- autoadmin
- អន្តរជាតិ
យ៉ាកាតា៖ អ្នកស៊ើបអង្កេត KNKT ម្នាក់បាននិយាយថា គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិរបស់ឥណ្ឌូណេស៊ី (KNKT) នឹងចេញផ្សាយលទ្ធផលបឋមនៃការវិនិច្ឆយរបស់ខ្លួនលើខ្លឹមសារនៃប្រអប់ខ្មៅរបស់ Lion Air ដែលបានធ្លាក់នៅខែចុងខែមុន។ លទ្ធផលបឋមនឹងមានទិន្នន័យ និងការពិតអំពីអ្វី ដែលបានកើតឡើង ចំពោះយន្តហោះ ដែលបុកនោះដោយពេញលេញលើកត្តាដែលនាំទៅដល់ការធ្លាក់យន្តហោះនេះ។ ក្រៅពីផ្តល់តួនាទីឱ្យការវិនិច្ឆយ ១ខែទៅលើប្រអប់ខ្មៅនេះ KNKT ត្រូវបានផ្តល់ឱកាស ១ឆ្នាំបន្ថែមទៀត ដើម្បីស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះ។ គួរបញ្ជាក់ផងដែរថា ប្រអប់ខ្មៅដែលគេរកឃើញប៉ុន្មានថ្ងៃមុនគឺជាប្រភេទ Flight Record Recorder (FDR) ដែលជាផ្នែកមួយក្នុងចំណោមផ្នែកពីរនៃប្រអប់ខ្មៅនៃយន្តហោះ Lion Air។ យ៉ាងណាមិញប្រអប់ខ្មៅ Cockpit Voice Recorder (CVR) ក៏កំពុងតែត្រូវបានគេតាមស្វែងរក។
November 3, 2018 - អន្តរជាតិ
ការធ្វើដំណើរតាមយន្តហោះគឺជាមធ្យោបាយធ្វើដំណើរមួយសុវត្ថិភាពបំផុត ដូចនេះហើយដែលជាមូលហេតុ AirlineRatings.com បានចេញផ្សាយបញ្ជីប្រចាំឆ្នាំនៃក្រុមហ៊ុនដឹកជញ្ជូនដែលមានសុវត្ថិភាពបំផុតទាំង ២០ នៅលើពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតទាំង២០ ត្រូវបានជ្រើសរើសពី ៤០៩ក្រុមហ៊ុន និងដោយផ្អែកលើការឈរជើងរបស់ខ្លួនជាមួយនឹង កំណត់ត្រាគ្រោះថ្នាក់របស់ខ្លួនក្នុងរយៈពេល ១០ចុងក្រោយ, អាយុកាលរបស់យន្តហោះ, លទ្ធផលសវនកម្មសុវត្ថិភាពអាកាសចរណ៍អន្តរជាតិ និងស្របតាមប៉ារ៉ាម៉ែត្រសុវត្ថិភាពប្រាំបីចំណុចរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ។ ខាងក្រោមនេះជាក្រុមហ៊ុនអាកាសចរណ៍ដែលបានជាប់ឈ្មោះ៖ ១. ក្រុមហ៊ុនអាកាសចរណ៍ New Zealand ក្រុមហ៊ុន Air New Zealand បានលូតលាស់ឡើងវិញបន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុនៅដើមទសវត្សរ៍ឆ្នាំ 2000 ។ កាលពីពេលថ្មីៗនេះបានហៅវាថាជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុតនៅក្នុងពិភពលោក ៣ឆ្នាំជាប់ៗគ្នា។ Air New Zealand មិនបានទទួលរងនូវឧប្បត្តិហេតុណាមួយឡើយក្នុងរយៈពេលពីរបីទសវត្សរ៍កន្លងមកនេះទេ។ ២. អាកាសចរណ៍អាឡាស្កា
