autoadmin
  • អន្តរជាតិ

    ភរិយាអតីតមេដឹកនាំហ្វីលីពីនលោកស្រី Imelda Marcos ត្រូវបានគេរកឃើញថា មានទោសពីបទពុករលួយចំនួន៧ករណី ដោយតុលាការប្រឆាំងអំពើពុករលួយក្នុងស្រុក Sandiganbayan នៅក្នុងដំណើរការនីតិវិធី ដែលមានរយៈពេល២៧ឆ្នាំ។ ក្រុមតុលាការ Sandiganbayan 5th Division ក៏បានដាក់ដីកាចាប់ខ្លួនស្ត្រីមេម៉ាយអាយុ ៨៩ឆ្នាំម្នាក់នេះកាលពីថ្ងៃសុក្រកន្លងទៅ។ យោងតាមការរកឃើញរបស់តុលាការពិសេស លោកស្រី Imelda Marcos បានដាក់លុយ​ ២០០លានដុល្លារខុសច្បាប់នៅធនាគារស្វីសក្នុងឆ្នាំ ១៩៧០ក្នុងអំឡុងពេលគាត់នៅជាអភិបាលក្រុងម៉ានីល។ យ៉ាងណាមិញលោកស្រី  Imelda Marcos មិនមានវត្តមាននៅក្នុងតុលាការពេល ដែលលោកស្រីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី ៦​ទៅ១១ឆ្នាំ ចំពោះការរំលោភលើច្បាប់ប្រឆាំងអំពើពុករលួយចំនួន៧ករណីនោះទេ ហើយលោកស្រីក៏ត្រូវបានគេកាត់ទោសឱ្យរួចទោសលើអំពើពុករលួយចំនួន ៣ ផ្សេងទៀតដែរ។ កាលពេលប្តីរបស់គាត់ត្រូវបានដកដំណែងក្នុងឆ្នាំ ១៩៨៦​

    November 10, 2018
  • អន្តរជាតិ

    អាមេរិក៖ យោងតាមទិន្នន័យដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារដោយមជ្ឈមណ្ឌលសម្រាប់ការឆ្លើយតបនយោបាយបានឱ្យដឹងថាការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០១៨នេះ ត្រូវបានគេរំពឹងថាជាការបោះឆ្នោតសភា ទទួលចំនូលបានច្រើនបំផុតនៅក្នុងប្រវត្ដិសាស្ដ្រអាមេរិកដោយបានបង្កើនចំនូលជាង ២.៥ពាន់លានដុល្លារ។ អង្គការនេះបានព្យាករណ៍កាលពីសប្តាហ៍មុនថាជាង ៥.២ ពាន់លានដុល្លារនឹងត្រូវចំណាយក្នុងវដ្តនៃការបោះឆ្នោតនេះ ដែលធ្វើឱ្យវាក្លាយជាការបោះឆ្នោតពាក់កណ្តាលដែលមានការចំណាយខ្ពស់បំផុត។ ការធ្វើបែបនេះបង្ហាញពីការកើនឡើង ៣៥ភាគរយនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិធៀបនឹងឆ្នាំ ២០១៤ និងបំបែកឯតទគ្គកម្មចាស់​ ដែលបានចំណា ៤.១ពាន់លានដុល្លារនៅក្នុងការប្រណាំងប្រជែញសភាឆ្នាំ ២០១៦។ PAC ឬគណៈកម្មាធិការសកម្មភាពនយោបាយដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនមូលនិធិសម្រាប់បេក្ខជននយោបាយ។ ក្នុងចំនួនមូលនិធិ ២.៥ពាន់លានដុល្លារនោះ​ ​PAC បានផ្តល់មូលនិធិដល់បេក្ខជនតំណាងព្រឹទ្ធសភា និងព្រឹទ្ធសភាឆ្នាំ២០១៨ ចំនួន ៤៦៧.៤លានដុល្លារ​ ដែលស្មើនឹង​១៨.៦ភាគរយនៃមូលនិធិសរុប។ ការចំណាយលើការឃោសនាតាមទូរទស្សន៍ និងវិទ្យុមានប្រមាណ ៣.២៧ពាន់លានដុល្លារ​ និងសម្រាប់ការចំណាយលើឃោសនាតាមឌីជីថលមានប្រហែល ៩០០ លានដុល្លារ។ បេក្ខជននៃគណៈបក្សប្រជាធិបតេយ្យរកមូលនិធិបានចំនួន ៩២៣.៣លានដុល្លារគិតត្រឹមថ្ងៃអង្គារ​

