autoadmin
  • អន្តរជាតិ

    មេដឹកនាំជំនួយរបស់ U.N. លោក Mark Lowcock បាននិយាយកាលពីថ្ងៃអង្គារនេះថា រដ្ឋាភិបាលយេម៉ែននឹងត្រូវការប្រាក់រាប់ពាន់លានដុល្លារពីការគាំទ្រខាងក្រៅសម្រាប់ឆ្នាំ២០១៩ ដើម្បីបញ្ចៀសការដួលរលំរូបិយប័ណ្ណផ្សេងទៀតបន្ថែមលើជំនួយ ៤ពាន់លានដុល្លារ។ លោក Mark Lowcock បាននិយាយថាលោកបានពិភាក្សាអំពីតុល្យភាពនៃការចំណាយ និងតម្រូវការរបស់យេម៉ែនជាមួយមន្ត្រីមកពីប្រទេសអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកនៅឯកិច្ចពិភាក្សាចុងសប្តាហ៍នៅទីក្រុង Riyadh ។ លោក Mark Lowcock បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យេម៉ែននឹងត្រូវការជំនួយរាប់ពាន់លានដុល្លារទើបពួកគេអាចផ្តល់ហិរញ្ញវត្ថុដល់មុខងារស្នូលរបស់រដ្ឋាភិបាល» «ប្រសិនបើពួកគេមិនទទួលបានហិរញ្ញប្បទានពីខាងក្រៅសម្រាប់ថវិកាជាតិរបស់ពួកគេទេ បញ្ហាទាំងនេះដែលយើងបានឃើញជាមួយនឹងការធ្លាក់ចុះនៃរូបិយប័ណ្ណនឹងនៅតែបន្តមានឡើងវិញ» ៕ អត្ថបទ៖ លីដា ប្រភព៖ dailystar

    December 4, 2018
  • អន្តរជាតិ

    វៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃអង្គារនេះថា វៀតណាមបានដាក់ប្រព័ន្ធទូរស័ព្ទ (Hotline) បន្ទាន់មួយសម្រាប់ងាយស្រួលប្រជាពលរដ្ឋក្នុងការរាយការណ៍ពីការពីបទពុករលួយរបស់ប៉ូលិស។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាននិយាយកាលពីថ្ងៃអង្គារ ចំពេលមានការបង្ក្រាបអំពើពុករលួយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលបានមន្ត្រីរាប់សិបនាក់ត្រូវបានជាប់ទោស ដោយសាររឿងពុករលួយនេះ។ កាលពីថ្ងៃសុក្រ តុលាការវៀតណាមបានផ្តន្ទាទោសមន្ត្រីប៉ូលិសជាន់ខ្ពស់ពីរនាក់ឱ្យជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំពីបទរត់ការហ្គេមអនឡាញ ដែលបានប្រមូលលុយរាប់រយលានដុល្លារពីអ្នកលេងខុសច្បាប់។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្លូវការ (VNA) ក៏បានឱ្យដឹងដែរថា៖ «ក្នុងករណីបើអ្នកផ្តល់ដំណឹងមិនប្រកាសឈ្មោះពេញ អាស័យដ្ឋាន និងលេខទូរស័ព្ទរបស់ខ្លួន ឬព័ត៌មានមិនគ្រប់គ្រាន់ និងមិនត្រឹមត្រូវ ពួកអ្នកប្តឹងក៏មានទោសពីបទរំខានមន្ត្រី ដែលកំពុងបំពេញភារកិច្ចដូចគ្នា» ។ យ៉ាងណាមិញគេសង្កេតឃើញថារឿងពុករលួយក្នុងប្រទេសវៀតណាមគឺស្ទើតែជារឿងធម្មតា ជាពិសេសគឺតាមផ្លូវធ្វើដំណើរដោយប៉ូលិសចរាចរណ៍បានទទួលសំណូកពីសំណាក់អ្នកបើកបរនៅនឹងកន្លែងផ្ទាល់តែម្តង។ ហើយចំពោះលេខទូរសព្ទ (Hotline) សម្រាប់រាយការណ៍អំពីអំពើពុករលួយគឺមិនមែនសម្រាប់តែប៉ូលិសចរាចរណ៍ទេ គឺគ្រប់ថ្នាក់និងក្របខណ្ឌ៕ អត្ថបទ៖ លីដា ប្រភព៖ reuters

