- autoadmin
- អន្តរជាតិ
ប្រទេសទួរគី៖ ហេតុការណ៍ផុងចូលក្នុងរណ្តៅការដ្ឋានសាងសង់ស្តែងៗដ៏រន្ធត់មួយ បានកើតឡើងលើបុគ្គលិកពេទ្យពីរនាក់ ដែលទើបនឹងចេញពីធ្វើការនៅក្នុងមជ្ឈមណ្ឌលសុខភាពមួយកន្លែននៅភាគអាគ្នេយ៍ប្រទេសទួរគី។ ជនរងគ្រោះទាំង២នាក់ត្រូវបានកំណត់អត្តសញ្ញាណថា ជាលោកស្រីវេជ្ជបណ្ឌិត Suzan Kuday Balik និងគិលានុបដ្ឋាយិកា Ozlem Duymaz ។ ហេតុការណ៍ខាងលើបានកើតឡើងនៅពេលពួកគេកំពុងធ្វើដំណើរចេញពីធ្វើការហើយសុខៗក៏ឈប់បន្តិច ដើម្បីបន្តការសន្ទនាដោយពួកគេបានឈប់និយាយគ្នានៅលើបេតុងមួយ ប៉ុន្តែពួកគេមិនដឹងថានៅខាងក្រោមជារណ្តៅនោះទេ បន្តិចក្រោយមកស្រាប់តែពួកគេផុងជើងចូលទៅក្នុងរណ្តៅនោះតែម្តង។ យ៉ាងណាមិញទោះបីជាពួកគេត្រូវបានផុងកប់ទៅជាមួយបេតុងគ្របសង្កត់ពីលើយ៉ាងណាក៏ដោយ វាជាសំណាងរបស់អ្នកទាំងពីរ ដែលបានរួចផុតពីការស្លាប់ ដោយគ្រាន់តែរងរបួសតិចតួចប៉ុណ្ណោះ។ បន្ទាប់ពីទទួលការសង្គ្រោះបឋមរួចរាល់បុគ្គលិកពេទ្យទាំងពីរបានត្រលប់ទៅគេហដ្ឋានរៀងៗខ្លួន ហើយចំណែកប៉ូលីស និងអ្នកក្រុមសង្គ្រោះដែលស្ថិតនៅកន្លែងកើតហេតុបានបិទតំបន់នេះ ដើម្បីធ្វើការស៊ើបអង្កេតលើអន្លង់ដ៏អាថ៌កំបាំងនេះ។ អត្ថបទ៖ លីដា ប្រភព៖ dailymail
October 27, 2018 - អន្តរជាតិ
ក្នុងនាមជាស្ថាបនិកនៃក្រុមហ៊ុន Microsoft លោក Bill Gates គឺជាប្រភពនៃការបំផុសគំនិតដ៏សំខាន់សម្រាប់សហគ្រិនជំនាន់ក្រោយជាច្រើន ប៉ុន្តែផ្ទុយទៅវិញនៅពេលដែលលោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba ចាប់ផ្តើមជំនួញរបស់គាត់ជាលើកដំបូង គឺគាត់មិនចូលចិត្តលោក Bill Gates នោះទេ។ នេះបើយោងតាមការបង្ហើបឱ្យដឹងរបស់សេដ្ឋីរូបនេះកាលពីថ្ងៃព្រហស្បតិ៍។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៃការបង្កើតគម្រោងថ្មីមួយនៅឯទីក្រុងតែលអាវីវប្រទេសអ៊ីស្រាអែលលោក Jack Ma បាននិយាយថា កាលពីនៅក្មេងខ្ញុំស្អប់លោក Bill Gates ខ្លាំងណាស់ ពីព្រោះខ្ញុំគិតថាក្រុមហ៊ុនធំៗដូចជា Microsoft, IBM, Oracle អស់នេះ បានឆក់យកឱកាស ដែលមានទាំងអស់។ លោកបានបន្តថានៅពេលលោកបានចាប់ផ្តើម Alibaba
October 26, 2018 - អន្តរជាតិ
ប្រទេសអេត្យូពី៖ សភាប្រទេសអេត្យូពីបានតែងតាំងប្រធានាធិបតីស្ត្រីដំបូងរបស់ខ្លួនគឺលោកស្រី Sahle-Work Zewdeដែលត្រូវបានមហាជនកោតសរសើរថាជាទំព័រប្រវត្តិសាស្រថ្មីមួយសម្រាប់ស្ត្រីទាំងអស់នៅទូទាំងអាហ្វ្រិកខាងកើត។នេះបើយោងតាមប្រធានក្រុមមន្ត្រីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ប្រធានាធិបតីថ្មីលោកស្រី Sahle-Work Zewde មានអាយុ៦៩ឆ្នាំ ធ្លាប់បានបម្រើការជាឯកអគ្គរដ្ឋទូតអេត្យូពីប្រចាំប្រទេសបារាំង, ជាតំណាងអចិន្រ្តៃយ៍របស់អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ និងត្រូវបានទទួលស្គាល់ពីទុយនីស៊ីនិងម៉ារ៉ុក (២០០២-២០០៦) ។ ចាប់ពីឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ ២០០២ លោកស្រីបានបម្រើការជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសហ្ស៊ីបូទី និងប្រទេសសេណេហ្គាល់។ លោកស្រីក៏ជាតំណាងអចិន្រ្តៃយ៍នៃអាជ្ញាធរអន្ដររដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍ (IGAD) (១៩៨៩-១៩៩៣) ការតែងតាំងប្រធានាធិបតីថ្មីលោកស្រី Sahle-Work Zewde បានកើតឡើងក្រោយមានកំណែទម្រង់នយោបាយដោយលោក Abiy Ahmed ដែលជាមេដឹកនាំនយោបាយវ័យ ៤២ឆ្នាំ និងក្មេងបំផុតរបស់អាហ្វ្រិកដែលបានឡើងកាន់តំណែងកាលពីខែមេសា។ កាលពីសប្តាហ៍មុនលោក Abiy Ahmed
October 26, 2018 - អន្តរជាតិ
ប្រទេសចិន៖ កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះប្រទេសចិនបានធ្វើតេស្តសាកល្បងយន្តហោះស៊ីវិលពិសេសរបស់ខ្លួន ដែលអាចបើកបានទាំងលើអាកាស និងលើទឹក ហើយវាជាជោគជ័យថ្មីមួយទៀតសម្រាប់ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ។ នេះបើយោងតាមវេបសាយសារពត៌មាន សុីនហួរ បានបង្ហោះវីដេអូការសាកល្បងយន្តហោះស៊ីវិលនេះកាលពីថ្ងៃ ២៥ ខែតុលា ឆ្នាំ ២០១៨ ម្សិលមិញ។ យន្តហោះស៊ីវិលនេះមានឈ្មោះថា AG600 ដែលអាចបើកបានទាំងលើអាកាស និងលើទឹក។ AG600 គឺជាប្រភេទយន្តហោះសម្រាប់ពន្លត់អគ្គីភ័យ និងការជួយសង្គ្រោះផ្លូវទឹកផ្សេងៗ។ វាមានប្រវែង ៣៧ ម៉ែត្រ និងអាចផ្ទុកទម្ងន់បាន ៥៣.៥ តោន និងមានល្បឿន ៥០០គីឡូម៉ែត្រក្នុងមួយម៉ោងលឿនជាងយន្តហោះស៊ីវិលធម្មតា ១០ដង។ វាអាចផ្ទុកទឹកបាន ១២តោន និងមានសម្ថភាពអាចពន្លត់អគ្គីភ័យ ៤,០០០ ម៉ែត្រការ៉េក្នុងពេលតែមួយ។
October 26, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ បណ្តាញសង្គមយក្សហ្វេសប៊ុកត្រូវទទួលរងការផាកពិន័យជាប្រាក់ ៥០០.០០០ ផោន (ប្រមាណជា ៦៤៥.០០០ ដុល្លារអាមេរិក) ពីការិយាល័យទទួលបន្ទុកព័ត៌មានរបស់ចក្រភពអង់គ្លេស (ICO) នៅក្នុងរឿងអាស្រូវ ដែលទាក់ទងជាមួយនឹងក្រុមហ៊ុនប្រឹក្សានយោបាយ Cambridge Analytica នៅថ្ងៃព្រហស្បតិ៍នេះ។ ការិយាល័យទទួលបន្ទុកព័ត៌មានរបស់ចក្រភពអង់គ្លេស (ICO) បានចេញនូវការពិន័យនេះគឺដោយសារហ្វេសប៊ុកបានបើកឱ្យ Third Party Apps ទាញយកទិន្នន័យផ្ទាល់ខ្លួនពីអ្នកលេងហ្វេសប៊ុកប្រហែលជា ១០.០០០.០០០ គណនី ដោយគ្មានការព្រមព្រៀងពីពួកគេនៅចន្លោះឆ្នាំ ២០០៧ ដល់ ២០១៤ ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកទាំងនោះមិនត្រូវបានការពារដោយលក្ខខណ្ឌរបស់ក្រុមហ៊ុននោះទេ។ ស្នងការព័ត៌មានអ្នកស្រី Elizabeth Denham បាននិយាយថា ហ្វេសប៊ុកមិនបានការពារភាពឯកជនរបស់អ្នកប្រើប្រាស់របស់ខ្លួនទាំងមុននិងក្រោយដំណើរការខុសច្បាប់នៃទិន្នន័យនេះ ហើយក្រុមហ៊ុនដ៏ធំនិងមានជំនាញនេះគួរតែដឹងច្បាស់ជាងនេះ
