autoadmin
  • អន្តរជាតិ

    នាង Catriona Grey បេក្ខនារីរបស់ប្រទេសហ្វីលីពីនបានគ្រងមកុដបវរកញ្ញាចក្រវាល Miss Universe 2018 ជាស្ថាពរនាថ្ងៃចន្ទនេះ ហើយវាគឺជាលើកទី៤ ដែលប្រទេសហ្វីលីពីនបានឈ្នះក្នុងការប្រឡងបវរកញ្ញាចក្រវាលនេះ ដោយការឈ្នះទាំង៣ផ្សេងទៀតនៅក្នុងឆ្នាំ១៩៦៩ ឆ្នាំ១៩៧៣ និងឆ្នាំ២០១៥។ នាង Catriona Grey គឺជាតារាម៉ូដែលវ័យ២៤ឆ្នាំ និងជាកូនកាត់ ហ្វីលីពីន-អូស្ត្រាលី ហើយនៅក្នុងការប្រកួតនេះដែរ នាងត្រូវបានគេសួរអំពីទស្សនៈផ្ទាល់របស់នាងទៅលើការធ្វើឱ្យស្របច្បាប់ក្នុងការដាក់ឱ្យប្រើប្រាស់នូវកញ្ឆា ខណៈដែលហ្វីលីពីនក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Rodrigo Duterte កំពុងតែមានបេសកកម្មបង្ក្រាបគ្រឿងញៀនយ៉ាងសកម្ម និងបានសម្លាប់ទាំងអ្នកជួញដូរ និងប្រើប្រាស់រាប់ពាន់នាក់មកហើយនោះ។ នាង Catriona Grey បានឆ្លើយទៅនឹងសំណួរនេះថា នាងគាំទ្រវាសម្រាប់ការប្រើប្រាស់ក្នុងមធ្យោបាយវេជ្ជសាស្រ្ត។ នាងបានបន្តថា សំណួរនេះគឺពិតជាពាក់ព័ន្ធ

    December 17, 2018
  • អន្តរជាតិ

    កញ្ញា Angela Ponce វ័យ ២៧ឆ្នាំ ដែលជាបេក្ខនារីបវរកញ្ញាចក្រវាលរបស់អេស្ប៉ាញ គឺជាបេក្ខនារីប្តូរភេទដំបូងបង្អស់របស់ការប្រឡងបវរកញ្ញាចក្រវាល ហើយគាត់បានធ្វើឱ្យមានការចាប់អារម្មណ៍ និងធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន។ យ៉ាងណាមិញនាង Ponce បានប្រាប់ថា៖ «ខ្ញុំមិនចាំបាច់ឈ្នះពានរង្វាន់បវរកញ្ញាចក្រវាលទេ» «ខ្ញុំគ្រាន់តែត្រូវការបង្ហាញខ្លួននៅទីនេះប៉ុណ្ណោះ» ។ ទោះបីជាបេក្ខនារីបវរកញ្ញាពិភពលោករបស់ហ្វីលីពីននាង Catriona Gray បានទទួលប្រជាប្រិយភាពយ៉ាងច្រើន និងមានភាគរយខ្ពស់ក្នុងការគ្រងមកុដក៏ដោយ នាង Ponce នៅតែមានឱកាសបាននិយាយពីការបង្កើតប្រវត្តិសាស្រ្តរបស់នាងនៅក្នុងកម្មវិធីថតទុកមួយ ដោយនាងបាននិយាយថា៖ «ខ្ញុំមកទីនេះដើម្បីតំណាងឱ្យភាពសម្បូរបែបនៃមនុស្សនៅក្នុងពិភពលោក» «ក្តីសង្ឃឹមរបស់ខ្ញុំគឺសម្រាប់ថ្ងៃស្អែក ដើម្បីឱ្យយើងទាំងអស់គ្នាអាចរស់នៅក្នុងពិភពមួយដែលមានភាពស្មើគ្នា។ យើងជាមនុស្សគ្រប់រូបត្រូវតែយល់ថា ពួកយើងគឺកើតជាមនុស្សដូចគ្នា ដូចនេះហើយយើងគួរធ្វើឱ្យជីវិតរបស់ពួកយើងកាន់តែប្រសើរឡើង ដែលវាគឺជាតថភាពសម្រាប់មនុស្សជាច្រើនដែលនឹងផ្លាស់ប្តូរវា» ។ ក្រោយបញ្ចប់សាររបស់នាង Ponce

