autoadmin
  • អន្តរជាតិ

    ពលរដ្ឋអូស្ត្រាលីជាង៥០០នាក់ បានអំពាវនាវឱ្យមានជំនួយសង្គ្រោះបន្ទាន់ បន្ទាប់ពីព្យុះបានវាយប្រហារទីក្រុងស៊ីដនី និងតំបន់ក្បែរនោះ ដែលបណ្តាលឱ្យមានទឹកជំនន់ ការដាច់ចរន្តអគ្គិសនី និងការពន្យារពេលនៃការធ្វើដំណើរ។ យោងតាមក្រុមឧតុនិយមបានឱ្យដឹងថា ទីក្រុងស៊ីដនីមានភ្លៀងធ្លាក់យ៉ាងខ្លាំងដោយកម្លាំងនៃភ្លៀងត្រឹមតែ២ម៉ោងសោះតែប្រៀបដូចជាភ្លៀងពេញមួយខែ ដែលវាបណ្តាលឱ្យមានការបំផ្លិចបំផ្លាញជាច្រើន។ ក្រុមអាជ្ញាធរបានឱ្យដឹងថាយ៉ាងហោចណាស់មនុស្ស ១១នាក់ត្រូវបានគេជួយសង្គ្រោះពីយានយន្តដែលជាប់ក្នុងទឹកជំនន់នេះ ហើយក៏មានបុរសម្នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីទឹកជំនន់នេះដែរ។ ការិយាល័យឧតុនិយមរបស់ប្រទេសអូស្រ្តាលីបាននិយាយថា វាជាអាកាសធាតុអាក្រក់បំផុតដែលមានក្នុងតំបន់ចាប់តាំងពីខែវិច្ឆិកាឆ្នាំ១៩៨៤មក។ អាកាសធាតុអាក្រក់នេះបានធ្វើការបំផ្លិចបំផ្លាញ និងបានធ្វើឱ្យការធ្វើដំណើរនៅទីក្រុងធំៗជាច្រើនត្រូវបានលុបចោល ឬពន្យារពេល រួមទាំងការហោះហើរជាង៥០ក៏ត្រូវបានខកខាន។ អាំងតង់ស៊ីតេនៃទឹកភ្លៀងនោះគឺខ្លាំងមិនគួរឱ្យចង់ជឿដោយមានកម្លាំង ៩១មីលីម៉ែត្របានធ្លាក់ចុះក្នុងរយៈពេល ៩០នាទី។ យ៉ាងណាមិញអាជ្ញាធរក៏បានអំពាវនាវមិនឱ្យពលរដ្ឋបន្តធ្វើដំណើរទាំងអាកាសធាតុអួអាប់បែបនេះទេ ហើយពលរដ្ឋគួរតែមានការប្រុងប្រយ័ត្នជាមួយនឹងព្យុះដែលអាចមានជាបន្តបន្ទាប់៕ អត្ថបទ៖ លីដា ប្រភព៖ bbc

