបានធ្វើឱ្យរញ្ជួយអាគារខ្ពស់នេះនៅប្រហែលម៉ោង ៤ព្រឹក ខណៈប្រជាជនកំពុងរៀបចំពិធីអបអរបុណ្យចូលឆ្នាំថ្មីនៅក្នុងក្រុង Magnitogorsk ក្នុងតំបន់ Chelyabinsk ប៉ុន្តែចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងបន្តទៀត។ ក្រុមមន្រ្តីបាននិយាយថា មនុស្សរាប់សិបនាក់ត្រូវបានបាត់ខ្លួន បន្ទាប់ពីភ្លើងបានបង្កឱ្យអាគារកម្ពស់ប្រាំពីរជាន់នេះរលំទៅតាមកម្លាំងផ្ទុះ។ យ៉ាងណាមិញក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់កំពុងព្យាយាមទាញមនុស្សពេញវ័យ និងកុមារពីគំនរបាក់បែកបន្ទាប់ពីអគារនេះបានដួលរលំ។ ក្នុងហេតុការណ៍នេះ apartment សរុបចំនួន ៤៨ខ្នង ដែលមានមនុស្ស ១១០នាក់បានកំពុងរស់នៅ ត្រូវបានរងការខូចខាតទាំងស្រុង៕ អត្ថបទ៖ លីដា ប្រភព៖ dailymail
December 31, 2018 - អន្តរជាតិ
មុនពេលដែលលោកស្រី Judy Tong Wenhong ក្លាយជាដៃគូរបំផុសគំនិតបំផុតរបស់ក្រុមហ៊ុន Alibaba គាត់ធ្លាប់បានបម្រើជាអ្នកទទួលខុសត្រូវ បន្ទាប់មកជាតំណាងផ្នែកសេវាអតិថិជនរបស់ក្រុមហ៊ុននេះ ហើយទីបំផុតគាត់បានក្លាយជាអនុប្រធានដែលគ្មានបទពិសោធន៍ទាល់តែសោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកស្រីគឺជាមនុស្សដែលមិនចេះរាថយ និងហា៊នប្រឈមបញ្ហាដ៏លំបាកជាច្រើនទើបលោកស្រីអាចសម្រេចបានជោគជ័យដូចសព្វថ្ងៃ។ លោកស្រី Judy Tong Wenhong មានអាយុ ៣០ឆ្នាំ នៅពេលគាត់បានចូលរួមក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកចិននៅ ឆ្នាំ២០០០។ ដោយគ្មានបទពិសោធអ្វីពីមុន លោកស្រីក៏បានដាកពាក្យជាជំនួយការរដ្ឋបាល ប៉ុន្តែដំបូងឡើយលោកស្រីមិនត្រូវបានគេហៅឱ្យចូលសម្ភាសនោះទេ។ ក្រោយមកលោកស្រីក៏បានព្យាយាមដាក់ពាក្យម្តងទៀត ហើយក៏មានឱកាសបានក្លាយជាអ្នកទទួលភ្ញៀវឱ្យក្រុមហ៊ុន។ ថ្វីបើការចាប់ផ្តើមក្នុងការងាររបស់គាត់មានភាពរង្គោះរង្គើដោយសារគាត់គ្មានបទពិសោធអ្វី មនុស្សជាច្រើនបានកត់សម្គាល់ពីរបៀបដែលគាត់ធ្វើការ។ លោកស្រី Judy Tong Wenhong ជាមនុស្សម្នាក់ដែលធ្វើការលើសពីការងារដែលជាកាតព្វកិច្ចប្រចាំថ្ងៃរបស់គាត់ ដោយគាត់តែងតែផ្ញើសំបុត្រទៅស្ថានីយរថភ្លើង Hangzhou-Shanghai
December 31, 2018 - អន្តរជាតិ
