- autoadmin
- អន្តរជាតិ
អាមេរិក៖ សាកសព៦នាក់បន្ថែមទៀតនៅក្នុងហេតុការណ៍អគ្គិភ័យដ៏សាហាវ និងជាការបំផ្លិចបំផ្លាញដ៏ធំបំផុតនៅក្នុងរដ្ឋប្រវត្តិសាស្ត្ររបស់រដ្ឋកាលីហ្វ័រញ៉ាត្រូវបានគេរកឃើញកាលពីថ្ងៃអង្គារ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៤៨នាក់។ ក្រុម Forensic រួមជាមួយឆ្កែរុករករបស់ពួកគេបានចំណាយពេលរុករកសាកសពពីកម្ទេចកំទីបាក់បែក ផេះ និងសំណង់បាកបែកដែលបង្កពីភ្លើងឆេះព្រៃនៅក្នុងតំបន់ Paradise ដែលមានចម្ងាយ ២៨០គីឡូម៉ែតខាងជើងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ កងឆ្មាំជាតិចំនួន ១០០នាក់ត្រូវបានបញ្ជូនទៅតាមសំណើដើម្បីជួយក្នុងការស្វែងរកសាកសពមនុស្សបន្ថែមទៀតនៅក្នុងអគ្គិភ័យ Camp fire នេះ។ កិច្ចស្រាវជ្រាវរកសាកសពជនរងគ្រោះដោយសារអគ្គិភ័យនេះគឺមានរយះពេល ៦ថ្ងៃមកហើយ ដែលមានផ្ទះប្រជាពលរដ្ឋចំនួន ៨ ៨០០ខ្នងត្រូវបានឆេះខ្ទេចអស់ជាពិសេសគឺក្នុងតំបន់ Paradise ដែលធ្លាច់តែជាជម្រករបស់ពលរដ្ឋចំនួន ២៧ ០០០នាក់ ហើយពលរដ្ឋប្រហែល ៥០ ០០០នាកផ្សេងទៀតកំពុងស្ថិតក្នុងការជម្លៀស។ ចំណែកអគ្គភ័យ Woolsey Fire ក៏បានគេរាយការណ៍ឱ្យដឹងថាបានសម្លាប់មនុស្ស ២នាកបន្ថែមទៀតដែរ៕ អត្ថបទ៖ លីដា
November 14, 2018 - អន្តរជាតិ
ភាគហ៊ុនរបស់ក្រុមហ៊ុន Apple ត្រូវបានគេឱ្យដឹងកាលពីថ្ងៃចន្ទនេះថា បានធ្លាក់ចុះយ៉ាងមិនគួរឱ្យជឿ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះបានធ្លាក់ចុះជាង ៥% ក្នុងរយៈពេលត្រឹម ៥សប្តាហ៍ចុងក្រោយនេះ ដែលក្រុមហ៊ុននេះទើបតែបានជាប់ជាក្រុមហ៊ុនមានតម្លៃ ១លានលានដុល្លារខ្ពស់ជាងគេក្នុងប្រវត្តិសាស្ត្រអាមេរិកកាលពីខែសីហា។ កាលដំបូងឡើយក្រុមហ៊ុន Apple ដំណើរការបាន ៣០ឆ្នាំទើបអាចរកតម្លៃភាគហ៊ុន ១៩០ពាន់លានដុល្លារនេះបានតែពេលនេះវាបានធ្លាក់ចុះត្រឹមមួយពព្រិចភ្នែក។ ការធ្លាក់ចុះនេះបានធ្វើឱ្យអ្នកវិភាគជាច្រើននិយាយថាការលក់ទូរស័ព្ទ iPhone អាចនឹងធ្លាក់ចុះជារៀងរាល់ឆ្នាំចាប់ពីត្រីមាសទី១នៃឆ្នាំ ២០១៩នេះ។ របាយការណ៍មួយបាននិយាយថា iPhone XR ដែលមានតម្លៃ ៧៤៩ដុល្លារថ្មីចុងក្រោយរបស់ក្រុមហ៊ុន Apple គឺមិនត្រូវបានជ្រួលជ្រើមបញ្ជាទិញដូចដែលក្រុមហ៊ុនបានរំពឹងទុកនោះទេ ហើយក្រុមហ៊ុន Apple ប្រហែលជានឹងអាចលុបចោលការបញ្ជាទិញ iPhone XR មួយនេះ។