    November 28, 2018
  • អន្តរជាតិ

    «ល្ខោនខោលវត្តស្វាយអណ្តែត» ត្រូវបានអនុវត្តនៅក្នុងសហគមន៍មួយជុំវិញវត្តអារាមវត្តស្វាយអណ្តែតដែលមានទីតាំងប្រហែល ១០គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុងភ្នំពេញនៅលើទន្លេមេគង្គ។ ល្ខោនខោលនេះហើយត្រូវបានធ្វើឡើងដោយមានបុរសពាក់ម៉ាស់ អមជាមួយវង់ភ្លេងប្រពៃណីនិងកាយវិការយ៉ាងរស់រវើក។ គោលបំនងនៃការសម្តែង «ល្ខោនខោល» គឺដើម្បីឧទិសដល់អ្នកតាដែលជាអ្នកថែរក្សាទឹកដីនិងប្រជាជនរបស់ខ្លួនដោយនាំមកនូវភាពរុងរឿងដល់សហគមន៍និងការប្រមូលផល។ នៅពេលដែលល្ខោនខោលត្រូវបានសម្តែងគឺមានន័យថាគឺជាការភ្ជាប់ទំនាកទំនងរវាងអ្នកភូមិ ជាមួយនឹងអ្នកតាម្ចាស់ស្រុក ហើយអ្នកភូមិនឹងត្រូវបានប្រទានពរពីគាត់។ ល្ខោនខោលត្រូវបានអនុវត្តសម្រាប់គោលបំណងនៃពិធីបុណ្យដែលទាក់ទងទៅនឹងវដ្តនៃការធ្វើស្រែ និងតម្រូវការរបស់សហគមន៍កសិកម្ម។ ការអនុវត្តនេះត្រូវបានបញ្ជាដោយផ្ទាល់មាត់នៅក្នុងសហគមន៍ ហើយនាយកសាលាបឋមសិក្សា និងនាយកសាលាបឋមសិក្សាដែលចូលនិវត្តន៍ក៏បានចាប់ផ្តើមបង្កើតវគ្គសិក្សា «ល្ខោនខោល» នៅចុងសប្តាហ៍បន្ថែមទៀតផង។ ប៉ុន្តែក្រោយឆ្លងកាត់វឹកហាត់ជាច្រើនជំនាន់មក កត្តាជាច្រើនបានគំរាមកំហែងដល់លទ្ធភាពបង្រៀនដែលរួមបញ្ចូលកត្តាបរិស្ថាន ធនធានមិនគ្រប់គ្រាន់ ការធ្វើចំណាកស្រុក សេដ្ឋកិច្ចពីសហគមន៍និងកាផ្អាកបង្រៀនរយៈពេល ១៤ឆ្នាំពីឆ្នាំ ១៩៧០ដល់ឆ្នាំ១៩៨៤ ដោយសារសង្គ្រាមនិងរបបខ្មែរក្រហម៕ អត្ថបទ៖ លីដា ប្រភព៖ unesco

    November 28, 2018
  • អន្តរជាតិ

    លោក Stephen Hillenburg អ្នកបង្កើតក្រុមតុក្កតា Nickelodeon megahit ដែលមានចំណងជើងថា “SpongeBob SquarePants” បានទទួលមរណភាពកាលពីថ្ងៃចន្ទក្នុងវ័យ ៥៧ឆ្នាំដោយជំងឺម្យ៉ាងឈ្មោះ Amyotrophic lateral sclerosis (ALS) ដែលបានវាយប្រហារមកលើគាត់តាំថតែពីខែមិនាឆ្នាំមុន។ លោក Stephen Hillenburg ត្រូវបានគេឱ្យដឹងថាបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Humboldt State ក្នុងឆ្នាំ១៩៨៤ ជាមួយនឹងបរិញ្ញាបត្រផ្នែកធនធានធម្មជាតិ។ ដោយសារគាត់ជាមនុស្សដែលស្រឡាញ់ធម្មជាតិ លោកបានក្លាយជាគ្រូបង្រៀនជីវសាស្ត្រសមុទ្រនៅឯវិទ្យាស្ថាន  Orange County Marine ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ក្រោយមកជាមួយនឹងទេពកោសល្យសិល្បៈរបស់គាត់ និងការស្រឡាញ់ទឹកសមុទ្រនិងសត្វសមុទ្ររបស់គាត់ បាននាំគាត់ឱ្យតាក់តែងនិងគូរគំនូរជីវចល SpongeBob

