autoadmin
  • បច្ចេកវិទ្យា

    ទូរស័ព្ទដៃដ៏រលោងរបស់យើងមើលទៅភ្លឺចែងចាំងល្អណាស់ ប៉ុន្តែតើអ្នកដឹងទេថាវាក៏អាចមានភាពគគ្រិចតោងស្អិតលើវា? យ៉ាងណាមិញការសិក្សាថ្មីមួយបានរកឃើញថាទូរស័ព្ទដៃរបស់យើងគឺគគ្រិចជាងចានបង្គន់ដល់ទៅ៧ដងឯណោះ។ របាយការណ៍មួយបានឱ្យដឹងថា ក្រុមហ៊ុនអនាម័យបន្ទប់ទឹកបានប្រមូលសំបកស្មាតហ្វូន និងបានប្រើប្រាស់បច្ចេកវិទ្យាម៉្យាងដើម្បីពិនិត្យមើលបាក់តេរីនៅលើចានបង្គន់និងទូរសព្ទ ហើយលទ្ធផលក៏បានបង្ហាញថាចានបង្គន់មានបាក់តេរី ២២០កន្លែង ខណៈដែលបាក់តេរីលើទូរស័ព្ទដៃមានដល់ទៅ ១,៤៧៩កន្លែង។ ក្រឡេកទៅឆ្នាំ២០១១វិញ អ្នកវិទ្យាសាស្ត្រនៅសាលាឱសថនាទីក្រុងឡុងបានបង្ហាញថាទូរស័ព្ទដៃ១ ក្នុងចំណោម៦ ត្រូវបានគេឱ្យដឹងថានាំមកនូវជាមួយនឹងបញ្ហាជំងឺឆ្លងរួមមានមេរោគឆ្លង E. coli ដែលវាជាប្រភពដែលនាំឱ្យមានការពុលអាហារ។ ហើយកាលពីឆ្នាំ២០១០ ក៏មានការធ្វើតេស្តទៅលើទូរសព្ទចំនួន៣០ ហើយលទ្ធផលក៏បានបង្ហាញថាមេរោគលើទូរសព្ទគឺគ្រប់គ្រាន់ក្នុងការធ្វើឱ្យប៉ះពាល់ដល់ក្រពះយ៉ាងធ្ងន់ធ្ងរដល់ម្ចាស់របស់វាផ្ទាល់តែម្តង។ ទូរស័ព្ទក្លាយទៅជាប្រភពនៃភាពកខ្វក់នៅពេលដែលយើងនាំវាចូលបន្ទប់ទឹក ហើយបើអ្នកគិតថារស់គ្មានវាមិនបានសូម្បីតែចូលបង្គន់ ដូចនេះអ្នកបន្តឱ្យមេរោគតោងស្អិតជាមួយទូរសព្ទអ្នកតទៀតចុះ៕ អត្ថបទ៖ លីដា ប្រភព៖ khaleejtimes

    December 3, 2018
  • អន្តរជាតិ

    សាច់ញាតិរបស់ជនរងគ្រោះដែលបាត់ខ្លួននៅលើជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបានអំពាវនាវកាលពីថ្ងៃសុក្រនេះ ដើម្បីឱ្យមានការបន្តស្វែងរកយន្តហោះដែលបានបាត់កាលពីឆ្នាំ២០១៤ ខណៈដែលពួកគេបានប្រគល់កំទេចដែលពួកគេជឿថាជាបំណែករបស់យន្តហោះ MH370។ គួររំលឹកផងដែរថាជើងហោះហើរ MH370 បានធ្វើដំណើរចេញពីទីក្រុង Kuala Lumpur ទៅកាន់ទីក្រុងប៉េកាំង កាលថ្ងៃទី៨ ខែមីនាឆ្នាំ២០១៤ ដោយមានមនុស្ស២៣៩នាក់នៅលើយន្តហោះ ហើយវាគឺជាគ្រោះថ្នាក់យន្តហោះដ៏អាថ៌កំបាំងបំផុតរបស់ពិភពលោក។ បំណែកដែលគេសង្ស័យជាច្រើនត្រូវបានប្រមូលពីកន្លែងផ្សេងៗគ្នានៅទូទាំងពិភពលោក ប៉ុន្តែមានតែបំណែកដែលរកឃើញតាមបណ្តោយឆ្នេរមហាសមុទ្រឥណ្ឌាប៉ុណ្ណោះត្រូវបានបញ្ជាក់ថាជារបស់យន្តហោះ MH370 ។ រដ្ឋមន្រ្តីដឹកជញ្ជូនលោក Anthony Loke បាននិយាយថារដ្ឋាភិបាលនឹងពិចារណាបន្តការស៊ើបអង្កេតនេះ ប៉ុន្តែពួកគេចងបានអ្នកដឹកនាំការស៊ើបដែលទុកចិត្តបាន។ យ៉ាងណាមិញកាលពីខែឧសភាប្រទេសម៉ាឡេស៊ីបានស្វែងរកការរុករករយៈពេល ៣ខែដោយក្រុមហ៊ុន Ocean Infinity របស់អាមេរិកដែលមានចម្ងាយ ១១២,០០០គីឡូម៉ែត្រក្រឡានៅក្នុងមហាសមុទ្រឥណ្ឌាភាគខាងត្បូង និងបានបញ្ចប់ដោយមិនមានភាពជោគជ័យឡើយ។ អត្ថបទ៖ លីដា