    December 4, 2018
  • បច្ចេកវិទ្យា

    គេហទំព័រសំណួរនិងចម្លើយ Quora បានឱ្យដឹងកាលពីថ្ងៃចន្ទទី៣ ខែធ្នូថាទិន្នន័យអ្នកប្រើប្រាស់របស់ខ្លួនប្រហែល ១០០លានគណនីបានរងផលប៉ះពាល់ដោយការរំលោភបំពានលើសន្តិសុខ។ នាយកប្រតិបត្តិក្រុមហ៊ុនលោក Adam D’Angelo បង្ហោះលើប្លុកមួយថាការរំលោភលើសន្តិសុខត្រូវបានរកឃើញកាលពីថ្ងៃសុក្របន្ទាប់ពី « third party » បានការវាយលុកចូលគណនីប្រើប្រាស់ដោយគ្មានការអនុញ្ញាតក្នុងប្រព័ន្ធមួយរបស់ពួកគេ។ យ៉ាងណាមិញការឈ្លានពាននេះមិនបានប៉ះពាល់ដល់សំណួរនិងចម្លើយដែលត្រូវបានសរសេរដោយជនអនាមិកនៅលើផេកនេះទេ។ Quora បានឱ្យដឹងថាខ្លួនកំពុងស្ថិតនៅក្នុងដំណើរការជូនដំណឹងដល់អ្នកប្រើប្រាស់ដែលទិន្នន័យត្រូវបានដោះស្រាយរួចរាល់ ហើយអ្នកប្រើដែលទទួលរងផលប៉ះពាល់ ត្រូវបាន Log out ហើយពាក្យសម្ងាត់របស់ពួកគេតម្រូវឱ្យមានការផ្លាស់ប្តូរម្តងទៀត។ បញ្ហានេះត្រូវបានគេជូនដំណឹងទៅសមត្ថកិច្ច ហើយមូលហេតុក៏ត្រូវបានរកឃើញហើយដែរ។ ខណៈពេលដែលការស៊ើបអង្កេតនៅតែបន្ត Quora បានចាត់វិធានការដើម្បីទប់ស្កាត់ឧបទ្ទវហេតុនេះកុំឱ្យកើតមានម្តងទៀតពេលក្រោយ សុវត្ថិសុខរបស់អ្នកប្រើប្រាស់គឺជាតួនាទីរបស់ Quora ៕ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia

    December 4, 2018
  • បច្ចេកវិទ្យា

    អ្នកវិទ្យាសាស្ត្ររបស់អង្គការ NASA បានអះអាងថាមនុស្សក្រៅភព Alien អាចធ្លាប់បានទៅទស្សនាផែនដីរួចមកហើយ ប៉ុន្តែយើងបានមើលរំលស។ យ៉ោងតាមបណ្ឌិតវិទ្យាសាស្រ្តម្នាក់លោក Colombano គាត់ជឿជាក់ថា ជីវិតក្រៅភពពួក Alien គឺមានបច្ចេកវិទ្យាទំនើបជាងភពផែនដី ហើយថែមទាំងមានភាពស្ទាត់ជំនាញក្នុងការធ្វើហោះហើរឆ្លងភពទៀតផង។ គាត់បាននិយាយថា ពួក Alien គឺកំពុងតែស្វែងរកជីវិតនៅភពដទៃដូចដែលពួកអ្នកវិទ្យាសាស្ត្រលើផែនដីកំពុងតែស្វែងរកពួកវាដែរ ហើយគាត់និយាយថាពួកគេគឺមិនមែនកើតចេញពី carbon based (សមាសភាគសរីរាង្គរស់នៅលើផែនដីទាំងអស់) ដូចជីវិតលើផែនដីនោះទេ។ លោក Colombano ក៏បានបង្ហាញផងដែរថាពួក Alien ប្រហែលជាបានរកឃើញបច្ចេកវិទ្យាដែលមនុស្សលើផែនដីនៅមិនអាចយល់បាននៅឡើយ។ យ៉ាងណាមិញពួកអ្នកវិទ្យាសាស្ត្របាននិយាយថាពួកគេនឹងចាប់ផ្តើមការស៊ើបអង្កេតទៅលើជីវិតក្រៅភពនេះ ដោយសារកន្លងមកគឺមានភាពមិនប្រក្រតីជាច្រើនដែលទាក់ទិននឹងពួក Alien​ នេះ។ គួរឱ្យដឹងផងដែរថាលោកបណ្ឌិតផ្នែកវិទ្យាសាស្ត្រជីវសាស្រ្ត Colombano បានសរសេរក្នុងផេក LinkedIn ផងដែរថាមិនមែនរាល់ការមើលឃើញរបស់ UFO

    December 4, 2018
  • អន្តរជាតិ

    កីឡាករ Luka Modric របស់ Real Madrid ត្រូវបានឈ្នះពានរង្វាន់ Ballon d’Or សម្រាប់ឆ្នាំ២០១៨នេះជាស្ថាពរ នៅក្នុងពិធីប្រគល់ពានរង្វាន់នៅក្នុងទីក្រុងប៉ារីសកាលពីយប់ថ្ងៃច័ន្ទ។ ខ្សែបម្រើកណ្តាលរបស់ក្លិប Real Madrid រូបនេះគឺជាអ្នកឈ្នះពាន Ballon d’Or ជនជាតិក្រូអាតជាលើកដំបូងបំផុត ដោយគាត់ក៏បានជួយដល់ក្លឹបរបស់គាត់ឱ្យឈ្នះពានរង្វាន់ Champions League បីឆ្នាំជាប់ៗគ្នា និងបានដឹកនាំក្រូអាតឱ្យឡើងដល់ការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ នៅប្រទេសរុស្ស៊ីទៀតផង។ ខ្សែបម្រើលោក Luka Modric មានអាយុ៣៣ឆ្នាំ រូបនេះក៏បានឈ្នះពានរង្វាន់ល្អបំផុតរបស់ FIFA ដែរកាលពីខែកញ្ញា ហើយពេលនេះគឺលោកបានបញ្ចប់ការត្រួតត្រារបស់

    December 4, 2018
  • អន្តរជាតិ

    អង់គ្លេស៖ រថក្រោះខ្នាតតូចនេះត្រូវបានបញ្ជាដោយតេឡេពីចម្ងាយនិងមានភ្ជាប់ជាមួយកាំភ្លើង ហើយអាចប្រើដើម្បីវាយប្រហារសត្រូវដោយមិនចាំបាច់ដាក់ទាហានឱ្យប្រថុយនឹងគ្រោះថ្នាក់។ រថក្រោះតូចនេះត្រូវបានគេហៅថា Titan Strike វាត្រូវបានគេធ្វើតេស្តដំបូងនៅតំបន់ Salisbury Plain ប្រទេស Wiltshire ដោយបច្ចេកវិទ្យាបាញ់កាំរស្មីឡាស៊ែរដើម្បីធ្វើការបាញ់គ្រាប់ចេញ។ វាត្រូវបានឱ្យដឹងថាធ្វើប្រតិបត្តិការណ៍ដោយមានការបញ្ជាពីប្រព័ន្ធកំព្យូទ័រ និងមានប្រព័ន្ធកាមេរ៉ាដើម្បីឱ្យជាជំនួយក្នុងការកំណត់គោលដៅដែលត្រូវបាញ់។ អាវុធនេះបង្កើតឡើងដោយក្រុមបច្ចេកវិទ្យាការពារជាតិ QinetiQ និងកំពុងត្រូវបានសាកល្បងក្នុងសមយុទ្ធដែលមានតម្លៃ ៥លានផោន ហើយត្រូវបានចូលរួមពាក់ព័ន្ធនឹងម៉ាស៊ីនទំនើបជាង ៧០គ្រឿងរាប់បញ្ចូលទាំង Drone ចំនួន៦ ។ លំហាត់សមយុទ្ធនេះចូលរួមដោយទាហានជាង ២០០នាក់ដែលរួមមានកងទាហាន ទាហានជើងទឹក និងកងទ័ពអាមេរិក។ សមយុទយ្ធនេះគឺមានរយៈពេល៤សប្តាហ៍៕ អត្ថបទ៖ លីដា ប្រភព៖ dailymail