November 14, 2018 - អន្តរជាតិ
ប្រទេសចិន៖ ទីក្រុងសៀងហៃបានបើកពិព័រណ៍នាំចូលអន្ដរជាតិដំបូងគេបង្អស់របស់ពិភពលោក CIIE រៀបចំដោយក្រសួងពាណិជ្ជកម្មនិងគាំទ្រដោយអង្គការពាណិជ្ជកម្មពិភពលោក។ ពិព័រណ៍នាំចូលអន្ដរជាតិ CIIE បានចាប់ផ្តើមបើកដំណើរការថ្ងៃទី ០៥ខែវិច្ឆិកាឆ្នាំ២០១៨ និងដំណើរការរយៈពេល០៥ ថ្ងៃ។ ពិព័រណ៍នាំចូលអន្ដរជាតិ CIIE នេះប្រារព្ធធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិនៅសៀងហៃ ក្នុងគោលបំណងលើកកម្ពស់ការបើកចំហទីផ្សារយ៉ាងសកម្មទៅកាន់ពិភពលោក។ ពិព័រណ៍នាំចូលអន្ដរជាតិ ឬព្រឹត្តិការណ៍បែបនេះគឺបានបង្ហាញពីការត្រៀមខ្លួនរបស់ប្រទេសចិនដើម្បីបើកទីផ្សាររបស់ខ្លួនទៅឱ្យពាណិជ្ជករបរទេស ឥទ្ធិពលរបស់ពិព័រណ៍នេះនឹងមានសារៈសំខាន់មកលើប្រទេសចិន។ ពិព័រណ៍នាំចូលអន្ដរជាតិ CIIE នឹងក្លាយចំណុចសំខាន់មួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មលើកកម្ពស់សកលភាវូបនីយកម្ម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកបើកចំហ។ ពិព័រណ៍នេះត្រូវបានពិភាក្សាអំពីបញ្ហាសំខាន់ៗនៃពាណិជ្ជកម្មបរទេស និងការកែលម្អ «អភិបាលកិច្ចសេដ្ឋកិច្ចជាសកល» ដែលត្រូវចូលរួមដោយអ្នកនយោបាយ អ្នកជំនួញ អ្នកតាំងពិព័រណ៍ និងអ្នកទិញដែលមានជំនាញពីគ្រប់ប្រទេសទាំងអស់ជុំវិញពិភពលោក។ សហគ្រាសដែលមកពីជាង ១០០ប្រទេស និងតំបន់នានាត្រូវបានគេរំពឹងថានឹងចូលរួមនៅក្នុងពិព័រណ៍នាំចូលអន្ដរជាតិ CIIE នេះ។ លើសពីនេះទៀតពិព័រណ៍នាំចូលអន្ដរជាតិ
November 14, 2018 - អន្តរជាតិ
ប្រទេស៖ ក្រុមហ៊ុន Bamboo Airways ទើបតែបានទទួលអាជ្ញាប័ណ្ណពីអាជ្ញាធរអាកាសចរណ៍វៀតណាមដោយជោគជ័យ។ ក្រុមហ៊ុនអាកាសចរណ៍នេះបានរង់ចាំអាជ្ញាប័ណ្ណពីអាជ្ញាធររៀតណាមតាំងពីខែតុលាមកម៉្លេះ ដែលផ្តល់ឱ្យក្រុមហ៊ុន Bamboo Airways នូវភ្លើងខៀវដើម្បីចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្ម និងក្លាយជាក្រុមហ៊ុនលំដាប់ទី៥ របស់វៀតណាមដែលមានរួមជាមួយ៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម, ក្រុមហ៊ុន VietJet, ក្រុមហ៊ុន Jetstar Pacific និងក្រុមហ៊ុន Hai Au។ ដោយសង្ឃឹមថានឹងអាចដំណើរការបានជាង១០០ជើងហោះហើរ ហើយក្រុមហ៊ុនអាកាសចរណ៍នេះកំពុងសង្ឃឹមថានឹងរកប្រាក់ចំណូលស្របតាមតួលេខភ្ញៀវទេសចរដែលកំពុងកើនឡើងជារៀងរាល់ឆ្នាំ។ ក្រុមហ៊ុន Bamboo Airlines នឹងប្រើប្រាស់យន្តហោះរបស់ Airbus និង Boeing។ ក្រុមហ៊ុន FLC Group ដែលជាថ្នាក់លើរបស់ក្រុមហ៊ុន
