autoadmin
  • អន្តរជាតិ

    ប្រេស៊ីល៖ Schweppes និងភ្នាក់ងារផ្សាយពាណិជ្ជកម្ម Ogilvy បានចាប់ផ្តើមយុទ្ធនាការមួយដែលស្តីពីពីការយាយីទៅលើស្ត្រីនៅក្នុងក្លឹបរាត្រី ដោយពួកគេបានបង្កើតរ៉ូបឆ្លាតវៃមួយកាលពីខែឧសភាដែលអាចពិនិត្យដឹងថាតើមានប៉ុន្មានដងដែលស្ត្រីត្រូវបានគេលូកលាន់នៅពេលដែលពួកគេចូលក្លឹបកម្សាន្តរាត្រីជាមធ្យម។ គម្រោងនេះគេឱ្យឈ្មោះថា «សំលៀកបំពាក់សម្រាប់ការគោរព» ដែលជាការស្លៀកពាក់នូវរ៉ូបដែលបង្កប់ជាមួយនឹងបច្ចេកវិទ្យាម៉្យាង​ និងត្រូវបានបញ្ជូនពត៌មានតាមរយៈប្រព័ន្ធ WiFi ដើម្បីឱ្យក្រុមភ្នាក់ងារម្ខាងទៀតអាចតាមដានពីការរំខានទៅលើស្ត្រីដែលពាក់រ៉ូបនេះនៅក្នុងពេលវេលាជាក់លាក់ណាមួយ។ ស្ត្រីបីនាក់ត្រូវបានគេបញ្ជូនទៅឱ្យក្នុងពិធីជប់លៀងមួយ ហើយក្នុងរយៈពេលមិនដល់៤ម៉ោងផង ស្ត្រីត្រូវបានគេប៉ះពាល់ចំនួន១៥៧ដង គឺវាប្រហែល៤០ដងក្នុងមួយម៉ោង។ នៅក្នុងបទសម្ភាសន៍ដែលធ្វើឡើងមុនពេលការពិសោធន៍នេះ ក្រុមបុរសខ្លះបាននិយាយថា៖ «ការបៀតបៀនមិនមែនជាបញ្ហាធំសម្រាប់ស្ត្រីនៅក្នុងក្លឹបទេ តើនរណានឹងចេញទៅក្លឹបក្នុងថ្ងៃព្រហស្បតិ៍គ្រាន់តែរាំមួយមុខ?» «វាគ្រាន់តែការត្អូញត្អែរ លើអ្វីៗទាំងអស់របស់ស្រីៗតែប៉ុណ្ណោះ»។ បន្ទាប់មកអ្នកធ្វើតេស្តទាំងនោះបានអញ្ជើញបុរសទាំងនោះឱ្យមើលវីដេអូពិសោធន៍នៅថ្ងៃបន្ទាប់ ហើយពួកគេបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញរូបភាពដែលបង្ហាញពីចំនួនដែលស្ត្រីទទួលការយាយី។ យ៉ាងណាមិញការបៀតបៀនគឺជាបញ្ហារីករាលដាលនៅក្នុងប្រទេសប្រេស៊ីលដែលស្ត្រី៨៦ភាគរយ ត្រូវបានបុរសៗយាយីនៅក្នុងក្លឹបរាត្រី ហើយពួកគេក៏ត្រូវបានយាយីផ្លូវភេទនៅតាមកន្លែងធ្វើការ នៅតាមផ្លូវ នៅលើឡានក្រុង ឬនៅសាលារៀនផ្សេងៗ។ ការយាយីផ្លូវភេទត្រូវបានគេចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌក្នុងឆ្នាំ២០០១ ប៉ុន្តែសម្រាប់នៅក្នុងករណីនៃទំនាក់ទំនងរវាងថៅកែនិងនិយោជិតប៉ុណ្ណោះ ដូចនេះហើយវាពិតជាអនាធិបតេយ្យដល់ស្ត្រីខ្លាំងណាស់៕ អត្ថបទ៖

