- autoadmin
- អន្តរជាតិ
អាមេរិក៖ យន្តហោះចម្បាំងអាមេរិកមួយគ្រឿងមកពីក្រុម USS Ronald Reagan បានធ្លាក់ចូលក្នុងសមុទ្រភាគឦសាននៃប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទ ប៉ុន្តែអ្នកបើកបរយន្តហោះពីរនាក់របស់ពួកគេត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។ កងនាវាចរអាម៉េរិកបាននិយាយថាយន្តហោះ F / A-18 Hornet មានបញ្ហាមេកានិកនៅក្នុងប្រតិបត្តិការនៅក្នុងសមុទ្រហ្វីលីពីន។ យ៉ាងណាមិញយន្តហោះសង្គ្រោះបានសង្គ្រោះអ្នកបើកយន្តហោះចេញពីក្នុងទឹក ហើយបាននាំពួកគេឡើងគោកវិញភ្លាមៗ។ មូលហេតុនៃការធ្លាក់យន្តហោះនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ ការធ្លាក់នេះគឺជាការធ្លាក់យន្តហោះទីពីររបស់ USS Ronald Reagan ក្នុងខែនេះ។ កាលពីពាក់កណ្តាលខែតុលាយន្តហោះ MH-60 Seahawk ក៏បានធ្លាក់ភ្លាមៗបន្ទាប់ពីការហោះហើរដែរ។ យន្តហោះចម្បាំងអាមេរិកនេះបានចូលរួមក្នុងសមយុទ្ធរួមមួយដែលមានឈ្មោះថា “Keen Sword” ជាមួយប្រទេសជប៉ុន និងប្រទេសកាណាដាចាប់តាំងពីថ្ងៃទី២៩ តុលាដល់ថ្ងៃទី០៨ ខែវិច្ឆិកានៅក្នុងដែនទឹកជុំវិញប្រទេសជប៉ុននិងនៅជិតកោះហ្គាមនៅប៉ាស៊ីហ្វិក៕ អត្ថបទ៖ លីដា ប្រភព៖
November 13, 2018 - អន្តរជាតិ
យើងទាំងអស់គ្នាដឹងហើយថាការជក់បារីមានផលវិបានច្រើន សូម្បីតែលើកញ្ចប់បារីក៏មានការព្រមានពីគ្រោះថ្នាក់នៃការជក់បារីដូចជា៖ មហារីក រលាកសួតផ្សេងៗ។ ទោះជាមានការព្រមានច្រើនយ៉ាងណាក៏ចំនួនអ្នកជក់នៅតែមាន តែយ៉ាងណាមិញការជក់បារីរយៈពេលយូរមិនត្រឹមតែមានផលអាក្រក់ដល់សុខភាពខាងក្នុងរបស់អ្នកនោះទេសូម្បីតែ សក់ ស្បែក ធ្មេញ របស់អ្នកក៏រងហានិភ័យខ្ពស់ផងដែរបើសិនជាអ្នកមិនស្វែងរកវិធីដើម្បីកាត់ផ្តាច់វាចេញនោះ។ ខាងក្រោមនេះគឺជាផលវិបាករបស់បារីមកលើសារពាង្គកាយរបស់អ្នក៖ ១. ការជក់បារីធ្វើឱ្យខ្មៅក្រោមរង្វង់ភ្នែក៖ ការស្រាវជ្រាវបានបង្ហាញថាអ្នកជក់បារីមិនអាចដេកលក់ស្រួលដូចអ្នកមិនជក់បារីនោះទេ ហើយនៅពេលដែលអ្នកគេងមិនគ្រប់គ្រាន់អ្នកគឺដូចជាកំពុងតែបំផ្លាញរាងកាយរបស់អ្នក ហើយជាពិសេសគឺវាធ្វើឱ្យខ្មៅក្រោមរង្វង់ភ្នែករបស់អ្នកតែម្តង។ ២. អ្នកនឹងប្រឈមមុននឹងជំងឺស្បែក psoriasis៖ អ្នកដែលមិនដែលប៉ះនឹងបារីក៏អាចប្រឈមមុននឹងជំងឺស្បែក psoriasis បានដែរ តែអ្នកជក់បារីបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺស្បែក psoriasis លឿនជាងអ្នកមិនជក់បារី។ ប្រសិនបើអ្នកជក់បារីក្នុងមួយថ្ងៃមួយកញ្ចប់ ឱកាសនៃការកើតជំងឺស្បែក psoriasis កើនឡើង ២០% ហើយប្រសិនបើអ្នកជក់បារីក្នុងអត្រាបែបនេះអស់រយៈពេលច្រើនជាង ១១ឆ្នាំ ហានិភ័យនៃជំងឺស្បែក psoriasis នឹងកើនឡើងដល់
November 12, 2018 - អន្តរជាតិ
ក្រមសីលធម៌សង្គម (Social Etiquette) គឺជាក្រមសីលធម៌មួយដែលបង្ហាញពីឥរិយាបថសាមញ្ញធម្មតានៅក្នុងសង្គម ថ្នាក់រៀន ឬស្ថាប័នផ្សេងៗ។ ក្រមសីលធម៌សង្គម (Social Etiquette) បង្ហាញពីការគោរពចំពោះខ្លួនឯង និងមនុស្សគ្រប់គ្នានៅលើភពផែនដី។ ក្នុងពិភពលោកមួយដែលសម្បូរទៅដោយមនុស្សឈ្លើយ យើងគួរតែមានភាពគួរសមដើម្បីជាទំនាក់ទំនងល្អដល់សង្គមមួយរបស់យើង ហើយខាងក្រោមនេះគឺជាក្រមសីលធម៌សង្គមទាំង២០ ដើម្បីចែករំលែកភាពទន់ភ្លន់ទៅកាន់អ្នកនៅជុំវិញខ្លួន៖ ១. ត្រូវនិយាយថា “សូម” និង “អរគុណ” ជាពិសេសចំពោះអ្នកដែលជិតស្និទ្ធបំផុត។ ២. ត្រូវញញឹម! មិនថាអ្នកគិតលុយ បុគ្គលិកធនាគារ ឬសហការីរបស់អ្នកនោះទេអ្នកត្រូវតែញញឹមដាក់ពួកគេ ទោះបីជាពួកគាត់មិនញញឹមដាក់អ្នកវិញក៏ដោយ។ ៣. ជួយចាំទ្វារបុគ្គលដែលមកដល់តាមក្រោយអ្នក ហើយបើមានអ្នកដទៃជួយចាំទ្វារឱ្យអ្នក ត្រូវនិយាយថា«អរគុណ» ជានិច្ច! ៤. ចេញទៅខាងក្រៅដើម្បីឆ្លើយទូរស័ព្ទ ពីព្រោះគ្មានអ្នកណានឹងសប្បាយចិត្តជាមួយសំឡេងរំខានរបស់អ្នកទេ។
November 12, 2018 - អន្តរជាតិ
CNN៖ ទិវាយុទ្ធសន្តិភាពដ៏ធំបានធ្វើឡើងនៅជុំវិញពិភពលោកកាលពីថ្ងៃអាទិត្យម្សិលមិញដើម្បីគម្រប់ខួប ១០០ឆ្នាំនៃសង្គ្រាមលោកលើកទីមួយ។ សមាជិកនៃអតីតយុទ្ធជនយោធា មេដឹកនាំធំៗ និងព្រះមហាក្សត្របានចូលរួមពិធីរំលឹកខួបនេះនៅទូទាំងពិភពលោកដើម្បីចងចាំដល់មនុស្ស ៨,៥លាននាក់ដែលបានបូជាជីវិតរបស់ពួកគេចន្លោះឆ្នាំ ១៩១៤ ដល់ ១៩១៨ ។ យ៉ាងណាមិញការប្រារព្ធដ៏ធំបានធ្វើឡើងនៅក្នុងទីក្រុងប៉ារីស និងអង់គ្លេសដែលមានព្រះមហាក្សត្រនិងថ្នាក់ដឹកនាំធំៗមកចូលរួមយ៉ាងច្រើនកុះករ។ នាព្រឹកថ្ងៃអាទិត្យស្ថិតនៅចំកណ្ដាលនៃវិមាន Arc de Triomphe នៅប៉ារីស គេឃើញមានវត្តមានរបស់ប្រធានាធិបតីអាមេរិក Donald Trump, Melania Trump, ស្ដេចម៉ារ៉ុក Mohammed VI, ប្រធានាធិបតីបារាំង Emmanuel Macron, អធិការបតីអាល្លឺម៉ង់ Angela Merkel និងថ្នាក់ដឹកនាំជាច្រើនទៀត។ ចំណែកនៅប្រទេសអង់គ្លេសវិញគេឃើញម្ចាស់ក្សត្រី Elizabeth II និងខ្សែរាជវង្សផ្សេងទៀតបានធ្វើពិធីស្ងប់ស្ងាត់ពីរនាទីដើម្បីឧទិសដល់ខួប ១០០ឆ្នាំចាប់តាំងពីចប់សង្គ្រាមលោកលើកទីមួយ និងដើម្បីចងចាំដល់ជនជាតិអង់គ្លេស
November 12, 2018 - អន្តរជាតិ
អាមេរិក៖ យ៉ាងហោចណាស់មនុស្សចំនួន៣១នាក់ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃ៣ធំៗគឺ Camp Fire,Hill fire និង Woolsey Fire នៅភាគខាងជើងនិងខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា ដែលបានឆាបឆេះអគារ និងលំនៅដ្ឋានប្រជាជនរាប់ពាន់ខ្នង ហើយបានដុតបំផ្លាញផ្ទៃដីសរុប ៧៩,៣១៨.៣ ហិចតា។ មកដល់ពេលនេះភ្លើងឆេះព្រៃនៅតែបន្ត ហើយខ្យល់បក់កំពុងធ្វើឱ្យអ្នកពន្លត់អគ្គីភ័យមានការពិបាកក្នុងការសង្គ្រោះ។ Camp Fire បានបំផ្លាញផ្ទៃដី ៤៤,១១០.៧ហិចតា និងបានឆក់យកជិវិតមនុស្ស ២៨នាក់កាលពីថ្ងៃព្រហស្បតិ៍ហើយបានវាយប្រហារយ៉ាងលឿននៅតាមសហគមន៍នៅតាមវាលទំនាប Sierra និងស្ទើរតែបំផ្លាញទីប្រជុំ Paradise ទាំងស្រុង។ យ៉ាងហោចណាស់អ្នកពន្លត់អគ្គីភ័យចំនួន ៥នាក់ត្រូវបានរងរបួសក្នុងការពន្លត់អគ្គិភ័យនេះ។ សាកសពផ្សេងៗទៀតគឺបានបន្សល់ពី Hill fire និង Woolsey
November 12, 2018 - អន្តរជាតិ
យ៉ាកាតា៖ អាជ្ញាធរឥណ្ឌូនេស៊ីបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ពួកគេបានបញ្ឈប់ការស្វែងរកសាកសពជនរងគ្រោះ ដោយសារការធ្លាក់យន្តហោះរបស់ក្រុមហ៊ុន Lion Air ដែលបានសម្លាប់មនុស្ស១៨៩នាក់នៅលើយន្តហោះ ប៉ុន្តែពួកគេនៅតែបន្តស្វែងរកប្រអប់ខ្មៅទីពីរ ដែលជាអ្នកថតសំលេងរបស់យន្ដហោះ។ ថង់បំណែកសាកសពជនរងគ្រោះចំនួន ១៩៦ ត្រូវបានរកឃើញក្រោមទឹក ដែលក្នុងនោះជនរងគ្រោះ ៧៩នាក់ត្រូវបានកំណត់អត្តសញ្ញាណ ហើយប្រគល់ទៅឱ្យក្រុមគ្រួសាររបស់ពួកគេដើម្បីបញ្ចុះ។ បើតាមប្រសាសន៍លោក Muhammad Syaugi ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះបាននិយាយប្រាប់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃសៅរ៍ថា “ចាប់តាំងពីរសៀលថ្ងៃអាទិត្យរហូតដល់ថ្ងៃនេះយើងមិនបានរកឃើញជនរងគ្រោះណាមួយទៀតទេហើយដូច្នេះខ្ញុំប្រកាសថាប្រតិបត្តិការរុករក និងជួយសង្គ្រោះបានចប់ហើយ” “យើងសូមទោសចំពោះសាធារណជនជាពិសេសក្រុមគ្រួសារជនរងគ្រោះ ប្រសិនបើក្នុងកំឡុងពេលប្រតិបត្តិការយើងមិនអាចបំពេញចិត្តអ្នកគ្រប់គ្នាបាន”។ យ៉ាងណាមិញក្រុមហ៊ុន Lion Air បានផ្តល់សំណងប្រាក់ចំនួន ១០២,០៥៨ដុល្លារសម្រាប់អ្នកដំណើរម្នាក់ៗទៅដល់គ្រួសារពួកគេ។ គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនឥណ្ឌូនេស៊ីបានរកឃើញប្រអប់ខ្មៅដែលជាប្រអប់កត់ត្រាទិន្នន័យហោះហើរហើយ តែពួកគេនៅតែកំពុងតាមរុករកប្រអប់ខ្មៅថតសម្លេងអ្នកបើកយន្តហោះដែលជាប្រអប់ដែលបានកត់ត្រាការសន្ទនាចុងក្រោយរវាងអ្នកបើកយន្តហោះមុនពេលធ្លាក់យន្តហោះរបស់ក្រុមហ៊ុន Lion Air មួយនេះ៕
November 12, 2018 - អន្តរជាតិ
ហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ាមួយ បានវាយប្រហារទៅលើឆ្នេរម៉ាលីប៊ូដែលជាតំបន់ប្រជុំដោយផ្ទះតារាហូលីវូដជាច្រើនដូចជា៖ Lady Gaga, Kanye West និង Cher… ហើយវាបានធ្វើឱ្យអគារជាច្រើនឆាបឆេះ និងប្រជាពលរដ្ឋជាង ១៥០ ០០០នាក់កំពុងភៀសខ្លួនចេញពីទីនោះ។ ហើយចំណែកនៅភាគខាងជើងឯណោះវិញភ្លើងព្រៃដ៏ធំមួយទៀតបានបំផ្លាញទីក្រុងផារ៉ាដាយដោយធ្វើឱ្យមានអ្នកស្លាប់ ៩នាក់ និង ៣៥នាក់ផ្សេងទៀតបាត់ខ្លួន។ សរុបមកគឺមានករណីភ្លើងឆេះធំៗចំនួន ៣កំពុងឆាបឆេះនៅទូទាំងរដ្ឋកាលីហ្វ័រនីញ៉ា។ ភ្លើងឆេះនេះបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍នៅជិតតំបន់ Thousand Oaks ដែលមានចំងាយ ៦៤គីឡូម៉ែត្រភាគខាងជើងឆៀងខាងលិចនៃទីក្រុង Los Angeles ដែលជំរុញឱ្យមានការជម្លៀសមនុស្សចំនួន ៧០ ០០០គ្រួសារ។ ភ្លើងឆេះព្រៃមួយទៀតក៏ចាប់ផ្តើមឆេះនៅក្នុងតំបន់ Thousand Oaks ដូចគ្នា។ ថ្ងៃសុក្របន្ទាប់មកអណ្តាតភ្លើងបានវាយលុកដល់តំបន់ឆ្នេរម៉ាលីប៊ូ ហើយអគ្គីភ័យនេះត្រូវបានគេឱ្យដឹងថាបានគ្របដណ្តប់លើផ្ទៃដីប្រហែល ១៤