    November 28, 2018
  • អន្តរជាតិ

    កូរ៉េខាងត្បូងបានក្លាយជាប្រទេសអាស៊ីបូព៌ាដំបូងក្នុងការប្រើប្រាស់ថ្នាំកញ្ឆាវេជ្ជសាស្ត្រដោយស្របច្បាប់យ៉ាងគួរឱ្យភ្ញាក់ផ្អើល ដើម្បីពង្រីកជម្រើសព្យាបាលសម្រាប់អ្នកជំងឺដែលមានជំងឺឆ្កួតជ្រូក និងជំងឺកម្រដទៃទៀតនៅក្នុងប្រទេសនេះ។ សភាជាតិរបស់កូរ៉េខាងត្បូងបានអនុម័តលើការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន Narcotic កាលពីថ្ងៃសុក្រដោយអនុញ្ញាតឱ្យថ្នាំកញ្ឆាស្របច្បាប់ក្នុងការប្រើប្រាស់។ ប៉ុន្តែទោះជាយ៉ាងណាការប្រើកញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្រ្តនឹងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងជាមួយអ្នកជំងឺ ដោយតម្រូវឱ្យពួកគេដាក់ពាក្យស្នើសុំដល់មជ្ឈមណ្ឌលឱសថកូរ៉េដែលជាអង្គភាពរដ្ឋាភិបាល ដើម្បីជួយសម្របសម្រួលដល់អ្នកជំងឺក្នុងការទទួលយកឱសថមកប្រើប្រាស់។ ក្រសួងសុខាភិបាល និងសុវត្ថិភាពចំណីអាហាររបស់ប្រទេសកូរ៉េបានឱ្យដឹងថា ការអនុម័តនេះនឹងត្រូវផ្តល់ឱ្យទៅតាមករណីនីមួយៗរបស់អ្នកព្យាបាល។ នៅក្រោមច្បាប់ប្រឆាំងនឹងគ្រឿងញៀនរបស់ប្រទេស ការជក់បារីនិងការជួញដូរកញ្ឆាគឺជាទង្វើខុសច្បាប់ ហើយចំពោះអ្នកដែលត្រូវបានរកឃើញថាមានពិរុទ្ធនឹងប្រឈមមុខជាប់គុករយៈពេល៥ឆ្នាំ។ អត្ថបទ៖ លីដា ប្រភព៖ ft

    November 28, 2018
  • អន្តរជាតិ

    ប្រទេសចិន៖ រដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា មានការផ្ទុះមួយនៅជិតរោងចក្រគីមីនៅទីក្រុង Zhangjiakou ដែលជាទីក្រុងមួយដែលមានចំងាយប្រហែល១៥៦គីឡូម៉ែត្រពីភាគពាយព្យទីក្រុងប៉េកាំង ហើយនឹងត្រូវបានកំណត់ធ្វើជាម្ចាស់ផ្ទះអូឡាំពិករដូវត្រជាក់ឆ្នាំ២០២២ ខាងមុខ។ ហេតុការណ៍នេះបានកើតឡើងក្នុងព្រឹកថ្ងៃពុធនេះ ដោយបានសម្លាប់មនុស្ស ២២នាក់ និងរងរបួស២២នាក់ផ្សេងទៀត។ ទីភ្នាក់ងារសារព័ត៌មានចិនក៏បានរាយការណ៍ថា អគ្គិភ័យនៃការផ្ទុះនេះបានឆាបឆេះយានយន្តចំនួន ៥០គ្រឿង ហើយមកទល់ពេលនេះអគ្គិភ័យទាំងអស់នៅកន្លែងផ្ទុះត្រូវបានពន្លត់វិញរួចហើយដែរ។ កំហឹងពីសាធារណជនជុំវិញសុវត្ថិភាពនៅក្នុងប្រទេសចិនបានរីកធំធាត់ បន្ទាប់ពីមានការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សអស់រយៈពេល៣ទសវត្សនេះ ដោយវាបានបង្កគ្រោះមហន្តរាយពីការរុករករ៉ែ និងអគ្គិភ័យរោងចក្រជាបន្តបន្ទាប់។ ហើយកាលពីខែសីហាឆ្នាំ២០១៥ មានមនុស្ស ១៦៥នាក់ត្រូវបានស្លាប់បន្ទាប់ពីការផ្ទុះឃ្លាំងគីមីនៅកំពង់ផែក្រុងធានជិន។ ប្រទេសចិនបានប្តេជ្ញាកែលម្អស្ដង់ដារឧស្សាហកម្មប៉ុន្តែភាពទន់ខ្សោយនៃការគ្រប់គ្រងនៅតែបន្តកើតមាន រួមទាំងដំណើរការផលិតសារធាតុគីមីដែលមានគ្រោះថ្នាក់។ អត្ថបទ៖ លីដា ប្រភព៖ reuters

