autoadmin
  • អន្តរជាតិ

    ប្រទេសឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានបើកសម្ពោធរូបសំណាកខ្ពស់បំផុតរបស់ពិភពលោកនៅភាគខាងលិចនៃរដ្ឋ Gujarat។ រូបសំណាកនេះមានកម្ពស់ ១៨២ម៉ែត្រ គឺជារូបសំណាកលោក Sardar Vallabhbhai Patel ដែលនាយករដ្ឋមន្រ្តីដំបូងគេរបស់ឥណ្ឌា និងត្រូវបានគេស្គាល់ជាទូទៅថា Sardar Patel ឬ Iron Man របស់ឥណ្ឌា។ រូបសំណាកនេះត្រូវបានគឱ្យដឹងថាស្ថិតនៅក្នុងភូមិ Kevadiya ស្រុក Narmada រដ្ឋ Gujarat ដែលជារដ្ឋដើមកំណើតលោក Narendra Modi ផងដែរ។ រូបសំណាកនេះត្រូវបានសាងសង់ក្នុងតម្លៃជាង ៤២០លានដុល្លារអាមេរិក។ ថ្ងៃពុធនេះដែរក៏ត្រូវជាថ្ងៃខួបកំណើតទី ១៤៣របស់ Sardar

    October 31, 2018
  • អន្តរជាតិ

    អាហ្គានីស្ថាន៖ របាយការណ៍ពត៌មានទាន់ហេតុការណ៍មួយបាននិយាយថា ឧទ្ធម្ភាគចក្រយោធារបស់អាហ្វហ្គានីស្ថានមួយបានធ្លាក់ និងបានសម្លាប់មនុស្សទាំងអស់ចំនួន ២៥នាក់ ក្នុងនោះរួមមានមន្រ្តីខេត្ត និងមន្រ្តីយោធាជាន់ខ្ពស់មួយចំនួនផងដែរ។ យោងតាមការរាយការណ៍របស់ Reuters ថ្ងៃពុធ ទី៣១ តែតុលា វេលាថ្ងៃត្រង់នេះ។ លោក Naser Mehri ​អ្នកនាំពាក្យឱ្យអភិបាលខេត្ត Farah ភាគខាងលិចអាហ្គានីស្ថានបាននិយាយថា ឧទ្ធម្ភាគចក្រកងទ័ពពីរគ្រឿងកំពុងធ្វើដំណើររបស់ខ្លួនទៅខេត្ត Herat ប៉ុន្តែជាអកុសលឧទ្ធម្ភាគចក្រមួយក្នុងចំនោមឧទ្ធម្ភាគចក្រកងទ័ពទាំងពីរបានបាត់បង់ការគ្រប់គ្រង។ អ្នកនាំពាក្យបានបន្តថា យន្តហោះបានធ្លាក់នៅក្នុងស្ថានភាពអាក្រក់ដោយសារពួកសកម្មប្រយុទ្ធបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រនោះ។ អត្ថបទ៖ លីដា ប្រភព៖ yahoo

    October 31, 2018
  • អន្តរជាតិ

    ប្រទេសទួរគី៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Demiroren ក្នុងស្រុកមួយបានរាយការណ៍ថា មនុស្សចំនួន០២នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលយន្តហោះធុនតូច (យន្តហោះសម្រាប់ហ្វឹកហាត់) មួយគ្រឿងបានធ្លាក់នៅខេត្ត Antalya ភាគខាងត្បូងប្រទេសទួរគីកាលពីថ្ងៃអង្គារកន្លងទៅ។ យោងតាមវេបសាយសារពត៌មាន សុីនហួរ បានចុះនាថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។ អាកាសយានិក០២រូបនោះបានស្លាប់ភ្លាមៗនៅពេល ដែលយន្តហោះធុនតូចប្រភេទ TC KIM បានធ្លាក់ទៅលើដី នៅឯស្រុកម៉ាណាវ៉ាជីត ភាគខាងត្បូងនៃខេត្ត Antalya ។ លោក Mustafa Yigit អភិបាលខេត្តម៉ាណាវ៉ាជីតបានឲ្យដឹងថា សាកសពរបស់ជនរងគ្រោះទាំង០២នាក់ត្រូវបានគេយកចេញពីបំណែកបាក់បែករួចរាល់ហើយ។ ក្រុមកងរាជអាវុធហត្ថ និងក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនទៅកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីមានគ្រោះថ្នាក់នោះ។ យ៉ាងណាមិញមូលហេតុនៃការធ្លាក់យន្តហោះនៅមិនទាន់ត្រូវបានកំណត់ទេ៕