November 3, 2018 - អន្តរជាតិ
កូរ៉េខាងជើង៖ បញ្ហាការបៀតបៀនផ្លូវភេទទៅលើនារីភេទក្នុងប្រទេសកូរ៉េខាងជើងបានក្លាយជាបញ្ហាប្រចាំថ្ងៃ។ សង្គមរបស់ប្រទេសកូរ៉េខាងជើងជាសង្គមកោបំផុតដែលមានន័យថា ស្ត្រីគឺគ្មានអំណាចអ្វីដើម្បីទាមទារសិទ្ធណាមួយឡើយ ស្ត្រីខ្លះត្រូវបានបៀតបៀនផ្លូវភេទ និងខ្លះទៀតសុខចិត្តលាក់ភាពខ្មាស់អៀននេះ ដោយសារតែសង្គមមួយនេះមិនបានឱ្យតម្លៃលើស្ត្រីភេទនោះទេ។ បញ្ហាបៀតបៀនផ្លូវភេទទៅលើស្ត្រីភេទនេះត្រូវបានគេឱ្យដឹងថាជាបញ្ហាធ្ងន់ធ្ងរមួយ ប៉ុន្តែមិនត្រូវបានដោះស្រាយនោះទេ។ ស្ត្រីនៅក្នុងប្រទេសនេះក៏ចង់ឱ្យមានចលនា MeToo ដើម្បីស្វែងរកយុត្តិធម៌ដល់នារីភេទដូចប្រទេសដទៃដូចគ្នា ប៉ុន្តែពួកគេមិនអាចធ្វើអ្វីបានឡើយក្រោមរបបផ្តាច់ការរបស់គីមជុងអ៊ុននេះ។ កាលពីឆ្នាំ២០១៦ សារពត៌មាន dispatch បានចុះផ្សាយថាស្ត្រីត្រូវបានគេឱ្យតម្លៃ និងការគោរពដ៏ខ្ពង់ខ្ពស់នៅក្នុងប្រទេសកូរ៉េខាងជើង ប៉ុន្តែក៏ជាប្រទេសតែមួយដែលដៀលអតីតប្រធានាធិបតីនារីកូរ៉េខាងត្បូង Park Geun-hye ថាជាស្រីពេស្យាផងដែរដែរ។ អត្ថបទ៖ លីដា ប្រភព៖ bloomberg
November 2, 2018 - អន្តរជាតិ
ប្រទេសជប៉ុន៖ Esanbe Hanakita Kojima ដែលជាកូនកោះគ្មានមនុស្សរស់នៅមួយរបស់ជប៉ុន ដែលមានទីតាំងស្ថិតក្នុងដែនជម្លោះរវាងជប៉ុន និងរុស្ស៊ី ត្រូវបានបានលិចបាត់ដោយគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ឡើយសូម្បីតែប្រជាជនរស់នៅ Sarufutsu ជាភូមិនៅជិតនោះ។ កោះ Esanbe Hanakita Kojima ដែលជាកូនកោះគ្មានមនុស្សរស់នៅមួយក្នុងចំណោម ១៥៨ របស់ជប៉ុននេះត្រូវបានគេជឿថាបានវាយប្រហារដោយខ្យល់ និងទឹកកករសាត់មកកកើតពីសមុទ្រ Okhotsk រៀងរាល់រដូវរងារ ដែលបណ្តាលឱ្យកោះលឹបបាត់ទៅក្នុងទឹក។ នៅឆ្នាំ១៩៨៧ កោះ Esanbe Hanakita Kojima នេះត្រូវបានគេឱ្យដឹងថាមានកម្ពស់ត្រឹមតែ ១.៤ម៉ែត្រពីលើផ្ទៃទឹកតែប៉ុណ្ណោះ។ យ៉ាងណាមិញជប៉ុនមិនមែនជាប្រទេសតែមួយដែលមានករណីលឹបកោះបាត់ពីផែនទីនោះទេ សូម្បីតែតំបន់មួយនៅកោះហាវ៉ៃក៏បានបាត់ចេញពីផែនទីដោយសារខ្យល់ព្យុះ Walaka ដែរកាលពីខែមុន៕ អត្ថបទ៖ លីដា ប្រភព៖ theguardian