October 26, 2018 - អន្តរជាតិ
វ៉ាស៊ីនតោន៖ កញ្ចប់គ្រាប់បែកត្រូវបានជនអនាមិកបញ្ជូនទៅឲ្យឥស្សរៈជនយ៉ាងតិច៦នាក់រួមមាន អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា, អតីតនាយក CIA លោក ចន ប្រេនណាន, សមាជិកាគណបក្សប្រជាធិបតេយ្យលោក Debbie Wasserman Schultz និង Maxine Waters, អតីតប្រធានាធិបតី និងរដ្ឋមន្រីលោក Eric Holder, លោកបីលគ្លិនតុន និង លោកស្រីហ៊ីលឡារីគ្លិនតុន -ល- កាលពីថ្ងៃពុធនេះ ដែលបានបង្កឱ្យមានភ្ញាក់ផ្អើលទូទាំងប្រទេស។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយអាជ្ញាធរបាននិយាយថា កញ្ចប់គ្រាប់បែកត្រូវបានគេកំណត់អត្តសញ្ញាណភ្លាមៗ ហើយឥស្សរៈជនទាំងអស់នោះមិនបានទទួលកញ្ចប់ដោយផ្ទាល់នោះទេ ហើយពួកគេក៏មិនមានហានិភ័យអ្វីដែរ។ ចំណែកកញ្ចប់គ្រាប់បែកទាំងនោះកំពុងត្រូវបានភ្នាក់ងារ FBI យកទៅវិភាគនៅមន្ទីរពិសោធន៍របស់ខ្លួននៅរដ្ឋ Virginia។ ជុំវិញការបញ្ជូនគ្រាប់បែកទៅកាន់ឥស្សរៈជននេះក៏មានពាក្យចចាមអារ៉ាមនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម
October 25, 2018 - អន្តរជាតិ
ប្រទេសចិន៖ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិនលោក Wei Fenghe បានប្រកាសថា ប្រទេសចិននឹងមិនបោះបង់ចោលកោះតៃវ៉ាន់ ដែលពួកគេបានអះអាងថា ជារបស់ខ្លួន ឬវិវាទនៃដែនសមុទ្រចិនខាងត្បូងជាដាច់ខាត ទោះបីជាមានការយារយីជាបន្តបន្ទាប់ពីអាមេរិកមកលើយោធារបស់ខ្លួនក៏ដោយ នេះបើយោងតាមវេបសាយ CNBC ចុះព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ២០១៨នេះ។ ប្រទេសចិនកាន់តែក្តៅស្លិកត្រចៀក ចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិកមកលើយោធារបស់ខ្លួន ដោយសារតែពួកគេបានទាក់ទងទិញអាវុធពីប្រទេសរុស្ស៊ី។ យ៉ាងណាមិញប្រទេសចិនក៏បានសម្តែងការព្រួយបារម្ភអំពីការដកខ្លួនរបស់អាមេរិកចេញពីសន្ធិសញ្ញា INF (Treaty INF) ដោយសារតែការរំលោភលើកិច្ចព្រមព្រៀងរបស់រុស្ស៊ីផងដែរ។ ផ្ទុយទៅវិញប្រទេសចិនមិនមែនជាភាគីនៃសន្ធិសញ្ញានោះទេប៉ុន្តែលោកប្រធានីធិបតី Donald Trump បាននិយាយថាចិនក៏ជាចំណែកនេះការសម្រេចដកខ្លួនចេញពី INF (Treaty INF) របស់អាមេរិកដែរ។ កាលពីថ្ងៃចន្ទថ្មីៗនេះ សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងពីរគ្រឿងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកទីពីរនៅក្នុងឆ្នាំនេះ។ ចំណែកទំនាក់ទំនងរវាងចិននិងតៃវ៉ាន់បានដុនដាបយ៉ាងខ្លាំងក្រោយពេលលោកស្រីប្រធានាធិបតី Tsai
October 25, 2018 - បច្ចេកវិទ្យា