    December 3, 2018
  • អន្តរជាតិ

    ធនាគារពិភពលោកនាថ្ងៃចន្ទ ទី៣ ខែធ្នូនេះ បានចំណាយប្រាក់ ២០០ពាន់លានដុល្លារទៅដល់សកម្មភាព «បំ​រ៉ែ​បំ​រួល​អាកាសធាតុ» សម្រាប់ឆ្នាំ ២០២១-២០២៥។ ធនាគារពិភពលោកបាននិយាយថា៖ ការធ្វើនេះស្របគ្នាជាមួយកិច្ចប្រជុំកំពូលទាក់ទងនឹងបំរ៉ែបំរួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលមានចំនួនប្រមាណ ២០០ប្រទេសចូលរួមនៅប្រទេសប៉ូឡូញ និងបានបង្ហាញពីគោលបំណងក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុទៅដល់ប្រទេសដែលចូលរួមឱ្យបានចូលរួមទាំងអស់គ្នា។ ចំនួយទាំងនេះត្រូវប្រើប្រាស់តាមរយៈការបង្កើនជំនួយហិរញ្ញវត្ថុដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ធនាគារពិភពលោក និងប្រទេសដែលចូលរួមបានប្តេជ្ញាចិត្តក្នុងការសម្របសម្រួលហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យប្តេជ្ញា ដើម្បីកំណត់កំរិតសីតុណ្ហភាពសកលលោកឱ្យបានក្រោម ៣.៦អង្សាហ្វារិនហៃ ឬដល់កម្រិតសុវត្ថិភាព ១.៥អង្សាសេប្រសិនបើអាចធ្វើទៅបាន។ បណ្តាប្រទេសទាំង២០០ បានជួបប្រជុំនៅឯកិច្ចប្រជុំកំពូលស្តីពី «បំរ៉ែមំរួលអាកាសធាតុ» របស់អង្គការសហប្រជាជាតិដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យនៅក្រុង Katowice របស់ប្រទេសប៉ូឡូញ៕ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia

    December 3, 2018
  • អន្តរជាតិ

    ហ្គាហ្សា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន៤១នាក់ បានរងរបួសកាលពីថ្ងៃសុក្រនៅក្នុងការប៉ះទង្គិចគ្នារវាងបាតុករប៉ាឡេស្ទីនរាប់ពាន់នាក់ និងទាហានអ៊ីស្រាអែលដែលឈរជើងនៅព្រំដែនរវាងហ្គាហ្សាស្ទ្រីបនិងអ៊ីស្រាអែល។ ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅពេលដែលបាតុករប៉ាឡេស្ទីនប្រមាណ ១២,០០០នាក់បានចូលរួមបាតុកម្មនៅថ្ងៃសុក្រ «ខួបទី៣៦ ថ្ងៃសុក្រដ៏អស្ចារ្យនៃការវិលត្រឡប់វិញ» រវាងក្រុមបាតុករដែលបានរៀបចំតាំងពីថ្ងៃទី៣០ខែមីនាមក។ បន្ទាប់ពីការអធិស្ឋានរួច អ្នកតវ៉ាប៉ាឡេស្ទីនទាំងនោះបានដើរក្បួនឆ្ពោះទៅរកព្រំដែនតំបន់ ហ្គាហ្សា-អ៊ីស្រាអែល ទើបបង្កឱ្យមានហេតុការណ៍នេះឡើង។ យ៉ាងណាមិញមេដឹកនាំក្រុមបាតុករប៉ាឡេស្ទីនបានព្រមានថា ប្រសិនបើអ៊ីស្រាអែលមិនបន្ធូរបន្ថយការរាំងស្ទះនៅលើតំបន់ហ្គាហ្សានោះទេពួកគេនឹងប្រើធម៌ក្តៅតបមកវិញ។ សាក្សីក្នុងហេតុការណ៍នេះបាននិយាយថា៖ ក្រុមបាតុករបានដុតសំបកកង់ឡាន ខណៈដែលទាហានព្រំដែនអ៊ីស្រាអែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងកៅស៊ូ និងបាញ់ប្រហារដោយផ្ទាល់ទៅលើបាតុករទៅវិញទៅមកតែម្តង៕ អត្ថបទ៖ លីដា ប្រភព៖ ស៊ីនហួរ

