autoadmin
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក Donald Trump បានការពារជំហរយ៉ាងពេញទំហឹងចំពោះការប្រើប្រាស់ «ឧស្ម័នបង្ហូរទឹកភ្នែក» របស់ក្រុមប៉ូលិសខ្លួននៅឯព្រំដែនម៉ិកស៊ិកដើម្បីបញ្ចៀសហ្វូងមនុស្សចំណាកស្រុកខុសច្បាប់ និងក្រុមបាតុករគប់ដុំថ្មមកលើក្រុមប៉ូលិស។ ក្រុមអ្នករិះគន់បាននិយាយថាសកម្មភាពរបស់ប៉ូលិសព្រំដែនគឺប្រៀបដូចជាការសម្លាប់មកលើពួកគេ ប៉ុន្តែលោក Donald Trump នៅតែឈរលើជំហរមួយនេះដោយលោកបានបាននិយាយថា៖ ក្រុមប៉ូលិសធ្វើការដោយប្រញាប់ប្រញាល់ ហើយពួកគេគឺត្រូវការប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបញ្ឈប់សកម្មភាពនេះ។ គ្មាននរណាម្នាក់អាចចូលមកក្នុងប្រទេសរបស់យើងបានទេ លុះត្រាតែពួកគេមកដោយស្របច្បាប់។ លោក Donald Trump បានបន្តថា៖​ ក្រុមអន្តោប្រវេសន៍ caravans គឺជាក្រុមដែលមានគ្រោះថ្នាក់ជាពិសេសគឺពួកប្រុសៗ។ យ៉ាងណាមិញមានអ្នករិះគន់មកលើបញ្ហានេះជាច្រើនដោយពួកគេនិយាយថាក្រុមអន្តោប្រវេសន៍ caravans បានបោះបង់ទីលំនៅចាស់របស់ខ្លួនហើយធ្វើដំណើរមកដោយថ្មើរជើងមកទឹកដីអាមេរិកនេះ គឺដោយសង្ឃឹមថានឹងបានស្វែងរកសន្តិភាព និងសិទ្ធិជ្រកកោនប៉ុណ្ណោះ តែផ្ទុយទៅវិញពួកគេបែជាទទួលបាននូវការទទួលស្វាគមន៍បែបនេះទៅវិញ វាមិនសមជាប្រទេសអាមេរិកសោះ។ ចំពោះបញ្ហានេះផងដែរគឺមិនទាន់មានរបាយការណ៍ណាបានដឹងអំពីចំនួនអ្នករងរបួស ឬមានការរងរបួសណាមួយនោះទេ៕ អត្ថបទ៖ លីដា

    November 27, 2018
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយនៅថ្ងៃចន្ទនេះថាលោកមិនចូលចិត្តកិច្ចព្រមព្រៀង Brexit រវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបទេ! ដោយលោកកត់សម្គាល់ថាវាទំនងជាផ្តល់ផលប្រយោជន៍ដល់សហភាពអឺរ៉ុបកាន់តែច្រើនហើយអាចរារាំងពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមុនពេលចាកចេញពីសេតវិមាន White House លោកបាននិយាយថាកិច្ចព្រមព្រៀង Brexit នេះ «ស្តាប់មើលទៅដូចជាកិច្ចព្រមព្រៀងដ៏ធំមួយសម្រាប់សហភាពអឺរ៉ុប» «អ្នកដឹងទេពេលនេះប្រសិនបើអ្នកសម្លឹងមើលកិច្ចព្រមព្រៀងនេះពួកគេប្រហែលជាមិនអាចធ្វើពាណិជ្ជកម្មជាមួយយើងទេ ហើយនោះមិនមែនជារឿងល្អនោះឡើយ»។ មេដឹកនាំអ៊ឺរ៉ុបនៅថ្ងៃអាទិត្យបានយល់ព្រមលើកិច្ចព្រមព្រៀង Brexit នៅក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបដោយមានភាពជោគជ័យយ៉ាងធំធេង ចាប់តាំងពីការចរចាររវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប Brexit បានអូសបន្លាយជាងមួយឆ្នាំកន្លះមកហើយនេះ។ ចំណែកចក្រភពអង់គ្លេសគ្រោងនឹងចាកចេញពីសហភាពសេដ្ឋកិច្ច និងនយោបាយនៅថ្ងៃទី២៩ ខែមីនាឆ្នាំ២០១៩ ខាងមុខនេះ។ អាចបញ្ជាក់បានផងដែរថាកាលពីថ្ងៃចន្ទ ការបោះឆ្នោតរបស់សភាអង់គ្លេសលើកិច្ចព្រមព្រៀង Brexit ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី១១ខែធ្នូ។ អត្ថបទ៖