    November 8, 2018
  • បច្ចេកវិទ្យា

    ក្រុមអ្នកស្រាវជ្រាវបានអះអាងថា គេបានបង្កើតកម្មវិធីមួយ ដែលអាចផ្តល់ព័ត៌មានដល់ខួរក្បាលរបស់មនុស្សដោយផ្ទាល់ហើយអាចបង្រៀនពួកគេនូវជំនាញថ្មីក្នុងរយៈពេលខ្លី។ ពួកគេជឿថា វាអាចជាជំហានដំបូងក្នុងការអភិវឌ្ឍកម្មវិធីកម្រិតខ្ពស់ ដែលនឹងធ្វើឱ្យការរៀនភ្លាមៗតាមបែបម៉ាទ្រីស (Matrix) ជាការពិត។​ នៅក្នុងរឿងបុរាណបែប neo-noir sci-fi តួឯក Neo អាចរៀន kung fu នៅក្នុងវិនាទីបន្ទាប់ពីសិល្បៈក្បាច់គុនត្រូវបាន “បញ្ចូល” ទៅខួរក្បាលរបស់គាត់។ ក្រុមអ្នកស្រាវជ្រាវមកពី HRL Laboratory ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា​ និងត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តី Frontier in Human Neuroscience បាននិយាយថា ពួកគេបានរកឃើញវិធីដើម្បីពង្រីកការសិក្សាខ្នាតតូចៗជាច្រើន ដែលយើងឃើញនៅក្នុងខ្សែភាពយន្តហូលីវូដ។​ ការសិក្សាបានរកឃើញថា អ្នកដែលទទួលការរំញោចខួរក្បាលតាមរយៈមួកអេឡិចត្រុងបង្កើនសមត្ថភាពរបស់ពួកគេ និងរៀនពីការងារប្រសើរជាងក្រុម

    November 8, 2018
  • អន្តរជាតិ

    ចិន៖​ មហាសេដ្ឋី​​ និងជាស្ថាបនិកក្រុមហ៊ុន Microsoft​ លោក Bill Gates​ បានធ្វើឱ្យមានការភ្ញាកផ្អើលដល់ហ្វូងមនុស្សនៅសន្និសីទសារព័ត៌មានមួយក្នុងកម្មវិធី​ពិព័រណ៍ ដែលស្តីអំពីការវិវដ្តឡើងវិញនៃកាកសំណល់បញ្ចេញចោល​​​ (Reinvented Toilet Expo) នៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារម្សិលមិញដោយមានកាន់ក្រឡលាមកមនុស្សនៅក្នុងដៃរបស់គាត់។ ក្នុងសន្និសីទនោះផងដែរលោកបាននិយាយថា​ សព្វថ្ងៃនេះប្រទេសជឿនលឿនគេមានប្រព័ន្ធលូទឹក ដែលអ្នកនាំយកទឹកជាមួយកាកសំណល់បញ្ចញចោលរបស់មនុស្ស ដើម្បីកែច្នៃយកប្រើក្នុងការដាំដំណាំផ្សេងៗ​។​ ហើយប្រព័ន្ធបែបនោះតម្រូវឱ្យមានការដំឡើងបំពង់ធំៗច្រើន ជាពិសេសគឺវាថ្លៃខ្លាំងណាស់ ដែលក្នុងប្រទេសក្រីក្រគឺមិនអាចធ្វើទៅបាននោះទេ។ ស្របពេលនោះលោក Bill Gates​ ក៏បានលើកបង្ហាញក្រឡលាមក ដែលនៅក្នុងដៃរបស់គាត់ហើយក៏បានបន្តថា លាមកក្នុងក្រឡនេះអាចមានវីរុស rotavirus​ ២០០ពាន់លាន, ២០ពាន់លាបាក់តេរី Shigella និង ១០០ ០០០ពពួកប៉ារ៉ាស៊ីត Worm​ eggs។ ហើយការលើកឡើងនេះគឺជាមូលហេតុ ដែលគាត់នឹងចាប់ផ្តើមកែលម្អប្រព័ន្ធបង្គន់អនាម័យនៅក្នុងប្រទេសក្រីក្រ។ ភាពកង្វះអនាម័យនឹងត្រូវបានចំណាយថវិការយ៉ាងច្រើន

