- autoadmin
- អន្តរជាតិ
អំណោយនៅមុនថ្ងៃបុណ្យណូអែលយ៉ាងរំភើប និងភ្ញាក់ផ្អើលរបស់គ្រួសារមួយជូនទៅកូនស្រីរបស់ពួកគេ គឺពិតជាមិនអាចបំភ្លេចបាន។ លោកឪពុក Lance Fuqua រស់នៅទីក្រុង Seiling រដ្ឋអូក្លាហូម៉ា បានបង្ហោះនូវវីដេអូនៅលើទំព័រហ្វេសប៊ុករបស់គាត់ ដែលបង្ហាញនូវអំណោយក៏គួរឱ្យភ្ញាក់ផ្អើលដល់កូនស្រីរបស់គាត់។ អំណោយដែលធ្វើឱ្យកូនស្រីរបស់គាត់រំភើប និងទប់ទឹកភ្នែកមិនបាននោះគឺជាសត្វឆ្កែមួយក្បាល ដែលនាងធ្លាប់តែទៅលេងជារឿយៗនៅឯកន្លែងជំរកសត្វ (animal shelter) ។ លោក Lance Fuqua បានប្រាប់ថា កូនស្រីរបស់គាត់ Hallee Fuqua បានស្នើសុំឆ្កែមួយសម្រាប់ជាអំណោយបុណ្យណូអែលជាច្រើនឆ្នាំមកហើយ ប៉ុន្តែគាត់មិនបានធ្វើតាមបំណងរបស់នាងទេ ពួកគាត់បានប្រាប់កូនស្រីរបស់គាត់ថា ត្រូវចាំដល់នាងបញ្ចប់ការសិក្សាពីមហាវិទ្យាល័យសិន។ យ៉ាងណាមិញបច្ចុប្បន្ននាងជានិស្សិតនៅសាកលវិទ្យាល័យរដ្ឋអូក្លាហូម៉ា ហើយបានធ្វើការស្ម័គ្រចិត្តនៅអង្គការ Humane Society of Stillwater។
December 22, 2018 - អន្តរជាតិ
ក្មេងប្រុស John Sarcona មានអាយុត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ នៅពេលដែលគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ NewYork-Presbyterian ក្នុងទីក្រុងញូវយ៉កដើម្បីព្យាបាលជំងឺឆ្អឹងខ្នង ដែលគំរាមកំហែងដល់អាយុជីវិត ព្រោះឆ្អឹងខ្នងរបស់គាត់កាន់តែពត់កោងទៅតាមពេលវេលា។ ពីរឆ្នាំក្រោយមកបន្ទាប់ពីការធូរស្រាលឡើងវិញដ៏គួរឱ្យភ្ញាក់ផ្អើល ពេលនេះគាត់កំពុងតែរៀនបើកឡាន និងរីករាយជាមួយនឹងជិវិតជានិស្សិតមហាវិទ្យាល័យឆ្នាំទី១។ ចាប់តាំងពីគាត់មានអាយុ ៦ឆ្នាំ John Sarcona បានវះកាត់ចំនួន ១៨លើកសម្រាប់ជំងឺ Scoliosis ដែលត្រូវបានគេស្គាល់ថា kyphoscoliosis។ ស្ថានភាពនេះគឺជាការរួមបញ្ចូលគ្នានៃភាពមិនធម្មតានៃការលូតលាស់ឆ្អឹងខ្នង ដែលធ្វើឱ្យឆ្អឹងខ្នងកោង (ដូចរូបភាពខាងក្រោម) ។ យ៉ាងណាក៏ដោយ John Sarcona បាននិយាយថា មុនការវះកាត់ដំបូងខ្ញុំជាគ្រាន់តែជាក្មេងធម្មតា ខ្ញុំមិនមានការរឹតត្បិត និងសូម្បីតែសញ្ញាដំបូងនៃជំងឺ Scoliosis រហូតទាល់តែយើងចាប់ផ្តើមឃើញវាកាន់តែច្បាស់នៅពេលដែលខ្ញុំធំឡើង។
December 22, 2018 - អន្តរជាតិ
