- autoadmin
- អន្តរជាតិ
គូស្នេហ៍ថ្មីថ្មោងមួយគូដែលបានរៀបការកាលពីថ្ងៃសៅរ៍ត្រូវបានស្លាប់នៅពេលដែលឧទ្ធម្ភាគចក្រពួកគេបានចាកចេញពីកន្លែងអាពាហ៍ពិពាហ៍។ យោងតាមកាសែត The Houstonian បានឱ្យដឹងថា Will Byler និង Bailee Ackerman Byler គឺជារៀមច្បងនៅក្នុងសាកលវិទ្យាល័យ Sam Houston State ក្នុងទីក្រុង Huntsville រដ្ឋ Texas ។ Will Byler ជានិស្សិតសិក្សាវិស្វកម្មកសិកម្មខណៈដែល Bailee ជានិស្សិតសិក្សាជំនាញក្នុងការទំនាក់ទំនងកសិកម្ម។ ចំណែកឯអ្នកបើកឧទ្ធម្ភាគចក្រត្រូវបានគេឱ្យដឹងថាមានឈ្មោះ Gerald Green Lawrence ជាជនជាតិវៀតណាមក៏បានស្លាប់ជាមួយគូស្នេហ៍នេះផងដែរ។ មូលហេតុនៃការធ្លាក់យន្តហោះនេះនៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិបានប្រាប់កាលពីថ្ងៃអាទិត្យថាពួកគេកំពុងស៊ើបអង្កេត និងស្វែងរកឧទ្ធម្ភាគចក្រនោះ៕ អត្ថបទ៖
November 6, 2018 - អន្តរជាតិ
មហាសេដ្ឋីម្នាក់លោក David Bach បានសរសេរនៅក្នុងសៀវភៅ ដែលលក់ដាច់បំផុតរបស់គាត់ថា អ្នកអាចមានលទ្ធភាពក្លាយជាអ្នកមានច្រើនជាងអ្វី ដែលអ្នកបានគិត មិនថាទំហំនៃប្រាក់ខែរបស់អ្នកប៉ុណ្ណានោះទេ អ្នកប្រហែលជារកលុយបានគ្រប់គ្រាន់ដើម្បីក្លាយជាអ្នកមានរួចទៅហើយ។ ជាការពិតណាស់ ការបង្កើនទ្រព្យសម្បត្តិរបស់អ្នកអាចនឹងមានឡើងដោយគ្រាន់តែលុបបំបាត់ latte ពេលព្រឹករបស់អ្នកចេញ។ លោក David Bach សរសេរថា៖ “យើងទាំងអស់គ្នាខ្ជះខ្ជាយប្រាក់ចំណូលច្រើនពេកលើការចំណាយតិចតួចដែលមិនចាំបាច់ ដោយមិនដឹងថាតើវាអាចបង្កើនបានប៉ុន្មានតទៀត” លោក David Bach បានហៅកត្តានេះថា “កត្តាកាហ្វេ” ហើយគំនិតជាមូលដ្ឋាននេះគឺចង់សំដៅថា ប្រសិនបើអ្នកបោះចោលនូវ ៥ដុល្លារនៃកាហ្វេ ជារៀងរាល់ព្រឹក ឬគ្រឿងតូចតាចដែលអ្នកចូលចិត្តដូចជា៖ ទឹកដប អាហារបែបរហ័ស ឬភេសជ្ជៈផ្សេងៗ អ្នកប្រហែលជាអាចសន្សំលុយបន្តិចបន្តួចដែលជាចំណែកក្នុងការសន្សំរបស់អ្នក។ ហើយក្នុងរយៈពេលពីរបីទសវត្សរ៍ខាងមុខ
November 6, 2018 - អន្តរជាតិ