    October 31, 2018
  • អន្តរជាតិ

    អាមេរិក៖ មន្ត្រីសុខាភិបាលអាមេរិកបានបង្ហាញអំពីករណីមេរោគថ្មីមួយប្រភេទ ដែលបានបណ្តាលឱ្យកុមារ ៨នាក់ស្លាប់ និងយុវជនម្នាក់បានឆ្លងជំងឺនេះ ស្ថិតនៅក្នុងមជ្ឈមណ្ឌលគិលានុបដ្ឋាយិកា និងស្តារនីតិសម្បទា Wanaque នៅទីក្រុង Haskell រដ្ឋ New Jersey។ មេរោគថ្មី Adenovirus នេះបង្កគ្រោះថ្នាក់ដល់មនុស្សដោយវាធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធដកដង្ហើម ហើយវាក៏អាចបណ្តាលឱ្យមានបញ្ហារលាកក្រពះ និងជំងឺរលាកទងសួតផងដែរ។ នាយកដ្ឋានសុខាភិបាលសហរដ្ឋអាមេរិកបាននិយាយថា ចំនួនអ្នកជំងឺបានកើនឡើងសរុប ២៦នាក់ ហើយអ្នកជំងឺថ្មីៗទាំងនេះអាចនឹងធ្លាក់ខ្លួនឈឺនៅកំឡុងថ្ងៃទី ២២ខែតុលា។ ការផ្ទុះរាលដាលនៃជំងឺនេះនឹងមិនត្រូវបានប្រកាសជាសារធារណៈ រហូតដល់មជ្ឈមណ្ឌលដំណើរការបាន ៤សប្តាហ៍ដោយគ្មានអ្នកជំងឺឆ្លងថ្មី។ នាយកដ្ឋានសុខាភិបាលនិយាយថា ការផ្ទុះឡើងនៃវីរុសនេះបានក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយកុមារតូចៗយ៉ាងធ្ងន់ធ្ងរ។ រោគសញ្ញានៃជំងឺនេះត្រូវបានគេឱ្យដឹងថាបានចាប់ផ្តើមមានតាំងពីថ្ងៃទី២៦ ខែកញ្ញា ហើយរដ្ឋទើបតែបានទទួលដំណឹងនេះនៅថ្ងៃទី៩ ខែតុលា៕ អត្ថបទ៖

