autoadmin
  • អន្តរជាតិ

    ការផ្ទុះដ៏ធំមួយនៅឯរោងចក្រថាមពលញូវយ៉ក បានប្រែក្លាយផ្ទៃមេឃទៅជាពណ៌ខៀវលាយបៃតងយ៉ាងស្រស់ស្អាត។ ហេតុការណ៍ដ៏ចម្លែកនេះ ត្រូវបានបង្កឡើងដោយការផ្ទុះនៅរោងចក្រថាមពល Con Edison នៅតំបន់ Queens នៃទីក្រុងញូវយ៉ក។ នាយកដ្ឋានប៉ូលីសក្រុងញូវយ៉កបានបញ្ជាក់ជាផ្លូវការនៅលើ Twitter ថា មូលហេតុនៃការមើលឃើញដ៏គួរឱ្យចាប់អារម្មណ៍នេះ គឺជាការផ្ទុះ និងមិនមានភស្តុតាងនៃសកម្មភាពក្រៅភព (ALIEN) នោះទេ។ យ៉ាងណាមិញប៉ូលីសបានណែនាំប្រជាជនឱ្យជៀសវាងកន្លែងនោះ ហើយរបាយការណ៍បានបញ្ជាក់ថា គ្មាននរណាម្នាក់រងរបួសដោយសារហេតុការណ៍នេះទេ។ នាយកដ្ឋានពន្លត់អគ្គីភ័យនៅក្រុងញូវយ៉កក៏បានបញ្ជាក់ដែរថា ពួកគេបានទទួលរបាយការណ៍ជាច្រើនអំពីការផ្ទុះនៅក្នុងទីក្រុងឡង់អាយឡេន និងអាស្ត្រារ៉ា នៅវេលាម៉ោង ១០ និង ១៥នាទី ល្ងាចដោយពួកគេបានរាយការណ៍ថា ឧបទ្ទវហេតុនេះស្ថិតនៅក្រោមការគ្រប់គ្រង និងគ្មានការរាយការណ៍ពីរបួសនិង គ្មានភ្លើងឆេះអ្វីទេ។ យ៉ាងណាក៏ដោយហេតុការណ៍នេះគឺពិតជាចម្លែក ដែលធ្វើឱ្យដំណើរ និងអ្នករស់នៅជុំវិញនោះបានថតរូប

    December 28, 2018
  • អន្តរជាតិ

    Avangard គឺជាមីស៊ីលកម្រិតខ្ពស់បំផុតរបស់ប្រទេសរុស្ស៊ី និងត្រូវបានសាកល្បងកាលពីថ្ងៃពុធយ៉ាងជោគជ័យ ហើយមានមនុស្សតិចតួចណាស់ ដែលស្គាល់ច្បាស់អំពីវា។ Avangard មានល្បឿនរហូតដល់ទៅបាន ៣០,០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ឬ 19,037 ម៉ាយល៍ក្នុងមួយម៉ោង គឺល្បឿនរបស់វាលឿនជាងសំលេងដល់ទៅ២០ដងឯណោះ។ ការបង្ហោះដ៏អស្ចារ្យបានធ្វើឱ្យ Avangard ក្លាយជាគោលដៅដ៏លំបាកបំផុតមួយ។ យោងតាមឧបនាយករដ្ឋមន្ត្រីរុស្ស៊ី សម្រាប់ឧស្សាហកម្មការពារជាតិ និងអវកាសលោក Yuri Borisov បានពន្យល់ថា៖ «ស្ទើរតែគ្មានមីស៊ីល ដែលអាចវាយប្រហារក្នុងល្បឿនលឿនដូច Avangard នេះទេ»។ យ៉ាងណាមិញយោធារុស្ស៊ីបានរាយការណ៍ថា Avangard បានត្រូវបង្ហោះចេញពីតំបន់ Dombarovsky នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ហើយបានកំណត់គោលដៅនៃការធ្វើតេស្តម្តងទៀតនៅ Kura ឧបទ្វីប

