autoadmin
  • អន្តរជាតិ

    ការសិក្សាមួយរបស់សាកលវិទ្យាល័យ Harvard បានរកឃើញថា ការផឹកស្រាក្រហមមួយកែវក្នុងមួយថ្ងៃធ្វើឱ្យអ្នកជៀសឆ្ងាយពីគ្រូពេទ្យ និងមានសុខភាពល្អ។ អ្នកដែលស្រឡាញ់ និងចូលចិត្តការផឹកស្រាតែមិនច្រើនហួសហេតុ គឺមិនសូវជាចូលមន្ទីរពេទ្យនោះទេ។ ការស្រាវជ្រាវមួយបានធ្វើតេស្តទៅលើបុរស និងស្ត្រី ២១,០០០នាក់ នៅក្នុងប្រទេសអ៊ីតាលី ហើយពួកគេបានរកឃើញថា ចំពោះអ្នកផឹកស្រាកម្រិតមធ្យម ដោយផឹកមួយកែវ (ប្រហែល ១២៥មីលីលីត្រ) ជាមួយរបបអាហារប្រចាំថ្ងៃរៀងរាល់ថ្ងៃនឹងអាចឱ្យពួកគេមានសុខភាពល្អជៀសឆ្ងាយពីគ្រូពេទ្យជាងអ្នកដែលផឹកហួសកម្រិត និងអ្នកដែលមិនស្រាសោះ។ រយៈពេល ៦ឆ្នាំមកនេះ មានមនុស្សអាយុជាមធ្យម ៥៦ឆ្នាំ ចំនួន ១៣,០០០នាក់ បានចូលទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យជំងឺរបស់ពួកគាត់ ក្នុងនោះផងដែរអ្នកដែលមិនប៉ះស្រាទាល់តែសោះគឺមានចំនួន ១១% ហាក់ដូចជាចូលពិនិត្យជំងឺនៅមន្ទីរពេទ្យច្រើនជាងពួកផឹកស្រាក្រហមមួយថ្ងៃ១កែវ។ ការស្រាវជ្រាវពីមុនក៏បានបង្ហាញដែរថា ស្រាក្រហមអាចមានប្រយោជន៍ចំពោះបេះដូង ដែលវាមានសមាសធាតុម៉្យាងដែលជួយកាត់បន្ថយការកើតនៃជំងឺបេះដូង៕ យ៉ាងណាក៏ដោយចំពោះអ្នកដែលមិនចេះផឹកស្រាក្រហម គ្រូពេទ្យនឹងមិនណែនាំឱ្យព្យាយាមផឹកនោះទេ

    December 14, 2018
  • បច្ចេកវិទ្យា

    វីដេអូ YouTube Rewind 2018 នៅឆ្នាំនេះ ដែលជាវីដេអូប្រចាំឆ្នាំដែលបង្កើតឡើងដោយ YouTube ដែលត្រូវបានគេសន្មតជាផ្លូវការថាជាវិដេអូដែលដែលមានអ្នកចុចមិនចូលចិត្ត «Dislike» ច្រើនបំផុតនៅទំព័រវិដេអូកម្សាន្តនេះ។ YouTube Rewind 2018 មានការចុចមិនពេញចិត្តជាង ១០លានដង ដែលលើសចំនួនមិនពេញចិត្តពីបទចម្រៀង «Baby» របស់ Justin Bieber កាលពីឆ្នាំ ២០១០ ទៅទៀត ខណៈពេលដែលវីដេអូរបស់ Justin Bieber នោះបានក្លាយទៅជាវិដេអូដែលមានចំនួនអ្នកចុច «Dislike» ច្រើនបំផុត ប៉ុន្តែ៨ឆ្នាំ ក្រោយមកចំនួន «Like» របស់វិដេអូនេះបានកើនឡើងទប់ទល់នឹង «Dislike»

