- autoadmin
- អន្តរជាតិ
ពួកយើងគ្រប់គ្នាប្រហែលជាធ្លាប់បាននិយាយកំប្លែងថា «យើងនឹងលក់ក្រលៀនរបស់យើងសម្រាប់ទូរស័ព្ទ iPhone ស៊េរីចុងក្រោយ» ប៉ុន្តែរឿងមួយដែលយើងនឹកស្មានមិនដល់គឺ បុរសម្នាក់នេះពិតជាបានធ្វើវាមែន! ហើយពេលនេះវាបានបំផ្លាញជីវិតរបស់គាត់ទាំងមូល។ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនរាយការណ៍ដោយ Oriental Daily បានឱ្យដឹងថា បុរសម្នាក់នេះមានអាយុ ២៤ឆ្នាំ ដែលមានឈ្មោះថា Xiao Wang ហើយកាលពីគាត់នៅរៀនវិទ្យាល័យ (៧ឆ្នាំមុន) គាត់បានលក់ក្រលៀនរបស់គាត់ដើម្បីទិញ iPhone 4 ដោយពេលនោះគាត់មានអាយុត្រឹមតែ ១៧ឆ្នាំ ប៉ុណ្ណោះ ព្រោះពេលនោះគាត់គិតថានរណាមានiPhone កាន់ អ្នកនោះគឺជាពួក Atas (high-class) ។ លោក Xiao Wang ពេលគ្រានោះក៏ប្រាថ្នាចង់បាន
December 26, 2018 - អន្តរជាតិ
អ្នកវិទ្យាសាស្រ្តម្នាក់បាននិយាយថា ការប្រើប្រាស់ស្បែកត្រីដើម្បីព្យាបាលការរលាកអាចមានតម្លៃថោក និងមិនសូវឈឺចាប់ដូចការរុំបង់រុំឡើយ។ យោងតាមលោក Felipe Rocha គ្រូពេទ្យសរសៃប្រសាទនៅសាកលវិទ្យាល័យសហព័ន្ធ Ceará ក្នុងប្រទេសប្រេស៊ីលបានឱ្យដឹងថា ក្មេងៗពេញចិត្តនឹងស្បែកត្រីដែលធ្វើឱ្យពួកគេមានរូបរាងដូចវីរបុរស Aquaman នៅពេលដែលគេព្យាបាលរបួសរលាកនេះ។ ស្បែកត្រី Tilapia កំពុងត្រូវបានប្រើកាន់តែខ្លាំងឡើងទៅលើការរលាក ដោយសារតែវាមានជាតិសំណើម និង collagen ដែលស្រដៀងនឹងប្រូតេអ៊ីន ដែលត្រូវបានរកឃើញនៅក្នុងស្បែករបស់មនុស្ស។ ការព្យាបាលបែបនេះត្រូវបានគេគិតថា វាជាការធ្វើអន្តរកម្មជាមួយប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺដើម្បីបង្កើនល្បឿននៃការព្យាបាល។ អ្នកជំងឺជាង ៣០០នាក់ នៅទូទាំងពិភពលោក កំពុងបានទទួលការព្យាបាលទទួលការព្យាបាលបែបចម្លែកមួយនេះ ហើយទោះបីជាអ្នកជំងឺជាច្រើនអាចស្ទាក់ស្ទើរក្នុងការមានស្បែកត្រីរុំជុំវិញការរលាករបស់ពួកគេ ប៉ុន្តែចំនួនកុមារកាន់តែច្រើនឡើងៗកំពុងសម្រុកទៅមន្ទីរពេទ្យដើម្បីស្នើសុំការបង់រុំស្បែកត្រីនេះ។ ជាការពិត ស្បែកត្រី tilapia នឹងត្រូវទទួលការបាញ់កាំរស្មីដើម្បីសម្លាប់វីរុស ហើយត្រូវបានរក្សាទុករហូតដល់ពីរឆ្នាំក្នុងទូទឹកកក មុនពេលវាត្រូវបានយកមកកាត់
