- autoadmin
- អន្តរជាតិ
ហុងកុង៖ ស្ពានឆ្លងកាត់សមុទ្រដែលវែងជាងគេបំផុតលើពិភពលោកមានប្រវែង ៥៥គីឡូម៉ែត្រ ដែលតភ្ជាប់ពីចិនដីគោកនិងម៉ាកាវ ទៅ ហុងកុង នឹងបើកនៅថ្ងៃពុធនេះស្ថាពរ ក្រោមការចូលរួមសម្ពោធដោយលោកប្រធានាធិបតី ស៊ីជីនពីង ដែលផ្តល់នូវសក្តានុពលសំខាន់មួយសម្រាប់ចក្ខុវិស័យតំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រ Greater Bay របស់ចិន។ បណ្តាញស្ពាន រូងក្រោមដី និងកោះសិប្បនិម្មិត ត្រូវបានភ្ជាប់គ្នាជាមួយនឹងទីក្រុង ហ្ស៊ូអ៊ី ម៉ាកាវ និងកោះឡានតា ដែលជាកោះទៅកាន់ព្រលានយន្តហោះអន្តរជាតិហុងកុង។ គម្រោងនេះត្រូវបានចំណាយអស់ជាង ១០០ ពាន់លានយ័ន (១៤,៤ពាន់លានដុល្លារ) ដែលវាអាចកាត់បន្ថយពេលវេលាធ្វើដំណើរតាមផ្លូវទឹកពីហ្ស៊ូអ៊ី និងហុងកុងពីប្រហែល ៤ម៉ោងមកត្រឹម ៤៥នាទី។ បន្ទាប់ពីមានសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកាន់តែខ្លាំងក្លានោះ ចិនសង្ឃឹមថានឹងធ្វើឱ្យក្រុមហ៊ុនធំៗដូចជា៖ក្រុមហ៊ុនបច្ចេកវិទ្យា Shenzhen ក្រុមហ៊ុនឧស្សាហកម្មរថយន្ត Guangzhou
October 24, 2018 - បច្ចេកវិទ្យា
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវកំពូលស្មាតហ្វូនចុងក្រោយរបស់ខ្លួនគឺស៊េរី Mate 20 នៅក្នុងទីក្រុងឡុងដ៍ ដែលបានទាក់ទាញប្រជាប្រិយភាពពីអ្នកសារពត៌មាន និងអ្នកវិភាគសំខាន់ៗ ជាច្រើនចូលរួមផ្តិតយករូបភាព និងចោទជាសំណួរជាច្រើនទៅលើបច្ចេកវិទ្យាថ្មីរបស់ Huawei លើទូរស័ព្ទប្រភេទ Mate 20 នេះ។ ក្នុងបទសម្ភាសន៍ជាមួយលោក Richard Yu នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei បាននិយាយបង្ហាញអំពីបច្ចេកវិទ្យាដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនរបស់ Mate 20 ដូចជាសំនួរទាក់ទងទៅនឹង ស្មាតហ្វូនប្រភេទ 5G, កាតមេម៉ូរីថ្មីប្រភេទ Nano Memory និងសំនួរទូទៅមួយចំនួនផ្សេងទៀតអំពីវិស័យទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Huawei
October 24, 2018 - អន្តរជាតិ
រុស្ស៊ី៖ មន្ត្រីរុស្ស៊ីបានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា ចេតនាដកខ្លួនចេញពីសន្ធិសញ្ញា INF (Treaty INF) របស់សហរដ្ឋអាមេរិកគឺជា “ការគំរាមកំហែង” និង មានភាពគ្រោះថ្នាក់ខ្លាំងណាស់។ នេះបើយោងតាមការចេញផ្សាយរបស់វេបសាយ ស៊ិនហួរ ចុះយប់ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨។ លោក Konstantin Kosachev ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានសរសេរនៅលើបណ្តាញហ្វេសប៊ុកថា មកដល់ពេលនេះគឺមិនមានវិធានការជាផ្លូវការណាមួយ ត្រូវបានគេយកមកពិចារណាទៅលើចេតនាដកខ្លួនចេញពីសន្ធិសញ្ញា INF (Treaty INF) របស់អាមេរិកនោះទេ។ លោកបាននិយាយបន្តថាវាជាការប៉ុនប៉ងគំរាមកំហែងជាជាងការអនុវត្តច្បាប់របស់លោក Donald Trump ។ គួររំឮកផងដែរថាកាលពីថ្ងៃសៅរ៍កន្លងទៅនេះ លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសពីការដកខ្លួនចេញពីសន្ធិសញ្ញា
October 22, 2018 - អន្តរជាតិ
