autoadmin
  • អន្តរជាតិ

    ប្រតិបត្ដិការជួយសង្គ្រោះបានចាប់ផ្តើមតាំងពីថ្ងៃព្រហស្បតិ៍ក្នុងការស្វែងរកអាកាសយានិកអាមេរិក៥នាក់ផ្សេងទៀតដែលបាត់ខ្លួន បន្ទាប់ពីយន្តហោះយោធាពីរគ្រឿងបានធ្លាក់ក្នុងអំឡុងពេលប្រតិបត្តិការចាក់ប្រេងឥន្ធនៈនៅសមុទ្រជប៉ុន។ អ្នកនាំពាក្យរបស់ជប៉ុន (SDF) បាននិយាយថា សមាជិកអាកាសយានិកម្នាក់ត្រូវបានគេរកឃើញប៉ុន្តែមិនមានព័ត៌មានលម្អិតអំពីស្ថានភាពរបស់អាកាសយានិកម្នាក់នោះទេ។ តាមការឱ្យដឹងមកថា យន្តហោះចម្បាំង F / A-18 ជាមួយអាកាសយានិកពីរនាក់ និងយន្តហោះដឹកប្រេង KC-130 ជាមួយនឹងអាកាសយានិក៥នាក់ បានធ្លាក់ចូលទៅក្នុងសមុទ្រប្រទេសជប៉ុនក្នុងកំឡុងពេលប្រតិបត្តិការហ្វឹកហាត់របស់ពួកគេ ហើយកងកម្លាំងស្វ័យការពាររបស់ជប៉ុនបានដាក់ពង្រាយយន្ដហោះ៩គ្រឿង និងនាវា៣គ្រឿងសម្រាប់ការស្វែងរកនេះ។ គួរឱ្យដឹងផងដែរថាកងទ័ពអាមេរិកប្រហែល ៥០,០០០នាក់គឺកំពុងឈរជើងនៅក្នុងប្រទេសជប៉ុន ហើយគ្រោះថ្នាក់ជារឿយៗនេះគឺមិនចម្លែកនោះទេ ហើយឧប្បត្តិហេតុទាំងនោះបានបង្កើនភាពតានតឹងរវាងសម្ព័ន្ធមិត្តយោធាជិតស្និទ្ធ Washington និងតូក្យូ ដែលបាននាំឱ្យមានបាតុកម្មប្រឆាំងនឹងការដាក់ពង្រាយ Ospreys ដោយប្រជាជនរស់នៅជិតមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសជប៉ុន៕ អត្ថបទ៖ លីដា ប្រភព៖ yahoo