    October 30, 2018
  • អន្តរជាតិ

    ហ្សាកាតា៖ ជើងហោះហើរ JT-610 របស់ក្រុមហ៊ុន Lion Air បានហោះទៅកាន់កោះ Pangkal Pinang ដែលជាកោះមួយនៅភាគខាងជើងនៃរដ្ឋធានីហ្សាកាតា ហើយបានបាត់ការទាក់ទងជាមួយការគ្រប់គ្រងនៅវេលាម៉ោង​​ ៦និង៣៣ នាទីព្រឹក (ម៉ោងក្នុងស្រុក) ១៣នាទីក្រោយការហោះហើរ និងបានបណ្តាលឱ្យមនុស្ស១៨៩នាក់នៅលើយន្តហោះនោះមិនសង្ឃឹមថារស់រានមានជីវិតឡើយ។ លោកប្រធានក្រុមលោក John Nance បាននិយាយថា  មិនមានបញ្ហាអ្វីនៅលើយន្ដហោះឬម៉ាស៊ីនផ្សេងៗ ដែលជាហេតុធ្វើឱ្យធ្លាក់យន្តហោះនោះទេ ដូច្នេះក្រុមអ្នកវិភាគកំពុងគិតថាវាអាចទាក់ទងជាមួយនឹងការផ្ទុះគ្រាប់បែក។ លោកបានបន្តថា វាអាជាកំហុសបច្ចេកទេសរបស់អ្នកបើកយន្តហោះ, ករណីសម្លាប់ ឬធ្វើអត្តឃាត ដែលជាមូលហេតុក្នុងគ្រោះថ្នាក់នេះ។ មន្ដ្រីម្នាក់បាននិយាយថា មុនពេលគ្រោះថ្នាក់នោះអ្នកបើកបរយន្តហោះសញ្ជាតិឥណ្ឌាលោក Bhavye Suneja បានរាយការណ៍ថាមាន “បញ្ហាបច្ចេកទេស”

    October 30, 2018
  • អន្តរជាតិ

    ជប៉ុន៖ ព្រះនាងម្ចាស់ Ayako របស់ជប៉ុន ដែលជាបុត្រីរបស់បងជីដូនមួយនៃអធិរាជ Akihito បានលះបង់ឋានៈជាព្រះនាងរបស់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញនេះ ដើម្បីរៀបការជាមួយលោក Kei Moriya ដែលជារាស្ត្រសាមញ្ញម្នាក់ធ្វើការឱ្យក្រុមហ៊ុនដឹកជញ្ជូនមួយ។ ក្នុងព្រះរាជ្យពិធីអភិសេករបស់ព្រះនាងម្ចាស់ Ayako ព្រះជន្ម ២៨វស្សា គេឃើញថាព្រះនាងស្ថិតក្នុងឈុត Uchiki kimono ពណ៌លឿងយ៉ាងស្រស់ស្អាត ដែលប៉ាក់ជាមួយផ្កាពណ៌ផ្កាឈូកនិងស្លឹកពណ៌បៃតង។ ចំពោះសក់របស់ព្រះនាងទ្រង់បានពាក់សក់ ដែលនៅក្នុងរចនាបទប្រពៃណី និងមានកាន់ផ្លិតមួយផងដែរ។ ចំណែកកូនកំលោះ ដែលជារាស្ត្រសាមញ្ញរបស់ព្រះនាង គឺស្ថិតនៅក្នុងខោអាវពណ៌ខ្មៅជាមួយនឹងមួកសូត្រពណ៌ខ្មៅដែលមើលទៅដូចជារចនាបទបញ្ចឹមប្រទេស។ ចំពោះនៅក្នុងច្បាប់ និងទំនៀមទំលាប់របស់ប្រទេសជប៉ុនវិញ ស្ត្រីដែលរៀបការជាមួយគ្រួសាររាជវង្សនឹងទទួលបានឋានៈអធិរាជ ប៉ុន្តែស្ត្រីក្នុងគ្រួសាររាជវង្ស ដែលសម្រេចចិត្តរៀបការជាមួយជនសាមញ្ញ គឺត្រូវតែបោះបង់ចោលនាមជារាជវង្សរបស់ពួកគេជារៀងរហូត។ ត្រលប់ទៅរឿងស្នេហាមួយគូរនេះវិញ ព្រះនាងម្ចាស់ Ayako