ច្បាប់រដ្ឋកាលីហ្វ័រនីញ៉ាថ្មីនឹងដាក់នៅលើហាងលក់សត្វចិញ្ចឹមឆាប់ៗនេះ ហើយវានឹងក្លាយជារដ្ឋដំបូងបំផុតដែលហាមឃាត់ការលក់រាយសត្វឆ្មា ឆ្កែ និងទន្សាយ ក្នុងកិច្ចប្រឹងប្រែងដើម្បីបង្ក្រាបទីផ្សារលក់សត្វចិញ្ចឹមនេះ។ លិខិតដែលបានចុះហត្ថលេខានៅខែតុលា លេខ AB 485 ដែលនឹងចូលជាធរមាន នៅថ្ងៃទី ១ ខែមករា ២០១៩ ដោយមានអត្ថន័យថា ហាងលក់សត្វចិញ្ចឹមអាចលក់បានតែសត្វឆ្មា ឆ្កែ និងទន្សាយ ដែលមកពីក្រុមជួយសង្គ្រោះជម្រក ឬភ្នាក់ងារគ្រប់គ្រងសត្វប៉ុណ្ណោះ។ ហាងលក់សត្វចិញ្ចឹមក៏នឹងត្រូវរក្សាទុកកំណត់ត្រាសម្រាប់សត្វនីមួយៗ ដែលបានមក និងត្រូវបញ្ចូលព័ត៌មានទាំងនោះនៅលើទ្រុងរបស់ពួកគេ ឬកន្លែងដាក់ឥវ៉ាន់។ ប្រតិបត្តិករហាងទំនិញនឹងប្រឈមនឹងការផាកពិន័យចំនួន ៥០០ដុល្លារ សម្រាប់ការរំលោភបំពានច្បាប់ណាមួយ។ យ៉ាងណាមិញច្បាប់រដ្ឋកាលីហ្វ័រនីញ៉ាមួយទៀត ដែលនឹងចាប់ផ្តើមអនុម័តក្នុងថ្ងៃចូលឆ្នាំថ្មីនេះ នឹងបន្តការពារការសត្វចិញ្ចឹមថែមទៀតដោយអនុញ្ញាតឱ្យចៅក្រមនៅក្នុងដំណើរបដិសេធដើម្បីគិតពីផលប្រយោជន៍ល្អបំផុតនៃសត្វចិញ្ចឹម និងបង្កើតការរៀបចំថែរក្សាពួកគេ។ ច្បាប់រដ្ឋកាលីហ្វរញ៉ានាពេលបច្ចុប្បន្ននេះគឺចាត់ទុកសត្វចិញ្ចឹមដូចជាទ្រព្យសម្បត្តិ។ ឆ្មា និងឆ្កែក៏ត្រូវបានជួយសង្គ្រោះដោយ
December 31, 2018 - អន្តរជាតិ
យ៉ាងហោចណាស់មនុស្ស ២២នាក់ បានស្លាប់ដោយសារការរអិលបាក់ដី និងទឹកជំនន់ដែលបណ្តាលមកពីព្យុះស៊ីក្លូនត្រូពិក (tropical cyclone) ដែលបានបណ្តាលឱ្យភ្លៀងធ្លាក់ខ្លាំងនៅភាគកណ្តាលប្រទេសហ្វីលីពីន។ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយលោក Edgar Posadas បាននិយាយថា មនុស្សរាប់បញ្ចូលទាំងក្មេងប្រុសអាយុ ៣ឆ្នាំ ម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅព្រឹកថ្ងៃអាទិត្យបន្ទាប់ពីព្យុះស៊ីក្លូនត្រូពិកមួយបានបក់បោកតាមតំបន់ Visayas និងតំបន់ Bicol ភាគខាងកើតកាលពីថ្ងៃសៅរ៍។ លោក Edgar Posadas បានបន្តថា៖ «ខ្យល់មិនខ្លាំងបុន្មានទេ ប៉ុន្តែវាបណ្តាលឱ្យមានទឹកជំនន់ និងការបាក់ដី» ។ ចំនួនជនរងគ្រោះអាចកើនឡើងនៅ ខណៈពេលប្រតិបត្តិការជួយសង្គ្រោះ និងរុករកនៅកំពុងបន្ត។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សរាប់សិបនាក់កំពុងបាត់ខ្លួន ឬជាប់គាំងដោយការរអិលបាក់ដីនេះ។ យ៉ាងណាមិញរបាយការណ៍បានឱ្យដឹងដែរថា
December 31, 2018 - អន្តរជាតិ