នៅព្រឹត្តិការណ៍ពិព័រណ៍ Galaxy A9s និង Galaxy A6s នៅក្នុងប្រទេសចិនថ្មីៗនេះ ក្រុមហ៊ុន Samsung បានបង្ហើបនូវដំណឹងទូរស័ព្ទថ្មីមួយ ដែលមានឈ្មោះថា Galaxy A8s ដែលអាចជាស្មាតហ្វូនដំបូងរបស់កូរ៉េ ជាមួយអេក្រង់ពេញផ្ទៃខាងមុខតែម្តង ដោយមិនមានក្បាលឆកឡើង។ យោងតាម Chinese leakster Ice universe បានឱ្យដឹងថាទូរស័ព្ទ Galaxy A8s គឺជាស្មាតហ្វូនគ្មានក្បាលឆក និងមានតែរន្ធតូចមួយសម្រាប់កាមេរ៉ាខាងមុខតែប៉ុណ្ណោះ។ ការបង្ហាញវិដេអូរបស់ Samsung ទៅលើទូរសព្ទ Galaxy A8s គេសង្កេតឃើញថា មិនមានបញ្ហាទៅលើអេក្រង់អ្វីទេ ដែលជាហេតុមានសំណួរបានចោទសួរថា៖
October 25, 2018 - អន្តរជាតិ
កាលពីថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ ថ្មីៗនេះសភាអ៊ឺរ៉ុបបានធ្វើការបោះឆ្នោតក្នុងការហាមឃាត់លើការប្រើប្រាស់ជ័រប្លាស្ទិកប្រភេទប្រើបានតែមួយដងដូចជា៖ បំពង់បឺត និងស្លាបព្រាជ័រ -ល-។ សហគមន៍អ៊ឺរ៉ុបចំនួន ២៨ ប្រទេសបានស្នើឱ្យមានការហាមឃាត់វត្ថុទាំងនោះ ដោយសារ ៧០ភាគរយនៃកាកសំណល់ទាំងនោះត្រូវបានគេបោះចោលទៅក្នុងមហាសមុទ្រ និងឆ្នេរសមុទ្រ ហើយការបោះឆ្នោតហាមឃាត់នោះទទួលបានសន្លឹកឆ្នោតគាំទ្រ ៥៧១សម្លេង, ប្រឆាំង ៥៣សម្លេង និងស្រប ៣៤សម្លេង។ ការបោះឆ្នោតនេះបានធ្វើឱ្យសហគមន៍អ៊ឺរ៉ុបនឹងក្លាយជាអ្នកដឹកនាំការហាមឃាត់លើការប្រើប្រាស់ប្លាស្ទិកដំបូងគេជាសាកល ហើយអ្នកគាំទ្រទាំងអស់នោះចង់ឱ្យច្បាប់ហាមឃាត់ប្លាស្ទិកនេះចូលជាធរមាននៅឆ្នាំ ២០២១ ខាងមុខ និងត្រូវតែអនុម័តឱ្យបានទាំងអស់គ្នា។ ក្រៅពីនេះការហាមឃាត់ដបភេសជ្ជៈ និងសារធាតុប្លាស្ទិកផ្សេងទៀត នឹងត្រូវប្រមូលផ្តុំដោយឡែក និងកែច្នៃឡើងវិញក្នុងអត្រា ៩០ភាគរយ នៅឆ្នាំ ២០២៥ ។ អត្ថបទ៖ លីដា
October 25, 2018 - អន្តរជាតិ
ទីក្រុងហ្ស៊ឺណែវ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាននិយាយកាលពីថ្ងៃពុធនេះថាអារ៉ាប៊ីសាអូឌីតនឹងមិនសម្លាប់អ្នកកាសែតល្បីឈ្មោះលោក Jamal Khashoggi ដោយគ្មានការការពារពីអាមេរិចនោះទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានអ៊ីស្លាម (IRNA)។ ការចោទរបស់អ៊ីរ៉ង់នេះមានឡើងក្រោយពេលប្រធានាធិបតីអាមេរិចលោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារនេះថាអាជ្ញាធរអារ៉ាប៊ីសាអូឌីតបានរៀបចំ “ការបំភាន់ភ្នែកដ៏អន់បំផុត” នៅក្នុងការសម្លាប់អ្នកកាសែតលោក Jamal Khashoggi នៅក្នុងប្រទេសទួរគីថ្មីៗនេះ ខណៈដែលសហរដ្ឋអាមេរិកបានប្តេជ្ញានឹងដកហូតទិដ្ឋាការរបស់អ្នកដែលពាក់ពាន់ក្នុងរឿងនេះទាំងអស់។ ទីភ្នាក់ងារព័ត៌មានអ៊ីស្លាម (IRNA) បានបន្ថែមថាការជ្រោមជ្រែងរបស់អាមេរិកកន្លងមកបានធ្វើឱ្យប្រទេសអារ៉ាប៊ីសាអ៊ូឌីត ធ្វើការបំផ្ទុះគ្រាប់បែកប្រឆាំងនឹងជនស៊ីវិលនៅក្នុងសង្គ្រាមយេម៉ែន។ ដូច្នេះហើយអ៊ីរ៉ង់មិនជឿថាអារ៉ាប៊ីសាអ៊ូឌីតហ៊ានធ្វើវាតែម្នាក់ឯងដោយគ្មានអ្នកជ្រោមជ្រែងនោះទេ៕ ប្រភព៖ Reuters
October 24, 2018