    December 4, 2018
  • អន្តរជាតិ

    Ryan ជាក្មេងអាយុ៧ឆ្នាំ ដែលចូលចិត្តលេងជាមួយប្រដាប់ប្រដាក្មេងដូចជា Legos, រថភ្លើង និងរថយន្ត។ គាត់ក៏បានរកប្រាក់បាន ២២លានដុល្លារសហរដ្ឋអាមេរិកផងដែរ ក្នុងឆ្នាំកន្លងមក ហើយមានអ្នកគាំទ្រ YouTube ជាង ១៧លាននាក់។ ទស្សនាវដ្តី Forbes ទើបតែបានចេញផ្សាយនូវបញ្ជីតារា (YouTubers) ដែលមានប្រាក់ខែខ្ពស់បំផុត ហើយសិស្សថ្នាក់ទីមួយដែលមានគណនីលើ YouTube​ ឈ្មោះថា Ryan Toysreview គឺស្ថិតនៅកំពូលតារាង។ ចង់ដឹងថា Ryan រកលុយបានយ៉ាងច្រើននេះរបៀបណាមែនទេ? ជាការពិតណាស់ Ryan គឺរកលុយបានតាមរយៈការផ្សាយពាណិជ្ជកម្មមុនពេលចាប់ផ្តើមការ Reviews ប្រដាប់ប្រដាក្មេងលេងទាំងនេះ។ ថ្មីៗនេះកុមារា Ryan

    December 4, 2018
  • អន្តរជាតិ

    លោក Albert Frere មហាសេដ្ឋីជនជាតិបែលហ្ស៊ិកដែលវិនិយោគក្រុមហ៊ុនធំៗ នៅអឺរ៉ុបក្នុងរយៈពេលជាងកន្លះសតវត្សរ៍បានស្លាប់ហើយក្នុងវ័យ៩២ឆ្នាំ។ ក្រុមហ៊ុន Pruxelles Lambert (GBL) មានការសោកស្តាយយ៉ាងខ្លាំងដែលបានប្រកាសថាលោក Alber Frere ប្រធានកិត្តិយសនិងជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានទទួលមរណភាពក្នុងវ័យ៩២ឆ្នាំ។ សេចក្តីថ្លែងការណ៍បានបន្ថែមថាពិធីបុណ្យសពរបស់គាត់នឹងត្រូវបានធ្វើឡើងយ៉ាងស្ងប់ស្ងាត់ជាមួយគ្រួសារស្របតាមបំណងប្រាថ្នារបស់លោក Albert Frere ។ យ៉ាងណាមិញគឺមិនទាន់មានរបាយការណ៍ណាបានប្រាប់ពីមូលហេតុនៃការស្លាប់របស់គាត់ទេ៕ អត្ថបទ៖ លីដា ប្រភព៖ bloomberg