November 14, 2018 - អន្តរជាតិ
អ្នកប្រដាល់វ័យ ១៣ឆ្នាំ អានុចា កូចាណា (Anucha Kochana) ត្រូវបានឱ្យដឹងថា បានស្លាប់ដោយសារការហូរឈាមចូលខួរក្បាល ០២ថ្ងៃបន្ទាប់ពីរូបគេបានក្រកួតនៅក្នុងកម្មវិធីសប្បុរសធម៌មួយ។ អានុចា កូចាណា ត្រូវបានឱ្យដឹងមកថា គាត់ធ្លាប់ប្រកួតចំនួន ១៧០ដង និងក្លាយជាអ្នកប្រដាល់ចាប់តាំងពីអាយុ៨ឆ្នាំមកម៉្លេះ ដើម្បីជួយដល់ជីវភាពគ្រួសាររបស់គាត់។ ការស្លាប់របស់គាត់បានធ្វើឱ្យសភាថៃពិនិត្យឡើងវិញនូវច្បាប់ហាមកុមារអាយុក្រោម១២ឆ្នាំមិនឱ្យចូលរួមប្រដាល់ទៀតឡើយ។ កីឡាប្រដាល់ថៃឬ Muay Thai ជាកីឡាប្រដាល់ ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ ដែលយុទ្ធជនវ័យក្មេងរាប់ពាន់នាក់ និងគ្រួសាររបស់ពួកគេមើលឃើញថា វាជាមធ្យោបាយរកលុយរបស់ពួកគេ។ ការពិតទៅមានច្បាប់មួយចំនួនហាមមិនឱ្យកីឡាករវ័យក្មេងទាំងនេះប្រដាល់នោះទេ ប៉ុន្តែប្រជាជនថៃមួយចំនួនបានប្រឆាំងជាមួយច្បាប់នេះដោយនិយាយថា វាគឺជាផ្នែកមួយនៃប្រពៃណីប្រដាល់របស់ថៃ។ យ៉ាងណាមិញការស្លាប់របស់ អានុចា កូចាណា បានធ្វើឱ្យជនជាតិថៃ និងកីឡាករជាច្រើនមានការសោកសៅជាខ្លាំង។ ចំណែកគូប្រជែងរបស់ អានុចា
November 14, 2018 - អន្តរជាតិ
ច្បាស់ណាស់ថា សម្រាប់អ្នក ដែលមិនស្គាល់ពីប្រវត្តិសាស្រ្ត និងវប្បធម៌របស់កូរ៉េច្បាស់ជាគិតថា ប្រជាជនកូរ៉េមានតែត្រកូល៖ គីម(Kim), លី(Lee), ផាក(Park) និង ឆយ(Choi) តែប៉ុណ្ណោះ។ ជនជាតិកូរ៉េមិនមែនមានតែត្រកូល ដែលបានរៀបរាប់ទាំងនេះនោះទេ គឺមានត្រកូលផ្សេងទៀត តែយ៉ាងណាមិញចំនួនអ្នក ដែលមានត្រកូល គីម លី និងផាក បីនេះគឺមានចំនួនស្មើនឹងពាក់កណ្តាលលើចំនួនប្រជាជនសរុបឯណោះ។ នាមត្រកូលសម្រាប់ជនជាតិកូរ៉េគឺជាការបង្កើតថ្មី ហើយវាជារឿងកម្រណាស់ក្នុងការស្វែងរកនរណាម្នាក់ ដែលមាននាមត្រកូលក្នុងរាជវង្សចូហ្សុង ដែលមានរយៈកាលពីឆ្នាំ ១៣៩២ ដល់ឆ្នាំ ១៩១០ ពីព្រោះនាមត្រកូលត្រូវបានប្រើប្រាស់សម្រាប់តែវរជនតែប៉ុណ្ណោះ។ មុនឆ្នាំ ១០០០ ស្តេចកូរ៉េឈ្មោះ Wang Geon ដែលបានបង្កើតរជ្ជកាល
