autoadmin
  • អន្តរជាតិ

    យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានរាយការណ៍ដោយស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេបាននិយាយថា នរណាម្នាក់ដែលប្រារព្ធពិធីបុណ្យណូអែលនៅព្រុយណេ គឺខុសច្បាប់ និងអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។ ប្រ៊ុយណេបានណែនាំការហាមឃាត់របស់ខ្លួននៅថ្ងៃបុណ្យណូអែលនេះ គឺដោយការប្រារព្ធពិធីនេះ «ហួសប្រមាណ និងបើកចំហពេក» ដែលអាចនាំប្រជាជនម៉ូស្លីមរបស់ខ្លួនឱ្យសប្បាយភ្លេចខ្លួន។ គ្រីស្ទបរិស័ទ និងអ្នកដទៃទៀតអាចប្រារព្ធពិធីបុណ្យណូអែលបាន ប៉ុន្តែត្រូវធ្វើជាលក្ខណៈបុគ្គល ហើយត្រូវជូនដំណឹងជាមុនដល់អាជ្ញាធរ។ ស្តេចស៊ុលតង់ (Sultan Hassanal Bolkiah) ដែលបានគ្រប់គ្រងអតីតអាណានិគមអង់គ្លេសអស់រយៈពេលជិត ៥០ឆ្នាំ បានណែនាំការហាមឃាត់នៅលើបុណ្យណូអែលនៅឆ្នាំ២០១៤។ ការហាមឃាត់បុណ្យណូអែលគឺ ត្រឹមត្រូវតាមច្បាប់ថ្មី ហើយការផ្តន្ទាទោសសម្រាប់ពិធីបុណ្យណូអែលគឺពិន័យជាប្រាក់ ២០,០០០ដុល្លារ ឬជាប់គុក ៥ឆ្នាំ ឬទាំងពីរ។ អត្ថបទ៖ លីដា ប្រភព៖ independent

    December 20, 2018
  • អន្តរជាតិ

    អ្នកនិយមលេងបណ្តាញសង្គម Twitter មួយរូបបានឱ្យដឹងថា ប្រពន្ធរបស់មិត្តគាត់ម្នាក់ បានរកឃើញនូវកាមេរ៉ាចារកម្មមួយនៅក្នុងបន្ទប់ទឹកផ្ទះជួលថ្មីរបស់គាត់ ដែលមានរូបរាងជាដែកកេះតែការពិតវាគឺជាកាមេរ៉ាកំបាំងមួយ។ នៅក្នុងការប្រកាសរបស់លើបណ្តាញសង្គម Twitter របស់គាត់ គាត់បានព្រមានមនុស្សផ្សេងទៀតឱ្យពិនិត្យមើលបន្ទប់របស់ខ្លួនដើម្បីកុំឱ្យពួកគេក្លាយជាជនរងគ្រោះចំពោះអំពើខុសឆ្គងណាមួយ។ គាត់ក៏បានផ្តល់ដំបូន្មានថាវិធីងាយស្រួលក្នុងការត្រួតពិនិត្យរកមើលកាមេរ៉ាកំបាំងនេះ គឺត្រូវបិទភ្លើងនៅក្នុងផ្ទះ ហើយបន្ទាប់មកព្យាយាមរកពន្លឺភ្លើងដែលលោតភ្លឹបភ្លែតៗរបស់កាមេរ៉ានេះ។ គួរបញ្ជាក់ផងដែរថា កាមេរ៉ានេះមានរាងពីខាងក្រៅដូចដែកកេះ និងខាងក្នុងមានរាងដូចក្បាល USB flash drive ហើយវាមិនមែនជារបស់មិត្តរបស់គាត់នោះទេ។ ទន្ទឹមនឹងនេះដែរអ្នកលេងអ៊ិនធើណេតដទៃទៀតបាននិយាយថា ពួកគេគួរតែពិនិត្យមើលកន្លែងផ្សេងទៀតដូចជាបន្ទប់របស់ពួកគេ ដែលប្រហែលជាអាចមានលាក់កាមេរ៉ាកំបាំង ឬនៅពេលដែលអ្នកប្រើប្រាស់បង្គន់សាធារណៈអ្នកត្រូវតែប្រយ័ត្នឱ្យមែនទែន៕ អត្ថបទ៖ លីដា ប្រភព៖ worldofbuzz