    November 8, 2018
  • អន្តរជាតិ

    តារាបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប Mo Salah ថ្មីៗនេះបានទទួលការកោតសរសើរនៅក្នុងប្រទេសកំណើតរបស់គាត់។ ដើម្បីអបអរលើភាពគោគជ័យរបស់គាត់ក្នុងការជួយដល់ក្លឹប Liverpool និងការជួយដល់ក្រុមជំរើសជាតិអេហ្ស៊ីបឱ្យបានចូលរួមព្រឹត្តការណ៍បាល់ទាត់ពិភពលោក FIFA ឆ្នាំ ២០១៨។ រូបសំណាកសំរិទ្ធនៃតារាបាល់ទាត់ Mo Salah ត្រូវបានបង្ហាញនៅក្នុងប្រទេសអេហ្ស៊ីប ប៉ុន្តែគួរឱ្យស្តាយវាមើលទៅមិនដូចជាគាត់ ហើយវាបានក្លាយទៅសំណើចដែលកំពុងតែល្បីលើអីនធើណេត។ ពិធីបង្ហាញរូបសំណាកនេះគឺធ្វើឡើងនៅក្នុងវេទិកាយុវជនពិភពលោក (WYF) នៅទីក្រុង Sharm el-Sheikh ភាគខាងកើតខេត្ត Sinai ប្រទេសអេហ្ស៊ីប ដែលត្រូវបានចូលរួមដោយមនុស្សរាប់ពាន់នាក់រួមទាំងប្រធានាធិបតីអេហ្ស៊ីបលោក Abdul Fattah al-Sisi ផងដែរ។ រូបសំណាកសំរិទ្ធថ្មីរបស់ Mo Salah អាយុ ២៦

    November 7, 2018
  • អន្តរជាតិ

    អាមេរិក៖ ក្មេងស្រីអាយុ ១០ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ពីបទប៉ងសម្លាប់លើទារកអាយុ ៦ខែដោយជាន់លើក្បាលរបស់ទារកនោះជាច្រើនសារយ៉ាងពេញទំហឹង ដែលបណ្តាលឱ្យទារករងគ្រោះបែកឈាមពេញមុខយ៉ាងធ្ងន់ធ្ងរ។ ក្មេងស្រីនេះត្រូវបានគេចោទប្រកាន់ពីបទឃាតកម្មដោយចេតនានៅឯកន្លែងថែរក្សាទារក និងក្មេងៗ មួយកន្លែងនៅក្នុងក្រុងTilden រដ្ឋWisconsin និងត្រូវពិន័យជាទឹកប្រាក់ ៥០,០០០ដុល្លារ។ មូលហេតុដែលបណ្តាលឱ្យក្មេងស្រីដៃដល់នេះឈានទៅដល់ការប៉ងសម្លាប់នេះគឺដោយសារ រូបគេបានបីទារករងគ្រោះ ប៉ុន្តែក៏របូតចេញពីដៃធ្លាក់ដី ហើយទារករងគ្រោះក៏បានស្រែកយំជាខ្លាំង​។ ដោយសារខ្លួនភ័យនៅពេលទារកនោះយំយ៉ាងខ្លាំងផងនោះ រូកគេក៏ជាន់ក្បាលទារករងគ្រោះនឹងជើងរបស់ខ្លួនតែម្តង។ ចំណែកទារកនោះត្រូវបានគេឱ្យដឹងថាបានរងរបួសធ្ងន់ធ្ងរដោយសារកម្លាំង និងសម្ពាធពីការជាន់ក្បាលនេះ។ ក្មេងស្រីអាយុ ១០ឆ្នាំដែលជាជនល្មើសនេះត្រូវបានកោះហៅចូលសារភាពខ្លួនកាលពីថ្ងៃចន្ទ នៅតុលាការ Chippewa County Circuit ដោយពិន័យជាទឹកប្រាក់ ៥០ ០០០ ដុល្លារ។ នៅក្រោមច្បាប់នៃរដ្ឋ Wisconsin ការចោទប្រកាន់ពីបទមនុស្សឃាតគឺត្រូវតែនាំយកជនជាប់ចោទទៅតុលាការប្រសិនបើជនជាប់ចោទមានអាយុ ១០ឆ្នាំ ឬចាស់ជាង៕ ប្រភព៖ baltimore