    December 28, 2018
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Apple Inc នឹងចាប់ផ្តើមដំឡើងទូរស័ព្ទ iPhone ចុងក្រោយរបស់ខ្លួននៅឥណ្ឌាតាមរយៈក្រុមហ៊ុន Foxconn នៅដើមឆ្នាំ ២០១៩ ហើយនេះជាលើកដំបូងដែលក្រុមហ៊ុនផលិត Foxconn របស់តៃវ៉ាន់ នឹងដំឡើងទូរស័ព្ទនៅក្នុងប្រទេសឥណ្ឌា។ ប្រភពដដែលបាននិយាយថា ក្រុមហ៊ុន Foxconn នឹងបំពាក់នូវម៉ូដែលទូរស័ព្ទដែលមានតម្លៃថ្លៃបំផុតដូចជា ឧបករណ៍ស្មាតហ្វូន iPhone ត្រកូល X ដែលនេះជាសក្តានុពលថ្មីរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសឥណ្ឌា។ រោងចក្រ Foxconn នឹងត្រូវធ្វើនៅក្នុងទីក្រុង Sriperumbudur ភាគខាងត្បូងនៃរដ្ឋ Tamil Nadu។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌាលោក M C

    December 28, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ ដោយសារតែរលកយក្សស៊ូណាមិ ដែលបានវាយប្រហារមកប្រទេសឥណ្ឌូនេស៊ីកាលពីចុងសប្ដាហ៍មុន បន្ទាប់ពីភ្នំភ្លើង Anak Krakatau បានផ្ទុះឡើងបង្កឱ្យមានការបាក់ដី។ យ៉ាងណាមិញអ្នកម្តាយឈ្មោះ អេមីលៀ ដែលបានរួចរស់ជីវិតម្នាក់នេះ បានប្រាប់សារព័ត៌មាន BBC News ឥណ្ឌូនេស៊ីទាំងក្ដុកក្ដួល អំពីហេតុការណ៍ដ៏គួរឱ្យរន្ធត់ដែលកូនស្រីអាយុ ៥ឆ្នាំ របស់គាត់បានរបូតពីដៃរបស់គាត់ចូលទៅក្នុងសមុទ្រ។ អ្នកម្តាយ អេមីលៀ បាននិយាយរៀបរាប់ថា៖ «ខ្ញុំបានកាន់កូនរបស់ខ្ញុំណែនក្នុងដៃ តែនាងនៅតែហៅខ្ញុំជាម្តាយ» ក្រោយរលកមួយ ចូលមករលកមួយទៀត អ្នកម្តាយ អេមីលៀ បន្តថា៖ «ខ្ញុំកាន់តែខ្សោយកម្លាំង ខ្ញុំអស់កម្លាំង ហើយខ្ញុំមិនអាចដកដង្ហើមបានទៀតទេ … ខ្ញុំមិនអាចកាន់កូនស្រីរបស់ខ្ញុំបានណែននឹងដៃទៀតទេ» «បន្ទាប់មកខ្ញុំបានចាប់កអាវរបស់នាង

    December 27, 2018
  • អន្តរជាតិ

    វេជ្ជបណ្ឌិតម្នាក់ឈ្មោះ Dharmendra Pratap Singh ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការស្លាប់របស់អតីតប្រពន្ធនាង Rakhi Srivastava បន្ទាប់ពីវេជ្ជបណ្ឌិតរូបនេះត្រូវបានចោទប្រកាន់ថា បានអូស ហើយរុញនាងចុះចូលទៅក្នុងទន្លេមួយ។ យោងទៅតាមប៉ូលីសបានអោយដឹងថា លោក Singh បានសារភាពថា បានជួបជាមួយអ្នកស្រី Srivastava ដែលជាអតីតភរិយា បន្ទាប់មកគេបានដាក់ថ្នាំចូលភេសជ្ជៈឱ្យមកនាងផឹក ហើយក៏រុញនាងពីច្រាំងទន្លេមួយ នៅទីក្រុង Pokhara ប្រទេសនេប៉ាល់ កាលពីថ្ងៃ ទី៣ ខែមិថុនា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានឱ្យដឹងថា អ្នកស្រី Rakhi Srivastava ដែលរស់នៅក្នុងតំបន់ Shahpur រដ្ឋ Uttar Pradesh