    November 28, 2018
  • អន្តរជាតិ

    ប្រទេសឥណ្ឌា៖ អ្នកដំណើរម្នាក់ត្រូវបានគេដកចេញពីយន្តហោះភ្លាមៗ និងត្រូវបានគេឃុំខ្លួនបណ្តោះអាសន្ន ដើម្បីសាកសួរ បន្ទាប់ពីរូបគេបានបង្ហោះរូបថតនៅលើបណ្តាញសង្គម Snapchat ជាមួយនឹងពាក្យថា «ភេរវករ» ។ បុរសម្នាក់នេះមានឈ្មោះថា Yogvedant Poddar អាយុ២១ឆ្នាំ ត្រូវបានដកចេញពីយន្តហោះអាកាសចរណ៍ Jet Airways បន្ទាប់ពីអ្នកដំណើរផ្សេងទៀតបានឃើញគាត់វាយពាក្យ «ភេរវជននៅលើហោះហើរ ដែលឆក់យកបេះដូងនារីៗ» នៅលើទូរស័ព្ទរបស់គាត់។ យ៉ាងណាមិញក្រោយមានការសាកសួរ គេរកមិនឃើញថា បុរសនេះមានទាក់ទងជាមួយភេរវកម្មទេ វាជាសារ Snapchat មួយដែលគាត់ផ្ញើឱ្យមិត្តរបស់គាត់ និងមិនមានបំណងគំរាម ឬធ្វើឱ្យអ្នកណាម្នាក់មានគ្រោះថ្នាក់ឡើយ។ ក្រុមហ៊ុនអាកាសចរណ៍ Jet Airways ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដំណើរម្នាក់នេះត្រូវបានដកចេញ ដោយសារតែហេតុផលសន្តិសុខរបស់យន្តហោះទាំងមូល។

    November 28, 2018
  • អន្តរជាតិ

    ប្រទេសឥណ្ឌូនេស៊ី៖ ក្រុមអ្នកស៊ើបអង្កេតត្រូវបានគេរំពឹងថា នឹងចេញផ្សាយរបាយជាការណ៍បឋមនៅថ្ងៃពុធថ្ងៃទី២៨ ខែវិច្ឆិកានេះ ចំពោះករណីធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែលបានធ្វើឱ្យមនុស្សចំនួន១៨៩នាក់ស្លាប់ ដោយយន្តហោះនេះធ្លាក់ចូលក្នុងសមុទ្រកាលពីខែមុន។ យន្តហោះ Boeing 737 Max បានបាត់ពីរ៉ាដាបន្ទាប់ពីហោះចេញពីទីក្រុងហ្សាកាតាកាលពីថ្ងៃទី២៩ ខែតុលា ហើយបានធ្លាក់ចូលក្នុងសមុទ្រភាគខាងជើងរបស់ប្រទេសឥណ្ឌូនេស៊ីបន្ទាប់ពីបានហោះហើរត្រឹម ១៣នាទីបន្ទាប់ពីមានស្នើសុំត្រឡប់ទៅរដ្ឋធានីវិញ។ ការស្រាវជ្រាវនេះមិនត្រូវបានគេរំពឹងថា នឹងបង្ហាញពីមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់ធ្លាក់យន្តហោះនេះទេ ប៉ុន្តែវាអាចជួយឱ្យមានពន្លឺបន្ថែមអំពីមូលហេតុ ដែលយន្តហោះដឹកអ្នកដំណើរថ្មី និងទំនើបបំផុតមួយនេះធ្លាក់ចុះពីលើមេឃដោយសារអ្វី។ រហូតមកដល់ពេលនេះក្រុមអ្នកស៊ើបអង្កេតបាននិយាយថា យន្តហោះនេះមានបញ្ហាជាមួយនឹងឧបករណ៍ចាប់សញ្ញាល្បឿន និងសញ្ញានៃការវាយប្រហារ (AOA) ដែលជំរុញឱ្យមានបញ្ហា។ ឧបករណ៍ចាប់សញ្ញា AOA ផ្តល់ទិន្នន័យអំពីមុំខ្យល់ដែលហើរលើស្លាបយន្តហោះ ដែលអាចឱ្យអាកាសយានិកដឹងពីបន្ទុករបស់វា។ របាយការណ៍ផ្សេងមួយទៀតបានឱ្យដឹងដែរថាក្រុមអាកាសយានិក និងក្រុមហ៊ុនអាកាសចរណ៍នេះគឺមិនបានដឹងនូវការដាក់បន្ថែមឬផ្លាស់ប្តូរមុខងារលើយន្តហោះ Boeing