មន្រ្តីសុខាភិបាលបានព្រមានថា អ្នកដំណើរដែលបានចុះចតនៅ Newark, New Jersey នៅថ្ងៃណូអែលអាចត្រូវបានប៉ះពាល់ទៅនឹងរោគកញ្ជ្រិល។ សេចក្តីរាយការណ៍មួយបានឱ្យដឹងថា អ្នកដំណើរដែលជិះយន្ដហោះទៅស្ថានីយ៍ Liberty International Terminal B ពីទីក្រុងប្រ៊ូសែល ត្រូវបានរកឃើញថា មានជំងឺកញ្ជ្រិលនេះ។ ក្រុមមន្ត្រីបាននិយាយថា រាល់នរណាម្នាក់ដែលនៅលើជើងហោះហើរនេះ ឬកំពុងឆ្លងកាត់ការត្រួតពិនិត្យលិខិតឆ្លងដែនចន្លោះ ម៉ោង១២ និង ម៉ោង៤ រសៀល គួរតែប្រុងប្រយ័ត្នចំពោះរោគសញ្ញាយ៉ាងហោចណាស់រហូតដល់ថ្ងៃ ទី១៤ ខែមករា ឆ្នាំ២០១៩។ វេជ្ជបណ្ឌិត គ្រីស្ទីណាន់ថាន (Christina Tan) បាននិយាយប្រាប់ ABC7 ថា៖ «អ្នកដែលមិនធ្លាប់បានចាក់វ៉ាក់សាំង
December 29, 2018 - អន្តរជាតិ
ក្រុមមន្ត្រីបានឱ្យដឹងថា អ្នកទេសចរវៀតណាមចំនួន ៣នាក់ និងមគ្គទ្ទេសក៍អេហ្ស៊ីបម្នាក់ត្រូវបានស្លាប់កាលពីថ្ងៃសុក្រ ទី២៨ ខែធ្នូ នៅពេលដែលមានការបំផ្ទុះគ្រាប់បែកតាមដងផ្លូវមួយបានផ្ទុះប៉ះរថយន្តក្រុងរបស់ពួកគេស្របពេលដែលពយគេកំពុងធ្វើដំណើរតាមផ្លូវជិត រ៉ាមីតជីហ្សា ខាងក្រៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប។ សេចក្តីថ្លែងការណ៍របស់ការិយាល័យព្រះរាជអាជ្ញាសាធារណៈបាននិយាយថា អ្នកទេសចរណ៍ ១១នាក់ ផ្សេងដែលមកពីប្រទេសវៀតណាមដូចគ្នា និងអ្នកបើកបរឡានក្រុងអេហ្ស៊ីបម្នាក់ក៏ត្រូវបានរងរបួសផងដែរក្នុងហេតុការណ៍ផ្ទុះនេះ។ សេចក្តីរាយការណ៍បានឱ្យដឹងថា ឡានក្រុងនេះបានដឹកមនុស្សសរុបចំនួន ១៦នាក់ ក្នុងនោះមានអ្នកទេសចរវៀតណាម ១៤នាក់ អ្នកបើកបរ និងមគ្គទ្ទេសក៍ទេសចរណ៍ជាជនជាតិអេហ្ស៊ីប ២នាក់។ មន្ត្រីសន្តិសុខប្រដាប់អាវុធ បានដាក់ពង្រាយកម្លាំងភ្លាមទៅកាន់តំបន់នោះ ហើយបានបិទទ្វារតំបន់នោះដើម្បីធ្វើការត្រួតពិនិត្យ។ នាយករដ្ឋមន្ត្រីលោក Mostafa Madbouli បានទៅទស្សនាភ្ញៀវទេសចរដែលរងរបួសនៅក្នុងមន្ទីរពេទ្យ ហើយលោកបានប្រកាសថា មគ្គទ្ទេសក៍ទេសចរណ៍ពេលនេះក៏បានស្លាប់ដោយសាររបួសរបស់គាត់ធ្ងន់ធ្ងរពេក។ លោក Madbouli
December 29, 2018 - អន្តរជាតិ