    December 14, 2018
  • អន្តរជាតិ

    គណៈកម្មាធិការការពារអ្នកកាសែតបាននិយាយនៅក្នុងកិច្ចការស្រាវជ្រាវប្រចាំឆ្នាំថា មានអ្នកសារព័ត៌មានចំនួន ២៥១នាក់ ត្រូវបានគេចាប់ដាក់គុកដោយសារការបំពេញការងាររបស់ពួកគេគិតត្រឹមថ្ងៃទី១ ខែធ្នូ។ ហើយ៣ឆ្នាំជាប់គ្នានេះ ជាងពាក់កណ្តាលនៃការចាប់ខ្លួនអ្នកសារពត៌គឺបានមកពីប្រទេសទួរគី ចិន និងអេហ្ស៊ីប ដែលអាជ្ញាធរនៃប្រទេសទាំងនេះបានចាប់ក្រុមអ្នកសារព័ត៌មានក្នុងរូបភាពដោយចោទថាពួកគេប្រឆាំងនឹងសកម្មភាពរបស់រដ្ឋាភិបាល។ យោងតាមអង្គការមិនរកកម្រៃ CPJ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងជាអង្គការលើកកម្ពស់សេរីភាពសារព័ត៌មានបាននិយាយថា ចំនួនអ្នកកាសែតដែលត្រូវជាប់ពន្ធនាគារពីបទ «ព័ត៌មានក្លែងក្លាយ» នៅអាមេរិកបានកើនដល់ ២៨នាក់ក្នុងឆ្នាំនេះ ដោយឆ្នាំ២០១៧មានតែ ២១នាក់ និង៩នាក់ ប៉ុណ្ណោះកាលពីឆ្នាំ២០១៦។ របាយការណ៍នេះបានរិះគន់ទៅប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចំពោះការចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយថាជា «ព័ត៌មានក្លែងក្លាយ» ដែលវាក៏ជាឃ្លាមួយដែលត្រូវបានប្រើប្រាស់ដោយមេដឹកនាំប្រឆាំងនឹងអ្នករិះគន់របស់ខ្លួននៅក្នុងប្រទេសដូចជា ហ្វីលីពីន និងទួរគី។ ការស្រាវជ្រាវនេះត្រូវបានបោះពុម្ពផ្សាយនៅសប្តាហ៍ដូចគ្នាជាមួយនឹងទស្សនាវដ្តី Time ដែលបានឱ្យឈ្មោះអ្នកកាសែតជាច្រើនជាប់ «ជាបុគ្គលប្រចាំឆ្នាំប្រចាំឆ្នាំ»។

    December 13, 2018
  • អន្តរជាតិ

    ក្រុមគ្រួសារនៃជនរងគ្រោះដែលបានស្លាប់ទាំង១៨៩នាក់ នៅក្នុងការធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Lion Air គ្រោងធ្វើបាតុកម្មមួយនៅឥណ្ឌូនេស៊ីក្នុងថ្ងៃព្រហស្បតិ៍នេះ ខណៈដែលប្រតិបត្តិការដើម្បីនាំយកបំណែកកម្ទេចបំណែក និងប្រអប់ខ្មៅទី២ គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ។ ក្រុមតំណាងឱ្យប្រជាជនប្រហែល ៥០គ្រួសារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាច់ញាតិរបស់ជនរងគ្រោះសង្ឃឹមថា សមាជិកគ្រួសាររបស់ពួកគេដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់នេះអាចត្រូវបានរកឃើញ ហើយសាកសពរបស់ជនរងគ្រោះនឹងត្រូវបានគ្រួសាររបស់ពួកគេយកមកធ្វើបុណ្យយ៉ាងត្រឹមត្រូវ។ កន្លងមក ៦៤សាកសពដែលត្រូវបានរកឃើញគឺមិនទាន់អាចកំណត់អត្តសញ្ញាណ ហើយវាគឺមានចំនួនតែ ៣០ភាគរយនៃជនរងគ្រោះប៉ុណ្ណោះ។ តំណាងគ្រួសារនៃសពបានបន្តថា៖ «យើងសង្ឃឹមថាការស្វែងរកជនរងគ្រោះនឹងត្រូវបានប្រើប្រាស់នាវាដែលមានបច្ចេកវិទ្យាទំនើប»។ យ៉ាងណាមិញក្រុមហ៊ុនអាកាសចរណ៍ Lion Air កំពុងចំណាយប្រាក់សម្រាប់នាវាឯកទេសមួយដែលនឹងមកដល់នៅថ្ងៃច័ន្ទនេះ ដើម្បីជួយក្នុងការនាំយកបំណែករបស់យន្តហោះដែលបានធ្លាក់នេះ ហើយផ្តល់ឱ្យអ្នកស៊ើបអង្កេតនូវឱកាសកាន់តែប្រសើរឡើងក្នុងការស្វែងរកប្រអប់ខ្មៅទី២ (CVR) ដែលថតសំលេងនៅក្នុងយន្ដហោះ។ ហើយការស្វែងរកលើកនេះនឹងត្រូវចំណាយអស់ប្រហែល ២.៦លានដុល្លារអាមេរិក ក្នុងរយៈពេល១០ថ្ងៃដំបូង ដោយ Lion Air គឺជាអ្នកចេញថ្លៃទាំងអស់នេះ