    October 30, 2018
  • អន្តរជាតិ

    ឧទ្ធម្ភាគចក្រ ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីថៃ និងជាម្ចាស់ក្លឹប Leicester City លោក Vichai Srivaddhanaprabha ត្រូវបានធ្លាក់ឆេះយ៉ាងសន្ធោសន្ធៅនៅបរិវេណចំណតរថយន្តក្បែរពហុកីឡាដ្ឋាន King Power​ របស់ក្លឹប Leicester City ផ្ទាល់តែម្តង បន្ទាប់ពីឧទ្ធម្ភាគចក្រនោះបានចាកចេញពីទីលាន ក្រោយចប់ការប្រកួតពានរង្វាន់លីគកំពូល Premier League រវាងក្លឹប Leicester City និងក្លឹប West Ham United កាលពីរាត្រីថ្ងៃសៅរ៍នេះ។ យោងតាមរបាយការណ៍បានឱ្យដឹងថា ជនរងគ្រោះក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនេះរួមមាន៖ ម្ចាស់ក្លឹប Leicester City លោក Vichai

    October 29, 2018
  • បច្ចេកវិទ្យា

    ប្រទេសឥណ្ឌា៖ ស្របពេលដែលប្រទេសមួយចំនួននៅក្នុងពិភពលោករួមទាំងកូរ៉េខាងត្បូងនឹងចាប់ផ្តើមដំណើរការប្រព័ន្ធ 5G នៅឆ្នាំនេះ ប្រទេសឥណ្ឌាក៏នឹងចាប់ផ្តើមដំណើរការប្រព័ន្ធ 5G នេះនៅឆ្នាំ ២០២០ ក្រោមការសហការជាមួយក្រុមហ៊ុន Samsung។ យោងតាមប្រសាសនាយកប្រតិបត្តិកំពូលរបស់ក្រុមហ៊ុន Samsung ដែលបានលើកឡើងនៅឯ Mobile Congress ឆ្នាំ ២០១៨ក្នុងទីក្រុងដេលី។ ដោយមានកិច្ចសហការជាមួយនាយកដ្ឋានទូរគមនាគមន៍ (DoT) របស់ឥណ្ឌា ក្រុមហ៊ុន Samsung គ្រោងនឹងចាប់ផ្តើមការសាកល្បងដំណើរការប្រព័ន្ធ 5G ក្នុងប្រទេសឥណ្ឌានាត្រីមាសទី១ ឆ្នាំ២០១៩ខាងមុខ។ ហើយពួកគេនឹងចាប់ផ្តើមការសាកល្បងប្រព័ន្ធ 5G នៅក្នុងទីក្រុង ញូដេលី ប្រទេសឥណ្ឌា។ ការអនុម័តប្រព័ន្ធ 5G នៅក្នុងប្រទេសឥណ្ឌានឹងពឹងផ្អែកលើតម្រូវការប្រើប្រាស់ជាក់ស្តែងដែលប្រជាជនចង់បាន។ ការដាក់ឱ្យប្រើនូវប្រព័ន្ធ 5G