    November 27, 2018
  • អន្តរជាតិ

    កាសែតមួយរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃចន្ទថាលោក Jack Ma ប្រធានក្រុមហ៊ុនអេឡិចត្រូនិក Alibaba គ្រុប និងជាអ្នកមូលធននិយមដែលល្បីល្បាញបំផុតរបស់ប្រទេសចិនដែលមានទ្រព្យសម្បត្តិ ៣៥.៨ពាន់លានដុល្លារចុះផ្សាយដោយទស្សនាវដ្តី Forbes គឺជាសមាជិកបក្សកុម្មុយនិស្ត ទោះបីជាមានគាត់ប្រកែកជាសាធារណៈពីមុនមកថាគាត់មិនជាប់ទាក់ទង់នឹងនយោបាយកដោយ។ វាមិនច្បាស់ទេថាហេតុអ្វីបានជាការជាប់ពាក់ព័ន្ធរបស់លោក Jack Ma ជាមួយនឹងបក្សកុម្មុយនិស្តត្រូវបានលាតត្រដាងនៅពេលនេះ ប៉ុន្តែវាគឺជារឿងមួយមិនគួរឱ្យជឿ។ ពីមុនមកមានមនុស្សជាច្រើនអះអាងថាគាត់មិនមានទាក់ទងជាមួយនឹងនយោបាយនោះទេ​​ តែពេលនេះវាពិតជាធ្វើឱ្យអ្នកដែលនៅជំុវិញគាត់មានការភ្ញាក់ផ្អើលជាខ្លាំង។ តែទោះបីជាយ៉ាងណាក៏ដោយអ្នកនៅក្រោមបង្គាប់របស់គាត់នៅតែបដិសេដពីការពាក់ព័ន្ធនេះ ហើយគេក៏បានបន្ថែមផងដេរថា ការជាប់ពាក់ព័ន្ធបក្សនយោបាយគឺមិនបានធ្វើឱ្យមានផលប៉ះពាល់មកលើក្រុមហ៊ុន Alibaba នោះទេ ពួកគេគឺគោរពលើច្បាប់មិនឈរតាមជំហរបក្សនោះទេ។ យ៉ាងណាមិញឯកសារដែលបែកធ្លាយនោះមិនបានបញ្ជាក់ថាលោក Jack Ma ចូលបក្សកុម្មុយនិស្តតាំងពីពេលណាទេ៕ អត្ថបទ៖ លីដា ប្រភព៖ reuters

    November 27, 2018
  • អន្តរជាតិ

    ជនជាតិម៉ាឡេស៊ីចំនួន១៧នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើហិង្សា ដែលបានផ្ទុះឡើងនៅព្រះវិហារហិណ្ឌូមួយនៅសង្កាត់ Subang Jaya ខេត្ត Selangor កាលពីថ្ងៃច័ន្ទទី២៧ ខែវិច្ឆិកា ម្សិលមិញនេះ។ ក្នុងនោះផងដែរក៏មានជនរងគ្រោះ៦នាក់ ចំណែកឯជនបង្កទាំង១៧នោះក៏ត្រូវបានក្រុមប៉ូលិសកំណត់អត្តសញ្ញាណបានផងដែរ។ មន្ត្រីប៉ូលិសក៏បានរឹបអូសយកអាវុធដែលត្រូវបានគេប្រើនៅក្នុងឧបទ្ទវហេតុនេះរួមមាន កាំបិតចំនួនពីរ ដំបងឈើពីរ និងបំពង់វែងចំនួនពីរ ហើយពេលនេះក្រុមប៉ូលិសគឺកំពុងតែស៊ើបអង្កេតនឹងចាត់វិធានការតឹងទៅលើអ្នកទោសទាំងនេះ។ ឧបទ្ទវហេតុនៅក្នុងវិហារ Sri Maha Mariamman នេះកើតឡើងដោយសារមានការទាស់គំនិតគ្នាទៅលើការផ្លាស់ប្តូរទីតាំងរបស់វិហារ ដោយមានអ្នកខ្លះចង់ឱ្យមានការផ្លាស់ប្តូរ តែអ្នកគាំទ្របានតវ៉ាចំពោះការផ្លាស់ប្តូរទីតាំងនៃវិហារថ្វាយបង្គំព្រះអាយុកាល១០០ឆ្នាំនេះ។ ការប៉ះទង្គិចគ្នាបាននាំឱ្យមានរថយន្ត ១៨គ្រឿង និងម៉ូតូ២គ្រឿងត្រូវបានគេដុតកំទេច ខណៈរថយន្តល្បាតរបស់ប៉ូលីសត្រូវបានជនបង្កទាំងនោះគប់នឹងដុំថ្ម។ យ៉ាងណាមិញប៉ូលីសប្រហែល ៧០០នាក់មកពីអង្គភាពជាច្រើនត្រូវបានគេដាក់ពង្រាយក្នុងការបង្ក្រាបនេះ។ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia

    November 27, 2018
  • អន្តរជាតិ

    យើងទាំងអស់គ្នាច្បាស់ជាធ្លាប់ឆ្លងកាត់រឿងនេះគ្រប់គ្នា ពេលខ្លះចូលគេងហើយភ្នែកបើកចំហរគេងមិនលក់ គិតនេះគិតនោះ ហើយពេលខ្លះជិតដល់ម៉ោងរោទ៍ពេលព្រឹកវិញក៏នៅមិនទាន់គេងលក់ទៀត។ លុះដល់ពេលព្រឹកឡើងងើបមិនចង់រួច អ្នកខ្លះព្យាយាមបិទភ្នែកដោយសង្ឃឹមថានឹងបានគេងបន្ថែម១០​ទៅ២០នាទីទៀត ឯអ្នកខ្លះទៀតអូសខ្លួនចេញពីគ្រែយ៉ាងស្ពឹកស្រពន់ដោយសារតែខ្លាចយឺតយ៉ាវការងារប្រចាំថ្ងៃរបស់គេ។ យ៉ាងណាមិញប្រសិនជាអ្នកជួបបញ្ហាទាំងនេះ ពួកយើងមានវិធីល្អ៧យ៉ាងដែលអាចផ្លាស់ប្តូរទម្លាប់អាក្រក់ និងការគេងមិនលក់នៅពេលយប់របស់អ្នកបាន។ ១. ចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកដោយងូតទឹកត្រជាក់៖ នេះអាចស្ដាប់ទៅដូចជាការធ្វើទារុណកម្មប៉ុន្តែវាពិតជាជួយដល់អ្នកបានច្រើន ទឹកផ្កាឈូកត្រជាក់ធ្វើឱ្យអ្នកដកដង្ហើមបានល្អដោយវាបង្កើនការទទួលយកអុកស៊ីហ៊្សែន។ ការទទួលបានអុកស៊ីសែនច្រើនគឺអាចបង្កើនលំហូរឈាម និងបង្កើនការប្រុងស្មារតី។ ការស្រាវជ្រាវក៏បង្ហាញផងដែរថាទឹកត្រជាក់អាចបន្ថយកម្រិតជាតិអាស៊ីតអ៊ុយរិចដែលអាចបន្ថយភាពតានតឹងរបស់អ្នកបាន។ ​​ ២. ទទួលទានអាហារពេលព្រឹកដែលមានជីវជាតិ៖ យើងជាច្រើនដឹងហើយថាអ្វីដែលយើងញ៉ាំសម្រាប់អាហារពេលព្រឹកគឺកំណត់អារម្មណ៍របស់យើងពេញមួយថ្ងៃ។ ដូច្នេះក្រោយពីការគេងមិនសូវលក់របស់អ្នក សូមចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកជាមួយអាហារពេលព្រឹកដែលមានជីវជាតិ។ ៣. កុំផឹកកាហ្វេច្រើនពេក៖ មួយពែងនៃកាហ្វេនៅពេលព្រឹកអាចធ្វើឱ្យថ្ងៃថ្មីរបស់ល្អប្រសើរឡើង ប៉ុន្តែវាមិនមែនជាគំនិតល្អទេប្រសិនបើអ្នកផឹកកាហ្វេពេលដែលអ្នកមានជំងឺគេងមិនលក់។ រាងកាយរបស់យើងចំណាយពេលជាមធ្យម ៦ម៉ោងក្នុងការបន្សាបជាតិកាហ្វេអ៊ីនរបស់កាហ្វេ អីចឹងហើយបើអ្នកផឹកវាពេលល្ងាចនោះអ្នកនឹងពិបាកក្នុងការគេងឱ្យលក់ពេលយប់។ ៤. ជៀសវាងការចុចប៊ូតុង «SNOOZE» លើម៉ោងរោទ៍៖