    December 17, 2018
  • អន្តរជាតិ

    ថ្មីៗនេះវីដេអូមួយបានលេចឡើងនៅបណ្តាញហ្វេសប៊ុក ដែលបានបង្ហាញពីបុរសម្នាក់ស្លៀកពាក់ខោអាវពណ៌ខ្មៅ ដែលប្រកាសថា «ថ្ងៃនេះថ្ងៃទី១៥ ខែធ្នូ គឺជាថ្ងៃដ៏ធំរបស់ FCC ក្នុងការប្រកាសការប្រណាំងធ្វើពាណិជ្ជកម្ម ខ្ញុំសង្ឃឹមថាគ្រប់គ្នានៅទីនេះនឹងយកចិត្តទុកដាក់ចំពោះព្រឹត្តិការណ៍ដ៏សំខាន់នេះ … ខ្ញុំមិនដឹងថាតើមានអ្នកណាម្នាក់ជឿថាលុយអាចធ្លាក់ពីលើមេឃបានទេ» បន្ទាប់ពីបានបញ្ចប់ការនិយាយរបស់គាត់ គេឃើញមានក្រដាសប្រាក់ជាច្រើនត្រូវបានគេទម្លាក់ពីលើដំបូលនៃអាគារមួយ។ បុរសម្នាក់នេះមានឈ្មោះពិតថា Wong Ching-kit និងត្រូវបានគេជឿថា ជាម្ចាស់ទំព័រហ្វេសប៊ុក Epoch Cryptocurrency ដែលជាទំព័រលើកកំពស់ការបញ្ចូលគ្នានៃ cryptocurrency ហើយគាត់ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា «Coin Young Master»។ របាយការណ៍មួយបានបង្ហាញថា លោក Wong ជាម្ចាស់ក្រុមហ៊ុនមួយដែលមានឈ្មោះថា Coin’s Group ហើយក្រុមហ៊ុននេះដំបូងឡើយត្រូវបានគេហៅថា Oscar Holding Group

    December 17, 2018
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនសន្តិសុខអ៊ីនធឺរណែតមួយបានលាតត្រដាងនូវពាក្យសម្ងាត់ដែលសម្បូរគេចូលលួច (HACK) ច្រើនជាងគេប្រចាំឆ្នាំ២០១៨ ហើយក្នុងនោះកំពូលលេខកូដសម្ងាត់ដែលងាយស្រួលលួចជាងគេគឺ “123456” បន្ទាប់មក “password” ដែលបានជាប់ចំណាត់ថ្នាក់៥ឆ្នាំជាប់គ្នាមកហើយ។ ទោះបីជាមានការព្រមានឥតឈប់ឈរពីអ្នកស្រាវជ្រាវសន្តិសុខក៏ដោយ មនុស្សរាប់លាននាក់នៅតែងាកទៅរកពាក្យសម្ងាត់ណាដែលខ្សោយ និងងាយស្រួលចាំដើម្បីការពារឧបករណ៍របស់ពួកគេ។ យោងតាមការស្រាវជ្រាវមួយបានឱ្យដឹងថា គណនីចំនួន៥លាន ដែលត្រូវបានគេលួច ក្នុងនោះមានចំនួន១០ភាគរយ ហើយដែលបានប្រើយ៉ាងហោចណាស់មួយក្នុងចំណោមពាក្យសម្ងាត់អាក្រក់បំផុតទាំង ២៥ ក្នុងឆ្នាំ ២០១៨នេះ។ Morgan Slain នាយកប្រតិបត្តិរបស់ SplashData បាននិយាយថា ក្តីសង្ឃឹមរបស់យើងដោយការបោះពុម្ពផ្សាយបញ្ជីនេះជារៀងរាល់ឆ្នាំ គឺដើម្បីបញ្ចុះបញ្ចូលប្រជាជនឱ្យចាត់វិធានការដើម្បីការពារខ្លួនពួកគេតាមប្រព័ន្ធអ៊ីនធឺណិត។ ពាក្យសម្ងាត់លេចធ្លាយចំនួន ៥លាន ដែលបានវាយតម្លៃសម្រាប់បញ្ជីឆ្នាំ២០១៨នេះ ភាគច្រើនត្រូវបានប្រើប្រាស់នៅប៉ែកអាមេរិកខាងជើង និងអឺរ៉ុបខាងលិច។ យ៉ាងណាមិញដើម្បីបង្កើតពាក្យសម្ងាត់ដ៏រឹងមាំ ក្រុមហ៊ុនបានផ្តល់អនុសាសន៍ឱ្យអ្នកប្រើប្រាស់ព្យាយាមដាក់លេខកូដដែលពិបាក និងមិនគួរប្រើលេខសម្ងាត់តែមួយជាមួយនិងគណនីដទៃផ្សេងទៀតនោះទេ។