    November 7, 2018
  • អន្តរជាតិ

    បន្ទាប់ពីចាញ់ការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃអង្គារ ទី០៦​ ខែវិច្ឆកានេះហើយនោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានហៅលទ្ធផលនេះថា ”ជោគជ័យយ៉ាងធំធេង” ទោះបីជាគណបក្សសាធារណរដ្ឋរបស់លោកបានបាត់បង់ការគ្រប់គ្រងទៅលើតំណាងព្រឹទ្ធសភាសហរដ្ឋអាមេរិកក៏ដោយ។   Tremendous success tonight. Thank you to all! — Donald J. Trump (@realDonaldTrump) November 7, 2018 គណបក្សសាធារណរដ្ឋនិយមបានកាន់កាប់នៅព្រឹទ្ធសភាជាច្រើនឆ្នាំដោយមានការប្រកួតប្រជែងយ៉ាងលំបាកពីគណបក្សធំៗផ្សេងទៀត យ៉ាងណាមិញអណត្តិនេះ គណបក្សប្រជាធិបតេយ្យបានកាន់កាប់តំណាងព្រឹទ្ធសភាសហរដ្ឋអាមេរិកជាលើកដំបូងក្នុងរយៈពេល ៨ឆ្នាំ ហើយវាក៏ជាឆ្អឹងទទឹងកសម្រាប់គណបក្សសាធារណរដ្ឋនិយមដែរដោយសារគណបក្សប្រជាធិបតេយ្យនឹងអាចមានសិទ្ធក្នុងកិច្ចការរបស់លោក Donald Trump ។ អត្ថបទ៖ លីដា

    November 7, 2018
  • អន្តរជាតិ

    អ៊ីរ៉ាក់៖ ផ្នូរធំៗជាង ២០០កន្លែង ដែលផ្ទុកសាកសពរួមទាំងស្ត្រី​ កុមារ និងជនពិការ ចំនួន ១២​ ០០០នាក់ត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីរ៉ាក់ចាប់តាំងពីការកាន់កាប់រយៈពេលបីឆ្នាំដ៏ឃោរឃៅរបស់រដ្ឋឥស្លាម។​ ក្រុមអ្នកស៊ើបអង្កេតរបស់ UN បានរកឃើញផ្នូរទាំងនោះនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលជាការបន្សល់ទុកពីភេរវកម្មអ៊ីស្លាម ISIS ។ ទំហំនៃការស្លាប់នេះអាចនាំឱ្យអង្គការសហប្រជាជាតិថ្កោលទោសលើ ISIS ហើយពួកគេត្រូវតែទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍នេះ។ ផ្នូរទាំង២០២កន្លែងដែលក្រុមអ្នកស៊ើបអង្កេតរបស់ UN បានរកឃើញនេះមានកាលបរិច្ឆេទចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ​២០១៧ នៅពេលដែល ISIS បានគ្រប់គ្រងទីក្រុង និងទីប្រជុំជនធំៗមួយចំនួនរបស់អ៊ីរ៉ាក់។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាមានមនុស្សជាង ៥​​ ០០០នាក់ត្រូវបានសម្លាប់ហើយ ៥ ០០០នាក់ផ្សេងទៀតត្រូវបានគេយកធ្វើជាទាសករផ្លូវភេទ។ ផ្នូរជាច្រើនដែលត្រូវបានរកឃើញនៅក្នុងខេត្ត Salahuddin នៃប្រទេសអ៊ីរ៉ាក់នេះ មានផ្ទុកនូវសាកសពរបស់ជនរងគ្រោះនៃការសម្លាប់រង្គាលនៅ Camp