មនុស្សពីរនាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹង «ការប្រើប្រាស់ drone» ដែលបណ្តាលឱ្យមានការរំខានយ៉ាងខ្លាំងនៅអាកាសយានដ្ឋាន Gatwick របស់ប្រទេសអង់គ្លេស។ អ្នកដំណើរជាង ១០០,០០០នាក់ ត្រូវបានទទួលរងផលប៉ះពាល់ ខណៈពេលដែលជើងហោះហើររាប់រយជើងត្រូវបានផ្អាកចាប់ពីយប់ថ្ងៃពុធដល់ថ្ងៃសុក្រ។ ជើងហោះហើរត្រូវបានផ្អាកជាបណ្តោះអាសន្នម្តងទៀតនៅល្ងាចថ្ងៃសុក្រ បន្ទាប់ពី drone មួយផ្សេងទៀតត្រូវបានគេប្រទះឃើញនៅក្បែរអាកាសយានដ្ឋាន។ ស្របពេលនេះផងដែរប៉ូលីស Sussex កំពុងដាក់ពង្រាយយុទ្ធវិធីដើម្បីការពារ drone ដែលបង្ហោះដោយខុសច្បាប់ទាំងនេះ។ អ្នកនាំពាក្យរបស់ព្រលានយន្តហោះ Gatwick បានបញ្ជាក់ថា ជើងហោះហើរបានចាប់ផ្តើមឡើងវិញនៅល្ងាចថ្ងៃសុក្រនេះ បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេលជាងមួយម៉ោងនៅពេលដែល drone ត្រូវបានគេប្រទះឃើញនៅប្រហែលម៉ោង ៥ល្ងាច។ យ៉ាងណាមិញសម្រាប់ព័ត៌មានដែលនាំឱ្យមានការចាប់ខ្លួនអ្នកបង្ហោះ drone ខុសច្បាប់ផ្សេងទៀតនឹងទទួលប្រាក់រង្វាន់ចំនួន ១០,០០០ផោន (១២,៦៥៧ដុល្លារ)៕ អត្ថបទ៖ លីដា
December 22, 2018 - អន្តរជាតិ
ឪពុកម្តាយជាច្រើនព្រួយបារម្ភអំពីសារធាតុគីមីនៅក្នុងផលិតផលថែរក្សាផ្ទាល់ខ្លួនដែលកូនរបស់ពួកគេប្រើ ប៉ុន្តែឥឡូវនេះការស្រាវជ្រាវថ្មីបានធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំងជាងមុន ដោយការប៉ះពាល់នេះចាប់ផ្តើមសូម្បីតែមុនពេលកូនរបស់ពួកគេកើតមកទៅទៀត។ យោងតាមការស្រាវជ្រាវថ្មីមួយដែលដឹកនាំដោយក្រុមអ្នកស្រាវជ្រាវនៅ UC Berkeley បានអោយដឹងថា ក្មេងស្រីដែលបានប៉ះពាល់នឹងសារធាតុគីមីដែលត្រូវបានរកឃើញជាទូទៅនៅក្នុងសាប៊ូកក់សក់ ថ្នាំដុសធ្មេញ និងសាប៊ូដុសខ្លួន នឹងមានការ «ពេញវ័យ» មុនកំណត់ សូម្បីតែកំឡុងពេលពួកគេនៅក្នុងផ្ទៃពោះម្តាយក៏អាចទទួលរងនូវឥទ្ធិពលនេះដែរ។ លោកស្រីសាស្រ្តាចារ្យ Kim Harley នៅសាលាសុខភាពសាធារណៈនៅប៊ើឃេលីក្នុងព្រឹត្តិប័ត្រព័ត៌មាន UC បានឱ្យដឹងថា ដូចយើងដឹងហើយ របស់ខ្លះដែលយើងប្រើទៅលើខ្លួនរបស់យើងនឹងជ្រាបចូលក្នុងខ្លួនរបស់យើងដោយឆ្លងកាត់តាមស្បែក ការដកដង្ហើម ឬការញ៉ាំ ដូចនេះយើងត្រូវដឹងថា សារធាតុគីមីទាំងនេះប៉ះពាល់ដល់សុខភាពរបស់យើងយ៉ាងណា។ របាយការណ៍ថ្មីដែលចេញមកពីទិន្នន័យការវាយតម្លៃសុខភាពមាតា និងកុមារនៃសាលីណាស (CHAMACOS) បានអនុវត្តតាមកុមារចំនួន ៣៣៨នាក់ ចាប់តាំងពីមុនពេលសម្រាលដល់វ័យជំទង់ ដើម្បីបង្ហាញថា តើការប៉ះពាល់ពីផ្នែកបរិស្ថានខាងក្រៅអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់កុមារ