    December 6, 2018
  • អន្តរជាតិ

    យោងតាមការសិក្សាមួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធនេះបានឱ្យដឹងថា ជនអន្តោប្រវេសន៍មានសុខភាពល្អជាងប្រជាជននៅតាមបណ្តាប្រទេស ដែលពួកគេចូលមករស់នៅដូចជាសហរដ្ឋអាមេរិកជាដើម ហើយជារឿយៗជួយប្រយុទ្ធប្រឆាំងនឹងជំងឺនានាដោយក្លាយជាអ្នកថែទាំសុខភាពនៅប្រទេសទាំងនោះ។ របាយការណ៍ដែលបានចេញផ្សាយដោយសាកលវិទ្យាល័យ University College London និងទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet បានសន្និដ្ឋានថា របាយការណ៍ ដែលថាជនអន្តោប្រវេសន៍ធ្វើឱ្យមានបញ្ហាសុខភាព និងបន្ទុកដល់ប្រព័ន្ធសុខភាពគឺជារឿងមិនពិត ដែលលេសនេះត្រូវបានប្រើ ដើម្បីជំរុញឱ្យមានការប្រឆាំងនឹងជនអន្តោប្រវេសន៍ប៉ុណ្ណោះ។ ការសិក្សារយៈពេលពីរឆ្នាំបានរកឃើញថា ជនអន្តោប្រវេសន៍ជាទូទៅមានអាយុកាលមធ្យមខ្ពស់ជាងអ្នករស់នៅក្នុងប្រទេសម្ចាស់ផ្ទះ និងហាក់ដូចជាមិនសូវស្លាប់ដោយសារជំងឺមហារីក និងជំងឺបេះដូងឡើយ។ ការវិភាគបានបង្ហាញថា ជនអន្តោប្រវេសន៍មានសុខភាពល្អ ជនអន្តោប្រវេសន៍រួមចំណែកជាវិជ្ជមានចំពោះសេដ្ឋកិច្ចនៃបណ្តាប្រទេសដែលជាម្ចាស់ផ្ទះ ហើយនៅក្នុងប្រទេសអ្នកមានដូចជាចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ជនអន្តោប្រវេសន៍គឺជាផ្នែកមួយដ៏សំខាន់ដល់កម្លាំងពលកម្មនៃប្រទេសទាំងនេះ។ យ៉ាងណាមិញរបាយការណ៍នេះជាលទ្ធផលការសិក្សាលើប្រទេសអ្នកមានតែប៉ុណ្ណោះ ចំពោះជនអន្តោប្រវេសន៍នៅតាមបណ្តាប្រទេសក្រីក្រគឺពុំមានឯកសារគ្រប់គ្រាន់ ដើម្បីធ្វើការសន្និដ្ឋាននោះទេ៕ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia

    December 6, 2018
  • អន្តរជាតិ

    កងកម្លាំងសន្តិសុខឥណ្ឌូនេស៊ីបានរកឃើញសាកសពមនុស្សចំនួន១៦នាក់ បន្ទាប់ពីមានការសម្លាប់រង្គាលដោយពួកឧទ្ទាមនៅក្នុងតំបន់ Papua។ សាកសពទាំងនោះនឹងត្រូវជម្លៀសចេញទៅកាន់ទីប្រជុំជន Timika ស្រុកដាច់ស្រយាលនៃតំបន់ Nduga ហើយសាកសពគឺមិនទាន់បានកំណត់អត្តសញ្ញាណនៅឡើយទេ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ចំនួនអ្នកស្លាប់ទាំងនេះគឺមានអាយុចន្លោះពី ២៤ ទៅ ៣១ឆ្នាំ។ យ៉ាងណាមិញប្រជាជនជាច្រើននៅ Papua បានចាត់ទុកប្រទេសឥណ្ឌូនេស៊ីថាធ្វើអាណានិគមនិយម និងកាន់កាប់ការងារសាងសង់មកលើពួកគេដោយសារប្រជាជនតំបន់នេះចង់ផ្តាច់ខ្លួនជានប្រទេសឯរាជ្យដោយខ្លួនឯង។ ប្រទេសឥណ្ឌូនេស៊ីតែងតែទម្លាក់កំហុសលើក្រុមបំបែកខ្លួនចំពោះអំពើហិង្សានៅ Papua ហើយប្រព័ន្ធផ្សព្វផ្សាយបរទេសត្រូវសុំការអនុញ្ញាតពីឥណ្ឌូនេស៊ីទើបអាចរាយការណ៍ពត៌មានពីទីនោះបាន ដែលវាធ្វើឱ្យពិបាកក្នុងការទទួលបានព័ត៌មានដែលអាចទុកចិត្តបាន។ គួរឱ្យដឹងផងដែរថា Papua បានប្រកាសខ្លួនឯងថាជាប្រទេសឯករាជ្យមួយពីហូឡង់ក្នុងឆ្នាំ១៩៦១ ប៉ុន្តែប្រទេសឥណ្ឌូនេស៊ីបានកាន់កាប់តំបន់ដែលសម្បូរធនធាននេះពីរឆ្នាំក្រោយការប្រកាសឯករាជ្យនេះ។ អត្ថបទ៖ លីដា ប្រភព៖ gulftoday