    December 20, 2018
  • អន្តរជាតិ

    ក្រុមអ្នកស្រាវជ្រាវកំពុងស្នើសុំឱ្យជនជាតិអាមេរិកឈប់ចូលគេងដោយមានពាក់ លេន (contact lenses) នៅក្នុងកែវភ្នែករបស់ពួកគេ។ របាយការណ៍មួយបានឱ្យដឹងថាមនុស្សប្រមាណ ៤៥លាននាក់ នៅក្នុងសហរដ្ឋអាមេរិកកំពុងតែប្រើប្រាស់ «លេន» ដាក់ភ្នែក ប៉ុន្តែមានមនុស្សជាច្រើនទៀតបានភ្លេចដោះវាចេញមុនពេលដែលពួកគេចូលគេង ដែលបញ្ហានេះអាចនាំឱ្យមានការឆ្លងមេរោគទៅកែវភ្នែករបស់ពួកគេ។ ការចូលគេងដោយមិនដោះ «លេន» ចេញនេះ អាចបណ្តាលឱ្យពួកគេមានជំងឺឆ្លងធ្ងន់ធ្ងរ ដែលត្រូវបានគេស្គាល់ថាជាជំងឺរលាកភ្នែកប្រសិនបើមិនបានព្យាបាល ហើយវាអាចបណ្តាលឱ្យខូចភ្នែក និងបាត់បង់សមត្ថភាពក្នុងការមើលឃើញជារៀងរហូត។ វេជ្ជបណ្ឌិត Jon Femling ជំនួយការសាស្ត្រាចារ្យនៅនាយកដ្ឋានសង្គ្រោះបន្ទាន់នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ New Mexico បាននិយាយថា ការដេកពេលយប់ ឬសម្រាកមួយភ្លែតដោយមិនដោះ «លេន» ភ្នែកចេញ គឺមានភាពគ្រោះថ្នាក់ណាស់ ហើយអាចបណ្តាលឱ្យមានការឆ្លងមេរោគ ឬក្នុងករណីខ្លះការខូចខាតជាអចិន្ត្រៃយ៍តែម្តង។ វេជ្ជបណ្ឌិត

    December 20, 2018
  • អន្តរជាតិ

    ទារកអាយុ៨ខែម្នាក់ ដែលបានកើតមកដោយគ្មានពោះវៀនត្រូវបានត្រលប់ទៅផ្ទះវិញហើយ បន្ទាប់ពីទារកនេះបានតស៊ូនូវឱកាសតិចជាង ១ភាគរយ ក្នុងការរស់រានមានជីវិត។ ទារកម្នាក់នេះមានឈ្មោះថា Rowan គាត់បានកើតមុនពេលកំណត់រយៈបីខែ ដែលមានឪពុកឈ្មោះ Daniel Breyts និងម្តាយឈ្មោះ Jessica Novac ។ ពួកគាត់ត្រូវបានក្រុមគ្រូពេទ្យប្រាប់ឱ្យរៀបចំលាដំណើររបស់ Rowan ពីព្រោះគេមានជំងឺម៉្យាងដោយកើតមកគ្មានពោះវៀនដែលអាចរស់រានមានជីវិតឡើយ មានន័យថាគាត់មិនអាចញ៉ាំ ឬលូតលាស់បាន និងអាចស្លាប់ដោយចៃដន្យ។ ទារក Rowan បានកើតក្នុងខែមេសា គឺ៣ខែ មុនថ្ងៃកំណត់នៃកំណើតរបស់គាត់ និងមានទំងន់ ១ផោន និង៦អោន។ ប៉ុន្មានថ្ងៃក្រោយមកវេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យអំពីរោគសញ្ញានៃជំងឺ necrotizing enterocolitis (NEC គឺជាជម្ងឺធ្ងន់ធ្ងរដែលប៉ះពាល់ដល់ពោះវៀន

