- autoadmin
- បច្ចេកវិទ្យា
មន្ត្រីស៊ើបការណ៍ជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា សកម្មភាពក្រុមវាយលុកតាមអ៊ីនធឺណេត (CYBER) របស់ចិននៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងគួរឱ្យគត់សម្គាល់នៅក្នុងប៉ុន្មានខែថ្មីៗនេះ ដោយពួកគេផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលអាចជាការព្យាយាមបង្កើតមូលដ្ឋានសម្រាប់ការវាយប្រហារមកលើអាមេរិកនាពេលអនាគត។ មន្ដ្រីសន្តិសុខជាតិលោក Rob Joyce ដែលជាអតីតទីប្រឹក្សាផ្នែកប្រព័ន្ធអ៊ីនធឺណេតរបស់សេតវិមានសម្រាប់លោកប្រធានាធិបតី Donald Trump មិនបានបញ្ជាក់លម្អិតអ្វីទេលើបញ្ហានេះ តែគាត់បាននិយាយសំដៅទៅលើការវាយប្រហារឌីជីថលប្រឆាំងនឹងថាមពល វិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន និងថែទាំសុខភាពរបស់សហរដ្ឋអាមេរិក។ យ៉ាងណាមិញប្រទេសចិនបានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិកថាខ្លួនបានធ្វើការវាយប្រហារតាមអ៊ីនធឺណិតនេះ។ ចំណែកការកត់សម្គាល់របស់លោក Rob Joyce គឺស្របគ្នានឹងព្រះរាជអាជ្ញារបស់សហរដ្ឋអាមេរិក ដែលកំពុងរៀបចំបង្ហាញខ្លួននៅដើមសប្តាហ៍នេះលើការចោទប្រកាន់ការលួចបច្ចេកវិទ្យាព្រហ្មទណ្ឌថ្មីប្រឆាំងនឹងក្រុមវាយលុកតាមអ៊ីនធឺណេតរបស់ចិន៕ អត្ថបទ៖ លីដា ប្រភព៖ voanews
December 12, 2018 - អន្តរជាតិ
ប្រទេសឥណ្ឌា៖ កាលពីថ្ងៃពុធនេះមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិ និងជាអ្នកមានជាងគេនៅតំបន់អាស៊ី លោក Mukesh Ambani បានរៀបការកូនស្រីរបស់គាត់ឈ្មោះ Isha ទៅឱ្យលោក Anand ដែលត្រូវជាកូនប្រុសរបស់មហាសេដ្ឋី Ajay Piramal ។ អាពាហ៍ពិពាហ៍នេះត្រូវបានគេឱ្យដឹងថា ចំណាយអស់ប្រហែលជា ១០០លានដុល្លារ ប៉ុន្តែមានអ្នកអះអាងដោយសុំមិនបញ្ចេញឈ្មោះម្នាក់បាននិយាយថាវាចំណាយមិនច្រើនជាង ១៥លានដុល្លារទៅវិញ តែទោះជាយ៉ាងណាចំនួនទាំងពីរនៅតែថ្លៃកប់ពពកសម្រាប់មនុស្សសាមញ្ញ។ ចំណែកក្នុងពិធីមុនចូលរោងការវិញគេឃើញមានអ្នកល្បីល្បាញក្នុងស្រុក និងអន្តរជាតិចូលរួមជាច្រើនដូចជា៖ Beyoncé, Shah Rukh Khan, ហ៊ីលឡារីគ្លីនតុន និងមហាសេដ្ឋីពាណិជ្ជកម្មជាច្រើន។ របាយការណ៍មួយបានឱ្យដឹងថា ដោយការដឹងគុណដល់ទីក្រុង Udaipur និងអបអរដល់ថ្ងៃល្អនេះ ក្រុមគ្រួសារត្រកូល Ambani បានបរិច្ចាគនូវអាហារដល់មនុស្សចំនួន ៥
December 12, 2018 - បច្ចេកវិទ្យា