យ៉ាកាតា៖ សាច់ញាតិជនរងគ្រោះនៃឧបទ្ទវហេតុយន្តហោះក្រុមហ៊ុន Lion Air ដែលបានធ្លាក់ចូលសមុទ្រសប្តាហ៍មុននេះ និងបានសម្លាប់មនុស្ស ១៨៩នាក់ បានទទូចទាំងទឹកភ្នែកចង់បានចម្លើយពិតពីមន្ត្រី ដែលពាក់ព័ន្ធនៅក្នុងសន្និសីទសារព័ត៌មានអំពីដំណើរការស្រាវជ្រាវជុំវិញករណីធ្លាក់យន្តហោះនេះនៅឯសណ្ឋាគារមួយនៅទីក្រុងយ៉ាកាតា។ នៅឯសន្និសីទសារព័ត៌មាននេះផងដែរ សាច់ញាតិជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា ពួកគេគឺជាជនរងគ្រោះ ហើយពួកគេចង់ឱ្យមានការស៊ើបអង្កេតឯករាជ្យមួយទៅលើករណីមួយនេះ ហើយក្រុមអ្នកបច្ចេកទេសរបស់យន្តហោះនេះត្រូវតែទទួលខុសត្រូវយ៉ាងពេញលេញ។ ការលើកឡើងនេះគឺដោយសារគេរកឃើញថាក្រុមអ្នកបច្ចេកទេសទាំងនោះមិនបានសម្រួលបញ្ហាបច្ចេកទេសឱ្យបានត្រឹមត្រូវនោះទេ។ ពួកគេបានបន្តថា៖ ពួកគេមិនចង់ឱ្យហេតុការណ៍បែបនេះបន្តមានមកលើប្រទេសឥណ្ឌូនេស៊ីដដែលៗនោះទេ។ គួរឱ្យដឹងផងដែរថាចាប់តាំងពីឆ្នាំ ២០១២ ដល់ ២០១៧ ប្រទេសឥណ្ឌូនេស៊ីមានករណីឧប្បត្តិហេតុអាកាសចរណ៍ធ្ងន់ធ្ងរចំនួន ១៣៧ករណី ក្នុងនោះផងដែរក្រុមហ៊ុន Lion Air ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ បានជាប់ពាក់ព័ន្ធលើឧប្បត្តិហេតុសុវត្ថិភាពផ្សេងៗយ៉ាងតិចណាស់ ១៥ករណីដែលវាច្រើនជាងក្រុមហ៊ុនអាកាសចរណ៍ដទៃ។ យ៉ាងណាមិញយន្តហោះក្រុមហ៊ុន Lion Air ត្រូវបានគេឱ្យដឹងថាបានបើកហួសល្បឿននិងធ្លាក់ចូលទឹកមួយទំហឹងតែម្តង។ អត្ថបទ៖ លីដា ប្រភព៖ yenisafak
November 5, 2018 - អន្តរជាតិ
ថ្មីៗនេះ Floyd Mayweather បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទមួយថា ការប្រដាល់បន្ទាប់របស់លោកនឹងមិនប៉ះជាមួយជើងខ្លាំង Conor McGregor ឬ Khabib Nurmagomedov ដូចមុននោះទេ។ អ្នកប្រដាល់មិនដែលចាញ់រូបនេះនឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ជប៉ុនលោក Tenshin Nasukawa នៅក្នុងការប្រកួតមួយដែលត្រូវបានគេហៅថាជាការប្រកួតប្រជែងដ៏អស្ចារ្យ។ អ្វីដែលសំខាន់គឺថាការប្រយុទ្ធគ្នានឹងត្រូវធ្វើឡើងរវាងអ្នកប្រដាល់មិនដែលចាញ់ពីរនាក់ ដោយ Floyd Mayweather ធ្លាប់ប្រកួត៥០ដង ផ្ដួលគូរប្រកួតឲ្យសន្លប់ ២១ដង ហើយការប្រកួតចុងក្រោយនេះគាត់បានផ្តួល McGregor ស្របពេល McGregor បានផ្លាស់ប្តូរពីស្ថាប័ន UFC Octagon មកប្រដាល់សេរី។ ចំណែកគូរប្រកួតលោក Tenshin Nasukawa គឺធ្លាប់ប្រកួត
November 5, 2018 - អន្តរជាតិ