    December 20, 2018
  • បច្ចេកវិទ្យា

    នៅក្នុងរបាយការណ៍ដ៏គួរឱ្យភ័យខ្លាចមួយដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន New York Times កាលពីថ្ងៃទី១៨ ខែធ្នូនេះ កិច្ចព្រមព្រៀងចែករំលែកទិន្នន័យរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនេះត្រូវបានគេបង្ហាញឱ្យកាន់តែលំអិត។ ប្រព័ន្ធព័ត៌មានបានពិនិត្យឡើងវិញនូវឯកសារផ្ទៃក្នុងរបស់ Facebook ជាង ២៧០ទំព័រ ហើយថែមទាំងតាមដានព័ត៌មានដែលត្រូវបានផ្ទេររវាងហ្វេសប៊ុក ទៅកាន់ឧបករណ៍ជាដៃគូ និងវេបសាយដោយប្រើការវិភាគបច្ចេកទេស។ ផ្អែកលើការរកឃើញរបស់ពួកគេ មានទិដ្ឋភាពមួយចំនួននៃភាពជាដៃគូអាជីវកម្មរបស់ Facebook ជាមួយក្រុមហ៊ុនដែលមិនត្រូវបានគេបង្ហាញពីមុនមករហូតមកដល់ពេលនេះ។ ក្រុមហ៊ុនមួយចំនួនក្នុងចំណោមក្រុមហ៊ុនទាំងនេះរួមមានក្រុមហ៊ុន Apple, Amazon, Microsoft និងសេវាកម្មខ្សែភាពយន្ត និងតន្ត្រីពេញនិយមចំនួនពីរ។ ក្រុមហ៊ុនទាំងនេះត្រូវបានគេរាយការណ៍ថាមានលទ្ធភាពទទួលបានទិន្នន័យសូម្បីតែប៉ុន្មានឆ្នាំបន្ទាប់ពីវាត្រូវបានកាត់ផ្តាច់។ សរុបមកកិច្ចព្រមព្រៀងដែលបានពិពណ៌នានៅក្នុងឯកសារបានផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនជាង១៥០ ដែលភាគច្រើនជាក្រុមហ៊ុនបច្ចេកវិទ្យា រួមទាំងអ្នកលក់រាយ និងគេហទំព័រកម្សាន្តអនឡាញ ក្រុមហ៊ុនផលិតរថយន្ត និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។ កំណត់ត្រាបានបង្ហាញថាកម្មវិធីរបស់ពួកគេបានស្វែងរកទិន្នន័យរាប់លាននាក់ក្នុងមួយខែ។ កិច្ចព្រមព្រៀងដែលចាស់បំផុតចាប់តាំងពី ឆ្នាំ២០១០មក

    December 20, 2018
  • អន្តរជាតិ

    អតីតប្រធានាធិបតីទី ៤១ លោក George H. W. Bush បានឧបត្ថម្ភក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ នៅក្នុងប្រទេសហ្វីលីពីនអស់រយៈពេល ១០ ឆ្នាំដោយប្រើប្រាស់ឈ្មោះក្លែងក្លាយរបស់គាត់។ តាមរយៈអង្គការមិត្តភាពអន្តរជាតិដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលប្រើក្រុមជំនុំក្នុងតំបន់ដើម្បីជួយកុមារនៅក្នុងសហគមន៍ក្រីក្រនៅជុំវិញពិភពលោក លោកប៊ូសបានឧបត្ថម្ភគាំទ្រក្មេងប្រុសម្នាក់ឈ្មោះ Timothy  អស់រយៈពេលមួយទសវត្សរ៍មកហើយ ដោយអតីតប្រធានាធិបតីលោក Bush បានផ្ញើប្រាក់សម្រាប់ការអប់រំ កម្មភាពក្រៅម៉ោង និងអាហារមួយចំនួនឱ្យ Timothy។ យ៉ាងណាមិញគ្រួសារអតីតប្រធានាធិបតីលោក Bush មិនបានធ្វើអត្ថាធិប្បាយលើលិខិតដែលលោក Bush ផ្ញើឱ្យ Timothy នោះទេប៉ុន្តែលោក Jim McGrath អ្នកនាំពាក្យការិយាល័យរបស់លោក George H.