November 14, 2018 - អន្តរជាតិ
វាពិតជាមិនគួរឱ្យជឿមែន តែអ្នកបុរាណវិទូជាច្រើនកំពុងបន្តរុករកផ្នូរបុរាណក្នុងប្រទេសអេហ្ស៊ីប ហើយភ័ស្តុតាងជាច្រើនក៏បានបង្ហាញថាប្រជាជនអេហ្ស៊ីបបុរាណស្រឡាញ់ និងគោរពសត្វឆ្មាខ្លាំងណាស់។ ក្រុមបុរាណវិទូអេហ្ស៊ីបមួយបានជីកផ្នូរសាកសពបុរាណដែលមានអាយុកាល ៤ ៥០០ឆ្នាំ នៅក្បែរទីក្រុង Cairo ហើយពួកគេបានរកឃើញសពឆ្មាម៉ាមីរាប់សិបក្បាលនិងរូបចម្លាក់ឈើ ១០០ផ្សេងទៀត ក៏ដូចជារូបចម្លាក់សំរិទ្ធនៃ Bastet ដែលជាទេពធីតានៃសត្វឆ្មាទាំងពួង (Goddess of cats)។ ការរកឃើញនេះត្រូវបានធ្វើឡើងនៅឯផ្នូរដែលបានរកឃើញថ្មីមួយកន្លែងនៅតំបន់ Saqqara ហើយផ្នូរនេះមានអាយុកាលកំឡុងរជ្ជកាលទី៥ នៃរាជវង្សបុរាណរបស់អេហ្ស៊ីប។ ក្រសួងវប្បធ៌មអេហ្ស៊ីបមានសង្ឃឹមយ៉ាងមុតមាំថា ការស្រាយជ្រាវនេះគឺជាផ្នែកមួយដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកលេង និងទស្សនាបេតិកភណ្ឌរបស់ប្រទេសអេហ្ស៊ីបឡើងវិញដោយសារ៦ឆ្នាំមកនេះអេហ្ស៊ីបបានបាត់បង់ភ្ញៀវទេសចរណ៍ដោយសារតែរបបផ្តាច់ការរបស់ប្រធានាធិបតីលោក Hosni Mubarak ។ ទោះបីជាសត្វឆ្មាគឺប្រៀបដូចជាអាទិទេពសម្រាប់ជនជាតិអេហ្ស៊ីបបុរាណយ៉ាងណាក៏ដោយ តែពួកគេមិនបានធ្វើការគោរពបូជាជូនដល់អាទិទេពឆ្មាទាំងនោះនោះទេ៕ ប្រភព៖ NPR
November 13, 2018 - អន្តរជាតិ
ប្រទេសកូរ៉េខាងជើង៖ មានមូលដ្ឋានប្រតិបត្ដិការមីស៊ីលកូរ៉េខាងជើងសម្ងាត់ចំនួន១៣កន្លែង ដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានរកឃើញ។ យោងតាមរបាយការណ៍របស់ Beyond Parallel ដែលជាក្រុមសិក្សាយុទ្ធសាស្ត្រ និងការសិក្សាអន្ដរជាតិនៅវ៉ាស៊ីនតោនបានឱ្យដឹងថា ទីតាំងទាំង១៣ ស្ថិតក្នុងចំណោមមូលដ្ឋានចំនួន២០ ដែលត្រូវបានគេប៉ាន់ស្មានថា មានពាសពេញទូទាំងប្រទេសកូរ៉េខាជើង។ ទោះបីជាវាមិនមែនជាទីតាំងមូលដ្ឋានបាញ់មីស៊ីលធំៗ តែមូលដ្ឋានតូចៗទាំងនេះអាចត្រូវបានប្រើប្រាស់ដើម្បីបាញ់មីស៊ីលប្រភេទចម្ងាយជិត។ យោងតាមរបាយការណ៍បានឱ្យដឹងថា ទីតាំងដែលត្រូវបានរកឃើញថ្មីនេះ ស្ថិតនៅក្នុងទីតាំងជាយុទ្ធសាស្រ្តដែលអាចឱ្យមីស៊ីលទម្លាក់ទៅដល់ប្រទេសកូរ៉េខាងត្បូង និងជប៉ុនបាន ហើយបើពួកគេដាកពង្រាយមូលដ្ឋានផ្សេងទៀតពួកគេនឹងអាចបើកដំណើរការមីសុីលដែលអាចទម្លាក់ដល់ទ្វីបអាមេរិកទៀតផង៕ អត្ថបទ៖ លីដា ប្រភព៖ stuff