December 22, 2018 - អន្តរជាតិ
បុរសវ័យ ៣៣ឆ្នាំ ម្នាក់ឈ្មោះ Chang បានក្លាយជាវីរុសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីគាត់បានទះកំផ្លៀងអតីតគ្រូបង្រៀនរបស់គាត់ជាសាធារណៈ ដោយសងសឹកការដាក់ទណ្ឌកម្មដែលគាត់បានទទួលកាលពីគាត់រៀនអនុវិទ្យាល័យ ពីរទសវត្សរ៍មុន។ ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងទីក្រុង ហឺណាន ប្រទេសចិន។ ដោយផ្អែកលើវីដេអូខាងក្រោម បុរសវ័យក្មេងនោះ បានស្ទាក់ស្ទះគ្រូរបស់គាត់ដែលមានឈ្មោះថា Zhao នៅចំកណ្តាលផ្លូវដើម្បីនិយាយជាមួយគាត់ រំពេចក្រោយមកគាត់ក៏ចាប់ផ្តើមទះកំផ្លៀងអតីតគ្រូបង្រៀនរបស់គាត់ហើយនិយាយយ៉ាងខ្លាំងថា៖ «ចងចាំពីរបៀបដែលអ្នកធ្លាប់វាយខ្ញុំទេ?! តើអ្នកចាំទេ?! អស់រយៈពេលជាច្រើនឆ្នាំបានកន្លងផុតទៅហើយតើអ្នកនៅចាំទេ?!» ហើយគាត់ថែមទាំងស្រែកប្រាប់ឈ្មោះរបស់គាត់ និងបានប្រាប់ថាធ្លាប់ជាសិស្សទៅកាន់អតីតគ្រូបង្រៀននេះ។ យ៉ាងណាមិញអតីតគ្រូបង្រៀន ស្របពេលដែលអតីតសិស្សធ្វើនូវទង្វើបែបនេះ គាត់បានត្រឹមតែអង្គុយនៅលើម៉ូតូរបស់គាត់ដោយភាពអស់សង្ឃឹម ខណៈសិស្សរបស់គាត់នៅតែស្រែកនៅនឹងមុខរបស់គាត់។ គាត់បានសុំទោសលោក Chang ប៉ុន្ដែវាមិនគ្រប់គ្រាន់សម្រាប់លោក Chang នោះទេ។ ជាការពិតនៅពេលដែលលោក Chang មានអាយុ
December 21, 2018 - អន្តរជាតិ
រូបភាពខាងក្រោមនេះបង្ហាញពីភាពពិតនៃល្បែងប្រដាល់សេរីរបស់កុមារនៅប្រទេសថៃ (Muay Thai) ដែលកុមារត្រូវបានគេបង់ប្រាក់រហូតដល់ ១,០០០ដុល្លារ (៨០០ផោន) ដើម្បីប្រកួតម្តងៗ។ ការប្រកួតដ៏ចម្រូងចម្រាសដែលត្រូវបានរៀបចំឡើងនៅទូទាំងប្រទេសអាស៊ីនេះយ៉ាងមានប្រជាប្រិយភាពយ៉ាងខ្លាំង និងបានទាក់ទាញមនុស្សរាប់ពាន់នាក់នៅពេលពួកគេប្រកួតគ្នាម្តងៗ។ ទោះជាយ៉ាងណាក៏ដោយ កីឡានេះក៏មានគ្រោះថ្នាក់ផងដែរ ដោយកាលពីខែមុនកីឡាករប្រដាល់ម្នាក់វ័យ ១៣ឆ្នាំ បានស្លាប់ ដោយសារការហូរឈាមក្នុងខួរក្បាលមួយថ្ងៃក្រោយពីត្រូវបានគេដួលសន្លប់ក្នុងពេលប្រកួត។ សាកលវិទ្យាល័យ Mahidol