    December 20, 2018
  • បច្ចេកវិទ្យា

    ភ្នាក់ងារអវកាសបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធរង្វង់របស់ភពសៅរ៍គឺកំពុងឈានទៅរកការបាត់បង់ ដោយសារតែទំនាញ ប៉ុន្តែអ្នកវិទ្យាសាស្ត្រក៏បានបន្តដែរថា កុំមាន​ការ​ព្រួយ​បារម្ភពេក ព្រោះវានឹងបាត់បង់ទាំងស្រុងនៅរយៈពេល ៣០០លានឆ្នាំទៀងឯណោះ។ លោក James O’Donoghue នៃមជ្ឈមណ្ឌលហោះហើរ Goddard Space របស់ NASA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងមានសំណាងណាស់ ដែលបានមើលឃើញប្រព័ន្ធរង្វង់របស់ភពសៅរ៍ ដែលប្រព័ន្ធរង្វង់នេះហាក់ដូចជាស្ថិតនៅចំពាក់កណ្តាលនៃជីវិតរបស់ភពសៅរ៍» «ទោះយ៉ាងណាក៏ដោយប្រសិនបើប្រព័ន្ធរង្វង់របស់ភពសៅរ៍នេះមានភាពជាបណ្តោះអាសន្ន ប្រហែលជាយើងអាចនឹងខកខានមើលប្រព័ន្ធរង្វង់យក្សនៃភពព្រហស្បតិ៍ អ៊ុយរ៉ានុស និងណេបថុន ព្រោះថាប្រព័ន្ធរង្វង់វាគឺស្តើងណាស់សព្វថ្ងៃនេះ។ ភពសៅរ៍ត្រូវបានគេរកឃើញជាលើកដំបូងនៅឆ្នាំ១៦១០ ដោយ កាលីលេ ប៉ុន្តែពេលនោះគេមិនច្បាស់ថាភពសៅរ៍មានប្រព័ន្ធរង្វង់ ឬអត់នោះទេ លុះដល់ឆ្នាំ១៦៥៩ ទើបតារាវិទូជនជាតិហូឡង់ឈ្មោះ Christiaan Huygens ដឹងថាភពនេះត្រូវបានគ្របដោយប្រព័ន្ធរង្វង់ដ៏ធំ។

    December 19, 2018
  • អន្តរជាតិ

    ជាច្រើនឆ្នាំមកហើយមេដឹកនាំភូមាលោកស្រី អ៊ុងសានសូជី ត្រូវបានទទួលការកោតសរសើរដោយអង្គការសកល និងអ្នកដឹកនាំនយោបាយជាច្រើនសម្រាប់ការប្រឹងប្រែងអស់រយៈពេលជាច្រើនទសវត្ស ដើម្បីនាំប្រជាធិបតេយ្យ និងកំណែទម្រង់មកប្រទេសភូមា។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីពេលនេះបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង ចំពោះការបង្ក្រាបលើជនជាតិភាគតិចរបស់ខ្លួន (ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា) ដែលការបង្ក្រាបនេះត្រូវបានក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិចាត់ទុកថា ជាការសម្លាប់រង្គាល និងប្រល័យពូជសាសន៍។ រយៈពេលចុងក្រោយនេះលោកស្រីតែងតែទទួលបានការរិះគន់ ហើយក៏មានអង្គការជាច្រើនបានដកចេញទៅវិញនូវរង្វាន់កិត្តិយស ដែលធ្លាប់បានប្រគល់ឱ្យលោកស្រី។ ថ្វីបើពេលនេះលោកស្រីនៅតែបន្តកាន់បានពានរង្វាន់ណូបែលសន្តិភាពក៏ដោយ ក៏ការពិតពានរង្វាន់នេះអាចនឹងត្រូវដកចេញពីលោកស្រីបានគ្រប់ពេល តែដោយសារពានរង្វាន់ណូបែលសន្តិភាពមិនមានច្បាប់អាចដកហូតពានរង្វាន់ពីបេក្ខភាពវិញបាន ទើបលោកស្រីនៅតែអាចបន្តកាន់កាប់វាបាន។ យ៉ាងណាមិញខាងក្រោមនេះគឺជាពានរង្វាន់ និងកិត្តិយសរបស់លោកស្រីមួយចំនួនដែលត្រូវបានដកមកវិញដោយសារវិបត្តិមូស្លីមរ៉ូហ៊ីងយ៉ា៖ – ពានរង្វាន់សិទ្ធិមនុស្ស GWANGJU – ឯកអគ្គរដ្ឋទូតនៃមនសិការ (AMBASSADOR OF CONSCIENCE AWARD) – ពានរង្វាន់អែលីវីសែល –