    December 6, 2018
  • អន្តរជាតិ

    បារាំងបានដាក់ច្បាប់ថ្មីមួយគឺមិនឱ្យអាណាព្យាបាលវាយកុមារនោះឡើយ ដោយច្បាប់នេះសង្កត់ធ្ងន់ថា មាតាបិតាត្រូវមានការអនុវត្តដោយគ្មានអំពើហិង្សា ហើយឪពុកម្តាយនឹងមិនអនុញ្ញាតឱ្យប្រើអំពើហឹង្សាលើរាងកាយ ឬប្រើពាក្យសម្ដីប៉ះពាល់ដល់ផ្លូវចិត្តដូចមុនទៀតឡើយ។ លោក Maud Petit ដែលជាអ្នកឧបត្ថម្ភវិធានការនេះបាននិយាយថា គោលដៅចម្បងរបស់គម្រោងនេះគឺការអប់រំ ពីព្រោះគម្រោងនេះមានបំណងលើកទឹកចិត្តឱ្យសង្គមមានការផ្លាស់ប្តូរទស្សនៈរបស់ខ្លួនលើបញ្ហានេះ។ ប្រទេសបារាំងក៏ដូចប្រទេសអឺរ៉ុបដទៃទៀតដែរ ពួកគេបានដាក់កំហិតទៅលើអំពើហឹង្សាប្រឆាំងនឹងកុមារ ប៉ុន្តែបច្ចុប្បន្ននេះមាតាបិតាគឺមានសិទ្ធិប្រដៅកូនៗរបស់ពួកគេ តែស្ថិតក្នុងកម្រិតទាបដោយមិនមានហឹង្សា៕ អត្ថបទ៖ លីដា ប្រភព៖ joe

    December 5, 2018
  • អន្តរជាតិ

    ការរួមភេទគឺជារឿងមួយដ៏មានឥទ្ធិពល វាមិនត្រឹមតែជួយបន្ធូរអារម្មណ៍របស់អ្នកនោះទេ ការរួមភេទក៏អាចធ្វើឱ្យចង្កេះរបស់អ្នកធូរស្រាលផងដែរ។ ហើយការស្រាវជ្រាវថ្មីមួយក៏បានបង្ហាញថាការរួមភេទទៀងទាត់អាចធ្វើអោយអាយុវែង និងកាត់បន្ថយភាពចាស់ទៀតផង។ យើងទាំងអស់គ្នាបានដឹងរួចហើយថា អរម៉ូនមានឥទ្ធិពលយ៉ាងធំធេងមកលើជីវិតផ្លូវភេទ ក៏ដូចជាអារម្មណ៍យើង។ យោងតាមអ្នកជំនាញអ័រម៉ូន Alisa Vitti ក្នុងការសម្ភាសន៍ជាមួយកាសែត DailyMail បានអោយដឹងថា អ័រម៉ូនរបស់យើងនឹងឡើងខ្ពស់ពេលថ្ងៃ ហើយការរួមភេទជាមួយដៃគូរបស់ពេលរសៀលគឺនាំឱ្យមានផលល្អដល់អ្នក និងដៃគូជាងពេលយប់ ហើយពេលវេលាល្អបំផុត គឺម៉ោង៣រសៀល។ អ្នកនាង Alisa Vitti អ្នកនិពន្ធសៀវភៅណែនាំអំពីអ័រម៉ូន WomanCode បាននិយាយថា ពេលវេលាល្អមួយទៀតសម្រាប់ការរួមភេទគឺពេលទៀបភ្លឺ គឺនៅពេលដែលអ័រម៉ូនបុរសផលិតខ្ពស់បំផុត។ ហើយប្រសិនបើអ្នកកំពុងចង់បានកូន អ្នកប្រហែលជាត្រូវធ្វើតាមដំបូន្មាននោះផងដែរ ដោយការសិក្សាអ៊ីតាលីមួយបានរកឃើញថាគូស្វាមីភរិយាទំនងជានឹងមានផ្ទៃពោះអំឡុងពេលរួមភេទពេលទៀបភ្លឺនេះ៕ អត្ថបទ៖ លីដា ប្រភព៖ yahoo