    November 30, 2018
  • អន្តរជាតិ

    ហុងកុង៖ មន្ត្រីប្រចាំកោះ Tsing Yi ក្នុងទីក្រុងហុងកុងបានរាយការណ៍ថា មានមនុស្ស ៥នាក់ត្រូវបានស្លាប់ និង៣២នាក់បានរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រុងមួយគ្រឿងកំពុងតែធ្វើដំណើរទៅកាន់ប្រលានយន្តហោះមួយ បានបុកគ្នាជាមួយនឹងតាក់សុុីដែលរលត់ម៉ាស៊ីនហើយឈប់ចតលើផ្លូវ។ ក្នុងរូបភាព និងវិដេអូខាងក្រោមបានបង្ហាញថាពាក់កណ្តាលនៃឡានតាក់ស៊ីត្រូវបានខ្ទេចខ្ទីទាំងស្រុង ហើយចំណែកឡានក្រុងត្រូវបានខូចខាតជាខ្លាំងដូចគ្នាដោយមានដានឈាមនៅខាងក្រៅបន្ទាប់ពីការបុកគ្នានេះ។ គ្រោះថ្នាក់នេះត្រូវបានគេឱ្យដឹងថា ដំបូងគឺតាក់សុីបានរលត់ម៉ាសុីនពេលកំពុងធ្វើដំណើរ ហើយ៤០វិនាទីក្រោយមកក៏ឡានក្រុងនេះបានបុកពីក្រោយពេញមួយទំហឹងពីក្រោយតែម្តង។​ ប៉ូលិសបាននិយាយថាអ្នកបើកបរតាក់ស៊ី បុរស២នាក់ និងស្ត្រី២នាក់ត្រូវបានស្លាប់ក្នុងហេតុការណ៍នេះ ហើយមានម្នាក់កំពុងស្ថិតក្នុងស្ថានភាពអាសន្ន និងជាច្រើននាក់ផ្សេងទៀងរងរបួសធ្ងន់។ ប៉ូលិសបានបន្ថែមថា បុរសដែលជាតៃកុងឡានក្រុងគឺទទួលបានការសម្រាកត្រឹមត្រូវមិនមានការធ្វើការលើសម៉ោងអ្វីនោះទេ​ តែមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់នេះគឺដោយសារយប់ងងឹត គាត់មើលមិនឃើញតាក់សុីដែលរលត់មាស៊ីនខូចពាក់កណ្តាលផ្លូវនោះ៕ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia

    November 30, 2018
  • អន្តរជាតិ

    អាមេរិក៖ ក្រុមមន្រ្តីបាននិយាយថាទឹកជំនន់បានបោកបក់ទៅលើតំបន់ដែលទើបនឹងរងការវាយប្រហារដោយភ្លើងឆេះរដ្ឋកាលីហ្វ័រញ៉ាភាគខាងជើងហើយក្រុមជួយសង្គ្រោះត្រូវបានគេដាក់ពង្រាយភ្លាមៗ។ ក្រុមសង្គ្រោះបានជួយជនរងគ្រោះសពីការជាប់គាំងក្នុងយានយន្តនៅលើផ្លូវដែលលិចលង់ បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងធំនៅក្នុងតំបន់​ Paradise។ ចំណែកនៅភាគខាងលិចនៃទីក្រុង Los Angeles មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតាមដងផ្លូវធំៗ ដែលបានឆេះដោយអគ្គីភ័យកន្លងទៅ។ យ៉ាងណាមិញនៅមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីការបាត់បង់ពីគ្រោះទឹកជំនន់នេះទេ៕ អត្ថបទ៖ លីដា ប្រភព៖ komonews

    November 30, 2018
  • អន្តរជាតិ

    កាលពីម្សិលមិញនេះ អង្គការយូណេស្កូបានចុះបញ្ជីល្ខោន «ខូន» ថាជាបេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ រដ្ឋមន្រ្តីវប្បធម៌លោក Vira Rojpojchanarat បាននិយាយថា សម័យប្រជុំលើកទី ១៣នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរ៍ បានយល់ព្រមចុះបញ្ជីជាផ្លូវការនូវក្បាច់រាំរបាំថៃនេះ។ ដើម្បីអបអរក្នុងការទទួលបានជ័យជំនះលើការស្នើនេះក្រសួងវប្បធម៌របស់ប្រទេសថៃនឹងចាប់ផ្តើមរៀបចំកម្មវិធីនានា ដែលទាក់ទងទៅនឹងរបាំ «ខូន» នេះរហូតដល់ដាច់ឆ្នាំ ដោយរាប់បញ្ចូលទាំងការសម្តែងផ្ទាល់ ភាពយន្តគំនូរជីវចល ការតាំងពិពណ៌ ការផលិតសៀវភៅកុមារ និងប្រព័ន្ធទិន្នន័យឌីជីថលរបស់ខ្លួនផងដែរ។ គួរបញ្ជាក់ថាការដាក់បញ្ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីស្ថិតក្នុងបីទម្រង់គឺ បេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ បេតិកភ័ណ្ឌវប្បធម៌ដែលត្រូវការការការពារបន្ទាន់ដោយសហគមន៍ និង បេតិកភ័ណ្ឌវប្បធម៌ដែលមានការអនុវត្តល្អ។ ដោយក្នុងនោះថៃបានដាក់ស្នើរបាំ «ខូន» ក្នុងទម្រង់បេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ខណៈដែលកម្ពុជាយើងដាក់ល្ខោន «ខោលវត្តស្វាយអណ្តែត» ក្នុងទម្រង់បេតិកភ័ណ្ឌវប្បធម៌ដែលត្រូវការការការពារបន្ទាន់ដោយសហគមន៍៕ អត្ថបទ៖ លីដា ប្រភព៖