    December 19, 2018
  • បច្ចេកវិទ្យា

    បន្ទាប់ពីបានរិះគន់លើក្រុមហ៊ុន Apple នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញចំពោះការឆ្លើយតបរបស់ Apple លើការហាមឃាត់នឹងម៉ូដែល iPhone មួយចំនួន អ្នកប្រឹក្សាទូទៅរបស់ក្រុមហ៊ុន Qualcomm លោក Don Rosenberg បានមានប្រតិកម្មយ៉ាងខ្លាំងមកលើបញ្ហានេះ ដោយលោកបាននិយាយថា «បញ្ហានេះត្រូវតែមានភាពច្បាស់លាស់» ដោយសារលោកបានមើលឃើញថា ទោះបីជាមានការហាមឃាត់ការលក់នូវម៉ូដែលមួយចំនួនរបស់ Apple ​ក៏ក្រុមហ៊ុននេះមិនបានអនុលោមភាពតាមការបង្គាប់របស់តុលាការ ហើយនៅតែមានចរាចរលក់នូវម៉ូដែលដែលកំពុងត្រូវបានហាមឃាត់លក់ដដែល។ គួរបញ្ជាក់ផងដែរថា តុលាការរបស់ចិនគឺហាមមិនឱ្យលក់ទូរស័ព្ទ Apple ម៉ូដែល iPhone 6S, iPhone 6S Plus, iPhone 7, iPhone 7 Plus,

    December 19, 2018
  • អន្តរជាតិ

    ស្ត្រីជាច្រើនតែងតែស្រែកតវ៉ាចំពោះការបង់ប្រាក់មិនស្មើគ្នារវាងបុរស និងស្ត្រី ប៉ុន្តែរបាយការណ៍មួយបានចេញកាលពីថ្ងៃអង្គារបង្ហាញថា បញ្ហានេះនឹងត្រូវចំណាយពេលរាប់សតវត្ស ដើម្បីសម្រេចបាននូវសមភាពយែនឌ័រនៅកន្លែងធ្វើការនៅជុំវិញពិភពលោកបាន។ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បាននិយាយថា មានការលើកកម្ពស់សមភាពប្រាក់បៀវត្សរ៍នៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ នៅពេលដែលគម្លាតយេនឌ័រនៅទូទាំងពិភពលោកបានពង្រីកជាលើកដំបូងនៅក្នុងទសវត្សរ៍។ WEF បានរកឃើញថា អត្រាគម្លាតយេនឌ័រនៅទូទាំងពិភពលោកនឹងមិនបាត់ត្រឹមរយៈពេល ១០៨ឆ្នាំនោះទេ ខណៈពេលដែលវាត្រូវការចំណាយពេលយ៉ាងតិច ២០២ឆ្នាំ ដើម្បីបិទនូវគម្លាតយែនឌ័រនៅក្នុងកន្លែងការងារ។ របាយការណ៍ប្រចាំឆ្នាំរបស់អង្គការដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវបានពិនិត្យមើលភាពខុសគ្នានៅក្នុងប្រទេសចំនួន១៤៩ រួមជាមួយនឹង ៤វិស័យធំៗដូចជា៖ អប់រំ សុខភាព ឱកាសសេដ្ឋកិច្ច និងការផ្តល់អំណាចដល់នយោបាយ។ របាយការណ៍ក៏បានបង្ហាញថា បន្ទាប់ពីមានភាពជឿនលឿនជាច្រើនឆ្នាំនៅក្នុងវិស័យអប់រំសុខភាព និងតំណាងនយោបាយ គម្លាតយេនឌ័រមកលើស្ត្រីបានថយចុះនៅក្នុងវិស័យទាំងបីនៅឆ្នាំនេះ។ មានតែនៅក្នុងវិស័យសេដ្ឋកិច្ចតែប៉ុណ្ណោះដែលគម្លាតយេនឌ័រមានភាពតូចចង្អៀតបន្តិច ហើយទោះយ៉ាងណាក៏ដោយជាមួយនឹងគម្លាតប្រាក់បៀវត្សរ៍របស់ពិភពលោកមកលើស្ត្រី គឺបានថយចុះជិត ៥១ភាគរយ ចំណែកស្ត្រីមានតួនាទីជាអ្នកដឹកនាំបានកើនឡើងដល់

    December 19, 2018