November 13, 2018 - អន្តរជាតិ
ប្រទេសភូមា៖ អង្គការអន្តរជាតិ Amnesty International បានដកចេញនូវពានរង្វាន់ «សិទិ្ធមនុស្ស ដែលមានកិត្យានុភាព» ពីលោកស្រី អ៊ុងសាន ស៊ូជី ( Aung San Suu Kyi) បន្ទាប់ពីលោកស្រីត្រូវបានចោទប្រកាន់ថា ជាជនក្បត់យ៉ាងគួរឱ្យអាម៉ាស់ ដែលវាផ្ទុយពីអ្វីដែលលោកស្រីមានជំហរលើពីមុនមក។ មិនត្រឹមតែប៉ុណ្ណឹងទេ លោកស្រីត្រូវបានគេដកហូតរួមទាំងពានរង្វាន់ Elie Wiesel របស់សារមន្ទីរ Holocaust និងពានរង្វាន់សេរីភាពទីក្រុង ដែលត្រូវបានដកហូតមកវិញដោយ Edinburgh, Oxford, Glasgow និង Newcastle ។ នេះបើយោងតាមវេបសាយ the guardian ចុះផ្សាយកាលពីល្ងាចថ្ងៃចន្ទ
November 13, 2018 - អន្តរជាតិ
ម៉ុងហ្គោលី៖ សត្វឆ្កែដ៏ស្មោះត្រង់មួយនេះបានកាន់ទុក្ខម្ចាស់វារយៈពេលជាង៨០ថ្ងៃមកហើយបន្ទាប់ពីម្ចាស់វាបានស្លាប់ ហើយភាពស្មោះត្រង់របស់វាបានធ្វើឱ្យមានភាពល្បីល្បាញលើប្រព័ន្ធអនឡាញនៅក្នុងប្រទេសចិន។ វិដេអូឆ្កែដ៏ស្មោះត្រង់អង្គុយកាន់ទុក្ខម្ចាស់របស់វា ដែលបានស្លាប់លើផ្លូវមួយក្នុងទីក្រុង Hohhot ប្រទេសម៉ុងហ្គោលី ទទួលបានចំនួនមើល ១,៤លានដងនៅលើបណ្តាញសង្គមដ៏ល្បីរបស់ចិន Sina Weibo microblog។ សត្វឆ្កែនេះត្រូវបានគេឃើញនៅលើផ្លូវជារៀងរាល់ថ្ងៃចាប់តាំងពីម្ចាស់របស់វាបានស្លាប់កាលពីថ្ងៃទី២១ ខែសីហា។ មានមនុស្សជាច្រើនព្យាយាមជួយយកវាចេញពីទីនោះ ប៉ុន្តែវាតែងតែរត់ចេញ គ្មានអ្នកណាចាប់វាបានទេ។ អ្នកបើកបរម្នាក់បាននិយាយថា៖ «អ្នកបើកបរលើផ្លូវនេះតែងតែផ្តល់អាហារខ្លះៗដល់ឆ្កែមួយក្បាលនេះ ប៉ុន្តែនៅពេលវាឃើញពួកយើង វានឹងរត់ចេញភ្លាម» «ទំនាក់ទំនងរបស់ម្ចាស់វាជាមួយនឹងម្ចាស់វាគឺមានភាពស៊ីជម្រៅណាស់ ហើយបន្ទាប់ពីម្ចាស់វាត្រូវបានគេសម្លាប់ឆ្កែតូចនេះនៅតែយាមនៅទីនេះ» វិដេអូនេះត្រូវបានគេបង្ហោះកាលពីថ្ងៃទី១០ ខែវិច្ឆិកានៅលើបណ្តាញសង្គម Weibo ដែលជាបណ្តាញសង្គមជំនួសឱ្យ Twitter និង Facebook នៅក្នុងប្រទេសចិន ហើយថែមទាំងមានអ្នកឱ្យមតិថា «ឆ្កែដ៏ស្មោះ» យ៉ាងច្រើន។
November 13, 2018









