autoadmin
  • អន្តរជាតិ

    អាមេរិក៖ ថ្មបារីអេឡិចត្រូនិករបស់អ្នកដំណើរក្រុមហ៊ុនអាកាសចរណ៍អាមេរិកម្នាក់បានឡើងកំដៅ និងឆេះឆួលភ្លាមៗ ក្រោយពីយន្តហោះបានចុះចតនៅទីក្រុង Chicago កាលពីយប់ថ្ងៃសុក្រ។ លោក Ross Feinstein អ្នកនាំពាក្យអាមេរិច បានបញ្ជាក់ពីហេតុការណ៍នេះទៅកាន់សហរដ្ឋអាមេរិកនាថ្ងៃនេះ ដោយបានកត់សម្គាល់ថា អ្នកចូលរួមយន្តហោះដែលបានទទួលការហ្វឹកហ្វឺនប្រយុទ្ធប្រឆាំងនឹងការឆេះកម្តៅថ្មបានបណ្តាលឱ្យភ្លើងឆេះយ៉ាងលឿនហើយយន្ដហោះត្រូវបានគេចុះចតទៅច្រកទ្វារ។ អ្នកដំណើរទាំង ១៣៨នាក់ និងអ្នកបម្រើការលើហោះហើរ ៦នាក់ នៅលើយន្តហោះជើងហោះហើរលេខ ១៦៨ ពីទីក្រុង Las Vegas ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Chicago O’Hare ពុំមាននរណាម្នាក់រងរបួសនោះទេ។ យ៉ាងណាមិញនាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិកក៏បានហាមឃាត់បារីអេឡិចត្រូនិកពីកាបូបដែលបានត្រួតពិនិត្យរួចដែរ ដើម្បីការពារក្នុងការឆេះនេះ ប៉ុន្តែនៅតែអាចមានបញ្ហាកើតឡើង។ អ្នកដំណើរអាចដាក់បារីអេឡិចត្រូនិកនេះតាមកាបូបជាប់ខ្លួនបាន ប៉ុន្តែមិនមានន័យថា ពួកគេអាចប្រើវានៅលើយន្តហោះបានទេ៕ អត្ថបទ៖ លីដា

    January 8, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ បន្ទាប់ពីច្រើនសប្តាហ៍អំពីស្ថានភាពសុខភាព និងអាពាហ៍ពិពាហ៍សម្ងាត់ជាមួយនារីម៉ូដែលជនជាតិ​រុស្ស៊ី ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី បានសម្រេចលះបង់រាជបល្ល័ង្ករបស់ទ្រង់ជាផ្លូវការកាលពីចុងសប្តាហ៍កន្លងទៅនេះ។ យ៉ាងណាមិញព្រះរាជវាំងជាតិរបស់ប្រទេសម៉ាឡេស៊ី បានប្រកាសការដាក់រាជ្យរបស់ព្រះអង្គម្ចាស់ Muhammad V កាលពីថ្ងៃអាទិត្យ ដោយពុំបាននិយាយលម្អិតអំពីមូលហេតុដែលទ្រង់សម្រេចចិត្តធ្វើដូច្នេះទេ។ នេះគឺជាលើកទីមួយហើយដែលព្រះមហាក្សត្ររបស់ម៉ាឡេស៊ីរូបនេះ បានបោះបង់ចោលបល្ល័ង្កខ្លួនចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសនៅឆ្នាំ ១៩៥៧។ យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ ព្រះអង្គម្ចាស់ Muhammad V ទ្រង់បានអរគុណដល់នាយករដ្ឋមន្ត្រី និងរដ្ឋាភិបាល ខណៈពេលដែលទ្រង់បានសម្តែងនូវការកោតសរសើរចំពោះឱកាសដែលទ្រង់ត្រូវបានតែងតាំងដោយក្រុមប្រឹក្សារដ្ឋ។ ហើយទ្រង់គឺទើបតែវិលត្រលប់ពីការសម្រាកនៅឯមន្ទីរពេទ្យរយៈពេលពីរខែ និងមានរឿងអាស្រូវរៀបការជាសម្ងាត់ជាមួយនឹងនាង Oksana Voevodina ដែលជាជនជាតិរុស្ស៊ី មុនពេលដែលទ្រង់ប្រកាសលាលែងពីតំណែងជានេះ។ ចំណែកនាង Oksana Voevodina ដែលជានារីម៉ូដែល និងជាជ័យលាភីបវរកញ្ញាក្រុងម៉ូស្គូ វ័យ ២៤ឆ្នាំ