    December 5, 2018
  • បច្ចេកវិទ្យា

    វៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានរាយការណ៍ថា ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងតំឡើងដ៏សំខាន់របស់ក្រុមហ៊ុន Apple កំពុងពិចារណាពីការដាក់រោងចក្ររបស់ខ្លួននៅវៀតណាមដើម្បីកាត់បន្ថយផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ ការផ្លាស់ប្តូរនេះគឺជាជំហានមួយក្នុងចំណោមជំហានសំខាន់ៗរបស់ក្រុមហ៊ុនធំមួយនេះ ដើម្បីធានាដល់មូលដ្ឋានផលិតកម្មបន្ថែមនៅក្រៅប្រទេសដោយសារតែភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ប្រព័ន្ធផ្សព្វផ្សាយដដែលបានលើកឡើងថា លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមបានលើកឡើងបញ្ហានេះជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នៅឯកិច្ចប្រជុំមួយកាលពីថ្ងៃទី២២ ខែវិច្ឆិកា។ លោកបានប្រាប់ថា៖ «យើងកំពុងពិភាក្សាពីលទ្ធភាពនេះជាមួយក្រុមហ៊ុន Foxconn»។ គួរឱ្យដឹងផងដែរថាសង្គ្រាមពាណិជ្ជកម្មបាននៅតែបន្ត ហើយកាលពីថ្ងៃសៅរ៍ប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីចិនលោកស៊ីជីនភីងបានព្រមព្រៀងគ្នាមិនលើកយកតម្លៃពន្ធរយៈពេល៩០ថ្ងៃខណៈពេលការចរចារនៅតែបន្ត។ អត្ថបទ៖ លីដា ប្រភព៖

    December 5, 2018
  • អន្តរជាតិ

    Marvel Universe ត្រូវបានគេឱ្យដឹងថាកំពុងអភិវឌ្ឍខ្សែភាពយន្តវីរបុរសដំបូងរបស់ខ្លួនដែលជាជនជាតិអាស៊ីគឺ Shang-Chi ដែលជាញឹកញាប់ត្រូវបានគេហៅថា «Master of KungFu» ។ គម្រោងនេះនឹងត្រូវធ្វើឡើងបន្ទាប់ពីរឿង «Avengers» ដែល Shang-Chi គឺមិនមានឈ្មោះល្បីល្បាញទេនាពេលបច្ចុប្បន្ន ប៉ុន្តែតួអង្គនេះគឺជាកិច្ចព្រមព្រៀងដ៏ធំមួយតាំងពីទសវត្សរ៍ទី៧០។ វាជារឿងគួរឱ្យភ្ញាក់ផ្អើលប្រសិនបើខ្សែភាពយន្តនេះពិតជាកើតឡើងមែន ហើយវានឹងក្លាយជាខ្សែភាពយន្តដំបូងគេបង្អស់របស់ Marvel ជាមួយនឹងតួឯកជាវីរបុរសអាស៊ី។ អត្ថបទ៖ លីដា ប្រភព៖ avclub

