- autoadmin
- បច្ចេកវិទ្យា
ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនចុះបញ្ជីលំដាប់កំពូលរបស់វៀតណាមតាមតម្លៃទីផ្សារ បានគូសបញ្ជាក់មហិច្ឆតាបច្ចេកវិទ្យារបស់ខ្លួនកាលពីពេលថ្មីៗនេះ ជាមួយនឹងការបង្ហាញស្មាតហ្វូនដំបូងរបស់ខ្លួន ដែលគ្រោងនឹងលក់ទូទាំងពិភពលោក។ ទូរស័ព្ទម៉ូដែល Vsmart ចំនួន៤ របស់ខ្លួនកំពុងត្រូវបានផលិតនៅរោងចក្ររបស់ខ្លួននៅទីក្រុងហៃហ្វុងភាគខាងជើងវៀតណាមដោយមានសមត្ថភាពផលិតទូរស័ព្ទបាន ៥លានគ្រឿង ក្នុងមួយឆ្នាំនៅដំណាក់កាលដំបូង។ ក្រុមហ៊ុន Vingroup វៀតណាមចង់លក់ស្មាតហ្វូន និងផលិតផលឆ្លាតវៃដទៃទៀតរបស់ខ្លួនទៅគ្រប់ទ្វីបទាំងអស់ រួមជាមួយប្រទេសរុស្ស៊ី និងអេស្បាញ ដែលក្រុមហ៊ុន Vingroup គឺមានភាគហ៊ុន ៥១ភាគរយជាមួយក្រុមហ៊ុនបច្ចេកវិជ្ជាអេស្ប៉ាញ BQ ដែលជាទីផ្សារសក្តានុពលសំខាន់នៅទ្វីបអឺរ៉ុបនេះ។ ប្រទេសវៀតណាមសព្វថ្ងៃគឺជាមូលដ្ឋានផលិតស្មាតហ្វូនធំបំផុតសម្រាប់ក្រុមហ៊ុន Samsung ខណៈពេលដែលក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់ក្រុមហ៊ុន Apple ក៏កំពុងពិចារណាលើការបង្កើតរោងចក្រផងដែរ។ ទូរស័ព្ទ Vsmart ចំនួន
December 19, 2018 - អន្តរជាតិ
យើងទាំងអស់គ្នាដឹងហើយថា ពួកយើងចូលចិត្តផឹកភេសជ្ជៈប៉ូវកម្លាំងខ្លាំងណាស់ ទាំងពេលកំពុងធ្វើការ ជួបជុំគ្នា និងពេលយប់ -ល-។ ឥឡូវនេះប្រហែលជាពេលវេលាដែលអ្នកគួរតែកាត់បន្ថយហើយ ព្រោះអ្នកជំនាញបានព្រមានថា អ្នកអាចនឹងមានឱកាសកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ៥ដង ប្រសិនបើអ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំងច្រើនហួសកម្រិត ហើយការព្រមាននេះក៏បង្ហាញដែរថា ការញៀនរបស់ចូលចិត្តភេសជ្ជៈប៉ូវកម្លាំងកំពុងជំរុញឱ្យមានការកើនឡើងនៃជំងឺបេះដូងទៀងផង។ យ៉ាងណាមិញរបាយការណ៍នេះបានឱ្យដឹងថា ភេសជ្ជៈតែ ១កំប៉ុង គឺល្មមគ្រប់គ្រាន់ដើម្បីឱ្យអ្នកប្រឈមមុខនឹងជំងឺបេះដូងទៅហើយ។ អ្នកស្រី Trudie Lobban ស្ថាបនិកនិងជានាយកប្រតិបត្តិនៃអង្គការ Arrhythmia Alliance បានប្រាប់ឱ្យដឹងថា ខណៈដែលភេសជ្ជៈប៉ូវកម្លាំងកំពុងតែពេញនិយមសំរាប់យើងរាល់គ្នា យើងគួរតែផឹកវាក្នុងបរិមាណសមល្មម ព្រោះជាតិកាហ្វេអុីនរបស់ភេសជ្ជៈប៉ូវកម្លាំងទាំងនេះនឹងធ្វើឱ្យចង្វាក់បេះដូងរបស់អ្នកដើរមិនបានល្អទោះបីជាអ្នកមិនមានប្រវត្តិកើតជំងឺបេះដូងក៏ដោយ។ យើងទាំងអស់គ្នាក៏ប្រហែលជាដឹងហើយថា ការផឹកកាហ្វេ ៥-៦ កែវគឺមិនល្អ ប៉ុន្តែភេសជ្ជៈប៉ូវកម្លាំងគឺមានផលប៉ះពាល់ជាងកាហ្វេទៅទៀត។ ដោយសារតែការប៉ះពាល់ច្រើនបែបនេះហើយទើបពេលនេះប្រទេសអង់គ្លេស ហាមមិនឱ្យយុវជនក្រោម១៨ឆ្នាំ