Google របស់ក្រុមហ៊ុន Alphabet Inc កំពុងពិនិត្យមើល ដើម្បីបើកការិយាល័យតំណាងរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមរដ្ឋាភិបាលរបស់ប្រទេសអាស៊ីអាគ្នេយ៍បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា លោក Kent Walker អនុប្រធានជាន់ខ្ពស់របស់ Google បានកំពុងសិក្សាអំពីជំហានរបស់ខ្លួនដើម្បីបើកការិយាល័យតំណាងនៅវៀតណាម។ ព័ត៌មាននេះបានលេចចេញឡើងនៅពេលដែលច្បាប់ស្តីពីអ៊ីធើណែតដ៏ចម្រូងចម្រាសត្រូវបានកំណត់ឱ្យមានប្រសិទ្ធភាពនៅដើមឆ្នាំក្រោយ ដែលតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាសកលនានាបើកការិយាល័យក្នុងស្រុក និងរក្សាទុកទិន្នន័យនៅក្នុងប្រទេស។ យ៉ាងណាមិញលោក Kent Walker អនុប្រធានជាន់ខ្ពស់របស់ Google ក៏បានបន្ថែមថា Google នឹងអនុវត្តតាមគោលការណ៍ ដោយធានាថា បទបញ្ជារបស់ម្ចាស់ផ្ទះមិនផ្ទុយនឹងការសន្យាអន្តរជាតិ។ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia
December 12, 2018 - បច្ចេកវិទ្យា
យោងតាមការសិក្សាមួយបានឱ្យដឹងថា អ្នកបរិភោគអាហារសរុបចំនួន៤០ភាគរយ នឹងបង្ហោះរូបថតនៃអាហាររបស់ពួកគេទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅពេលញ៉ាំអាហារពេលល្ងាច។ ការស្រាវជ្រាវនេះបានស្ទង់មតិមនុស្សពេញវ័យចំនួន ២,០០០នាក់ ដែលបានញ៉ាំអាហារក្នុងអំឡុងពេល១២ខែកន្លងមកនេះ និងបានរកឃើញថា បណ្តាញសង្គមដូចជា Instagram និងហ្វេសប៊ុក ដើរតួនាទីយ៉ាងសំខាន់នៅពេលដែលពួកគេចេញទៅញ៉ាំអាហារ។ ការសិក្សានេះក៏បានបង្ហាញថា ១/៤នៃមនុស្សដែលមានអាយុពី ២៥ ទៅ ៣៤ឆ្នាំ នឹងបង្ហោះរូបភាពអាហាររបស់ពួកគេ ក្នុងគោលបំណងដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមិត្តភក្តិ និង Followers របស់ពួកគេ ហើយ៤២ភាគរយផ្សេងទៀត នឹងចែករំលែកនូវរូបភាពតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីណែនាំទីកន្លែងល្អៗឱ្យមិត្តភក្តិរបស់ពួកគេ។ យ៉ាងណាមិញវត្តមានភោជនីយដ្ឋានអាហារពេលល្ងាចនៅលើបណ្តាញសង្គមគឺមានសារៈសំខាន់ណាស់ ដែល១៥ភាគរយនៃអ្នកចូលចិត្តបរិភោគអាហារពេលល្ងាចតាមភោជនីយដ្ឋាននឹងមិនទៅភោជនីយដ្ឋានណាដែលមិនមានវត្តមានលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬមានម៉ឺនុយដើម្បីមើលលើអ៊ីនធឺណិតទេ។ លើសពីនេះទៀត ២៨ភាគរយនៃអ្នកចូលចិត្តបរិភោគអាហារពេលល្ងាចនឹងធ្វើការកក់ភោជនីយដ្ឋានទាំងនោះតាមរយៈ Facebook, Twitter ល ។ អនុវត្តតាម OnePoll
December 11, 2018 - អន្តរជាតិ
ផ្លូវថ្នល់របស់ប្រទេសថៃនៅតែស្ថិតក្នុងចំណោមប្រទេសដែលមានគ្នគ្រោះថ្នាក់បំផុតនៅក្នុងអាស៊ីអាគ្នេយ៍ ទោះបីព្រះរាជាណាចក្រមួយនេះបានធ្លាក់ចុះអត្រាគ្រោះថ្នាក់ពីលេខរៀងទី២ មកនៅលំដាប់ទី៨ ក្នុងពិភពលោកវិញក៏ដោយ។ យ៉ោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការសុខភាពពិភពលោកបង្ហាញថា ស្ថានភាពសុវត្ថិភាពចរាចរណ៍នៅប្រទេសថៃ នៅតែមិនមានភាពប្រសើរឡើង។ របាយការណ៍នេះក៏បានបង្ហាញពីអត្រាមរណភាពរបស់ប្រជាជនថៃដោយលើកឡើងថា មនុស្សប្រហែល៣២នាក់ ក្នុងចំណោម ១០០,០០០នាក់ ត្រូវបានស្លាប់ជាមធ្យមនៅក្នុងឆ្នាំ២០១៦។ ចំនួននេះបានធ្វើឱ្យផ្លូវថ្នល់ក្នុងប្រទេសថៃ ក្លាយជាផ្លូវថ្នល់ដែលមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងអាស៊ាន និងក្នុងចំណោមអ្នកស្លាប់ច្រើនបំផុតក្នុងពិភពលោក។ របាយការណ៍ដែលចងក្រងដោយប្រើទិន្នន័យតាំងពីឆ្នាំ២០១៦ និងចូលរួមពីប្រទេសចំនួន១៧៥ បានបង្ហាញថា ទ្វីបអឺរ៉ុបមានផ្លូវថ្នល់ដែលមានសុវត្ថិភាពបំផុតដោយមានចំនួនមនុស្សត្រឹម ៩.៣នាក់ ក្នុងចំណោមប្រជាជន ១០០,០០០នាក់ប៉ុណ្ណោះដែលមានការស្លាប់ដោយគ្រោះថ្នាក់លើផ្លូវថ្នល់នេះ។ របាយការណ៍នេះបានបង្ហាញថា ប្រទេសថៃជាមធ្យមមានមនុស្សចំនួន ២២,៤៩១នាក់ បានស្លាប់នៅលើផ្លូវថ្នល់ជារៀងរាល់ឆ្នាំ។ របាយការណ៍ដដែលនេះក៏បានរកឃើញថា ស្ថានភាពទាក់ទងនឹងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកាន់តែអាក្រក់ទៅៗមិនថាតែក្នុងប្រទេសថៃតែមួយទេ ហើយយ៉ាងហោចណាស់មានមនុស្សម្នាក់នឹងស្លាប់ជារៀងរាល់២៤វិនាទី នៅក្នុងពិភពលោកយើងនេះ៕ អត្ថបទ៖ លីដា ប្រភព៖ nationmultimedia
December 11, 2018 - អន្តរជាតិ
មន្ត្រីល្បាតព្រំដែនសហរដ្ឋអាមេរិកបានធ្វើការចាប់ខ្លួនមនុស្ស ៣២នាក់ របស់ក្រុម Quaker នៅឯព្រំដែនរដ្ឋ San Diego – Tijuana ( អាមេរិក – ម៉ិចស៊ីកូ ) ។ បើយ៉ោងតាមអ្នកថតរូបម្នាក់របស់សារព័ត៌មាន The Associated Press បានឱ្យដឹងថា មនុស្សជាច្រើននាក់ត្រូវបានគេចាប់ដាក់ខ្នោះ បន្ទាប់ពីពួកមន្ត្រីបានព្យាយាមមិនឱ្យពួកគេឆ្លងកាត់របងព្រំដែនឆ្នេរសមុទ្រប៉ាស៊ិហ្វិក ដែលទីនោះគឺជា «តំបន់សមយុទ្ធយោធា» ។ មូលហេតុឈានដល់ការចាប់ខ្លួននេះគឺមិនទាន់មានរបាយការណ៍ណាប្រាប់ពីមូលហេតុជាក់លាក់នោះទេ ប៉ុន្តែក្រុម Quaker ទាំង៣០០នាក់នេះគឺកំពុងតែធ្វើបាតុកម្មដើម្បីបង្ហាញពីការគាំទ្រដល់ជនអន្តោប្រវេសន៍ caravan ដែលស្វែងរកទីជម្រកថ្មី ហើយក្រុមនេះគឺរៀបចំដោយគណៈកម្មាធិការសេវាមិត្តអាមេរិកផ្ទាល់តែម្តង៕ អត្ថបទ៖ លីដា ប្រភព៖
December 11, 2018 - បច្ចេកវិទ្យា
ជម្លោះរវាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗពីរគឺ ក្រុមហ៊ុន Apple និងក្រុមហ៊ុន Qualcomm បានកើតមានរយៈពេលជាច្រើនឆ្នាំមកហើយ ដោយក្រុមហ៊ុន Qualcomm បានអះអាងថាក្រុមហ៊ុន Apple កំពុងតែរំលោភលើច្បាប់ប៉ាតង់ចំនួនពីររបស់ខ្លួន ក្នុងបច្ចេកវិទ្យា ដែលត្រូវបានប្រើប្រាស់នៅក្នុង iPhone 6S, iPhone 6S Plus, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus និង iPhone X ។ ម៉ូដែលទាំងនេះបានធ្វើឱ្យក្រុមហ៊ុន Apple
December 11, 2018 - អន្តរជាតិ
អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Lion Air លោក Edward Sirait បានប្រកាសថា ចំនួនអ្នកដំណើររបស់ខ្លួនបានធ្លាក់ចុះជាង 5% នៅក្នុងខែវិច្ឆិកានេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន បន្ទាប់ពីយន្ដហោះបូអ៊ីង 737 MAX របស់ខ្លួនបានធ្លាក់នៅចុងខែតុលា និងបានសម្លាប់អស់មនុស្ស១៨៩នាក់នៅលើយន្តហោះ។ លោកបានបន្តថា ក្រុមហ៊ុន Lion Air មិនបានយល់ច្បាស់ថាតើ «ការធ្លាក់យន្តហោះបូអ៊ីង 737 MAX» របស់ខ្លួនគឺជាមូលហេតុ ចំពោះការធ្លាក់ចុះនៃចរាចរណ៍នៅក្នុងខែវិច្ឆិកានេះទេ។ គួរឱ្យដឹងផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ ដែលធំជាងគេបំផុតរបស់ប្រទេសឥណ្ឌូណេស៊ីនេះ គឺជាកម្មសិទ្ធិឯកជន ហើយពួកគេនឹងមិនចេញផ្សាយជាសាធារណៈនូវស្ថិតិចរាចរណ៍ ឬលទ្ធផលហិរញ្ញវត្ថុឱ្យដឹងឡើយ។ យ៉ាងណាមិញលោក Edward
December 11, 2018 - អន្តរជាតិ
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសុំុចុះចាញ់ជាមួយក្រុមបាតុករ «អាវលឿង» ហើយនៅថ្ងៃច័ន្ទម្សិលមិញនេះ ដែលក្រុមនេះបានធ្វើបាតុកម្មនៅក្នុងប្រទេសបារាំងប៉ុន្មានអាទិត្យមកហើយ និងបានបិទផ្លូវជាច្រើនតាំងពីខែមុន។ លោក Emmanuel Macron បានទទួលចុះចាញ់ដោយផ្តល់ការដំឡើងប្រាក់បៀវត្សរ៍ និងការកាត់បន្ថយពន្ធដារ ដែលនឹងចាប់ផ្តើមអនុវត្តន៍នៅឆ្នាំក្រោយ។ ថ្លែងទៅកាន់ពលរដ្ឋជាតិតាមកញ្ចក់ទូរទស្សន៍បន្ទាប់ពីមានការតវ៉ាជាច្រើនអាទិត្យមក ប្រធានាធិបតីបារាំងលោក Emmanuel Macron បានហៅការតវ៉ារបស់ក្រុមបាតុករថាជាការ «គិតជ្រៅជ្រះ» ហើយលោកបានស្នើសុំឱ្យមានការរំសាយកំហឹងពីពួកបាតុករទាំងនោះ ដោយលោកបានបន្តថា៖ «ខ្ញុំនឹងស្នើសុំឱ្យនិយោជកទាំងអស់ ឱ្យបង់ប្រាក់រង្វាន់ប្រចាំឆ្នាំដល់បុគ្គលិករបស់ពួកគេ»។ លោកក៏បានបន្ថែមដែរថា លោកប្រហែលជាមិនអាចធ្វើឱ្យមានការឆ្លើយតបគ្រប់គ្រាន់ទៅនឹងច្បាប់ថ្មីដែលលោកចង់ដាក់ឱ្យអនុវត្តន៍នេះទេ ដូចនេះលោកត្រូវសម្រេចចិត្តតាមពលរដ្ឋរបស់លោក៕ អត្ថបទ៖ លីដា ប្រភព៖ washingtontimes
December 11, 2018 - អន្តរជាតិ
ប្រទេសចិន៖ ស្ពានដែកដែលមានប្រវែងវែងជាងគេក្នុងពិភពលោកត្រូវបានលេចចេញជារូបរាងហើយ ដោយស្ពាន់នេះគឺឆ្លងកាត់ទន្លេ Nujiang ស្ថិតនៅភាគនិរតីនៃខេត្ត Yunnan របស់ប្រទេសចិន។ ស្ពាននេះមានបណ្តោយប្រវែង ១,០២៤ម៉ែត្រ និងទទឹង ២៥ម៉ែត្រ រួមជាមួយរមូរដែកចំនួន ៨០០,០០០ និងដែកថែបចំនួន ៩២២ប្រភេទផ្សេងៗគ្នា ហើយមានកម្ពស់ប្រហែល ២៣០ម៉ែត្រពីផ្ទៃទន្លេ Nujiang។ ស្ពាននេះគឺជាគម្រោងផ្លូវដែក Dali-Ruili ដែលជាផ្នែកសំខាន់មួយនៃផ្លូវដែកអន្តរជាតិរវាង ចិន – មីយ៉ាន់ម៉ា ដែលភ្ជាប់ទីក្រុងគុនមីងរដ្ឋធានីខេត្តយុនណានជាមួយនឹង ទីក្រុងយ៉ានហ្គនដែលជារដ្ឋធានីនៃប្រទេសមីយ៉ាន់ម៉ា។ អត្ថបទ៖ លីដា ប្រភព៖ xinhuanet
December 11, 2018