    December 5, 2018
  • អន្តរជាតិ

    ស្របពេល ដែលកម្តៅផែនដីកាន់តែកើនឡើង ហើយពិភពលោកកាន់តែអស់សង្ឃឹមក្នុងការរកដំណោះស្រាយនោះ ក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard បានរកឃើញវិធីម៉្យាង ដែលពួកគេនឹងធ្វើតេស្តវានៅឆ្នាំក្រោយនេះ។ ក្រុមស្រាវជ្រាវបានរកឃើញវិធីម៉្យាង ដោយពួកគេនឹងធ្វើត្រាប់តាមភ្នំភ្លើងក្នុងគោលបំណង ដើម្បីដោះស្រាយបញ្ហាកម្តៅនេះ។ គួរឱ្យដឹងផងដែរថា កាលពីមុនក៏ធ្លាប់ការធ្វើឱ្យចុះកម្តៅដោយប្លុកពន្លឺព្រះអាទិត្យចេញពីផែនដីម្តងដែរ តែពេលនេះអ្នកវិទ្យាសាស្ត្រនឹងមានវិធីថ្មីមួយទៀត។ ដូចដែលយើងធ្លាប់ដឹងហើយថា កំឡុងពេលមានភ្នំភ្លើងផ្ទុះ ស្ពាន់ធ័រឌីអុកស៊ីតចំនួន២០លានតោនត្រូវបានដុតហើយសាយភាយចូលទៅដល់រង្វង់ព្រះអាទិត្យ និងបង្កើតបានជាអ័ព្ទដែលធ្វើឱ្យចុះកម្តៅផែនដីបាន០.៥អង្សាសេក្នុងរយៈពេល១៨ខែ មុនពេលដែលវាផ្លាស់ប្តូរទៅកម្តៅចាស់វិញ។ យ៉ាងណាមិញអ្នកវិទ្យាសាស្ត្រគ្រោងនឹងធ្វើតេស្តវិធីដែលដូចទៅនឹងការផ្ទុះភ្នំភ្លើងនេះដែរ ដោយពួកគេនឹងបង្ហោះបាឡុងកម្ពស់១២ម៉ៃល៍ពីផែនដី ដើម្បីបាញ់ថ្នាំគីមីម៉្យាងទៅលើបរិយាកាសប្រហែលមួយគីឡូម៉ែត្រក្នុងបំណងប្លុកកាំរស្មីព្រះអាទិត្យចេញពីភពផែនដី។ អ្នកវិទ្យាសាស្ត្រក៏បានបន្ថែមផងដែរថា ប្រសិនបើយើងធ្វើប្រតិបត្តិការណ៍នេះជាលក្ខណទ្រង់ទ្រាយធំ វានឹងមានប្រសិទ្ធភាពដល់ការកាត់បន្ថយបញ្ហាទឹកកករលាយ និងការប្រែប្រួលអាកាសធាតុទាំងមូលបានរយៈពេលវែងផងដែរ។ ទោះជាយ៉ាងណាក៏ដោយជាមួយនឹងឥទ្ធិពលដ៏អាក្រក់ទៅលើស្រទាប់អូហ្សូន និងលក្ខខណ្ឌអាកាសធាតុនៅមិនទាន់អាចឱ្យអ្នកវិទ្យាសាស្ត្រដឹងច្បាស់នៅឡើយ ហើយពួកគេកំពុងឱ្យមានការពិសោធន៍យ៉ាងប្រុងប្រយ័ត្នមុនពេលវាត្រូវបានយកមកអនុវត្តជាក់ស្តែង៕ អត្ថបទ៖ លីដា ប្រភព៖ independent