វ៉ាសុីនតោន៖ គ្រោះរញ្ជួយដីបានធ្វើការវាយប្រហារយ៉ាងចាស់ដៃទៅលើតំបន់សមុទ្រភាគខាងលិច ប្រទេសកាណាដាដល់ទៅ ៤លើក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលមានកម្រិតរញ្ជួយពី ៤.៩ ទៅ ៦.៨ រ៉ិចទ័រនេះបើយោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានរាយការណ៍។ ការរញ្ជួយលើកទីមួយមានកម្រិត ៦.៦រ៉ិចទ័រ នៅវេលាម៉ោង ១០និង៣៩នាទីយប់ ស្ថិតនៅភាគនិរតីនៃកំពង់ផែហាឌី និង ភាគពាយព្យនៃទីក្រុងស៊ីថល។ ការរញ្ជួយលើកទីពីរមានកម្រិត ៦.៨រុិចទ័រ នៅវេលាម៉ោង១១និង១៦នាទីយប់ ដែលមានទីតាំងស្ថិតនៅភាគនិរតីនៃទីក្រុងកាណាដា។ ០៦នាទីក្រោយមកការរញ្ជួយលើកទីបីដែលមានកម្រិត ៦.៥ រ៉ិចទ័រ ស្ថិតនៅភាគនិរតីនៃកំពង់ផែហាឌី និង ១៤នាទីក្រោយមកក៏មានការរញ្ជួយលើកទីបួនដែលមានកម្រិត ៤.៩រ៉ិចទ័រ ទាបជាងគេនៅតំបន់ដដែល។ មិនមានរបាយការណ៍ណាមួយបញ្ជាក់អំពីការខូចខាតឬការរងរបួស និង គ្មានការប្រកាសអាសន្នពីរលកស៊ូណាមីនោះទេ។ អត្ថបទ៖
October 22, 2018 - អន្តរជាតិ
ចិន៖ កម្មករអណ្តូងរ៉ែ២នាក់បានស្លាប់ និង២នាក់ទៀតត្រូវបានគេជួយសង្គ្រោះទាន់ពេល ខណៈដែលកម្មករ១៨នាក់ផ្សេងទៀត កំពុងជាប់នៅក្នុងអណ្តូងរ៉ែធ្យូងថ្មមួយនៅខេត្តសានដុងភាគខាងកើតប្រទេសចិន។ នេះបើយោងតាមវេបសាយសារពត៌មានចិន សុីនហ៊ួរ ចុះផ្សាយនៅយប់ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ វេលាម៉ោង១១យប់នៅក្នុងក្រុមហ៊ុនឡុងយូនធ្យូងរ៉ែខូអិលធីឌី ក្នុងស្រុកជីនឆេង ដែលបណ្តាលឱ្យកម្មករសរុបចំនួន២២នាក់ត្រូវបានជាប់គាំង និងស្លាប់ដោយសារការផ្ទុះថ្មនោះក្រុមអ្នកជួយសង្គ្រោះជាង១៧០នាក់ រួមទាំងបុគ្គលិកពេទ្យ និងអ្នកពន្លត់អគ្គីភ័យត្រូវបានគេបញ្ជូនទៅជួយសង្គ្រោះកម្មកររងគ្រោះនិងស្វែងរកកម្មករផ្សេងទៀតដែលជាប់គាំងនៅក្នុងអណ្តូងរ៉ែ។ លោក Pan Zhongmin បុគ្គលិករបស់ក្រុមហ៊ុន ឡុងយូនធ្យូងរ៉ែខូអិលធីឌី នេះបាននិយាយថា កម្មករអណ្តូងរ៉ែទាំងពីរនាក់ ដែលគេរំដោះរួចត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកឯកម្មករ ដែលនៅសេសសល់ត្រូវជាប់គាំងនៅក្នុងផ្លូវរូងក្រោមដី ដោយសារតែការផ្ទុះ និងជាហេតុដែលធ្វើឱ្យការសង្គ្រោះមានការរាំងស្ទះ។ មូលហេតុនៃគ្រោះថ្នាក់នេះក៏កំពុងត្រូវបានស៊ើបអង្កេតជាបន្តផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖
October 22, 2018 - អន្តរជាតិ
តៃវ៉ាន់៖ យ៉ាងហោចណាស់មានមនុស្ស១៨នាក់បានស្លាប់ និងរបួស១៧៥នាក់ បន្ទាប់ពីមានហេតុការណ៍រថភ្លើងមួយបានរអិល និងក្រឡាប់នៅលើបណ្តោយផ្លូវទេសចរណ៍ដ៏ល្បីមួយនៅតៃវ៉ាន់ នេះបើយោងតាមវេបសាយ CNA បានចុះផ្សាយនៅថ្ងៃច័ន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨ ។ ហេតុការណ៍ដ៏អាក្រក់មួយនេះបានកើតឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ វេលាម៉ោង៤:៣០នាទីរសៀល ស្របពេលដែលរថភ្លើងធ្វើដំណើរចេញពីតៃប៉ិ ទៅ ហូលៀន។ ប្រភពដដែលបានបន្តថា មុនពេលរថភ្លើងក្រឡាប់គេឃើញថា រថភ្លើងកំពុងធ្វើដំណើរយ៉ាងល្បឿន និងមានសភាពញ័រយ៉ាងខ្លាំង ខណៈពេលដែលអ្នកដំណើរមួយចំនួនកំពុងតែគេងលក់មិនដឹងខ្លួននោះឡើយ។ សាកសព និងជនរងគ្រោះ ដែលរងរបួសនៅក្នុងរថភ្លើងត្រូវបានសមត្ថកិច្ច និងប្រជាជននៅទីនោះជួយជម្លៀសចេញរួចរាល់នៅវេលាម៉ោង៩:៣០នាទីយប់ថ្ងៃដដែល ហេតុការណ៍នេះផងដែរត្រូវបានគេចាត់ចូលជាហេតុការណ៍គ្រោះថ្នាក់រថភ្លើងអាក្រក់បំផុតមួយក្នុងរយះពេល២៥ឆ្នាំចុងក្រោយរបស់តៃវ៉ាន់៕ Taiwan train disaster AFTERMATH: The Puyuma express
October 22, 2018