November 12, 2018 - អន្តរជាតិ
ប្រទេសអារ៉ាប់រួម៖ មន្រ្តីនគរបាលទីក្រុងឌូបៃបានចាប់ផ្តើមហ្វឹកហាត់លើម៉ូតូហោះជាមួយនឹងកង្ហារ៤ មួយប្រភេទដើម្បីជួយពួកគេចុះបង្ក្រាបឧក្រិដ្ឋកម្មបានឆាប់រហ័សតាមពីលើអាកាស។ មន្ត្រីប៉ូលីសជឿថាម៉ូតូហោះ S3 2019 ដែលរចនាឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាកាលីហ្វ័រញ៉ានឹងជួយឱ្យពួកគេមានភាពងាយស្រួលក្នុងការចុះបង្ក្រាបឧក្រិដ្ឋកម្មផ្សេងៗឱ្យបានឆាប់រហ័ស និងមិនមានភាពរាំងស្ទះ។ ក្រុមហ៊ុន Hoversurf បានបង្ហាញពីម៉ូតូហោះនេះទៅកាន់អាជ្ញាធរនៅទីក្រុងឌូបៃក្នុងកម្មវិធី GITEX ដែលជាពិព័រណ៍ពាណិជ្ជកម្មបច្ចេកវិទ្យាប្រចាំឆ្នាំនៅទីក្រុងឌូបៃ។ ក្រុមហ៊ុននេះបានឱ្យដឹងថា ពួកគេអាចផ្គត់ផ្គង់ដល់ក្រុងឌូបៃបាន ៣០ ទៅ ៤០គ្រឿងប្រសិនបើក្រុមប៉ូលិសរបស់ឌូបៃចាប់អារម្មណ៍ ហើយក្រុមប៉ូលិសទាំងនោះនឹងមានសិទ្ធិផ្តាច់មុខក្នុងការបញ្ជាម៉ូតូហោះនេះច្រើនតាម ដែលពួកគេត្រូវការ។ ម៉ូតូហោះនេះនឹងត្រូវបានអនុវត្តនៅឆ្នាំ ២០២០ ហើយក៏មានមន្ត្រីពីរនាក់បានទទួលការបណ្តុះបណ្តាលពីរបៀបប្រើប្រាស់របស់ម៉ូតូហោះនេះផងដែរ។ ម៉ូតូហោះនេះគឺមានតម្លៃ ១៥០ ០០០ដុល្លារក្នុងមួយគ្រឿង អាចហោះហើរបាន៤០នាទី មានទម្ងន់ ២៥៣ផោន និងអាចហោះបានកម្ពស់រហូតដល់ ១៦ហ្វីត៕ អត្ថបទ៖ លីដា ប្រភព៖ dailymail
November 10, 2018 - អន្តរជាតិ
Warren Buffett គឺជាស្ថាបនិកវ័យ ៨៧ឆ្នាំ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway ដែលមានទ្រព្យសម្បត្តិដ៏ទៅ ៨៧ពាន់លានដុល្លារ គាត់គឺជាមហាសេដ្ឋីដែលប្រាក់ច្រើនជាងគេបំផុត ហើយគាត់បានក្លាយជាមហាសេដ្ឋីដំបូងនៅពេលគាត់មានអាយុត្រឹមតែ ៣២ឆ្នាំប៉ុណ្ណោះ។ ជំនាញ និងភាពជោគជ័យរបស់លោក Warren Buffett ជាមួយទីផ្សារភាគហ៊ុនបានធ្វើឱ្យលោកទទួលបានឈ្មោះក្រៅថា “The Oracle of Omaha” ។ វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលមនុស្សជាច្រើនចង់ក្លាយជាអ្នកមានដូចលោក Warren Buffett តែយ៉ាងណាមិញក៏អរគុណដល់គាត់ដែលបានផ្តល់ដំបូន្មានល្អៗសម្រាប់ក្មេងជំនាន់ក្រោយដែលដើរតាមគន្លងរបស់គាត់ជាច្រើនឆ្នាំមកនេះ។ ខាងក្រោមនេះជាដំបូន្មានដ៏ល្អបំផុតទាំងប្រាំបួនរបស់លោកមហាសេដ្ឋី Warren Buffett ៖ ១. វិនិយោគរយៈពេលវែង ដើម្បីរកលុយអ្នកវិនិយោគមិនគួរទិញភាគហ៊ុនដោយមានគោលបំណងដើម្បីតែលក់ចេញមួយមុខគត់នោះទេ។ លោក Warren Buffett