    December 15, 2018
  • អន្តរជាតិ

    ក្រុមហ៊ុន Dominion Diamond Mines របស់ប្រទេសកាណាដា និងក្រុមហ៊ុន Rio Tinto បានធ្វើឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើទីផ្សារកាលពីថ្ងៃសុក្រ ដោយពួកគេបានបង្ហាញពេជ្រដ៏ធំបំផុតដែលមិនធ្លាប់មាននៅអាមេរិកខាងជើង និងមានទំហំប៉ុនស៊ុតមាន់។ ពេជ្រពណ៌លឿងមួយនេះមានទំហំ ៥៥២ការ៉ាត់ ដែលត្រូវបានគេរកឃើញកាលពីខែតុលា ហើយវាគឺជាការរកឃើញដ៏អស្ចារ្យសម្រាប់អាមេរិកខាងជើង ដោយវាបានបំបែកកំណត់ត្រាចាស់របស់ពេជ្រដែលមានឈ្មោះថា «foxfire» ដែលមានអាយុកាល២ពាន់លានឆ្នាំ និងមានទំហំ ១៨៧.៧ ការ៉ាត់ កាលពីឆ្នាំ ២០១៥។ ពេជ្រពណ៌លឿងនេះ គឺជាពេជ្រមួយក្នុងចំណោមពេជ្រធំបំផុតទាំង ៣០ របស់ពិភពលោក ដោយពេជ្រធំបំផុតដែលបានជាប់កំណត់ត្រាគឺ Cullinan ដែលមានទំហំ ៣,១០៦ការ៉ាត់ ហើយត្រូវបានគេរកឃើញនៅជិតទីក្រុងប្រេតូរី ប្រទេសអាហ្វ្រិកខាងត្បូងកាលពីឆ្នាំ១៩០៥ តែក្រោយមកវាត្រូវបានគេកាត់ជាបំណែកៗ។

    December 15, 2018
  • អន្តរជាតិ

    ជនជាតិចិនម្នាក់នេះមានទម្លាប់ដ៏ចម្លែកមួយ ដោយគាត់លង់នឹងការហិតក្លិនស្រោមជើងខ្លួនឯងរៀងរាល់ថ្ងៃបន្ទាប់ពីត្រលប់ពីធ្វើការវិញ ហើយការញៀននឹងហិតក្លឹនស្រោមជើងនេះ បានធ្វើឱ្យគាត់រងការឆ្លងមេរោគផ្សិតយ៉ាងធ្ងន់ធ្ងរទៅក្នុងសួតរបស់គាត់។ បុរសនេះត្រូវបានគេស្គាល់ថា ឈ្មោះ ប៉េង អាយុ៣៧ឆ្នាំ និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យចាងឆូ ក្នុងទីក្រុងហ្វូចៀន ប្រទេសចិនភ្លាមនៅពេលដែលគាត់ចាប់ផ្តើមមានអាការក្អកយ៉ាងធ្ងន់ធ្ងរ និងមានការឈឺទ្រូងជាខ្លាំង។ ជាលទ្ធផលនៃការញៀនរបស់គាត់ បានធ្វើឱ្យមានការឆ្លងមេរោគផ្សិតម៉្យាឈ្មោះ «spores» ជាមេរោគដែលកើតចេញពីជើងរបស់គាត់ និងត្រូវបានចម្លងចូលទៅក្នុងសួតរបស់គាត់ដោយសារតែទម្លាប់ចម្លែកហិតក្លិនស្រោមជើងនេះ។ លោក ប៉េង ត្រូវបានគេព្យាបាលភ្លាមៗចំពោះការឆ្លងរោគរបស់គាត់ ហើយត្រូវបានគេរំពឹងថានឹងមានការធូរស្បើយពេញលេញនាពេលឆាប់ៗនេះ។ តាមការឱ្យដឹងមួយបាននិយាយថា ទម្លាប់នេះប្រហែលជាមធ្យោបាយមួយសម្រាប់គាត់ ដើម្បីធ្វើឱ្យគាត់មានអារម្មណ៍ធូរស្រាល បន្ទាប់ពីការងារដ៏តានតឹង និងការអស់កម្លាំងក្រោយចេញពីធ្វើការ។ តែយ៉ាងណាមិញយោងតាមវេជ្ជបណ្ឌិត Mai Zhuanying ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Daily Mail បានអោយដឹងថា ការឆ្លងមេរោគនេះក៏អាចមានទៅបានដោយសារតែភាពខ្វះការសម្រាករបស់គាត់