    January 8, 2019
  • បច្ចេកវិទ្យា

    ថ្មីៗនេះក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន Xiaomi បានបែកធ្លាយនូវវីដេអូ ថេប្លេត (​Tablet) ដែលមានសមត្ថភាពអាចផ្លាស់ប្តូរទៅជាស្មាតហ្វូនមួយទៀត។ វីដេអូនៃឧបករណ៍នេះត្រូវបានចែករំលែកដោយអ្នកលេងបណ្តាញសង្គម Twitter ជាពិសេសរឿងបែកធ្លាយបច្ចេកវិទ្យាថ្មីដ៏ល្បីល្បាញម្នាក់លោក Evan Blass ដែលបង្ហាញពីមនុស្សម្នាក់កំពុងចុចចូលក្នុងកម្មវិធីផែនទីមួយលើ Tablet របស់គាត់ បន្ទាប់មកក៏បត់វាចេញជាទូរស័ព្ទ។ លោក Evan Blass គាត់បាននិយាយថា មិនដឹងថាវីដេអូ ឬឧបករណ៍នេះនឹងអាចមានពិតនោះទេ ប៉ុន្តែគាត់ត្រូវបានគេប្រាប់ថា ឧបករណ៍បានធ្វើឡើងដោយក្រុមហ៊ុន Xiaomi។ យ៉ាងណាមិញក្រុមហ៊ុន Xiaomi មិនទាន់បានឆ្លើយតបនឹងសំណើសុំធ្វើអត្ថាធិប្បាយលើវីដេអូលេចធ្លាយនេះទេ។ ហើយបើវាជារឿងពិត ក្រុមហ៊ុន Xiaomi គឺកំពុងតែស្ថិតក្នុងចំណោមក្រុមហ៊ុនផ្សេងទៀតដែលកំពុងធ្វើការលើឧបករណ៍ដែលអាចបត់បាន រួមទាំងក្រុមហ៊ុនអេឡិចត្រូនិចយក្ស Samsung ផងដែរ៕

    January 5, 2019
  • អន្តរជាតិ

    ត្រីធូណាដ៏ធំមួយបានលក់ក្នុងតម្លៃ ៣.១ លានដុល្លារអាមេរិក (៣៣៣.៦ លានយ៉េន) នៅទីផ្សារដេញថ្លៃត្រីធូណាមួយ នៅតូក្យូ ប្រទេសជប៉ុន។ ត្រីនេះមានទម្ងន់ ២៧៨គីឡូក្រាម ហើយត្រូវបានទិញដោយក្រុមហ៊ុន Kiyomure Corp ដែលម្ចាស់របស់វាឈ្មោះ Kiyoshi Kimura ជាអ្នកគ្រប់គ្រងខ្សែសង្វាក់ Sushi Zanmai ។ លោក Kiyoshi Kimura គាត់បានប្រាប់ទូរទស្សន៍ជប៉ុនថា គាត់មានការភ្ញាក់ផ្អើលចំពោះតម្លៃដាក់ឱ្យដេញថ្លៃរបស់ត្រីនេះ។ លោកបន្តថា ត្រីធូណានេះមើលទៅមានរសជាតិឆ្ងាញ់ ហើយស្រស់ ប៉ុន្តែខ្ញុំគិតថាខ្ញុំចំណាយច្រើនពេកហើយ។ លោក Kimura គាត់ធ្លាប់បានរំពឹងថា ត្រីនេះអាចនឹងមានតម្លៃចន្លោះពី ៣០លាន