    December 1, 2018
  • អន្តរជាតិ

    ភូមា៖ ក្រុមសកម្មជនប្រទេសនេះបាននិយាយថា រដ្ឋាភិបាលស៊ីវិលភូមាបានចាប់ផ្តើមក្លាយទៅជារបបផ្តាច់ការ។ ក្នុងប៉ុន្មានខែថ្មីៗនេះពួកក្រុមសកម្មជនបានធ្វើការតវ៉ាជាច្រើនរួមមានការហែក្បួនប្រឆាំងនឹងសង្គ្រាមនៅក្នុងទីក្រុងយ៉ាំងហ្គោន ហើយក៏ក្រុមអ្នកតវ៉ា១៧នាក់ត្រូវបានចាប់ខ្លួនដោយចោទថាបានធ្វើបាតុកម្មដោយខុសច្បាប់។ ម្នាក់ក្នុងចំនោមក្រុមសកម្មជនប្រឆាំងបានប្រាប់ថា៖ «ដំណោះស្រាយបញ្ហាត្រូវបានហាមឃាត់ ហើយអ្នកតវ៉ាត្រូវចាប់ខ្លួននិងវាយដំ» «គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យដែលជាគណបក្សដែលប្រើឈ្មោះលទ្ធិប្រជាធិបតេយ្យ ត្រូវតែគោរពលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» ។ យោងទៅតាមអង្គការសម្លេងសេរីភាពបានឱ្យដឹងថាអ្នកកាសែតចំនួន៤៤នាក់ និងសកម្មជនចំនួន១៤២នាក់ បានប្រឈមនឹងការកាត់ទោសចាប់តាំងពីរដ្ឋាភិបាលលោកស្រីអ៊ុងសានស៊ូជីបានកាន់ដំណែងមក។ មានសកម្មជនដែលធ្លាប់តែជាអ្នកគាំទ្រផ្កាប់មុខខ្លះពេលនេះបានក្លាយទៅជាអ្នកប្រឆាំងរបស់គាត់វិញដោយសារបញ្ហាបំបិទសេរីភាពក្នុងការបញ្ចេញមតិនេះ។ ចំណែកបញ្ហាក្រុមរ៉ូហ៊ីងយ៉ាវិញលោកស្រីអ៊ុងសានស៊ូជីបានប្រឈមមុខនឹងការរិះគន់ជាច្រើនដោយគាត់មិនមានការការពារដល់ពួកគេ ហើយយោធារបស់ភូមាតែងតែយាយីដល់ពួកគេ ហើយពួកគេគឺគ្មានសិទ្ធិអ្វីទាំងអស់ដោយវាផ្ទុយពីអ្វីដែលលោកស្រីធ្លាប់និយាយថា៖ ក្រុមមូស្លីមរ៉ូហ៊ីងយ៉ា «មានសិទ្ធិទទួលបានការអប់រំ និងសេវាថែទាំសុខភាពដោយគ្មានការរើសអើង»។ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia

    December 1, 2018
  • អន្តរជាតិ

    ចិន៖ បន្ទាប់ពីលោកស៊ីជីនភីងបានឡើងកាន់អំណាចជិត៦ឆ្នាំមកហើយនេះ លោកបានចាប់ផ្តើមយុទ្ធនាការប្រឆាំងអំពើពុករលួយដែលមិនធ្លាប់មានពីមុនមកដើម្បីពង្រឹងការកាន់អំណាចរបស់លោក និងពង្រឹងភាពស្របច្បាប់នៃគណបក្សកុំម្មុយនីស្តដែលកំពុងកាន់អំណាច។ ចាប់តាំងពីពេលនោះមកមិនដែលមានសេចក្តីរាយការណ៍ពីគណបក្ស និងមន្រ្តីរដ្ឋាភិបាលណាមួយត្រូវបានឃាត់ខ្លួន ឬជាប់ពន្ធនាគារពីបទពុករលួយឡើយ។ ដោយមានការដាក់ទណ្ឌកម្មលើមន្ត្រី១លាននាក់រួចហើយនោះ លោកស៊ី និងដៃស្តាំរបស់លោក Wang Qishan បានធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការគ្រប់គ្រងនូវអំពើពុករលួយ ដើម្បីសម្រេចគោលដៅ «មិនហ៊ាន មិនអាច និងមិនប្រព្រឹត្តអំពើពុករលួយ»។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះមានមន្ដ្រីជាច្រើនបានមកពី រដ្ឋាភិបាលកណ្តាល និងអាជ្ញាធរមូលដ្ឋានបានស្លាប់ជាបន្តបន្ទាប់ដែលវាជា «ការស្លាប់មិនធម្មតា» ដោយភាគច្រើនពួកគេត្រូវស្លាប់ដោយ «ធ្វើអត្តឃាត» ។ នៅក្នុងខែនេះយ៉ាងហោចណាស់មន្រ្តីមូលដ្ឋានចំនួន៦នាក់ ត្រូវបានគេរាយការណ៍ថាបានសម្លាប់ខ្លួន រួមមាន៖ មន្រ្តីទទួលបន្ទុកផ្នែកសន្តិសុខនៅក្នុងទីក្រុង Wafangdian ក្នុងខេត្ត Liaoning (ដោយលោតសម្លាប់ខ្លួន) អតីតមន្ត្រីទទួលបន្ទុកគ្រប់គ្រងអ៊ិនធើណែតនៅក្នុងខេត្តហីឡុងជាំង និងអភិបាលរងហូហុក

    December 1, 2018
  • អន្តរជាតិ

    របាយការណ៍មួយបាននិយាយថា ពួក Hackers កូរ៉េខាជើងពាក់ព័ន្ធនឹងការលួចប្រាក់ចំនួនកន្លះលានដុល្លារពីទិន្នន័យរបស់ Bitcoin ដូចនេះហើយអ្នករកស៊ីជាមួយ Bitcoin ក្នុងក៉ូរេខាងជើងនេះគួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។ អ្នកជំនាញមួយចំនួនបានឱ្យដឹងថា កូរ៉េខាងជើងនៅតែបន្តប្រើប្រាស់រូបិយប័ណ្ណ Bitcoin ដើម្បីគេចពីការដាក់ទណ្ឌកម្មរបស់អាមេរិក ប៉ុន្តែក្រុម Hackers បានវាយប្រហារយាយី និងលួចទិន្នន័យ Bitcoin របស់ពួកគេជាញឹកញយ។ កាលពីខែមុនរបាយការណ៍របស់ក្រុមហ៊ុនបណ្តាញអ៊ីនធឺណេត Group IB របស់រុស្សីបានឱ្យដឹងថា Lazarus ដែលជាក្រុម hackers ដ៏សាហាវរបស់ប្រទេសកូរ៉េខាងជើងបានលួចរូបិយប័ណ្ណ Bitcoin នេះប្រហែល ៥០០ពាន់លានដុល្លារ។ ក្រុម Lazarus នេះត្រូវបានគេរាយការណ៍ថា ក៏ស្ថិតនៅពីក្រោយការគំរាមកំហែងចំនួន១៤លើកផងដែរទៅ លើទិន្នន័យការផ្លាស់ប្តូររូបិយប័ណ្ណ

    December 1, 2018
  • អន្តរជាតិ

    ជប៉ុន៖ កាលពីពេលថ្មីៗនេះ ហាងកាហ្វេមួយកន្លែង ដែលមានអ្នករត់តុជាមនុស្សយន្ត គ្រប់គ្រងដោយមនុស្ស ដែលមានពិការភាពធ្ងន់ធ្ងរពីផ្ទះ បានបើកហើយនៅថ្ងៃចន្ទនៅក្នុងតំបន់ Minato Ward ក្រុងតូក្យូ។ មនុស្សយន្ត ៥គ្រឿង ដែលមានកំពស់ ១.២ម៉ែត្រ គឺត្រូវបានគ្រប់គ្រងដោយជនពិការ ដែលដេកឈឺនៅឯផ្ទះរបស់ពួកគេ ដើម្បីទទួលការបញ្ជាទិញ និងបំរើអាហារនៅក្នុងហាងកាហ្វេមួយនេះ។ ហាងកាហ្វេត្រូវបានគេឱ្យដឹងថាមានឈ្មោះ Dawn ver.β ដែលនឹងបើកសាកល្បងរហូតដល់ថ្ងៃទី៧ ខែធ្នូ ហាងកាហ្វេនេះបានដាក់ពង្រាយមនុស្សយន្ត Orihime-D ដែលនឹងបញ្ជូនខ្សែវីដេអូ និងសម្លេងតាមរយៈអ៊ីនធឺណេតដើម្បីផ្តល់ពត៌មានដល់អ្នកគ្រប់គ្រងជនពិការទាំងនោះ។ លោក Kentaro Yoshifuji នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ory Lab Inc