    December 13, 2018
  • អន្តរជាតិ

    អភិបាលខេត្តមួយក្នុងប្រទេសទួរគីបានរាយការណ៍ថា រថភ្លើងល្បឿនលឿនរបស់ទួរគីមួយគ្រឿង បានបុកជាមួយក្បាលរថភ្លើងមួយគ្រឿងទៀត និងបានធ្លាក់ចូលទៅក្នុងផ្លូវឆ្លងកាត់មួយ នៅឯស្ថានីយរថភ្លើងក្នុងទីក្រុង Ankara ថ្ងៃព្រហស្បតិ៍នេះ ដោយបានសម្លាប់មនុស្ស៤នាក់ និងរបួសធ្ងន់ ៤៣នាក់។ ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទីរសៀល (០៣ៈ០៣ GMT) ខណៈដែលរថភ្លើងកំពុងធ្វើដំណើរពី Ankara ទៅខេត្ត Konya នៃប្រទេសទួកគី។ អភិបាលលោក Vasip Sahin បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការបុកគ្នានេះបណ្តាលមកពីរថភ្លើងល្បឿនលឿនបានបុកក្បាលរថភ្លើងមួយផ្សេងទៀត ខណៈដែលក្បាលរថភ្លើងនេះកំពុងត្រូវបានត្រួតពិនិត្យតាមដានមុននឹងដាក់ឱ្យធ្វើដំណើរ។ យ៉ាងណាមិញមិនមានអ្នកណាដឹងច្បាស់ទេថាតើរថភ្លើងល្បឿនលឿននេះបានបើកលឿនប៉ុណ្ណានៅពេលមានការបុកគ្នាបានកើតឡើងនេះ គ្រាន់តែគេដឹងថារថភ្លើងធ្វើដំណើរចេញពីខេត្ត Ankara ទៅខេត្ត Konya៕ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia

    December 13, 2018
  • អន្តរជាតិ

    ស្ត្រីម្នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់គុក២៨ឆ្នាំ ដោយសាររូបគេបានធ្វើទារុណកម្មដោយបង្អត់អាហារកូនដើមរបស់ខ្លួនដែលមានអាយុទើបតែ ៥ឆ្នាំ។ យ៉ាងណាមិញបន្ទាប់ពីបានផ្តល់សក្ខីកម្មអស់រយៈពេល ១០ថ្ងៃ អ្នកនាំពាក្យការិយាល័យមេធាវីប្រចាំតំបន់ Harris County លោក Dane Schiller បានប្រកាសកាលពីថ្ងៃចន្ទថា គណៈវិនិច្ឆ័យបានសម្រេចបញ្ជូននាង Tammi Bleimeyer ជាម្តាយចុងឱ្យជាប់គុកអស់រយៈពេល២៨ឆ្នាំ។ ការកាត់ក្តីនេះគឺដោយសារ កុមាររងគ្រោះត្រូវបានម្តាយចុង និងឪពុកដាក់ធ្វើទារុណកម្មដោយដាក់ឱ្យដេកនៅក្នុងបន្ទប់ក្រោមជណ្តើរមួយ (ជាធម្មតាសម្រាប់ដាក់អីវ៉ាន់) ហើយបានបង្អត់អាហារកុមាររងគ្រោះស្ទើរតែជិតស្លាប់។ ករណីឈានដល់ការចាប់ខ្លួនប្តីប្រពន្ធនេះបានចាប់ផ្តើមនៅខែមីនា ដោយមានការរាយការណ៍ពីបងប្រុសរបស់កុមារនេះផ្ទាល់តែម្តង។ ស្របពេលមានការរាយការណ៍នេះដែរនាង Tammi Bleimeyer ដែលជាម្តាយចុង បានភៀសខ្លួនរួចទៅហើយជាមួយកុមារារងគ្រោះនៅពេលដែលពួកមន្ត្រីប៉ូលិសបានចុះឆែកក្នុងផ្ទះរបស់នាង តែក្រោយមកកុមារារងគ្រោះត្រូវបានគេជួយសង្គ្រោះភ្លាមៗបន្ទាប់ពីក្រុមប៉ូលិសបានតាមនាងជាម្តាយចុងទាន់នៅម៉ូតែលមួយក្នុងទីក្រុង Humble រដ្ឋ Texas។ កុមារានេះត្រូវបានប៉ូលិសប្រាប់ឱ្យដឹងថា បើរូបគាត់មិនទទួលបានការសង្គ្រោះទាន់ពេលនោះទេ

