autoadmin
  • អន្តរជាតិ

    ក្រសួងសុខាភិបាលបាននិយាយថា បើកុំតែមានក្រុមគ្រូពេទ្យបានចុះចាក់វ៉ាក់សាំងដល់ប្រជាជនជាង ៤១,០០០នាក់ទេ ម៉្លេះមកទល់ពេលនេះការផ្ទុះឡើងនៃជំងឺអេបូឡា (Ebola) នេះអាចនឹងកើតមានច្រើនជាង ១ម៉ឺនករណី។ ប្រធានមន្ទីរសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកលោក Peter Salama បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ STAT ក្នុងបទសម្ភាសន៍មួយនៅសប្ដាហ៍នេះថា អង្គការមានការព្រួយបារម្ភខ្លាំងណាស់ អំពីទំហំនៃថ្នាំវ៉ាក់សាំងនេះ ដោយសព្វថ្ងៃពួកគេមានវ៉ាក់សាំងតែ ៣០០,០០០ ប៉ុណ្ណោះ ហើយវាគឺមិនគ្រប់គ្រាន់សម្រាប់ការផ្ទុះឡើងនៃជំងឺអេបូឡាដ៏ធំជាលើកទី២នេះទេ ប្រសិនបើការរាលដាលនៅតែបន្ត។ ថ្មីៗនេះទីក្រុង Butembo នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដែលជាទីក្រុងដែលមានប្រជាជនប្រមាណ ១លាននាក់ បានលេចឡើងនូវជំងឺអេបូឡានេះ និងបានបង្កឱ្យមានភាពចលាចល ដោយសារជំងឺនេះកំពុងវាយលុកយ៉ាងខ្លាំងគ្រប់តំបន់ ហើយមានតំបន់ខ្លះគឺក្រុមសង្គ្រោះមិនអាចទៅដល់ទាន់ពេលនោះទេ។ ហើយដោយចំនួនវ៉ាក់សាំងជំងឺអេបូឡានេះមានកម្រិតផងនោះ បានធ្វើឱ្យមានការព្រួយបារម្មណ៍ដល់សុខភាព និងជីវិតប្រជាជននៅទីដាច់ស្រយាលទាំងនោះ។ យ៉ាងណាមិញអ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកបាននិយាយថា ក្រុមហ៊ុនផលិតថ្នាំពេទ្យ Merck

    December 8, 2018
  • អន្តរជាតិ

    ក្រុមហ៊ុនធនធានរ៉ែស៊ូដង់ខាងត្បូង (SMRC) បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា កម្មករអណ្ដូង ៣នាក់បានស្លាប់ ៣នាក់រងរបួស និង១០នាក់ផ្សេងទៀតត្រូវជាប់នៅក្រោមដី បន្ទាប់ពីអណ្តូងរ៉ែមាសដែលពួកគេកំពុងធ្វើការបានដួលរលំ ដោយហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ នៅ Qabqaba ដែលជាតំបន់រុករករ៉ែមាសដ៏សំខាន់នៅក្នុងរដ្ឋ។ យ៉ាងណាមិញការជីកយករ៉ែមាសគឺជាប្រភពចម្បងមួយនៃរូបិយប័ណ្ណ នៅក្នុងប្រទេសក្រីក្រ ហើយភាគច្រើនវាត្រូវបានធ្វើដោយវិធីសាស្រ្តបូរាណ ដែលជាញឹកញាប់គឺមានភាពគ្រោះថ្នាក់ខ្លាំងណាស់។ យោងតាមតួលេខជាផ្លូវការរបស់ស៊ូដង់បានឱ្យដឹងថាប្រទេសនេះបានផលិតមាសប្រហែល១០០តោន ក្នុងឆ្នាំ២០១៧ ។ ក្រុមហ៊ុន SMRC ដែលគ្រប់គ្រងវិស័យរ៉ែរបស់ប្រទេសនេះបានថ្លែងថា ក្រុមជួយសង្គ្រោះកំពុងតែព្យាយាមជួយដល់ក្រុមកម្មកររ៉ែដែលជាប់គាំងទាំង ១០នាក់នោះ ក្រោយទទួលបានការរាយការណ៍ពីគ្រោះថ្នាក់នេះ។ ក្រុមហ៊ុន SMRC នេះបានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនចំពោះសុវត្ថិភាពកម្មករទាំងអស់ក្នុងការរុករករ៉ែ ហើយបានជំរុញឱ្យកម្មកររុករករ៉ែនៅក្នុងប្រទេស គោរពតាមបទបញ្ជាសុវត្ថិភាពដើម្បីធានាសុវត្ថិភាពរបស់ពួកគេផ្ទាល់៕ អត្ថបទ៖ លីដា ប្រភព៖ saharab