December 19, 2018 - បច្ចេកវិទ្យា
ក្រុមហ៊ុន Google បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួននឹងវិនិយោគទឹកប្រាក់ ១ពាន់លានដុល្លារ នៅក្នុងបរិវេណអគារនៅទីក្រុងញូវយ៉ក។ ក្រុមហ៊ុនបានឱ្យដឹងនៅក្នុងប្លក់មួយកាលពីថ្ងៃចន្ទថា អគារថ្មីនេះទំហំ ១.៧ លានហ្វីតការ៉េ ដោយមានអាគារចំនួន២ រួមបញ្ចូលគ្នា និងមានទីតាំងស្ថិតនៅផ្លូវ ៣១៥ និង ៣៤៥ Hudson ។ ទីតាំងថ្មីនេះនឹងពង្រីកវត្តមានរបស់ Google នៅទីក្រុងញូវយ៉កនេះ ហើយកាលពីដើមឆ្នាំ Google ក៏បានទិញផ្សារទំនើប Chelsea ក្នុងតម្លៃ ២.៤លានដុល្លារផងដែរ។ ក្រុមហ៊ុន Google បានឱ្យដឹងបន្តដែរថា ទីតាំង Hudson Square នឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់អង្គភាពអាជីវកម្មសាកលលោក
December 18, 2018 - អន្តរជាតិ
ស្រ្តីម្នាក់បានគំរាមលោតពីអគារហុងកុងលើប្រាក់ឈ្នួលដែលថៅកែមិនបង់ឱ្យ ជាលទ្ធផលត្រូវបានឃាតខ្លួនដោយប៉ូលីស និងអ្នកសង្គ្រោះដែលមានរយៈពេលជាង ២០ម៉ោង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១២និង ១០នាទី យប់កាលពីថ្ងៃចន្ទ និងដោយមានការរាយការណ៍ពីមិត្តរួមការងាររបស់គាត់ ក្រុមជួយសង្គ្រោះក៏បានមកអន្តរាគមន៍ភ្លាម។ អាគារដែលស្ត្រីរងគ្រោះប៉ងលោតសម្លាប់ខ្លួននេះ មានកម្ពស់២០ជាន់ ស្ត្រីរូបនេះត្រូវបានគេរាយការណ៍ថា បានស្នើសុំប្រាក់ឈ្នួលប្រាក់ខែប្រហែល ២០០,០០០ ដុល្លារហុងកុង (៣៥,០០០ដុល្លារ) ប៉ុន្តែគេមិនឱ្យ។ យ៉ាងណាមិញអ្នកនាំពាក្យប៉ូលិសម្នាក់បាននិយាយថា អ្នកចរចាម្នាក់ត្រូវបានបញ្ជូនទៅទីនោះ ដើម្បីនិយាយលួងលោមជាមួយស្ត្រីនោះ ហើយព្យាយាមបញ្ចុះបញ្ចូលឱ្យនាងចុះមក។ ប៉ូលីសបានបន្ថែមថា ស្ត្រីរងគ្រោះបានបាត់ខ្លួនអស់មួយរយៈបន្ទាប់ពីការប្រឈមមុខគ្នាជាច្រើនម៉ោងកាលពីថ្ងៃចន្ទ ប៉ុន្តែក្រោយមកស្រាប់តែពួកគេបានឃើញស្ត្រីនេះប៉ងសម្លាប់ខ្លួនពីលើអាគារនេះតែម្តង៕ អត្ថបទ៖ លីដា ប្រភព៖ asiaone
December 18, 2018 - អន្តរជាតិ