December 26, 2018 - អន្តរជាតិ
ការជួយសង្គ្រោះកុមារា ១២នាក់ និងគ្រូបង្វឹកម្នាក់ រូងភ្នំ Tham Luang របស់ប្រទេសថៃពេលនេះបានលេចចេញជាខ្សែភាពយន្តហើយ។ ដែលខ្សែភាពយន្តនេះពាក់ព័ន្ធនឹងការស្វែងរកយ៉ាងវេទនា អ្នកស្ម័គ្រចិត្តដែលមិនគិតតែពីជិវិតខ្លួនឯង ការជួយសង្គ្រោះដ៏អស្ចារ្យ និងក្មេងប្រុសទាំង ១២នាក់ និងគ្រូបង្វឹកម្នាក់ ដែលប្តេជ្ញាថានឹងត្រូវតែនៅរស់រានមានជីវិត។ ខ្សែភាពយន្តជាច្រើនដែលទាក់ទិននឹងការជួយសង្គ្រោះត្រូវបានគេគ្រោងទុក ប៉ុន្តែការថតខ្សែភាពយន្តដំបូងនេះវិញគឺមានចំណងជើងថា The Cave «គុហា» ដោយអ្នកដឹកនាំរឿងសញ្ជាតិ ថៃ-អៀរឡង់ លោក Tom Waller។ លោក Tom Waller មានប្រសាសន៍ប្រាប់ BBC ថា គឺដូចមនុស្សគ្រប់រូបនៅលើភពផែនដីនេះដែរ ខ្ញុំបានតាមដានរាល់ព័ត៌មាននៃការសង្គ្រោះនេះដោយមានការរំពឹងទុកខ្ពស់។ ខ្ញុំបានដឹងថា ក្នុងនាមជាអ្នកផលិតខ្សែភាពយន្តថៃ
December 26, 2018 - អន្តរជាតិ
យោងតាមរបាយការណ៍របស់សារព័ត៌មាន Alaska សាធារណៈបានឱ្យដឹងថា យន្ដហោះ Boeing 767-300ER មួយគ្រឿងដែលធ្វើដំណើរទៅកាន់ក្រុងស៊ីថល ពីទីក្រុងប៉េកាំង ជាមួយអ្នកដំណើរចំនួន ១៩៤នាក់ ត្រូវបានចុះចតជាបន្ទាន់នៅពេលដែលយន្ដហោះនេះមានបញ្ហាម៉ាស៊ីន។ យន្ដហោះនេះត្រូវបានចុះចតនៅកោះ Shemya ភ្លាមៗដើម្បីជាការប្រុងប្រយ័ត្ន និងសុវត្ថិភាព។ ហើយកោះ Shemya នេះគឺជាស្ថានីយកងកម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក ដែលមានផ្លូវរត់ប្រវែង ១០,០០០ម៉ែត្រ និងការគ្រប់គ្រងផ្សេងៗ។ យ៉ាងណាមិញយន្តហោះរបស់ក្រុមហ៊ុន Delta Air Lines មួយទៀត បានហោះមកកោះមួយនេះដើម្បីយកអ្នកដំណើរដែលជាប់គាំង និងនាំពួកគេធ្វើដំណើរបន្តទៅកាន់ទីក្រុងស៊ីថល។ យន្តហោះជំនួសនេះ ក៏បានដឹកអ្នកបច្ចេកទេសថែរក្សា ភ្នាក់ងារបំរើសេវាអតិថិជន និងនាវិកថ្មី ដើម្បីប្រតិបត្តិការហោះហើរត្រឡប់ទៅកាន់ទីក្រុងស៊ីថលវិញ។ ជើងហោះហើរនេះបានមកដល់អាកាសយានដ្ឋានស៊ីថល
December 26, 2018 - អន្តរជាតិ