    December 1, 2018
  • អន្តរជាតិ

    ចិន៖ បន្ទាប់ពីបានចំណាយពេលជិតពាក់កណ្តាលនៃជីវិតរបស់គាត់នៅពន្ធនាគារ បុរសម្នាក់នៅក្នុងខេត្តជីលីនត្រូវបានរួចក្តីពីការចាប់រំលោភ និងឃាតកម្មដោយគាត់។ លោ Jin Zhehong សព្វថ្ងៃមានអាយុ៥០ឆ្នាំ ហើយកាលពីគាត់មានអាយុ២៧ឆ្នាំ គាត់ត្រូវប៉ូលីសចាប់ខ្លួន និងត្រូវបានចោទប្រកាន់ពីបទរំលោភ និងសម្លាប់ក្មេងស្រីម្នាក់នៅក្នុងទីរហោស្ថានគីលីន។ កាលនោះប៉ូលីសបាននិយាយថា Jin Zhehong បានចុះទទួលស្ត្រីអាយុ២០ឆ្នាំម្នាក់ ហើយបានបើកបរចូលទៅក្នុងតំបន់ដាច់ស្រយាលរំលោភ​ និងសម្លាប់ហើយដុតសាកសពចោល។ នៅឆ្នាំ១៩៩៦ Jin Zhehong ត្រូវបានគេរកឃើញថា មានទោសហើយត្រូវបានផ្តន្ទាទោសឱ្យស្លាប់ ហើយក្នុងរយៈពេលបួនឆ្នាំខាងក្រោយមកករណីរបស់គាត់ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការពីរដង តែនៅតែមានលទ្ធផលដូចគ្នា។ ទោះយ៉ាងណានៅឆ្នាំ២០១៤ ជាមួយបណ្តាញសារព័ត៌មានរដ្ឋចិនមួយនិយាយថា មានភាពមិនស៊ីចង្វាក់គ្នាជាច្រើននៅក្នុងរឿងក្តីនេះ ហើយការពិតគឺគ្មានភស្តុតាង ឬសាក្សីទាក់ទងនឹងរឿងឧក្រិដ្ឋកម្មនេះទេ ហើយមូលហេតុដែលលោក Jin Zhehong សារភាពថា

    December 1, 2018
  • អន្តរជាតិ

    Winnie the Pooh ត្រូវបានគេរាយការណ៍ថាកំពុងត្រូវបានគេដកចេញពី Disneyland នាទីក្រុងសៀងហៃដោយបញ្ជារបស់ប្រធានាធិបតីលោកស៊ីជីនភីង។ យោងទៅតាមសាកលវិទ្យាល័យ Theme Park បានឱ្យដឹងថាការដកចេញនេះគឺដោយសារតែចិនបន្តប្រៀបធៀបលោកស៊ី ទៅនឹងខ្លាឃ្មុំក្នុងរឿង Winnie the Pooh នេះ ដោយក្នុងនោះមានរូបភាព (meme) មួយបានធ្វើការប្រៀបធៀបរូបថតរបស់លោកស៊ីដើរជាមួយលោកបារ៉ាក់អូបាម៉ាក្នុងឆ្នាំ២០១៣ ទៅនឹងរូប Pooh និង Tiger ដែលវាបានធ្វើឱ្យប៉ះពាល់ដល់លោកប្រធានាធិបតីស៊ីជីនភីងផ្ទាល់។ គួររំលឹកផងដែរថាកាលពីដើមឆ្នាំនេះប្រទេសចិនបានហាមឃាត់រឿង Christopher Robin របស់ក្រុមហ៊ុន Disney ផងដែរ។ ហើយយោងទៅតាមអ្នករាយការណ៍ដកស្រង់ពីប្រភពអនាមិកមួយបាននិយាយថាការហាមឃាត់មិនឱ្យមាន Winnie the Pooh តទៅទៀតគឺដោយសារវាបានក្លាយជានិមិត្តរូបនៃការតស៊ូប្រឆាំងនឹងបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច

    November 30, 2018