    December 8, 2018
  • អន្តរជាតិ

    ម្តាយអាយុ៤៩ឆ្នាំ មកពីក្រុងតូក្យូម្នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានចូលសារភាពដោយខ្លួនឯងថា គាត់បានទុកសាកសពទារកទើបនឹងកើតនៅក្នុងទូដែកចាក់សោមួយ នៅជិតស្ថានីយ៍យូហ្គូស៊ុដាឌីក្នុងសង្កាត់តាតូ។ យោងតាមសារព័ត៌មានជប៉ុន Kyodo News បានឱ្យដឹងថា សាកសពទារកដែលរុំនឹងថង់ប្លាស្ទិចនៅក្នុងឡាំងដាក់ឥវ៉ាន់ត្រូវបានរកឃើញដោយប៉ូលីសកាលពីថ្ងៃចន្ទ។ សាកសពទារកត្រូវបានឱ្យដឹងមកថា បានស្លាប់ពេលកំពុងប្រសូត ទើស្ត្រីជាម្តាយរក្សាទុកវានៅក្នុងទូដែករហូតមកបែបនេះ។ អាជ្ញាធរបានឃាត់ខ្លួនភ្លាមៗទៅកាន់ស្ត្រីដែលជាម្តាយឈ្មោះ Emiri Suzaki ដែលគាត់បានចូលខ្លួនមកប៉ុស្តិ៍ប៉ូលិសមួយនៅសង្កាត់អ័រ៉ាកាវ៉ា និងបានប្រាប់ដល់មន្ត្រីប៉ូលីសថា គាត់បានទុកសាកសពទារកដែលជាកូននៅក្នុងទូមួយ បន្ទាប់ពីនាងបានសម្រាលវាកាលពី ៤ ឬ ៥ឆ្នាំមុន។ ស្ត្រីជាម្តាយត្រូវបានគេរាយការណ៍ថា បានទុកសាកសពនៅក្នុងធុងមួយ ដាក់ចូលទៅក្នុងទូដែកនេះ ហើយគាត់មានបំណងបង់ថ្លៃជួលផ្ទះដែលដាក់ទូដែកនេះ មុននឹងបញ្ជូនសាកសព ទៅកន្លែងផ្សេង។ មូលហេតុដែលស្ត្រីជាម្តាយធ្វើបែបនេះគឺ ក្រោយសម្រាលកូនដែលមិនមានជីវិតនេះរួច ស្ត្រីជាម្តាយមានការភ័យស្លន់ស្លោ ដោយរូបគាត់មិនអាចបង្កើតកូនឱ្យនៅរស់ដូចគេផ្សេង ទើបសម្រេចចិត្តលាក់សាកសពកូនខ្លួនឯងបែបនេះ។