កម្មវិធីបុណ្យណូអែលតូចមួយត្រូវបានគេប្រារព្ធឡើងនៅក្បែរឆ្នេរសមុទ្រដែលទើបតែមានរលកយក្សស៊ូណាមីកាលពីថ្ងៃអង្គារ ទី២៥ ខែធ្នូ ខណៈពេលដែលអ្នកស្រុកនៅតែមានភាពភ័យខ្លាច និងព្យាយាមគេចខ្លួនបន្ទាប់ពីមានពាក្យចចាមអារាមថា រលកយក្សមួយទៀតហៀបនឹងលុកចូលមកឆ្នេរសមុទ្រនេះម្តងទៀត។ មកទល់ពេលនេះចំនួនអ្នកស្លាប់ចុងក្រោយគឺ ៤២៩នាក់ របួស ១,៤៨៥នាក់ និង ១៥៤នាក់ទៀតកំពុងបាត់ខ្លួន។ វេជ្ជបណ្ឌិត Rizal Alimin ដែលធ្វើការនៅអង្គការ Aksi Cepat Tanggap បានឱ្យដឹងថា ក្មេងៗជាច្រើនមានជំងឺគ្រុនក្តៅ និងឈឺក្បាល ហើយពួកគេមិនមានទឹកគ្រប់គ្រាន់នោះទេ។ ចំណែកសាលារៀនក្នុងស្រុកត្រូវបានប្រែក្លាយជាទីជំរកបណ្តោះអាសន្នសម្រាប់ជនរងគ្រោះទាំងនោះ។ គាត់ក៏បានបន្ថែមដែរថា៖ «ពួកយើងមានថ្នាំតិចតួច … វាមិនអាចឱ្យមានផាសុកល្អសម្រាប់ជនជម្លៀសខ្លួននៅទីនេះបានទេ។ ព្យុះស៊ូណាមីដ៏ខ្លាំងក្លានេះបានវាយប្រហារនៅពេលយប់ និងដោយគ្មានការព្រមានពីរលកយក្សនេះមកកាន់អ្នកកោះស៊ូម៉ាត្រា និងឆ្នេរសមុទ្រខាងលិចនៃកោះចាវ៉ានោះទេ ហើយវាបានវាយលុកសណ្ឋាគារទេសចរណ៍ និងការតាំងទីលំនៅមាត់សមុទ្រទាំងអស់។ គួរឱ្យដឹងផងដែរថា
December 26, 2018 - អន្តរជាតិ
ខណៈដែលមនុស្សជាច្រើនកំពុងកាន់ទុក្ខចំពោះការបាត់បង់ដោយសាររលកយក្សសូណាមិនៅច្រក Sunda កាលពីថ្ងៃសៅរ៍ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ថ្មីៗនេះមានវីដេអូមួយបានលេចឡើងជាថ្មីម្តងទៀតនៅលើអ៊ីនធឺណិត ដែលវាជាសញ្ញាដំបូងនៃគ្រោះមហន្តរាយធម្មជាតិដែលបណ្តាលឱ្យមនុស្សស្លាប់ ៣៧៣នាក់ និងរងរបួសជាង ១០០០នាក់។ វីដេអូមួយនោះត្រូវបានបង្ហោះដោយគណនី Twitter ឈ្មោះ @BLLRaY_ ដែលបានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃកម្រិតទឹកសមុទ្រនៅតំបន់ Pantai Anyer កោះ Bentan នៅម៉ោង ៩ និង ១៥នាទីល្ងាច (ម៉ោងក្នុងស្រុក) គឺវាត្រឹមតែ ១២នាទី មុនពេលរលកស៊ូណាមីវាយប្រហារមកលើឆ្នេរសមុទ្ររបស់កោះនេះ នៅម៉ោង ៩ និង ២៧ នាទីយប់។ វិដេអូនេះបានថតនៅឯសណ្ឋាគារ Grand Elti
December 25, 2018 - អន្តរជាតិឥណ្ឌូនេស៊ីមិនបានទទួលសញ្ញាពីគ្រោះរលកយក្សសូណាមិតាំងពី ឆ្នាំ២០១២ ជាហេតុធ្វើឱ្យគ្មានការជម្លៀសទាន់ពេលវេលា
អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ី (BNPB) លោក Sutopo Purwo Nugroho បានសរសេរនៅក្នុងបណ្តាញសង្គម Twitter របស់គាត់ថា ពួកគេមិនបានទទួលការព្រមានអ្វីជាសញ្ញាដើម្បីត្រៀមខ្លួនក្នុងការមកដល់នៃរលកយក្សស៊ូណាមិនៅលើឆ្នេរសមុទ្រ Sunda នេះទេ ដោយសារតែអវត្តមាននៃប្រព័ន្ធសម្រាប់ផ្ដល់សញ្ញាពីរលកយក្សសូណាមិនៅតំបន់នោះ។ គាត់បានបន្ថែមថា ប្រទេសឥណ្ឌូណេស៊ីមិនមានប្រព័ន្ធ (buoy system) ដែលជាទូទៅត្រូវបានគេស្គាល់ថា ជាការវាយតម្លៃទឹកសមុទ្រ និងរាយការណ៍អំពីរលកយក្សស៊ូណាមិ (DART) ចាប់តាំងពី ឆ្នាំ២០១២ មកម៉្លេះ។ គាត់បាននិយាយថា ដោយសារមិនមានការព្រមានជាមុនសម្រាប់រលកស៊ូណាមីនៅលើច្រក Sunda កាលពីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨នេះ គឺជាហេតុផលដែលប្រជាជននៅទីនោះមិនបានដឹងពីភាពគ្រោះថ្នាក់របស់វា និងមិនអាចជម្លៀសខ្លួនបានទាន់ពេលវេលា។ ជាការពិតកាលពីខែកញ្ញា
December 25, 2018 - អន្តរជាតិ
ម្តាយវ័យ ៣២ឆ្នាំ និងឪពុកវ័យ ៣៤ឆ្នាំ មួយគូ ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ដោយសារពួកគេបានផ្តល់នូវអាហារតាមបែបជាអាហារអ្នកមិនបរិភោគសាច់ (vegan) ឱ្យកូនស្រីរបស់ពួកគេដែលមានអាយុត្រឹមតែ ១៩ខែ។ កុមារីរងគ្រោះត្រូវបានគេឱ្យដឹងថា បានទទួលនូវរបបអាហារជា៖ នំបុ័ងអាំង គ្រាប់ធញ្ញជាតិ (oats) និងទឹកដោះគោ តែប៉ុណ្ណោះជារៀងរាល់ថ្ងៃ។ ស្របពេលមានការអន្តរាគមន៍ពីអាជ្ញាធរ កូនស្រីរបស់ពួកគេត្រូវបានគេរកឃើញថា មានការខ្វះទម្ងន់ ដោយគេមានទម្ងន់ត្រឹមតែ ៤.៩គីឡូក្រាម មិនតែប៉ុណ្ណោះកុមាររងគ្រោះបានទទួលរងនូវជំងឺឆ្អឹងម៉្យាងហៅថា «Rickets» ដែលវាជាជំងឺឆ្អឹងបណ្តាលមកពីកង្វះអាហារូបត្ថម្ភ។ យ៉ាងណាមិញឪពុកម្តាយដែលមិនត្រូវបានបញ្ចេញឈ្មោះមួយគូនេះ បានសារភាពថា ពួកគេពិតជាបានធ្វើឱ្យកុមារីរងគ្រោះដែលជាកូន រងគ្រោះនឹងជំងឺនេះពិតមែន ហើយពេលនេះពួកគេត្រូវប្រឈមមុខជាមួយនឹងការជាប់ពន្ធនាគារ។ កុមារីរងគ្រោះត្រូវបានគេឱ្យដឹងមកថា រូបនាងទទួលបានត្រឹមតែ គ្រាប់ធញ្ញជាតិ (oats)