    November 26, 2018
  • អន្តរជាតិ

    អ្នកនាំពាក្យយោធាម្នាក់បានរាយការណ៍កាលពីថ្ងៃអាទិត្យថាចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់លិចទូកក្នុងបឹង Victoria នៅកណ្តាលអ៊ូហ្គង់ដាបានកើនឡើងដល់ ៣៥នាក់ហើយ ខណៈដែលអ្នកសេសសល់គឺមិនមានសង្ឃឹមថានៅរស់នោះទេ។ អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់អ្នកសារពត៌មានតាមទូរស័ព្ទថា ប្រតិបត្តិការរុករកនិងជួយសង្គ្រោះនឹងបន្តប៉ុន្តែពួកគេមានសង្ឃឹមតិចតួចណាស់ដែលអាចស្វែងរកអ្នកនៅរស់ព្រោះទូកបានក្រឡាប់លិចតាំងពីពីយប់ថ្ងៃសៅរ៍មកម្ល៉េះ យើងនឹងបន្តការស្វែងរកនៃសាកសពនេះរហូតដល់យើងត្រូវបានគេប្រាប់ឱ្យឈប់ ហើយពួកយើងគិតថាប្រហែលជាមួយអាទិត្យទៀតទើបយើងអាចបញ្ចប់ការស្វែងរកនេះ។ ទូកពីរបានលិចទាំងស្រុងនៅក្នុងទឹកដ៏ជ្រៅនៅកោះ Mutima កាលពីល្ងាចថ្ងៃសៅរ៍ ដោយប៉ូលិសបានដាក់កំហុសទៅលើកាផ្ទុកលើសកំណត់ និងអាកាសធាតុមិនល្អ។ យ៉ោងតាមមន្ត្រីប៉ូលិសបានឱ្យដឹងថាមកទល់ពេលនេះមនុស្ស២៧នាក់ត្រូវបានជួយសង្គ្រោះ ដោយមនុស្សសរុបនៅក្នុងហេតុការណ៍លិចទូកទាំងពីរនេះគឺមានដល់ទៅ១២០នាក់។ រដ្ឋាភិបាលក៏បានប្រគល់សាកសពអ្នកស្លាប់ទៅឱ្យសាច់ញាតិរបស់ពួកគេដើម្បីបញ្ចុះ ហើយនៅតែបន្តរុករងអ្នកដេលនៅសល់។ យ៉ាងណាមិញគ្រោះថ្នាក់តាមទូកនៅលើបឹងទន្លេអ៊ូហ្គង់ដានេះត្រូវបានគេឱ្យដឹងថា គឺជារឿងទូទៅដោយសារតែការដឹកទំនិញលើសទម្ងន់ និងខ្យល់បក់ខ្លាំងមិនទៀងទាត់៕ អត្ថបទ៖ លីដា ប្រភព៖ chinadaily

    November 26, 2018
  • អន្តរជាតិ

    រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo កាលពីថ្ងៃអាទិត្យនេះបានជំរុញឱ្យប៉ាគីស្ថានចាត់វិធានការលើអ្នក ដែលជាប់ពាក់ព័ន្ធនឹងវាយប្រហារនៅទីក្រុងបុមបៃកាលពីឆ្នាំ២០០៨ ដោយក្រុងវ៉ាស៊ីនតោននឹងផ្តល់រង្វាន់ទឹកប្រាក់ចំនួន ៥លានដុល្លារអាមេរិកដល់បុគ្គលណា ដែលផ្តល់ពត៌មាន និងជួយដល់ការស្វែងរកភេរវជនទាំងនោះ។ ការប្រកាសនេះធ្វើឡើងមុនខួប១០ឆ្នាំ នៃការវាយប្រហារ ដែលបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន​១៦៦នាក់ និងរងរបួសរាប់រយនាក់ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធឥស្លាមនិយមមកពីប៉ាគីស្ថានបានបង្កអំពើហិង្សាទូទាំងរដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌារយៈពេលត្រឹមតែបីថ្ងៃ។ រដ្ឋមន្ត្រីការបរទេសអាមេរិកបានបន្តថា៖ «យើងសូមអំពាវនាវដល់ប្រទេសទាំងអស់ជាពិសេសប៉ាគីស្ថានឱ្យលើកកម្ពស់កាតព្វកិច្ចជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរបស់ពួកគេដើម្បីអនុវត្តលើការដាក់ទណ្ឌកម្មប្រឆាំងនឹងភេរវករដែលប្រព្រឹត្តអំពើឃោរឃៅនេះរួមមានក្រុម Lashkar-e-Tayyiba និងសម្ព័ន្ធរបស់គេ» «យើងឈរជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ជនរងគ្រោះដែលមនុស្សជាទីស្រលាញ់របស់ពួកគេត្រូវបានបាត់បង់ជិវិតនៅក្នុងអំពើព្រៃផ្សៃនេះ រួមមានទាំងប្រជាពលរដ្ឋអាមេរិក ៦នាក់ផងដែរ»។ វាគឺជារឿងមិនយុត្តិធម៌សម្រាប់គ្រួសារជនរងគ្រោះដែលរយះពេល១០ឆ្នាំមកហើយ ដែលភេរវជនទាំងនោះនៅតែមិនទាន់ចាប់ខ្លួនបាន។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថាខ្លួននឹងផ្តល់រង្វាន់រហូតដល់ ៥លានដុល្លារអាមេរិកសម្រាប់ព័ត៌មានដែលនាំឱ្យមានការចាប់ខ្លួនភេរវជន ឬប្រទេសដែលចូលរួមឃុបឃិតក្នុងការវាយប្រហារនេះ៕ អត្ថបទ៖ លីដា ប្រភព៖ ndtv