    December 8, 2018
  • អន្តរជាតិ

    ការសិក្សាថ្មីមួយដោយសាកលវិទ្យាល័យ Cornell និងក្រុម FWD.us បានរកឃើញថា ៤៥ភាគរយនៃជនជាតិអាមេរិកដែលមានប្រហែល១១៣លាននាក់ យ៉ាងហោចណាស់ក៏មានសមាជិកគ្រួសារណាម្នាក់របស់ពួកគេត្រូវជាប់ឃុំមួយយប់ ឬជាប់ពន្ធនាគារដែរ។ របាយការណ៍ដដែលនេះបានបន្តថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស៧នាក់ នៅសហរដ្ឋអាមេរិចមានសមាជិកគ្រួសារ ដែលជាប់គុកយ៉ាងហោចណាស់មួយឆ្នាំ ហើយមនុស្សម្នាក់ក្នុង ចំណោម៣៤នាក់ មានសមាជិកគ្រួសារជិតស្និទ្ធជាប់គុក១០ឆ្នាំ ឬយូរជាងនេះ។ ការស្រាវជ្រាវបានរកឃើញដែរថា មនុស្សស្បែកខ្មៅគឺមាន៥០ភាគរយ ដែលច្រើនជាងមនុស្សស្បែកស ដែលមានសមាជិកគ្រួសារជាប់ឃុំឃាំង។ ក្រុម FWD បានរាយការណ៍ពីការឃុំឃាំងក្នុងតំបន់ថា មនុស្សជាង១០លាននាក់ត្រូវបានចាប់ខ្លួនដាក់គុកជារៀងរាល់ឆ្នាំរយៈពេល២ទសវត្សមកនេះ ហើយបើទោះបីជាការថយចុះអត្រានៃការជាប់ពន្ធនាពេលថ្មីៗនេះក៏ដោយ សហរដ្ឋអាមេរិកនៅតែចាប់ឃុំឃាំងមនុស្ស៧១០នាក់ ក្នុងចំណោម១០០,០០០នាក់ ដែលវានៅតែជាអត្រាខ្ពស់ដដែល។ យ៉ាងណាមិញកាលពីខែមុនប្រធានាធិបតីលោក Donald Trump ក៏បានប្រកាសដែរថា លោកនឹងគាំទ្រកំណែទម្រង់ពន្ធនាគារ ដែលបានធ្វើឡើងដោយសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ

    December 7, 2018
  • បច្ចេកវិទ្យា

    ឥទ្ធិពលរបស់ YouTuber មកលើអ្នកលេងបណ្តាញសង្គមគឺមិនអាចមើលរំលងនោះទេ តារាឆ្នើមរបស់ YouTube ទាំងនេះបានក្លាយជាអ្នកមានឥទ្ធិពលរបស់ពិភពលោក។ ក្នុងនោះផងដែរអ្នកប្រើប្រាស់គេហទំព័រ YouTube ដ៏ល្បីៗជាច្រើនបានផ្លាស់ប្តូរម៉ាកផលិតផលផ្ទាល់ខ្លួនរបស់ពួកគេទៅជាអាជីវកម្មរាប់លានដុល្លារ ខណៈពេលដែលភាពជោគជ័យរបស់ YouTube គឺមិនមែនស្ថិតលើវិដេអូដែលគេបង្ហោះតែមួយមុខនោះទេ ដោយតារា YouTubers មួយចំនួនក៏មានសែបណ្តាញជាមួយក្រុមហ៊ុនសម្លៀកបំពាក់ ការបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ ការប្រគំតន្ត្រី និងជំនួបជាមួយអ្នកគាំទ្រផ្សេងៗ។ យ៉ាងណាមិញ Forbes ថ្មីៗនេះបានចេញផ្សាយនូវបញ្ជីឈ្មោះ YouTubers ដែលមានប្រាក់ខ្ពស់បំផុតដោយផ្អែកលើការរកប្រាក់របស់ពួកគេចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ ដល់ថ្ងៃទី ១ខែមិថុនាឆ្នាំ២០១៨។ ខាងក្រោមនេះគឺជា YouTubers ទាំង១០ដែលរកបានប្រាក់ចំណូលបានច្រើនបំផុតសម្រាប់ឆ្នាំ២០១៨នេះ៖ ១០. Logan Paul –