    December 5, 2018
  • អន្តរជាតិ

    ស្ត្រីវ័យ៣២ឆ្នាំម្នាក់ត្រូវបានឱ្យដឹងថា កើតមកដោយគ្មានស្បូនឡើយ ក្រោយមកគាត់ក៏ទទួលបានការបរិច្ចាគស្បូនពីស្ត្រីដែលស្លាប់ម្នាក់កាលពីឆ្នាំ២០១៦ ដោយធ្វើការវះកាត់អស់រយៈពេល១០ម៉ោង នៅសៅប៉ូឡូប្រទេសប្រេស៊ីល។ ជាធម្មតាការបរិច្ចាគនេះគឺតែងតែត្រូវបានផ្តល់ពីម្តាយទៅកូន ហើយចំពោះការទទួលបានការបរិច្ចាគពីអ្នកស្លាប់ ជាលទ្ធផលទារកដែលគេនឹងពពោះគឺតែងតែរលូតទៅវិញ និងមិនទាន់មានអ្នកណាម្នាក់ជោគជ័យលើករណីនេះទេ។ យ៉ាងណាមិញនេះគឺជារឿងអស្ចារ្យបំផុត ព្រោះទារកដែលម្តាយទទួលបានស្បូនដោយការបរិច្ចាគពីមនុស្សស្លាប់នេះ ប្រសូតមកបានយ៉ាងជោគជ័យ។ ការរាយការណ៍មួយបានឱ្យដឹងថា ជាធម្មតាការទទួលការបរិច្ចាគស្បូននេះគឺគ្រោះថ្នាក់ខ្លាំងណាស់ ម្តាយមួយចំនួនត្រូវបានរលូតកូនទៅវិញ ខ្លះមានការហូរឈាម ល ។ តែយ៉ាងណាមិញ ដោយសារអូវែរបស់ស្ត្រីជាម្តាយរូបនេះល្អ ទើបគាត់អាចឆ្លងកាត់ការពិបាកទាំងនេះបាន។ ទារកដែលបានកើតនោះត្រូវបានគេឱ្យដឹងថា មានទម្ងន់២គីឡូកន្លះ ហើយក្រុមគ្រូពេទ្យមានសង្ឃឹមថាពួកគេនឹងអាចធ្វើឱ្យបានជោគជ័យបន្តទៀត ចំពោះករណីវះកាត់ស្បូនពីអ្នកបរិច្ចាគដែលស្លាប់បែបនេះ ដើម្បីកាត់បន្ថយពីការទទួលការបរិច្ចាគពីមនុស្សដែលនៅរស់ ព្រោះវាមានភាពគ្រោះថ្នាក់ណាស់ប្រសិនបើការវះកាត់មិនជោគជ័យ៕ អត្ថបទ៖ លីដា ប្រភព៖ bbc

    December 5, 2018
  • អន្តរជាតិ

    មនុស្សបីនាក់ត្រូវបានស្លាប់បន្ទាប់ពីការផ្ទុះ​ និងរញ្ជួយផ្សារទំនើបមួយនៅរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ីកាលពីរសៀលថ្ងៃអង្គារ ទី៤ ខែឆ្នូ។ យោងតាមប៉ូលីសក្នុងតំបន់បានឱ្យដឹងថាសរុបមនុស្ស ២៦នាក់ផ្សេងទៀតក៏បានរងរបួស និងមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទីភ្នាក់ងារព័ត៌មាន Bernama បាននិយាយថា ការផ្ទុះនៅឯ Cityone Megamall នេះអាចបណ្តាលមកពីស្តុកហ្គាសដែលលេចធ្លាយ។ ការផ្ទុះបានកើតឡើងនៅប្រហែលម៉ោង ៣និង៣០នាទីរសៀល យ៉ាងណាមិញបុរសពីរនាក់ដែលស្លាប់ត្រូវបានឱ្យដឹងថា ជាបុគ្គលិកបម្រើការក្នុងហាងអាហារនៅទីនោះ។ សេចក្តីថ្លែងការណ៍របស់អាជ្ញាធរ Sarawak បាននិយាយថា ការផ្ទុះនេះបានកើតឡើងនៅភោជនីយដ្ឋានអាហារសម្រន់ NeNe Chicken fast food។ វាមិនមែនជាអគ្គីភ័យទេ វាគឺជាការផ្ទុះហ្គាសដែលលេចធ្លាយ។ កំឡុងពេលផ្ទុះគេឃើញមានបុគ្គលិក និងភ្ញៀវនៅដែលកំពុងតែទិញអាហារបានរត់ចេញស្ទើរតែមិនទាន់ដែលបណ្តាលឱ្យមាន ស្លាប់ របួសស្រាល

    December 5, 2018