autoadmin
  • អន្តរជាតិ

    ប្រទេសចិនបានសាកល្បងបាញ់បង្ហោះផ្កាយរណបបច្ចេកវិទ្យាទូរគមនាគមន៍លេខ ៣ (No 3 telecommunication) របស់ខ្លួន ក្នុងថ្ងៃអង្គារ៍ ទី២៥ ខែឆ្នូនេះ។ ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង ០០និង ៥៣នាទីព្រឹក (ម៉ោងនៅក្រុងប៉េកាំង) អមដោយកាំជ្រួចរ៉ុក្កែត Long March-3C ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប ស៊ីចាង ក្នុងខេត្ត ស៊ីឈួន ភាគនិរតីប្រទេសចិន។ ផ្កាយរណបនេះត្រូវបានបង្កើត និងផលិតដោយសាជីវកម្មវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអវកាសចិន៕ អត្ថបទ៖ លីដា ប្រភព៖ chinadaily

    December 25, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ចំនួនអ្នកស្លាប់ដោយសាររលកយក្សស៊ូណាមិ ដែលវាយប្រហារទៅលើឆ្នេរសមុទ្រ Sunda នៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ៣៧៣នាក់ និង ១,៤៥៩នាក់ បានរងរបួស ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្តមានចំពេលមានការប្រឈមមុខនឹងអាកាសធាតុអាក្រក់ និងការទទួលរងការខូចខាតធ្ងន់ធ្ងរ។ ក្រុមអ្នកជួយសង្គ្រោះ និងអ្នកស្ម័គ្រចិត្តរាប់រយនាក់ កំពុងធ្វើការស្រាវជ្រាវ និងជួយសង្គ្រោះនៅក្នុងតំបន់ដែលរងផលប៉ះពាល់តាមបណ្តោយឆ្នេរសមុទ្រនៃកោះចាវ៉ា និងកោះស៊ូម៉ាត្រាភាគខាងត្បូង ដែលត្រូវបានវាយប្រហារកាលពីយប់ថ្ងៃសៅរ៍ ដោយរលកយក្សស៊ូណាមិ បន្ទាប់ពីការបាក់ដីក្រោមទឹកពីភ្នំភ្លើង Anak Krakatau ដែលឱ្យសញ្ញាគ្រោះថ្នាក់រាប់ខែមកហើយ។ ក្រុមអ្នកជួយសង្គ្រោះរួមមាន ឧបករណ៍គ្រឿងចក្រធុនធ្ងន់ បានចូលទៅកាន់តំបន់ដែលរងផលប៉ះពាល់ខ្លាំង ដើម្បីនាំយកជនរងគ្រោះចេញពីនោះបន្ថែមទៀតពីគ្រោះមហន្តរាយនេះ៕ អត្ថបទ៖ លីដា ប្រភព៖ xinhuanet

    December 25, 2018
  • អន្តរជាតិ

    តារាសម្តែងលោក Chow Yun-fat ដ៏ល្បីល្បាញ បានប្តេជ្ញាចិត្តបរិច្ចាគទ្រព្យសម្បត្តិដ៏ច្រើនទាំងអស់របស់គាត់ឱ្យទៅឱ្យសប្បុរសធម៌បន្ទាប់ពីគាត់ស្លាប់ទៅ។​​ តារាសម្តែង និងជាមហាសេដ្ឋីវ័យ ៦៣ឆ្នាំ រូបនេះបានចូលរួមជាមួយ Forbes ក្នុងបញ្ជីតារាសម្តែងដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់បំផុតនៅលើពិភពលោកជាលើកដំបូងក្នុង ឆ្នាំ២០១៥ ដោយឈរនៅលំដាប់ទី ២៤។ យ៉ាងណាមិញឥឡូវនេះគាត់បានសន្យាថា នឹងបរិច្ចាគទ្រព្យសម្បត្តិទាំងអស់របស់គាត់ដែលត្រូវបានគេរាយការណ៍ថាមានចំនួន ៥.៦ពាន់លានដុល្លារហុងកុង (៧១៥លានដុល្លារអាមេរិក) ។ លោក Chow Yun-fat បានប្រាប់សាជីវកម្មផ្សព្វផ្សាយ Munhwa Broadcasting របស់កូរ៉េខាងត្បូងថា៖ «ប្រាក់នេះមិនមែនជាអ្វីដែលយើងមានជារៀងរហូតនោះទេ នៅពេលអ្នកស្លាប់ទៅអ្នកត្រូ​វតែទុកវាឱ្យអ្នកដទៃដើម្បីប្រើវា» «អ្នកមិនអាចយកប្រាក់នៅក្នុងគណនីធនាគាររបស់អ្នកតាមជាមួយ បន្ទាប់ពីអ្នកស្លាប់នោះទេ» លោកក៏បានបន្ថែមថា ប្រពន្ធរបស់គាត់បាន «គាំទ្រយ៉ាងពេញទំហឹង» ក្នុងការសម្រេចចិត្តរបស់គាត់។