ឪពុកម្តាយដែលបារម្ភពីកូនៗរបស់ពួកគេចំណាយពេលវេលាច្រើនពេកនៅនឹងមុខអេក្រង់ ឥឡូវនេះកាន់តែមានហេតុផលច្រើនជាងមុនទៀតសម្រាប់ការព្រួយបារម្ភនេះ។ ការស្រាវជ្រាវថ្មីដែលទទួលបានការឧបត្ថម្ភថវិកាពីវិទ្យាស្ថានសុខភាពជាតិត្រូវបានធ្វើតេស្តលើ ការផ្លាស់ប្តូរខួរក្បាលក្នុងចំនោមកុមារដែលនៅនឹងមុខអេក្រង់ច្រើនជាង ៧ម៉ោងក្នុងមួយថ្ងៃ និងកុមារដែលចុះខ្សោយខាងការយល់ដឹងដែលនៅនឹងមុខអេក្រង់ច្រើនជាង ២ម៉ោងក្នុងមួយថ្ងៃ។ ការស្រាវជ្រាវមួយបានតាមដានទម្លាប់មើលទូរទស្សន៍កុមារ ដែលជាមធ្យមពួកគេមិនដែលចំណាយពេលលើសពី ២ម៉ោងកន្លះក្នុងមួយថ្ងៃក្នុងការមើលទូរទស្សន៍ឡើយ។ ប៉ុន្តែនៅឆ្នាំ២០១៦ កុមារជាមធ្យមចំណាយពេលប្រហែល ៦ម៉ោងក្នុងមួយថ្ងៃក្នុងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ តែទោះជាយ៉ាងណាក៏ដោយ ពេលវេលាចំណាយក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថលនេះ គឺគ្រប់គ្រាន់ល្មមឱ្យពួកគេអាចចំណាយពេលវេលាលើសកម្មភាពផ្សេងទៀតដូចជា ការធ្វើទំនាក់ទំនងជាមួយមិត្តភ័ក្ដិ ការអាន ឬចេញកម្សាន្តទៅខាងក្រៅបាន។ វាមិនដូចជាកម្មវិធីលើទូរស័ព្ទដែលផលិតឡើងមកដោយចងអ្នកជាប់នៅនឹងមួយកន្លែងនោះទេ តាមការស្រាវជ្រាវមួយក៏បានឱ្យដឹងដែរថាយុវជនជាច្រើននឹងមិនមានការសប្បាយរីករាយក្នុងការជួបជុំមិត្តភ័ក្តិរបស់ពួកគេទេ ប្រសិនបើទូរស័ព្ទរបស់ពួកការដំណើរការជិតដៃនោះ។ ការសិក្សាមួយផ្សេងទៀតដែលទាក់ទងនឹងទម្លាប់គេងរបស់កុមារ និងមនុស្សវ័យជំទង់បានឱ្យដឹងថា ការចំណាយពេលច្រើនជាមួយអេក្រង់ទូរទស្សន៍ និងឧបករណ៍ចល័ត គឺធ្វើឱ្យពួកគេគេងមិនលក់នោះទេ។ ហេតុផលខាងសរីរវិទ្យាបានឱ្យដឹងផងដែរថា ពន្លឺពណ៌ខៀវដែលបញ្ចេញដោយកញ្ចក់អេក្រង់អេឡិចត្រូនិចនឹងធ្វើឱ្យខួរក្បាលរបស់ពួកគេគិតថា វានៅតែជា «ពេលថ្ងៃ» បន្ទាប់មកខ្លួនរបស់ពួកគេនឹងមិនអាចផលិតអ័រម៉ូនមេឡាតូនីន (sleep melatonin)
December 18, 2018 - អន្តរជាតិ
ក្មេងប្រុសអាយុ ៩ឆ្នាំម្នាក់ មកពីតំបន់ South Wales ត្រូវបានវះកាត់ភ្នែកជាបន្ទាប់ក្រោយពីគេរងការវាយប្រហារដោយសារកាំភ្លើងជ័រ ។ ក្មេងប្រុសម្នាក់នេះមានឈ្មោះថា Taylor-Jay Ravicini ត្រូវបានវាយប្រហារដោយគ្រាប់កាំភ្លើងជ័រ ដែលវាបានបណ្តាលឱ្យគាត់បាត់បង់ភ្នែកម្ខាងយ៉ាងគួរឱ្យអាណិត។ គ្រាប់កាំភ្លើងជ័រនេះបានវាយប្រហារលើកែវភ្នែកកុមារានេះយ៉ាងខ្លាំង ហើយវាលើសពីសមត្ថភាពដែលពេទ្យអាចព្យាបាលបាន ទើបក្រុមគ្រូពេទ្យសម្រេចចិត្តវះកាត់ភ្នែកនោះចេញ ដើម្បីធានាថាកែវភ្នែកម្ខាងទៀតរបស់គាត់មិនឆ្លងការរីករាលដាលនៃមេរោគ។ ឧប្បត្តិហេតុអកុសលនេះ បានកើតឡើងខណៈដែលគាត់កំពុងលេងជាមួយមិត្តម្នាក់នៅក្នុងផ្ទះ ក្រោមការត្រួតពិនិត្យរបស់ម្តាយរបស់គាត់។ យ៉ាងណាមិញដោយនេះគឺជាឧប្បត្តិហេតុទី២ របស់ Taylor ជំុវិញការលេងកាំភ្លើងជ័រនេះ ទើបគ្រូពេទ្យសម្រេចវះកាត់ភ្នែកម្ខាងចេញ។ ម្ដាយរបស់ Taylor ពេលនេះគឺកំពុងតែព្យាយាមរកមូលនិធិដើម្បីឱ្យ Taylor អាចវះកាត់ដាក់ភ្នែកសិប្បនិម្មិត ដើម្បីកុំឱ្យក្មេងៗនៅសាលារៀនរបស់គាត់មើលមកគាត់ដោយចម្លែកចិត្ត។ គួរបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍នោះ កុមារា Taylor គឺកំពុងតែលេងកាំភ្លើងជ័រ ខណៈដែលម្តាយរបស់គាត់រវល់ធ្វើការងារផ្ទះនៅជាន់ខាងក្រោម
December 18, 2018 - អន្តរជាតិ
សេវាកម្មរថភ្លើងនៅប្រទេសជប៉ុនត្រូវបានកំណត់ឱ្យផ្តល់ជូននូវបទពិសោធប្រណីតដ៏ពិសេសមួយ ជាមួយនឹងការរចនាផ្នែកខាងក្នុងយ៉ាងលម្អិត ដែលវាត្រូវបានបំផុសគំនិតដោយផ្ទះឈើបុរាណ Kyoto របស់ជប៉ុន ដែលជាទូទៅត្រូវបានគេមើលឃើញនៅទីក្រុងក្យូតូមុនឆ្នាំ១៩៥០។ ក្រុមហ៊ុនផ្លូវដែកដែលមានឈ្មោះថា Kyo-train GARAKU គឺជាប្រភេទរថដែក Kyo ជំនាន់ទី២ ដែលនឹងត្រូវដឹកអ្នកដំណើររវាងស្ថានីយ៍ Osaka Umeda និង Kyoto Kawaramachi ។ ការរចនាផ្ទៃខាងក្នុងជាលក្ខណៈផ្ទះបុរាណនេះ នឹងផ្តល់ឱ្យអ្នកដំណើរនូវអារម្មណ៍ប្លែកនៅពេលដែលពួកគេធ្វើដំណើររវាងស្ថានីយ៍ទាំងពីរ។ រថភ្លើងនេះនឹងមាន ៦ទូផ្សេងគ្នា ដែលមានរចនាបទតាមរដូវកាលរបស់ពួកគេដោយ ទូទី១ ផ្តល់ជូននូវអារម្មណ៍រដូវស្លឹកឈើជ្រុះដោយប្រើស្លឹកឈើ, ទូទី២ ផ្តល់ជូននូវរដូវរងាដោយមានការតុបតែងដោយដើមឫស្សីមួយប្រភេទ, ទូទី៣ ផ្តល់ជូនជាមួយនឹងនិទាឃរដូវ (cherry blossom), ទូទី៤ រដូវក្តៅដែលត្រូវបានតំណាងដោយ
December 18, 2018 - បច្ចេកវិទ្យា
ក្រុមហ៊ុន VinSmart ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអចលនទ្រព្យ Vingroup ប្រទេសវៀតណាម បានប្រកាសជាផ្លូវការនូវស្មាតហ្វូនថ្មី ៤ប្រភេទ កាលពីថ្ងៃទី១៤ ខែធ្នូ ថ្មីៗនេះ។ ស្មាតហ្វូន Vsmart ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ VOS ដែលជាការអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការ Android និងមានតម្លៃចាប់ពី ២.៥លានដុង (១០៦ដុល្លារ) ដល់ ៦.៣ លានដុង (២៦៩ដុល្លារ) ។ លោក Tran Minh Trung អគ្គនាយកក្រុមហ៊ុន VinSmart បាននិយាយថា បច្ចុប្បន្នយើងកំពុងប្រើប្រាស់មន្ទីរពិសោធន៍នៅសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន
December 18, 2018 - អន្តរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ Lion Air បានឱ្យដឹងមកថា ការស្វែងរកជាថ្មីសម្រាប់ប្រអប់ខ្មៅទី២ របស់យន្តហោះដែលបានធ្លាក់នៅសមុទ្រជ្វាកាលពីថ្ងៃទី២៩ ខែតុលា ត្រូវបានពន្យារពេលរយៈពេលពីរថ្ងៃ ដោយសារអាកាសធាតុអាក្រក់ធ្វើឱ្យរំខានដល់ការមកដល់របស់នាវាឯកទេសសម្រាប់បេសកកម្មនេះ។ ការធ្លាក់យន្តហោះ Boeing 737 MAX នេះបានសម្លាប់មនុស្សទាំង ១៨៩នាក់នៅលើយន្តហោះ ហើយកម្ទេចកម្ទីសំខាន់ៗ និងប្រអប់ខ្មៅទី២ មិនត្រូវបានរកឃើញនៅក្នុងការស្វែងរកដំបូងឡើយ។ ក្រុមហ៊ុន Lion Air បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងផ្តល់ជំនួយដល់ការស្វែងរក ដែលមានប្រមាណចំនួន ៣៨ពាន់លានរ៉ូពៀ (២.៦ លានដុល្លារ) ដើម្បីជួយដល់ការស្វែងនេះ រួមជាមួយនាវា MPV Everest ដែលត្រូវបានគេរំពឹងថានឹងមកដល់តំបន់ស្វែងរកនៅថ្ងៃចន្ទ ប៉ុន្តែវាត្រូវខកខានការមកដល់ដោយសារអាកាសធាតុមិនល្អ។ ក្រុមហ៊ុន
December 17, 2018 - អន្តរជាតិ
ក្រុមបាតុករអាវលឿងបានកាន់កាប់ចរាចរណ៍ជាច្រើននៅទូទាំងប្រទេសបារាំងកាលពីថ្ងៃអាទិត្យ ខណៈចលនារបស់ពួកគេសម្រាប់យុត្តិធម៌សេដ្ឋកិច្ចទំនងជាបាត់បង់សន្ទុះនៅចុងសប្តាហ៍ទី៥ នៃការតវ៉ានេះ។ ការបិទផ្លូវនៅតែមានទោះបីជាមានការអំពាវនាវពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Christophe Castaner ដើម្បីរំដោះចេញនូវភាពវឹកវរចរាចរដែលបង្កើតឡើងដោយការតវ៉ានេះ។ យ៉ាងហោចណាស់មានមនុស្ស ៨នាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុដែលទាក់ទងទៅនឹងចលនាអាវលឿង ដែលភាគច្រើនមកពីគ្រោះថ្នាក់ចរាចរដែលជាប់ទាក់ទងនឹងផ្លូវដែលត្រូវបានរារាំងដោយក្រុមអ្នកតវ៉ាអាវលឿង។ មកទល់ពេលនេះក្រុមបាតុករកំពុងទាមទារវិធានការបន្ថែមទៀត ដើម្បីជួយដល់កម្មករ និងអ្នកចូលនិវត្តន៍របស់ប្រទេសបារាំង ហើយចង់ឱ្យមន្រ្តីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលកណ្ដាលរបស់លោកប្រធានាធិបតី Emmanuel Macron លាលែងពីតំណែងរួមទាំងលោក Macron ផ្ទាល់ផងដែរ។ យ៉ាងណាមិញទោះបីជាមានអាកាសធាតុត្រជាក់ប៉ុណ្ណាក៏ដោយ អ្នកតវ៉ាដែលកាន់កាប់រង្វង់មូលនៅក្បែរទីក្រុង Orange បានសន្យារក្សាបាតុកម្មថែមទៀត រួមទាំងការទប់ស្កាត់ឃ្លាំងប្រេងផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ time
December 17, 2018









