autoadmin
  • អន្តរជាតិ

    មីយ៉ាន់ម៉ា៖ បាឡុងហោះ (hot air balloon) មួយដែលពោរពេញដោយកាំជ្រួចបានផ្ទុះឡើងទៅលើហ្វូងមនុស្សក្នុងពិធីបុណ្យមួយដ៏ពេញនិយមនៅប្រទេសមីយ៉ាន់ម៉ា ដែលបានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលនិងរត់ចេញពីទីនោះស្ទើរតែមិនទាន់។ ហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចនេះបានកើតឡើងក្នុងអំឡុងពិធីបុណ្យនៃពន្លឺ Tazaungdaing ដែលជាការប្រារព្ធពិធីបញ្ចប់រដូវវស្សាដែលមានជារៀងរាល់ឆ្នាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យោងតាមសេចក្តីរាយការណ៍មួយបានឱ្យដឹងថាអ្នករៀបចំពិធីបុណ្យបានដាក់កាំជ្រួចទៅក្នុងបាឡុងហោះជាច្រើន និងបង្ហោះវាឡើងដើម្បីជាការអបអររដូវកាលថ្មី។ វីដេអូមួយរបស់អ្នកចូលរួមពិធីបុណ្យនេះបានបង្ហាញពីបាឡុងហោះឡើងយឺតៗភ្ជាប់ជាមួយកាំជ្រួច ភ្លាមៗនោះបាឡុងហោះនោះក៏បានផ្ទុះដែលធ្វើឱ្យកាំជ្រួចធ្លាក់ចុះដី ចំណែកបាឡុងហោះក៏បានធ្លាក់មកលើហ្វូងមនុស្សដែលបណ្តាលឱ្យយ៉ាងហោចណាស់មនុស្ស៩នាក់បានរងរបួសនៅក្នុងហេតុការណ៍នេះ។ អត្ថបទ៖ លីដា ប្រភព៖ 6abc.com

    November 19, 2018
  • អន្តរជាតិ

    វៀតណាម៖ ក្រុមមន្ត្រីវៀតណាមបានរាយការណ៍នៅថ្ងៃអាទិត្យទី១៨ ខែវិច្ឆិកា ថាទឹកជំនន់ធ្ងន់ធ្ងរ និងការបាក់ដីបានសម្លាប់មនុស្សយ៉ាងហោចណាស់១២នាក់ ខណៈកងកម្លាំងរាប់រយនាក់ត្រូវបានគេបញ្ជូនទៅសម្អាតភូមិ ដែលត្រូវបានបំផ្លាញ និងជួយសង្គ្រោះជនរងគ្រោះផ្សេងទៀត។​ ភ្លៀងធ្លាក់យ៉ាងខ្លាំងនេះបានវាយប្រហារខេត្ត Khanh Hoa ភាគកណ្តាលក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះខណៈខ្យល់ត្រូពិក Toraji បានបក់បោកចេញពីសមុទ្រចិនខាងត្បូងបង្កឱ្យមានការបាក់ដីនិងបានបំផ្លាញផ្ទះសម្បែង និងបំផ្លាញអាងស្តុកទឹកមួយចំនួនផងដែរ។ គួរបញ្ជាក់ផងដែរថាខេត្ត Khanh Hoa ដែលជាតំបន់រមណីយដ្ឋានឆ្នេរសមុទ្រដ៏ពេញនិយមនៃទីក្រុង Nha Trang ក៏ត្រូវបានបំផ្លិចបំផ្លាញដោយព្យុះទីហ្វុងដែរកាលពីឆ្នាំមុនដែលបានសម្លាប់មនុស្ស២៧នាក់។ ថ្មីៗនេះផងដែរប្រទេសវៀតណាមត្រូវបានរងផលប៉ះពាល់ជាញឹកញាប់ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងអំឡុងពេលព្យុះទីហ្វុងពីខែឧសភាដល់ខែតុលាហើយយ៉ាងហោចណាស់មានមនុស្ស១៨៥នាក់ ត្រូវបានស្លាប់នៅក្នុងគ្រោះមហន្តរាយធម្មជាតិនៅទូទាំងប្រទេសវៀតណាមចាប់តាំងពីខែមករាដើមឆ្នាំ២០១៨នេះ។ យោងតាមតួលេខផ្លូវការបានឱ្យដឹងថាកាលពីឆ្នាំមុនមនុស្សចំនួន៣៨៩នាក់ ត្រូវបានស្លាប់នៅក្នុងគ្រោះមហន្តរាយធម្មជាតិដែលបណ្តាលឱ្យមានការខូចខាតដែលមានតម្លៃសរុប ២.៦ពាន់លានដុល្លារ។ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia

