- autoadmin
- អន្តរជាតិ
ប្រទេសចិន៖ មន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃសៅរ៍ថាមនុស្សពីរនាក់បានស្លាប់និង ២៤នាក់ទៀតរងរបួសនៅក្នុងការផ្ទុះនៅរោងចក្រម៉ាស៊ីនមួយនៅក្នុងខេត្តជីលីនភាគខាងជើងប្រទេសចិន។ មន្ត្រីទាំងនោះបានបន្តថាយ៉ាងហោចណាស់ផ្ទះចំនួន ៤១ខ្នងត្រូវបានរងការខូចខាតនៅក្នុងការផ្ទុះ និងអគ្គីភ័យដែលមានជាបន្តបន្ទាប់ដែលបានចាប់ផ្តើមកាលពីពាក់កណ្តាលអាធ្រាត្រកាលពីថ្ងៃសុក្រ។ មូលហេតុនៃការផ្ទុះនេះមិនត្រូវបានបញ្ចេញទេ ប៉ុន្តែក្រុមមន្រ្តីបានអះអាងថាវាមិនទាក់ទងនឹងអំពើភេរវកម្មទេ ចំណែកក្រុមជួយសង្គ្រោះនៅតែបន្តកិច្ចប្រឹងប្រែងជួយសង្គ្រោះហើយប្រជាជនជាច្រើនត្រូវបានគេជម្លៀសចេញពីតំបន់នោះ។ ប្រទេសចិនបានសន្យាធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពនៅក្នុងរោងចក្រទោះបីការផ្ទុះ និងឧប្បត្តិហេតុផ្សេងទៀតបាននៅតែមានកើតឡើងជារឿយៗដោយសារតែការអនុវត្តច្បាប់មិនច្បាស់លាស់ក៏ដោយ។ យ៉ាងណាមិញនៅក្នុងខែសីហាមនុស្ស ៥នាក់ត្រូវបានស្លាប់ក្នុងការផ្ទុះរោងចក្រអាលុយមីញ៉ូមនៅភាគខាងកើតនៃខេត្តជាំងស៊ូ ហើយនៅខែកក្កដាមនុស្ស១៩នាក់បានស្លាប់នៅក្នុងការផ្ទុះរោងចក្រគីមីនៅខេត្តស៊ីឈួនភាគនិរតី និងកាលពីដើមខែនេះមនុស្ស ២នាក់ត្រូវបានសម្លាប់នៅក្នុងការផ្ទុះរោងចក្រនៅក្នុងទីក្រុង Ningbo ។ ប្រភព៖ channelnewsasia
November 24, 2018 - អន្តរជាតិ
នារីជនជាតិម៉ារ៉ុកដែលមិនត្រូវបានគេស្គាល់ឈ្មោះម្នាក់ បានសម្លាប់អតីតសង្សាររបស់ខ្លួនដែលមានទំនាក់ទំនងនឹងគ្នាជាង៧ឆ្នាំហើយនោះ ឱ្យស្លាប់យ៉ាងអាណោចអាធ័មបំផុត ដោយសារតែបុរសជាសង្សារមានគម្រោងចង់រៀបការជាមួយនារីដ៏ទៃនៅស្រុកកំណើតរបស់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្ទះនារីដៃដល់ក្នុងទីក្រុងអាលអែន ប្រទេសអារ៉ាប់រួម។ អ្នកជិតខាងនារីដៃដល់បាននិយាយថា៖ ពីដំបូងគឺគាត់បានឮសំឡេងកិនសាច់នាម៉ោង៣ទៀបភ្លឺ និងមានក្លិនសាច់បំពងយ៉ាងចម្លែកទើកឈានដល់មានការសង្ស័យលើនារីម្នាក់នេះ។ គាត់បានបន្តថា នារីម្នាក់នេះបានកិនសាច់បុរសជាសង្សារហើយចំអិនធ្វើម្ហូបបែបប្រពៃណីម៉្យាង ហើយបានចែកអាហារទាំងនោះទៅឱ្យកម្មករដែរកំពុងតែធ្វើការនៅជិនផ្ទះរបស់នាងផ្ទាល់តែម្តង។ ក្រោយឈានដល់ការសង្ស័យ ប៉ូលិសបានទទួលការរាយការណ៍អំពីករណីបាត់ខ្លួនពីប្អូនប្រុសរបស់ជនរងគ្រោះ ក្រោយមកប៉ូលិសក៏មានការសង្ស័យលើនារីដៃដល់ ហើយបានរកឃើញធ្មេញ និងម្រៀមដៃរបស់ជនរងគ្រោះដែលនាងព្យាយាមលាក់បាំង យ៉ាងណាក៏ដោយ «ឈាមស្រែក ស្បែកហៅ» បិទបាំងយ៉ាងណាក៏មិនជិតដែរ៕ អត្ថបទ៖ លីដា ប្រភព៖ Dailymail
November 24, 2018 - អន្តរជាតិ
ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញវិធីបាញ់សារធាតុគីមីទៅក្នុងបរិយាកាស (stratospheric aerosol injection) ដើម្បីបញ្ឈប់ការឡើងកំដៅផែនដី។ ការបាញ់សារធាតុគីមីនេះគឺគេត្រូវការប្រើប្រាស់យន្តហោះដើម្បីបាញ់វាចូលទៅក្នុងស្រទាប់ខាងលើនៃបរិយាកាស ដើម្បីបង្កើតជារបាំងដើម្បីកាត់បន្ថយពន្លឺព្រះអាទិត្យ។ តែយ៉ាងណាមិញពួកគេមិនទាន់មានភស្តុតាងថានឹងធ្វើវាបានជោគជ័យនោះទេ តែពួកគេគឺមានជំនឿក្នុងការអះអាងនេះ។ អ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យហាវ៉ាដបាននិយាយ៖ ថាការចំណាយជាមធ្យមប្រចាំឆ្នាំប្រហែលគឺ២.២៥ពាន់លានដុល្លារ រយៈពេល១៥ឆ្នាំ ហើយចាប់ពី១៥ឆ្នាំក្រោយនឹងមានការឡើងថ្លៃដល់ទៅ ៣.៥ពាន់លានដុល្លារ។ ក្នុងប្រតិបត្តិការនេះយន្តហោះពិសេសមួយអាចនឹងត្រូវបានបង្កើតឡើងដើម្បីហោះហើរនៅរយៈកម្ពស់ប្រហែល ២០គីឡូម៉ែត្រ និងផ្ទុកបាន ២៥តោន។ ពួកគេក៏បានបន្ថែមផងដែរថាបានត្រៀមខ្លួនរួចជាស្រេចក្នុងប្រតិបត្តការនេះ ហើយវានឹងអាចកាត់បន្ថយកម្តៅដែលកំពុងកើនឡើងសព្វថ្ងៃបានដល់ទៅពាក់កណ្តាល៕ អត្ថបទ៖ លីដា ប្រភព៖ scmp
November 24, 2018 - រថយន្ត
មានពាក្យមួយថា ភាពស្រស់ស្អាតនិងទាក់ទាញរបស់អ្វីមួយគឺស្ថិតនៅក្នុងភ្នែករបស់អ្នកមើល ហើយក៏មានរបស់ខ្លះទៀតគឺមិនមានភាពស្រស់ស្អាតដូចរបស់ដ៏ទៃ ទោះបីជាយកទៅលាងជាមួយនឹងស្រា៥០ដបក៏ដោយ។ យ៉ាងណាមិញគំនិតនេះនៅតែជាការពិតសូម្បីតែនៅក្នុងពិភពរថយន្ត ហើយប៉ុន្មានឆ្នាំមកនេះ នៅតាមដងផ្លូវគឺគេឃើញថាមានចំនួនរថយន្តតិចតួចណាស់ដែលពួកអ្នកច្នៃម៉ូតគិតថាស្អាត។ ខាងក្រោមនេះផងដែរគឺជារថយន្តទាំង ១៥ ដែលជារថយន្តមានរូបរាងអាក្រក់បំផុតរបស់វេបសាយ Top Car Magazine ។ 1. The Aurora 2. Fiat Multipla 3. Citroën Ami 4. Panoz Abruzzi ‘Spirit of Le Mans’ 5. Weber Sportscars aka
