- autoadmin
- អន្តរជាតិ
VLC ជាកម្មវិធីចាក់វីដេអូដែលអាចចាក់បានគ្រប់ទម្រង់នៃវីដេអូទាំងអស់ ហើយ VLC ពេលនេះគឺកំពុងឈានដល់ដំណាក់កាលដ៏ធំមួយ។ គេហទំព័រ Variety ក៏បានប្រទះឃើញការដំឡើងរបស់ VideoLan នៅស្តង់ CES 2019 ដោយក្នុងនោះគឺជាការបង្ហាញចំនួននៃការទាញយក VLC ជិត ៣ពាន់លានដង។ ឆ្លើយតបនឹងការអបអរសាទរនេះតំណាងក្រុមហ៊ុនលោក Jean-Baptiste Kempf បាននិយាយថា VLC នឹងធ្វើការនាំយក AirPlay ទៅជា platform របស់ខ្លួននៅថ្ងៃអនាគត។ ការនាំយក Airplay មករួមជាដៃគូជាមួយ VLC ជាសមត្ថភាពមួយដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Android ប្រើប្រាស់វីដេអូទៅទូរទស្សន៍ Apple
January 11, 2019 - អន្តរជាតិ
ប្រទេសសិង្ហបុរី៖ ជំនួបកិច្ចប្រជុំកំពូលលើកទីពីររវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណា ដ្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្រហែលជាអាចធ្វើឡើងក្នុងប្រទេសសិង្ហបុរី ឬវៀតណាម នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ក្នុងព្រឹកថ្ងៃសុក្រ ទី១១ ខែមករានេះ។ មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងម្នាក់ដោយសុំមិនបញ្ចេញឈ្មោះបាននិយាយថា៖ «កន្លែងដែលសាសមនឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចជំនួបអ្នកទាំង២ នេះគឺមានដូចជា៖ ប្រទេសវៀតណាម សិង្ហបុរី និងកោះហាវ៉ៃ»។ យ៉ាងណាមិញមន្ត្រីម្នាក់ទៀតបានឱ្យដឹងថា៖ «រដ្ឋហាវ៉ៃត្រូវបានគេនិយាយថា ជាទីតាំងមិនប្រាកដប៉ុន្មានទេ ព្រោះទីនោះមិនមានស្ថានទូតកូរ៉េខាងជើងនៅទីនោះឡើយ»។ ថ្វីបើរដ្ឋាភិបាលកូរ៉េខាងត្បូងធ្លាប់បានសង្ឃឹមថា ភូមិ Panmunjom ដែលស្ថិតនៅតំបន់គ្មានយោធារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងនឹងអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកទី២នេះក៏ដោយ ក៏វាមិនអាចទៅរួចដែរ។ មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទាំងនោះបានប្រាប់សារព័ត៌មានថា៖ «យើងចង់រៀបចំកិច្ចប្រជុំនៅ Panmunjom ប៉ុន្តែលទ្ធភាពនៃការក្លាយជាការពិតហាក់ដូចជាមិនមាន»៕ អត្ថបទ៖ លីដា
January 11, 2019 - បច្ចេកវិទ្យា
តេឡេស្កុបអវកាស Kepler (Kepler Space Telescope) បានរកឃើញភពថ្មីមួយ ដែលមានទំហំធំជាងភពផែនដីពីរដង។ ភពដែលត្រូវបានគេឱ្យឈ្មោះថា K2-288Bb អាចជាថ្ម ឬសម្បូរទៅដោយឧស្ម័ន ដែលស្រដៀងនឹងភពណេបទូន (Neptune)។ ការរកឃើញនេះគឺពិតជាគួរឱ្យរំភើបជាទីបំផុត ដោយសារទំហំរបស់ភពនេះ (តូចជាងណេបទូនបន្តិច) គឺកម្រមានណាស់ក្នុងចំនោមភពដែលនៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ។ K2-288Bb មានទីតាំងស្ថិតនៅចម្ងាយ ២២៦ឆ្នាំពន្លឺ ស្ថិតនៅក្នុងតារានិករ Taurus និងជាផ្នែកមួយនៃប្រព័ន្ធផ្កាយដែលមានផ្កាយស្រអាប់ចំនួន ២ និងមានចំងាយឆ្ងាយពីគ្នាប្រហែល ៥.១ពាន់លានម៉ាយ។ ផ្កាយមួយក្នុងចំណោមផ្កាយទាំង២ គឺមានទំហំពាក់កណ្តាលព្រះអាទិត្យ ចំណែកឯផ្កាយមួយទៀតមានទំហំប្រមាណ ១ ភាគ ៣ នៃព្រះអាទិត្យ។ ក្រុមស្រាវជ្រាវបានរកឃើញថា