    October 27, 2018
  • អន្តរជាតិ

    ប្រទេសចិន៖ មកទល់ពេលនេះចំនួនកម្មករស្លាប់ក្នុងការបាក់ដី ដោយសារការផ្ទុះអណ្តូងរ៉ែធ្យូងថ្ម នៅភាគខាងកើតប្រទេសចិនបានកើនឡើងដល់១១នាក់ហើយ និង១០នាក់ផ្សេងទៀតនៅជាប់គាំងក្រោមដីនៅឡើយ។ ពេញមួយសប្តាហ៍នេះក្រុមជួយសង្គ្រោះបានព្យាយាមសំអាតកំទេចថ្មដែលធ្លាក់គ្របពីលើអណ្តូង ដែលវាជាហេតុធ្វើឱ្យពួកគេមានភាពរាំងស្ទះក្នុងការសង្គ្រោះ។ ហើយពួកគេជឿថាក្រុមកម្មករដែលនៅជាប់គាំងសេសសល់គឺជាប់នៅក្រោមដីជម្រៅ ២៤២ហ្វីត (ប្រហែលជា ៧៤ម៉ែត្រ)។​ នេះបើយោងតាមភ្នាក់ងារសារពត៌មាន សុីនហួរ បានរាយការណ៍ព្រឹកមិញនេះ។ ក្រុមអ្នកជួយសង្គ្រោះបានកំពុងតែដំណើរការការសង្គ្រោះឱ្យបានលឿនបំផុត ប៉ុន្តែពួកគេមិនអាចប្រាប់ពីពេលវេលាជាក់លាក់ណាមួយនោះទេ។ យ៉ាងណាមិញក្នុងការផ្ទុះអណ្តូងរ៉ែធ្យូងថ្មដ៏រន្ធត់នេះត្រូវបានគេឱ្យដឹងថា មានកម្មករសរុបជាង ៣០០ នាក់ដែលបានស្ថិតនៅក្នុងហេតុការណ៍។ ប្រទេសចិនត្រូវបានគេឱ្យដឹងថាជាប្រទេសដែលប្រើប្រាស់ធ្យូងថ្មដ៏ច្រើនជាងគេបំផុតក្នុងពិភពលោក៕ អត្ថបទ៖ លីដា ប្រភព៖ cbsnews  

    October 27, 2018
  • អន្តរជាតិ

    អាមេរិក៖ ជនសង្ស័យដែលបានផ្ញើកញ្ចប់គ្រាប់បែកគំរាមកំហែងប្រឆាំងនឹងអតីតប្រធានាធិបតី និងឧក្រិដ្ឋកម្មទាក់ទងនឹងការផ្ទុះផ្សេងទៀតលើឥស្សរៈជនជាន់ខ្ពស់របស់អាមេរិក​ត្រូវបានចាប់ខ្លួនហើយនៅថ្ងៃសុក្រនេះនៅភាគខាងត្បូងរដ្ឋផ្លរីដា។ ជនសង្ស័យត្រូវបានគេឱ្យដឹងថាមានឈ្មោះ Cesar Sayoc អាយុ ៥៦ឆ្នាំ និងធ្លាប់មានប្រវត្តិឧក្រិដ្ឋកម្មផ្សេងៗទៀតដល់ទៅ ៥ លើក។ ជនសង្ស័យលោក Cesar Sayoc ត្រូវបានគេចាប់ខ្លួននៅហាងលក់គ្រឿងបន្លាស់រថយន្តមួយ នៅភាគខាងត្បូងផ្លរីដានៅព្រឹកថ្ងៃសុក្រ។ គាត់ត្រូវបានគេចោទប្រកាន់ពីបទដឹកជញ្ជូនគ្រឿងផ្ទុះដោយខុសច្បាប់ និងគំរាមកំហែងប្រឆាំងនឹងអតីតប្រធានាធិបតី និងឥស្សរៈជនជាន់ខ្ពស់ជាច្រើនដោយផ្ញើកញ្ចប់គ្រាប់បែកខុសច្បាប់ទាំងនេះ។ជនសង្ស័យលោក Cesar Sayoc ប្រឈមមុខនឹងការជាប់គុករហូតដល់ ៤៨ឆ្នាំលើឧក្រិដ្ឋកម្ម ដែលគាត់បានប្រព្រឹត្ត។ ក្រុមមន្ត្រីបាននិយាយថា៖ យ៉ាងហោចណាស់កញ្ចប់គ្រាប់បែកចំនូន ១៣ ត្រូវបានបញ្ជូនទៅឥស្សរៈជនល្បីៗ។ កញ្ចប់គ្រាប់បែកដែលត្រូវបានផ្ញើទៅឱ្យឥស្សរៈជនជាន់ខ្ពស់ទាំងនោះគឺមានភ្ជាប់ជាមួយរូបថតរបស់ពួកគេ និងគំនូសពណ៌ក្រហម X លើផ្ទៃមុខរបស់ពួកគេ។ លោកប្រធានាធិបតី Donald Trump

    October 27, 2018