autoadmin
  • អន្តរជាតិ

    នាយកផលិតករថៃដែលបានចំណាយពេលប៉ុន្មានសប្តាហ៍ដើម្បីថតខ្សែភាពយន្តអំពីការជួយសង្គ្រោះនៃរូងភ្នំ «ថាំហ្លួង» បាននិយាយថា ការផ្តោតសំខាន់របស់គាត់នៅក្នុងខ្សែភាពយន្តនេះ គឺទៅលើភាពត្រឹមត្រូវ និងវីរភាព។ ផលិតករលោក Tom Waller និយាយថា៖ «គុហា» ដែលនឹងចេញផ្សាយទាំងស្រុងចំថ្ងៃគម្រប់ខួប ១ឆ្នាំ នៃប្រតិបតិ្តការជួយសង្គ្រោះនេះ នឹងក្លាយជាការឆ្លើយតបនៃបេសកកម្មសង្គ្រោះក្មេងប្រុសទាំង ១២នាក់ និងគ្រូបង្វឹករបស់ពួកគេពីរូងភ្នំថាំហ្លួង។ គិតមកត្រឹមពេលនេះគឺមានរយៈពេល ៧ខែ នៃការសង្គ្រោះ ហើយក៏មានសៀវភៅមិនតិចជាង ៦ក្បាល ដែលបានដាក់លក់នៅលើគេហទំព័រ Amazon ។ ចំណែកតួសម្ដែងជាងពាក់កណ្ដាលនៅក្នុងរឿងនេះ គឺជាតួអង្គពិតដែលបានសង្គ្រោះពួកគេ ជាពិសេសគឺពួកគេជាវីរ​បុរសដែលអ្នករាល់គ្នាប្រហែលជាមិនបានដឹងពីវត្តមាន។ ភាពយន្ត «គុហា» នេះនឹងត្រូវបញ្ចេញ Trailer នៅក្នុងកម្មវិធីមហោស្រពភាពយន្ត Berlin

    January 19, 2019
  • អន្តរជាតិ

    កម្មវិធីបង្ហាញម៉ូត Versace របស់ក្រុមហ៊ុនអ៊ីតាលីត្រូវបានគេចោទប្រកាន់ពីបទ ការអនុម័តមិនសមរម្យ (Cultural Appropriation) ដោយមិនឱ្យ credit ទៅម្ចាស់ដើម លើម៉ូត «ខោប្រដាល់» ថ្មីរបស់ខ្លួន។ ដែលខោខ្លីនោះត្រូវបានបង្ហាញជាសម្លៀកបំពាក់បុរសសម្រាប់ Fall-Winter 2019-20 Collection ដែលបានបង្ហាញខ្លួននៅ Milan Fashion កាលពីថ្ងៃ ទី១២ ខែមករា ២០១៩។ ចំណែកអ្នកនិយមលេងអ៊ីនធឺណិត ក៏បានអំពាវនាវឱ្យក្រុមហ៊ុន Versace មើលឡើងវិញនូវដើមកំណើតនៃខោនេះ ព្រោះវាគឺជាផ្នែកមួយនៃខោខ្លីប្រដាល់ មួយថៃ (Muay Thai) ហើយស្របពេលដែលមួយថៃគឺជាសិល្បៈប្រដាល់ដំណាងឱ្យថៃ និងត្រូវបានឱ្យតម្លៃបំផុតពីប្រជាជនថៃតាំងពីបុរាណមកនោះ ការដែលមិនឱ្យ

    January 19, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Microsoft នឹងបញ្ឈប់ការ update ចំពោះស្មាតហ្វូន ដែលកំពុងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Windows 10 Mobile នៅថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០១៩ ហើយពួកគេបានណែនាំជាផ្លូវការឱ្យអ្នកប្រើប្រាស់ប្តូរទៅប្រើឧបករណ៍ Android ឬ iOS វិញ។ ក្រុមហ៊ុននេះបាន update ព័ត៌មានអំពីវដ្តជីវិតនៃប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនកាលពីថ្ងៃ ទី១៤ ខែមករា ជាមួយព័ត៌មានថ្មីដោយនិយាយថា៖ «ការបញ្ចប់នេះគឺអនុវត្តចំពោះគ្រប់ផលិតផលរបស់ Windows 10 Mobile រួមទាំង Windows 10 Mobile និង Windows

