autoadmin
  • អន្តរជាតិ

    ឆ្លើយតបទៅនឹងការប្រកាសពីការឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់អតីតព្រះនាងម្ចាស់ ឧបុលរតនា រជ្ជកញ្ញា ដែលនឹងត្រូវជាគូប្រជែងជាមួយនឹងលោក ប្រាយុទ្ធ ចាន់អូចា សម្រាប់ការបោះឆ្នោតនៅខែមីនា ខាងមុខនេះ ព្រះមហាក្សត្រថៃ មហា វិជ្ជរ៉ាឡុងកន កាលពីថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ម្សិលមិញ ទ្រង់ព្រះមានបន្ទូលថា ព្រះកនិដ្ឋារបស់ទ្រង់ដែលឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតនៅខែមីនាខាងមុខនេះ គឺមិនសមរម្យ និងមិនស្របតាមរដ្ឋធម្មនុញ្ញ។ ព្រះមហាក្សត្រ មហា វិជ្ជរ៉ាឡុងកន ទ្រង់មានព្រះបន្ទូលថា៖ «ការជាប់ពាក់ព័ន្ធរបស់សមាជិកជាន់ខ្ពស់នៃគ្រួសាររាជវង្សនៅក្នុងនយោបាយតាមរបៀបអ្វីក៏ដោយ គឺជាទង្វើមួយដែលប៉ះទង្គិចជាមួយប្រពៃណី គយ និងវប្បធម៌របស់ប្រទេស ហើយដូច្នេះវាត្រូវបានគេចាត់ទុកថាមិនសមស្រប»។ ជាក់ស្តែងថ្វីបើព្រះនាងម្ចាស់លះបង់តំណែងជាព្រះនាងម្ចាស់ក្តី ក៏ទ្រង់នៅតែជាប់ជាផ្នែកមួយនៃ «រាជវង្សចក្រី» ហើយព្រះមហាក្សត្រ និងសែរាជវង្ស គឺមានឋានៈខ្ពស់ជាងនយោបាយ៕

    February 9, 2019
  • អន្តរជាតិ

    អតីតព្រះនាងម្ចាស់ថៃ ឧបុលរតនា រជ្ជកញ្ញា ទ្រង់នឹងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតនៅថ្ងៃ ទី២៤ ខែមីនា ខាងមុខនេះ ដែលទ្រង់នឹងឈរឈ្មោះតំណាងឱ្យគណបក្សសុវត្ថិភាពជាតិថៃ (Thai Raksa Chart) ជាអតីតគណបក្សដែលត្រកូលស៊ីណាវ៉ាត្រាធ្លាប់បានដឹកនាំ។ ព្រះនាងម្ចាស់ ឧបុលរតនា រជ្ជកញ្ញា មានព្រះនាមពេញថា ឧបុលរតនា រជ្ជកញ្ញា សិរីវឌ្ឍនា បាណាវ៉ាឌី ទ្រង់ប្រសូតនៅឆ្នាំ ១៩៥១ មានព្រះជន្ម ៦៧វស្សា និងត្រូវជាព្រះកនិដ្ឋារបស់ព្រះមហាក្សត្រថៃ មហា វិជ្ជរ៉ាឡុងកន។ ការតែងតាំងរបស់ព្រះនាងម្ចាស់បានបំបែកនូវប្រពៃណីដ៏យូរអង្វែងនៃការដែលសែស្រឡាយរាជវង្សនឹងមិនលូកដៃក្នុងនយោបាយ។ ចំណែកគូប្រជែងឈានមុខរបស់ទ្រង់ គឺលោក ប្រាយុទ្ធ ចាន់អូចា ដែលជាមេដឹកនាំយោធាថៃ និងបានប្រកាសខ្លួនជាបេក្ខភាពនាយករដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ

    February 9, 2019
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ដ្រាំ បាននិយាយកាលពីថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ថាការជួបប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅខែនេះនឹងប្រព្រឹត្តធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ លោក ដ្រាំ បាននិយាយនៅលើបណ្តាញសង្គម Twitter របស់គាត់ថា៖ «តំណាងរបស់ខ្ញុំទើបតែចាកចេញពីប្រទេសកូរ៉េខាងជើង បន្ទាប់ពីមានកិច្ចប្រជុំប្រកបដោយផ្លែផ្កា និងពេលវេលាព្រមព្រៀងគ្នាសម្រាប់កិច្ចប្រជុំកំពូលលើកទី ២ ជាមួយលោក គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី២៧ និង២៨ ខែកុម្ភៈនេះ»៕ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia

    February 9, 2019
  • បច្ចេកវិទ្យា

    ថ្មីៗនេះមានរូបភាពបែកធ្លាយនៃកាសឥតខ្សែរបស់ Samsung ត្រូវបានបង្ហោះដោយទំព័រ WinFuture ហើយវាប្រហែលជាមិនមែជារឿងចៃដន្យនោះទេ។ ជាក់ស្តែងប៉ុន្មានថ្ងៃមុនក៏មាន Teaser របស់ Samsung ដែលបានបង្ហាញនូវឧបករណ៍ថ្មីៗដែលខ្លួននឹងដាក់បង្ហាញក្នុងព្រឹត្តិការណ៍ Unpacked នៅថ្ងៃ ទី២០ ខែកុម្ភៈ នៅសាលប្រជុំ Bill Graham Civic នៅក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក ខាងមុខនេះដែរ។ ដូច្នេះកាសឥតខ្សែនេះប្រហែលជារបស់ Samsung Galaxy S10 ផ្ទាល់តែម្តង។ ដូចបានដឹងនៅក្នុង Teaser ស្រាប់ អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍បំផុតគឺការបង្ហាញខ្លួនរបស់ Samsung Galaxy

    February 8, 2019
  • បច្ចេកវិទ្យា

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ដ្រាំ ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើប្រតិបត្តិបញ្ជាទិញនៅសប្តាហ៍ក្រោយ ដែលនឹងហាមឃាត់ឧបករណ៍ទូរគមនាគមន៍របស់ចិនពីបណ្តាញឥតខ្សែរបស់អាមេរិក (wireless networks) ។ យោងតាមប្រភពមួយចំនួនបាននិយាយថា រដ្ឋបាលរបស់លោក ដូណាល់ ដ្រាំ គ្រោងនឹងចេញសេចក្តីបង្គាប់មុនពេលសន្និសីទឧស្សាហកម្មដ៏ធំ MWC Barcelona ដែលនឹងចាប់ផ្តើមនៅថ្ងៃ ទី២៥ ខែកុម្ភៈ ខាងមុខនេះដើម្បីបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធអ៊ីនធឺណិតនៅក្នុងកិច្ចសន្យាខាងបច្ចេកវិទ្យាអ៊ីនធឺណិត។ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធសម្រាប់អ៊ិនធឺណិតល្បឿនលឿនជំនាន់ក្រោយដែលហៅថា «5G» កំពុងត្រូវបានអភិវឌ្ឍ អាមេរិករំពឹងថានឹងអាចផ្លាស់ប្តូរស្ថានភាពនៃសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន។ យ៉ាងណាមិញសេតវិមានមិនមានការឆ្លើយតបភ្លាមៗមកលើរឿងរ៉ាវទាំងនេះទេ៕ អត្ថបទ៖ លីដា ប្រភព៖ cnbc