    December 7, 2018
  • អន្តរជាតិ

    ការតវ៉ាបានកើតឡើងជាច្រើនកន្លែងតាមទីក្រុងមួយចំនួននៅក្នុងប្រទេសក្រិកកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងខួប១០ឆ្នាំនៃការចងចាំរបស់ Alexandros Grigoropoulos ដែលជាក្មេងជំទង់ម្នាក់ដែលស្លាប់ដោយការវាយប្រហារពីមន្ដ្រីប៉ូលិសនៅក្រុងអាថែនកាលពីឆ្នាំ២០០៨ ក្រោយមកមន្ត្រីប៉ូលិសនោះត្រូវបានកាត់ទោសឱ្យជាប់គុកមួយជីវិត។ យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ AMNA បាននិយាយថា បាតុករយ៉ាងហោចណាស់ ២៧នាក់មកពីរដ្ឋធានី Thessaloniki ភាគខាងត្បូងប្រទេសក្រិក និងកោះ Crete ត្រូវបានឃុំខ្លួនដោយសារពួកគេបានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសប្រឆាំងនឹងកុបកម្ម។ យ៉ាងណាមិញមិនមានការរាយការណ៍អំពីរបួសទេ ប៉ុន្តែការខូចខាតសម្ភារៈជាច្រើន។ ប៉ូលិសប្រហែល ៥,០០០នាក់ ត្រូវបានគេដាក់ពង្រាយខណៈឧទ្ធម្ភាគចក្រប៉ូលិស និង ដ្រូនជាច្រើនគ្រឿងបានហោះហើរពេញមួយថ្ងៃនៅកណ្ដាលទីក្រុងអាតែន ដើម្បីឃ្លាំមើលការប្រមូលផ្តុំគ្នារបស់បាតុករ។ គួរឱ្យដឹងផងដែរថា ការស្លាប់របស់ Alexandros Grigoropoulos គឺដោយការធ្វើកុប្បកម្មនៅទូទាំងប្រទេសក្រិកអស់រយៈពេលពីរសប្តាហ៍ដើម្បីតវ៉ាពីអំពើហិង្សារបស់ប៉ូលីសមកលើពលរដ្ឋ ប៉ុន្តែខួបនេះត្រូវបានបំផ្លាញទៅវិញដោយសារតែអំពើហិង្សារវាងក្រុមប៉ូលិស និងបាតុករជារៀងរាល់ឆ្នាំ។ អត្ថបទ៖ លីដា ប្រភព៖

    December 7, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថាព្យុះកំបុតត្បូងមួយបានវាយប្រហារទីក្រុង Bogor ប្រទេសឥណ្ឌូនេស៊ីនៅកោះជ្វាខាងលិចនៅរសៀលថ្ងៃព្រហស្បតិ៍ទី៦ ខែធ្នូដោយឆក់យកជីវិតមនុស្សម្នាក់ និងធ្វើឱ្យមានការខូចខាតជាច្រើន។ ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៣រសៀល (ម៉ោងក្នុងស្រុក) និងបានសម្លាប់អ្នកបើកបរអាយុ ៤៥ឆ្នាំម្នាក់ ឈ្មោះ Enny Retno ដោយព្យុះបានរំលំដើមឈើមួយ ហើយធ្លាក់លើរថយន្តរបស់គាត់។ មន្ត្រីអាកាសធាតុក្នុងតំបន់បានគេរាយការណ៍ថា ទីក្រុង Bogor បច្ចុប្បន្នកំពុងជួបប្រទះគ្រោះថ្នាក់នារដូវវស្សារបស់ខ្លួន ហើយព្យុះកំបុតត្បូងនេះមានល្បឿនខ្យល់ ៥០គម បង្កឱ្យមានការបំផ្លិចបំផ្លាញបំផ្លាញដើមឈើ និងដំបូលផ្ទះជាច្រើន៕ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia

    December 7, 2018
  • អន្តរជាតិ

    ហ្វីលីពីន៖ កូនស្រីបុរសវ័យ៥១ឆ្នាំជនជាតិហ្វីលីពីនម្នាក់នេះឈ្មោះថា Jenny Rose និងបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ដោយឪពុកនាងមាននាមត្រឹមជាអ្នកប្រមូលសំរាមអស់រយៈពេល ២០ឆ្នាំមកហើយ។ បុរសជាឪពុកត្រូវបានគេឱ្យដឹងថាមានឈ្មោះ Tatay Cristito Quimado ហើយវិដេអូដែលបង្ហាញពីរបៀប ដែលគាត់ខិតខំធ្វើការងារជារៀងរាល់ថ្ងៃ ដោយភ្ញាក់ពីដំណេកម៉ោង៣ទៀបភ្លឺ ដើម្បីប្រមូលសំរាមជារឿយៗ ត្រូវបានបង្ហាញនៅលើ GMA News និង DigiDokyu ដែលបានបង្ហាញថាគាត់ត្រូវតស៊ូ ដើម្បីកូនៗទាំងបួនរបស់គាត់ឱ្យបានចូលសាលារៀននឹងគេ។ លោក Tatay Cristito Quimado បាននិយាយថា ការងាររបស់គាត់គឺមិនងាយស្រួលនោះទេ ប៉ុន្តែគាត់បានប្រាប់ដល់ខ្លួនគាត់ថា ត្រូវធ្វើវា ដើម្បីគ្រួសារ ដោយគាត់គ្មានអ្វីទុកឱ្យកូនៗរបស់គាតនោះទេ មានតែឱ្យចំណេះដោយបញ្ជូនពួកគេឱ្យទៅរៀន។ ថ្វីបើគាត់រកបានតែ ៥០០ Peso