សេដ្ឋកិច្ច និងសន្តិសុខត្រូវបានផ្សារភ្ជាប់យ៉ាងសំខាន់។ យ៉ាងណាមិញវេទិកាសេដ្ឋកិច្ចពិភពលោកបានយកចិត្តទុកដាក់លើសន្តិសុខរបស់ប្រទេសនីមួយៗ និងបានធ្វើរបាយការណ៍ប្រកួតប្រជែងជាសកលមួយ ដើម្បីជ្រើសយកប្រទេសដែលមានសន្តិសុខល្អបំផុតទាំង២០ ដោយផ្តោតលើអត្រាគំរាមកំហែងពីអំពើឧក្រិដ្ឋកម្ម និងឃាតកម្មផ្សេងៗដែលមានលើប្រទេសនីមួយៗ។ ខាងក្រោមនេះគឺជាប្រទេសដែលមានសុវត្ថិភាពជាងគេបំផុតទាំង២០នៅលើពិភពលោក៖ ១. ប្រទេសហ្វាំងឡង់ ២. ប្រទេសសិង្ហបុរី ៣. ប្រទេសអ៊ីស្លង់ ៤. ប្រទេសអូម៉ាន ៥. ប្រទេសស្វីស ៦. ប្រទេសនូវែលសេឡង់ ៧. Luxembourg ៨. ហុងកុង ៩. ប្រទេសអារ៉ាប់ ១០. ប្រទេសជប៉ុន ១១. ប្រទេសន័រវែស ១២. ប្រទេសព័រទុយហ្គាល់ ១៣. ប្រទេសអូទ្រីស ១៤.
November 5, 2018 - អន្តរជាតិ
ប្រមុខមនុស្សធម៌របស់ U.N បាននិយាយថា៖ ប្រជាជន១៤លាននាក់នៅយេម៉ែនឬស្មើនឹងពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសនេះកំពុងត្រូវការជំនួយ ដើម្បីរស់រាន ស្របពេលប្រទេសនេះមានការភ័យខ្លាចពីភាពអត់ឃ្លានដ៏ធ្ងន់ធ្ងរបំផុតដោយសារសង្គ្រាម។ យោងតាមអង្គការ Save the Children និង U.N បានឱ្យដឹងថា កុមារស្ទើរតែ ៥០,០០០នាក់ត្រូវបានស្លាប់ និងកុមារអាយុក្រោម៥ឆ្នាំចំនួន ១៣០នាក់ត្រូវបានស្លាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារមូលហេតុកង្វះអាហារ ក្នុងឆ្នាំ ២០១៧ ដែលចំនួននេះស្រដៀងនឹងចំនួនដែលគេព្យាករណ៍ទុកសម្រាប់ឆ្នាំនេះដូចគ្នា។ បច្ចុប្បន្នមាននេះកុមារ ១.៨លាននាក់កំពុងប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភ ក្នុងនោះមានកុមារ ៤០០,០០០នាក់ ដែលខ្វះអាហាររូបត្ថម្ភធ្ងន់ធ្ងរ និងប្រឈមមុខនឹងការស្លាប់ប្រសិនបើពួកគេមិនត្រូវបានទទួលការព្យាបាលជាបន្ទាន់។ ចំណែកកុមារជាង ៨លាននាក់ផ្សេងទៀត ត្រូវបានកាត់ផ្តាច់ពីការទទួលបានសេវាទឹកស្អាត។ កំណើននៃការស្លាប់ដោយការអត់អាហារនេះបានកើនឡើងជារៀងរាល់ថ្ងៃ ហើយកុមារដែលខ្វះអាហាររូបត្ថម្ភទាំងនោះ គឺមិនមានសូម្បីតែកម្លាំងដើម្បីយំឡើយ។ សង្គ្រាមយេម៉ែននេះគឺបានចាប់ផ្តើមមានឡើងតាំងពីឆ្នាំ
November 5, 2018 - អន្តរជាតិ