    November 7, 2018
  • អន្តរជាតិ

    ជនល្មើសម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២៩ឆ្នាំ ដោយសាររូបគេបានចាក់សម្លាប់ប្រពន្ធ​ និងកូនដើម​​លើមុខ និង​ក សរុប៤២កន្លែង ឱ្យដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងផ្ទះបាយយ៉ាងអាណោចអាធ័មជាទីបំផុត។ ជនល្មើសនេះក៏បានទទួលការព្យួរទោសកាលពី ៨ឆ្នាំមុនពីបទរំលោភបំពានអតីតដៃគូ​នៅពេលដែលដៃគូរបស់ជនល្មើសនេះចង់បញ្ចប់ទំនាក់ទំនងរបស់ពួកគេទាំងពីរ។ ជនរងគ្រោះទាំងពីរមានឈ្មោះ Laura Mortimer ជាម្តាយ​ អាយុ​​៣១ឆ្នាំ​ និងកូនស្រីឈ្មោះ Ella Dalby អាយុ ១១ឆ្នាំ។ ហេតុការណ៍នេះត្រូវបានគេឱ្យដឹងថា បុរសដែលជាប្តីចុងឈ្មោះ Christopher Boon អាយុ ២៨ឆ្នាំនេះ បានចាក់សម្លាប់ស្ត្រីដែលជាប្រពន្ធ និងកូនស្រីក្រោយពេលពីរបីថ្ងៃដែលលោកស្រី Laura Mortimer ជាប្រពន្ធសុំធ្វើការលែងលះ។​ ក្នុងហេតុការណ៍សម្លាប់នោះផងដែរគឺកុមារីរងគ្រោះបានរត់ចូលទៅជួយម្តាយរបស់ខ្លួន​ដែលកំពុងត្រូវបានឪពុកចុងតិរច្ឆានចាក់សម្លាប់ ប៉ុន្តែជាអកុសលរូបគេត្រូវបានឪពុកចុងចាក់សម្លាប់ច្រើនកន្លែងជាងម្តាយរបស់ខ្លួនទៅទៀត។​ ជនរងគ្រោះជាម្តាយមានស្លាកស្នាមកាំបិតចំនូន ១៨កន្លែង ខណៈដែលកុមារីជាកូនមានស្លាកស្នាមកាំបិតចំនូន

    November 7, 2018
  • អន្តរជាតិ

    យន្តហោះគំរូ Embraer E190-E2 ដែលមានរូបរាងជាត្រីឆ្លាមដ៏គួរឱ្យចាប់អារម្មណ៍មួយនេះ​បានធ្វើដំណើរមកដល់ប្រទេសចិន ដើម្បីបង្ហាញខ្លួនជាលើកដំបូង​នៅក្នុងកម្មវិធីពិព័រណ៍អាកាសចរណ៍ និងពិព័រណ៍យន្តហោះចិនលើកទី១២​ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១១ ខែវិច្ឆិកានៅក្នុងទីក្រុងចូហៃ ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន។ យន្ដហោះនេះផងដែរមានសមត្ថភាពហោះហើរបានដល់ទៅ ៦ម៉ោង។ យោងតាមសារពត៌មានសុីនហួរបានរាយការណ៍ថា​ យន្តហោះប្រមាណជាង១០០គ្រឿង ដែលផលិតដោយក្រុមអវកាស និងយានអវកាសធំៗ មកពីជុំវិញពិភពលោកនឹងត្រូវបានបង្ហាញវត្តមាននៅក្នុងពិព័រណ៍អាកាសប្រចាំឆ្នាំដែលចាប់ផ្តើមមានតាំងពីឆ្នាំ១៩៩៦ នេះ៕ អត្ថបទ៖ លីដា ប្រភព៖ CGTN

    November 6, 2018