    November 26, 2018
  • អន្តរជាតិ

    ទេសចរជនជាតិអាមេរិកម្នាក់ត្រូវបានសម្លាប់ដោយកុលសម្ព័ន្ធជនជាតិភាគតិចដាច់ស្រយាលនៅភាគខាងជើងលើកោះ Sentinel របស់ឥណ្ឌា។ ទេសចរម្នាក់នេះត្រូវបានគេឱ្យដឹងថាមានឈ្មោះ John Allen Chau អាយុ២៧ឆ្នាំ ជាគ្រិស្តបរិស័ទ និងបានជឿថាព្រះរបស់គាត់គឺជាអ្នកនាំផ្លូវគាត់មកដល់កន្លែងដាច់ស្រយាលបែបនេះ។ លោក John ត្រូវបានបាញ់នឹងគ្រាប់ព្រួញដោយពួកកុលសម្ព័ន្ធមួយដែលមិនដែលមានទំនាក់ទំនងមកពិភពខាងក្រៅ និងល្បីខាងវាយប្រហារមកលើក្រុមប្លែកមុខនៅទីនោះ។ នៅព្រឹកថ្ងៃបន្ទាប់សាកសពរបស់គាត់ត្រូវបានអូសឆ្លងកាត់លើឆ្នេរមួយ និងត្រូវបានកប់នៅក្នុងដីខ្សាច់៕ លោក John Allen Chau ត្រូវបានគេឱ្យដឹងបន្ថែមថា គាត់បានចូលទៅតំបន់នោះដោយខុសច្បាប់ដោយមានអ្នកនេសាទជូនដំណើរកាលពីសប្តាហ៍មុន ហើយរបាយការណ៍ផ្សេងទៀតបាននិយាយថាលោក John Allen Chau បានសរសេរសំបុត្រទុកឱ្យមិត្តរបស់គាត់ដោយនៅក្នុងសំបុត្រនោះលោកបានសរសេរថា៖ លោកមានបំណងចង់ផ្លាស់ប្តូរកុលសម្ព័ន្ធដែលជិតផុតពូជនេះឱ្យក្លាយជាគ្រិស្តបរិស័ទដូចរូបគាត់ ហើយកុំបន្តោសលើអ្នកផ្សេងប្រសិនជារូបលោកត្រូវបានគេសម្លាប់។ លោក John ត្រូវបានគេឱ្យដឹងថាបានមកដល់ទីនេះ ២ ៣ដងរួចមកហើយ

    November 26, 2018
  • អន្តរជាតិ

    ប្រទេសនូវែលសេឡង់៖ ត្រីបាឡែនរហូតដល់១៤៥ក្បាលខ្លះនៅរស់​ និងខ្លះទៀតបានដេកស្លាប់តម្រៀបគ្នានៅលើឆ្នេរដាច់ស្រយាលមួយនៅកោះ Stewart កាលពីចុងសប្ដាហ៍នេះ។ អ្នកគ្រប់គ្រងប្រតិបត្តិការ DOC លោក Rakiura និងលោក Ren Leppens បាននិយាយថា ត្រីបាឡែនជាងពាក់កណ្តាលបានស្លាប់រួចទៅហើយទម្រាំតែពួកគេបានដឹងពីពត៌មាននេះ​ និងទៅដល់កន្លែងកើតហេតុ។ ជារឿងអកុសល ដោយសារតែត្រីបាឡែនដែលនៅសល់មានស្ថានភាពយ៉ាប់យ៉ឺន និងមិនដឹងថាគួរបញ្ជូនទៅទីតាំងណា ពួកគេក៏បណ្តោយឱ្យត្រីបាឡែនទាំងនោះស្លាប់តាមដំណើរតែម្តងទៅ។ វាជារឿងគួរឱ្យសោកស្តាយបំផុត ប៉ុន្តែលទ្ធភាពនៃការរស់រានឡើងវិញ ដោយជោគជ័យរបស់ត្រីបាឡែនដែលនៅសល់គឺមានកំរិតទាបខ្លាំងណាស់ ហើយទីតាំងចម្ងាយ ការខ្វះជំនួយ និងស្ថានភាពខ្សោយរបស់ត្រីបាឡែន បានធ្វើឱ្យពួកគេឈានដល់ការសម្រេចចិត្តដាក់ឱ្យត្រីទាំងនោះស្លាប់ (euthanize) តែម្តងទៅ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវាក៏ជាការសម្រេចចិត្តដ៏គួរឱ្យសោកសង្វេគផងដែរ ព្រោះវាគឺជាការបាត់បង់ត្រីបាឡែយ៉ាងធ្ងន់ធ្ងរបំផុត។ កត្តាដែលនាំឱ្យមានផ្សោត ឬត្រីបាឡែនស្លាប់នេះ គឺអាចរួមបញ្ចូលទាំងជំងឺ ការញាំញីដោយសត្វសាហាវដែលសុីពួកវា

    November 26, 2018
  • អន្តរជាតិ

    អាមេរិក៖ អាជ្ញាធរបាននិយាយថា ភ្លើងឆេះដ៏បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋកាលីហ្វ័រញ៉ាត្រូវបានគ្រប់គ្រងដោយក្រុមពន្លត់អគ្គីភ័យបានដោយជោគជ័យ បន្ទាប់ពីមានការឆេះយ៉ាងសន្ធោសន្ធៅដោយសម្លាប់មនុស្សជាច្រើននាក់ និងបំផ្លាញផ្ទះជាច្រើខ្នង ថែមទាំងបានបំផ្លាញតំបន់ Paradise ទាំងស្រុងជាងពីរសប្តាហ៍ បន្ទាប់ពីមានការផ្ទុះឡើងមកនេះ។ អគ្គីភ័យដែលបានផ្ទុះឡើងកាលពីថ្ងៃទី០៨ ខែវិច្ឆិកាត្រូវបានគេដឹងថា បានសម្លាប់មនុស្សរហូតដល់៨៧នាក់​ និងមនុស្សបាត់ខ្លួន ២៤៩នាក់ផ្សេងទៀតមិនទាន់បានរាប់បញ្ចូល។ យោងតាមការិយាល័យតម្រួតក្នុងតំបន់បានឱ្យដឹងថា មានមនុស្សត្រឹមតែ ៥៤នាក់ប៉ុណ្ណោះត្រូវបានគេកំណត់អត្តសញ្ញាណ។ ផ្ទៃដីសរុបចំនួន ១៥៣,៣៣៦អាក្រេ ត្រូវបានរងផលប៉ះពាល់ដោយអគ្គីភ័យទាំងស្រុង ផ្ទះជិត ១៤,០០០ខ្នង និងរចនាសម្ព័ន្ធរាប់រយផ្សេងទៀតត្រូវបានបំផ្លាញ។ ផ្លើងឆេះ Camp fire គឺជាអគ្គីភ័យទី២ប៉ុន្តែវាគឺឆេះបំផ្លាញខ្លាំងជាងគេបំផុត ហើយផ្សែងរបស់វាមានភាពខ្លាំងក្លាណាស់ដែលសាលារៀននៅសាន់ហ្វ្រង់ស៊ីសូត្រូវបិទទ្វារជាបណ្តោះអាសន្ន។ យ៉ាងណាមិញអភិបាលរដ្ឋកាលីហ្វ័រនីញ៉ាបានព្រមានថា សហរដ្ឋអាមេរិកនឹងមានអគ្គីភ័យកាន់តែច្រើនឡើងៗដែលជាលទ្ធផលនៃការឡើងកំដៅផែនដី។ អត្ថបទ៖ លីដា ប្រភព៖​ ndtv

    November 26, 2018