ប្រទេសរុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នាវានុយក្លេអ៊ែរដ៏ធំមហិមារបស់កងនាវាចរខាងជើងរបស់ខ្លួនបានចូលដល់សមុទ្រ Barents ហើយកាលពីថ្ងៃសៅរ៍ដើម្បអនុវត្តបេសកកម្មហ្វឹកហ្វឺនប្រយុទ្ធ។ ក្រុមនាវាចម្បាំងនេះនឹងធ្វើសមយុទ្ធស្តីពីការចម្បាំងប្រឆាំងនាវាមុជទឹក និងការពារអាកាសព្រមទាំងអនុវត្តសមយុទ្ធហ្វឹកហាត់ជាមួយការប្រើប្រាស់អាវុធជាក់ស្តែង។ ប្រទេសរុស្ស៊ីបានកម្តៅសាច់ដុំរបស់ខ្លួនខណៈដែលអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) កំពុងកាន់កាប់សមយុទ្ធ “Trident Juncture 2018” នៅន័រវែស និងដែនសមុទ្រជុំវិញនោះកាលពីថ្ងៃទី ២៥ខែតុលាដល់ថ្ងៃទី៧ ខែវិច្ឆិកា ដែលជាការហ្វឹកហ្វឺនប្រយុទ្ធធំបំផុតចាប់តាំងពីមានការបញ្ចប់សង្គ្រាមត្រជាក់មក។ ការធ្វើសមយុទ្ធនេះរួមមានកងទ័ពប្រមាណ ៥០,០០០នាក់ មកពីសមាជិកណាតូចំនួន ២៩និងដៃគូរបស់ខ្លួនស៊ុយអែត និងហ្វាំងឡង់ រួមមានយន្តហោះប្រហែល ២៥០គ្រឿង នាវា ៦៥គ្រឿងនិងរថយន្តរហូតដល់ទៅ ១០,០០០ គ្រឿង៕ អត្ថបទ៖ លីដា ប្រភព៖ សុីនហួរ
November 5, 2018 - អន្តរជាតិ
អាមេរិក៖ ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ខណៈដែលរូបគេកំពុងព្យាយាមភៀសខ្លួនចេញពីប្រទេស ក្រោយពីបានសម្លាប់ស្ត្រីជាមិត្តស្រីរបស់ខ្លួន ដែលជាជនជាតិកម្ពុជា។ ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះថា Amer Alhasan អាយុ ២៨ឆ្នាំ រស់នៅតំបន់ La Habra បានកំពុងតែលួចរត់គេចទៅ Jordan កាត់តាមប្រទេសប្រទេសអាល្លឺម៉ង់ ប៉ុន្តែត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗនៅអាកាសយានដ្ឋានអន្តរជាតិ Los Angeles តែម្តង។ មុនពេលឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ Amer Alhasan ត្រូវបានគេផ្តល់ការសង្ស័យ ដោយសាររូបគេមានលុយដ៏ច្រើនលើសលប់ជាប់តាមខ្លួន។ យ៉ាងណាមិញប៉ូលិសបាននិយាយថា បើយើងហ៊ានតែយឺតប្រហែលបីម៉ោងទៀត គាត់នឹងចាកចេញពីប្រទេសជាស្ថាពរ។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា Amer Alhasan ធ្លាប់មានទំនាក់ទំនងជាមួយស្ត្រីរងគ្រោះឈ្មោះ Tiyanie Sopheap Ly ជាជនជាតិកម្ពុជា មុនពេលដែលនាងបានស្លាប់។
November 3, 2018 - អន្តរជាតិ