November 10, 2018 - អន្តរជាតិ
ប្រទេសយេម៉ែន៖ សង្គ្រាមបានធ្វើឱ្យប្រជាជនជាច្រើនក្នុងប្រទេសនេះបាត់បង់ទីលំនៅ បាត់បង់ការងារ ខ្វះស្បៀងអាហារ ពុំមានទឹកស្អាតប្រើប្រាស់ និងធ្វើឱ្យមនុស្ស ជាពិសេសគឺកុមារស្លាប់រង្គាលជារៀងរាល់ថ្ងៃដោយសារការអត់ឃ្លាន និងមិនមានជំនួយពីបរទេសគ្រប់គ្រាន់។ ហេតុនេះហើយប្រជាជននៅទីនេះសម្រេចចិត្តចាកចេញពីភូមិរបស់គេដោយថ្មើរជើងដើម្បីរកទីជម្រកថ្មីដែលអាចឱ្យពួកគេរស់រានមានជិវិតបន្តបាន។ បុរសម្នាក់ក្នុងចំនោមប្រជាជនយេម៉ែន ១១.៥លានអ្នកដែលកំពុងមានបញ្ហាកខ្វះស្បៀងនិងបាត់បង់ការងារធ្វើធ្ងន់ធ្ងរបានប្រាប់ Associated Press ឱ្យដឹងថា៖ ពួកគេមិនបានទទួលចំនួយពីអន្តរជាតិជាច្រើនខែមកហើយ ពេលខ្លះប្រពន្ធរបស់គាត់គឺមានត្រឹមតែកំទេចនំបុ័ងលាយជាមួយទឹក និងអំបិលឱ្យកូនៗទាំ៤របស់គាត់ហូបតែប៉ុណ្ណោះ។ ដោយសារភាពអត់ឃ្លានពីមួយថ្ងៃទៅមួយថ្ងៃទើបធ្វើឱ្យគាត់សម្រេចចិត្តចាកចេញពីភូមិដោយមិនមានយកអ្វីមកតាមខ្លួន សូម្បីតែទឹកក៏គ្មានផឹកដែរ។ សង្គ្រាមរយៈពេលជិត៤ឆ្នាំនេះបានធ្វើឱ្យមនុស្ស ២៩លាននាក់រងគ្រោះទុរ្ភិក្ស និង៨លាននាក់ទៀតគ្មានចំណីអាហារក្រៅពីអ្វីដែលភ្នាក់ងារជំនួយផ្តល់ឱ្យ។ ចំនួនអ្នកចាកចេញពីភូមិឋានបានកើនឡើង បើតាមរាយការណ៍គេបានឱ្យដឹងថានៅខែសីហាដល់ខែកញ្ញាមនុស្សចំនួន ២០ ០០០នាក់បានភៀសខ្លួនចេញពីព្រំដែនទីក្រុង Bani Hassan ចូលទៅក្នុងតំបន់ Abs ។ យ៉ាងណាមិញក្រុមវេជ្ជបណ្ឌិតបាននិយាយថា៖ ស្ត្រីនិងកុមារមួយចំនួនដែលស្ថិតក្នុងដំណាក់កាលចុងក្រោយនៃកង្វះអាហារូបត្ថម្ភឬជំងឺអាសន្នរោគ និងមានផលវិបាកក្រោយសម្រាលកូនត្រូវបានស្លាប់ជាបន្តបន្ទាប់។ ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ក្រុមវេជ្ជសាស្ត្រចល័តនៅជុំវិញតំបន់នោះជារៀងរាល់ថ្ងៃប៉ុន្តែពួកគេបានទទួលការអនុញ្ញាតពីអាជ្ញាធរ
November 10, 2018