    January 5, 2019
  • អន្តរជាតិ

    ទីក្រុងតៃប៉ិ៖ លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ បានប្តេជ្ញានៅក្នុងថ្ងៃសៅរ៍នេះ ដោយនឹងការពារលទ្ធិប្រជាធិបតេយ្យ និងរបៀបរស់នៅរបស់កោះតៃវ៉ាន់ នៅចំពោះមុខភាពតានតឹងជាថ្មីជាមួយប្រទេសជិតខាងដ៏ធំ គឺចិន ខណៈដែលចិនគំរាមកំហែងចង់ឱ្យកោះតៃវ៉ាន់ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ ការអត្ថាធិប្បាយរបស់លោកស្រី Tsai បានកើតមានឡើង បន្ទាប់ពីលោកប្រធានាធិបតីចិនស៊ីជីនពីងបាននិយាយថា៖ «គ្មាននរណាម្នាក់អាចផ្លាស់ប្តូរការពិត ដែលថាតៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន» ហើយថា ប្រជាជនទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់គួរតែស្វែងរកការបង្រួបបង្រួមឡើងវិញ។ នៅក្នុងការឆ្លើយតបនេះ លោកស្រី Tsai បាននិយាយថា កោះតៃវ៉ាន់នេះនឹងមិនទទួលយកការរៀបចំនយោបាយ «ប្រទេសមួយ ដើរដោយប្រព័ន្ធពីរ» ជាមួយចិននោះទេ៕ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia

    January 5, 2019
  • អន្តរជាតិ

    ទីក្រុងប៉េកាំង៖ ក្រសួងការបរទេសចិនកាលពីថ្ងៃសុក្របានបដិសេធចំពោះការប្រឹក្សាយោបល់ដែលចេញដោយសហរដ្ឋអាមេរិក និងបាននិយាយថា ប្រទេសចិនតែងតែស្វាគមន៍ពលរដ្ឋបរទេស និងការពារសិទិ្ធស្របច្បាប់របស់ពួកគេ។ សុន្ទរកថានេះបានកើតឡើង បន្ទាប់ពីក្រសួងការបរទេសអាមេរិកបានធ្វើការព្រមានអំពីការព្រមានអំពីការធ្វើដំណើរដោយនិយាយថា ភ្ញៀវទេសចរទៅកាន់ប្រទេសចិននឹងមានហានិភ័យ ដែលរដ្ឋាភិបាលចិនអាចហាមឃាត់មិនឱ្យពួកគេចាកចេញពីប្រទេសចិន។ អ្នកនាំពាក្យក្រសួងការបរទេសលោក Lu Kang បានប្រាប់សន្និសីទកាសែតថា ប្រទេសចិនតែងតែស្វាគមន៍ពលរដ្ឋបរទេសរួមទាំងប្រជាពលរដ្ឋអាមេរិកទៅធ្វើទស្សនកិច្ចនៅប្រទេសចិន និងការពារសិទ្ធិសន្តិសុខ និងសិទ្ធិស្របច្បាប់របស់ពួកគេរួមទាំងសេរីភាពក្នុងការចេញ និងចូលមកប្រទេសចិន។ លោក Lu បាននិយាយថា ជាការពិតពលរដ្ឋបរទេសនៅក្នុងប្រទេសចិនគួរតែគោរព និងគោរពច្បាប់របស់ចិនឱ្យបានល្អ។ លោកបានបន្ថែមថា ទាក់ទិននឹងជនបរទេសដែលសង្ស័យថារំលោភច្បាប់ និងប្រព្រឹត្តបទឧក្រិដ្ឋនៅក្នុងប្រទេសចិន អាជ្ញាធរចិនតែងតែដោះស្រាយដោយមិនលំអៀង និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ។ លោកនិយាយថា៖ «និយាយដោយស្មោះត្រង់ទៅ យោបល់ដែលចេញដោយសហរដ្ឋអាមេរិកមិនទំនងនោះទេ»។ អ្នកនាំពាក្យរូបនេះបាននិយាយថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា

    January 5, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Huawei បានដកតំណែង និងកាត់ប្រាក់ខែបុគ្គលិករបស់ខ្លួន ២នាក់ បន្ទាប់ពីពួកគេផ្ញើសារស្វាគមន៍ឆ្នាំថ្មីទៅលើគណនី Twitter ផ្លូវការរបស់ក្រុមហ៊ុន ដោយប្រើប្រាស់ទូរស័ព្ទ iPhone ។ យោងតាមសារព័ត៌មាន Reuters និង Bloomberg បានឱ្យដឹងថា អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុនលោក Chen Lifang បាននិយាយថា ឧបទ្ទវហេតុនេះជាការធ្វើឱ្យខូចខាតដល់យីហោ Huawei ។ ក្រៅពីការដកតំណែងនេះ បុគ្គលិកទាំងពីរនឹងត្រូវកាត់ប្រាក់ខែប្រចាំខែ ៥,០០០យ័ន (ប្រហែល ៧២៨ដុល្លារអាមេរិក) ហើយបុគ្គលិកម្នាក់ក្នុងចំនោម ២នាក់ នឹងត្រូវមានប្រាក់ខែជាប់គាំងរយៈពេល ១២ខែ។ បណ្តាញផ្ទៃក្នុង Huawei

    January 5, 2019
  • អន្តរជាតិ

    ថៃ៖​ ព្យុះត្រូពិចដ៏អាក្រក់ជាលើកដំបូងនៅក្នុងបីទសវត្សរ៍ចុងក្រោយ បានធ្វើឱ្យមនុស្សម្នាក់ស្លាប់កាលពីថ្ងៃសុក្រ ខណៈដែលព្យុះត្រូពិកនេះបានវាយលុកមកដល់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសថៃ ហើយវាបានធ្វើឱ្យដួលរលំដើមឈើ និងប៉ើងដំបូលតាមដែលនៅតាមតំបន់ដែលមានព្យុះនេះ។ យ៉ាងណាមិញក្រុមមន្ត្រីបាននិយាយថា ព្យុះបានបាត់បង់ល្បឿនហើយ ប៉ុន្តែពេលនេះពួកគេកំពុងព្រួយបារម្ភនឹងគ្រោះទឹកជំនន់។ ព្យុះត្រូពិច Pabuk ដែលមានខ្យល់បក់ខ្លាំងបំផុត និងល្បឿន ៧០គីឡូម៉ែត្រក្នុងមួយម៉ោង បានបក់បោកជាមួយនឹងរលកខ្ពស់នៅឈូងសមុទ្រថៃ ហើយបានធ្វើឱ្យបាក់ដីនៅក្នុងស្រុក Pak Phanang ខេត្ត Nakhon Si Thammarat ដែលជាកន្លែងដើមឈើបានបោកបក់លើផ្ទះប្រជាជនជាច្រើន និងបង្កឱ្យមានការខូចខាត។ មន្រ្តីសម្រាលគ្រោះមហន្តរាយបាននិយាយថា មនុស្សម្នាក់ដែលត្រូវបានស្លាប់ គឺម្នាក់ក្នុងចំណោមអ្នកនេសាទតាមទូក ដែលក្រឡាប់នៅក្នុងខ្យល់បក់ដ៏ខ្លាំងនេះនៅជិតឆ្នេរនៃខេត្ត Pattani ក្បែរនោះ។ ហើយអ្នកនេសាទម្នាក់ផ្សេងទៀតត្រូវបានបាត់ខ្លួន ប៉ុន្តែបួននាក់ផ្សេងទៀតគឺមានសុវត្ថិភាពហើយ។ ខណៈពេលនេះភ្លៀងខ្លាំង និងខ្យល់បក់ខ្លាំងត្រូវបានគេរំពឹងថា