November 20, 2018 - អន្តរជាតិ
លោក Manny Pacquiao និង Adrien Broner នឹងធ្វើការប្រកួតគ្នាដណ្តើមខ្សែក្រវាត់ពិភពលោក WBA ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ទី១៩ ខែមករាឆ្នាំ ២០១៩ខាងមុខនេះ។ ការប្រកួតនេះនឹងត្រូវប្រារព្ធធ្វើនៅ MGM Grand នៅទីក្រុង Las Vegas ប្រទេសអាមេរិក។ ដំបូងឡើយកីឡាករហ្វីលីពីនវ័យ៣៩ឆ្នាំ រូបនេះគឺត្រូវត្រឡប់មកប្រកួតជាមួយគូសត្រូវចាស់របស់គេដូចជា Floyd Mayweather ឬ Amir Khan តែគាត់បានប្រកាសថាចង់ប្រកួតជាមួយលោក Adrien Broner ជាង។ ថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងញូវយ៉ក Manny Pacquiao បាននិយាយថា៖ «ខ្ញុំចង់ធ្វើឱ្យទស្សនិកជនមានភាពសប្បាយរីករាយ
November 20, 2018 - អន្តរជាតិ
ជីវិតគឺមិនយុត្តិធម៌នោះទេ! តែយ៉ាងណាលោក Jared Wells បានធ្វើឱ្យក្តីស្រមៃរបស់គាត់ក្លាយជាកាពិតដោយបានផ្លាស់ប្តូររាងកាយដ៏ស្គមរីងរៃពីជំងឺម្យ៉ាងហៅថា Cystic Fibrosis ដែលបណ្តាលឱ្យគាត់មិនអាចមានរូបរាងធំធាត់ដូចមនុស្សធម្មតា។ តាំងពីដើមរៀងមកជីវិតទាំងមូលរបស់គាត់គឺមានតែដង្ហើមដក ហើយគាត់ត្រូវប្រយុទ្ធជាមួយជំងឺនេះដើម្បីសុខភាពរបស់គាត់ តែជាសំណាងរបស់គាត់ដែលក្រុម The Body Alive បានចូលរួមជួយដល់គាត់ក្នុងការហាត់ប្រាណដើម្បីទទួលបានរូបរាងកាយរឹងមាំឡើងវិញ។ លោក Jared Wells អាយុ២២ឆ្នាំ មានជំងឺនេះតាំងពីគាត់នៅជាទារកមកម្ល៉េះ ហើយគាត់ស្ទើរតែបោះបង់ចោលនូវជិវិតទាំងមូលរបស់គាត់ដោយជំងឺសួតដែលបង្ករពី Cystic Fibrosis នេះ។ ក្រោយមកគាត់ធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយដោយគាត់បានចូលរួមហាត់ប្រាណជាមួយនឹងក្រុម The Body Alive ដើម្បីបង្កើនសុខភាពរបស់គាត់ ហើយ ៨ខែក្រោយមកគាត់ក៏ទទួលបានជោគជ័យជាមួយនឹងការផ្លាស់រូបរាងថ្មីស្ទើរតែមិនគួរឱ្យជឿ ជាពិសេសគាត់ទទួលបានចំណាត់ថ្នាក់លេខ ៤ ពីកម្មវិធី The New York
November 20, 2018 - អន្តរជាតិ