ប្រទេសចិន៖ ករណីវាយប្រតាយប្រតប់រវាងអ្នកបើកបរជាមួយនិងអ្នកដំណើរមួយ បានបណ្តាលឱ្យរថយន្តក្រុងធ្លាក់ចូលទៅក្នុងទន្លេទន្លេយ៉ាងស្សេ ក្នុងខេត្តឆុងឈីង យ៉ាងគួរឱ្យរន្ធត់កាលពីថ្ងៃអាទិត្យ ដែលបានបណ្តាលឱ្យមនុស្ស ១៣នាក់ស្លាប់ និង ២នាក់ផ្សេងទៀតបាត់ខ្លួន។ យោងតាមកាម៉េរាក្នុងឡានក្រុង និងភស្តុតាងផ្សេងទៀតបានឱ្យដឹងថា អ្នកដំណើរស្ត្រីម្នាក់ឈ្មោះ លីវ អាយុ ៤៨ឆ្នាំ បានប្រាប់ឱ្យអ្នកបើកបរឈ្មោះ រ៉ាន អាយុ ៤៣ឆ្នាំ បញ្ឈប់ឡានក្រុងភ្លាមៗ ដោយសារតែគាត់បានហួសចំណតរបស់គាត់។ បន្ទាប់ពីអ្នកបើកបរបានបដិសេធមិនព្រមឈប់ អ្នកដំណើរម្នាក់នោះក៏បានវាយក្បាលអ្នកបើកបរជាមួយទូរស័ព្ទដៃរបស់គាត់។ ក្នុងអំឡុងពេលនៃការប្រយុទ្ធនោះលោករ៉ាន់បានបាត់បង់ការគ្រប់គ្រង ហើយរថយន្តក៏បានបុករនាំងស្ពាន និងបានធ្លាក់ចូលទៅក្នុងទន្លេតែម្តង ដោយមានអ្នកដំណើរប្រមាណ ១៥នាក់នៅលើឡានក្រុង។ រថយន្ដក្រុងនេះត្រូវបានគេលើកចេញពីទឹកហើយដែរកាលពីយប់ថ្ងៃពុធ។ យ៉ាងណាមិញមេធាវីលោក Zhao Hu បាននិយាយថាគ្រួសារជនរងគ្រោះនៅលើឡានក្រុងទាំងអស់គឺមានសិទិ្ធទាមទារសំណងពីគ្រួសាររបស់អ្នកបើកបររថយន្ដ និងស្ត្រីដែលជាអ្នកដំណើរដៃដល់នោះ៕
November 3, 2018 - បច្ចេកវិទ្យា
តាមការប៉ាន់ប្រមាណថ្មីបំផុតពីក្រុមហ៊ុនស្រាវជ្រាវ បានឱ្យដឹងថាទោះបីជាមានការហាមឃាត់ការលក់ផលិតផល Huawei នៅលើទីផ្សារសហរដ្ឋអាមេរិកក៏ដោយ ក្រុមហ៊ុន Huawei នៅតែរក្សាចំណាត់ថ្នាក់លេខរៀងទី២ នៃទីផ្សារស្មាតហ្វូនទូទាំងពិភពលោកកាលពីត្រីមាសមុន។ យោងតាមទិន្នន័យបឋមរបស់ IDC បានឱ្យដឹងថាក្រុមហ៊ុនផ្គត់ផ្គង់ស្មាតហ្វូនបានដឹកជញ្ជូនសរុបចំនួន ៣៥៥.២លានគ្រឿងក្នុងត្រីមាសទី ៣ នៃឆ្នាំ២០១៨ នេះ ដែលធ្វើឱ្យលទ្ធផលប្រចាំឆ្នាំមានការធ្លាក់ចុះ ៦%។ ទោះបីជាក្រុមហ៊ុន Samsung នៅតែជាអ្នកនាំមុខទីផ្សារស្មាតហ្វូនដែលមាន ២០,៣ភាគរយនៃការដឹកជញ្ជូនសរុបក៏ដោយ ក៏ការលក់បានរបស់ពួកគេបានធ្លាក់ចុះ ១៣,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដោយផ្គត់ផ្គង់បានត្រឹមតែ ៧២,២ លានគ្រឿងប៉ុណ្ណោះ។ ក្រុមហ៊ុនកូរ៉េខាងត្បូងនៅតែបន្តទទួលរងសម្ពាធដោយការខ្វះវត្តមានរបស់ខ្លួននៅក្នុងប្រទេសចិន ដែលជាទីផ្សារធំបំផុតតែមួយគត់របស់ពិភពលោកសម្រាប់ស្មាតហ្វូន ដែលមានចំនួនប្រហែល ១/៣ នៃការដឹកជញ្ជូនទូទាំងពិភពលោក និងការប្រកួតប្រជែងដ៏តឹងតែងនៅក្នុងទីផ្សារដែលកំពុងរីកលូតលាស់ដូចជាប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ី ដែលកំពុងត្រូវបានវាយលុកដោយស្មាតហ្វូនដូចជា
November 3, 2018