    November 19, 2018
  • អន្តរជាតិ

    ញូវយ៉ក៖ លោក David Beasley នាយកប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រ ទី១៦ ខែវិច្ឆកានេះថាស្ថានការណ៍ក្នុងប្រទេសយេម៉ែនដែលកំពុងតែមានសង្គ្រាមមិនចេះចប់នេះគឺជា “មហន្តរាយ” ដ៏ធ្ងន់ធ្ងរ។ ការថ្លែងបែបនេះគឺធ្វើឡើងក្រោយពេលដែលលោកបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសយេម៉ែន ហើយពេលនេះលោកកំពុងស្នាក់នៅឯទីស្នាក់ការរបស់ អ ស ប នៅទីក្រុងញូវយ៉កដើម្បីផ្តល់ដំណឹងដល់ក្រុមប្រឹក្សាសន្តិសុខ និងក្រុមអ្នកកាសែតអំពីស្ថានភាពនៅយេម៉ែន។ លោក Beasley បានបន្តថា៖ លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពរួមនៅក្នុងប្រទេសយេម៉ែន ដោយលោកបានកត់សម្គាល់ថាតម្លៃស្បៀងអាហារកំពុងកើនឡើងយ៉ាងខ្លាំង ហើយប្រជាជនយេម៉ែនគឺមិនមានប្រាក់ឯណានឹងអាចទិញបានស្បៀងទាំងនោះទេ ពួកគឺគ្មានការងារហើយប្រទេសទាំងមូលគឺមិនមានហិរញ្ញវត្ថុសម្រាប់សេដ្ឋកិច្ចឡើយ។ សព្វថ្ងៃប្រជាពលរដ្ឋប្រមាណ៨លាននាក់នៅក្នុងប្រទេសយេម៉ែនស្ថិតក្នុង «ស្ថានភាពអាសន្ន» ហើយនាពេលខាងមុខនឹងមានមនុស្សរហូតដល់ ១៤លាននាក់ដែលនឹងត្រូវទទូលរងភាពទុរ្ភិក្សនេះ។ អង្គការស្បៀងអាហារពិភពលោក (WFP) ក៏បានប្រកាសផងដែរថាមិនយូរមិនឆាប់ប្រជាជនយេម៉ែនពាក់កណ្តាលនឹងជួបគ្រោះទុរ្ភិក្សនេះ៕ អត្ថបទ៖ លីដា

    November 17, 2018
  • អន្តរជាតិ

    សម្រាប់មនុស្សភាគច្រើន ដែលមានគោលដៅ និងក្តីសុបិន្តធំៗ ជោគជ័យកើតចេញពីការអភិវឌ្ឍន៍ទម្លាប់ប្រចាំថ្ងៃ។ ក្នុងនាមជាទស្សនវិទូលោក Will Durant បានលើកឡើងថា «ឧត្តមភាពមិនមែនជាទង្វើមួយទេ ប៉ុន្តែជាទម្លាប់មួយ» ។ ដូច្នេះអ្វីជាទម្លាប់ដែលធ្វើឱ្យមានភាពខុសគ្នារវាងអ្នកដែលទទួលបានជោគជ័យ និងអ្នក ដែលមិនមាន? ពិតណាស់គឺវាមានច្រើន តែទម្លាប់ទាំង៦ ខាងក្រោមនេះគឺជាទម្លាប់ដែលអ្នកនឹងទទួលបានជោគជ័យយ៉ាងឆាប់រហ័សបើអ្នកព្យាយាមធ្វើវា៖ ១. ផ្តោតលើភាពវិជ្ជមាន៖ ប្រសិនបើអ្នកយកចិត្តទុកដាក់ចំពោះស្ថានភាពនៃជីវិតរបស់អ្នក អ្នកនឹងរកឃើញពីភាពវិជ្ជមានលើសពីភាពអវិជ្ជមាន បញ្ហាត្រង់ថាយើងតែងមានទំនោរគិតក្នុងភាពអវិជ្ជមាន ដោយសារយើងរស់ជួបតែមនុស្សខុស។ ដើម្បីបញ្ច្រាសទំនោរនេះ យើងគួរផ្តោតលើភាពវិជ្ជមានដែលកើតឡើងនៅជុំវិញខ្លួន​ និងជ្រើសរើសនៅជុំវិញមនុស្សដែលផ្តល់តម្លៃដល់ជីវិតរបស់យើង។ ការសិក្សាមួយក៏បានបង្ហាញថាភាពវិជ្ជមានផ្តល់សុភមង្គលដល់អ្នក និងមានផលល្អដល់ខួរក្បាលទៀតផង។ ២. ស្ដាប់ឱ្យច្រើនជាងនិយាយ៖ ជាមួយនឹងបច្ចេកវិទ្យាទំនើប និងប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគ្រប់គ្រងមកលើជីវិតរបស់យើង មនុស្សកាន់តែមិនចេះស្តាប់គ្នា និងមិនសូវដឹងអំពីឥទ្ធិពលអាក្រក់នេះទៅលើអាជីវកម្មនោះទេ។ សមត្ថភាពក្នុងការស្តាប់អ្នកដទៃហើយយល់នូវអ្វីដែលគេបាននិយាយ