រឿងរាវឪពុកសម្លាប់កូនប្រុសបង្កើតខ្លួនឯងមួយនៅទីប្រជុំជន San Diego កាលពីថ្ងៃសុក្រដែលបណ្តាលឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ ជនល្មើសដែលជាឪពុកមានឈ្មោះ Richard Landis Peck អាយុ ៩២ឆ្នាំ បានសម្លានប់កូនប្រុសខ្លួនឯងនៅក្នុងផ្ទះរបស់គាត់ផ្ទាល់នៅតំបន់ Old Town ក្នុងប្លុក២៣០០ ស្របពេលដែលកូនប្រុសរបស់គាត់ឈ្មោះ Robert Peck អាយុ៥១ឆ្នាំកំពុងតែដេកលក់។ ហេតុផលដែលគាត់សម្លាប់កូនប្រុសបង្កើតរបស់គាត់គឺដោយសារកូនប្រុសរបស់គាត់ជាមនុស្សប្រមឹក និងធ្វើបាបផ្លូវចិត្តរបស់គាត់ជារៀងរាល់ថ្ងៃ។ មេធាវីរបស់លោក Richard Landis Peck ដែលជាឪពុកបាននិយាយថា រូបគាត់រស់នៅដោយភាពភ័យខ្លាចដែលបណ្តាលឱ្យគាត់សម្រេចចិត្តដកកាំភ្លើងសម្លាប់កូនប្រុសរបស់គាត់ផ្ទាល់បែបនេះខណៈដែលរូបគេកំពុងតែដេកលង់លក់។ ក្រោយសម្លាប់កូនប្រុសរបស់គាត់ហើយ គាត់បានស្រែកហៅអ្នកជិតខាងឱ្យជួយដោយស្រែកថាគាត់បានសម្លាប់កូនប្រុសរបស់គាត់។ ក្រោយមកលោក Richard Landis Peck ត្រូវបានឃុំខ្លួននៅផ្ទះអ្នកជិតខាងបណ្តោះអាសន្ន។ យ៉ាងណាមិញព្រះរាជអាជ្ញាបានចោទប្រកាន់នេះជាបទឃាតកម្មមួយ
November 20, 2018 - អន្តរជាតិ
ក្នុងរយៈពេលជិត២អាទិត្យនេះក្រុមមន្រ្តីបានរកឃើញសាកសពចំនួន៧៧នាក់ ហើយក្រុមអ្នកស្រាវជ្រាវក៏បានឱ្យដឹងដែរថា សាកសពមួយចំនួនគឺមិនអាចរកឃើញវិញនោះទេ។ ចំណែកមនុស្សជិត១០០០នាក់ផ្សេងទៀតនៅតែបាត់ខ្លួន បន្ទាប់ពីមានភ្លើងឆេះដ៏អាក្រក់ជាគេក្នុងប្រវត្តិសាស្ត្រអាមេរិកនេះដែលបានបំផ្លាញផ្ទះចំនួន១០,៣៦៤ខ្នង។ ក្រុមមន្ត្រីបាននិយាយថា៖ ភ្លើងឆេះសន្ធោសន្ធៅយ៉ាងនេះ សូម្បីតែឆ្អឹងសាកសពក៏ពិបាកនឹងរកឱ្យឃើញវិញដែរ។ ភាគច្រើននៃអ្នកបាត់ខ្លួនបន្ទាប់ពីអគ្គីភ័យក្នុងតំបន់ Paradise នេះគឺជាមនុស្សវ័យចំណាស់។ តំបន់ Paradise នេះត្រូវបានគេឱ្យដឹងថាមានមនុស្សប្រហែល ២៧,០០០នាក់ ដែលជនរងគ្រោះភាគច្រើនត្រូវបានកំណត់អត្តសញ្ញាណបានថាមានអាយុលើសពី៦០ឆ្នាំ និងភាគច្រើនជាអ្នកចូលនិវត្តន៍។ យ៉ាងណាមិញប៉ូលិសបាននិយាយថា៖ «យើងមានក្តីសង្ឃឹមថាចំនួនអ្នកបាត់ខ្លួននឹងថយចុះ» «ខ្ញុំក៏មិនអាចនិយាយបានថាវាប្រាកដថានឹងអាចទៅរួចនោះទេ” ។ អត្ថបទ៖ លីដា ប្រភព៖ reuters
November 20, 2018 - អន្តរជាតិ