November 2, 2018 - អន្តរជាតិ
លោក Tim Cook អាយុ ៥៨ឆ្នាំ គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនមានតម្លៃរាប់លានលានដុល្លារដំបូងរបស់ពិភពលោក។ តែយ៉ាងណាមិញគាត់ហាក់ដូចជាមិនមានទ្រព្យសម្បត្តិច្រើនជាងអ្នកមានដទៃណាស់ណាទេ។ លោក Tim Cook មានទ្រព្យសម្បត្តិត្រឹមតែ ៦២៥លានដុល្លារតែប៉ុណ្ណោះ ខនៈដែលនាយកប្រតិបត្តដូចជាលោក Mark Zuckerberg និង Larry Page មានទ្រព្យសម្បត្តិរាប់សិបកោដិលានដុល្លារ។ លោក Tim Cook ដែលធ្លាប់តែជាកូនកម្មករលើនាវា បាននិយាយថាលោកមិនឆ្លក់វង្វេងជាមួយនឹងលុយនោះទេ។ យ៉ាងណាមិញខាងក្រោមនេះគឺជាអ្វីដែលលោកបានធ្វើ និងទទួលពីលុយដែលគាត់មាន៖ លោកមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ៦២៥លានដុល្លារ ដែល ៦២២លានដុល្លារជាភាគហ៊ុនរបស់គាត់ជាមួយនឹង Apple និង
November 2, 2018 - អន្តរជាតិ
ស្ថាប័ន Ivy League បានគ្របដណ្តប់ស្ទើរតែគ្រប់ចំណាត់ថ្នាក់មហាវិទ្យាល័យ ហើយស្ថាប័នដ៏ល្បីនេះ មានសាស្រ្តាចារ្យដែលទទួលបានការគោរពច្រើនបំផុតនៅលើពិភពលោក ដោយផ្តល់នូវធនធានជំនួយឥតសំណង និងរកចំនូលបានរាប់លានដុល្លារពីការស្រាវជ្រាវជារៀងរាល់ឆ្នាំ។ ប៉ុន្តែសម្រាប់ឆ្នាំនេះវិញ U.S. News & World Report បានវាយតម្លៃសាកលវិទ្យាល័យចំនួន ១.២៥០ នៅក្នុងប្រទេសចំនួន ៧៥ ដើម្បីជ្រើសយកសាកលវិទ្យាល័យដែលល្អបំផុតប្រចាំឆ្នាំ ២០១៩។ លោក Robert Morse ជាប្រធានអ្នកយុទ្ធសាស្ត្រទិន្នន័យរបស់ US News បាននិយាយថា៖ “នៅពេលយើងចាប់ផ្តើមចុះផ្សាយចំណាត់ថ្នាក់សកលវិទ្យាល័យ ដែលល្អបំផុតដំបូង គឺមានសកលវិទ្យាល័យចំនួន៥០០ មកពី ១១ប្រទេសបានចូលរួម ក្រោយមកយើងបានបន្ថែមសកលវិទ្យាល័យចំនួន ៧៥០
November 2, 2018 - អន្តរជាតិ