    November 30, 2018
  • អន្តរជាតិ

    អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានលោក Najib Danish បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថាចំនួនអ្នកស្លាប់បានកើនឡើងដល់ ២០នាក់នៅក្នុងការវាយប្រហារដោយគ្រាប់បែករថយន្តនៅទីក្រុងកាប៊ុល។ តាមឱ្យដឹងមកថាការវាយប្រហារនេះគឺមានគោលដៅទៅលើលើក្រុមហ៊ុន G4S ហើយបានសម្លាប់មនុស្សសរុប១៥នាក់ រួមទាំងអ្នកវាយប្រហារ ៥នាក់ និង ២៩នាក់ផ្សេងទៀតរងរបួស។ យ៉ាងណាមិញសកម្មប្រយុទ្ធតាលីបង់បានអះអាងទទួលខុសត្រូវចំពោះការទម្លាក់គ្រាប់បែកសម្លាប់មនុស្សនេះ។ ចំណែកក្រុមតាលីបង់បានអះអាងថា ដំបូងក្រុមសកម្មប្រយុទ្ធរបស់ខ្លួនបានបំផ្ទុះរថយន្តផ្ទុកគ្រឿងផ្ទុះរបស់ខ្លួននៅក្បែរក្រុមហ៊ុន G4S ដោយបើកផ្លូវឱ្យក្រុមរបស់ខ្លួនផ្សេងទៀតចូលក្នុងបរិវេណរបស់ក្រុមហ៊ុនហើយបានចាប់ផ្តើមបេសកកម្មរបស់ពួកគេនៅខាងក្នុងតែម្តង។ ក្រុមហ៊ុន G4S មិនទាន់បានធ្វើអត្ថាធិប្បាយណាមួយអំពីស្ថានការណ៍នេះនៅឡើយទេបន្ទាប់ពីការវាយប្រហារស្លាប់នៅលើសាខាក្រុមហ៊ិនរបស់ខ្លួន៕ អត្ថបទ៖ លីដា ប្រភព៖ ស៊ីនហួរ

    November 30, 2018
  • អន្តរជាតិ

    តុលាការហ្វីលីពីនបានកាត់ទោសមន្រ្តីប៉ូលីស៣នាក់ ឱ្យជាប់គុក៤៩ឆ្នាំពីបទសម្លាប់សិស្សវិទ្យាល័យអាយុ១៧ឆ្នាំ ដែលវាគឺជាការផ្តន្ទាទោសលើកដំបូងទៅលើប៉ូលិសដែលអនុវត្តសង្គ្រាមបង្រាបគ្រឿងញៀនក្រោមការបញ្ជារបស់ប្រធានាធិបតីលោក Rodrigo Duterte។ តុលាការកាត់ក្តីទីក្រុង Caloocan បានប្រកាសថាមន្ត្រីទាំង៣នាក់នេះមានកំហុសចំពោះការសម្លាប់លោក Kian Lloyd delos Santos នៅក្នុងខែសីហាឆ្នាំ២០១៧ ក្នុងតំបន់ជាយក្រុងភាគខាងជើងនៅក្នុងរដ្ឋធានីម៉ានីល។ លោក Rodolfo Azucena ដែលជាចៅក្រមបាននិយាយថា៖ «ការបាញ់សម្លាប់ ហើយសឹមមកគិតតាមក្រោយ មិនអាចត្រូវបានរាប់ជាសង្គមស៊ីវិលនោះទេ» «មិនដែលមានអ្នកណាយកឃាតកម្ម ឬការសម្លាប់មកអនុវត្តច្បាប់ទេ» ព្រោះសន្តិភាពមិនអាចដោះស្រាយបានដោយសម្លាប់ជិវិតដ៏ទៃនោះទេ។ យ៉ាងណាមិញការដាក់ទោសមកលើប៉ូលិស៣នាក់នេះគឺជាជោគជ័យមួយដើម្បីសិទ្ធិមនុស្ស តែវានៅមិនទាន់គ្រប់គ្រាន់ឡើយ ដោយពួកគេចង់ឱ្យការសម្លាប់ក្នុងបេសកកម្មនេះបញ្ចប់តែម្តងព្រោះថាវាព្រៃផ្សៃណាស់។ គួរឱ្យដឹងផងដែរថាតាំងពីលោកប្រធានាធិបតី Rodrigo Duterte អនុវត្តច្បាប់ប្រឆាំនឹងគ្រឿងញៀននាឆ្នាំ២០១៦មក មានអ្នកប្រើប្រាស់ និងចែកចាយជាង ៥,០០០នាក់ត្រូវបានសម្លាប់៕ អត្ថបទ៖