    December 3, 2018
  • អន្តរជាតិ

    ក្រុមហ៊ុន Alphabet Inc ដែលជាអ្នកបង្កើត Google ឥឡូវនេះគឺកំពុងតែមានគម្រោងចង់កំចាត់មូសចេញពីពិភពលោកនេះ ដោយការមើលឃើញថាបញ្ហាមូសនេះគឺជារឿងសំខាន់មួយ ហើយវាប៉ះពាល់ដល់សុខភាពនិងមារការរំខានដល់ជីវិតប្រចាំថ្ងៃ។ យ៉ាងណាមិញក្រុមអ្នកស្រាវជ្រាវរបស់ Alphabet Inc នៅទីក្រុង Fresno រដ្ឋកាលីហ្វ័រនីញ៉ា បានបង្កើតជាមួយនឹងម៉ាស៊ីនកម្ចាត់មូសម៉្យាងដែលវាអាកម្ចាត់បានម៉ូសមួយចំនួនធំយ៉ាងអស្ចារ្យ។ នេះបើតាមការចុះផ្សាយរបស់  Bloomberg ដែលបានចុះកាលពីចុងខែវិច្ឆកា។ ការស្រាវជ្រាវនេះគឺត្រូវបានចូលរួមចាប់ដៃគ្នាជាមួយនឹង Fitbit និង Verily ដែលក្រុមហ៊ុនទាំងពីរក៏នឹងក្លាយទៅជាផ្នែកមួយរបស់ Alphabet Inc ឆាប់ៗ៕ អត្ថបទ៖ លីដា ប្រភព៖ fortune

    December 3, 2018
  • អន្តរជាតិ

    លោក Donald Trump បាននិយាយកាលពីម្សិលមិញថា ចិនបានព្រមព្រៀងកាត់បន្ថយពន្ធលើរថយន្តអាមេរិកដែលនាំចូលទៅក្នុងប្រទេសចិនកាលពីថ្ងៃម្សិលមិញ មួយថ្ងៃបន្ទាប់ពីបានព្រមព្រៀងជាមួយលោកស៊ីជីនភីងចំពោះបទឈប់បាញ់គ្នាមួយនៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរ។ យ៉ាងណាមិញលោក Donald Trump ក៏បានយល់ព្រមពន្យាពេលលើការតំឡើងពន្ធ ២៥ភាគរយលើទំនិញរបស់ចិនដែលនាំចូលទៅទីផ្សារអាមេរិកដែលមានតម្លៃ ២០០ពាន់លានដុល្លារចាប់ពីថ្ងៃទី១ ខែមករាឆ្នាំក្រោយ។ ដើម្បីជាការឆ្លើយតបទៅវិញ ប្រទេសចិនត្រូវទិញបរិមាណផលិតផលកសិកម្មឧស្សាហកម្មថាមពល និងផលិតផលដ៏ទៃទៀតដែលមកពីសហរដ្ឋអាមេរិក។ កាលពីខែកក្កដាចិនបានកាត់បន្ថយពន្ធនាំចូលរថយន្តពី ២៥ភាគរយដល់ ១៥ភាគរយដែលជាប្រយោជន៍សម្រាប់ក្រុមហ៊ុនផលិតរថយន្តអន្តរជាតិដែលចង់បង្កើនការលក់នៅក្នុងទីផ្សាររបស់ខ្លួន។ ប៉ុន្តែដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មបានកើនឡើងជាមួយសហរដ្ឋអាមេរិកនៅរដូវក្តៅនេះ ចិនបានសងសឹកវិញដោយការវាយដំឡើងពន្ធរថយន្តដែលនាំចូលពីអាមេរិកដោយបន្ថែមពន្ធចំនួន ២៥%បន្ថែមទៀតដែលនាំឱ្យអត្រាពន្ធសរុបមាន៤០%។ អត្ថបទ៖ លីដា ប្រភព៖ malaymail

    December 3, 2018