សិង្ហបុរី៖ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) ដែលបំរុងនឹងធ្វើដំណើរទៅទីក្រុងប៉ារីសត្រូវបង្ខំចិត្តត្រលប់មកវិញដោយសារតែបាត់បង់សម្ពាធក្នុងយន្ដហោះបន្ទាប់ពីចាកចេញពីអាកាសយានដ្ឋាន Changi មិនទាន់បានប៉ុន្មាននោះ។ ជើងហោះហើរ SQ336 បានចាកចេញពីប្រទេសសឹង្ហបុរីនៅម៉ោង ១២និង៤៦នាទីព្រឹកថ្ងៃច័ន្ទទី១៩ ខែវិច្ឆិកាហើយដើមឡើយគ្រោងនឹងទៅដល់រដ្ឋធានីបារាំងនៅម៉ោង៧និង១៥នាទីព្រឹកម៉ោងនៅប៉ារីស (ម៉ោង ២និង១៥នាទីរសៀលនៅប្រទេសសិង្ហបុរី) ។ យោងតាមគេហទំព័រតាមដានការហោះហើរ Flightradar24 បានឱ្យដឹងថាយន្តហោះនេះបានហោះឡើងដល់កម្ពស់២៤,000ហ្វីតពីដីនៅប្រហែល១៥នាទី បន្ទាប់ពីការហោះហើរដំបូង។ យន្តហោះនេះបានធ្វើដំណើរមកដល់ម៉ាឡេស៊ីមុនពេលដែលវាត្រឡប់ទៅសិង្ហបុរី តែក្រោយមកយន្តហោះនេះបានហោះហើរត្រឹមកម្ពស់៦,០០០ហ្វីតពីដីតែប៉ុណ្ណោះពេលដែលត្រឡប់មកសិង្ហបុរីវិញ។ របាំងអុកស៊ីសែនត្រូវបានគេដាក់ពង្រាយ «ជាការប្រុងប្រយ័ត្ន» អំឡុងពេលហោះហើរត្រឡប់មកវិញនេះ ហើយជើងហោះហើរនេះបានចុះចតនៅព្រលានយាន Changi វិញនៅម៉ោងប្រហែល២និង៣០នាទីព្រឹក។ បន្ទាប់ពីមានការផ្លាស់ប្តូរជើងហោះហើរម្តងទៀតរួចមក យន្តហោះត្រូវបានធ្វើដំណើរជាថ្មីនៅម៉ោង៦ព្រឹក និងត្រូវបានគេរំពឹងថានឹងចុះចតនៅទីក្រុងប៉ារីសនៅម៉ោង ១២និង១៧នាទីរសៀល (ម៉ោងនៅប៉ារីស) ប្រហែលជា៥ម៉ោងយឺតជាងម៉ោងគ្រោងទុកដំបូង។ យ៉ាងណាមិញគ្មានអ្នកដំណើរឬសមាជិកនាវិកណាមួយបានរងរបួសនោះទេ ហើយយន្តហោះនេះត្រូវបានគេឱ្យដឹងថាមានអ្នកដំណើរ២៣៤នាក់ រួមទាំងទារកម្នាក់
November 19, 2018 - អន្តរជាតិ
ថ្មីៗនេះប្រមុខសាធារណរដ្ឋឆេកសិនលោក Ramzan Kadyrov បានផ្តល់កាដូជាឡាន Mercedes ពណ៌សដ៏ប្រណិតមួយដល់កុមារាអាយុ៥ឆ្នាំ ដែលមានកម្លាំងខ្លាំងខ្លាអាចអាវ៉ង់ (push-ups) ជាប់ៗគ្នាបាន ៤,១០៥ដង ម្នាក់ឈ្មោះ Rakhim Kurayev ហៅក្រៅថា Chechen Schwarzenegger ។ ក្នុងការអាវ៉ង់នេះផងដែរ Chechen គឺបានបដិសេធនឹងធ្វើកំណត់ត្រានេះ ដោយសារគេជក់មើលគំនូរជីវចល តែទោះជាយ៉ាណា Chechen នឹងត្រូវបំបែកកំណត់ត្រានេះនៅអាទិត្យក្រោយ។ លោក Ramzan Kadyrov បាននិយាយថា៖ «ឱ្យប៉ារបស់ Chechen ប្រើឡាននេះ ដើម្បីដឹកគេដើរលេងចុះ ព្រោះគេសក្ដិសមនឹងជិះរថយន្ត Mercedes ពណ៌សនេះ» ។ កុមារា Chechen
November 19, 2018