    December 15, 2018
  • អន្តរជាតិ

    ក្រុងប៉ារីស៖ ការភ័យខ្លាចពីផលប៉ះពាល់សេដ្ឋកិច្ចមកលើប្រទេសបារាំងបានកើតមានឡើង ដោយសារការតវ៉ាប្រឆាំងរបស់ពួកអាវពណ៌លឿងបានចាប់ផ្តើមមានម្តងទៀតការពីថ្ងៃសុក្រ ទី១៤ ខែធ្នូនេះ។ ការស្ទង់មតិអាជីវកម្មដែលចេញផ្សាយដោយក្រុមស្រាវជ្រាវទីផ្សារ IHS កាលពីថ្ងៃសុក្រ បានបង្ហាញពីការធ្លាក់ចុះគួរឱ្យភ្ញាក់ផ្អើលនៅក្នុងសកម្មភាពនៅក្នុងខែធ្នូនេះ ដោយសារការរំខានដែលបណ្តាលមកពីបាតុកម្មនៅទូទាំងប្រទេស។ ទិន្នន័យនេះក៏បានចង្អុលបង្ហាញផងដែរពីការធ្លាក់ចុះនៃវិស័យឯកជនរបស់បារាំងជាលើកដំបូងក្នុងរយៈពេលពីរឆ្នាំកន្លះនេះ។ បាតុកម្មពួក «អាវលឿង» បានចាប់ផ្តើមតាំងពីថ្ងៃទី១៧ ខែវិច្ឆិកា ប្រឆាំងទៅនឹងការដំឡើងពន្ធលើប្រេងឥន្ទនៈរបស់ប្រធានាធិបតីលោក Emmanuel Macron ដែលជាប្រមុខរដ្ឋវ័យ៤០ឆ្នាំរបស់បារាំង។ យ៉ាងណាមិញមនុស្ស ៦នាក់ បានស្លាប់ចាប់តាំងពីមានចលនា «អាវលឿង» នេះ និងជាង ១,៤០០នាក់ បានរងរបួសនៅក្នុងការតវ៉ាដោយប្រជាជនដែលមានប្រាក់ចំណូលទាបទូទាំងប្រទេសបារាំង។ នៅថ្ងៃសៅរ៍នេះផងដែរ ប៉ូលិសប្រហែល ៨,០០០នាក់ នឹងត្រូវបំពេញកាតព្វកិច្ចនៅក្នុងទីក្រុងប៉ារីស ដែលវាជាចំនួនដូចគ្នានឹងចុងសប្តាហ៍មុន រួមជាមួយរថពាសដែកចំនួន១៤គ្រឿង កាណុងបាញ់ទឹក

    December 15, 2018
  • អន្តរជាតិ

    ប្តីប្រពន្ធមួយគូ នាង Ruba Bibi និងលោក Saqib Mehmood ទាំងពីរមានហ្សែនដែលស្ថិតក្នុងស្ថានភាពម៉្យាងដែលមិនអាចព្យាបាលបាន ដូចនេះគឺវាមានន័យថា កូនរបស់ពួកគេមានឱកាស ១ ក្នុងចំណោម ៤ ដែលនឹងត្រូវស្លាប់ទៅវិញទាំងនៅជាទារក។ យ៉ាងណាមិញពួកគេបានបាត់បង់កូនបីដងរួចមកហើយ ពេលនេះសាច់ញាតិពួកគេខ្លះចង់ឱ្យពួកគេបែកគ្នា និងរៀបការម្តងទៀតរៀងៗខ្លួន។ នាង Ruba Bibi តែងចោទជាសំណួរថា តើមូលហេតុអ្វីបានជាកូនរបស់នាងត្រូវស្លាប់ទៅវិញម្តងហើយម្តងទៀត? ឬ ដោយសារតែនាងរៀបការជាមួយបងជីដូនមួយខ្លួន? ប្តីប្រពន្ធមួយគូនេះត្រូវបានគេឱ្យដឹងថា គឺជាបងប្អូនជីដូនមួយនឹងគ្នា ហើយនារីជាប្រពន្ធត្រូវបានបង្ខំឱ្យរៀបការជាមួយនឹង Saqib Mehmood ទាំងដែលការពិតគឺនាងចង់នៅបន្តការសិក្សារបស់នាង។ នាង Ruba Bibi គឺមិនដែលបានជួប