របស់ប្រទេសថៃបានបោះពុម្ពផ្សាយការសិក្សាមួយកាលពីខែមុនដែលបានឱ្យដឹងថា ការអនុញ្ញាតឱ្យក្មេងអាយុក្រោម ១៥ឆ្នាំ ទៅប្រដាល់អាចបណ្តាលឱ្យមានការខូចខាតខួរក្បាលក្នុងទម្រង់ខុសៗគ្នា។ ក៏ប៉ុន្តែលោក Sukrit Parekrithawet ដែលតំណាងឱ្យជំរំបណ្តុះបណ្តាលបាននិយាយថា អ្នកប្រដាល់ត្រូវតែចាប់ផ្តើមពីវ័យក្មេងដើម្បី «ឈាមជាអ្នកប្រដាល់»។ គាត់បានបន្ថែមថា ប្រសិនបើអ្នកមិនអនុញ្ញាត្តិឱ្យអ្នកប្រដាល់់ក្មេងៗ រៀនសូត្រវិធីរបស់ពួកគេតាំងពីក្មេងទៅ តើពួកគេអាចមានភាពខ្លាំងក្លា និងមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីប្រកួតប្រជែងយ៉ាងដូចម្តេច? យើងហៅវាថា «ឈាមជាអ្នកប្រដាល់»
December 21, 2018 - អន្តរជាតិ
នាយកដ្ឋានយុត្តិធម៌អាមេរិក US Department of Justice (DOJ) បានចោទប្រកាន់ជនជាតិចិនពីរនាក់គឺលោក Zhu Hua និង Zhang Shilong ដោយបានចោទប្រកាន់ពួកគេពីបទលួចព័ត៌មានកម្មសិទ្ធិបញ្ញា និងព័ត៌មានអាជីវកម្មសម្ងាត់របស់អាមេរិក និងជុំវិញពិភពលោកទៅឱ្យរដ្ឋាភិបាលចិន។ លោក Rod Rosenstein អគ្គមេធាវីរងបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ពួក Hacker ជនជាតិចិនបានទទួលព័ត៌មានពាណិជ្ជកម្ម និងរដ្ឋាភិបាលដោយគ្មានការអនុញ្ញាតពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀត។ យ៉ាងណាមិញក្រុងប៉េកាំងបានថ្កោលទោសម្តងហើយម្តងទៀត នូវអ្វីដែលខ្លួនហៅថាការចោទប្រកាន់គ្មានមូលដ្ឋានដោយសហរដ្ឋអាមេរិក ដែលនេះគឺជាសកម្មភាពប្រឆាំងនឹងប្រទេសចិនលើបញ្ហាសន្តិសុខអ៊ិនធើណែត ហើយក្រុងប៉េកាំងបានសម្តែងការប្តេជ្ញាចិត្តបង្ក្រាបរាល់ទម្រង់នៃការវាយប្រហារតាមអ៊ិនធឺរណែតដោយអនុលោមទៅតាមច្បាប់ឱ្យបាន។ អត្ថបទ៖ លីដា ប្រភព៖ cgtn
December 21, 2018 - អន្តរជាតិ
លោកឪពុកម្នាក់មកពីខេត្តហឺណាន ភាគកណ្តាលប្រទេសចិន បានបរិច្ចាគស្បែករបស់គាត់ម្តងហើយម្តងទៀតដល់កូនស្រីរបស់គាត់ដែលបានជួបគ្រោះថ្នាក់រលាកភ្លើងធ្ងន់ធ្ងរ ដោយសារតែគាត់មិនមានលទ្ធភាពក្នុងការចំណាយថ្លៃសម្រាប់ការវះកាត់របស់កូនស្រីគាត់។ ក្មេងស្រីជាកូនត្រូវបានគែឱ្យដឹងថាមានអាយុ ១៧ឆ្នាំ មានឈ្មោះថា លីចេស៊ី ដែលបានបាត់បង់ស្បែក ៨០ភាគរយ ដោយសារតែការផ្ទុះហ្គាសមួយ កាលពីថ្ងៃទី៣ ខែតុលា