    November 17, 2018
  • អន្តរជាតិ

    គ្រួសារសពអ្នកដំណើរ ដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះ Lion Air របស់ប្រទេសឥណ្ឌូណេស៊ីបានដាក់ពាក្យប្តឹងក្រុមហ៊ុនផលិតយន្ដហោះបូអ៊ីង ដោយលើកឡើងពីការខ្វះការណែនាំនៅក្នុងសៀវភៅដៃហោះហើររបស់ខ្លួនលើការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងយន្តហោះថ្មីនេះ។ ពាក្យបណ្តឹងនេះត្រូវបានបញ្ជូនទៅតុលាការ Circuit Court Cook County ក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិកនៅថ្ងៃទី ១៤ ខែវិច្ឆិកា។ គួរឱ្យដឹងផងដែរថាយន្ដហោះ Boeing 737 Max 8 របស់ក្រុមហ៊ុន Lion Air JT 610 បានធ្លាក់បន្ទាប់ពីមានការហោះហើរបានត្រឹម ១៣នាទីបន្ទាប់ពីចេញពីព្រលានយន្តហោះ Soekarno-Hatta នៅថ្ងៃទី២៩ ខែតុលាដោយសម្លាប់មនុស្ស ១៨៩នាក់។ ប្រព័ន្ធបញ្ជាហោះហើរថ្មីដែលគេជឿថាជាមូលហេតុក្នុងការធ្លាក់យន្តហោះ Boeing

    November 17, 2018
  • អន្តរជាតិ

    ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះមានជនជាតិអាមេរិកជាច្រើនបានប្រើប្រាស់ឱសថប្រភេទវីតាមីន D និងខ្លាញ់ត្រីអូមេហ្គា 3 ដោយពួកគេគិតថា កម្រិតនៃវីតាមីន D អាចនឹងធ្វើឱ្យថយចុះអត្រានៃជំងឺមហារីក និងជំងឺដទៃទៀត ចំណែកខ្លាញ់ត្រី​​អូមេហ្គា 3 គឺវាអាចកាត់បន្ថយជំងឺបេះដូង។ យ៉ាងណាមិញការសិក្សាថ្មីមួយបានបង្ហាញថា ខ្លាញ់ត្រី និងវីតាមីន D គឺមិនបានធ្វើឱ្យជំងឺរបស់អ្នកប្រសើឡើង ឬកាត់បន្ថយអត្រាកើតមហារីកអ្វីទេ ហើយក៏មិនមានការណែនាំឱ្យប្រើប្រាស់ជាប្រចាំនោះដែរ។ រដ្ឋាភិបាលអាមេរិកបានធ្វើតេស្តខ្លាញ់ត្រីអូមេហ្គា 3 និងវិតាមីន D ទាំងនេះទៅលើមនុស្សពេញវ័យជាច្រើននាក់ ហើយពួកគេបានរកឃើញថា ពួកវាទាំងនេះគឺមិនអាចកាត់បន្ថយជំងឺមហារីក ការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលអ្វីទាំងអស់ គឺវាផ្ទុយពីការរំពឹងទុករបស់អ្នកប្រើប្រាស់។ វាជារឿងដែលគួរឱ្យខកចិត្ត ដែលពីមុនមកសូម្បីតែគ្រូពេទ្យខ្លះក៏ណែនាំអ្នកជំងឺឱ្យលេបថ្នាំប្រភេទជាអាហារបំប៉ន (Supplements) ដែលមានវិតាមីន D