    December 24, 2018
  • អន្តរជាតិ

    ក្រុមមេធាវីបានកំពុងតែដាក់ពាក្យបណ្តឹងឡើងទៅឧទ្ធរណ៍កាលពីថ្ងៃច័ន្ទនេះ ក្នុងករណីអ្នកសារព័ត៌មានរ៉យទ័រពីររូប ដែលត្រូវបានភូមាដាក់ឱ្យជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទាក់ទិននឹងវិបត្តិជនជាតិមូស្លីមរូហិងយ៉ា។ អ្នកសារព័ត៌មានរ៉យទ័រពីររូបនេះមានឈ្មោះ Wa Lone អាយុ ៣២ឆ្នាំ និង Kyaw Soe Oo អាយុ ២៨ឆ្នាំ ដោយពួកគេត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ ២០១៧ និងត្រូវបានកាត់ទោសឱ្យជាប់គុករយៈពេល ៧ឆ្នាំ ចំពោះអ្វីដែលព្រះរាជអាជ្ញាបានចោទថា ជាការរំលោភលើច្បាប់សម្ងាត់ជាផ្លូវការលើប្រតិបត្តិការសន្តិសុខរបស់មីយ៉ាន់ម៉ា។ ការផ្តន្ទាទោសមកលើពួកគេកាលពីខែកញ្ញា បានធ្វើឱ្យមានការថ្កោលទោសយ៉ាងខ្លាំងពីពិភពលោកមកកាន់ប្រទេសភូមា ដែលរួមមានលោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានស្នើឱ្យមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសានស៊ូជី ធ្វើការអន្តរាគមន៍ចំពោះបញ្ហានេះ។ យ៉ាងណាក៏ដោយការអំពាវនាវឱ្យមានការដោះលែងពួកគេបានបាត់ដំណឹង ហើយសូម្បីតែលោកស្រី

    December 24, 2018
  • អន្តរជាតិ

    ប្រទេសចិន៖ ភ្ញៀវទេសចរជាច្រើនបានកំពុងតែចូលរួមទស្សនា «ឧទ្យានព្រិលទឹកកក» (Ice-Snow World) ដែលទើបនឹងបើកដំណើរការនៅក្នុងតំបន់ហាប៊ីន ដែលជារដ្ឋធានីនៃខេត្ត ហីឡុងជាំង ប្រទេសចិន កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៨។ ឧទ្យានព្រិលទឹកកក នេះបានបើកដំណើរការជាស្ថាពរកាលពីថ្ងៃអាទិត្យ ដោយគ្របដណ្តប់លើផ្ទៃដី ៦០០,០០០ ម៉ែត្រការ៉េ ហើយឧទ្យាននេះបានប្រើប្រាស់ដុំទឹកកកចំនួន ១១០,០០០ ម៉ែត្រគូប និងព្រិល ១២០,០០០ ម៉ែត្រគូប។ ខាងក្រោមនេះគឺជារូបភាពមួយចំនួននៅក្នុងឧទ្យានទឹកកកនេះ៖ អត្ថបទ៖ លីដា ប្រភព៖ prokerala