    December 27, 2018
  • អន្តរជាតិ

    ប្រទេសឥណ្ឌូណេស៊ីក្នុងថ្ងៃព្រហស្បតិ៍នេះ បានកែជាថ្មីឡើងវិញរាល់ជើងហោះហើរទាំងអស់ដែលត្រូវឆ្លងកាត់ជុំវិញផ្ទុះភ្នំភ្លើង Anak Krakatau រវាងកោះជ្វា និងកោះស៊ូម៉ាត្រា ខណៈដែលភ្នំភ្លើងនេះបានផ្ទុះឡើងនូវពពកផេះទៅលើអាកាសជាច្រើនថ្ងៃមកហើយ ក្រោយពីភ្នំភ្លើងនេះបានបង្កឱ្យមានរលកយក្សស៊ូណាមីកាលពីចុងសប្តាហ៍មុន។ ការបាក់ដីរបស់ភ្នំភ្លើង Anak Krakatau កាលពីថ្ងៃសៅរ៍ បានបង្កឱ្យមានរលកយក្សស៊ូណាមីកម្ពស់ ៥ម៉ែត្រ បក់បោកទៅលើឆ្នេរសមុទ្រ Sunda និងបានសម្លាប់មនុស្សជាង ៤០០នាក់ និងរបួសជាង ១០០០នាក់។ ទីភ្នាក់ងារអាកាសចរណ៍ AirNav របស់រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា ការហោះហើរទាំងអស់ត្រូវបានប្តូរឡើងវិញ ដោយសារតែការផ្ទុះនៃពពកផេះទៅលើអាកាសរបស់ភ្នំភ្លើង Anak Krakatau ស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន»។ នៅថ្ងៃព្រហស្បតិ៍នេះអាជ្ញាធរបានលើកកម្ពស់ការប្រុងប្រយ័ត្ន ដោយសារការបន្ទុះភ្នំភ្លើងនេះឡើងដល់កម្រិតខ្ពស់បំផុត ទី២ និងនាំឱ្យមានការហាមឃាត់ ៥គីឡូម៉ែត្រ នៅជុំវិញតំបន់នោះ៕

    December 27, 2018
  • អន្តរជាតិ

    នៅក្នុងខែមីនា ឆ្នាំ២០១៨ ទស្សនាវដ្តី Forbes បានចុះបញ្ជីកំពូលមហាសេដ្ឋីសិង្ហបុរី (Singapore’s 50 Richest 2018) ហើយមហាសេដ្ឋីក្នុងជួរ ទី១៥ ពិសេសម្នាក់នេះ បានធ្វើឱ្យយើងចាប់អារម្មណ៍យ៉ាងខ្លាំងពីព្រោះគាត់មានអាយុ ១០០ឆ្នាំទៅហើយ ប៉ុន្តែគាត់នៅតែបន្តធ្វើការជារៀងរាល់ថ្ងៃធម្មតា។ មហាសេដ្ឋីម្នាក់នេះមានឈ្មោះថា Chang Yun Chung ស្ថាបនិកក្រុមហ៊ុនអន្តរជាតិប៉ាស៊ីហ្វិក (PIL) ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១.៩ពាន់លានដុល្លារអាមេរិក មកពីប្រទេសសឹង្ហបូរី។ នៅក្នុងបទសម្ភាសន៍ថ្មីៗជាមួយស្ថានីយទូរទស្សន៍ CNBC លោក Chang បានលាតត្រដាងថា គាត់នៅតែចូលមើលទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន PIL ជារៀងរាល់ថ្ងៃដើម្បីធានាថា ប្រតិបត្ដិការកំពុងដំណើរការស្របគ្នា ទោះបីជាគាត់បានប្រគល់តួនាទីជាប្រធានប្រតិបត្តិទៅកូនប្រុសរបស់គាត់ឈ្មោះ

    December 27, 2018
  • អន្តរជាតិ

    លោកយាយពិការភ្នែកដ៏អាថ៌កំបាំង Baba Vanga ជនជាតិប៊ុលហ្គារីដ៏ល្បីឈ្មោះ ធ្លាប់បានទស្សន៍ទាយអំពី គ្រោះថ្នាក់នៃថ្ងៃទី៩ ខែវិច្ឆិកា (9/11), Brexit និងISIS ទោះបីជាលោកយាយបានស្លាប់អស់រយៈពេលជាង ១២ឆ្នាំ ក៏ដោយ ក៏គាត់ធ្លាប់បានព្យាករទុកសម្រាប់ ឆ្នាំ២០១៩ នេះដែរ។ យោងតាមការព្យាកររបស់លោកយាយ Baba Vanga បានឱ្យដឹងថា មេដឹកនាំពីររូបក្នុងចំណោមមេដឹកនាំពិភពលោកដ៏លេចធ្លោបំផុតនឹងមានបញ្ហានៅឆ្នាំនេះ ដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងប្រឈមមុខនឹងការប៉ុនប៉ងធ្វើឃាតពីអ្នកណាម្នាក់នៅក្នុងក្រុមសន្តិសុខរបស់លោក ហើយលោកប្រធានាធិបតីអាមេរិក Donald Trump បាត់បង់ការស្តាប់ឮរបស់គាត់ដោយជំងឺអាថ៌កំបាំងមួយ។ លោកយាយ Baba ក៏ធ្លាប់បានទស្សន៍ទាយថា រលកយក្សស៊ូណាមិដ៏ធំមួយនឹងលុបបំបាត់តំបន់ជាច្រើននៅទ្វីបអាស៊ី ហើយទ្វីបអឺរ៉ុបនឹងត្រូវធ្លាក់ចុះនៅក្រោមការគាំងសេដ្ឋកិច្ចដ៏មហន្តរាយមួយ។ ដូច្នេះតើរឿងទាំងនេះអាចក្លាយជាការពិតបានដែរឬទេ? យ៉ាងណាមិញលោក