    November 17, 2018
  • បច្ចេកវិទ្យា

    Mark Zuckerberg បានបញ្ជាឱ្យនាយកប្រតិបត្តិរបស់ហ្វេសប៊ុកទៅប្រើប្រព័ន្ធ​ Andriod វិញដោយសារប្រព័ន្ធប្រតិបត្តិការនេះមានអ្នកប្រើប្រាស់ច្រើនជាងប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Apple​។ ការពិតហេតុផលគឺមិនមែនបែបហ្នឹងទេ​ Mark Zuckerberg គឺកំពុងតែនិយាយផ្លែផ្កាឱ្យ​ក្រុមហ៊ុន Apple ដោយសារការចំអករបស់​ Tim Cook មកលើប្រព័ន្ធហ្វេសប៊ុកបន្ទាប់ពីលេចធ្លាយទិន្នន័យរបស់ Cambridge Analytica ដែលថាអ្នកប្រើរហូតដល់៨៧លាននាក់ត្រូវបានគេក្រុមហ៊ុននយោបាយមួយនេះចូលក្នុងគណនីរបស់ពួកគេដោយមិនដឹងខ្លួនតែប៉ុណ្ណោះ។ យ៉ាងណាមិញមុនពេលមានរឿងផ្តោះផ្តងគ្នានេះ​ CNBC បានធ្វើការសម្ភាសលោក​ Tim Cook ដែលជានាយកក្រុមហ៊ុន Apple ថា៖ តើគួរផ្តល់ដំបូន្មានយ៉ាងណាដល់​ Mark Zuckerberg ទៅលើបញ្ហាលេចធ្លាយរឿងអាស្រូវបែបនេះ? ហើយពេលនោះដែរលោក Tim Cook បានឆ្លើយថា៖

    November 15, 2018
  • អន្តរជាតិ

    បន្តោងខ្សែកគុជដែលធ្លាប់ម្ចាស់ក្សត្រីអភ័ព្វបារាំង Marie Antoinette បានលក់ក្នុងតម្លៃ៣៦លានដុល្លារនៅក្នុងកម្មវិធីដេញថ្លៃគ្រឿងអលង្ការរាជវង្សមួយកាលពីថ្ងៃពុធ នៅទីក្រុងហ្សឺណែវ។​​ គ្រឿងអលង្ការផ្សេងៗរបស់ទ្រង់ត្រូវបានគេយកមកដេញថ្លៃ ហើយពួកវាមិនត្រូវបានគេឃើញជាសាធារណៈអស់រយៈពេលជាង ២០០ឆ្នាំមកហើយ គ្រឿងអលង្ការនេះគឺជារបស់អតីតម្ចាស់ក្សត្រី​ Marie Antoinette ដែលជាព្រះជាយារបស់ស្ដេចល្វីសស៊ីទី១៦របស់បារាំង ដែលត្រូវបានកាត់ទោសប្រហារជិវិតទាំងគូក្នុងឆ្នាំ១៩៧៣។​ កាលគ្រានោះ​អតីតម្ចាស់ក្សត្រី​ Marie Antoinette​ ទ្រង់បានរត់ភៀសខ្លួនជាមួយនឹងគ្រឿងអលង្ការ ដែលដាក់ដេញថ្លៃនេះមុនពេលដែលទ្រង់សោយទីវង្គត់។ បន្ទាប់ពីដាក់ដេញថ្លៃអស់រយៈពេល១៤នាទី​ អ្នកដេញថ្លៃអនាមិកម្នាក់បានដេញថ្លៃឱ្យខ្ពស់ជាង១៨ដងនៃការប៉ាន់ស្មានតម្លៃលក់​ (២លានដុល្លារ)។​ បានយកឈ្នះគ្រឿងអលង្ការរបស់ Elizabeth Taylor ដែលលក់ក្នុងតម្លៃត្រឹងតែ ១១.៨ លានដុល្លារក្នុងឆ្នាំ២០១១ និងមានឈ្មោះជាគុជដែលថ្លៃបំផុតនៅលើពិភពលោក។​​ តាមការឱ្យដឹងមួយបានប្រាប់ថាគ្រឿងអលង្ការរបស់​ Marie Antoinette ទាំងអស់បានដាក់ដេញថ្លៃនិងបានចំនូល​ប្រហែល​ ៤៣លានដុល្លារ៕ អត្ថបទ៖