    January 19, 2019
  • អន្តរជាតិ

    សេតវិមានបាននិយាយកាលពីថ្ងៃសុក្រថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ដ្រាំ នឹងធ្វើកិច្ចប្រជុំកំពូលលើកទី២ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅចុងខែកុម្ភៈ ប៉ុន្តែនឹងរក្សាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើក្រុងព្យុងយ៉ាងដដែល បន្ទាប់ពីលោក ដ្រាំ បានជួបជាមួយអ្នកចរចានុយក្លេអ៊ែរកំពូលរបស់ក្រុងព្យុងយ៉ាង។ ការប្រកាសនេះបានកើតឡើងចំពេលមានការភ្ញាក់ផ្អើលខាងការទូតនៅក្នុងទីក្រុងវ៉ាស៊ីនតោន ជុំវិញដំណើរទស្សនកិច្ចរបស់លោក គីម យ៉ុងចុល (Kim Yong Chol) អតីតប្រមុខចារកម្ម និងបានសម្គាល់ថា ជាសញ្ញានៃចលនានៅក្នុងកិច្ចប្រឹងប្រែងដោយបញ្ចប់នុយក្លេអ៊ែរដែលបានជាប់គាំងចាប់តាំងពីកិច្ចប្រជុំដ៏សំខាន់រវាងលោក ដ្រាំ និងមេដឹកនាំកូរ៉េខាងជើងនៅសិង្ហបុរីឆ្នាំមុន។ អ្នកនាំពាក្យរបស់សេតវិមានលោកស្រី Sarah Sanders បានមានប្រសាសន៍ថា ប្រធានាធិបតីលោក ដូណាល់ ដ្រាំ បានជួបជាមួយលោក គីម

    January 19, 2019
  • អន្តរជាតិ

    ក្រុមអ្នកវិទ្យាសាស្ត្រនៃការពិសោធន៍ជីវសាស្ត្រខ្នាតតូចមួយបាននិយាយកាលពីថ្ងៃអង្គារថា គ្រាប់ពូជកប្បាសមួយប្រភេទដែលត្រូវបានគេយកនាំទៅក្នុងលំហរដោយយានអង្កេតអវកាស Chang’e-4 របស់ចិន និងត្រូវបានដាំនៅលើឋានព្រះច័ន្ទពេលនេះបានដុះពន្លកហើយ។ បន្ទាប់ពីបានធ្វើការចុះចតជាលើកដំបូងទៅអឌ្ឍគោលម្ខាងទៀតដែលពុំធ្លាប់មានមនុស្ស​ជាតិណាទៅដល់ ក្រោមបេសកកម្មរបស់យាន Chang’e-4 របស់ប្រទេសចិន ពេលនេះចិនកំពុងត្រួសត្រាយផ្លូវពិសោធន៍ជីវចម្រុះខ្នាតតូចដំបូងនៅលើភពព្រះច័ន្ទ។ យោងតាមក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Chongqing នៅភាគនិរតីនៃប្រទេសចិនឱ្យដឹងថា ក្រុមស្រាវជ្រាវរបស់យាន Chang’e-4 ក្រៅពីគ្រាប់ពូជកប្បាស ពួកគេក៏នាំយកនូវ គ្រាប់ប្រេង ដំឡូង និង គ្រាប់ arabidopsis ក៏ដូចជាពងស៊ុតល្អិតៗមួយចំនួនទៅតាមផងដែរ៕ អត្ថបទ៖​ លីដា ប្រភព៖ xinhuanet

    January 17, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Lenovo ត្រូវបានគេរាយការណ៍ថា គ្រោងនឹងចេញលក់កំណែថ្មីនៃទូរស័ព្ទកាលពីជំនាន់ ឆ្នាំ២០០៤ Motorola RAZR ជាមួយនឹងអេក្រង់ដែលអាចបត់ចូលបាននៅខែកុម្ភៈ។ យោងតាមរបាយការណ៍របស់ Wall Street Journal បានឱ្យដឹងថា ទូរស័ព្ទ Motorola Razr ថ្មីនេះនឹងមានតម្លៃប្រហែល ១,៥០០ដុល្លារអាមេរិក ពោលគឺកើនឡើងទ្វេដងធៀបនឹងតម្លៃចាស់ ៦០០ដុល្លារ កាលពីពេលវាចេញដំបូង (៦០០ដុល្លារកាលនោះ គឺចាត់ទុកថាថ្លៃកប់ពពកហើយ)។ គំរូ ឆ្នាំ២០១៩ គឺជាលទ្ធផលនៃភាពជាដៃគូផ្តាច់មុខរវាងក្រុមហ៊ុន Lenovo ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Motorola និងក្រុមហ៊ុន Verizon ហើយមានតែ Razr ថ្មីចំនួន