January 11, 2019 - អន្តរជាតិ
ស្រ្តីវៀតណាមម្នាក់នេះមានឈ្មោះ ង្វៀន វ៉ាន់អេញ បានចែករំលែកពីរបៀបដែលនាងបានជួបស្វាមីរបស់នាងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយក្រោយមកបានរៀបការជាមួយគាត់បន្ទាប់ពីស្គាល់គ្នាអស់រយៈពេល ១០ខែ។ នាង វ៉ាន់អេញ ត្រូវបានគេឱ្យដឹងថា បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទីក្រុងហាណូយជាមួយនឹងលទ្ធផលដ៏ល្អប្រសើរក្នុង ឆ្នាំ២០១៥។ ក្រោយមកក្នុងខែឧសភា ឆ្នាំ២០១៦ ចៃដន្យនាងក៏ចាប់អារម្មណ៍ឃើញរូបថតបុរសម្នាក់ថតជាមួយនឹង idol របស់នាង ទើបនាងផ្ញើសារទៅកាន់បុរសនោះ។ ក្រោយមកបុរសដែលមានឈ្មោះថា Dang Tuan នេះក៏បានប្រាប់នាងវិញថា គាត់មិនស្គាល់ idol អ្វីរបស់នាងនោះទេ។ ដោយពួកគេមានអារម្មណ៍ល្អពេលផ្ញើសារឱ្យគ្នា ពួកគេក៏បន្តទាក់ទងគ្នារហូតមកដល់ ខែវិច្ឆិកា ឆ្នាំ២០១៦ ទើបពួកគេចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាផ្លូវការ។ បន្ទាប់ពីទាក់ទងគ្នាបាន ១០ខែ លើបណ្តាញសង្គមដោយមិនដែលបានជួបផ្ទាល់សោះ ពួកគេទាំងពីរក៏សម្រេចចិត្តចង់រៀបការជាមួយគ្នា
January 11, 2019 - អន្តរជាតិ
ការស្រាវជ្រាវបានរកឃើញថា ការបំបៅទារកដោយដបទឹកដោះគោ (ដោយមិនបំបៅដោះ) នឹងធ្វើឱ្យទារកនោះក្លាយជាមនុស្សដៃឆ្វេង។ មានការជជែកវែកញែកមួយថា តើការប្រើប្រាស់ដៃឆ្វេង ឬស្ដាំ ជារឿងកើតដោយធម្មជាតិ ឬយើងជាអ្នកកំណត់ ព្រោះសូម្បីតែកូនភ្លោះដែលមានកូដហ្សែនដូចគ្នាក៏នៅតែខុសគ្នាត្រង់រឿងដៃឆ្វេង ឬស្ដាំនេះ។ យ៉ាងណាមិញការស្រាវជ្រាវថ្មីបានរកឃើញថា របៀបនៃការចិញ្ចឹមបីបាច់ទារកដើរតួជាកត្តាដ៏សំខាន់ក្នុងការកំណត់នេះ។ ការសិក្សានេះបានផ្អែកលើការស្រាវជ្រាវនៅក្នុងប្រទេសចំនួនប្រាំរួមមាន៖ នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអៀរឡង់… ដែលពាក់ព័ន្ធនឹងស្ត្រី និងទារកចំនួន ៦២,១២៩ គូ។ ក្នុងនោះអ្នកស្រាវជ្រាវបាននិយាយថា ការបំបៅកូនដោយទឹកដោះម្តាយលើសពី ៦ខែ អាចកាត់បន្ថយឪកាសដែលទារកនឹងត្រូវប្រើដៃឆ្វេង ១៣ ទៅ ១០ភាគរយ។ នេះមានន័យថា អ្នកដែលធម្មជាតិប្រើដៃឆ្វេងប្រហែលជា ២២ភាគរយ នឹងប្រែជាអ្នកប្រើដៃស្តាំវិញប្រសិនបើពួកគេត្រូវបានបំបៅដោយទឹកដោះម្តាយក្នុងរយៈពេលលើសពី ៦ខែ ។
January 11, 2019 - អន្តរជាតិ