    November 28, 2018
  • អន្តរជាតិ

    ប្រសិនបើអ្នកធ្លាប់ឆ្ងល់ថាហេតុអ្វីបានជាលោក Tim Cook បានព្យាយាមរក្សាជំហរល្អជាមួយនឹងលោក Donald Trump នោះ វាជាពេលវេលា ដែលអ្នកត្រូវដឹងហើយ។ លោក Donald Trump បានប្រាប់សារព័ត៌មាន Wall Street Journal កាលពីថ្ងៃចន្ទថា វាអាចទៅរួចដែរថា សហរដ្ឋអាមេរិកនឹងអនុវត្តពន្ធគយថ្មី ទៅផលិតផលបច្ចេកវិទ្យាដែលផលិតនៅចិនដូចជា iPhone ជាដើម។ លោកប្រធានាធិបតីបាននិយាយថា ពន្ធថ្មីអាចកើនឡើងដល់ ១០%ឬ ២៥% ការលើកឡើងនេះគឺមុន៤ថ្ងៃដែលលោកនឹងត្រូវជួបជាមួយមេដឹកនាំចិនលោកស៊ីជីនពីងសម្រាប់កិច្ចចរចាពាណិជ្ជកម្មខាងមុខ។ លោក Donald Trump បានសន្យាដល់លោក Tim Cook ថានឹងមិនការដាក់ពន្ធលើផលិតផលរបស់ក្រុមហ៊ុន

    November 27, 2018
  • អន្តរជាតិ

    កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានរួមដៃគ្នាដាក់បញ្ចូលកីឡាចំបាប់បែបប្រពៃណីរបស់ខ្លួនចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីទៅដល់អង្គការសហប្រជាជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា ការពិតកូរ៉េទាំងពីរបានដាក់ការស្នើកីឡាចំបាប់នេះរៀងខ្លួន តែក្រោយមកក៏មានការឯកភាពដាក់ជារួមតែម្តងដែលវាជាសញ្ញាមួយនៃភាពរួបរួមរបស់កូរ៉េទាំងពីរ។ មិនតែប៉ុណ្ណោះប្រទេសទាំងពីរបានប្រកាសកាលពីសប្តាហ៍មុនថា ប្រទេសទាំងពីរបានភ្ជាប់ផ្លូវមួយឆ្លងកាត់ព្រំដែនរួមគ្នាជាលើកដំបូងក្នុងរយៈពេល១៤ឆ្នាំ ខណៈដែលកាលពីដើមខែនេះកូរ៉េខាងត្បូងបានផ្តល់ជាក្រូចឃ្វិចរាប់រយតោនទៅដល់កូរ៉េខាងជើងជាថ្នូរនឹងផ្សិតស្រល់មកវិញ។ កីឡាចំបាប់នេះត្រូវបានប្រទេសទាំងពីរឱ្យឈ្មោះថាជា ssirum ដែលជាទម្រង់នៃការចំបាប់បែបប្រពៃណី និងត្រូវបានអនុវត្តនៅពិធីបុណ្យភូមិអស់ជាច្រើនសតវត្ស ហើយកីឡានេះមានភាពស្រដៀងគ្នាទៅនឹង Sumo របស់ជប៉ុនផងដែរ។ រហូតមកដល់ពេលនេះកូរ៉េខាងជើង និងកូរ៉េខាងត្បូងតែងតែដាក់សំណើដេញថ្លៃដាច់ដោយឡែកពីគ្នាដើម្បីឱ្យមានការទទួលស្គាល់លើបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ប៉ុន្តែនៅឯកិច្ចប្រជុំមួយនាទីក្រុងប៉ារីសកាលពីខែមុនជាមួយប្រធានាធិបតីកូរ៉េខាងត្បូង អគ្គនាយកអង្គការយូណេស្កូលោកស្រី Audrey Azoulay បានស្នើសុំឱ្យប្រទេសទាំងពីរមានការដាក់សំណើរួមគ្នា ហើយយោបល់នេះក៏ត្រូវបានយកមកត្រិះរិះពីសំណាក់កូរ៉េខាងជើងដូចគ្នា៕ អត្ថបទ៖ លីដា ប្រភព៖ straitstimes