ហើយដោយស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និងត្រូវការវះកាត់កែស្បែកដើម្បីរស់ទើបឪពុករបស់នាងសម្រេចបរិច្ចាគស្បែកគាត់ផ្ទាល់តែម្តង។ លោកឪពុក Li Zhifeng ត្រូវបានមន្ទីរពេទ្យប្រាប់ថា គាត់ត្រូវចំណាយ ៣០០,០០០ យ័ន (៤៣,៤៣១ដុល្លារអាមេរិក) ដើម្បីទិញស្បែកដែលចាំបាច់សម្រាប់ការវះកាត់ប្តូរឱ្យកូនស្រីរបស់គាត់ ដោយមិនមានលទ្ធភាពចំណាយថ្លៃឈ្នួលវេជ្ជសាស្រ្តថ្លៃៗ លោក Li បានសំរេចចិត្តបរិច្ចាគស្បែករបស់គាត់ដើម្បីសង្គ្រោះកូនស្រី។ ចំណែកអ្នកស្រី Zheng Guohong ជាម្តាយប្រពន្ធបាននិយាយថា ពួកគេបានចំណាយប្រាក់ជាង ១.៦
December 21, 2018 - បច្ចេកវិទ្យា
តារាល្បីៗ៣នាក់ កំពុងតែប្ដឹងក្រុមហ៊ុនផលិតហ្គេម «Fortnite» ដោយពួកគេចោទថា វាជាចោរកម្មលួចកម្មសិទ្ធិបញ្ញារបស់ពួកគេ។ យោងតាមមេធាវីលោក David Hecht ដែលតំណាងឱ្យ Ribeiro, អ្នកចម្រៀងរ៉េប 2Milly និង Russell Horning (Backpack Kid) បាននិយាយថា មិនមែនត្រឹមតែតារាល្បីទាំង៣នេះទេដែលកំពុងប្តឹងក្រុមហ៊ុនផលិតហ្គេម «Fortnite» នោះទេ គឺជារៀងរាល់ថ្ងៃគាត់តែងទទួលបានការហៅទូរស័ព្ទអំពីអ្វីដែលកំពុងកើតឡើងជាច្រើន។ វាមិនច្បាស់ទេថាតើលោក David Hecht សំដៅទៅលើអ្វី ប៉ុន្តែប្រហែលជាគាត់ចង់សំដៅអំពីក្បាច់រាំនៅក្នុងហ្គេម Fortnite នេះ។ យ៉ាងណាមិញ «Fortnite» មិនត្រឹមតែប្រើប្រាស់ក្បាច់រាំអ្នកទាំង៣ខាងលើនោះទេ សូម្បីតារាល្បីៗ ដូចជា
December 21, 2018 - អន្តរជាតិ
អ្នកចូលចិត្តគាំទ្រឆ្មាពណ៌ប្រផេះតូចគួរឱ្យស្រឡាញ់ឈ្មោះ Pusheen នេះនឹងរីករាយ ស្របពេលដឹងថាហាងកាហ្វេ Pusheen ដែលត្រូវបានបើកនៅលើពិភពលោកដំបូងបង្អស់ នឹងត្រូវបើកដំណើរការឆាប់ៗនេះ។ តុក្កតាដែលគួរឱ្យស្រលាញ់ដែលបានចាប់យកបេះដូងអ្នកលេងអ៊ិនធឺណិតចាប់តាំងពីឆ្នាំ ២០១០ នឹងត្រូវបានបង្ហាញខ្លួននៅក្នុងហាងកាហ្វេពិសេសមួយនៅក្នុងប្រទេសសិង្ហបុរីនៅខែមករា ឆ្នាំ២០១៩នេះ ។ ឆ្មា Pusheen ត្រូវបានបង្កើតឡើងដោយប្តីប្រពន្ធអាមេរិកនាង Claire Belton និង លោក Andrew Duff ហើយតួអង្គឆ្មានេះ គឺមានលើរបស់គ្រប់ប្រភេទដូចជា៖ គំនូរ ទំនិញគ្រប់ប្រភេទ សៀវភៅ និងភាពយន្ត។ ហើយឥឡូវនេះ Business Insider បានរាយការណ៍ថា ហាងកាហ្វេ Pusheen ដំបូងគេនៅលើពិភពលោកនឹងត្រូវបើកនៅថ្ងៃទី៦
December 21, 2018