    December 7, 2018
  • អន្តរជាតិ

    វាជារឿងអស្ចារ្យណាស់ដែលក្មេងស្រីអាយុ៣ឆ្នាំម្នាក់ឈ្មោះ Yan Yan មកពីខេត្ត Shandong ប្រទេសចិន បានក្លាយជាកុមាររស់រានមានជីវិតដំបូងពីជំងឺមហារីកសុដន់ ដែលការព្យាបាលរបស់នាងត្រូវបានអនុវត្តយ៉ាងជោគជ័យបន្ទាប់ពីការរកឃើញដំបូងនៃជំងឺនេះ។ ប្រភពមួយបានរាយការណ៍ថា ម្ដាយរបស់ Yan Yan បានឃើញអាវរបស់គាត់ត្រូវបានប្រឡាក់អ្វីម៉្យាងពណ៌ប្រហម ប៉ុន្តែម្តាយ Yan Yan មិនបានចាប់អារម្មណ៍បញ្ហានេះទេ។ ក្រោយមកម្តាយរបស់ Yan Yan បានឃើញដុំតូចមួយនៅលើទ្រូងឆ្វេងរបស់គាត់ទើបធ្វើឱ្យគាត់ចាប់អារម្មណ៍ និងបានប្រញាប់ប្រញាល់បញ្ជូនកូនស្រីទៅមន្ទីរពេទ្យដើម្បីពិគ្រោះជាមួយគ្រូពេទ្យអំពីការរកឃើញនេះ។ ក្រោយការធ្វើតេស្តគ្រូពេទ្យបានប្រាប់ម្តាយឱ្យឈប់ផ្តល់អាហារបំប៉នដល់ Yan Yan ដោយសារតែកូនស្រីរបស់នាងកំពុងបង្ហាញពី «ភាពលូតលាស់ខាងផ្លូវភេទ» មុនអាយុ។ ទោះជាយ៉ាងណាក៏ដោយម្តាយរបស់ Yan Yan បានបង្ហើបឱ្យដឹងថា កូនស្រីរបស់គាត់មិនបានទទួលថ្នាំគ្រាប់អ្វីនោះទេ។ យ៉ាងណាមិញវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ

    December 7, 2018
  • អន្តរជាតិ

    មនុស្សជាប្រហែលជាអ្នកនៅតែមិនដឹងថា អាហារ ភេសជ្ជៈ និងគ្រឿងទេសមួយចំនួនដែលយើងញ៉ាំរាល់ថ្ងៃអាចបង្កឱ្យមានជំងឺមហារីកនោះទេ។ ការស្រាវជ្រាវជាច្រើនត្រូវបានធ្វើឡើងដើម្បីបង្ការជំងឺមហារីកខណៈដែលជំងឺមហារីកបានកើនឡើងជារៀងរាល់ថ្ងៃ។ ជាមួយនឹងព័ត៌មានជាច្រើនស្តីពីការបង្ការប្រឆាំងនឹងជំងឺមហារីក និងការកើតមានជំងឺមហារីកនាពេលបច្ចុប្បន្ននេះ អត្ថបទនេះចង់អប់រំអ្នកអំពីអាហារដែលបង្កជំងឺមហារីក។ យ៉ាងណាមិញខាងក្រោមនេះគឺជាអាហារ ភេសជ្ជៈ និងគ្រឿងទេសទាំង១៥ ដែលអ្នកគួរតែជៀសវាង៖ ១. សាច់ដែលត្រូវបានចិញ្ចឹមដោយអ័រម៉ូននិងអង់ទីប៊ីយ៉ូទិច៖ ២. បន្លែនិងផ្លែឈើកខ្វក់៖ ៣. ផលិតផលរបស់ GMO៖ ៤. គ្រឿងផ្អាប់៖ ៥. ស្ករចម្រាញ់៖ ៦. ម្សៅចម្រាញ់៖ ៧. ស្ករសិប្បនិម្មិត៖ ៨. គ្រឿងស្រវឹង៖ ៩. បន្ទះដំឡូង៖ ១០. ប្រេងអ៊ីដ្រូសែន៖ ១១.

    December 6, 2018