    January 5, 2019
  • អន្តរជាតិ

    វាពិតជារឿងដ៏ចម្លែកមួយ ដែលទារិកាម្នាក់បានកើតមកជាមួយនឹងកូនភ្លោះមួយគូទៀតនៅក្នុងពោះរបស់នាង តែយ៉ាងណាក៏ដោយពេលនេះនាងតូចបានទទួលការវះកាត់យកទារកភ្លោះនោះចេញយ៉ាងជោគជ័យ។ ទារិកាម្នាក់នេះត្រូវបានគេឱ្យដឹងថា បានកើតមកជាមួយនឹងកូនភ្លោះមួយគូ ដែលទី១ មានទម្ងន់ ១ផោន និងមួយទៀតមានទម្ងន់ ១អោន ក្នុងពោះរបស់នាង ដែលស្ថានភាពសុខភាពបែបនេះគេហៅថា «គភ៌ក្នុងគភ៌» ។ ទារិកានេះត្រូវបានគេដឹងថា មានម្ដាយឈ្មោះ Pooja Kumar ក្រោយពេលសម្រាលគាត់បាននាំយកទារិកានេះទៅផ្ទះវិញ ទោះបីពេលដំបូងឡើយទារិកានេះមានអាការហើមពោះក៏ដោយ។ ប៉ុន្តែបន្ទាប់ពីការគ្រុនអស់ជាច្រើនសប្ដាហ៍ និងមានការហើមពោះខ្លាំងឡើង ទារិកានេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Sir Sundarlal វិញ។ ក្រោយមកទើបពេទ្យរកឃើញពីភាពមិនប្រក្រតីដែលគេហៅថា «គភ៌ក្នុងគភ៌» ដែលវាអាចកើតមានលើទារក ១ ក្នុងចំនោម ១០០,០០០ នេះ។ យ៉ាណាមិញពេលនេះទារិកាមានសុខភាពប្រសើរបន្ទាប់ពីមានការវះកាត់ទាន់ពេល

    January 4, 2019
  • អន្តរជាតិ

    អាមេរិក៖ ក្រុមមន្ត្រីបានឱ្យដឹងថា មនុស្ស ៧នាក់ បានស្លាប់ និង ៨នាក់ ផ្សេងទៀតរងរបួស នៅក្នុងឧប្បត្តិហេតុដ៏កាចសាហាវមួយដែលបណ្តាលឱ្យមានអគ្គីភ័យនៅលើផ្លូវហាយវ៉េមួយកន្លែងកាលពីថ្ងៃព្រហស្បតិ៍។ អាជ្ញាធរប៉ូលិសក្នុងតំបន់បាននិយាយថា រថយន្តដឹកទំនិញពីរគ្រឿង និងរថយន្តដឹកអ្នកដំណើរពីរគ្រឿង បានបុកគ្នាយ៉ាងពេញទំហឹង និងបានបណ្តាលឱ្យមានការផ្ទុះឆេះនៅលើផ្លូវ Interstate 75 នៅជិតក្រុង Gainesville នៃរដ្ឋ Florida ភាគខាងជើង នៅប្រហែលម៉ោង ៤ល្ងាច។ យ៉ាងណាមិញប៉ូលីសបានស៊ើបអង្កេតពីគ្រោះថ្នាក់នេះហើយបាននិយាយថា វាជាឃាតកម្ម ប៉ុន្តែមិនទាន់បានបញ្ជាក់ពីមូលហេតុទេ។ ក្រុមអាជ្ញាធរក៏បាននិយាយថា ការប៉ះទង្គិចគ្នានេះបានធ្វើឱ្យប្រេងម៉ាស៊ូត ៥០ហ្គាល្លុង បានឆាបឆេះឡើង និងធ្វើឱ្យមានភ្លើងឆេះយ៉ាងខ្លាំងនៅលើបណ្តោយផ្លូវហាយវ៉េ Interstate 75 នេះ។

    January 4, 2019