    December 13, 2018
  • អន្តរជាតិ

    ការស្រាវជ្រាវរបស់អាមេរិកមួយបានបង្ហាញថា ម្តាយដែលបំបៅកូនដោយទឹកដោះម្តាយជាង៦ខែ អាចធ្វើឱ្យពួកគេមានជាតិខ្លាញ់តិចនៅក្នុងថ្លើម និងថយចុះហានិភ័យនៃជំងឺថ្លើម។ ការបំបៅកូនដោយទឹកដោះម្តាយត្រូវបានផ្តល់នូវអត្ថប្រយោជន៍នៃសុខភាពសម្រាប់ស្ត្រី រួមទាំងការថយចុះហានិភ័យនៃជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមួយចំនួនទៀតផង។ ជាងនេះផងដែរការសិក្សាថ្មីមួយបានផ្តោតថា តើការបំបៅដោះទារកក៏អាចត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺខ្លាញ់រុំថ្លើម (NAFDL) ដែលទាក់ទងជាមួយនឹងការធាត់ និងទម្លាប់នៃការញ៉ាំខ្លះដែរឬទេ? យ៉ាងណាមិញអ្នកស្រាវជ្រាវបានតាមដានស្ត្រីចំនួន ៨៤៤នាក់ អស់រយៈពេល ២៥ឆ្នាំ បន្ទាប់ពីពួកគេបានសម្រាលកូនរួច ហើយសរុបមកមាន ៣២% ដែលម្តាយបំបៅទឹកដោះកូនមិនបានដល់១ខែ, ២៥% បំបៅដោះកូនពី ១ទៅ ៦ខែ និង ៤៣% គឺបំបៅកូនបានយូរជាង ៦ខែ។ លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា ស្ត្រីដែលបំបៅកូនដោយទឹកដោះម្តាយយ៉ាងហោចណាស់ ៦ខែ គឺ ៥២%

    December 13, 2018
  • អន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់សិង្ហបុរីលោក Khaw Boon Wan បាននិយាយកាលពីថ្ងៃពុធថា ម៉ាឡេស៊ីហាក់ដូចជាកំពុងប្រើ «លេសបច្ចេកទេស» ដើម្បីទាមទារការផ្លាស់ប្តូរការគ្រប់គ្រងដែនអាកាសរបស់ខ្លួន ខណៈដែលវាគឺជារឿងមួយមិនប្រក្រតីព្រោះថាបញ្ហាបច្ចេកទេសគួរតែដោះស្រាយតាមលក្ខណៈបច្ចេកទេស។ ការលើកឡើងនេះគឺឆ្លើយតបទៅនឹងការបង្ហោះលើបណ្តាញហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីលោក Anthony Loke កាលពីល្ងាចថ្ងៃអង្គារ ដោយសាច់រឿងទាំងស្រុងគឺមាននៅក្នុងវិដេអូខាងក្រោមនេះ។ គួរឱ្យដឹងផងដែរថា ប្រទេសសិង្ហបុរីបានគ្រប់គ្រងដែនអាកាសនៅលើភាគខាងត្បូងចូហរ ចាប់តាំងពីឆ្នាំ១៩៧៤ នៅពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីដើម្បីអនុវត្តការរៀបចំនេះ។ ច្បាប់នេះត្រូវបានអនុម័តដោយអង្គការអាកាសចរស៊ីវិលអន្តរជាតិ បន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀត។ កន្លងមកកិច្ចព្រមព្រៀងទ្វេភាគីបានឱ្យដឹងថា ការផ្តល់សេវាចរាចរណ៍ផ្លូវអាកាសនៅលើភាគខាងត្បូងចូហរត្រូវបានគេប្រគល់ឱ្យទៅប្រទេសសិង្ហបុរី។ យ៉ាងណាមិញលោក Anthony Loke បាននិយាយកាលពីដើមខែនេះថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងចាប់ផ្តើមដំណាក់កាលទី១ នៃការដកយកដែនអាកាសរបស់ខ្លួននៅចុងឆ្នាំក្រោយនេះ ហើយដំណាក់កាលបន្ទាប់នឹងចាប់ផ្តើមនៅឆ្នាំ ២០២៣។ ចំណែកលោក Khaw Boon