    January 17, 2019
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ អ្នកសុំទានម្នាក់ឈ្មោះ Legiman អាយុ ៥២ឆ្នាំ នៅក្នុងទីក្រុង Jawa Tengah ប្រទេសឥណ្ឌូនេស៊ីបានសារភាពថា មានទ្រព្យសម្បត្តិមានតម្លៃជិត១០០,០០០ដុល្លារអាមេរិក បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរអំឡុងប្រតិបត្តិការប្រឆាំងនឹងអ្នកគ្មានផ្ទះសំបែង និងអ្នកសុំទានកាលពីថ្ងៃសៅរ៍ ទី១២ ខែមករា។ ក្រោយការស៊ើបអង្កេត Legiman ត្រូវបានគេនិយាយថា មានផ្ទះមានតម្លៃប្រហែល ១៧,០០០ដុល្លារអាមេរិក មានដីមួយកន្លែង ដែលមានតម្លៃជិត ២០,០០០អាមេរិក និងគណនីសន្សំប្រាក់ ដែលមានតម្លៃប្រហែល ៦៣,០០០ដុល្លាអាមេរិកនៅក្នុងធនាគារ។ ទោះជាយ៉ាងណាក៏ដោយលោក Legiman ត្រូវបានដោះលែង និងអនុញ្ញាតឱ្យរក្សាប្រាក់របស់គាត់ដដែល ប៉ុន្តែត្រូវបានគេព្រមានមិនឱ្យសុំទាននៅលើដងផ្លូវម្តងទៀតទេ។ យោងទៅតាម Tribun News បានឱ្យដឹងថា

    January 17, 2019
  • អន្តរជាតិ

    អ្នកជំងឺដែលឈឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយនឹងត្រូវបានព្យាបាលដោយ «ផ្សិតវេទមន្ត» ម៉្យាងនៅមន្ទីរពេទ្យមួយ ក្នុងទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដែលវាគឺជាផ្នែកមួយនៃការស្រាវជ្រាវថ្មី ក្នុងគោលបំណងកាត់បន្ថយ ការថប់បារម្ភ និងមនុស្សដែលជិតស្លាប់។ វាត្រូវចំណាយពេលច្រើនជាងមួយឆ្នាំសម្រាប់ការអនុញ្ញាតឱ្យប្រើផ្សិតនេះនៅឯមន្ទីរពេទ្យ St Vincent ដើម្បីទទួលបានការអនុម័តពីគណៈកម្មាធិការសីលធម៌ និងអាជ្ញាធររដ្ឋ និងសហព័ន្ធ។ ឱសថ psilocybin គឺជាការសំយោគធាតុផ្សំដែលរកឃើញនៅក្នុងផ្សិត វានឹងត្រូវបានផ្តល់ឱ្យម្នាក់មួយតែប៉ុណ្ណោះ ហើយអត្ថប្រយោជន៍នៃការព្យាបាលអាចមានរយៈពេលពី ៦ខែ ឡើងទៅ។ មន្ទីរពេទ្យ St Vincent និយាយថា អ្នកជំងឺ ៣នាក់ ក្នុងចំនោម ១០នាក់ ដែលស្ថិតដំណាក់កាលចុងក្រោយរបស់ពួកគេសង្ឃឹមថា ឱសថ psilocybin នឹងអាចជួយពួកគេឱ្យផុតពីការឈឺចុកចាប់បាន។

    January 17, 2019
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ អ្នកនេសាទជនជាតិឥណ្ឌូនេស៊ីម្នាក់បានអះអាងថា បានដឹងពីកន្លែងពិតប្រាកដ ដែលយន្តហោះ MH370 បានធ្លាក់ចូលសមុទ្រស៊ូម៉ាត្រា។ អ្នកនេសាទម្នាក់នោះមានឈ្មោះថា Rusli Khusmin អាយុ ៤២ឆ្នាំ បាននិយាយថា គាត់ និងសមាជិកនាវិករបស់គាត់បានមើលឃើញពីគ្រោះមហន្តរាយនៃជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ទៅទីក្រុងប៉េកាំង ដែលដឹកមនុស្ស ២៣៩នាក់ និងបានបាត់ខ្លួននៅព្រឹកថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៤ ។ លោកបានកត់ត្រាកូអរដោនេនៃកន្លែង ដែលលោកអះអាងថា យន្ដហោះ MH370 បានចូលក្នុងទឹក នៅលើឧបករណ៍ GPS ហើយបានលើកឡើងនូវផែនទីនៃកន្លែងកើតហេតុដើម្បីបង្ហាញមកអ្នកសារព័ត៌មាន។ នៅឯសន្និសីទសារព័ត៌មានមួយនៅស៊ូបាងចាយ៉ា ជិតទីក្រុងកូឡាឡាំពួ ដែលជាកន្លែងយន្តហោះ MH370

    January 17, 2019
  • អន្តរជាតិ

    កេនយ៉ា៖ ក្រុមខ្មាន់កាំភ្លើងបានវាយប្រហារផ្លូវចូលទៅសណ្ឋាគារ និងអគារការិយាល័យមួយនៅរដ្ឋធានី កេនយ៉ា កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់ ដែលធ្វើឱ្យក្រុមបុគ្គលិកនៅទីនោះរត់ទៅពួននៅក្រោមតុដើម្បីគេចពីការវាយប្រហារពីក្រុមក្រុមខ្មាន់កាំភ្លើងអាល់សាបាប ដែលមានមូលដ្ឋាននៅប្រទេសសូម៉ាលី៕ អត្ថបទ៖ លីដា ប្រភព៖ deccanchronicle

    January 16, 2019