កូរ៉េខាងត្បូង៖ តុលាការកំពូលរបស់កូរ៉េខាងត្បូងនាថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសម្រេចឱ្យប្រជាជនរបស់ខ្លួនមានសិទ្ធជំទាស់នឹងការចូលបម្រើកងទ័ព (conscientious objection) ដោយមិនមានការដាក់ទណ្ឌកម្មទៀតឡើយ។ ការសម្រេចពីតុលាការកំពូលត្រូវបានគេរំពឹងថា នឹងមានឥទ្ធិពលលើករណីច្រើនជាង៩០០ ដែលប្រជាជនកូរ៉េខាត្បូងត្រូវបានចាប់ខ្លួនជារៀងរាល់ឆ្នាំ ដោយសារការគេចមិនព្រមចូលបម្រើកងទ័ពនេះ។ ច្បាប់ចូលបម្រើកងទ័ពនេះគឺតម្រូវឱ្យបុរសកូរ៉េទាំងអស់ចូលបម្រើកងទ័ពរយៈពេល២ឆ្នាំ ក្នុងគោលបំណងទប់ទល់នឹងការឈ្លានពានពីប្រទេសកូរ៉េខាងជើង ហើយបុគ្គលណាដែលគេចមិនព្រមចូលបម្រើកងទ័ពនិងត្រូវជាប់ទោសរយៈពេល ១៨ខែ។ ទោះបីជាមានការរិះគន់លើច្បាប់ថ្មីនេះ ដោយខ្លាចខ្វះធនធានមនុស្សចូលបម្រើកងទ័ពដើម្បីការពារការឈ្លានពានពីកូរ៉េខាងជើងក៏ដោយ ច្បាប់ថ្មីនេះនឹងបើកទូលាយឱ្យមានសិទិ្ធបុគ្គល និងសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសកូរ៉េខាងត្បូងទាំងមូល។ អត្ថបទ៖ លីដា ប្រភព៖ foxnews
November 1, 2018 - អន្តរជាតិ
យ៉ាកាតា៖ ក្រុមអ្នកមុជទឹកបានរាយការណ៍ដល់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ០១ ខែវិច្ឆិកាព្រឹកនេះថា ពួកគេបានរកឃើញប្រអប់ខ្មៅរបស់យន្តហោះអាកាសចរណ៍ Lion Air ដែលបានធ្លាក់កាលពីចុងខែតុលាកន្លងទៅ និងបានស្រង់ឡើងលើគោករួចរាល់។ អ្នកមុជទឹកម្នាក់ឈ្មោះលោក Hendra បានឱ្យដឹងថា ពួកគេបានរកឃើញប្រអប់ខ្មៅនោះពីក្នុងកំទេចកំទីនៅក្នុងភក់ នៅបាតសមុទ្រជម្រៅប្រហែល ៣០ម៉ែត្រ និងត្រូវបានរកឃើញនៅម៉ោង ១០និង ១៥នាទីព្រឹកនេះ នៅឯដែនទឹកនៃតំបន់ Tanjung Karawang កោះជ្វាខាងលិច។ ទោះយ៉ាងណាប្រអប់ខ្មៅនេះនៅមិនទាន់បញ្ជាក់បានថា គឺជាកំណត់ត្រាទិន្នន័យការហោះហើរ ឬថតសំឡេងនោះទេ។ គួរបញ្ជាក់ផងដែរថាប្រអប់ខ្មៅគឺមាន២ប្រភេទ ដែលមួយសម្រាប់ថតចម្លងទិន្នន័យហោះហើរ និងមួយទៀតសម្រាប់ថតសំឡេងកាប៊ីនយន្ដហោះ។ ប្រអប់ខ្មៅចម្លងទិន្នន័យហោះហើរ គឺសម្រាប់ប្រមូលព័ត៌មានអំពីល្បឿន កម្ពស់ និងទិសដៅនៃយន្តហោះជាមួយទំហំផ្ទុកគ្រប់គ្រាន់រយៈពេល២៥ម៉ោង ចំណែកឯប្រអប់ខ្មៅថតសំឡេងកាប៊ីនយន្ដហោះ គឺសម្រាប់ថតការសន្ទនានិងសម្លេងផ្សេងទៀតនៅក្នុងកាប៊ីនយន្ដហោះ។
November 1, 2018 - អន្តរជាតិ