    December 15, 2018
  • អន្តរជាតិ

    សភាអាមេរិកបានអនុម័តសេចក្តីសម្រេចមួយកាលពីថ្ងៃពុធ ដើម្បីអំពាវនាវភូមាឱ្យដោះលែងអ្នកសារព័ត៌មាន Reuters ពីរនាក់ដែលត្រូវបានគេចាប់ដាក់ពន្ធនាគារកាលពីឆ្នាំមុន។ ការសម្រេចនេះត្រូវបានអនុម័តដោយការបោះឆ្នោត ៣៩៤-១ សំឡេង បន្ទាប់ពីរឿងចាប់ខ្លួនអ្នកសារព័ត៌មាននេះ ត្រូវបានណែនាំដោយលោក Steve Chabot (R-Ohio)។ អ្នកកាសែតទាំងពីរនាក់នេះ ត្រូវបានកាត់ទោសឱ្យជាប់គុក៧ឆ្នាំ បន្ទាប់ពីពួកគេធ្វើការស៊ើបអង្កេតពីការវាយប្រហារដោយយោធា និងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាលើជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា។ លោក Ed Royce ប្រធានគណៈកម្មាធិការកិច្ចការបរទេសបាននិយាយនៅក្នុងសារលិខិតមួយថា ជាមួយនឹងសេចក្តីសម្រេចនេះ សភានឹងចាត់វិធានការដ៏សំខាន់ក្នុងការដាក់ទោសអំពើឃោរឃៅដែលដែលយោធាភូមាបានប្រឆាំងនឹងប្រជាជនរ៉ូហ៊ីងយ៉ា ដែលវាគឺជាអំពើប្រល័យពូជសាសន៍មួយ។ ប្រជាជនរ៉ូហ៊ីងយ៉ាដែលនៅក្នុងរដ្ឋរ៉ាឃីនរបស់ភូមាត្រូវបានគេហៅថា ជាជនជាតិភាគតិចដែលត្រូវរងការធ្វើទុក្ខបុកម្នេញច្រើនជាងគេ។ ជនជាតិរ៉ូហ៊ីងយ៉ាជាពលរដ្ឋដែលគ្មានរដ្ឋធម្មនុញ្ញឡើយ ព្រោះរដ្ឋាភិបាលមីយ៉ាន់ម៉ា បដិសេធមិនទទួលស្គាល់ពួកគេថាជាប្រជាពលរដ្ឋខ្លួននោះទេ ទោះបីជាប្រជាជនរ៉ូហ៊ីងយ៉ាបានរស់នៅក្នុងប្រទេសភូមារាប់ជំនាន់មកហើយក្តី៕ អត្ថបទ៖ លីដា ប្រភព៖ thehill

    December 14, 2018
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Google បានប្រកាសថា ខ្លួនបានចាប់ផ្តើមកម្មវិធីស៊ើបការណ៍សិប្បនិម្មិតមួយនៅក្នុងប្រទេសថៃ។ គោលបំណងរបស់កម្មវិធីនេះ គឺដើម្បីពិនិត្យមើលជំងឺភ្នែកជំងឺទឹកដែលអាចបណ្តាលឱ្យពិការភ្នែកជារៀងរហូត។ កាលពីមុនក្រុមហ៊ុននេះ ក៏បានបើកដំណើរការកម្មវិធីស្រដៀងគ្នាមួយនេះដែរ នៅក្នុងប្រទេសឥណ្ឌា។ លោក Kent Walker អនុប្រធានជាន់ខ្ពស់ផ្នែកកិច្ចការពារសង្គមរបស់ Google បានមានប្រសាសន៍ថា យើងមានការទទួលខុសត្រូវក្នុងការប្រើ កម្មវិធី AI តាមរបៀបដែលល្អបំផុត។ ក្រុមហ៊ុននេះបានប្រកាសកម្មវិធីនេះនៅក្នុងប្រទេសថៃ ដោយសហការជាមួយមន្ទីរពេទ្យ Rajavithi ដែលជាអង្គភាពគ្រប់គ្រងដោយរដ្ឋ។ តាមការសិក្សារួមគ្នាមួយបានបង្ហាញថា កម្មវិធី AI នេះមានភាពត្រឹមត្រូវក្នុងការពិនិត្យមើលជំងឺភ្នែក ៩៥ភាគរយ បើធៀបនឹង ការពិនិត្យរបស់គ្រូពេទ្យ ឬពេទ្យភ្នែកមានតែ ៧៤ភាគរយ។ កម្មវិធីនេះនឹងមើលទៅកញ្ចក់កែវភ្នែករបស់អ្នកជំងឺ ដើម្បីកំណត់ថាតើពួកគេកំពុងប្រឈមមុខនឹងភាពពិការភ្នែកដែរ ឬទេ?ការរកឃើញរោគសញ្ញាទាន់ពេលវេលា នឹងអាចមានការព្យាបាលទាន់ពេលវេលា។

    December 14, 2018