    December 27, 2018
  • អន្តរជាតិ

    ជប៉ុនបាននិយាយថា ខ្លួននឹងដកខ្លួនចេញពីគណៈកម្មការអន្ដរជាតិនេសាទត្រី (IWC) ដែលជាគណៈកម្មការមានភារកិច្ចអភិរក្សត្រីបាឡែន។ ការនេសាទត្រីបាឡែនត្រូវបានហាមឃាត់ដោយ IWC នៅក្នុង ឆ្នាំ១៩៨៦ បន្ទាប់ពីប្រភេទត្រីបាឡែនចំនួនត្រូវបានគេនេសាទស្ទើរតែផុតពូជ។ ជប៉ុនដែលធ្លាប់ជាសមាជិករបស់ IWC តាំងពីឆ្នាំ ១៩៥១ បាននិយាយថា ការញ៉ាំត្រីបាឡែនគឺជាផ្នែកមួយនៃវប្បធម៌របស់ប្រទេសនេះ ហើយអស់រយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសជប៉ុនបានបរបាញ់ត្រីបាឡែនក្រោមរូបភាពដែលគេហៅថា «ជាការស្រាវជ្រាវវិទ្យាសាស្ត្រ» និងដើម្បីលក់សាច់ត្រីបាឡែនទាំងនោះ ដែលវាជាទង្វើមួយដែលត្រូវបានរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកអភិរក្ស។ សេចក្តីប្រកាសដកខ្លួនចេញពី IWC កាលពីថ្ងៃពុធត្រូវបានរំពឹងទុក ប៉ុន្តែក្រុមអ្នកអភិរក្សព្រមានថាការផ្លាស់ប្តូរនេះនឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ វាមានន័យថា ប្រទេសជប៉ុននឹងអាចបរបាញ់ដោយសេរីនូវប្រភេទសត្វដែលបច្ចុប្បន្នត្រូវបានការពារដោយ IWC ដូចជាត្រីបាឡែន minke នេះជាដើម។ យ៉ាងណាមិញអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Yoshihide Suga បាននិយាយថា

    December 26, 2018
  • បច្ចេកវិទ្យា

    មហាសេដ្ឋីលោក Elon Musk បានបង្ហាញផែនការសម្រាប់យានអវកាសដែលអាចដឹកមនុស្សរហូតដល់ទៅ ១០០នាក់ ទៅកាន់ភពព្រះអង្គារ។ នាយក​ប្រតិបត្តិរបស់ SpaceX រូបនេះបានបង្ហោះរូបភាពនៃគំរូសាកល្បងដែលត្រូវបានសាងសង់នៅរដ្ឋ Texas នៅលើទំព័រ Twitter របស់គាត់ ។ លោកក៏បានឆ្លើយតបនឹងសំណួរជាច្រើនពីអ្នកដែលដើរតាមគាត់ អំពីយានអវកាស និងម៉ាស៊ីនរ៉ុក្កែតរបស់គាត់ដែលនឹងត្រូវបានគេរចនាឡើងដើម្បីផ្ទុកបន្ទុកទម្ងន់ដល់ទៅ ១៥០តោន ចូលទៅក្នុងអវកាស។ យ៉ាងណាមិញមានការសន្និដ្ឋានពីអ្នកប្រើ Twitter ម្នាក់ថា យានអវកាសនេះនឹងធ្វើចេញពីដែកអ៊ីណុក ហើយលោក Elon Musk ក៏បានបញ្ជាក់ថា វានឹងប្រើវត្ថុធាតុស្រដៀងគ្នាទៅនឹងរ៉ុក្កែត Atlas ដែលត្រូវបានផលិតដំបូងក្នុងទសវត្សរ៍ឆ្នាំ ១៩៥០។ នាយក​ប្រតិបត្តិរបស់ SpaceX រូបនេះ

    December 26, 2018