រដ្ឋាភិបាលសុខភាពសាធារណៈអង់គ្លេសបានព្រមានថា ជំងឺថ្លើម និងអ្នកស្លាប់ដោយសារជំងឺនេះមានការកើនឡើងជាខ្លាំង។ ហើយវាគឺជាការព្រួយបារម្ភដ៏ធំមួយ ដោយសារតែមេរោគនេះវាបណ្តាលឱ្យមានជំងឺក្រិនថ្លើម និងជំងឺមហារីកតែម្តង។ តែយ៉ាងណាមិញអ្នកក៏អាចកែប្រែ ឬកាត់បន្ថយហានិភ័យរបស់វាដោយការកែសម្រួលរបបអាហាររបស់អ្នកផងញាដែរ (លើកលែងតែអ្នកមានមេរោគថ្លើមដោយសារការផឹកស្រា)។ ខាងក្រោមនេះគឺជាអាហារដែលអ្នកគួរតែប្រយ័ត្នដែលមានដូចជា៖ – ប៊ឺ, ម៉ាហ្គារីន, ខ្លាញ់ជ្រូក, ខ្លាញ់ស្រក់ពីការចំអិនសាច់, ម៉ាយ៉ាណែស – ទឹកដោះគោដែលសម្បូរគ្រីម – ឈីស – ប្រេងឆា រួមទាំង៖ ប្រេងអូលីវ ផ្កាឈូករ័ត្ន និងប្រេងបន្លែ – សាច់ដែលមានសាច់ច្រើនដូចជា៖ សាច់ទា និងពោះជ្រូក (សាច់ផ្នែកខាងពោះ) – សាច់កែច្នៃ រួមមាន៖
January 11, 2019 - អន្តរជាតិ
និស្សិតម្នាក់បានស្លាប់ក្រោយធ្លាក់ពីលើអគារបន្ទប់ជួលជាន់ទី ៩ របស់ខ្លួនមានឈ្មោះថា Arlington House ដែលជាប្លុកអគារដ៏ធំមួយនៅក្រុង Margate និងបានធ្លាក់ហើយទើរលើដំបូលចំណតរថយន្តមួយកន្លែងក្រោមអគារនោះ។ ជនរងគ្រោះដែលបានស្លាប់នេះមានឈ្មោះថា Franis Simon អាយុ ២៣ឆ្នាំ ត្រូវបានគេរកឃើញសាកសព បន្ទាប់ពីអ្នកដំណើរម្នាក់ដែលកំពុងថតរូបនៅជិតទីនោះបានឃើញសាកសពគាត់ចៃដន្យ។ ជនរងគ្រោះលោក Franis Simon គឺទើបតែចេញពីរ៉ូម៉ានីមករស់នៅអង់គ្លេសប៉ុន្មានខែមុននេះប៉ុណ្ណោះ ដើម្បីចំណាយពេលជាមួយម្តាយ និងឪពុកចុងរបស់គាត់។ លោក Anthony Pierce ដែលជាឪពុកចុងក៏បានប្រាប់ប៉ូលីសថា Simon ចូលចិត្តអង្គុយនៅលើមាត់បង្អួចផ្ទះជួលរបស់គាត់ពេលគាត់ជក់បារីណាស់ ទោះបីជាគាត់ត្រូវបានព្រមានជាច្រើនដងពីគ្រោះថ្នាក់នៃការធ្វើបែបនេះពីម្តាយនិងឪពុកចុងក៏ដោយ។ រាល់ពេលដែលពួកគាត់ប្រាប់កំុឱ្យធ្វើបែបនេះ Simon តែងតែសើចមកវិញ និងនិយាយតបថា៖ «គ្មានអ្វីកើតលើខ្ញុំទេ»។ តែជាអកុសលវាពិតជាដូចអ្វីដែលគ្រប់គ្នាភ័យខ្លាចពិតមែន។
January 10, 2019 - Nissan Auto Tech
ក្រុមហ៊ុន Nissan Motor Co., Ltd., បានក្លាយជាក្រុមហ៊ុនផលិតរថយន្តដំបូងគេ ដែលបានប្តេជ្ញាចិត្តក្នុងការផ្គត់ផ្គង់រថយន្តអគ្គិសនីមកឱ្យប្រទេសសិង្ហបុរី។ ក្រុមហ៊ុន Nissan Motor បានប្រកាសនៅក្នុងពិព័រណ៍ Motorshow កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមករាថា នៅត្រឹម ឆ្នាំ២០២២ គ្រប់ម៉ូដែលថ្មីរបស់ Nissan ដែលនាំចូលមកដល់សិង្ហបុរីនឹងសុទ្ធតែជារថយន្តប្រើថាមពលថ្ម ឬកាត់ (ប្រើបានទាំងប្រេងឥន្ធនៈ និងថាមពលថ្ម)។ លោក Ron Lim ប្រធានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Nissan Tan Chong Motor បានប្រាប់កាសែត The
January 10, 2019 - អន្តរជាតិ
មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីថ្ងៃទី២៩ ខែធ្នូ ចុងឆ្នាំ២០១៨ នៅក្នុងមណ្ឌលថែរក្សារយៈពេលយូរមួយ ដោយស្ត្រីម្នាក់ដែលកំុពុងស្ថិតក្នុងស្ថានភាពសន្លប់ (coma) យ៉ាងហោចណាស់ ១០ឆ្នាំ បាមកហើយនោះ បានផ្តល់នូវកំណើតកូនប្រុសមួយ។ បើយោងតាមកាសែត The Guardian បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅរដ្ឋ Arizona សហរដ្ឋអាមេរិក។ វាហាក់ដូចជាអ្នកថែទាំជំងឺមិនបានដឹងអំពីការមានផ្ទៃពោះរបស់ស្ត្រីនោះទេ រហូតដល់គាត់ចាប់ផ្តើមសំរាលកូន។ យ៉ាងណាមិញទារកដែលទើបនឹងកើតរបស់ស្ត្រីរងគ្រោះ ហាក់ដូចជាពិបាកដង្ហើមនៅពេលដែលមន្ត្រីប៉ូលីសបានទៅពិនិត្យក្នុងមន្ទីរពេទ្យ។ ហើយបើយោងតាមកាសែត Daily Mail បានឱ្យដឹងថា ទារកទើបនឹងកើតនេះស្ថិតក្នុងស្ថានភាពទន់ខ្សោយ និងជិតស្លាប់បន្ទាប់ពីកើតរួច។ ទោះជាយ៉ាងណាក៏ដោយទាំងម្តាយ និងកូនពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះដែរក្រុមគ្រួសាររបស់ស្ត្រីនេះបានសម្តែងការខឹងសម្បារចំពោះឧបទ្ទវហេតុនេះដោយនិយាយថា ម្តាយ និងកូនប្រុសគឺនឹងមានការតក់ស្លុតយ៉ាងខ្លាំងដោយសារការរំលោភបំពាននេះ ហើយវាគឺការធ្វេសប្រហែសដែលបានកើតឡើងនៅក្នុងមន្ទីរថែរក្សាមួយនេះ។ ចំពោះទារកដែលទើបនឹងកើតនេះ
January 10, 2019 - អន្តរជាតិ
ស្ត្រីម្នាក់ដែលជាសហស្ថាបនិកនៃគេហទំព័រអាសអាភាសដ៏ធំបំផុតមួយរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានតុលាការក្រុងសេអ៊ូលដាក់ពន្ធនាគារ ៤ឆ្នាំ ដោយសារការប្រើប្រាស់វីដេអូថតដោយកាមេរ៉ាបង្កប់។ ស្រ្តីម្នាក់នោះមានឈ្មោះថា សុង អាយុ ៤៦ឆ្នាំ ដែលត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទជួយ និងចែកចាយសម្ភារៈអាសអាភាសសម្រាប់តួនាទីរបស់នាងក្នុងការដំណើរការគេហទំព័ររបស់ខ្លួន។ សុង គឺជាមនុស្សម្នាក់ក្នុងចំនោមមនុស្សបួននាក់នៅពីក្រោយគេហទំព័រអាសអាភាស ដែលជាគេហទំព័រសិចដ៏ធំមួយរបស់កូរ៉េខាងត្បូង។ គេហទំព័រនេះ គឺចរាចរនូវវីដេអូសិចខុសច្បាប់រាប់ពាន់ ដែលបានថតពីបង្គន់ និងបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់។ គេហទំព័រអាសអាភាសនោះមានអ្នកប្រើប្រាស់ជាងមួយលាននាក់ ហើយក៏មានវីដេអូរាប់ពាន់នាក់ត្រូវបានលុបទៅវិញ ដោយសារការផលិត និងការផ្សព្វផ្សាយវីដេអូអាសអាភាស ឬសិច គឺជារឿងខុសច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ យ៉ាងណាមិញ សុង ត្រូវបានផាកពិន័យ ១.៤ពាន់លានវ៉ុន (ប្រហែល ១.២លានដុល្លារអាមេរិក) ហើយត្រូវបានបង្គាប់ឱ្យចូលរៀនអំពីការអប់រំទប់ស្កាត់អំពើហឹង្សាផ្លូវភេទរយៈពេល ៨០ ម៉ោង។ រូបភាព និងវីដេអូសិចតាមរយៈកាមេរ៉ាបង្កប់ខុសច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានក្លាយជាបញ្ហាដ៏សំខាន់
January 10, 2019