    December 12, 2018
  • អន្តរជាតិ

    លោកយាយ Irene O’Shea ប្រហែលជាទើបតែចាប់ផ្តើមការជិះលើអាកាសនេះកាលពី ២ឆ្នាំមុននៅលោកយាយមានអាយុ ១០០ឆ្នាំ ប៉ុន្តែលោកយាយមិនបង្ហាញសញ្ញាថានឹងឈប់ធ្វើវានោះទេ។ ជាក់ស្តែងជីដូនអាយុ ១០២ឆ្នាំរូបនេះ បានប៉ុនប៉ងបំបែកឯតទគ្គកម្មសម្រាប់អ្នកជិះលើអាកាសចាស់បំផុតនៅលើពិភពលោក បន្ទាប់ពីលោកយាយធ្វើការជិះលើអាកាសនៅក្នុងភាគខាងត្បូងនៃប្រទេសអូស្ត្រាលីកាលពីថ្ងៃអាទិត្យ។ យ៉ាងណាមិញលោកយាយ Irene O’Shea បានបញ្ចប់ការបំបែកឯកទគ្គកម្មនេះដោយបានរៃអង្គាសប្រាក់សម្រាប់អង្គការ Motor Neurone Disease Association of SA ឬ MNDSA ដែលជាអង្គការមួយដែលគាំទ្រដល់អ្នកដែលទទួលរងពីជំងឺសរសៃប្រសាទ។ យោងតាមកាសែត The Advertiser ដែលមានមូលដ្ឋាននៅទីក្រុង Adelaide បានឱ្យដឹងថា កូនស្រីរបស់លោកយាយបានស្លាប់ដោយសារជំងឺសរសៃប្រសាទនេះនៅអាយុ ៦៧ឆ្នាំ ហើយលោកយាយអាចប្រមូលមូលនិធិសប្បុរសធម៌បានជិត ១២,០០០ដុល្លារ

    December 12, 2018
  • អន្តរជាតិ

    ធ្លាប់ឆ្ងល់ដែរទេថាលុយមួយខែៗមិនដឹងរត់ទៅណាខ្លះ? ច្បាស់ណាស់ថាក្នុងសម័យកាលវីវក់នឹងរបស់ BRAND BRAND នេះ យើងម្នាក់ៗចាយលុយខ្ជះខ្ជាយណាស់ និងមិនគិតពីផលអាក្រក់របស់វាឡើយ ហើយយើងគ្រប់គ្នាមិនដែលតាមដានការចំណាយរបស់ខ្លួនឡើយ។ យ៉ាងណាមិញខាងក្រោមនេះគឺជារឿងទាំង១០ចំណុច ដែលអ្នកតែងតែចំណាយលើវាជារៀងរាល់ខែស្ទើរតែក្រខ្លួន៖ ១. ផឹកតែភេសជ្ជៈ BRAND ថ្លៃៗ៖ ទោះបីជាវាមើលទៅគួរឱ្យចាប់អារម្មណ៍ក្នុងការចាប់កាន់កែវកាហ្វេពេលដែលអ្នកចេញក្រៅក៏ដោយ តែភេសជ្ជៈពីហាងល្បីៗពិតជាមានតម្លៃថ្លៃណាស់ ហើយការទិញវាទៀងទាត់រៀងរាល់ពេលមានន័យថាការចំណាយរបស់អ្នកនឹងកើនឡើង។ ២. ទិញអីវ៉ាន់ច្រើនស្របពេលមានការបញ្ចុះតម្លៃ៖ ការលក់បញ្ចុះតម្លៃតែងតែល្បួងយើងឱ្យទិញអីវ៉ាន់ដែលយើងមិនត្រូវការ។ គ្រប់ពេលឱ្យតែយើងឃើញសញ្ញាថា «SALE» យើងនឹងចូលទៅមើលភ្លាម។ មើលចុះមើលឡើងយើងនឹងនាំគ្នាទិញ ទិញ ទិញ និងទិញ​ ដោយមិនសួរខ្លួនថាតើរបស់ទាំងនេះ យើងពិតជាត្រូវការទេ? ចម្លើយគឺច្បាស់ណាស់ថាយើយទិញទុកចោល។ ៣. ការប្រាក់កាតឥណទាន៖ មធ្យោបាយល្អបំផុតដើម្បីគ្រប់គ្រងប័ណ្ណឥណទានគឺការទិញទំនិញឱ្យអស់លុយពីក្នុងកាតជារៀងរាល់ខែ។  មិនមែនមានន័យថាអ្នកគួរដាក់លុយឱ្យច្រើន រួចហើយចាយឱ្យអស់នោះទេ!

    December 12, 2018