December 25, 2018 - បច្ចេកវិទ្យា
រដ្ឋមន្រ្តីសន្តិសុខអង់គ្លេសលោក បិន វ៉លឡេស (Ben Wallace) បាននិយាយកាលពីថ្ងៃច័ន្ទថា សព្វថ្ងៃនេះរដ្ឋាភិបាលអង់គ្លេសបានដាក់ពង្រាយប្រព័ន្ធតាមចាប់ Drone ខុសច្បាប់នៅទូទាំងប្រទេស បន្ទាប់ពីមានការរំខានពី Drone ជាច្រើនថ្ងៃ ដែលបានបង្កឱ្យមានភាពវឹកវរនៅព្រលានយន្តហោះ Gatwick និងមានការរិះគន់ចំពោះការឆ្លើយតបរបស់រដ្ឋាភិបាល។ គួរឱ្យដឹងផងដែរថា ព្រលានយន្តហោះដ៏មមាញឹកបំផុតទី២ របស់ចក្រភពអង់គ្លេស ត្រូវបានបង្ខំឱ្យមានការបិទទ្វាររបស់ខ្លួនពីថ្ងៃពុធ ដល់ថ្ងៃសុក្រ ដោយសារតែការបង្ហោះ Drone ពីជនអនាមិក ដែលវាបានធ្វើឱ្យមានការប៉ះពាល់ដល់អ្នកដំណើរជិត ១៤០,០០០នាក់ និងឈានទៅដល់ការដាក់ពង្រាយទាហានជាច្រើនដើម្បីធានានូវសុវត្ថិសុខដល់អ្នកដំណើរ និងមនុស្សនៅទីនោះ។ ក្រុមប៉ូលិសបាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេបានទទួលព័ត៌មានប្រហែល៣០ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ហើយពួកគេនឹងផ្តល់ប្រាក់រង្វាន់ចំនួន ៥០,០០០ផោន
December 25, 2018 - អន្តរជាតិ
លោកមហាសេដ្ឋី Jack Ma ស្ថាបនិកនៃក្រុមហ៊ុនអេឡិចត្រូនិចចិន Alibaba (ដែលផ្ដួលក្រុមហ៊ុន Amazon) ដឹងពីអ្វីដែលគាត់ត្រូវធ្វើ ដើម្បីឱ្យបានជោគជ័យ បើទោះបីជាមានឱកាសជោគជ័យតិចក៏ដោយ។ ពួកយើងដឹងហើយថា គាត់បានធំដឹងក្តីឡើងពោរពេញទៅដោយភាពបរាជ័យ ទាំងក្នុងការប្រឡងចូលមហាវិទ្យាល័យរបស់គាត់ (ធ្លាក់ពីរដង) និងត្រូវបានគេបដិសេធពីការងារជាច្រើនដង។ យ៉ាងណាក៏ដោយ ពេលនេះគាត់មានទ្រព្យសម្បត្តិដែលមានតម្លៃដល់ទៅ ២៩ពាន់លានដុល្លារអាមេរិក។ តើអ្នកធ្លាប់ឆ្ងល់ទេថា គាត់មានអាថ៌កំបាំងអ្វីខ្លះចំពោះភាពជោគជ័យរបស់គាត់? នៅក្នុងសុន្ទរកថាមួយនៅវេទិកាពាណិជ្ជកម្មពិភពលោករបស់ Bloomberg លោកបានពន្យល់ថា ខណៈពេលដែល IQ ពិតជាមានប្រយោជន៍ ហើយ EQ ក៏មានអត្ថប្រយោជន៍សម្រាប់ការឆ្ពោះទៅមុខ ប៉ុន្តែអ្វីដែលមានគុណតំលៃសម្រាប់គាត់ដើម្បីដើរមកដល់ភាពជោគជ័យនេះគឺ LQ ។ គាត់បានបន្តថា ប្រសិនបើអ្នកចង់បានការគោរពពីមនុស្សគ្រប់គ្នាអ្នកត្រូវការ
December 25, 2018