    November 15, 2018
  • អន្តរជាតិ

    អាមេរិក៖ ក្រុមបុគ្គលិកសង្គ្រោះ ៤៦១នាក់ និងឆ្កែរុករកចំនួន២២ក្បាលបានចូលរួមក្នុងការរុករកជនរងគ្រោះទាំងនេះ ហើយការពិសោធន៍ DNA​​ បានធ្វើឱ្យពួកគេកំណត់អត្តសញ្ញាណជនរងគ្រោះ។ ទោះជាយ៉ាងនេះក្តីមនុស្ស ១៣០នាក់នៅតែបាត់ខ្លួន ខណៈដែលចំនួនអ្នកស្លាប់កើនឡើងដល់៥៩នាក់ ដែលភាគច្រើនត្រូវបានរកឃើញនៅតបន់ Paradise ។ សាកសពទាំងនេះត្រូវបានឱ្យដឹងថាមកពីអគ្គីភ័យ Camp fire ចំនួន ៥៦នាក់ និង ៣នាក់ផ្សេងទៀតមកពីអគ្គីភ័យ Woolsey Fire និងកំណត់អត្តសញ្ញាណបាន ៤៧នាក់។ អគ្គីភ័យនេះគឺមានតាំងពីថ្ថៃទី ៨ខែវិច្ឆកាមកម្ល៉េះ ហើយត្រូវបានគេសង្ស័យថាបណ្តាលមកពីកំហុសនៃការបញ្ជូនវ៉ុលអគ្គីសនីដែលបណ្តាលឱ្យផ្ទុះឆេះបែបនេះ៕ អត្ថបទ៖ លីដា ប្រភព៖​ channelnewsasia

    November 15, 2018
  • អន្តរជាតិ

    ការស្រាវជ្រាវរបស់កាណាដាមួយបានបង្ហាញថា ទារកដែលគេងមិនស្កប់ស្កល់ពេលយប់ហាក់ដូចជាមិនមានហានិភ័យខ្ពស់ ចំពោះបញ្ហាការលូតលាស់ខួរក្បាល ឬការលូតលាស់សរីរាង្គនោះទេ។ ការដាក់ទារកឱ្យគេងនៅពេលយប់គឺជាបញ្ហាដ៏សំខាន់ដែលម្តាយឪពុកគ្រប់រូបតែងតែប្រឈមមុខ ហើយបើតាមការស្រាវជ្រាវពីមុនមកគេបាននិយាយថា ការគេងមិនគ្រប់គ្រាន់អាចនាំឱ្យមានបញ្ហាអភិវឌ្ឍន៍សម្រាប់ទារក។ ការសិក្សាថ្មីបានបង្ហាញថា ទារកដែលមិនបានគេងស្កប់ស្កល់គឺមិនមានផលប៉ះពាល់លើការលូតលាស់រប់ពួកគេទេ។ ការសិក្សានេះបានធ្វើតេស្តលើទារកពីអាយុ៦ខែ ១២ខែ ៣៦ខែ រួមជាមួយនិងម្តាយរបស់ពួកគេសរុបចំនួន ៣៨៨គូ ដើម្បីវាយតម្លៃលើការលូតលាស់ខួរក្បាល និងការលូតលាស់សរីរាង្គទៅតាមរបបគេងរបស់ទារក។ លទ្ធផលក៏បានបង្ហាញថា ទារកអាយុ ៦ខែ និង១២ខែ គឺមិនមានផលប៉ះពាល់ពីការគេងមិនស្កប់ស្កល់ពេលយប់នោះទេ ចឹងហើយម្តាយឪពុកទារកទាំងនេះមិនចាំបាច់បារម្ភនោះទេបើទារករបស់ពួកគេអាយុចាប់ពី ៦ខែ ឱ្យតែពួកគេគេងបានគ្រប់គ្រាន់ពេលថ្ងៃ។ ការសិក្សាក៏បានលើកឡើងថា៖ កត្តាជាច្រើនដែលប៉ះពាល់ដល់ការអភិវឌ្ឍន៍រយៈពេលវែងរបស់ទារកគឺមានដូចជា ហ្សែន អាហារូបត្ថម្ភ និងទំនាក់ទំនងរវាងឪពុកម្តាយនិងកូន។ ចំណែកម្តាយឪពុកមួយចំនួនចង់ឱ្យទារកគេងពេលយប់ដើម្បីឱ្យពួកគេមានឱកាសសម្រាក យ៉ាងណាមិញគេឃើញថាម្តាយឳពុករបស់ទារកតែងតែបង្រៀនឱ្យពួកគេគេងពេលយប់ តែវាមិនអាចសន្មត់ថាកុមារនឹងអាចឆ្លាតជាងហ្នឹងនោះទេ គ្រាន់តែវាអាចជួយឱ្យគ្រួសាររបស់គេមិនហត់តែប៉ុណ្ណោះ៕ អត្ថបទ៖

    November 15, 2018