    February 8, 2019
  • អន្តរជាតិ

    ការសិក្សាដ៏នឹកស្មានមិនដល់មួយបានបង្ហាញថា «ការជក់កញ្ឆា» ធ្វើឱ្យការបង្កកំណើតរបស់បុរសកាន់តែល្អឡើង។ លទ្ធផលនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដោយ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើតេស្តទៅលើក្រុមបុរសទាំងជក់ និងមិនជក់កញ្ឆាច្រើនជាង ៦០០នាក់ ដោយការពិតទៅគឺពួកគេមានបំណងចង់ដឹងពីផលប៉ះពាល់របស់កញ្ឆាប៉ុណ្ណោះ តែផ្ទុយទៅវិញវាខុសពីការរំពឹងទុក ដោយការជក់កញ្ឆបែរជាធ្វើឱ្យគុណភាពនៃការបង្កកំណើតរបស់បុរសកើនឡើងទៅវិញ។ ការស្រាវជ្រាវនេះបានឱ្យដឹងថា អ្នកដែលជក់ ឬធ្លាប់ជក់កញ្ឆា មានការកើនឡើងនៃចំនួនស្ពែម (មេជីវិតឈ្មោល) និងសមត្ថភាពបង្កកំណើតល្អជាងអ្នកដែលមិនជក់កញ្ឆាសោះ។ យ៉ាងណាក៏ដោយការសិក្សានេះគឺមិនបានបង្ហាញឱ្យច្បាស់ថា អ្នកជក់កញ្ឆាចាំបាច់ត្រូវមានស្ពែមល្អជាងអ្នកមិនជក់ ឬយ៉ាងណានោះទេ គឺវាគ្រាន់តែជាការសន្និដ្ឋានដំបូងដែលក្រុមស្រាវជ្រាវ និងអ្នកជំនាញបានរកឃើញ។ លើសពីនេះទៀតក្រុមស្រាវជ្រាវក៏បានបង្ហាញដែរថា វាអាចជាការពន្យល់ដ៏ច្របូកច្របល់ចំពោះការរកឃើញនេះ ដែលវាទាក់ទងនឹងអ័រម៉ូនតេស្តូស្តេរ៉ូនរបស់បុរស ទៅលើសមត្ថភាពបង្កកំណើត និងឥរិយាទទួលយកហានិភ័យរបស់អ្នកជក់កញ្ឆា៕ អត្ថបទ៖ លីដា ប្រភព៖ bloomberg

    February 8, 2019
  • អន្តរជាតិ

    សព្វថ្ងៃ​នេះមនុស្សជាច្រើនតែងតែចង់តុបតែងសត្វចិញ្ចឹមរបស់ពួកគេឱ្យទាន់សម័យ ប៉ុន្តែពេលខ្លះក៏ធ្វើឱ្យលើសជ្រុល។ ជាក់ស្តែងដូចករណីដែលត្រូវបានចុះផ្សាយដោយសារពត៌មាន Coconuts Bangkok បានឱ្យដឹងថា កូនឆ្កែពូជ Pomeranian ឈ្មោះ Diffy បានដាច់ត្រចៀកមួយចំហៀង ដោយសារម្ចាស់របស់វាបានឱ្យជាងលាបពណ៌ (ពណ៌ផ្កាឈូក) លើត្រចៀករបស់វាកាលពីថ្ងៃពុធ ទី៦ ខែកុម្ភៈ។ យ៉ាងណាក៏ដោយរឿងរ៉ាវកាន់តែអាក្រក់នៅពេលដែលកូនឆ្កែចាប់ផ្តើមមានប្រតិកម្មធ្ងន់ធ្ងរពីសមាសធាតុគីមីនៅក្នុងថ្នាំលាប ដែលធ្វើឱ្យមានការរលាក រមាស់ និងមានដំបៅមកលើកូនឆ្កែ ប៉ុន្តែជាងលាបសក់បានប្រាប់ថា វានឹងធម្មតាឡើងវិញ ២ ទៅ ៣ថ្ងៃទៀត។ ក្រោយមកម្ចាស់របស់វាក៏បានចាប់អារម្មណ៍ថា កូនឆ្កែរបង់គាត់គឺបានដាច់ត្រចៀកមួយចំហៀងដោយសារនៅពេលដែលដំបៅនោះក្រៀម ត្រចៀករបស់វាក៏ដាច់ធ្លាក់ចុះមក៕ អត្ថបទ៖ លីដា ប្រភព៖ worldofbuzz