    November 29, 2018
  • អន្តរជាតិ

    ចិន៖ ប្រទេសមួយ ដែលតម្លៃនៃការរស់នៅកាន់តែខ្ពស់ ហើយឱកាសនៃការទទួលបានកាតឥណទានដល់ពលរដ្ឋមានកំរិតទាប ហើយដោយសារតែវាគឺជាឆ្នាំ២០១៨ផងនោះ កម្ចីប្រាក់កាន់តែទំនើបជាងមុនទៅទៀតដោយនារីៗគ្រាន់តែផ្ញើរូបអាក្រាតខ្លះទៅដល់ម្ចាស់ប្រាក់គឺខ្ចីលុយបានហើយ។ ប៉ុន្តែយ៉ាងណាមិញ ប្រសិនបើការសងមិនត្រូវបានធ្វើឡើងទាន់ពេលទេនោះ អ្នកចងការប្រាក់ទាំងនោះនឹងគំរាមបង្ហោះរូបភាពអាក្រាត ដែលជារបស់សម្រាប់ដាក់បញ្ចាំនោះទៅគ្រួសារ និងមិត្តភក្តិរបស់បុគ្គលនោះជាមិនខាន។ ក្នុងករណីអ្នកខ្ចីចេះតែអូសបន្លាយពេលវេលាសងប្រាក់ដើមវិញ ម្ចាស់ប្រាក់នឹងបង្ខំឱ្យពួកគេផ្ញើរូបអាក្រាត ឬវិដេអូអាសអាភាសរបស់គេបន្ថែមទៀត។ សេវាកម្មទាំងនេះត្រូវបានគេស្គាល់នៅក្នុងប្រទេសចិនថាជា «ប្រាក់កម្ចីអាក្រាត» ហើយកាលពីឆ្នាំ២០១៦ រូបភាពអាក្រាតកាយសរុបចំនួន ១០GB (gigabits) ពីស្ត្រីវ័យក្មេងចំនួន ១៦១នាក់ដែលមានអត្តសញ្ញាណប័ណ្ណរូបថតរបស់ពួកគេត្រូវបានលេចធ្លាយតាមអ៊ិនធ័រណែត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានឱ្យដឹងថាភាគច្រើននៃជនរងគ្រោះមានអាយុចន្លោះពី ១៩ ទៅ ២៣ឆ្នាំហើយជាធម្មតាខ្ចីប្រាក់ពី ១ពាន់ទៅ ២ពាន់ដុល្លារ ហើយមានអ្នកផ្សេងទៀតត្រូវបានផ្តល់ជម្រើសដោយធ្វើការរួមភេទដើម្បីសងបំណុលរបស់ពួកគេ។ អត្ថបទ៖ លីដា ប្រភព៖ vice

    November 29, 2018
  • អន្តរជាតិ

    សិង្ហបុរី៖ ប្រាក់ខែពលករនៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងក្នុងឆ្នាំនេះ ដោយប្រាក់ចំណូលជាមធ្យមរបស់ពួកគេបានកើនឡើងលើសពី៤,០០០ដុល្លារសិង្ហបុរី នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយដោយក្រសួងមហាផ្ទៃកាលពីថ្ងៃព្រហស្បតិ៍។ ប្រាក់ចំណូលសរុបប្រចាំខែជាមធ្យមរបស់ប្រជាជនសិង្ហបុរីដែលធ្វើការពេញម៉ោងមានចំនួន៤,៣៤៧ដុល្លារ ហើយបើប្រៀបធៀបទៅនឹងប្រាក់ចំណូលមធ្យមកាលពីឆ្នាំមុនគឺមានត្រឹមតែ៤,២៣២ដុល្លារ ប៉ុណ្ណោះ។ ចំណែកអត្រាមនុស្សវ័យចំណាស់ពីអាយុ២៥ទៅ៦៤ឆ្នាំវិញ គឺមានចំនួន ៨០.៣ភាគរយក្នុងឆ្នាំនេះខណៈដែលឆ្នាំមុនគឺមានដល់ទៅ ៨០.៧ភាគរយ។ យ៉ាងណាមិញក្នុងចំណោមអ្នកដែលមានអាយុចាប់ពី ៦៥ឡើងទៅ អត្រាការងាររបស់ពួកគេគឺបានកើនឡើង១ភាគរយបន្ថែមក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុនគឺមាន២៥.៨ភាគរយ។ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia

    November 29, 2018
  • អន្តរជាតិ

    ប្រជាជនជិត១ម៉ឺននាក់ ត្រូវបានគេជម្រាបឱ្យគេចចេញភ្លាមៗខណៈមានអគ្គីភ័យខ្លាំងក្លាជាង១០០ ឆ្លងកាត់រដ្ឋឃ្វីនស៍ឡែនចំពេលមានវិបត្ដិភ្លើងឆេះព្រៃនៅទូទាំងរដ្ឋនៅក្នុងប្រទេសអូស្ត្រាលី។ ប្រជាជនរាប់ពាន់នាក់ត្រូវបានគេបញ្ជាឱ្យចាកចេញពីតំបន់ Gracemere នៅជិតទីក្រុង Rockhampton កាលពីថ្ងៃពុធ ប្រសិនបើពួកគេមិនប្រញាប់ចាកចេញទេ ពួកគេអាចនឹងស្លាប់ដោយសារអគ្គីភ័យនេះ។ រហូតមកដល់ពេលនេះមិនមានរបាយការណ៍ណាមួយបានបញ្ជាក់ពីការបាត់បង់ទ្រព្យសម្បត្តិនៅក្នុង Gracemere ទេ ប៉ុន្តែអ្នកពន្លត់អគ្គីភ័យនិយាយថា អគ្គីភ័យនេះនឹងមិនបញ្ចប់ងាយនោះទេ។ អ្នកស្រី Katarina Carroll ស្នងការអគ្គីភ័យ និងសង្គ្រោះបន្ទាន់នៃរដ្ឋ Queensland បាននិយាយថាប្រជាជនមិនគួរវិលត្រឡប់ទៅផ្ទះវិញទេ លុះត្រាតែពួកគេត្រូវបានគេប្រាប់ថាវាមានសុវត្ថិភាពវិញហើយ។ អត្ថបទ៖ លីដា ប្រភព៖ dailymail

    November 29, 2018
  • អន្តរជាតិ

    អស់រយៈពេលជាច្រើនឆ្នាំមកហើយហាងកាហ្វេដ៏ល្បីយីហោ Starbucks បានចាប់អារម្មណ៍ចំពោះការមិនឃាត់អតិថិជនរបស់ខ្លួន កុំឱ្យមើលវីដេអូអាសអាភាសនៅក្នុងហាង ហើយដើមឆ្នាំក្រោយនេះ Starbucks និងប្រើកម្មវិធីការពារម៉្យាងដែលនឹងបានទប់ស្កាត់ការមើលវិដេអូសិចនិងវិដេអូអាសអាភាសផ្សេងៗតាមរយៈ WiFi នៅក្នុងហាង។ ក្រុមហ៊ុន Starbucks បានប្រាប់ទៅកាន់សារព័ត៌មាន The Verge ថាពួកគេបានរកឃើញដំណោះស្រាយដើម្បីការពារបញ្ហានេះនៅក្នុងហាងរបស់គេ ហើយនឹងចាប់ផ្តើមអនុវត្តក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ២០១៩។ យ៉ាងណាមិញលោកស្រី Donna Rice Hughes នាយកប្រតិបត្តិរបស់អង្គភាព​ «Enough Is Enough» បាននិយាយថាក្រុមហ៊ុន Starbucks បានបរាជ័យក្នុងការការពារអតិថិជនរបស់ខ្លួន និងតាមដានផែនការរបស់ខ្លួនដើម្បីរារាំងបញ្ហាជាក់ស្តែង។ ហាងកាហ្វេ Starbucks កំពុងតែបើកទ្វារឱ្យពិរុទ្ធជនផ្លូវភេទចូលមើលរូបភាពអាសអាភាសកុមារ និងរូបភាពអាសអាភាសផ្សេងៗដោយប្រើប្រាស់សេវាកម្ម WiFi សាធារណៈរបស់

    November 29, 2018