    November 27, 2018
  • អន្តរជាតិ

    ប្រទេសចិន៖ ថ្មីៗនេះទារកពីរនាក់ដែលអ្នកវិទ្យាសាស្ត្របានកែហ្សែនរបស់ពួកគេត្រូវបានចាប់កំណើតជាស្ថាពរ។ ការពិសោធន៍នេះគឺដើម្បីបង្កើតទារកដែលមានភាពស៊ាំទៅនឹងមេរោគអេដស៍ ដោយធ្វើការកែសម្រួលការលូតលាស់របសទារកតាមរយៈហ្សែនរបស់វា​។ គួរឱ្យដឹងផងដែរថាមេរោគអេដស៍ចូល និងឆ្លងទៅកោសិការបស់យើងដោយភ្ជាប់នឹងប្រូតេអ៊ីនម្យ៉ាងហៅថា CCR5 ដូចនេះហើយទើបក្រុមអ្នកវិទ្យាសាស្ត្រចិនដឹកនាំដោយលោក He Jiankui មកពីសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានប្រើបច្ចេកទេសកែសម្រួលហ្សែន CRISPR ដើម្បីព្យាយាមបញ្ឈប់ការចម្លងនេះ។ យ៉ាងណាមិញក្នុងការពិសោធន៍នេះគឺត្រូវបានចូលរួមដោយបុរសនិងស្ត្រីចំនួន៧គូ ដោយក្នុងនោះពួកក្រុមបុរសគឺមានផ្ទុកមេរោគអេដស៍ និងក្រុមស្ត្រីគឺគ្មានផ្ទុកនោះទេ ហើយពួកគេនឹងទទួលបានការព្យាបាលដោយ IVF ដើម្បីជាថ្នូរនឹងការចូលរួមធ្វើការពិសោធន៍នេះក្នុងទម្រង់ជា «កម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំងជំងឺអេដស៍» ។ ពួកគេនឹងត្រូវបានជម្រាបឱ្យដឹងពីលទ្ធផលនៃការពិសោធន៍នេះយ៉ាងពេញលេញ។ ទោះបីជាលទ្ធផលពេលនេះគឺសម្រេចបានពិតមែន តែក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះនៅមិនទាន់ច្បាស់ថាការកែហ្សែន CCR5 ទៅលើអំប្រ៊ីយ៉ុង នឹងមានលទ្ធផលបែបណានាពេលអនាគតនោះទេ។ ការពិសោធន៍នេះគឺមានគោលបំណងបញ្ចៀសម៉េរោគដែលជម្លងពីឪពុកទៅទារកតែប៉ុណ្ណោះ៕ អត្ថបទ៖ លីដា ប្រភព៖ newscientist

    November 27, 2018