    February 8, 2019
  • អន្តរជាតិ

    ប្រហែល ១០០ឆ្នាំ មកហើយដែលអ្នកជំងឺទឹកនោមផ្អែមតែងតែពឹងផ្អែកលើការចាក់អាំងស៊ុយលីនមួយថ្ងៃ ២ដង ដើម្បីគ្រប់គ្រងកម្រិតជាតិស្កររបស់ពួកគេ ប៉ុន្តែពេលនេះការស្រាវជ្រាវបានរកឃើញវិធីថ្មី ដោយអ្នកជំងឺគ្រាន់តែលេបថ្នាំប៉ុណ្ណោះ។ ក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា គ្រាប់ថ្នាំដែលពួកគេរកឃើញ គឺមានទំហំប៉ុនគ្រាប់សណ្ដែក ផ្ទុកនូវម្ជុលអាំងស៊ុយលីន (ដែលកក) និងស្រោបសំបកជាតិស្ករនៅពីក្រៅ។ នៅពេលដែលគ្រាប់ថ្នាំចូលដល់ក្នុងពោះរបស់អ្នកជំងឺ ជាតិទឹកនឹងរំលាយសំបករបស់ថ្នាំ ហើយវានឹងធ្វើឱ្យម្ជុលអាំងស៊ុយលីនបញ្ចេញនូវប្រសិទ្ធភាពរបស់វា។ ក្រុមការងារមកពី Brigham និង Women’s Hospital នៃវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេតក៏បានបន្ថែមថា ការលេបថ្នាំគឺងាយស្រួលជាងវិធីចាស់ពីមុន ជាពិសេសគឺវាងាយដាក់តាមខ្លួន និងមានតម្លៃធូរថ្លៃជាងការចាក់ថ្នាំ៕ អត្ថបទ៖ លីដា ប្រភព៖ dailymail

    February 8, 2019
  • អន្តរជាតិ

    ជាងមួយឆ្នាំមកហើយក្ដីដែលលោក Franco បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុលង់ទឹក ប៉ុន្តែតារាម៉ូដែល ចិន-ហ្វីលីពីន នាង Janica Nam Floresca ដែលជាសង្សារនៅតែបង្ហោះរូបភាពស្នេហារបស់ពួកគេទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដដែល។ គួររំលឹកដែរថា នាង Janica បានបាត់បង់មិត្តប្រុសឈ្មោះ Franco Hernandez ដែលជាសមាជិកនៃក្រុមរាំជនជាតិហ្វីលីពីន «Hashtags» កាលពី ខែវិច្ឆិកា ឆ្នាំ២០១៧ នៅឯភាគខាងជើង Lamidan ក្រុង Don Marcelino ប្រទេសហ្វីលីពីន ដោយកាលនោះ Franco គឺមានអាយុ ២៦ឆ្នាំ។ យោងតាមនាង Floresca ផ្ទាល់បានឱ្យដឹងថា

    February 8, 2019
  • អន្តរជាតិ

    យោងតាមសារពត៌មាន ET Today បានចែករំលែក screenshot ការសន្ទនារវាងបុរសម្នាក់ជាមួយនឹងសង្សាររយៈពេល ២ខែ របស់ខ្លួន។ មុនពេលកើតហេតុនារីជាសង្សារបានរំឭកគាត់ថា ពួកគេនឹងទៅជួបឪពុកម្តាយរបស់នាងនៅថ្ងៃ ទី៤ ខែកុម្ភៈ និងបានសួរបុរសជាសង្សារអំពីអាំងប៉ាវសម្រាប់ជូនទៅម្តាយឪពុកនាង។ បន្ទាប់មកគាត់បានឆ្លើយតបថា គាត់ដាក់ជូនម្នាក់ ១០០ដុល្លារអាមេរិក ប៉ុន្តែជារឿងដ៏ហួសចិត្តដោយនារីជាសង្សារគឺមិនពេញចិត្តនឹងចំនួននេះឡើយ។ ដោយការមិនពេញចិត្តនេះ នារីជាសង្សារបាននិយាយថា៖ «ចូលឆ្នាំទាំងមូល មិនមែនជាការជួបជុំអាហារពេលល្ងាចធម្មតានោះទេ! មិនគិតទេថាចំនួនប៉ុណ្ណឹងវាតិច? ខ្ញុំខំតែគិតថា អ្នកនឹងចិត្តល្អជាមួយគ្រួសារខ្ញុំ ព្រោះពេលចូលឆ្នាំបងប្អូននឹងមកលេងច្រើនណាស់ អីចឹងមិនគួរលក់មុខនោះទេ ហើយវានឹងជាប្រយោជន៍ទៅថ្ងៃក្រោយ»។ ដោយឃើញមិត្តស្រីមិនពេញចិត្តបែបនេះ គាត់ក៏សួរវិញថា ប៉ុណ្ណាបានគ្រប់? នារីជាសង្សារក៏ឆ្លើយថា ២០០ដុល្លារអាមេរិក ម្នាក់ទើបល្អ។ ក្រោយមកអ្នកទាំងពីរក៏បានតឹងសរសៃកដាក់គ្នា

    February 8, 2019