វិដេអូថ្មីមួយបានបង្ហាញពីឥទ្ធិពលផ្ទុយគ្នានៃការជក់បារី ប្រៀបធៀបនឹងការជក់បារីអេឡិចត្រូនិច ហើយលទ្ធផលគឺពិតជាគួរឱ្យរន្ធត់។ Public Health England (PHE) បានធ្វើការពិសោធន៍មួយដើម្បីគូសបញ្ជាក់ពីផលប៉ះពាល់ដ៏សាហាវដែលការជក់បារីអាចមានលើខ្លួនអ្នក។ វិដេអូនេះត្រូវបានចេញផ្សាយនេះជាការដាក់បញ្ចូលចុងក្រោយ នៅក្នុងយុទ្ធនាការរបស់ Public Health England គឺជាគំនិតផ្តួចផ្តើមមួយ ដែលជំរុញឱ្យអ្នកជក់បារីចាប់ផ្តើមបោះបង់ចោលនូវការជក់របស់ពួកគេ ផ្តើមពីខែមករា ឆ្នាំ២០១៩ ដោយវិដេអូនេះបានបង្ហាញពីការខូចខាតជាបន្តបន្ទាប់របស់បារី។ យោងតាមការស្រាវជ្រាវមួយឱ្យដឹងថា ជាង ៤៤ភាគរយ នៃអ្នកជក់បារីជឿថា បារីអេឡិចត្រូនិច គឺមានគ្រោះថ្នាក់ដូចជាការជក់បារីធម្មតាដែរ ប៉ុន្តែការពិតពួកគេប្រហែលជាមិនដឹងថា វាបង្កឱ្យមានគ្រោះថ្នាក់ទាបជាងបារីធម្មតានោះទេ។ យ៉ាងណាក៏ដោយអ្នកជក់បារីរហូតដល់កន្លះលាននាក់ត្រូវបានគេរំពឹងថា នឹងបញ្ឈប់ការជក់បារីនៅខែក្រោយហើយ PHE កំពុងជំរុញអ្នកដែលជក់បារីព្យាយាមបញ្ឈប់ការជក់នេះតាមដែលអាចធ្វើបាន។ នៅក្នុងវិដេអូនេះ អ្នកឯកទេសខាងសុខភាពលោកបណ្ឌិត Lion Shahab
December 28, 2018 - អន្តរជាតិ
បុរសម្នាក់អាយុ ២៨ឆ្នាំ មកពីខេត្ត Kalimantan Barat ប្រទេសឥណ្ឌូនេស៊ី បានសម្រេចចិត្ដយកជីវិតខ្លួនឯងកាលពីថ្ងៃច័ន្ទ ទី២៤ ខែធ្នូ ដោយសារតែគាត់មានការខកចិត្តបន្ទាប់ពីដឹងការពិតដែលនារីដែលគាត់ចង់រៀបការជាមួយជាមនុស្សពិការភ្នែក។ គ្រួសាររបស់គាត់ត្រូវបានមន្ត្រីប៉ូលីសឱ្យដំណឹងពីហេតុការណ៍អកុសលនេះ ដោយសាកសពរបស់ជនរងគ្រោះត្រូវបានរកឃើញ និងត្រូវបានកំណត់អត្តសញ្ញាណដោយប៉ូលីសមូលដ្ឋានក្នុងតំបន់នោះ។ ជនរងគ្រោះត្រូវបានគេឱ្យដឹងមកថា គាត់មិនដែលបានជួបនឹងនារីដែលគាត់ជាប់ស្នេហ៍នោះទេ ហើយបើយោងតាមកាសែត Tribun News ឱ្យដឹងថា លោកបានទទួលលេខទូរស័ព្ទរបស់នារីនេះពីឪពុកគាត់ ដោយគាត់បានទទួលលេខនារីម្នាក់នោះពីស្ថានីយ៍វិទ្យុមួយ។ ក្រោយមកជនរងគ្រោះបានចាប់ផ្តើមទំនាក់ទំនងជាមួយនាង ហើយចង់រៀបការជាមួយនារីនេះទៀតផង។ យោងតាមឪពុករបស់គាត់បាននិយាយថា បន្ទាប់ពីណាត់ជួបនារីនោះ គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយគាត់មិនដែលគិតថានារីដែលគាត់តែងតែសារសងជាមួយ ជាមនុស្សពិការភ្នែកទេ។ យ៉ាងណាមិញមុនពេលបញ្ចប់ជីវិតខ្លួន ជនរងគ្រោះបានទូរស័ព្ទទៅបងប្រុសរបស់គាត់ ហើយបានប្រាប់បងប្រុសគាត់ថា គាត់បានសម្រេចចិត្តមិនរៀបការជាមួយនាង ដោយនឹងធ្វើអត្តឃាតជំនួសវិញ។ បន្ទាប់មកជនរងគ្រោះក៏បានបិទទូរស័ព្ទរបស់គាត់
December 28, 2018