លោកមហាសេដ្ឋី Jack Ma ដែលជាសហគ្រិនដ៏ល្បីរូបនេះ បានដឹកនាំក្រុមហ៊ុន Alibaba តាំងតែពីឆ្នាំ ១៩៩៩ មកម្ល៉េះ។ ដោយស្ថិតក្រោមការឃ្លាំមើលរបស់លោក ក្រុមហ៊ុន Alibaba នេះបានក្លាយទៅជាក្រុមហ៊ុនជំនាញបច្ចេកវិទ្យាដ៏ធំមួយ និងធ្វើឱ្យលោក Jack Ma បានក្លាយជាអ្នកមានបំផុតរបស់ចិន។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវ CB Insights កាលពីខែសីហាបានឱ្យដឹងថា កំណត់ត្រារបស់ Jack Ma បានកើតឡើងស្របពេល ដែលមានស្ថិតិចង្អុលបង្ហាញអំពីភាពអវិជ្ជមានដល់ទៅ៧០ភាគរយនៃអ្នកចាប់ផ្តើមអាជីវកម្មថ្មី តែងតែបរាជ័យក្នុងរយៈពេល ២០ខែក្រោយពីការបង្កើតដំបូងរបស់ខ្លួន។ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ និងធនាគារពិភព លោកលោក Jack Ma បានចែករំលែកពីរបៀប
November 1, 2018 - អន្តរជាតិ
ប្រទេសថៃ៖ ភោជនីយដ្ឋានម្ហូបបួសមួយកន្លែងនៅទីក្រុងបាងកក បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយភ្ញៀវនៅទីនោះបានប្រទះឃើញមានដុំសាច់ឆៅនៅក្នុងមីស៊ុបរបស់ពួកគេ ហើយពួកគេបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានភ្លាមៗបន្ទាប់ពីមានការសង្ស័យនេះ។ យ៉ាងណាមិញអ្វីដែលអាជ្ញាធរបានរកឃើញក្រោយការសង្ស័យនេះគឺពិតជាគួរឱ្យខ្ពើមរអើម ដោយគេបានរកឃើញថា គ្រឿងផ្សំបន្ថែមគឺជាសាច់មនុស្ស មិនមែនជាសាច់ជ្រូកឬសាច់គោឡើយ។ នៅពេលក្រុមប៉ូលីសបានទៅដល់កន្លែងកើតហេតុ ពួកគេបានរកឃើញជញ្ជាំងផ្ទះបាយមានប្រឡាក់ឈាម និងរាយពាយដោយបំណែកនៃសាច់មនុស្ស។ ក្រុមប៉ូលីសក៏បានរកឃើញសាកសពជនរងគ្រោះ ដែលលាក់នៅក្នុងធុងទឹកស្អុយមួយ និងអាចកំណត់អត្តសញ្ញាណថាជនរងគ្រោះមានឈ្មោះ Prasit Inpathom អាយុ៦១ឆ្នាំ ដែលជាភ្ញៀវប្រចាំនៅភោជនីយដ្ឋានម្ហូបបួសមួយនេះ និងត្រូវបានឃើញវត្តមានចុងក្រោយនៅថ្ងៃទី ២១ ខែតុលា។ យោងតាមរបាយការណ៍បានឱ្យដឹងថាលោក Prasit Inpathom មានការវាយតប់ជាមួយម្ចាស់ភោជនីយដ្ឋាននេះ ហើយបានរងរបួសយ៉ាងធ្ងន់ធ្ងរដោយគាត់ត្រូវបានគេវាយក្បាលយ៉ាងដំណំ និងមានស្នាមកាំបិតជាច្រើននៅលើខ្លួនគាត់។ ដោយចង់បិទបាំងភស្តុតាងជនល្មើសក៏យកសាកសពជនរងគ្រោះមកចម្អិនជាអាហារបម្រើដល់អតិថិជនតែម្តង។ យ៉ាងណាមិញក្រុមប៉ូលីសមិនទាន់ចាប់បានជនល្មើសនៅឡើយទេ។ អត្ថបទ៖ លីដា ប្រភព៖ asiaone
October 31, 2018