    December 24, 2018
  • អន្តរជាតិ

    ជនល្មើសឈ្មោះ Yukai Yang អាយុ ២២ឆ្នាំ ត្រូវបានគេចោទប្រកាន់ថា បានយកសារធាតុ thallium ដែលជាសារធាតុ គ្មានពណ៌ គ្មានរសជាតិ និងជាសារធាតុផ្សំនៅក្នុងថ្នាំបំពុលកណ្តុរ ដាក់ចូលក្នុងចំណីអាហារ និងភេសជ្ជៈរបស់ជនរងគ្រោះឈ្មោះ Juwan Royal ដែលជាមិត្តរួមបន្ទប់។ យោងតាមព្រះរាជអាជ្ញាបានឱ្យដឹងថា លោក Yang ដែលជាជនជាតិចិនម្នាក់នេះ បានបំពុល Juwan Royal រយៈពេលជាច្រើនខែមកហើយ ដោយជនរងគ្រោះចេះតែវិលមុខ ញ័រ និងក្អួត ហើយអាការរោគរបស់គាត់កាន់តែអាក្រក់ទៅៗ។ យោងទៅតាមលោក John Morganelli មេធាវីប្រចាំតំបន់ខលន័មតុនបានឱ្យដឹងថា លោក

    December 24, 2018
  • បច្ចេកវិទ្យា

    SpaceX បានបង្ហោះរ៉ុកកែត ដែលដឹកយកជាមួយនឹងផ្កាយរណបរបស់យោធាសហរដ្ឋអាមេរិកថ្មីមួយចេញពីតំបន់ Cape Canaveral របស់រដ្ឋផ្លរីដា កាលពីថ្ងៃអាទិត្យទី២៣ ខែធ្នូ ដែលជាបេសកកម្មអវកាសជាតិលើកដំបូងរបស់ក្រុមហ៊ុនដឹកជញ្ជូនអវកាសសម្រាប់សហរដ្ឋអាមេរិកនេះ។ ផ្កាយរណប Falcon 9 ដែលមានបំពាក់ GPS តម្លៃ ៥០០លានដុល្លារ ផលិតដោយក្រុមហ៊ុន Lockheed Martin Corp បានបង្ហោះចេញពីតំបន់ Cape Canaveral នៅវេលាម៉ោង ៨ និង ៥១ នាទីព្រឹកនេះ (ម៉ោងក្នុងស្រុក) ។ ជោគជ័យនៃការចាប់ផ្តើមនេះ គឺជាជ័យជំនះដ៏សំខាន់មួយសម្រាប់មហាសេដ្ឋី និងជាម្ចាស់ក្រុមហ៊ុនរ៉ុកកែត លោក

    December 24, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ក្រុមអ្នកជំនាញបានព្រមានកាលពីថ្ងៃអាទិត្យថា រលកយក្សស៊ូណាមិ ដែលសម្លាប់មនុស្សជាង២២០នាក់ និងរបួសរាប់រយនាក់អាចបន្តកើតឡើងម្តងទៀតទៅលើឥណ្ឌូណេស៊ី។ ខណៈពេលដែលសកម្មភាពរបស់ភ្នំភ្លើងនៅតែបន្ត ការបង្កឱ្យមានរលកយក្សស៊ូណាមិម្តងទៀតគឺមិនអាចខ្វះបាននោះទេ។ លោក Richard Teeuw នៃសកលវិទ្យាល័យ Portsmouth ក្នុងប្រទេសអង់គ្លេសបាននិយាយថា លទ្ធភាពនៃការរញ្ជួយដីបន្ថែមទៀតនៅច្រកសមុទ្រ Sunda គឺខ្ពស់ដដែល ខណៈពេលដែលភ្នំភ្លើង Anak Krakatoa កំពុងស្ថិតក្នុងដំណាក់កាលកំពូលរបស់វា ហើយវាអាចបង្កឱ្យមានការបាក់ដីបន្ថែមទៀតនៅតំបន់នោះ៕ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia

    December 24, 2018
  • អន្តរជាតិ

    KRAKATOA! គ្រាន់តែឈ្មោះនេះគឺគ្រប់គ្រាន់ដើម្បីបំភ័យអ្នកស្រុកកោះជ្វា និងស៊ូម៉ាត្រាបាត់ទៅហើយ ដែលវាគឺជាឈ្មោះការផ្ទុះភ្នំភ្លើងដ៏កាចសាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។ ចាប់តាំងពីការផ្ទុះដ៏ធំកាលពី ឆ្នាំ១៨៨៣ ភ្នំភ្លើងនេះគឺទើបតែមានសញ្ញាម្តងទៀតប៉ុណ្ណោះ។ ជាការពិតភ្នំភ្លើងនេះ បានឱ្យសញ្ញាថានឹងផ្ទុះអស់រយៈពេល ៦ខែមកហើយ ដោយគេឃើញមានការហូរចេញនៃភ្លើង ការផ្ទុះកំទេចកំទីនៃភ្លើង និងផ្សែងហោះទៅលើអាកាសចម្ងាយប្រហែល ៩ម៉ាយ នៅលើអាកាស ហើយវាមានឈ្មោះថា Anak Krakatoa ដែលមានន័យថាជា កូនរបស់ Krakatoa នេះ។ Anak Krakatoa វាត្រូវបានកើតឡើងនៅឆ្នាំ ១៩២៧ នៅខាងក្នុង caldera ឬគេហៅថាប្រហោង ដែលជាការបន្សល់ទុកពីការផ្ទុះដ៏ធំធេងមួយកាលពី ឆ្នាំ១៨៨៣ ដែលគេឱ្យឈ្មោះថា Krakatoa។ ភ្នំភ្លើងនេះតែងតែមានសកម្មភាពប្រែប្រួលជានិច្ច

    December 24, 2018
  • អន្តរជាតិ

    មិនប្រាកដថាវាជាការអប់រំសាធារណជន ឬជាការទាក់ទាញចំណាប់អារម្មណ៍ពីបុរសជនជាតិឥណ្ឌូនេស៊ីអាយុ ២០ឆ្នាំម្នាក់នេះ ដោយគាត់ត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារដោយសារការបង្ហោះវីដេអូមួយនៅលើអ៊ីនធឺណិត។ យោងតាមទំព័រ Detik បានឱ្យដឹងថាបុគ្គលម្នាក់នេះឈ្មោះថា Fuad បានចូលក្នុងហាងកាហ្វេមួយកន្លែងជាមួយនឹងជីដូនមួលរបស់គាត់ ភ្លាមនោះពួកគេបានឃើញគូស្នេហ៍មួយគូអង្គុយនៅតុក្បែរនោះ ដោយធ្វើនូវទង្វើមិនសមរម្យជាសាធារណៈ។ បុគ្គល Fuad នៅពេលបានឃើញហេតុការណ៍នោះ ក៏លួចថតវិដេអូរបស់ពួកគេ ដោយគិតថានឹងអាចបង្ហោះចែកចាយក្នុងន័យអប់រំដល់មនុស្សផ្សេងទៀត ហើយវិដេអូនោះត្រូវបានបង្ហោះកាលពីថ្ងៃច័ន្ទទី ១៧ ខែធ្នូ។ យ៉ាងណាមិញបុគ្គល Fuad ទំនងជាមិនដឹងថា ការថត និងការបង្ហោះវីដេអូបែបនេះគឺខុសនឹងច្បាប់នោះទេ ដែលជាលទ្ធផលគាត់ត្រូវបានចាប់ខ្លួននៅថ្ងៃបន្ទាប់។ យោងតាមប៉ូលីសបានអោយដឹងថា បុគ្គល Fuad បានអះអាងថា គាត់បានថតវីដេអូនេះព្រោះគាត់ «ខកចិត្ត» នឹងសកម្មភាពរបស់គូស្នេហ៍មួយគូនេះ នៅក្នុងគំនិតរបស់បុគ្គល Fuad

    December 22, 2018